ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​ ០៤នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​ ០៤នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ម៉ប់ សារិន សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីជំងឺ

ភ្នំពេញ ៖  ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងមន្ដ្រីរាជការទាំងអស់ សូមសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញាចែកចាយនិងរក្សាទុកនូវសារធាតុញៀនចំនួន៧នាក់បញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តព្រះវិហារ៖ បក្ខពួកក្រុមជនសង្ស័យដែលរក្សាទុកនិងចែកចាយនូវសារធាតុញៀនចំនួន៧នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារធ្វើការបង្ក្រាបនិងឃាត់ខ្លួនជាបន្តបន្ទាប់។ ការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់នោះកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថស្រុកគូលែន ទើបនៅវេលាម៉ោងប្រមាណ១ៈ៣០នាទីថ្ងៃទី២៩ខែមករាឆ្នាំ២០២៤បានចុះឆ្មក់ឃាត់សំបុកមុខសញ្ញាបានមួយក្រុមមានជនសង្ស័យដែលរក្សាទុកនិងជួញដូរនូវសារធាតុញៀនស្ថិតក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ក្រោមការចង្អុលបង្ហាញនិងបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណមេបញ្ជាការកងរាជអាវុធខេត្តព្រះវិហារនិងក៏មានការសម្របសម្រួលពីលោកទី សុវីនថាល់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារផងដែរ។ ក្នុងប្រតិបត្តិការនោះកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ទី១.ឈ្មោះ រិន សុភាពភេទប្រុស ... Read More »

អបអរសាទរប្រារព្ធពិធីគម្រប់ខួប ១៥ឆ្នាំ ដំណើរការចេញផ្សាយមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» កាសែត ទស្សនាវដ្តី គេហទំព័រ នគរវត្ត គេហទំព័រ នគរដ្រេហ្គន ថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៤

ភ្នំពេញ ៖ នាថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៤  គឺ គម្រប់ ១៥ឆ្នាំគត់ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ដំណើរការចេញផ្សាយ  កាសែត ទស្សនាវដ្តី គេហទំព័រ នគរវត្ត ... Read More »

Kobbie Mainoo រកបាន១គ្រាប់ក្នុងម៉ោងបន្ថែមជួយ Man Utd ឈ្នះម្ចាស់ផ្ទះ Wolverhampton ៤ទល់៣

Kobbie Mainoo រកបានគ្រាប់ជ័យជម្នះនៅនាទីទី៩០+៧ខណៈដែល Manchester United បានយកឈ្នះ Wolverhampton Wanderers ៤–៣នៅ Molineux ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី២២។ Mainoo ... Read More »

រដ្ឋមន្រ្តីក្រសួងព័ត៌មាន សូមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុន និងប្រព័ន្ធផ្សព្វផ្សាយ បន្តសហការឧបត្ថម្ភគាំទ្រ ក្នុងការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរឱ្យមានការរីកចម្រើនលូតលាស់ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស

ភ្នំពេញ ៖ សំណូមពរនេះធ្វើឡើងក្នុងឱកាស លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ រៀបចំឡើងដោយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយក្រុមហ៊ុន វឌ្ឍន: ប្រ៊ូវើរី ដោយមានការផ្សាយផ្ទាល់តាមរយៈ ... Read More »

មេដឹកនាំកូរ៉េខាងជើង អំពាវនាវឲ្យបង្កើនសមត្ថភាព កម្លាំងទាហានជើងទឹកត្រៀមពេលមានសង្គ្រាម

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទស្សនកិច្ចចុះត្រួតពិនិត្យទៅកាន់មូលដ្ឋានសាងសង់នាវាមួយ ដើម្បីជំរុញ សមត្ថភាពកងទ័ពជើងទឹករបស់លោក ខណៈទីក្រុងព្យុងយ៉ាងកំពុងពង្រឹងការត្រៀមលក្ខណៈសម្រាប់សង្រ្គាម។តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ... Read More »

សាលាដំបូងខេត្តស្វាយរៀង​ សម្រេច​ចោទប្រកាន់ជនសង្ស័យម្នាក់ ពីបទជួញដូរ ប្រើប្រាស់គ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់

ខេត្ត​ស្វាយរៀង​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ អយ្យការអមសាលាដំបូងខេត្តស្វាយរៀងបានទទួលចាត់ការសំណុំរឿងពាក់ព័ន្ធករណីជួញ ដូរដោយខុសច្បាប់នូវសារធាតុញៀន ទម្ងន់ជាងមួយគីឡូក្រាម និងប្រើប្រាស់អាវុធខុសច្បាប់ ដែលមានជនសង្ស័យជាជនជាតិវៀតណាមចំនួន ៦ នាក់។  ក្រោយទទួលបានរបាយការណ៍ពីមន្ត្រីនគរបាលយុត្តិធម៌ ... Read More »

ឃាត់រថយន្ត​ស៊េរី​ទំនើប​ពីរ​គ្រឿង​ ខណៈ​ឈ្មួញ​លួចដឹកប្រហិតចម្រុះខូចគុណភាព​

ខេត្ត​បាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ លោកវរសេនីយ៍ទោ​ វេ​ គឹមចត់​ អ​ធិការនគរបាលស្រុកកំរៀង​ បានដឹកនាំកម្លាំងចុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ស្រាប់​តែ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​ចំនួន០២គ្រឿង​ ដោយមានការសង្ស័យ​ក៏ហៅដេីម្បីស្វែងរកអាវុធ​ជាតិផ្ទុះ​ ក៏ប្រទះឃេីញឈ្មួញ​លួចដឹកប្រហិតចម្រុះខូចគុណភាព​រាប់រយគីឡូតែម្តង។  ក្នុងប្រតិបត្តិការនោះ​ បានធ្វេីឡេីង​កាលពីយប់ថ្ងៃទី៣១​ ខែមករា​ ឆ្នាំ២០​២​៤​ ... Read More »

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ ហេតុអ្វី សវនាការនៅឧទ្ធរណ៍ ត្រូវចំណាយពេលខ្លី និងតិចដងជាងនៅសាលាដំបូង?

ភ្នំពេញ ៖ សូមជូនចំណេះដឹងផ្នែកច្បាប់ ហេតុអ្វី សវនាការនៅឧទ្ធរណ៍ ត្រូវចំណាយពេលខ្លី និងតិចដងជាងនៅសាលាដំបូង? សូមជូនហេតុផលផ្លូវច្បាប់ ចំនួនពីរ ដូចខាងក្រោម៖ ១- នីតិវិធីនៅឧទ្ធរណ៍ មិនពិនិត្យឡើងវិញទាំងអស់លើ អង្គហេតុ អង្គច្បាប់ ... Read More »

ប្រមុខក្រសួងការពារជាតិអាមេរិក Lloyd Austin កើតជំងឺមហារីក

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានសូមអភ័យទោសចំពោះការលាក់បាំង ការធ្វើរោគវិនិច្ឆយជំងឺមហារីកក្រពេញប្រូស្តាតរបស់លោក ... Read More »

ក្រុមការងារជួសជុល​ ថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះវិហារ​ កំពុងធ្វេីសកម្មភាពការងារថែទាំប្រចាំ​ ការងារកាត់ចោះជួសជុលស្រទាប់គ្រឹះ លើកំណាត់ផ្លូវជាតិលេខ៦២

ខេត្តព្រះវិហារ ៖ ក្នុងនាមអង្គភាពជំនាញលើវិស័យសាធារណការ ជាសេនាធិការឱ្យ អភិបាលនៃគណះអភិបាល ខេត្តព្រះវិហារ អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនជាប្រចាំ លើការជួសជុលផ្លូវ ស្ពាន ស្ថាបនា ថែទាំ ដើម្បីបម្រើអោយផលប្រយោជន៍ប្រជាពលរដ្ឋ ... Read More »

រាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្តីពី ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម

ភ្នំពេញ ៖ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់និងផ្តល់តម្លៃដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា បង្កើតការងារ ជំរុញការផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិ។ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចេញ ... Read More »

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ចំនួន៥ ដូចខាងក្រោម៖ ១-របាយការណ៍វឌ្ឍនភាព ... Read More »

បទល្មើសជលផលជិត២០០ករណីត្រូវបានបង្រ្កាបនិងជនសង្ស័យចំនួន១៣នាក់ត្រូវបានឃាត់បញ្ជូនទៅតុលាការក្នុងឆ្នាំ២០២៣

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន១៣នាក់ត្រូវបានសមត្ថកិច្ចឃាត់បញ្ជូនទៅតុលាការនៅក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសជលផលប្រមាណជិត២០០ករណី នៅក្នុងឆ្នាំ២០២៣។  នេះបើតាមការបញ្ជាក់របស់នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក លី ឡា ដែលបានបញ្ជាក់កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤  ។ លោក លី ឡា ... Read More »

តោះស្វែងយល់ អំពី ការវះកាត់លៀនទ្រនាប់ឆ្អឹងកងចង្កេះ (លៀនឌីស) ដោយចោះ ( អង់ដូស្កូប ) UBE ( Unilateral Biportal Endoscopy)

ភ្នំពេញ ៖ ការវះកាត់លៀនទ្រនាប់ឆ្អឹងកងចង្កេះ (លៀនឌីស) ដោយចោះ ( អង់ដូស្កូប ) UBE ( Unilateral Biportal Endoscopy) កំពុងតែអនុវត្តនៅក្នុងមន្ទីពេទ្យកាល់ម៉ែត។  នេះជាបច្ចេកទេសមួយដែលត្រូវបានអនុវត្ត ... Read More »

លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ... Read More »

ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកុម្ភៈ ខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤៖ ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់គ្របដណ្តប់លើប្រទេសកម្ពុជាកាន់តែបន្តចុះខ្សោយ រួមជាមួយនឹងខ្យល់មូសុងឦសានបក់ខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប ... Read More »

សម្ដេចតេជោបញ្ជាក់អំពីស្ថានភាពសុខភាពរបស់សម្ដេចប៊ុនរ៉ានីហ៊ុនសែន

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី ០២ ខែកុម្ភៈឆ្នាំ២០២៤នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្របានឲ្យដឹងថា ២ថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិតហើយក្រុមគ្រួសារខ្ញុំក៍គ្មានការលាក់បាំងនិងក៍គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។ កាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុងបន្ទប់សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែលចាំបាច់ត្រូវយកទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យសុខភាពគាត់ល្អប្រសើរតែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ។ ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅបរទេសគឺជារឿងមិនពិត។ ទូលព្រះបង្គំសូមអរព្រះគុណថ្វាយហ្លួងម៉ែដែលបានយាងទៅសួរសុខទុក្ខភរិយាទួលព្រះបង្គំដែលជាបុត្រីធម៍របស់ព្រះអង្គដល់មន្ទីរពេទ្យ។ សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ពីសុខភាពភរិយាខ្ញុំ។ ឆ្លៀតឱកាសនេះក៍សូមជូនសារទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុលព័ត៌មាននិងសូមយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ៕ ... Read More »

សម្តេចធិបតីអបអរសាទរ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់រាជរដ្ឋាភិបាលកម្ពុជា ឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងយ៉ាងដូច្នេះថា៖ អបអរសាទរ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ... Read More »

រថភ្លើងបុករថយន្តដឹកដីបើកបរខ្វះការប្រុងប្រយ័ត្នរបួសធ្ងន់ម្នាក់

ខេត្តបាត់ដំបង៖ បើតាមសាក្សីនៅជិតកន្លែងកើតហេតុបាននិយាយទៅសមត្ថកិច្ចជំនាញក្រុងថា ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្តដឹកដីបើកបរខ្វះការប្រុងប្រយ័ត្នរបួសធ្ងន់ម្នាក់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង ៣:០០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រភពខាងលើបន្តថា÷ មុនពេលកើតហេតុគេឃើញរថយន្តប្រភេទដឹកដីមួយគ្រឿង បើកបរក្នុងទិសដៅពីលិច ទៅកើត ... Read More »

បើកបរម៉ូតូលឿនរេចង្កូតទៅបុកម៉ូតូកង់បីកំពុងបើកបរនៅពីមុខបណ្ដាលឱ្យដួលរងរបួសធ្ងន់និងស្រាល៣នាក់

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបានឱ្យដឹងថា នៅវេលាម៉ោង ០៩ និង ៣០នាទី  ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើករវាងម៉ូតូជិះរេចង្កូតចូលម៉ូតូកង់បី ដែលបើកស្របទិសគ្នាពីលិចទៅកើត នៅលេីផ្លូវជាតិ៥៧ ស្ថិតក្នុងភូមិអូរច្រាកើត សង្កាត់ទួលល្វា ... Read More »

សម្លាប់​ស្ត្រី​ពោះធំ​៥​ខែយកសពទៅដុតទៀតនោះ ទីបំផុតឃាតក​​កំណាច​ឃោរឃៅ​ត្រូវ​បាន​ឃាត់ខ្លួនហើយ

ភ្នំពេញ៖ ជន​សង្ស័យ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល​ឃាត់​​ខ្លួន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​គិត​ទុកជា​មុន ពោល​គឺ​ចាប់រំលោភ​ស្ត្រី​មាន​ផ្ទៃពោះដោយសម្លាប់​ប្លន់​យក​​ម៉ូតូនិង​ទូរស័ព្ទរួច​ដុត​សាកសព​ចោល​ក្នុង​ព្រៃ។  ករណីសម្លាប់ស្ត្រីពោះធំនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៤៥នាទីរសៀល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៤ និង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​​ឃើញ​សព​ដែល​ដុត​ឆេះ​រោល​ខ្លោច​នៅ​វេលា​​ម៉ោង​១៨​និង​៤០​នាទី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ក្នុង​ព្រៃ​ខាងជើង​ភូមិ ប្រហែល​ជាង​១​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​រំលេច ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ... Read More »

អ្នកខេត្តប៉ៃលិន មានជំនឿថា រ៉ែ​ត្បូង​ នៅតែមាន ដូច្នេះរែង​យក​កម្ទេច​ថ្មស្វែងរក​រ៉ែ​ត្បូងដែល​នៅ​សេសសល់ ដើម្បី​យក​ទៅ​លក់​សម្រាប់​ផ្គត់ផ្គង់​ជីវ​ភា​ប្រចាំ​ថ្ងៃ

ខេត្តប៉ៃលិន ៖ ប្រវត្តិខេត្តត្បូងពេជ្រ ប៉ៃលិន មិនត្រឹមតែសម្បូរណ៍នូវធនធានធម្មជាតិ រ៉ែត្បូងប៉ុណ្ណោះ ខេត្តដ៏សុីវីល័យមួយនេះ ត្រូវបានកវីនិពន្ធ បទចំរៀង និពន្ធរឿងប្រលោមលោក ជាអក្សរសីល្ប៍ បន្សល់ទុកនូវ រឿងរ៉ាវអនុស្សាវរីយ៍ ផ្អែមល្ហែម ជូរចត់ ... Read More »

ក្រុមអ្នកនាំពាក្យខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងសម្តេចធិបតី និងប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមអ្នកនាំពាក្យខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Devin ... Read More »

ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បានប្រគល់រូបចម្លាក់ចំនួន៥ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអោយដឹងថា ៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ដែលកំពុងអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម បានប្រគល់រូបចម្លាក់ចំនួន៥ដែលបានរកឃើញកាលពីចុងឆ្នាំ២០២៣ ក្នុងអំឡុងពេលរើគំនរថ្មខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម ដែលរលុះធ្លាក់អស់កាលដ៏យូរមកហើយ ... Read More »

ពីនេះពីនោះពាក់ព័ន្ធកម្ពុជារបស់ លោក សុខ ឥសាន (ត)

ភ្នំពេញ ៖ លោក សុខ ឥសាន នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយកចំណុចសំខាន់ៗ ចំនួន ១០ដូចខាងក្រោម ៖  ១- ... Read More »

ហ៊ឺ! មួយសប្ដាហ៍មុន គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្ស៣៣នាក់ របួស៦៨នាក់!

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់៣៣នាក់ ត្រឹមតែរយៈពេលមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ជនរងគ្រោះទាំង ៣៣នាក់នោះ ... Read More »

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០១ ខែកុម្ភៈ រកឃើញយានយន្តល្មើសចំនួន ៣៨៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៩០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៦៥គ្រឿង, រថយន្តធំ ០១គ្រឿង, ... Read More »

គណ:កម្មការទី៥ នៃរដ្ឋសភា​ ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យលើរបៀបវារ:មួយចំនួន

ភ្នំពេញ ៖ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៤ លោក សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់គណ:កម្មការដើម្បីពិនិត្យលើរបៀបវារ:មួយចំនួនដូចខាងក្រោម ៖  ... Read More »