ព័ត៌មានទាន់ហេតុការណ៍៖

បច្ចេកវិទ្យា

អ្នកប្រើប្រាស់នាឡិកាវៃឆ្លាត គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីដើម្បីកុំឱ្យមានបញ្ហាជាមួយការសាកថ្ម

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា កាលពីព្រឹកមិញនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការសម្រាប់នាឡិកាវៃឆ្លាតរបស់ពួកគេ (watchOS 7.3.1) ដើម្បីធ្វើការកែសម្រួលជាមួយនឹងបញ្ហាសាកថ្មដែលអ្នកប្រើប្រាស់នាឡិកាវៃឆ្លាត Apple Watch 5 ... Read More »

សារសម្ងាត់ (Secret Chat) របស់កម្មវិធី Telegram មិនបានរក្សាការរសម្ងាត់ប៉ុន្មាននោះទេ

ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ២០២១ បានបញ្ជាក់ឲ្យដឹងថា, កម្មវិធីទំនាក់ទំនងសង្គម Telegram គឺជាកម្មវិធីដែលមានប្រជាប្រិយភាពមួយដោយសារតែកម្មវិធីនេះងាយស្រួលប្រើ មិនសូវមានបញ្ហា ហើយជាពិសេស ទៅទៀតនោះ វាគឺជាកម្មវិធីមួយដំបូងគេដែលគិតគូរពីសុវត្ថិភាពទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។ ... Read More »

ប្រសិនបើលោកអ្នកប្រើកម្មវិធី Slack លោកអ្នកគួរតែធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ឱ្យបានឆាប់រហ័ស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈឆ្នាំ ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះក្រុមហ៊ុន Slack បានផ្ញើអុីមែលទៅអ្នកប្រើប្រាស់កម្មវិធី Slack សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ឱ្យធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ជាបន្ទាន់ព្រោះក្រុមហ៊ុនបានរក្សាទុកលេខសម្ងាត់ទាំងនោះដោយមិនបានប្រើប្រព័ន្ធអុីនគ្រីបសិន (encryption) ... Read More »

ក្រុមហ៊ុន CD Projekt RED បានធ្វើការកែសម្រួលកម្មវិធីហ្គេម Cyberpunk 2077 ដើម្បីចៀសវាងពីការជ្រៀតចូល

ភ្នំពេញ, នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា, កាលពីដើមសប្តាហ៍មុនក្រុមហ៊ុន CD Projekt RED បានធ្វើការព្រមានដល់អ្នកប្រើប្រាស់ឱ្យចៀសវាងប្រើ មុខងារបន្ថែមដែលអាចកែប្រែទិន្នន័យសម្រាប់កម្មវិធីហ្គេម Cyberpunk 2077 ... Read More »

ក្រុមអ្នកវាយប្រហារបានធ្វើការផ្លាស់ប្ដូរសារធាតុគីមីនៅក្នុងអាងចម្រោះទឹកស្អាតនៅក្នុងទីក្រុងមួយរបស់សហរដ្ឋអាមេរិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា,អាជ្ញាធរនៅទីក្រុង Oldsmar នៃរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីម្សិលមិញនេះបានធ្វើសេចក្ដីរាយការណ៍ទាក់ទងទៅនឹង ជនអនាមិកដែលបានធ្វើការវាយប្រហារទៅលើ ប្រព័ន្ធកុំព្យូទ័ររបស់ទីតាំងអាងចម្រោះទឹកស្អាតមួយកន្លែង។ ការវាយប្រហារបានកើតឡើងចំនួនពីរលើកនៅថ្ងៃទី ៥ខែកុម្ភៈកន្លងទៅនេះ។ លើកទីមួយក្រុមជនអនាមិក ... Read More »

Instagram បានបិទគណនីមួយចំនួនដែលប្រើឈ្មោះសម្គាល់ (User Names) ប្រភេទ O.G. ដែលត្រូវបានលួច

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, គណនី Instagram ដែលប្រើឈ្មោះសម្គាល់ប្រភេទ O.G. មួយចំនួនត្រូវបានបិទបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែទៅលើគេហទំព័រ ogusers(.)com ដែលក្រុមហ៊ុនជឿថា គឺជាកន្លែងទិញនិងលក់ឈ្មោះសម្គាល់ជាច្រើននោះ។ ឈ្មោះសម្គាល់ដែលជនខិលខូចបានលួចនោះគឺជាប្រភេទឈ្មោះសម្គាល់ O.G. ... Read More »

ក្រុមហ៊ុន Apple កំពុងតែសាកល្បងឱ្យអ្នកប្រើប្រាស់អាចបើកសោទូរស័ព្ទជាមួយនឹងនាឡិកាវៃឆ្លាត Apple Watch

ភ្នំពេញ៖ អង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ដើម្បីងាយស្រួលក្នុងការបើកសោទូរស័ព្ទក្រុមហ៊ុនភាគច្រើនបានប្រើទិន្នន័យជីវមាត្រ (Biometrics) មានដូចជាក្រយ៉ៅម្រាមដៃ និងផ្ទៃមុខជាដើម ដើម្បីបញ្ជាក់អត្តសញ្ញាណក្នុងការចូលប្រើប្រាស់ទូរសព្ទ។ សម្រាប់ក្រុមហ៊ុន Apple វិញនោះ ... Read More »

ល្បិចបោកបញ្ឆោតអូសទាញ អ្នកឲ្យចូលរួមក្លាយជាជនល្មេីសកណ្ដាល (Money Mule) ដោយមិនដឹងខ្លួន

ភ្នំពេញ៖ អង្គភាពនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, នាយកដ្ឋានព័ត៌មានវិទ្យា កន្លងមកមានករណីជនរងគ្រោះដោយការចាញ់ឧបាយកលឆបោក រហូតធ្លាក់ខ្លួនក្លាយជាជនល្មើសជំនួស ឬជនពាក់ព័ន្ធកណ្តាល (Money Mule) ក្នុងប្រតិបត្តិការផ្ទេរប្រាក់របស់ជនល្មើសពិតប្រាកដ ដែលទទួលបានផលពីអំពើល្មើស ... Read More »

អ្នកប្រើប្រាស់គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome 88 ជាបន្ទាន់

.    ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, មុខងារសម្រាប់ធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិរបស់កម្មវិធី Chrome បានធ្វើឱ្យមានភាពងាយស្រួលដែលអ្នកប្រើប្រាស់មិនចាំបាច់ចំណាយពេលវេលានិងតាមដានក្នុងការធ្វើបច្ចុប្បន្នភាពដោយខ្លួនឯង ប៉ុន្តែពេលនេះក្រុមអ្នកស្រាវជ្រាវបានស្នើឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ជាបន្ទាន់ដើម្បីចៀសវាងពីការវាយប្រហារ។ ការធ្វើបច្ចុប្បន្នភាពកែសម្រួលនេះគឺមានការប៉ះពាល់ជាមួយប្រព័ន្ធប្រតិបត្តិការទាំងបីធំៗ ... Read More »

ប្រុងប្រយ័ត្ន! ខណ:មានការចែកចាយវីដេអូដែលមានមេរោគ ដែលមានឈ្មោះ “Dance of the Pope” និងកម្មវិធី WhatsApp Gold ក្លែងក្លាយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសង្កេតឃើញមានការចែកចាយបន្ត តាមរយៈរូបភាពឬសារក្នុងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនទាក់ទងនឹងកម្មវិធីមេរោគដែលកំពុងតែចែកចាយតាមរយៈកម្មវិធី WhatsApp។ បើតាមរូបភាពដែលនាយកដ្ឋានបានទទួល អះអាងថាមានការចែកចាយវីដេអូដែលមានមេរោគ ដែលមានឈ្មោះ “Dance of the ... Read More »

រដ្ឋាភិបាលមីយ៉ាន់ម៉ាបញ្ជាឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិតបិទកម្មវិធីហ្វេសប៊ុកជាបណ្ដោះអាសន្ន

ភ្នំពេញ៖ អង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, រដ្ឋាភិបាលថ្មីរបស់ប្រទេសមីយ៉ាន់ម៉ាបានបញ្ជាឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិតបិទកម្មវិធីហ្វេសប៊ុកចាប់ផ្ដើមពីពាក់កណ្ដាលយប់ថ្ងៃពុធ រហូតដល់យប់ថ្ងៃទី ៧ខែកុម្ភៈ។ រដ្ឋាភិបាលបានចោទប្រកាន់ថា កម្មវិធីហ្វេសប៊ុកគឺជាកត្តាមួយដែលនាំឱ្យមានអស្ថិរភាពនៅក្នុងប្រទេស ដោយយោងទៅតាមច្បាប់សម្រាប់គ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍ ដែលអាចឱ្យរដ្ឋាភិបាលពង្រឹងការគ្រប់គ្រងដើម្បីសុវត្ថិភាពជាតិ និងប្រជាពលរដ្ឋ។ បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន NetBlocks ដែលជាក្រុមហ៊ុនតាមដានការប្រើប្រាស់សេវាកម្មអុីនធឺណិតទូទាំងពិភពលោកនោះបានឱ្យដឹងថា ក្រៅពីកម្មវិធីហ្វេសប៊ុក ... Read More »

កម្មវិធីមួយចំនួនមានដូចជា iCloud Drive របស់ក្រុមហ៊ុន Apple កំពុងតែមានបញ្ហា

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, បើតាមការផ្សព្វផ្សាយតាមរយៈគេហទំព័ររបស់ក្រុមហ៊ុន Apple បានបង្ហាញថា មានអ្នកប្រើប្រាស់ខ្លះកំពុងតែមានបញ្ហាជាមួយនឹងកម្មវិធីមួយចំនួនមានដូចជា iCloud Drive, Notes, Photos និង iCloud Backup។ បញ្ហានេះបានចាប់ផ្ដើមតាំងពីម៉ោងប្រហែល ... Read More »

Instagram បានបន្ថែមមុខងារថ្មីដើម្បីគ្រប់គ្រងទិន្នន័យដែលត្រូវបានលុប ‘Recently Deleted’

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា,កាលពីម្សិលមិញនេះ ក្រុមហ៊ុនអុីនស្តាក្រាមបានប្រកាសថា ក្រុមហ៊ុនកំពុងតែរៀបចំដាក់ឱ្យប្រើប្រាស់នូវមុខងារដើម្បីគ្រប់គ្រងទិន្នន័យដែលត្រូវបានលុប ដើម្បីធ្វើឱ្យកាន់តែមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងគណនីរបស់ពួកគេ។ “យើងដឹងថា នេះគឺជាមុខងារដែលអ្នកប្រើប្រាស់ទទូចចង់បាន ហើយនេះជាលើកទីមួយហើយដែល ពួកគេអាចពិនិត្យមើលទិន្នន័យដែលត្រូវបានលុប ហើយអាចដាក់ឱ្យប្រើទិន្នន័យឡើងវិញ (Restore) ... Read More »

ហ្វេសប៊ុកជំរុញឱ្យអ្នកប្រើប្រាស់ ឯកភាពក្នុងការតាមដានរបស់ពួកគេ

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា, ក្នុងពេលឆាប់ៗនេះក្រុមហ៊ុន Apple នឹងទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីបន្ថែមមុខងារក្រើនរំឭក (prompt) ដល់អ្នកប្រើប្រាស់ទាក់ទងនឹងការទាញយកទិន្នន័យឯកជនភាព និងការតាមដានអ្នកប្រើប្រាស់ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកក៏អាចបិទវាបានផងដែរ។ ជាមួយនឹងមុខងារថ្មីនេះ លោកអ្នកនឹងមានជម្រើសថាតើលោកអ្នកនឹងអនុញ្ញាតឱ្យកម្មវិធីតាមដានការប្រើប្រាស់របស់លោកអ្នក “Allow Tracking” ... Read More »

WhatsApp នឹងទាមទារឱ្យអ្នកប្រើប្រាស់ប្រើជីវមាត្រ (Biometrics) ដើម្បីអាចចូលប្រើកម្មវិធី WhatsApp នៅក្នុងកុំព្យូទ័រឬតាមរយៈគេហទំព័រ

ភ្នំពេញ៖ ក្រុមហ៊ុនហ្វេសប៊ុកនឹងបន្ថែមមុខងារសុវត្ថិភាពមួយទៀតក្នុងការប្រើប្រាស់កម្មវិធី WhatsApp តាមរយៈគេហទំព័រដោយទាមទារឱ្យអ្នកប្រើប្រាស់បញ្ជាក់អំពីអត្តសញ្ញាណដោយប្រើជីវមាត្រមានដូចជាក្រយ៉ៅម្រាមដៃ និងផ្ទៃមុខជាដើម ប្រសិនបើពួកគេបានបើកប្រើប្រភេទប្រព័ន្ធសុវត្ថិភាពនេះជាមួយនឹងទូរស័ព្ទរួចហើយនោះ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ។ ការធ្វើបច្ចុប្បន្នភាពនេះគឺដើម្បីចៀសវាងពីការលួចចូលប្រើគណនីពីជនខិលខូច ក៏ដូចជាពីអ្នកដែល អ្នកប្រើប្រាស់មានការទុកចិត្តហើយឱ្យទូរសព្ទប្រើមួយរយៈពេលខ្លី មានដូចជាមិត្តភក្កិ និងជាងជួសជុលទូរសព្ទជាដើម។ ដើម្បីប្រើមុខងារនេះ WhatsApp និងប្រើទិន្នន័យជីវមាត្រដែលមាននៅក្នុងប្រព័ន្ធទូរសព្ទស្រាប់ ... Read More »

Xiaomi បង្ហាញអំពីគម្រោងបច្ចេកវិទ្យាដែលអាចបញ្ចូលថ្មទូរស័ព្ទពីចម្ងាយ (Remote Charging)

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា, ដោយសារតែមានការប្រលងប្រជែងគ្នាខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យារវាងក្រុមហ៊ុន បានធ្វើឱ្យការវិវឌ្ឍន៍នៃបច្ចេកវិទ្យា កាន់តែមានសន្ទុះនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ដូចជាម្សិលមិញនេះ ក្រុមហ៊ុន Xiaomi បានបង្ហាញអំពីគម្រោងបច្ចេកវិទ្យាដែលអាចឱ្យអ្នកប្រើប្រាស់បញ្ចូលថ្មទូរសព្ទពីចម្ងាយបាន រហូតដល់ទៅ៤ម៉ែត្រ ហើយទូរសព្ទនីមួយៗនឹងទទួលបានកម្លាំងសាក 5W។ ទោះបីជាការផ្ដល់កម្លាំងសាកត្រឹមតែ 5W ... Read More »

សូមមានការប្រុងប្រយ័ត្ន! ជនខិលខូចបានប្រើរូបភាពតារាល្បីៗដើម្បីបោកបញ្ឆោត

ភ្នំពេញ៖ អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានប្រទះឃើញមានការឡាយនៅក្នុងផេកហ្វេសបុក ដែលមានតំណភ្ជាប់ទៅគេហទំព័រមួយដែលកំពុងតែបោកបញ្ឆោតអ្នកប្រើប្រាស់ឱ្យបញ្ចូលលេខប័ណ្ណឥណទាន ដោយប្រើរូបភាពតារាល្បីៗរបស់ខ្មែរយើង។ នៅក្នុងការបោកបញ្ឆោតនេះ ជាដំបូងជនខិលខូចបានប្រើពាក្យពេចន៍ថា លោកអ្នកអាចនឹងរកប្រាក់បាន ៥០០០ដុល្លារ តាមរយៈការផ្សព្វផ្សាយនេះ ប៉ុន្តែនៅពេលដែលលោកអ្នកចុចបន្ត វានឹងស្នើសុំឱ្យបញ្ចូល អុីម៉ែល លេខសម្ងាត់ ... Read More »

ពេលនេះលោកអ្នកអាចផ្ទេរសារចាស់ៗពីកម្មវិធី WhatsApp ទៅកម្មវិធី Telegram បានកាន់តែងាយស្រួល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា, បន្ទាប់ពីការប្រកាសដាក់ចេញលក្ខខណ្ឌថ្មីរបស់កម្មវិធី WhatsApp ដែលទាមទារឱ្យអ្នកប្រើប្រាស់ទាំងអស់ត្រូវតែយល់ព្រម ចែករំលែកទិន្នន័យឯកជនភាពរបស់ពួកគេ មានដូចជា ឈ្មោះ លេខទូរសព្ទ បញ្ជីអាសយដ្ឋាន ... Read More »

លេខទូរស័ព្ទរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកចំនួនប្រមាណ ៥៣៣លានកំពុងតែត្រូវបានដាក់លក់នៅក្នុងកម្មវិធី Telegram

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ថា, បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនស្រាវជ្រាវផ្នែកសុវត្ថិភាព Motherboard បានឱ្យដឹងកាលពីពេលថ្មីៗនេះថា មានជនអនាមិកបានដាក់លក់លេខទូរស័ព្ទរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកចំនួនប្រមាណ ៥៣៣លានលេខនៅក្នុងកម្មវិធី Telegram bot ដែលពួកគេបានលួចទាញយកកាលពីមុនឆ្នាំ២០១៩។ ជនខិលខូចអាចឱ្យអតិថិជនរបស់ពួកគេទិញលេខទូរស័ព្ទប្រសិនបើពួកគេដឹងពីឈ្មោះហ្វេសប៊ុក ... Read More »

ហេតុអ្វីបានជាលោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពទូរស័ព្ទ iPhone ទៅកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ 14.4?

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS សម្រាប់ទូរស័ព្ទ iPhone 6s ឬថ្មីជាងនេះដើម្បីកែសម្រួលភាពចន្លោះប្រហោងមួយចំនួន ... Read More »

សូមមានការប្រុងប្រយ័ត្ន! កម្មវិធីមេរោគថ្មីកំពុងតែរីករាលដាលតាមរយៈកម្មវិធីទំនាក់ទំនងសង្គម WhatsApp

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវទើបតែបានរកឃើញកម្មវិធីមេរោគថ្មីសម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ដែលអាចឆ្លងរីករាលដាលដោយស្វ័យប្រវត្តិតាមរយៈកម្មវិធី WhatsApp។ វិធីសាស្រ្តនៃការចម្លងមេរោគនេះគឺ ពួកគេបានប្រើមុខងារឆ្លើយតបដោយស្វ័យប្រវត្តិដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ Android ... Read More »

ក្រុមហ៊ុន Apple បានបន្ថែមពាក្យពេចន៍ណែនាំឱ្យមានការប្រុងប្រយ័ត្នទាក់ទងនឹងការប្រើប្រាស់ iPhone 12 និង MagSafe

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា នៅពេលដែលក្រុមហ៊ុន Apple បានធ្វើការប្រកាសនូវទូរស័ព្ទ iPhone 12 កាលខែតុលា ក្រុមហ៊ុនបានទទួលស្គាល់ថា ... Read More »

កុំភ័យអីប្រសិនបើហ្វេសប៊ុក ទាមទារឱ្យលោកអ្នកវាយបញ្ចូលលេខសម្ងាត់ឡើងវិញនោះ

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថាកាលពីប៉ុន្មានម៉ោងមុននេះ អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុក ជាមួយទូរស័ព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS មួយចំនួនត្រូវបានទាមទារឱ្យវាយបញ្ចូលលេខសម្ងាត់ឡើងវិញដើម្បីអាចចូលប្រើប្រាស់កម្មវិធីនេះ។ បើតាមការផ្សព្វផ្សាយតាមរយៈផេក របស់ក្រុមហ៊ុនហ្វេសប៊ុកបានឱ្យដឹងថា បញ្ហានេះគឺដោយសារតែមានការផ្លាស់ប្ដូរនៅក្នុងការកំណត់ប្រព័ន្ធរបស់ក្រុមហ៊ុន ហើយបច្ចុប្បន្ន បញ្ហានេះក៏ត្រូវបានធ្វើការកែសម្រួលរួចហើយផងដែរ។ ដូច្នេះសូមអ្នកប្រើប្រាស់កុំមានការព្រួយបារម្ភដោយគិតថា គណនីហ្វេសប៊ុករបស់លោកអ្នកអាចមានការជ្រៀតចូលណាមួយនោះ។ ជាចុងក្រោយនាយកដ្ឋានសូមធ្វើការក្រើនរំឭកដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យប្រើលេខសម្ងាត់ដែលពិបាកនឹងស្មាន ... Read More »

អុីតាលីប្រកាសបិទការប្រើប្រាស់កម្មវិធី TikTok ជាបណ្ដោះអាសន្នសម្រាប់អ្នកប្រើប្រាស់មួយចំនួន

ភ្នំពេញ៖ អាជ្ញាធរប្រទេសអ៊ីតាលីបានប្រកាសបិទមិនឱ្យអ្នកប្រើប្រាស់ប្រើកម្មវិធី TikTok ប្រសិនបើពុំមានការបញ្ជាក់ច្បាស់លាស់អំពីអាយុរបស់ពួកគេរហូតដល់ ថ្ងៃទី១៥ ខែកុម្ភៈ នៅពេលដែលអាជ្ញាធរកំពុងតែធ្វើការស្រាវជ្រាវទាក់ទងទៅនឹងករណីក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ត្រូវបានស្លាប់បន្ទាប់ពីកុមារីនេះបានចូលរួមនៅក្នុងកម្មវិធី “blackout challenge” តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម TikTok។ នេះជាការការលើកឡើងរបស់អង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ។ Blackout ... Read More »

ការប្រគុំតន្រ្តីសប្បុរសធម៌​ស្នាមញញឹមរបស់ក្រុមហ៊ុន Smart Axiata ចូលរួម រៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យកុមារនៅកម្ពុជា

រាជធានីភ្នំពេញ៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជាបាន​ប្រកាស កាលពីថ្ងៃអាទិត្យថាក្រុមហ៊ុននឹងរៀបចំការប្រគុំតន្រ្ដីតាមអនឡាញ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន។ ការប្រគុំតន្រ្តីសប្បុរសធម៌ស្នាមញញឹមនឹងមានការចូលរួមសម្ដែងពីសិល្បករកម្ពុជាកំពូលៗ ខណៈពេលមានការរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យតាមរយៈការលក់សំភារៈទំនិញ ... Read More »

ក្រសួងប្រៃសណីយ៍បញ្ជាក់ពី ការកើនឡើងការបោកបញ្ឆោត (Phishing) តាមអុីនធឺណិត ទៅលើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងវិធានការការពារ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការកើនឡើងការបោកបញ្ឆោត (Phishing) តាមអុីនធឺណិត ទៅលើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងវិធានការការពារ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា មានការវាយប្រហារ បោកបញ្ឆោតតាមអុីនធឺណិត ... Read More »

ពេលនេះជនខិលខូចបានផ្ញើសារដែលបន្លំធ្វើជាសារមកពីធនាគារអេស៊ីលីដាម្ដង!

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១បានឲ្យដឹងថា,បើតាមការផ្សព្វផ្សាយរបស់ធនាគារអេស៊ីលីដាបានឱ្យដឹងថា មានជនខិលខូចបានផ្ញើសារដែលបន្លំធ្វើជាសារមកពីធនាគារអេស៊ីលីដា ដែលមានតំណភ្ជាប់ទៅគេហទំព័រក្លែងក្លាយ។ តាមការស្រាវជ្រាវរបស់នាយកដ្ឋានបានរកឃើញថា គេហទំព័រក្លែងក្លាយដែលជនខិលខូចបានបង្កើតនេះ គឺវាដូចគ្នានឹងគេហទំព័រក្លែងក្លាយដែលពួកគេបង្កើតសម្រាប់ធនាគារកាណាឌីយ៉ា ដែលនាយកដ្ឋានបានផ្សព្វផ្សាយកាលពីចុងសប្តាហ៍កន្លងទៅ។ គេហទំព័រទាំងនេះបង្កើតឡើងដើម្បីបោកបញ្ឆោតយកព័ត៌មាន មានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ... Read More »

សូមមានការប្រុងប្រយ័ត្នជាមួយនឹងការឈ្នះរង្វាន់តាមរយៈបណ្ដាញទំនាក់ទំនងសង្គម

ភ្នំពេញ៖ ក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានការកើនឡើងនូវការទទួលបានសារទាក់ទងនឹងការឈ្នះរង្វាន់តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក។ ជាឧទាហរណ៍ មានអ្នកប្រើប្រាស់មួយចំនួនទទួលបានសារដែលមានខ្លឹមសារថា “ខ្ញុំទើបតែបានឈ្នះរង្វាន់ដោយឥតគិតថ្លៃមួយដោយគ្រាន់តែឆ្លើយសំណួរមួយចំនួន! អ្នកគប្បីធ្វើវាឥឡូវនេះ គឺមុនពេលដែលកម្មវិធីផ្ដល់រង្វាន់បានបញ្ចប់ទៅ!”។ បើតាមការស្រាវជ្រាវរបស់នាយកដ្ឋាន សារទាំងអស់នេះគឺជាសារបោកបញ្ឆោត ហើយវាគឺជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បីលួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់។ នៅពេលខ្លះទៀតនោះ ... Read More »

ក្រុមហ៊ុន Smart Axiata បរិច្ចាគថវិកា ១មុឺនដុល្លារ ដល់យុទ្ធនាការ «រត់ជាមួយសាយ» ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ

រាជធានីភ្នំពេញ៖ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២១ – សិល្បករ Pleng រួមជាមួយតារាតាមបណ្តាញសង្គមដទៃទៀតបានចូលរួមជាមួយលោក អួន បឋម  ដែលត្រូវបានគេស្គាល់ថា «សាយ» កាលពីថ្ងៃអាទិត្យក្នុងព្រឹត្តិការណ៍រត់ចម្ងាយ ១០ គីឡូម៉ែត្រនៅកោះពេជ្រដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ «រត់ជាមួយសាយ» ... Read More »

ជនខិលខូចបន្តចែកចាយកម្មវិធីដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈ Play Store

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google បានលុបចោលកម្មវិធីចំនួន១៦៤ចេញពី Play Store បន្ទាប់ពីក្រុមហ៊ុនផ្នែកសុវត្ថិភាពបច្ចេកវិទ្យា White Ops បានរកឃើញថាកម្មវិធីទាំងនោះបានប្រើវិធីសាស្រ្ត ... Read More »