ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តបុករះពីក្រោយម៉ូតូ២គ្រឿង បណ្តាលឲ្យរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តម៉ាក mazda យ៉ាងលឿនបុករះពីក្រោយម៉ូតូ២គ្រឿង បណ្តាលឲ្យស្រ្តីជិតសម្រាលកូនម្នាក់ រងរបួសធ្ងន់ រីឯបុរស២នាក់ទៀត រងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៩ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ... Read More »

ស្ថានទូតជប៉ុនប្រចាំកម្ពុជា : <<អរគុណ និងជម្រាបលាពីនាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន!>>

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការថា,  នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន បានបញ្ចប់រាល់បេសកកម្មទាំងអស់របស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ហើយបានចាកចេញដំណើរជាថ្មីនៅថ្ងៃទី១៧ ខែមីនា។ យើងខ្ញុំសូមថ្លែងអំណរគុណជាអនេក ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា។ សូមជម្រាបលា‌! ... Read More »

រន្ធត់ណាស់! ស្លាប់៤នាក់របួសធ្ងន់ម្នាក់ដោយសាររថយន្តហាយឡេនឌ័របុកជាមួយរថយន្តបែននៅផ្លូវបំបែកជាបួននាវេលាទៀបភ្លឺ

    ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានអ្នកបើករថយន្តឈ្នួលម្នាក់រងរបួសធ្ងន់និងអ្នករួមដំណើរ៤នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តហាយឡេនឌ័របុកជាមួយរថយន្តបែននៅផ្លូវបំបែកជាបួននាវេលាទៀបភ្លឺ។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១២៦និងលេខ១២៧ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ ... Read More »

មន្រ្តី​គយ​ បន្តចុះបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធចំនួន២១គ្រឿង នៅទូទាំងប្រទេស​ ក្នុង​រយៈពេល៥ថ្ងៃ

ភ្នំពេញ៖ បេីយោង​តាមប្រភពព័ត៌មានពី​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា​ មន្រ្តីជំនាញ​ បានសហការជាមួយ​កម្លាំង​កងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ និងកម្លាំងនគរបាល​ បន្តចុះបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធបានចំនួន២១គ្រឿង នៅទូទាំងប្រទេស ដែលសុទ្ធសឹងជ្រកក្រោមផ្លាកលេខក្លែងក្លាយ ផ្លាកលេខ ន.ប និងខ.ម​ ក្នុង​រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៤​ ... Read More »

អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ចុះ​បិទ​អាជីវកម្ម​ក្លឹ​ប​កម្សាន្ត ប្រាថ្នា ដោយសារ​ក្លឹ​ប​នេះ​គ្មាន​ច្បាប់​អនុញ្ញាត

ភ្នំពេញ ៖ បើ​យោង​តាម​ផេ​ក​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​បាន​ផ្សាយ​នា​យប់​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២២ ម្សិលមិញនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​ឯកឧត្ដម ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ចុះ​បិទ​អាជីវកម្ម​ក្លឹ​ប​កម្សាន្ត « ប្រាថ្នា » ដោយសារ​ក្លឹ​ប​នេះ​គ្មាន​ច្បាប់​អនុញ្ញាត​។​​ ប្រតិបត្តិ​ការណ៍​ខាងលើ​នេះ​ដឹកនាំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ... Read More »

លោក សាយ សំអាល់ ៖ “ក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេសបានអនុវត្តតួនាទី ភារកិច្ច បេសកកម្ម ប្រកបដោយការទទួលខុសត្រូវ ឯករាជ្យម្ចាស់ការ និងគំនិតច្នៃប្រឌិតខ្ពស់

ភ្នំពេញ ៖ ក្នុងរបាយការណ៍បូកសរុបសមិទ្ធផល និងទិសដៅបន្ទាប់របស់គណៈកម្មាធិការកណ្តាល ដែលអានដោយ លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា “ក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេសបានអនុវត្តតួនាទី ភារកិច្ច បេសកកម្ម ... Read More »

អភិបាល​ខេត្តព្រះសីហនុ​ ចុះពិនិត្យ​ដំណើរការសាងសង់ អគារសិក្សា០១ខ្នង​ ដែលចំណាយថវិកា ៦២ម៉ឺនដុល្លារសហរដ្ឋអាមេរិក

ខេត្ត​ព្រះសីហនុ​៖​ អគារសិក្សាមួយខ្នង​ ដែលកំពុងដំណើរការសាងសង់​ មានបណ្តោយប្រវែង ៩០ម៉ែត្រ ទទឹង ៩ម៉ែត្រ ធ្វើអំពីបេតុង មានកម្ពស់ ៣ជាន់ ក្នុងមួយជាន់ស្មើនឹង១០បន្ទប់ សរុបមាន៣០បន្ទប់ ចំណាយថវិកា ៦២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​។  ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩  ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោក ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង (Nguyen Tan Cuong ) ... Read More »

លោកពូទីនបញ្ជាក់ទៅកាន់ពលរដ្ឋក្នុងខួប៨ឆ្នាំថ្ងៃដាក់បញ្ជូលតំបន់គ្រីមៀថា រុស្ស៊ីនឹងឈ្នះក្នុងសង្គ្រាមអ៊ុយក្រែន

មានប្រសាសន៍នៅក្នុងពិធីប្រគំតន្ត្រីក្នុងឱកាសខួបគម្រប់៨ឆ្នាំ ថ្ងៃដាក់បញ្ជូលតំបន់គ្រីមៀស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ប្រធានាធិបតីពូទីនបានប្រកាសទៅកាន់ពលរដ្ឋរាប់សិបពាន់នាក់ថា រុស្ស៊ីនឹងយកឈ្នះនៅក្នុងសង្គ្រាមប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីពូទីនបានបញ្ជាក់ថា «យើងដឹងថា ត្រូវការធ្វើអ្វី ត្រូវធ្វើរបៀបណា និងតម្លៃណា ហើយយើងនឹងសម្រេចរាល់គោលដៅដែលបានកំណត់ទុក»។ លោកពូទីនបានបញ្ជាក់ថា ទាហានដែលកំពុងតែធ្វើសង្គ្រាមនៅអ៊ុយក្រែនគឺមានបំណងចង់ឯកភាពជាតិរុស្ស៊ី។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ប្រធានាធិបតីរុស្ស៊ី លោក ... Read More »

Arsenal ត្រូវការឈ្នះ Aston Villa រាត្រីនេះដើម្បីបន្តកាន់កាប់ក្រុមកំពូលទាំង៤នៅ Premier League

ការខិតខំប្រឹងប្រែងរបស់ក្រុម Arsenal ដើម្បីទទួលបានកៅអី Champions League សម្រាប់រដូវកាលក្រោយកំពុងឈានដល់ពេលវេលាដ៏លំបាកមុនការប្រកួតថ្ងៃសៅរ៍របស់ពួកគេនៅ Villa Park ទល់នឹងក្រុម Aston Villa ដែលជាការប្រកួតក្រៅទឹកដីក្រោយពី Arsenal ចាញ់ Liverpool ... Read More »

មិនខ្វល់ពីទណ្ឌកម្មលោកខាងលិច ឥណ្ឌាទិញប្រេងពីរុស្ស៊ី៣លានបារ៉ែល

ក្នុងពេលនេះអាមេរិកបានខិតខំអូសទាញប្រទេសនីជុំវិញពិភពលោកឱ្យឈប់ទិញប្រេងពីប្រទេសរុស្ស៊ីដើម្បីជាការដាក់ទណ្ឌកម្មដល់រុស្ស៊ីដែលបានវាយប្រហារអ៊ុយក្រែន។ ប៉ុន្តែឥណ្ឌាដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាមួយរុស្ស៊ីនៅតែបន្ត ហើយបង្កើនការទិញប្រេងពីរុស្ស៊ីក្នុងតម្លៃថោកទៀតផង។ អាមេរិកបានលើកឡើងថា ការដែលឥណ្ឌាទិញប្រេងពីរុស្ស៊ីមិនបំពានច្បាប់ទណ្ឌកម្មនោះឡើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យឥណ្ឌាពិចារណាឡើងវិញ ។ នៅក្នុងសប្តាហ៍នេះក្រុមហ៊ុនប្រេងរបស់ឥណ្ឌាបានទិញប្រេងពីរុស្ស៊ីដល់ទៅ ៣លានបារ៉ែល។ ឆ្លើយតបទៅនឹងការព្រមានរបស់សហរដ្ឋអាមេរិកចំពោះការនាំចូលប្រេងរបស់ឥណ្ឌាពីរុស្ស៊ី, ទីក្រុងញូវដេលីបានប្រកាសថា ខ្លួននឹងបន្តនាំចូលថាមពលពីប្រភពណាក៏ដោយឱ្យតែស័ក្តិសមនឹងផលប្រយោជន៍ជាតិរបស់ខ្លួន ក្នុងនោះរួមមានទាំងពីរុស្ស៊ីផងដែរ។ សារព័ត៌មានរុស្ស៊ី Sputnik ... Read More »

លោក ហ៊ុយ វណ្ណៈ «មហាអំណាច, ឧក្រិដ្ឋកម្មសង្គ្រាម, តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC និងភាពគ្មានទោស»

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.សក.ក) បានលើកឡើងពី (មហាអំណាច, ឧក្រិដ្ឋកម្មសង្គ្រាម, ... Read More »

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ បុរស​២នាក់​ ម្នាក់​ជាសន្តិសុខ​ និង​ម្នាក់​ទៀត​ជាកម្មករ​ ទំនងជាប្រាក់ខែចាយមិនគ្រប់​ បែរជាបែកគំនិត​ទៅលក់គ្រឿងញៀន​ មានអត់មិនទាន់បានចាយលុយស្រួលបួលផង​ ក៏ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​ ចាប់ឃាត់ខ្លួន​រួមនិងគ្រឿងញៀន​ជាក់ស្ដែង​។  ជនសង្ស័យទាំង០២នាក់មានឈ្មោះ៖ ទី១-ឈ្មោះ ងយ វិរះ ភេទប្រុស អាយុ​៣២ឆ្នាំ ... Read More »

ឃាត់ខ្លួន​អ្នកលេងល្បែងបញ្ជល់មាន់​ ០៨នាក់​ នៅក្រុងព្រះសីហនុ​

ខេត្តព្រះសីហនុ ៖ បេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២២នេះ​ កម្លាំងអធិការដ្ឋាននគរបាលក្រុង​​ព្រះសីហនុ​ បានបង្ហាញមុខក្រុម​អ្នកលេងល្បែងបញ្ជល់មាន់​ ០៨នាក់​ ជាសាធារណៈ​ក្រោយឃាត់ខ្លួន​យកមកសាកសួរ​។  យោងតាមរបាយការណ៍របស់សមត្ថកិច្ច​ បានឱ្យដឹងថា​ ​ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ... Read More »

លោក Santos ៖ ការប្រកួតឈ្នះវគ្គ Playoff ជាការប្រជែងដ៏សំខាន់បំផុតរបស់ខ្ញុំក្នុងនាមគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Fernando Santos បានពណ៌នាការប្រកួតជម្រុះ World Cup វគ្គ Playoff ថា ជាការប្រកួតប្រជែងដ៏សំខាន់បំផុតនៃពេលវេលារបស់គាត់ក្នុងការដឹកនាំ ខណៈដែលគាត់បានប្រកាសពីបញ្ជីឈ្មោះក្រុមរបស់គាត់កាលពីថ្ងៃសុក្រ។ ព័រទុយហ្គាល់នឹងប្រកួតជាមួយទួរគីនៅថ្ងៃទី២៤ ខែមីនានៅទីក្រុង Porto ជាមួយនឹងក្រុមឈ្នះនឹងត្រូវជួបជាមួយអុីតាលី ... Read More »

លោក អុិត សំហេង ជួបសំណេះសំណាលប្រជាពលរដ្ឋនិងបេក្ខជនក្រុមប្រឹក្សាសង្កាត់ក្នុងមូលដ្ឋានខណ្ឌចំការមននិងបឹងកេងកង

ភ្នំពេញ ៖ បន្ទាប់ពី​អញ្ជេីញ​សំណេះសំណាល និងចែកសម្ភារមួយចំនួនសម្រាប់ការពារជំងឺកូវីដ-១៩ ជូនគ្រួសារបក្ស សង្កាត់បឹងកេងកងទី២​ លោក អ៉ិត សំហេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកេង និងខណ្ឌចំការមន នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២​ ដដែលនេះ ... Read More »

អគ្គនាយក​ស៊ីម៉ាក បង្ហាញ​នូវវ​ឌ្ឈ​នៈភា​ពនៃ​កម្មវិធី​បោសសំអាត​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​ទន្លេមេគង្គ

ភ្នំពេញ​៖​ បេី​តាមការបញ្ជាក់ពី​លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បាននៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅល្ងាចថ្ងៃ​​ទី​​១៨ ខែមីនា ឆ្នាំ២០២២​ បានបង្ហាញ​នូវវ​ឌ្ឈ​នៈភា​ពនៃ​កម្មវិធី​បោសសំអាត​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​ទន្លេមេគង្គ។ ​លោក​ ហេង​ រតនា​ បានថ្លែង​បន្តថា​ កម្លាំង​ជំនាញ​បោសសំអាត​គ្រាប់​សំណល់​សង្គ្រាម​ក្រោម​ទឹក​ក្នុង​ទន្លេមេគង្គ ... Read More »

ប្រធានាធិបតីស៊ីរីបំពេញទស្សនកិច្ចទៅកាន់អារ៉ាប់រួមជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១១មក

នៅថ្ងៃ១៨ខែមីនា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានបំពេញដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសអារ៉ាប់ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១១។ ប្រមុខដឹកនាំប្រទេសទាំងពីរបានពិភាក្សាគ្នាស្តីពីទំនាក់ទំនងមិត្តភាពបងប្អូន ក៏ដូចជាចូលរួមនៅក្នុងសកម្មភាពថែរក្សាសន្តិសុខ ស្ថិរភាព សន្តិភាពនៅក្នុងតំបន់អារ៉ាប់ និងមជ្ឈិមបូព៌ា។ សារព័ត៌មាន WAM ... Read More »

បញ្ជូនខ្លួនជនសង្ស័យ២នាក់ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើសវាយប្លន់យកប្រាក់ និងទូរស័ព្ទដៃ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរបន្តនីតិវិធី។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឌី កក្កណា (ហៅ ចេក) ភេទ ... Read More »

ពលរដ្ឋថៃនៅជាប់ព្រំដែនកម្ពុជានាំគ្នាតវ៉ាឲ្យសមត្ថកិច្ចរបស់ខ្លួនយោគយល់ដល់ពលរដ្ឋកម្ពុជារកស៊ីតាមបន្ទាត់ព្រំដែន

ខេត្តបន្ទាយមានជ័យ ៖ ប្រជាជនថៃជាច្រើននាក់នៅខាងស្រុកគោកធ្យូងខេត្តស្រះកែវនៅជាប់ព្រំដែនកម្ពុជាទល់មុខច្រករបៀងអូរបីជាន់ក្នុងស្រុកអូរជ្រៅក្នុងខេត្តបន្ទាយមានជ័យរសៀលថ្ងៃទី១៨ខែមីនាឆ្នាំ២០២២ ជាច្រើននាក់ លើកគ្នាមកតវ៉ានិងទាហានឈុតខ្មៅដើម្បីឱ្យបន្ធូរបន្ថយភាពតានតឹងតាមច្រកព្រំដែន ដើម្បីឲ្យប្រជាជនប្រកបមុខរបររកស៊ីបានខ្លះជាមួយនឹងប្រជាជនខ្មែរដែលធ្លាប់ទំនាក់ទំនងពលរដ្ឋនិងពលរដ្ឋនៅតាមបន្ទាត់ព្រំដែនដោះដូរទំនិញទៅវិញទៅមក។ប៉ុន្តែបន្ទាប់ពីមានការរីករាលដាលនៅជំងឺកូវីដ-១៩ កម្លាំងជួរមុខរបស់ទាហានថៃហាក់បីដូចមានការរឹតបន្តឹងមិនឲ្យមានការដោះដូរមុខទំនិញឆ្លងដែនដែលពលរដ្ឋថៃធ្លាប់ប្រកបរបរជាមួយពលរដ្ឋកម្ពុជាដែលរស់នៅតាមបន្ទាត់ព្រំដែនដូចគ្នា។   សេចក្ដីរាយការណ៍ពីសមត្ថកិច្ចនៅព្រំដែនប្រាប់ថាៈករណីខាងលើនេះពិតជាមានជនជាតិថៃធ្វើការតវ៉ាចំពោះទាហានថៃពិតមែន ព្រោះទាហានថៃបានបិទច្រករបៀងព្រំដែនជាប់ជិត២ខែមកហើយមិនឲ្យពលរដ្ឋកម្ពុជានិងពលរដ្ឋថៃចេញចូល ទំនាក់ទំនងដោះដូរមុខទំនិញរវាងពលរដ្ឋនិងពលរដ្ឋនោះឡើយ។ម្យ៉ាងទៀតពួកគាត់(ពលរដ្ឋថៃ)ដែលរស់នៅតាមបន្ទាត់ព្រំដែនអាស្រ័យទំនាក់ទំនងរកស៊ីជាមួយគ្នាដោះដូរនៅវិស័យកសិកម្មបើទោះវិបត្តិCovid19រីករាលដាលលើពិភពលោកក៏ដោយ ប៉ុន្តែមួយរយៈនេះសមត្ថកិច្ចរបស់ពួកគាត់(ថៃ)រិតត្បិតផ្ដាច់ការទំនាក់ទំនងរវាងពួកគាត់(ថៃ)និងពលរដ្ឋកម្ពុជាមិនឲ្យមានការទំនាក់ទំនងរកស៊ីបានទើបពួកគាត់ដាច់ចិត្តតវ៉ាសូមឲ្យសមត្ថកិច្ចថៃមានការយោគយល់រវាងពលរដ្ឋកម្ពុជនិងពលរដ្ឋថៃនៅតាមព្រំដែនក្នុងការប្រកបរបររកស៊ីប្រចាំជីវិត ៕ ដោយ ៖ វណ្ណា Read More »

លោក ហ៊ុន ម៉ានី លើកពីក្នុងរយៈកាល៤៤ឆ្នាំនៃអត្ថិភាព សហភាពសហព័ន្ធយុវជនកម្ពុជា

ខេត្តសៀមរាប ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា, ក្នុងរយៈកាល៤៤ឆ្នាំនៃអត្ថិភាពរបស់ខ្លួន សហភាពសហព័ន្ធយុវជនកម្ពុជាបានរួមចំណែកយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិជាមួយរាជរដ្ឋាភិបាលក្នុងការធានារក្សាឱ្យបាននូវសមិទ្ធផលទាំងឡាយដែលសម្រេចកន្លងមក លើគ្រប់វិស័យ ព្រមទាំងការចូលរួមកសាង និងការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលប្រសូត្រចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាពិសេសបន្ទាប់ពីការអនុវត្តដោយជោគជ័យនូវគោលនយោបាយឈ្នះ-ឈ្នះ ក្រោមមគ្គុទេសដឹកនាំដ៏ឆ្នើមរបស់ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ១១៧នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ១១៦នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​ ០១នាក់

​     ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៩ ខែមីនា​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១១៧នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១១៦នាក់ អ្នកជំងឺស្លាប់​​ ០១នាក់។ ... Read More »

លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer ចំនួន១៣៩.២៣០ដូស ដែលទិញដោយការប្រើប្រាស់ថវិកាអាស៊ាន នឹងដឹកមកដល់ប្រទេសកម្ពុជា នៅម៉ោង២ និង១០នាទីរសៀលថ្ងៃនេះ

ភ្នំពេញ ៖ លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានប្រាប់សារព័ត៌មានថា , វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer ... Read More »

អគ្គ្គនាយកដ្ខានពន្ធដារជម្រាបជូន ឧកញ៉ា កុយ សុវណ្ណ នាយក ក្រុមហ៊ុនបេស ខម អញ្ជើញមកទូទាត់បំណុលពន្ធផង ប្រយ័ត្នបទល្មើសព្រហ្មទណ្ឌ !

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ កម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជម្រាបជូន ឧកញ៉ា កុយ សុវណ្ណ នាយក ក្រុមហ៊ុន បេស ខម គឺអញ្ជើញក្រុមហ៊ុនមកទូទាត់បំណុលពន្ធជូនរដ្ឋ។  អគ្គនាយកដ្ឋានពន្ធដារ ... Read More »

លោក ហ៊ុន ម៉ានី អញ្ជើញបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល (ស.ស.យ.ក.)

ខេត្តសៀមរាប ៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. លោក ហ៊ុន ម៉ានី បានលើកឡើងថាការរៀបចំកិច្ចប្រជុំដោយផ្ទាល់នាពេលនេះ គឺស្របពេលដែលកម្ពុជា បានបើក ដំណើរ ការ ប្រទេស ឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបានភាពសាំនៅក្នុងសហគមន៍ ... Read More »

ទន្សោង – BANTENG នៅតំបន់ខាងជើងបឹងទន្លេសាប – NORTHERN TONLE SAP

ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានបង្ហាញពីសត្វ ទន្សោង Banteng មានឈ្មោះវិទ្យាសាស្ត្រ Bos javanicus នៅតំបន់ខាងជើងបឹងទន្លេសាប – NORTHERN ... Read More »

លោកអគ្គទីប្រឹក្សាស្ថានទូតចិនអញ្ជើញចូលរួមពិធីសម្ពោធសួនសហគមន៍កុមារមេត្រី

ភ្នំពេញ ៖ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី១៨ខែមីនា លោក Chang Jian អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា និងលោក នួន ... Read More »

លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ពីលទ្ធផលនទស្សនកិច្ចផ្លូវការរបស់ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វហាន់ អាល់ សូដ រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ។  ... Read More »

បេីកក្បាលរថយន្តសម្រាប់សណ្តោងកុងតឺន័រលឿនពេកពេលជាន់ហ្វ្រ័ងវាត់កន្ទុយទៅប៉ះនឹងរថយន្តទួរីសរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ បុរសម្នាក់បើកក្បាលរថយន្តសណ្តោងទូកុងតឺន័រក្នុងល្បឿនលឿនពេលជាន់ហ្វ្រ័ងបួងចង្កូតគេចពីរថយន្តមួយគ្រឿងនៅខាងមុខបណ្ដាលឱ្យវាត់កន្ទុយកុងតឺន័រទៅប៉ះនឹងរថយន្តទួរីសរងការខូចខាតយ៉ាងដំណំ។     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី កែងនឹងផ្លូវលេខ១០១៥ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។   ... Read More »

រដ្ឋមន្ត្រីក្រសួងការងារ ៖ ការអប់រំវិស្វកម្ម គឺជាកូនសោបើកទ្វារឆ្ពោះទៅរកការអភិវឌ្ឍសង្គមជាតិ ប្រកបដោយជោគជ័យ

ភ្នំពេញ ៖ ការពង្រឹងគុណភាពអប់រំវិស្វកម្ម គឺជាបង្គោលអាទិភាពមួយ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលបានចាត់ទុកការអប់រំប្រកបដោយគុណភាព គឺជាចំណុចគន្លឹះមួយដែលមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍសង្គមជាតិប្រកបដោយនិរន្តរភាព។ កម្ពុជាត្រូវការជាចាំបាច់ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដើម្បីដើរឱ្យទាន់ប្រទេសជិតខាងក្នុងតំបន់ និងបណ្ដាប្រទេសផ្សេងទៀត ក្នុងពិភពលោក។ ទស្សនៈទាំងនេះ ... Read More »