ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

(តពីលេខមុន) ដ).ចំនួនប្រាក់ខាន់ស្លា:   ឯប្រាក់ខាន់ស្លា លោកកំណត់ទុកឲ្យមេបាកាត់យកតាមបណ្ដាស័ក្តិរបស់វង្សត្រកូលខាងប្រុស លោកចែកត្រកូលជាបួនគឺត្រកូលរាជស័ក្តិ ត្រកូលឧត្តមស័ក្តិបុរាណស័ក្តិ និងត្រកូលភ័ព្វស័ក្តិ១ ។ ត្រកូលដែលជាប់តំណសត្ថតិវង្សដោយខិត្តិយសគ្រួសារហៅថាត្រកូលរាជស័ក្តិ លោកឲ្យយកជាតិស័ក្តិទឹកមាស ៩ កាត់ជាប្រាក់ ៩០ តម្លឹងបីបាត ... Read More »

សមត្ថកិច្ចខណ្ឌសែនសុខចុះឃាត់ខ្លួនជនសង្ស័យតាមមុខសញ្ញា តែត្រូវប្រជាពលរដ្ឋលើកគ្នាមួយភូមិរារាំងមិនឱ្យចាប់

 ភ្នំពេញ ៖ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើង ខណៈដែលសមត្ថកិច្ចខណ្ឌសែនសុខចុះឃាត់ខ្លួនជនសង្ស័យតាមមុខសញ្ញា តែត្រូវបានប្រជាពលរដ្ឋលើកគ្នាមួយភូមិមករារាំងមិនឱ្យនាំខ្លួនជនសង្ស័យយកទៅធ្វើការសាកសួរឡើយនិងបានឃាត់រថយន្តរបស់សមត្ថកិច្ចមិនឱ្យចេញមកវិញថែមទៀតផង។      ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិសហគមន៍អណ្ដូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ផ្ញេីសារលិខិតអបអរសាទរ​ ថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលគោរមងារ នាមាភិធេយ្យ «អភិធជអគ្គមហាសទ្ធម្មជោតិកៈ»

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានផ្ញេីសារលិខិតអបអរសាទរ​ ថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

មានជនខិលខូចមិនស្គាល់អត្តសញ្ញាណចូលលួចកាប់ដើមឈើពូជប្រភេទគ្រញូងចំនួន បួនដើម ដែលមានអាយុកាលប្រមាណ៥០ឆ្នាំមកហើយ នៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាប ថាៈ នាពេលថ្មីៗកន្លងមកនេះ មានជនខិលខូចមិនស្គាល់អត្តសញ្ញាណចូលលួចកាប់ដើមឈើពូជប្រភេទគ្រញូងចំនួន បួនដើម ដែលមានអាយុកាលប្រមាណ៥០ឆ្នាំមកហើយ ដែលជាបទល្មើសឧក្រិដ្ឋបង្កការបាត់បង់ទ្រព្យសម្បត្តិ សាធារណៈ របស់រដ្ឋដ៏មានតម្លៃ នៅក្នុងចម្ការពូជឈើគ្រញូងដែលមានទំហំ ... Read More »

“គ្មានការលេីកលែងជាដាច់ខាត​ ចំពោះអ្នកចរាចរណ៍​ ជួញដូរ​ ប្រេីប្រាស់​ និងផ្តល់អាវុធដោយខុសច្បាប់​ ហេីយត្រូវស្រាវជ្រាវឱ្យដល់ឫសគល់​ និងចាត់វិធានការតាមផ្លូវច្បាប់”

ខេត្តព្រះសីហនុ ៖ រសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោក គួច ចំរើន ... Read More »

ខ្សែការពារស្តាំ Dani Alves របស់ Barcelona នឹងចាកចេញពីក្លិបជាលើកទីពីរ

កីឡាករ Dani Alves បាន​បញ្ជាក់​ថា ​គាត់​នឹង​ចាក​ចេញ​ពីក្លិប Barcelona ជា​លើក​ទី​ពីរ​បន្ទាប់​ពី​ត្រឡប់​មក​ក្លិប​វិញ​កាល​ពី​ឆ្នាំ​មុន។ ខ្សែការពារស្តាំវ័យ៣៩ឆ្នាំរូបនេះបានចូលរួមជាមួយក្លិប Barcelona វិញក្នុងខែវិច្ឆិកា ៥ឆ្នាំបន្ទាប់ពីគាត់បានចាកចេញពី Nou Camp ទៅ Juventus ... Read More »

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ ដឹកនាំ​ប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំសនិ្នសីទនៃរដ្ឋភាគី លើកទី១៥ នៃអនុសញ្ញាបាសែល ស្តីពីការត្រួតពិនិត្យចលនាដឹកជញ្ជូន និងការបោះបង់ចោលសំណល់គ្រោះថ្នាក់ឆ្លងដែន (BC COP15)

ប្រទេស​ស្វីស​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅរសៀលថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ ទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ លោក ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ... Read More »

អុីស្រាអែលសង្ឃឹមថា អាមេរិកនឹងជួយឱ្យទំនាក់ទំនងជាមួយប្រទេសអារ៉ាប់កាន់តែប្រសើរឡើង

អាមេរិកបានជួយដល់ទំនាក់ទំនងរវាងប្រទេស អុីស្រាអែល នឹងប្រទេសមួយចំនួននៅក្នុងពិភពអារ៉ាប់កាន់តែប្រសើរឡើង ហើយអុីស្រាអែលចង់ឱ្យអាមេរិក បន្តជួយបង្កើនទំនាក់ទំនងកាន់តែប្រសើរថែមទៀតជាមួយប្រទេសអារ៉ាប់។ សារព័ត៌មាន Aljazeera នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២បានផ្សាយថា រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល Yair Lapid កាលពីថ្ងៃទី១៥ខែមិថុនា ... Read More »

ដល់ម៉ោង ! បំបែកឆ្នាំងបាយលោក សុខ ប្រសិទ្ធ និងលោក ប៉ុល ចាន់ថា និងលោក សេន ឆៃលី មន្រ្តីបរិស្ថានប្រធានស្នាក់ការអំពិល ខណៈបង្រ្កាបរថយន្តកែច្នៃដឹកឈើជ្រុងក្បែររបងរដ្ឋបាលមេព្រៃ

    ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ច្បាស់ការពីកម្លាំងសហការដែលបានចុះប្រត្តិប្រត្តការបង្រ្កាបរថយន្តកែច្នៃដឹកឈើផ្ទាល់ថា កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ យប់ម៉ិញក្រុមការងារ កងកម្លាំងស្រាវជ្រាវ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ(កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស្ទាក់បង្រ្កាបរថយន្តកែច្នៃចំនួន៣គ្រឿង ប៉ុន្តែដោយកម្លាំងតិចធ្វើការបង្រ្កាបបានតែ១គ្រឿងប៉ុណ្ណោះ ដោយមានផ្ទុកឈើអារជ្រុងចំនួន៣ដុំធំៗ ស្មើប្រមាណ១០ម៉ែត្រត្រីគុណ ... Read More »

លោក ប្រាក់ សុខុន បានអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះលោក Narendra Modi នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋឥណ្ឌា

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា, នៅព្រឹកថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២២ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវដេលី លោក ... Read More »

ទូតឥណ្ឌូនេស៊ី ឈ្វេងយល់ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាមួយខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀងនិង Sudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារនៅព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២២នេះ បានចុះបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ដោយចាប់គិតពីថ្ងៃទី ១៥ដល់ថ្ងៃទី១៧ខែមិថុនា ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀតរវាងឥណ្ឌូនេស៊ី ... Read More »

លួចគាស់ផ្ទះពលរដ្ឋយកម៉ូតូ១គ្រឿងមិនបានសម្រេចត្រូវសមត្ថកិច្ចស្រុកកៀនស្វាយក្របួចជាប់ម្នាក់

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ចស្រុកកៀនស្វាយក្របួចជាប់ ក្រោយពីធ្វើសកម្មភាពលួចគាស់ផ្ទះពលរដ្ឋយកម៉ូតូកាលពីវេលាម៉ោង០៣និង២៣នាទីទៀបភ្លឺ​ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅផ្លូវជាតិលេខ១ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។       មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនសង្ស័យមានគ្នា០៣នាក់ ទី១-ឈ្មោះ​ ... Read More »

អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ពិនិត្យ របាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ អំពីភាពមិនប្រក្រតីក្នុងប្រតិបត្តិការបង្ក្រាបឱសថក្លែងក្លាយ នៅឱសថស្ថានមួយកន្លែង

ភ្នំពេញ ៖ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ អំពីភាពមិនប្រក្រតីក្នុងប្រតិបត្តិការបង្ក្រាបឱសថក្លែងក្លាយ នៅឱសថស្ថានមួយកន្លែង។ នេះបើយោងតាមប្រភពពី ៖ អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី១៦ ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ចាត់ទុកការបង្កើតរោងចក្រដំឡើងរថយន្ត Ford នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ជាមោទនភាពមួយ ដែលកម្ពុជាមានឧស្សាហកម្មធុនធ្ងន់

ខេត្តពោធិ៍សាត់ ៖ ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការនៃ រោងចក្រដំឡើងរថយន្ត FORD ដំបូងគេបង្អស់នៅកម្ពុជា ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ជាច្រករបៀងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ ។ ... Read More »

ប្រធានាធិបតីរុស្ស៊ី-ចិនជួបពិភាក្សាគ្នាតាមទូរស័ព្ទ ដោយសន្យាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំង

នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន នៅថ្ងៃទី១៥ ខែមិថុនាប្រធានាធិបតីចិនលោក សុី ជីនពីង បានបញ្ជាក់ជាថ្មីថា នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរ។ ការបញ្ជាក់បែបនេះរបស់លោកសុីបង្ហាញឱ្យឃើញថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន មិនធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចុះនោះឡើយ។ នេះជាលើកដំបូងដែលមេដឹកនាំប្រទេសទាំងពីរបានជួបពិភាក្សាគ្នា ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២មក។ តាំងពីពេលនោះមក ទីក្រុងប៉េកាំងបានបន្តរក្សាទំនាក់ទំនងយ៉ាងល្អជាមួយទីក្រុងមូស្គូ ហើយចិនក៏ព្យាយាមធ្វើជាអាជ្ញាកណ្តាលស្វែងរកសន្តិភាពនៅអ៊ុយក្រែនផងដែរ។ ... Read More »

លោក ផៃ ប៊ុនឈឿន​ បន្តផ្សព្វផ្សាយអំពីដំណើរការ និងនីតិវិធីនៃការវាយតម្លៃ ទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថាន នៅខេត្តប៉ៃលិន

ខេត្ត​ប៉ៃលិន​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ បន្ទាប់ពីខេត្តពោធិ៍សាត់ លោក ផៃ​ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ​ បានដឹកនាំយុទ្ធនាការផ្សព្វផ្សាយអំពីដំណើរការ និងនីតិវិធីនៃការវាយតម្លៃ ទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថាន ... Read More »

ចូលផ្ទះគេទាំងថ្ងៃបំណងលួចទ្រព្យសម្បត្តិតែម្ចាស់ផ្ទះឃេីញទាន់ចាក់សោពីក្រៅ រួចប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនជនសង្ស័យ

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ចូលទៅក្នុងផ្ទះគេបំណងលួចយកទ្រព្យសម្បត្តិ តែម្ចាស់ផ្ទះឃេីញទាន់ចាក់សោពីក្រៅ រួចប្តឹងស​មត្ថកិច្ចឱ្យមកឃាត់ខ្លួនយកទៅសួរនាំនិងចាត់ការតាមច្បាប់។      ការឃាត់ខ្លួនជនសង្ស័យជាចោរនេះបានធ្វេីឡេីងកាលពីវេលាម៉ោង២និង២០នាទី​ ថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០២២​ នៅចំណុចភូមិ​ជម្ពូវ័ន២  សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។     ជនសង្ស័យឈ្មោះ​ ... Read More »

នាយឧត្តមសេនីយ៍​ ប៉ែន​ វិបុល​ អញ្ជេី​ញជាអធិបតីក្នុងពិធីប្រកា​សផ្ទេរភារកិច្ចតែងតាំងមុខ​តំណែងនិងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរ​បាលខេត្តបាត់​ដំ​បង

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃ​ ព្រហស្បតិ៍​ ២រោចខែ​ជេស្ឋឆ្នាំខាលចត្វាស័ក​ព.ស.២៥៦៦​ត្រូវនឹងថ្ងៃទី​ ១៦​ ខែ​ មិថុ​នា​ ឆ្នាំ​២០២២​ នៅសាលម​ហោ​ស្រពស្ទឹងសង្កែ​ ក្នុងក្រុងបាត់​ដំបង​ បានប្រារព្វពិធីប្រកាសផ្ទេរភារកិច្ច​ តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង។  លោកនាយឧត្តមសេនីយ៍​ ... Read More »

អាមេរិកអាចនឹងអស់អាវុធពីឃ្លាំងប្រសិនបើបំពេញតាមសំណើរបស់អ៊ុយក្រែន

នៅដើមសប្តាហ៍នេះ ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសបញ្ជីអាវុធដែលអ៊ុយក្រែនចង់បានពីប្រទេសលោកខាងលិច ។ ប៉ុន្តែប្រសិនបើអាវុធទាំងនោះឱ្យទីក្រុងកៀវគឺអាចនឹងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនអស់អាវុធពីឃ្លាំង ។ តាមបញ្ជីឈ្មោះដែលលោក Podolyak លើកឡើងនោះមានកាំភ្លើងធំ១០០០គ្រឿងមានកាណុង ១៥៥មិលី្លម៉ែត្រ, កាំភ្លើង MLRS ... Read More »

មន្ត្រី ក.ប.ប. បន្តប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ (Pumpwatch) ដើម្បីរកភាពមិនអនុលោមក្នុងវិស័យប្រេងឥន្ធនៈ

ភ្នំពេញ​៖​ មន្ត្រីស៊ើបអង្កេត ក.ប.ប. ចុះត្រួតពិនិត្យតាមរយៈការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ ការពារក្រែងមានអំពើកេងបន្លំលើអ្នកប្រើប្រាស់ណាមួយកើតឡើង​ ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ស្រុកជ័យសែន ស្រុកឆែបនិងស្រុករវៀង ខេត្តព្រះវិហារ, ស្រុកបាធាយ ខេត្តកំពង់ចាម, ស្រុកមេសាង ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចោទសួរអ្នកប្រតិកម្មរឿងតុលាការកាត់ទោស «សេង ធារី» ពីការអនុវត្តន៍ស្តង់ដារ «សេរីភាពនៃការបញ្ចេញមតិ» ដល់លោកច្រមុះស្រួច

ភ្នំពេញ ៖ ដូចបាននិយាយពីមុនអញ្ចឹង ! គ្រាន់តែតុលាការកម្ពុជាកាត់ទោសកូនជឹងគេភ្លាម លោកច្រមុះស្រួច អង្គការច្រមុះស្រួច និង អង្គការសុីលុយពីច្រមុះស្រួច ស្រែកខ្ទរខ្ទារពីរឿង«សេរីភាពនៃការបញ្ចេញមតិ» តែពួកគាត់ធ្វើមិនដឹងពីសំនួរដែលខ្ញុំសួរកាលពីជាង ៩០ ថ្ងៃមុន ដែលថា «ហេតុអី»គាត់បិទ ... Read More »

លោកស៊ូ ម៉ុល ក្រើនរំលឹកដល់លោកស្មៀនឃុំទាំង១៦ក្នុងស្រុករមាសហែកត្រូវបន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលានិងឆាប់រហ័ស

ខេត្តស្វាយរៀង ៖ លោកស៊ូ ម៉ុល ប្រធានគណបញ្ជាការឯកភាពស្រុកនិងជាអភិបាលស្រុករមាសហែកក្រើនរំលឹកដល់លោកស្មៀនឃុំទាំង១៦ក្នុងស្រុករមាសហែកត្រូវបន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលានិងឆាប់រហ័សនិងមិនត្រូវទារថ្លៃសេវាខុសច្បាប់កំណត់ឡើយ។ ការក្រើនរំលឹកនេះធ្វើឡើងនៅថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២២ក្នុងកិច្ចប្រជុំប្រចាំខែមិថុនា និងអនុវត្តទិសដៅបន្តខែកក្កដា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក អភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុកកងកំលាំងប្រដាប់អាវុធទាំងបីលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យទាំង១៣ ចំណុះរដ្ឋបាលស្រុក ... Read More »

ដកហូតទំនិញចម្រុះ ភេសជ្ជៈ ប្រហិត នំ ខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ និងបន្លំប្រភពសរុបចំនួន ២៦១.០៦គីឡូក្រាម

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹង​នៅថ្ងៃព្រហស្បតិ៍្ត​ទី​១៦ ខែមិថុនា​​ ឆ្នាំ​២០២២​នេះថា​៖​ ដោយមានការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យរបស់អគ្គនាយកដ្ឋាន ក.ប.ប. ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ... Read More »

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចអំពាវនាវពលរដ្ឋបង្កើនការយល់ដឹងពាក់ព័ន្ធនឹងវិស័យពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការយល់ដឹងឱ្យបានកាន់តែច្រើនពាក់ព័ន្ធនឹងវិស័យពិការភាពជាពិសេសដើម្បីចូលរួមទប់ស្កាត់នូវអំពើហិង្សាលើស្រ្តីនិងកុមារីដែលមានពិការភាព។ លោកថ្លែងបែបនេះក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលជំនាញចរចាអំពីចំណេះដឹងមូលដ្ឋានទាក់ទងនឹងយេនឌ័រនិងពិការភាពនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនាឆ្នាំ២០២២នេះ។  លោក ឯម ច័ន្ទមករា បានថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលនោះថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាច្រើនលើសិទ្ធិរបស់ជនមានពិការភាព ... Read More »

លោក មុត ចន្ថា ៖ លោក សម រង្ស៉ី បានក្បត់ កឹម សុខា តាំងតែមួយថ្ងៃបន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួន នៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧

ភ្នំពេញ ៖ មនុស្សជំនិត លោក កឹម សុខា បានបញ្ជាក់យ៉ាងច្បាស់ថា, លោក សម រង្ស៉ី បានក្បត់  កឹម សុខា តាំងតែមួយថ្ងៃបន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួន នៅយប់ថ្ងៃទី៣ ... Read More »

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ​ ដឹងនាំកម្លាំងចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ... Read More »

កិច្ចពិភាក្សាអំពីវឌ្ឍនការងារបច្ចេកវិទ្យានៃគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅរកការត្រៀមដាក់ឱ្យប្រើប្រាស់នៅអំឡុងត្រីមាសទី៣ ឆ្នាំ២០២២

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ លោក​ រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ ... Read More »

នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្នើចិនលុបទណ្ឌកម្មដើម្បីធ្វើឱ្យប្រសើរឡើងទំនាក់ទំនងប្រទេសទាំងពីរ

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានលើកឡើងថា ចិនចាំបាច់ត្រូវតែលុបការដាក់ទណ្ឌកម្មទាំងឡាយ ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងទ្វេភាគី ។ ទំនាក់ទំនងរវាងអូស្ត្រាលីនឹងចិន ប្រឈមមុខតានតឹងដាក់គ្នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ទីក្រុងប៉េកាំងគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្ត្រាលី ហើយក៏ជាអតិថិជនទិញទំនិញដែកពីអូស្ត្រាលី ធំបំផុតផងដែរ។ ការប្រឈមមុខតានតឹងទាំងនយោបាយនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ... Read More »

រថយន្តដឹកទឹកកកបេីកឆ្លងផ្លូវត្រូវម៉ូតូបុករបួសធ្ងន់ម្នាក់

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនជាប់ជ្រុលបុករថយន្តដឹកទឹកកកបេីកឆ្លងផ្លូវកាលពីវេលាម៉ោង១២និង២០រសៀលថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០២២​ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង​ តាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េដឹកទឹកកក​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ3A. 4744 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ... Read More »

គណៈប្រតិភូក្រុមហ៊ុន Axiata Group Berhad និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជួបពិភាក្សាអំពីអនាគតវិស័យ ICT និងឌីជីថលនៅកម្ពុជា

រាជធានីភ្នំពេញ៖  ថ្ងៃ ១៥ ខែមិថុនា ឆ្នាំ ២០២២  នាយកប្រតិបត្តិស្តីទីរួមក្រុមហ៊ុន Axiata Group Berhad លោកបណ្ឌិត Hans Wijayasuria និងប្រធានក្រុមហ៊ុន Smart ... Read More »