ភ្នំពេញ៖ នាររសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ ... Read More »
បច្ចេកវិទ្យា
ទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android បានទាញយកទិន្នន័យច្រើនជាងទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS ដល់ទៅ ២០ដងឯណោះ
ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នេះអគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃទី១ ខែមេសាឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, មិនថាលោកអ្នកកំពុងតែប្រើទូរស័ព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ឬ iOS នោះទេ គឺទូរស័ព្ទទាំងនោះតែងតែបានប្រមូលនិងបញ្ជូនទិន្នន័យរបស់លោកអ្នក ដែលមានដូចជា ទីតាំង លេខទូរស័ព្ទ និងព័ត៌មានលម្អិតទាក់ទងទៅនឹងប្រព័ន្ធបណ្តាញ ... Read More »
នោះ! សូមកុំច្រឡំថាកម្មវិធីទាំងអស់នៅក្នុង App Store គឺមានសុវត្ថិភាព
ភ្នំពេញ៖ បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The Washington Post កាលពីម្សិលមិញនេះបានបង្ហាញពីហានិភ័យក្នុងការទាញយកកម្មវិធីពីក្នុង App Store ដែលបានធ្វើឱ្យបុរសម្នាក់ខាតបង់រូបិយប័ណ្ណអេឡិចត្រូនិក ឬហៅថា កាក់ឌីជីថលដែលមានចំនួនទឹកប្រាក់ប្រមាណ ៦០ម៉ឺនដុល្លារ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែមីនា ... Read More »
កូវីដចេញពីមន្ទីរពិសោធន៍ចិន ពីសត្វ ឬពីចំណីអាហារនាំចូលមកប្រទេសចិន?
រយៈពេលជាងមួយឆ្នាំទៅហើយ សំណួរពាក់ព័ន្ធនឹងប្រភពដើមនៃការឆ្លងវីរុសកូវីដ នៅតែជាចម្ងល់នៅឡើយ រហូតដល់ក្រុមអ្នកជំនាញអន្តរជាតិទើបបង្ហើបរបាយការណ៍ថ្មីបឋមនៅថ្ងៃនេះ ៖ វីរុសស្រដៀងនឹងមេរោគកូវីដត្រូវបានគេរកឃើញនៅក្នុងសត្វប្រចៀវនិងសត្វពង្រូល ប៉ុន្តែសួរថាសត្វអ្វីដែលជាអ្នកចម្លងទៅមនុស្សមុនគេនៅមិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ។ របាយការណ៍សិក្សាដោយក្រុមអ្នកជំនាញអន្តរជាតិចំនួន៣៤រូប បានបង្ហាញថា “សត្វស្ការនិងឆ្មា” ត្រូវបានគេដឹងថាងាយនឹងឆ្លងអាចស្ថិតក្នុងចំណោមសត្វដែលអាចមានសក្តានុពលក្នុងការផ្ទុកមេរោគនេះ។ តើការសិក្សារកឃើញអ្វីប្លែក? ក្រុមអ្នកជំនាញបានផ្តល់នូវសេណារ៉េយ៉ូចំនួន៤ អំពីលទ្ធភាពនៃប្រភពចម្លងវីរុស៖ ១. ... Read More »
កម្មវិធីមេរោគថ្មីរបស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android បន្លំធ្វើជាកម្មវិធី ‘System Update’
ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័រកាលពីពេលថ្មីៗនេះបានរកឃើញកម្មវិធីមេរោគថ្មីរបស់ទូរស័ព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ដែលបន្លំធ្វើជាកម្មវិធីសម្រាប់ធ្វើបច្ចុប្បន្នភាពទូរស័ព្ទ Android (System Update)។ អ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីមេរោគនេះ ត្រូវបានបញ្ចូលទៅក្នុងកម្មវិធី ... Read More »
សែលកាត និងផលិតកម្មបារមី បានភ្ជាប់ទំនាក់ទំនងគ្នាជាដៃគូ តាមរយៈការផលិតវីដេអូបទចម្រៀង “Time to Rise” ដែលសម្តែងនិងច្រៀង ដោយ វណ្ណដា
ភ្នំពេញ៖ ថ្ងៃ២៩ មីនា ២០២១ វណ្ណដា ដែលជាតារាចម្រៀងរ៉េបកំពុងពេញនិយម និងឈានមុខគេនៅក្នុងប្រទេសកម្ពុជា ទើបតែបានបញ្ចេញនូវស្នាដៃបទចម្រៀងថ្មីរបស់គាត់មួយបទទៀត ដែលមានចំណងជើងថា “Time To Rise” ដែលមានការសំដែងរួមគ្នាជាមួយកវីចាប៉ីដងវែង ពូកែខាងសំនួនវោហារ គឺលោកតា គង់ ណៃ។ ... Read More »
Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS សម្រាប់ទូរស័ព្ទ iPhone ជាថ្មីម្ដងទៀតទាក់ទងនឹងបញ្ហាសុវត្ថិភាព
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់អោយដឹងថា, មិនទាន់ទាំងបានមួយខែផងបន្ទាប់ពីក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS សម្រាប់ទូរសព្ទ iPhone ទាក់ទងនឹងការវាយប្រហារតាមរយៈភាពចន្លោះប្រហោងដែលមាននៅក្នុង WebKit ... Read More »
ក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទរបស់សហរដ្ឋអាមេរិកបានធ្វើការកែសម្រួលប្រព័ន្ធដើម្បីបញ្ឈប់ការលួចយកសារ SMS
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានអោយដឹងថា, កាលពីសប្តាហ៍មុនក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យា បានរកឃើញភាពចន្លោះប្រហោងនៅក្នុងប្រព័ន្ធសេវាកម្មទូរស័ព្ទរបស់ក្រុមហ៊ុនធំៗនៅសហរដ្ឋអាមេរិក មានដូចជាក្រុមហ៊ុន T-Mobile, Verizon និង AT&T ដែលអាចឱ្យជនខិលខូចបញ្ជូនសារ ... Read More »
កម្មវិធីបន្ថែមមុខងារ Chrome Extensions ជាច្រើនទៀតត្រូវបានរកឃើញថាមានផ្ទុកមេរោគ
ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវសន្តិសុខបច្ចេកវិទ្យារបស់ក្រុមហ៊ុន Cato Networks បានរកឃើញកម្មវិធីបន្ថែមមុខងារ Chrome Extensions ចំនួន២៤ទៀតដែលមានផ្ទុកមេរោគ ដែលអាចឱ្យពួកជនខិលខូចលួចទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់ ឬបើកគេហទំព័រដទៃទៀតដែលមានផ្ទុកមេរោគ ហើយក្រុមហ៊ុននឹងធ្វើការផ្សព្វផ្សាយព័ត៌មានលម្អិតក្នុងពេលឆាប់ៗខាងមុខនេះ។ ... Read More »
ហ្វេសប៊ុកបានបន្ថែមការប្រើប្រាស់កូនសោសុវត្ថិភាព USB/NFC (security keys) ជាមួយទូរស័ព្ទ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមីនាឆ្នាំ ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ចាប់តាំងពីឆ្នាំ២០១៧ ក្រុមហ៊ុនហ្វេសប៊ុកបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រើកូនសោសុវត្ថិភាព ដើម្បីបញ្ជាក់អត្តសញ្ញាណជាមួយប្រព័ន្ធ two-factor authentications នៅពេលដែលពួកគេប្រើកុំព្យូទ័រ។ ប៉ុន្តែប្រសិនបើលោកអ្នកប្រើទូរសព្ទវិញនោះ ក្រុមហ៊ុននឹងផ្ញើលេខកូដតាមរយៈសារទៅលេខទូរសព្ទដែលមាននៅក្នុងគណនីហ្វេសប៊ុកដើម្បីធ្វើការបញ្ជាក់អត្តសញ្ញាណ។ ទោះបីជាការប្រើលេខកូដតាមរយៈទូរសព្ទ ជាមួយនឹងលេខសម្ងាត់បានធ្វើឱ្យជនខិលខូចពិបាកនឹងលួចចូលទៅក្នុងគណនីហើយក្ដី ... Read More »
TikTok នឹងធ្វើការផ្លាស់ប្ដូរលក្ខខណ្ឌក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម
ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសប្រឆាំងបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់អោយដឹងថា, នាពេលបច្ចុប្បន្នក្រុមហ៊ុន TikTok បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើសក្នុងការទទួលបាននូវការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានពីរជម្រើស។ ជម្រើសទីមួយគឺអ្នកប្រើប្រាស់ទទួលបានការផ្សព្វផ្សាយពាណិជ្ជកម្ម ជាលក្ខណៈទូទៅ ចំណែកឯជម្រើសទីពីរវិញនោះគឺអ្នកប្រើប្រាស់និងទទួលបានការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈផ្ទាល់ខ្លួនដែលគេហៅថា Personalized Ads។ ប៉ុន្តែក្នុងពេលឆាប់ៗនេះក្រុមហ៊ុននឹងទាមទារឱ្យអ្នកប្រើប្រាស់ទាំងអស់ឯកភាពក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មជាលក្ខណៈ Personalized Ads។ ... Read More »
ប្រយ័ត្នចាញ់បោក លេខក្រៅប្រទេសដែលមានក្បាលលេខ (+370) និង (+381) ដែលជនខិលខូចគ្រាន់តែតេចូលហើយ ដាក់ចុះវិញភ្លាមៗ
ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, នាពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរកឃើញថាមានប្រជាពលរដ្ឋយើងជាច្រើន បានទទួលការតេចូលពីលេខក្រៅប្រទេសដែលមានក្បាលលេខ (+370) និង (+381) ដែលជនខិលខូចគ្រាន់តែតេចូលហើយ ... Read More »
កម្មវិធីទំនាក់ទំនងសង្គម Signal ឈប់ដំណើរការនៅក្នុងប្រទេសចិន
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែមីនាឆ្នាំ ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា នៅព្រឹកថ្ងៃអង្គារនេះអ្នកប្រើប្រាស់នៅក្នុងប្រទេសចិនពុំអាចប្រើកម្មវិធី Signal បានទៀតទេលើកលែងតែពួកគេប្រើ virtual private network (VPN) ... Read More »
DuckDuckGo បានធ្វើការរិះគន់ក្រុមហ៊ុន Google ទាក់ទងនឹងការទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ អង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ក្រុមហ៊ុន Google បានព្យាយាមពន្យាលពេលក្នុងការធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់ខ្លួនអស់ជាច្រើនខែ ជាមួយទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS ដើម្បីចៀសវាងពីការបង្ហាញព័ត៌មានទាក់ទងនឹង App Privacy ដែលក្រុមហ៊ុន Apple ... Read More »
Google នឹងត្រូវប្រឈមជាមួយនឹងរឿងក្ដីទាក់ទងទៅនឹងការតាមដានអ្នកប្រើប្រាស់ជាមួយកម្មវិធី Chrome
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោកស្រីចៅក្រម Lucy Koh នៅក្រុង San Jose នៃរដ្ឋ California បានបដិសេធការស្នើសុំរបស់ក្រុមហ៊ុន Google ឱ្យច្រានចោលពាក្យបណ្ដឹង ហើយលោកស្រីបានសម្រេចឱ្យក្រុមមេធាវីតំណាងឱ្យអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកអាចបន្តប្ដឹងក្រុមហ៊ុន Google ... Read More »
កម្មវីធី Android ចំនួន៨ត្រូវបានរកឃើញថា មានបង្កប់ជាមួយកម្មវិធីមេរោគ AlienBot Banker និង MRAT
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័របានរកឃើញកម្មវិធីAndroid ចំនួន៨ដែលមានបង្កប់ជាមួយកម្មវិធីមេរោគ ដែលអាចឱ្យពួកជនខិលខូចទាញយកទិន្នន័យទាក់ទងនឹងធនាគារហើយថែមទាំងអាចគ្រប់គ្រងទូរស័ព្ទរបស់អ្នកប្រើប្រាស់បានទៀតផង។ នេះបើតាមការបញ្ជាក់អោយដឹងពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ ក្រុមជនខិលខូចបានប្រើវិធីផ្សេងៗដើម្បីចៀសវាងពីការឆែកមើលនិងតាមដានរបស់ Google Play Protect ... Read More »
មានការ report ពីសំណាក់ជនអនាមិកមួយចំនួន ធ្វើឲ្យក្រុមហ៊ុន facebook បានធ្វើការលុបព័ត៌មាននេះចេញតែម្តង ករណីក្មេងទំនើង២នាក់វាយក្បាលជនជាតិបរទេស
ភ្នំពេញ៖ មានការ report ពីសំណាក់ជនអនាមិកមួយចំនួន ធ្វើឲ្យក្រុមហ៊ុនfacebook បានធ្វើការលុបព័ត៌មាននេះចេញតែម្តងពីផេកផ្លូវការស្នងការនគរបាលរាជធានីភ្នំពេញ ករណីក្មេងទំនើង២នាក់វាយក្បាលជនជាតិបរទេស ។ នេះបើតាមការបញ្ជាក់ពីផេកផ្លូវការខាងលើនៅថ្ងៃទី៩ខែមីនាឆ្នាំ២០២១។ បញ្ជាក់បន្តថា៖ បន្ទាប់ពីផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផុសអំពីករណីបង្ក្រាបក្មេង២នាក់ធ្វើសកម្មភាពមិនសមរម្យវាយទៅលើជនបរទេសបានប្រហែលជា ៦ម៉ោង ព័ត៌មាននេះគឺទទួលបានការសាទរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ... Read More »
Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS សម្រាប់ទូរស័ព្ទ iPhone ទាក់ទងនឹងបញ្ហាសុវត្ថិភាព
ភ្នំពេញ៖ កាលពីម្សិលមិញនេះ ក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS សម្រាប់ទូរស័ព្ទ iPhone និង macOS Big Sur សម្រាប់ Macs កុំព្យូទ័រហើយបានស្នើសុំឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពជាបន្ទាន់ដើម្បីចៀសវាងពីការវាយប្រហារ។ ... Read More »
ក្រុមហ៊ុន Mastercard សហការជាមួយនឹង Samsung ដើម្បីប្រើទិន្នន័យជីវមាត្រ (Biometrics) ជាមួយប័ណ្ណឥណទាន
ភ្នំពេញ៖ ដើម្បីឱ្យការប្រើប្រាស់ប័ណ្ណឥណទានកាន់តែមានសុវត្ថិភាព និងដើម្បីចៀសវាងកុំឱ្យមានការប៉ះពាល់គ្នាច្រើននោះ ក្រុមហ៊ុន Mastercard និង Samsung បានសហការគ្នាដើម្បីប្រើក្រយ៉ៅម្រាមដៃជាមួយប័ណ្ណឥណទាន ក្នុងការបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ នេះបើតាមការបញ្ជាក់ឲ្យដឹង, ពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិជ្ជានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។ បច្ចេកវិទ្យានេះគឺវាស្រដៀងគ្នាទៅនឹងបច្ចេកវិទ្យាដែលក្រុមហ៊ុន ... Read More »
បេក្ខនារីវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smartកុមារគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព
ភ្នំពេញ៖ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ការជួយសិស្សក្រីក្រឱ្យទទួលបានការអប់រំដោយឥតគិតថ្លៃ គឺជាអំពើល្អមួយដែលជួយឱ្យអ្នកគ្រូ ឯក ចិន្តាមុនី ដែលជាស្ថាបនិកសាលាឯកជនមួយនៅរាជធានីភ្នំពេញ ទទួលបានការជ្រើសតាំងជាបេក្ខនារីម្នាក់ក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart។ ឥឡូវនេះ អ្នកគ្រូបានជាប់ជាបេក្ខនារីម្នាក់ក្នុងចំណោមបុគ្គលដែលត្រូវបានជ្រើសតាំង ១០នាក់សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះ ហើយប្រសិនបើអ្នកគ្រូត្រូវបានគេជ្រើសរើសជាអ្នកទទួលជ័យលាភី អ្នកគ្រូនឹងទទួលបានប្រាក់រង្វាន់ចំនួន ... Read More »
មុខងារថ្មីរបស់ iCloud អាចឱ្យអ្នកប្រើប្រាស់ផ្ទេរទិន្នន័យទៅ Google Drive
ភ្នំពេញ, អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ដើម្បីឱ្យការទាញយកទិន្នន័យដូចជារូបភាពនិងវីដេអូពី iCloud ទៅ Google Drive កាន់តែមានភាពងាយស្រួលនោះ ក្រុមហ៊ុន Apple បានបន្ថែមមុខងារដែលអាចឱ្យលោកអ្នកផ្ទេរទិន្នន័យដោយស្វ័យប្រវត្តិ ... Read More »
សែលកាត អបអរសាទរនូវការទទួលបានពានរង្វាន់អន្តរជាតិចំនួនបួន ប្រចាំខែមីនាឆ្នាំនេះ
ភ្នំពេញ៖ ០២ មីនា២០២១ជាថ្មីម្តងទៀត ក្រុមហ៊ុនសែលកាតបានទទួលនូវការទទួលស្គាល់ និងការគាំទ្រពីបណ្តាញទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍សកល ជាមួយនឹងពានរង្វាន់ដ៏មានកិត្យានុភាពថ្មីចំនួនបួន។ ពានរង្វាន់ទាំងនេះរួមមាន៖ • “ស្ថាប័នផ្តល់សេវាបណ្តាញទូរស័ព្ទចល័តឆ្នើមជាងគេបំផុត” ពីទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ (International Finance Magazine)ដែលមានមូលដ្ឋាននៅឌូបៃ • ... Read More »
ក្រុមហ៊ុន Microsoft ខិតខំប្រឹងប្រែងបង្កើនប្រជាប្រិយភាពកម្មវិធី Teams ជាមួយមុខងារថ្មី
ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី៣ ខែមីនាឆ្នាំ ២០២១ បានបញ្ជាក់ឲ្យដឹងថា, កម្មវិធី Teams គឺជាកម្មវិធីដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើការប្រជុំតាមរយៈវីដេអូពីចម្ងាយដែលគេហៅថា Video Conferencing ប៉ុន្តែកម្មវិធីនេះមិនសូវជាមានប្រជាប្រិយភាពបើយើងប្រៀបធៀបទៅកម្មវិធី Zoom ឬកម្មវិធី ... Read More »
ក្រុមហ៊ុនហ្វេសប៊ុកបានបិទគណនីទាំងអស់ដែលមានការពាក់ព័ន្ធជាមួយនឹងក្រុមយោធារបស់ប្រទេសមីយ៉ាន់ម៉ា
ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, គណនីហ្វេសប៊ុក និងអុិនស្តាក្រាម ថែមទាំងការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់របស់យោធាប្រទេសមីយ៉ាន់ម៉ាត្រូវបានបិទ នេះបើតាមការផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនកាលពីម្សិលមិញនេះ។ លោក Rafael Frankel ដែលជាអ្នកទទួលបន្ទុកផ្នែកគោលនយោបាយរបស់ក្រុមហ៊ុនហ្វេសប៊ុកសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា “យើងជឿថាការអនុញ្ញាតឱ្យគណនីរបស់ក្រុមយោធា ... Read More »
មុខងារ Total Cookie Protection ថ្មីសម្រាប់កម្មវិធី Firefox សំដៅបញ្ឈប់ការតាមដានរបស់ក្រុមហ៊ុនទៅលើអ្នកប្រើប្រាស់វេបសាយ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ដើម្បីប្រយុទ្ធប្រឆាំងនឹងការតាមដានរបស់ក្រុមហ៊ុនទៅលើអ្នកប្រើប្រាស់វេបសាយ (Web tracking) ក្រុមហ៊ុន Mozilla បានបញ្ចេញកម្មវិធី Firefox ជំនាន់ថ្មីដែលមានបន្ថែមមុខងារ Total Cookie Protection។ ... Read More »
ក្រុមហ៊ុន Google កំពុងតែសាកល្បងដាក់ឱ្យប្រើប្រាស់មុខងារដែលអាចចាក់សោ Incognito Tab ជាមួយនឹងទិន្នន័យជីវមាត្រ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, សម្រាប់អ្នកប្រើប្រាស់ដែលមិនចង់ឱ្យទិន្នន័យរបស់វេបសាយត្រូវបានរក្សាទុកនៅក្នុងកុំព្យូទ័រ ឬទូរសព្ទនោះ ពួកគេតែងតែប្រើ Incognito Tab ឬ Private Tab ជាពិសេសនៅពេលដែលពួកគេប្រើកុំព្យូទ័រសាធារណៈ ឬទូរសព្ទរបស់អ្នកដទៃនោះ។ វិធីនេះគឺដើម្បីចៀសវាងកុំឱ្យអ្នកដទៃ ... Read More »
តើមានអ្វីកើតឡើងទៅលើគណនី WhatsApp របស់លោកអ្នក នៅពេលដែលលោកអ្នកមិនឯកភាពជាមួយនឹងលក្ខខណ្ឌថ្មីរបស់ក្រុមហ៊ុន?
ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រលប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានអោយដឹងថា, កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់មួយចំនួនបានទទួលអុីមែលទាក់ទងនឹងលក្ខខណ្ឌថ្មី របស់កម្មវិធី WhatsApp ដែលអ្នកប្រើប្រាស់ត្រូវតែឯកភាពចាប់ផ្ដើមពីពាក់កណ្ដាលខែឧសភាខាងមុខ ដើម្បីអាចបន្តប្រើប្រាស់កម្មវិធីនេះបាន។ ក្រុមហ៊ុនបានបញ្ជាក់នៅក្នុងអុីមែលនេះថា ប្រសិនបើអ្នកប្រើប្រាស់មិនឯកភាពជាមួយនឹងលក្ខខណ្ឌថ្មីនោះ ... Read More »
ហ្វេសប៊ុករងការចោទប្រកាន់ថាបានបំប៉ោងចំនួនអ្នកមើលការផ្សព្វផ្សាយពាណិជ្ជកម្ម (Potential Reach)
ភ្នំពេញ៖ បើយោងតាមអង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២១ មួយបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនជាច្រើនមិនថាតូចឬធំនោះទេ បានចំណាយលុយជាច្រើនរៀងរាល់ឆ្នាំដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនហ្វេសប៊ុក ដោយសង្ឃឹមថាផលិតផលឬសេវាកម្មរបស់ពួកគេនឹងត្រូវបានមើលឃើញពីសំណាក់មហាជនដែលអាចក្លាយជាអតិថិជនរបស់ពួកគេ ដែលនេះធ្វើឱ្យក្រុមហ៊ុនហ្វេសប៊ុករកចំណូលបានរាប់ពាន់លានដុល្លារពីការផ្សព្វផ្សាយពាណិជ្ជកម្មនេះ។ បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Financial Times កាលពីពេលថ្មីៗនេះបានឱ្យដឹងថាក្រុមហ៊ុនហ្វេសប៊ុកបានរងការចោទប្រកាន់នៅក្នុងពាក្យបណ្ដឹងមួយថា ... Read More »
ជនខិលខូចមិនចាំយូរទេក្នុងការបង្កើតកម្មវិធីមេរោគ សម្រាប់វាយលុកកុំព្យូទ័រ Apple MacBook ដែលប្រើប្រូសេសស័រ (Processor) M1
ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កាលពីប៉ុន្មានខែមុនក្រុមហ៊ុន Apple បានចាប់ផ្ដើមដាក់លក់កុំព្យូទ័រដែលមានប្រូសេសស័រ M1 ដែលក្រុមហ៊ុនបានបង្កើត ដោយប្រើបច្ចេកវិទ្យាស្រដៀងគ្នាទៅនឹងប្រូសេសស័រដែលមាននៅក្នុងទូរសព្ទ iPhone ដែរនោះ។ ប្រូសេសស័រ គឺជាបន្ទះឈីប ... Read More »
ភាពចន្លោះប្រហោងរបស់កម្មវិធី SHAREit សម្រាប់ Android អាចឱ្យជនអនាមិកលួចទាញយកទិន្នន័យបាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កម្មវិធី SHAREit គឺជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់អ្នកប្រើប្រាស់ទូរសព្ទជាមួយប្រព័ន្ធប្រតិបត្តិការ Android ដើម្បីចែករំលែកឯកសារផ្សេងៗ ពីទូរសព្ទមួយទៅទូរសព្ទមួយទៀត។ មកដល់ពេលបច្ចុប្បន្ន កម្មវិធីនេះត្រូវបានទាញយកជាង មួយពាន់លានដង ហើយត្រូវបានទទួលចំណាប់ថ្នាក់ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដែលត្រូវបានទាញយកច្រើនបំផុតនៅក្នុង Play ... Read More »