ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

លោក Rangnick នឹង​មិន​ទទួល​តួនាទី​ជាទីប្រឹក្សា​យោបល់របស់ក្លិបManchester United ទេ

លោក Ralf Rangnick នឹងមិនបន្តតួនាទីជាទីប្រឹក្សានៅក្លិបបិសាចក្រហមManchester United ទេ បន្ទាប់ពីលោកបានកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្នរយៈពេល៦ខែ ដោយលោកបានប្រាប់សន្និសីទសារព័ត៌មាននៅសប្តាហ៍នេះ លើកឡើងពីតម្រូវការការងារថ្មីរបស់លោកជាគ្រូបង្វឹកក្រុមជម្រើសជាតិអូទ្រីស។ លោក Rangnick ដែលបើកផ្លូវឱ្យលោក Erik ten Hag ... Read More »

កីឡាករលេខ២ពិភពលោក Daniil Medvedev និង Stefanos Tsitsipasធ្លាក់ពី French Open 2022 ត្រឹមជុំទី៤

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Daniil Medvedev និង Stefanos Tsitsipas បានរងការខកចិត្តក្នុងការប្រកួតជុំទី៤ នៃប្រកួតពានរង្វាន់ French Open នៅ Roland Garros ដោយរងការបរាជ័យដូចគ្នា ខកខានមិនបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ។ ... Read More »

ក្លិប Chelsea ត្រូវបានលក់ទៅឲ្យម្ចាស់ថ្មីជាផ្លូវការក្នុងតម្លៃ៤.២៥ពាន់លានផោន

ការលក់ក្នុងតម្លៃ៤.២៥ពាន់លានផោនរបស់ក្លិបតោខៀវ Chelsea ទៅឱ្យក្រុមហ៊ុនដែលដឹកនាំដោយវិនិយោគិនអាមេរិក Todd Boehly និងក្រុមហ៊ុនមូលធនឯកជន Clearlake Capital ត្រូវបានបញ្ចប់។ ក្លិបនេះត្រូវបានដាក់លក់កាលពីខែមីនា មុនពេលម្ចាស់មុនលោក Roman Abramovich ត្រូវបានគេដាក់ទណ្ឌកម្មជុំវិញទំនាក់ទំនងរបស់គាត់ជាមួយប្រធានាធិបតីរុស្ស៊ី Vladimir ... Read More »

Tottenham, Real Madrid និង PSG កំពុងប្រជែងគ្នាទាក់ទាញយកតារាឆ្នើម Richarlison របស់ក្លិប Everton

ខ្សែប្រយុទ្ធ Richarlison របស់ Everton កំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ មុនពេលការចាកចេញពីកីឡដ្ឋាន​ Goodison Park នៅរដូវក្តៅនេះ។ កីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានក្លាយជាវីរបុរសម្នាក់ក្នុងចំណោមវីរបុរសរបស់ក្រុម ដែលជួយឲ្យក្រុមនេះនៅបន្តលេងនៅ Premier League ខណៈដែលក្លិបបានគេចផុតពីការកាត់ចោលដោយជោគជ័យនៅក្នុងការប្រកួតចុងក្រោយនៃរដូវកាលរបស់ពួកគេជាមួយនឹងក្រុម Crystal ... Read More »

អ្នកគាំទ្រ Real Madrid រាប់ពាន់នាក់អបអរការដង្ហែពាន Champions League នៅរដ្ឋធានីប្រទេសអេស្ប៉ាញ

អ្នកគាំទ្រក្រុម Real Madrid ប្រហែល៤០០,០០០នាក់បានប្រមូលផ្តុំគ្នានៅតាមផ្លូវនៃរដ្ឋធានីអេស្ប៉ាញកាលពីថ្ងៃអាទិត្យ ទី២៩ ឧសភា ដើម្បីចូលរួមជាមួយកីឡាករសម្រាប់ការអបអរសាទរនៃជ័យជម្នះពានរង្វាន់ទ្វីបអឺរ៉ុបលើកទី១៤របស់ពួកគេបន្ទាប់ពីជ័យជម្នះ ១-០ លើក្រុម Liverpool ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ការរឹតបន្តឹងចរាចរណ៍បានកើតឡើងនៅទូទាំងទីក្រុងម៉ាឌ្រីដចាប់តាំងពីល្ងាចថ្ងៃសៅរ៍ ខណៈដែលអ្នកគាំទ្របានចាប់ផ្តើមប្រមូលផ្ដុំជុំវិញតំបន់Cibeles ដើម្បីអបអរការឈ្នះពានរង្វាន់ Champions ... Read More »

Saint-Etienne ធ្លាក់ចេញពី Ligue 1 បន្ទាប់ពីចាញ់ Auxerre ក្នុងបាល់កាត់សេចក្តីបាល់ប៉េណាល់ទី

ការបរាជ័យរបស់ក្រុម Saint-Etienne បានបង្កឱ្យមានការលុកលុយក្នុងទីលានដោយអ្នកគាំទ្រក្រុមនេះបានខឹងសម្បារ ដោយមានការផ្ទុះអាវុធជាច្រើននៅទីតាំងសំខាន់ និងកើតមានហិង្សានៅផ្លូវរូងក្រោមដីរបស់កីឡាករ។ ភ្លាមៗប៉ូលិសប្រដាប់ដោយខែល និងដំបងបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមអ្នកគាំទ្រដែលប្រើហិង្សាទាំងនោះ។ ការធ្លាក់ទៅលេងនៅលីគលំដាប់ទី២របស់បារាំងនៃក្រុម Saint-Etienne នេះបានបញ្ចប់រយៈពេល១៨ឆ្នាំក្នុងក្របខ័ណ្ឌកំពូលសម្រាប់ជើងឯកបារាំង១០សម័យ ហើយការវិលត្រឡប់មកវិញសម្រាប់ក្រុម Auxerre បន្ទាប់ពីអវត្តមានរយៈពេល១០ឆ្នាំ។ បន្ទាប់ពីស្មើក្នុងលទ្ធផល ១-១ ... Read More »

Rafael Nadal ឡើងជួបជើងខ្លាំង Novak Djokovic វគ្គ៨ក្រុមចុងក្រោយ French Open

កីឡាករឆ្នើម Rafael Nadal បានឈ្នះការប្រកួត French Open ឡើងវគ្គ១/៤ផ្តាច់ព្រ័ត្រទល់នឹងគូប្រជែងកីឡាករលំដាប់លេខ១ពិភពលោកNovak Djokovic ជាមួយនឹងការទទួលជ័យជម្នះ៥សិតលើកីឡាករ Felix Auger-Aliassime ។ កីឡាករ​អេស្ប៉ាញ Nadal វ័យ​៣៥​ឆ្នាំ ... Read More »

Nottingham Forest ត្រឡប់ទៅកាន់ Premier League វិញបន្ទាប់ពីរង់ចាំរយៈពេល២៣ឆ្នាំ

ក្លិប Nottingham Forest បានបញ្ចប់ការរង់ចាំរយៈពេល២៣ឆ្នាំសម្រាប់ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League ជាមួយនឹងជ័យជម្នះលើក្រុម Huddersfield Town ក្នុងលទ្ធផល១ទល់០ ក្នុងការប្រកួតវគ្គ Play-off នៃក្របខ័ណ្ឌ Championship នៅកីឡដ្ឋាន ... Read More »

Real Madrid គ្រងជេីងឯក​ Champions League លេីកទី១៤​ក្រោយឈ្នះ​ Liverpool ១ទល់០

ក្រុមអធិរាជស​ RealvMadrid បានយកឈ្នះក្រុមខ្លាំងហង្សក្រហម​ Liverpool ទាំងលំបាកក្នុងលទ្ធផល​ ១-០​ នៅក្នុងកីឡដ្ឋានទីក្រុងប៉ារីស​ ប្រទេសបារាំង​ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩​ ឧសភានេះ។ ការឈ្នះពានរង្វាន់​ UCL​ នេះគឺជាការឈ្នះលេីកទី១៤របស់ក្លិប​ ដែលមិនទាន់មានក្លិបណាមួយអាចតាមស្មេីកំណត់ត្រាឈ្នះនេះនៅឡេីយទេ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងតង់ទី១​ ... Read More »

កក្រើកនៅអឺរ៉ុប ៖ Liverpool និង Real Madrid ប៉ះគ្នានៅ Stade de France ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League រាត្រីនេះ

ក្រុមហង្សក្រហម Liverpool និងក្រុមអធិរាជស Real Madrid នឹងត្រូវប៉ះគ្នានៅវេលាម៉ោង២រំលងអធ្រាត្រឈានថ្ងៃទី២៩ ឧសភានេះម៉ោងនៅកម្ពុជា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅទឹកដីប្រទេសបារាំងដែលជាការប្រកួតទឹកដីកណ្តាល។ ការប្រកួតនេះនឹងធ្វើឲ្យកក្រើកជាថ្មីម្តងទៀតក្នុងរដូវកាលនេះ ក្រោយពីការប្រកួតកាលពីរដូវកាលមុនត្រូវលេងដោយបិទទ្វារ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ ... Read More »

ការខាតបង់ហិរញ្ញវត្ថុរបស់ក្លិប Manchester United កាន់តែធំឡើងនៅពេលដែលប្រាក់ចំណូលពីការផ្សាយធ្លាក់ចុះ

ក្លិបបិសាចក្រហម Manchester United បានរាយការណ៍ពីការខាតបង់ច្រើនជាងមុននៅក្នុងត្រីមាស៣ដោយសារប្រាក់ចំណូលពីការផ្សាយបានធ្លាក់ចុះ ហើយប្រាក់ឈ្នួលរបស់កីឡាករបានកើនឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីក្លិប Premier League ខកខានមិនបានចូលលេងក្នុងក្របខ័ណ្ឌ Champions League អឺរ៉ុបនៅរដូវកាលក្រោយ។ ក្លិបបាល់ទាត់អង់គ្លេសមួយនេះទទួលបានកៅអីមួយក្នុង Europa League ... Read More »

អតីតប្រធានក្រុម Man City លោក Kompany កំពុងពិភាក្សាអំពីការងារជាគ្រូបង្វឹកក្លិប Burnley

អតីតប្រធានក្រុម Manchester City លោក Vincent Kompany កំពុងពិភាក្សាជាមួយក្រុម Burnley អំពីការងាររបស់អ្នកចាត់ការទូទៅដែលទំនេររបស់ក្លិប បន្ទាប់ពីចាកចេញពីតួនាទីរបស់គាត់ជាគ្រូបង្វឹកក្លិបAnderlecht ។ Kompany វ័យ៣៦ឆ្នាំបានចាកចេញដោយការយល់ព្រមទៅវិញទៅមកបន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងលីគ និងចំណាត់ថ្នាក់លេខ២នៅវគ្គផ្តាច់ព្រ័ត្រ Belgian ... Read More »

Chelsea ចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Nkunku របស់ RB Leipzig ខណៈក្លិបធំៗកំពុងប្រជែង

ក្រុមតោខៀវ Chelsea កំពុងពិចារណាលើការចុះហត្ថលេខាដែលអាចធ្វើទៅបាន ដែល Chelsea ស្ថិតក្នុងចំណោមក្លិបដែលចាប់អារម្មណ៍លើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Christopher Nkunku ដែលបានជួយក្រុមឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ Bundesliga ។ កីឡាករវ័យ២៤ឆ្នាំរូបនេះកំពុងស្ថិតក្នុងការចរចាកិច្ចសន្យាជាមួយក្លិប ... Read More »

ខ្សែប្រយុទ្ធ Dembele និងម្ចាស់ក្លិប Barcelona មិនទាន់មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​បាន​សម្រេច​ក្នុង​ជំនួប​ចុង​ក្រោយ​នោះទេ

នាយកប្រតិបត្តិក្លិប Barcelona លោក Mateu Alemany និងទីប្រឹក្សាកីឡាលោក Jordi Cruyff បានជួបប្រជុំគ្នាជុំវិញកិច្ចសន្យាថ្មីរបស់ខ្សែប្រយុទ្ធ Ousmane Dembele ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅឡើយទេ។ ភាគីទាំងពីរនៅឆ្ងាយពីគ្នា ហើយជំហររបស់ Barcelona ... Read More »

ក្តីបារម្ភខាងសន្តិសុខជុំវិញការប្រកួត Nations League នៅទីក្រុង Munich រវាងអាឡឺម៉ង់នឹងអង់គ្លេស

សមាគមកីឡាបាល់ទាត់អង់គ្លេសកំពុងធ្វើការជាមួយប៉ូលិស និងសេវាសន្តិសុខដើម្បីកំណត់ពីសុវត្ថិភាព-បញ្ហាសណ្តាប់ធ្នាប់ក្នុងអំឡុងពេលការប្រកួត Nations League រវាងអង់គ្លេសនឹងអាល្លឺម៉ង់នៅទីក្រុង Munich នៅថ្ងៃទី៧ ខែមិថុនា។ សមាគមកីឡាបាល់ទាត់អង់គ្លេស (FA)ដឹងខ្លួនថា ខ្លួនធ្លាប់ទទួលបានកាតលឿងជាមួយស្ថាប័នគ្រប់គ្រងអឺរ៉ុប UEFA បន្ទាប់ពីឧប្បត្តិហេតុជាច្រើននៅវគ្គផ្តាច់ព្រ័ត្រ Euro 2020 ... Read More »

ម្ចាស់ការពារតំណែងជើងឯក French Open កីឡាករ Djokovic បន្តការឈ្នះដើម្បីស្វែងរកកំណត់ត្រាថ្មី

កីឡាករវាយតឺន្នីសលំដាប់លេខ១ពិភពលោក Novak Djokovic បានបញ្ចប់ការទទួលជ័យជម្នះយ៉ាងរឹងមាំក្នុងលទ្ធផល 6-2 6-3 7-6(4) លើកីឡាករ Alex Molcan របស់ប្រទេសស្លូវ៉ាគី ក្នុងជុំទី២នៃកម្មវិធី French Open កាលពីថ្ងៃពុធ ... Read More »

ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic របស់ក្លិប AC Milan ត្រូវ​អវត្តមាន​រហូត​ដល់​៨ខែ​បន្ទាប់​ពី​វះកាត់​ជង្គង់

ខ្សែប្រយុទ្ធក្លិប AC Milan និងជាកីឡាករជម្រើសជាតិស៊ុយអែត កីឡាករ Zlatan Ibrahimovic នឹងអវត្តមានរហូតដល់៨ខែបន្ទាប់ពីវះកាត់ជង្គង់រួច។ កីឡាករអន្តរជាតិស៊ុយអែតវ័យ៤០ឆ្នាំរូបនេះបានជួយ AC Milan ឱ្យឈ្នះជើងឯក Serie A ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០១១ ... Read More »

Premier League យល់ព្រមលើសំណើទិញយកក្លិប Chelsea ក្នុងតម្លៃ៥.៣៣ពាន់លានដុល្លារ

ម្ចាស់ទិញក្លិបថ្មី Boehly-Clearlake ដែលបានយល់ព្រមលក្ខខណ្ឌក្នុងការទិញ Chelsea ក្នុងតម្លៃ៤.២៥ពាន់លានផោន (៥.៣៣ពាន់លានដុល្លារ) កាលពីដើមខែនេះដោយបានឆ្លងកាត់ការសាកល្បងដោយម្ចាស់ និងនាយក Premier League ដែលបាននិយាយកាលពីថ្ងៃពុធ ទី២៤ឧសភាដែលបើកផ្លូវសម្រាប់ការកាន់កាប់របស់ក្លិប។ សំណើនេះក៏ត្រូវការការយល់ព្រមពីរដ្ឋាភិបាលអង់គ្លេសផងដែរ មុនពេលដែលម្ចាស់ក្លិបថ្មីអាចបញ្ចប់ការទិញយក ដោយនៅសល់មួយសប្តាហ៍ទៀត ... Read More »

ក្លិប West Ham កំពុងសាកសួរកីឡាករ Jesse Lingard របស់​ Manchester United ចូលរួមជាអចិន្ត្រៃយ៍

ក្លិបញញួរធំ West Ham United បានសាកសួរកីឡាករ Jesse Lingard របស់ក្លិបបិសាចក្រហម Manchester United ដែលនឹងក្លាយជាកីឡាករទំនេរនៅខែក្រោយ។ គ្រូបង្វឹកក្រុមញញួរធំលោក David Moyes មានការចាប់អារម្មណ៍ជាយូរមកលើខ្សែបម្រើប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ២៩ឆ្នាំរូបនេះ ... Read More »

Bowen និង Justin ត្រូវ​បាន​​កោះហៅ​ចូលក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ជា​លើក​ដំបូងក្នុងការប្រកួត Nations League

ក្រុមអង់គ្លេសបានកោះហៅកីឡាករ Jarrod Bowen របស់ក្លិប West Ham United និងខ្សែការពារ James Justin របស់ក្រុម Leicester City ជាលើកដំបូងរបស់អ្នកចាត់ការលោក Gareth ... Read More »

គ្រាប់​បាល់ Zaniolo ជួយ​ឱ្យ Roma លើក​ពាន Europa Conference League ជា​លើក​ដំបូង ខណៈលោក Jose Mourinho ក្លាយជាគ្រូបង្វឹកដំបូងគេក្នុងប្រវត្តិសាស្រ្តដែលដឹកនាំក្រុមឈ្នះពានអឺរ៉ុបទាំង៣

គ្រាប់បាល់របស់កីឡាករ Nicolo Zaniolo បានធ្វើឱ្យ AS Roma ឈ្នះពានអឺរ៉ុបដ៏ធំជាលើកដំបូងក្នុងរយៈពេលជាង៦០ឆ្នាំ បន្ទាប់ពីបានយកឈ្នះ ១-០ លើក្រុម Feyenoord ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa Conference League ... Read More »

គ្រូបង្វឹកចង់ឃើញ Roma លើកពាន Europa Conference League ដើម្បីបង្កើតកំណត់ត្រារបស់លោក

លោក Jose Mourinho មានបំណងចង់ពង្រីកកំណត់ត្រាដ៏ល្អឥតខ្ចោះរបស់គាត់នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទ្វីបអឺរ៉ុប នៅពេលដែលក្រុម Roma របស់គាត់ត្រូវជួបជាមួយនឹងក្រុម Feyenoord ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa Conference League ដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃពុធ។ បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះបានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រទាំង៤របស់គាត់គឺ២ជាមួយ Porto ... Read More »

Karolina Pliskova និង Simona Halep ឡើងជុំទី២ពានរង្វាន់ French Open

កីឡាការិនី Karolina Pliskova លេខ៨របស់ឆែក និងម្ចាស់ជើងឯកឆ្នាំ២០១៨ កីឡាការិនី Simona Halep បានឆ្លងផុតក្នុងជុំទី១ក្នុងការកក់កន្លែងរបស់ពួកគេក្នុងជុំទីពីរនៅឯព្រឹត្តិការណ៍ប្រកួតកីឡាវាយតឺន្នីសFrench Open ។ កីឡាការិនី Pliskova បាន​វាយ​សម្រុក​ក្នុងប្រកួតយកឈ្នះ​កីឡាការិនី​បារាំង Tessah ... Read More »

កីឡាករ Kieran Tierney របស់ Arsenal ត្រូវបានដកចេញពីក្រុមជម្រើសជាតិស្កុតឡេនសម្រាប់ជម្រុះ World Cup play-off

កីឡាករ Kieran Tierney ត្រូវបានដកចេញពីក្រុមជម្រើសជាតិស្កុតឡេនសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup play-off ជាមួយអ៊ុយក្រែននៅថ្ងៃទី១ ខែមិថុនា ប៉ុន្តែកីឡាករ Nathan Patterson ត្រូវបានបញ្ចូលក្នុងក្រុមវិញ។ ខ្សែការពារទាំង២បានជាសះស្បើយពីការវះកាត់ ហើយមិនបានលេងតាំងពីចុងខែមីនាមកម្ល៉េះ។ ... Read More »

Liverpool ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Fabio Carvalho ពីក្លិប Fulham ដែលធ្វើឡើងនៅថ្ងៃទី១ ខែកក្កដាខាងមុខ

ក្លិបហង្សក្រហម Liverpool បានចុះហត្ថលេខាលើកីឡាករ Fabio Carvalho ពីក្រុម Fulham ជាមួយនឹងខ្សែប្រយុទ្ធដែលនឹងចូលរួមជាផ្លូវការនៅថ្ងៃទី១ ខែកក្កដា។ កីឡាករវ័យ១៩ឆ្នាំរូបនេះបានដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុម Fullhamឡើងទៅកាន់ក្របខ័ណ្ឌ Premier League ដោយស៊ុតបញ្ចូលទីបាន១០គ្រាប់ និង ... Read More »

Erik Ten Hag និយាយថាការទទួលយកការងារនៅ Manchester United មិនមែនជាហានិភ័យចំពោះកេរ្តិ៍ឈ្មោះរបស់លោកទេ

លោក Erik ten Hag បាននិយាយថា គាត់មិនប្រថុយកេរ្តិ៍ឈ្មោះអ្នកគ្រប់គ្រងរបស់គាត់ដោយទទួលយកការងារ Manchester United ទេ។ បុរសសញ្ជាតិហូឡង់វ័យ៥២ឆ្នាំរូបនេះគឺជាគ្រូបង្វឹកអចិន្ត្រៃយ៍ទី៥របស់ក្លិបបិសាចក្រហម Manchester United ចាប់តាំងពីលោក Sir Alex ... Read More »

បិទបញ្ចប់ការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាមជាមួយនឹងការតាំងបង្ហាញតន្ត្រី និងវប្បធម៌សម្បូរបែប

ពិធីបិទការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣១ បានបង្ហាញភាពទាក់ទាញជាមួយនឹងកម្មវិធីតន្ត្រី និងវប្បធម៌ដ៏រស់រវើកនៅទីក្រុងហាណូយកាលពីរាត្រីថ្ងៃចន្ទ ទី២៣ ឧសភាដោយស្ថិតក្នុងទីក្រុងហាណូយ។ នៅឯកន្លែងហាត់ប្រាណ My Dinh Indoor Games ពិធីបិទហ្គេមបានចាប់ផ្តើមដោយការសម្តែងដ៏អធិកអធម បង្ហាញពីការផ្លាស់ប្តូររាជធានីវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ... Read More »

កិច្ច​ព្រម​ព្រៀងទិញក្លិប Chelsea នៅ​តែ​មាន​ឧបសគ្គសម្រាប់អ្នកគ្រប់គ្រងថ្មី

យោងតាមសារព័ត៌មាន BBC Sport បានផ្សាយថា រដ្ឋាភិបាល​នឹង​យល់ព្រម​លើ​ការ​លក់​តម្លៃ៤,២៥ ពាន់​លាន​ផោន​សម្រាប់ការលក់ក្លិបតោខៀវ Chelsea ក្នុង​រយៈពេល២៤ម៉ោង​បន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀង “នៅតែមានឧបសគ្គធំៗដែលត្រូវយកឈ្នះសម្រាប់អ្នកកាន់កាប់ថ្មី។ នេះ ដោយសារតែម្ចាស់ក្លិបលោក Roman Abramovichមានលិខិតឆ្លងដែនព័រទុយហ្គាល់ ... Read More »

ខ្សែ​ប្រយុទ្ធ​ Mbappe ​និយាយ​ថា​សុបិនចង់ទៅ Real Madrid មិន​ទាន់​ចប់​ទេ បើ​ទោះ​ជា​មាន​កិច្ច​សន្យា​ថ្មី​ជាមួយ PSG

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe បាននិយាយ​ថា ​ក្តី​សុបិន​នៃ​ការ​លេង​ឱ្យ​ Real Madrid ​គឺ​មិន​ចេះ​ចប់​ឡើយ​ បើ​ទោះ​ជា​បាន​ជ្រើសរើស​ចុះ​កុងត្រា​ថ្មី​ និង​បន្ត​នៅ​ Paris St-Germain ​ក៏​ដោយ។ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង​វ័យ​២៣​ឆ្នាំរូបនេះ​បាន​ច្រាន​ចោល​ការ​ផ្លាស់​ទៅ​កាន់​ក្លិបម្ចាស់​ជើង​ឯក​អេស្ប៉ាញ​កាល​ពី​ចុង​សប្តាហ៍​ដើម្បី​ចុះ​កុង​ត្រា​ថ្មី​រយៈ​ពេល​៣​ឆ្នាំ​ជាមួយ PSG។ ទោះបីជាយ៉ាងណាក៏ដោយ ... Read More »

Fulham ចង់បាន Nemanja Matic បន្ទាប់ពីចាកចេញពី Man Utdបន្ទាប់ពីក្លិបនេះឡើងមកលេងនៅ Premier League

ម្ចាស់ជើងឯកលីគលំដាប់ទី២ Championship ក្លិប Fullham ចង់នាំយកអតីតខ្សែបម្រើ Chelsea មកចូលរួមនៅក្នុងក្រុមរដូវកាលក្រោយ។ ខ្សែបម្រើ Matic វ័យ៣៣ឆ្នាំបានដើរតួយ៉ាងសំខាន់នៅក្លិប បិសាចក្រហម ManchesterUnited នាពេលថ្មីៗនេះ ហើយនៅតែមានសមត្ថភាពខ្លាំងនៅកម្រិតកំពូលប៉ុន្តែគាត់កំពុងជ្រើសរើសបន្តជាជាងការមិនបានបង្ហាញជម្រើសដំបូងពេលដែលលោក Erik ... Read More »