ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

Juventus ចង់​ខ្ចី​ជើង Dembeleពីក្លឹប Barcelona

ក្លឹបលីកកំពូលអុីតាលី សេះបង្កង់ Juventusកំពុង​ពិភាក្សា​ជាមួយ​ក្លឹប Barcelona ចង់ខ្ចី​ជើង​ខ្សែ​បម្រើ​ប្រយុទ្ធ Ousmane Dembele នៅរដូវក្តៅខាងមុខ ។ នេះបើយោងតាមសារព័ត៌មានអេស្ប៉ាញថ្ងៃនេះ។ ប្រភព​បន្ត​ថា Juventus កំពុង​សម្លឹង​រក​​ជម្រើស​ប្រយុទ្ធ​បន្ថែម​ទៀត ដោយ​សារ​តែ​ទម្រង់​លេង​ធ្លាក់ចុះ​របស់​កីឡាករ Juan ... Read More »

សមាគមបាល់ទាត់អង់គ្លេសកំណត់យកថ្ងៃទី១ ខែសីហា ប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup

អង់គ្លេស៖ ការប្រកួតដណ្តើមពានង្វាន់អង់គ្លេស FA Cup វគ្គផ្តាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីសមាគមបាល់ទាត់អង់គ្លេស បានប្រកាសកាលបរិច្ឆេទបណ្ដោះអាសន្ន ដើម្បីបញ្ចប់ការប្រកួត។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មានអង់គ្លេសកាលពីម្សិលមិញ។ ស្របពេលដែលក្របខ័ណ្ឌ Premier League មានគម្រោងបន្តរដូវកាលនៅថ្ងៃទី១៧ ... Read More »

Formula 1 ប្រើទុនបម្រុងប្រសិនបើអ្នកបើកបរធ្វើតេស្តវិជ្ជមានសម្រាប់ការប្រណាំងឆ្នាំ២០២០នេះ

ប្រធាន និងជានាយកប្រតិបត្តិរបស់ Formula 1 លោក Carey បានប្រកាសថា ការប្រណាំងរថយន្តនេះអាចនឹងប្រើប្រាស់ទុនបម្រុងប្រសិនបើកីឡាករជាអ្នកបើកបររថយន្តមានតេស្តវិជ្ជមាន ដែលរដូវកាលនឹងចាប់ផ្តើមនៅប្រទេសអូទ្រីសនៅថ្ងៃទី៥ ខែកក្កដា ខាងមុខ ។ ការបើកដំណើរការប្រណាំងរថយន្តដំបូងនៅថ្ងៃទី១៥ ខែមីនាក្នុងប្រទេសអូស្ត្រាលីត្រូវបានលុបចោលបន្ទាប់ពីសមាជិកក្រុម McLaren ... Read More »

Barcelona មានកីឡាករ៥​នាក់​ និង​គ្រូ​បង្គោល​២នាក់​ធ្វើតេស្តវិជ្ជមាន​​កូវីដ-១៩

អេស្ប៉ាញ៖ កីឡាករ​៥​រូប​ និង​គ្រូ​បង្គោល​ ២រូប​នៅ​ក្នុង​ក្រុម​ឈុត​ធំ​របស់​ក្លឹប​ Barcelona ត្រូវ​បាន​គេ​រកមានផ្ទុក​ជំងឺ​កូវីដ-១៩​ កាលពីម្សិលមិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ។​ ករណីធ្វើតេស្ត​វិជ្ជមានទាំង៧​ករណីខាងលើ​នេះ​ ត្រូវ​បាន​គេ​រក​ឃើញ​បន្ទាប់​ពី​ ក្រុម​ឈុត​ធំ​នៅ​ក្នុង​ក្លឹប Barcelona បាន​ឆ្លង​កាត់​ការ​តេស្ដកាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ ហើយត្រូវបានក្រុមវេជ្ជបណ្ឌិតតាមដានរហូតរកឃើញ។ ប៉ុន្តែកាលពីការធ្វើតេស្តនៅខែឧសភានោះអ្នកទាំង៧រូបមិនទាន់មានចេញរោគសញ្ញានៃវីរុសនេះនៅឡើយទេ។ សូមបញ្ជាក់ថា ... Read More »

ក្លឹបនៅ Premier League អាចប្រកួតមិត្តភាពរបស់ខ្លួនបាន ប៉ុន្តែត្រូវគោរពលក្ខខណ្ឌមួយចំនួន

អង់គ្លេស៖ ក្របខ័ណ្ឌ Premier League បានផ្តល់សិទ្ធិដល់ក្លឹបក្នុងការប្រកួតមិត្តភាពដោយមានការរឹតត្បិតយ៉ាងតឹងរឹងមុនពេលចាប់ផ្តើមប្រកួតលីគកំពូលនេះឡើងវិញនៅថ្ងៃទី១៧ ខែមិថុនាខាងមុខ។ នេះបើតាម BBC Sport ចេញផ្សាយនៅថ្ងៃពុធនេះ។ ក្រុមជើងហោះហើរកំពូលៗបានធ្វើការស្នើសុំដើម្បីប្រឈមមុខនឹងក្រុមផ្សេងទៀតក្នុងការរៀបចំសម្រាប់ការវិលត្រឡប់របស់លីគដែលត្រូវបានទទួលយកក្នុងការដឹកកីឡាករ និងបុគ្គលិកដើម្បីអាចទៅប្រកួតនៅកីឡដ្ឋានណាមួយបាន។ ក្រុមហង្សក្រហម Liverpool បានរៀបចំការប្រកួតចំនួន១១លើកក្នុងការហ្វឹកហាត់នៅឯកីឡដ្ឋាន Anfield ... Read More »

ខ្សែបម្រើ Saul Niguez បង្ហាញអារម្មណ៍លើ Twitter ចង់ចេញពីអេស្ប៉ាញទៅអង់គ្លេស

កីឡាករខ្សែបម្រើ Saul Niguez របស់ក្លឹប Atletico Madrid កំពុងតែសរសេរនៅលើបណ្តាញ Twitter ថា មានអារម្មណ៍ចង់ទៅលេងនៅអង់គ្លេស ពិសេសរបស់ខ្សែបម្រើរូបនេះបានធ្វើឱ្យអ្នកគាំទ្ររបស់ក្រុមបិសាចក្រហម Manchester United រំភើបចិត្តជាខ្លាំងដោយរូបគេបានដាក់រូបកីឡដ្ឋាន Old ... Read More »

កំពូលកីឡាករប្រណាំងរថយន្ត Hamilton រិះគន់​ស្ថាប័ន Formula 1 មិនអើពើ​ជុំវិញ​មរណភាព George Floyd

កំពូល​កីឡាករ​ប្រណាំង​រថយន្ត Formula 1 លោក Lewis Hamilton បាន​រិះគន់​ស្ថាប័នប្រណាំងរថយ​ន្ត Formula 1 ចំពោះ​ភាព​ស្ងៀមស្ងាត់​ជុំវិញ​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅឈ្មោះ George Floyd កាលពីថ្ងៃទី២៥ ឧសភា​។ ម្ចាស់​ជើងឯក ... Read More »

Floyd ​ជាប់​ជា​កីឡាករប្រដាល់សកល​ល្អ​បំផុត​ ខណៈ Pacquiao ​ជាប់ចំណាត់ថ្នាក់លេខ២​

កីឡាករអាមេរិក Floyd Mayweather ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ​ជា​កីឡាករ​ប្រដាល់​សកល​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ​ខណៈ​ចំណាត់ថ្នាក់​លេខ​២ ​បាន​ទៅ​លើកីឡាករអាស៊ីសញ្ជាតិហ្វីលីពីន Manny Pacquiao ។ នេះបើយោងតាមការចុះផ្សាយរបស់ BoxRec កាលពីម្សិលមិញ ។ BoxRec ... Read More »

ក្រុមបិសាចក្រហមបន្តខ្ចីជើងខ្សែប្រយុទ្ធ Odion Ighalo ដល់ខែមករាឆ្នាំក្រោយ

សារព័ត៌មានBBC Sport បានផ្សាយនៅព្រឹកថ្ងៃចន្ទនេះថា ខ្សែប្រយុទ្ធ Odion Ighalo បានបន្តកុងត្រាក្នុងលក្ខខ័ណ្ឌខ្ចីជើងរបស់ក្លឹប Manchester United រហូតដល់ខែមករា ឆ្នាំ២០២១ ។ Ighalo អាយុ៣០ឆ្នាំបានចូលរួមជាមួយក្លឹបបិសាចក្រហមកាលពីខែមករាដោយខ្ចីជើងពីក្រុម Shanghai ... Read More »

មរណភាពរបស់លោក George Floyd ៖ កីឡាកររបស់ក្រុម Liverpool បានលុតជង្គង់នៅកីឡដ្ឋាន Anfield ក្នុងសាររំលែកទុក្ខ

កីឡាកររបស់ក្រុមហង្សក្រហម Liverpool បានលុតជង្គង់នៅជុំវិញរង្វង់កណ្តាលនៅឯកីឡដ្ឋាន Anfield របស់ខ្លួន ក្នុងសារនៃការចូលរួមរំលែកទុក្ខ និងអាណិតអាសូរបន្ទាប់ពីមរណភាពរបស់ជនជាតិអាមេរិកស្បែកខ្មៅឈ្មោះ George Floyd ត្រូវប៉ូលីសអាមេរិកសង្កត់ករហូតស្ទះដង្ហើមស្លាប់នៅ Minneapolis រដ្ឋម៉ាសាជូសេដ កាលពីថ្ងៃទី២៥ឧសភាកន្លងទៅ។ រូបភាពដែលមានកីឡាករហង្សក្រហមចំនួន២៩នាក់បានភ្ជាប់មកជាមួយចំណងជើងថា ““Unity ... Read More »

Werner រកបានគ្រាប់បាល់ទី២៥របស់ខ្លួនជួយឲ្យ Leipzig ឈ្នះ Köln ៤-២

អាល្លឺម៉ង់៖ កីឡាករ Timo Werner បានរកគ្រាប់បាល់ទី២៥ របស់ខ្លួនក្នុងការប្រកួតក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga ខណៈដែលក្រុម RB Leipzig បានរក្សា៣ពិន្ទុបន្ថែមប្រជែងជាមួយក្រុម Borussia Dortmund ដណ្តើមយកចំណាត់ថ្នាក់លេខ២ ដោយយកឈ្នះក្រុមម្ចាស់ផ្ទះ Köln ... Read More »

ការប្រកួតទាំងអស់របស់ក្របខ័ណ្ឌ UEFA Champion League គ្រោងលេងក្នុងទីក្រុងតែមួយប៉ុណ្ណោះ

កម្មវិធីប្រកួតក្របខ័ណ្ឌលីគកំពូលរបស់អឺរ៉ុបគឺ Champion League និង Europa League ត្រូវបានផ្អាកដំណើរ ជាបណ្តោះអាសន្នតាំងតែពីខែមីនា ដោយការប្រកួតនៅសល់ក្នុងវគ្គ១៦ក្រុមដូចគ្នា ប៉ុន្តែមកដល់ពេលនេះការវិលត្រឡប់មកវិញ នឹងធ្វើឡើងនៅក្នុងខែសីហាខាងមុខនេះ។ ចំណែការប្រកួតដែលនៅសល់គ្រោងនឹងធ្វើឡើងតែក្នុងទីក្រុងមួយប៉ុណ្ណោះ ដោយអាចនឹងមិនមានក្នុងនិងក្រៅទឹកដីឡើយ។ UEFA នៅតែបន្តការពិភាក្សាគ្នាដដែល ... Read More »

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Mauro Icardi ផ្ទេរពីក្លឹប Inter Milan ទៅ PSG ជាផ្លូវការ

ក្រុមម្ចាស់ជើងឯកបារាំង Paris St-Germain (PSG) បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Mauro Icardi ក្នុងតម្លៃ៦០លានអឺរ៉ូ (៥៤លានផោន) ពីក្លឹប Inter Milan ជាផ្លូវការ។ កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ២៧ឆ្នាំរូបនេះបានចូលរួមជាមួយ PSG ... Read More »

Barcelona នឹងបន្តការពារតំណែងជើងឯកពេលប៉ះ Real Mallorca នៅថ្ងៃទី១៣ ខែមិថុនា

អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យ Barcelona នឹងបន្តការពារតំណែងជើងឯកលីគកំពូលអេស្ប៉ាញ La Liga របស់ពួកគេជាមួយនឹងក្រុម Real Mallorca ក្នុងការប្រកួតឡើងវិញនៅថ្ងៃទី១៣ ខែមិថុនាខាងមុខ បន្ទាប់ពីផ្អាកជាង៣ខែដោយសារជំងឺកូវីដ-១៩។ នេះបើយោងតាម BBC Sport ចេញផ្សាយនៅថ្ងៃចន្ទនេះ ... Read More »

Sancho រកបាន៣គ្រាប់លើកដំបូងនៅ Dortmund ក្រោយផ្តួលPaderborn ៦-១

អាល្លឺម៉ង់៖ កីឡាករសញ្ជាតិអង់គ្លេស Jadon Sancho បានស៊ុតបាល់បញ្ចូលទីចំនួន៣គ្រាប់គឺរកបាន Hat-Trick ដំបូងនៃអាជីពរបស់ខ្លួនតាំងពីពេលចាប់ផ្តើមចូលរួមក្នុងក្របខ័ណ្ឌ Bundesliga បានបន្តនៅពេលដែល Borussia Dortmund បានផ្តួល Paderborn ក្នុងលទ្ធផល៦ទល់១កាលពីយប់មិញ។ នេះបើតាម BBC ... Read More »

Bayern Munich មានសង្ឃឹមខ្ពស់ក្នុងការលើកពានលីកកំពូលអាល្លឺម៉ង់រដូវកាលនេះ

អាល្លឺម៉ង់៖ ក្រោយពីលុតក្រុម Fortuna Dusseldorf ក្នុងលទ្ធផល ៥ទល់០កាលពីយប់មិញ ក្រុមអតីតជើងឯក Bayern Munichមានភាគរយកាន់តែខ្ពស់ក្នុងការឈ្នះជើងឯក លីគកំពូលអាល្លឺម៉ង់នៅរដូវកាលនេះ ។ បច្ចុប្បន្នក្រុមខ្លាំងBayern Munich កំពុងឈរកំពូលតារាងមាន៦៧ពិន្ទុ លើស១០ពិន្ទុ ពីក្រុមលេខ២ ... Read More »

ព័ត៌មានអំពីទីផ្សារដោះដូរកីឡាករឆ្នើមៗនៅអឺរ៉ុប

ក្រុមបិសាចក្រហម Manchester United បើកការចរចាចង់បានខ្សែបម្រើសញ្ជាតិបារាំង Adrien Rabiot វ័យ២៥ឆ្នាំដែលត្រូវបានបញ្ចូលទៅក្នុងកិច្ចព្រមព្រៀងដោះដូរជាមួយក្លិប Juventus សម្រាប់មិត្តរួមជាតិរបស់គាត់គឺកីឡាករ Paul Pogba វ័យ២៧ឆ្នាំ។ ទន្ទឹមនឹងនេះដែរក្រុមបិសាចក្រហម Manchester United ... Read More »

ខ្សែប្រយុទ្ធក្លឹបមកពីលីគទី២របស់អង់គ្លេសម្នាក់ធ្វើតេស្តរកឃើញជំងឺកូវីដ-១៩

អង់គ្លេស៖ ក្លឹប Preston North End ដែលកំពុងលេងនៅអង់គ្លេស Championship បានបញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើម Jayden Stockley បានធ្វើតេស្តរកឃើញជំងឺកូវីដ១៩ មួយក្នុងចំណោមការធ្វើតេស្តវិជ្ជមានចំនួន ១០នាក់ នៅទូទាំងក្លឹបចំនួន៨ដែលធ្វើតេស្តចុងក្រោយមុនពេលចាប់ផ្តើមប្រកួតឡើងវិញ។ ក្នុងនោះមាន៧មកពីអង់គ្លេស ... Read More »

Dortmund ចង់បានតម្លៃលើសពី១០០លានផោនសម្រាប់ Sancho ពីក្លឹបយក្ស២នៅអង់គ្លេស

ក្លឹបយក្ស២នៅអង់គ្លេសគឺ ក្រុមតោខៀវ Chelsea និងក្រុមបិសាចក្រហម Manchester United សុទ្ធតែមានទំនាក់ទំនងជាមួយខ្សែប្រយុទ្ធវ័យ២០ឆ្នាំJadon Sancho ប៉ុន្តែការធ្វើកិច្ចព្រមព្រៀងមួយនៅទីផ្សារដោះដូរនេះមិនទាន់ត្រូវរ៉ូវគ្នានៅឡើយទេ។ ក្លឹបBorussia Dortmund មិនបានផ្តល់ការបញ្ចុះតម្លៃទៅលើខ្សែប្រយុទ្ធស្លាប Jadon Sancho ទេហើយត្រូវបានគេរំពឹងថានឹងទាមទារទឹកប្រាក់ច្រើនជាង១០០ ... Read More »

Chelsea ចាប់អារម្មណ៍កីឡាករអាល់ហ្សេរីម្នាក់មានទំរង់លេងដូចMessi

ក្លឹបតោខៀវ Chelsea បានធ្វើការងារគួរឲ្យភ្ញាក់ផ្អើលមួយដោយបង្ហាញពីចំណាប់អារម្មណ៍ចង់បានកីឡាករឆ្នើម Said Benrahma របស់ក្លឹបBrentford ម្នាក់មានសញ្ជាតិអាល់ហ្សេរី ដែលមានទំរង់លេងដូចខ្សែប្រយុទ្ធLionel Messi ។ ខ្សែ ប្រយុទ្ធសញ្ជាតិ អាល់ហ្សេរីរូបនេះអាចបង្ហាញខ្លួនឲ្យក្លឹប Chelsea ក្រោមការដឹកនាំ ... Read More »

La Liga ៖ បន្តលេងថ្ងៃទី១១ មិថុនា ចប់ថ្ងៃទី១៩ កក្កដា ខណៈរដូវកាលថ្មីចាប់ផ្តើមនៅខែកញ្ញា

La Liga របស់អេស្ប៉ាញនឹងបន្តលេងនៅថ្ងៃទី១១ ខែមិថុនា និងថ្ងៃបញ្ចប់នៅថ្ងៃទី១៨-១៩ ខែកក្កដា។ ចំណែករដូវកាលថ្មី២០២០-២០២១នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែកញ្ញា។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃនេះ។ នាយកដ្ឋានកីឡារបស់រដ្ឋាភិបាលអេស្ប៉ាញបាននិយាយថា កិច្ចព្រមព្រៀងត្រូវបានឈានដល់ចេញសេចក្តីសម្រេចជាផ្លូវការជាមួយក្រុម La Liga ... Read More »

Messi វ៉ាដាច់ Ronaldo ក្លាយជាកីឡាករ​រក​ចំណូល​ច្រើន​ជាង​គេ​

 ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messiដែលកំពុងលេងឲ្យក្លឹបយក្សអ្នកមានបុណ្យ Barcelona បានក្លាយជាកីឡាករដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០២០នេះ។ នេះបើយោងតាម BBC Sport ចេញផ្សាយកាលពីម្សិលមិញ។ កីឡាករ Lionel Messi បានឈរកំពូលតារាងដោយចំណូលរបស់គាត់ប្រមាណ១៤៤លានដុល្លារឈ្នះកីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldoដែលរកបាន១៣០លានដុល្លារ។ ដោយឡែកខ្សែប្រយុទ្ធវ័យក្មេង ... Read More »

លោកស្រី កែ ឡេង លាឈប់ពីអាជីព ដោយសារវ័យនិងសុខភាព

ភ្នំពេញ៖ ម្ចាស់មេដាយមាសជើងឯកពិភពលោក៤ជំនាន់ជាប់ៗគ្នា វីរកីឡាការិនី កែ ឡេង បានប្រកាសលាឈប់ពីអាជីពកីឡាប៊ូល និងប៉េតង់កម្ពុជាហើយ ដោយសារបញ្ហាសុខភាពរបស់លោកស្រីមិនអាចទ្រាំទ្រតទៅមុខទៀតបាន។ នេះបើតាមការផ្សាយរបស់ផេកហ្វេសប៊ុក Cambodia SEA GAMES 2023 នៅថ្ងៃទី២៩ ខែឧសភា ... Read More »

ការរត់ម៉ារ៉ាតុងនៅបូស្តុនត្រូវបានលុបចោលដោយសារតែការឆ្លងរាលដាលជំងឺកូវីដ-១៩

ការរត់ម៉ារ៉ាតុងនៅបូស្តុនដែលគេហៅថា “The Boston Marathon” ត្រូវបានលុបចោលជាលើកដំបូងក្នុងប្រវតិ្តសាស្រ្តរបស់ខ្លួនដែលមិនធ្លាប់មានរយៈពេល១២៤ឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃសុក្រនេះ ។ ការរត់ប្រណាំងនេះត្រូវបានពន្យារពេលម្តងរួចមកហើយចាប់ពីថ្ងៃទី២០ ខែមេសាដល់ថ្ងៃទី១៤ ខែកញ្ញា។ ប៉ុន្តែទោះយ៉ាងណាអភិបាលក្រុងបូស្តុនលោក ... Read More »

ផ្លូវការ៖ ក្របខ័ណ្ឌ Premier League នឹងចាប់ផ្តើមប្រកួតឡើងវិញនៅថ្ងៃទី១៧ ខែមិថុនា ២០២០

អង់គ្លេស៖ ក្របខ័ណ្ឌ Premier League នឹងចាប់ផ្តើមប្រកួតឡើងវិញនៅថ្ងៃទី១៧ ខែមិថុនាខាងមុខ ដោយប្រកួតដំបូងគឺក្រុម Aston Villa ជាមួយក្រុមSheffield United និងក្រុមមេឃខៀវ Manchester City ជាមួយក្រុមកាំភ្លើងធំ Arsenal ... Read More »

ក្រុមបាល់ទាត់នារី Arsenal ត្រូវពិន័យប្រាក់៥០០០០ផោនពីបទរើសអើងទាក់ទងនឹងការបណ្តេញអតីតគ្រូបង្វឹក

អង់គ្លេស៖ ក្រុមបាល់ទាត់នារី Arsenal ត្រូវបានសហព័ន្ធបាល់ទាត់នារីអង់គ្លេសពិន័យជាប្រាក់ចំនួន៥០០០០ផោន (ប្រមាណ៦៣១០០ដុល្លារអាមេរិក) ពីបទរើសអើងក្នុងការបណ្តេញអតីតគ្រូបង្វឹក ដោយហេតុផលពិការភាពកាលពីឆ្នាំ២០១៤ ។ សមាជិកខ្លះនៃបុគ្គលិករបស់ក្រុមបាល់ទាត់នារី Arsenal ក៏នឹងត្រូវបានតម្រូវឱ្យអនុវត្តកម្មវិធីអប់រំនៅក្នុងក្លឹបផងដែរ។ លីគកំពូលបាល់ទាត់នារី Super League បានបដិសេធការចោទប្រកាន់នេះដែលទាក់ទងនឹងការចាកចេញរបស់អតីតគ្រូបង្វឹកវ័យក្មេង Robin ... Read More »

ក្លឹបនៅ Premier League យល់ព្រមបន្តការហ្វឹកហាត់ឡើងវិញ ខណៈដែលការធ្វើតេស្តវិជ្ជមានកូវីដ១៩មាន៤នាក់ទៀត

អង់គ្លេស៖ ក្លឹបនៅក្របខ័ណ្ឌ Premier League បានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីបន្តហ្វឹកហាត់ឡើងវិញ ខណៈដែលមានមនុស្ស៤នាក់ទៀតមកពី៣ក្លឹបបានធ្វើតេស្តរកឃើញវីរុសកូវីដ១៩បន្ថែមទៀត។ មានកីឡាករនិងបុគ្គលិកសរុបចំនួន១.០០៨ នាក់ត្រូវបានធ្វើតេស្តសាកល្បងសម្រាប់ជុំទី៣ផងដែរ ។ Premier League បានប្រកាសថា ដំណាក់កាលទី ២ នៃគម្រោងស្តារឡើងវិញនឹងឃើញកីឡាករហ្វឹកហាត់ជាក្រុមនិងចូលរួមដោះស្រាយខណៈដែលក្លឹបទាំងអស់នឹងត្រូវហ្វឹកហាត់ដាច់ដោយឡែកពីគ្នាតាមក្រុមតូចៗ ។ ការសម្រេចចិត្តវិលត្រឡប់មកហ្វឹកហាត់វិញត្រូវបានព្រមព្រៀងគ្នាបន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយក្លឹប ... Read More »

កីឡាករប្រដាល់ និងMMA នឹងត្រលប់ទៅឡាសវេហ្គាសវិញនៅចុងសប្តាហ៍នេះ

ព្រឹត្តិការណ៍ប្រដាល់ និងប្រកួតក្បាច់គុនចម្រុះ (MMA) នឹងវិលត្រឡប់មកកាន់ទីក្រុងឡាសវេហ្គាសវិញចាប់ពីចុងសប្តាហ៍នេះបន្ទាប់ពីអាជ្ញាធររដ្ឋនេវ៉ាដាដកបម្រាមកីឡាទាំងពីរប្រភេទនេះចេញ។ ប៉ុន្តែព្រឹត្តិការណ៍ទាំងនេះនឹងប្រព្រឹត្តទៅដោយប្រកួតបិទទ្វារដើម្បីការពារការ ឆ្លងជំងឺកូវីដ១៩សារជាថ្មី ។ ព្រឹត្តិការណ៍ប្រកួតក្បាច់ប្រដាល់ចម្រុះដំបូងបង្អស់គឺ UFC នៅថ្ងៃសៅរ៍នៅឯ Apex ដែលមានការប្រកួតទម្ងន់មធម្យដំបូងដោយកីឡាករ Tyron Woodley និង ... Read More »

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់ Formula 1 កាត់បន្ថយបុគ្គលិក១២០០នាក់ដោយសារវិបត្តិកូវីដ-១៩

ក្រុមហ៊ុនផលិតរថយន្តទំនើបនៅចក្រភពអង់គ្លេស McLaren និងក្រុម Formula 1 គ្រោងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួនជាងមួយភាគបួនបន្ទាប់ពីវិបត្ដិមេរោគឆ្លងកូវីដ១៩បានប៉ះពាល់ដល់ការលក់ និងប្រាក់ចំណូលនៃការផ្សាយពាណិជ្ជកម្ម។ ក្រុមហ៊ុននេះជួលបុគ្គលិកប្រហែល៤.០០០នាក់ក្នុងចំណោមបុគ្គលិក ១.២០០ នាក់ត្រូវបានកែសំរួលហើយភាគច្រើននឹងស្ថិតនៅក្នុងចក្រភពអង់គ្លេស។ ការប្រណាំងរថយន្ត Formula 1ត្រូវបានផ្អាក ខណៈការបញ្ជាទិញសម្រាប់រថយន្ដម៉ាកធ័ររបស់ម៉ាកឃឺរបានធ្លាក់ចុះដោយសារតែជំងឺកូវីដ១៩។ ក្រុមហ៊ុន ... Read More »

ខ្សែការពារអតីតរបស់ក្លិប Motherwell កីឡាករ Christian Mbulu បានទទួលមរណភាពក្នុងវ័យ២៣ឆ្នាំ

ខ្សែការពាររបស់ក្លិប  Morecambe កីឡាករ Christian Mbulu បានទទួលមរណភាពក្នុងអាយុ២៣ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ BBC Sport កាលពីថ្ងៃទីពុធ ។ អតីតកីឡាករក្លិប Motherwell រូបនេះកើតនៅទីក្រុងឡុងបានផ្លាស់ទៅទីក្រុង Morecambe ... Read More »