ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

អ្នកនាំពាក្យសាលារាជធានីភ្នំពញ៖​ ភារកិច្ចថ្មីមួយទៀត ត្រូវបានបញ្ចប់ជាស្ថាពរ!

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ ម៉េត​ មាសភក្ដី​ អ្នកនាំពាក្យសាលារាជធានីភ្នំពញ​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹកថ្ងៃ​សុក្រ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ បន្ទាប់ពីទទួលបានការចាត់តាំងពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារបានប្រជុំសិក្សាជាបន្ទាន់ ... Read More »

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្ញើសារលិខិតអបអរសាទរលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងឱកាសដែលលោករដ្ឋមន្ត្រីទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសគរុកោសល្យព័ត៌មាន មនុស្សសាស្ត្រ និងសង្គមសាស្ត្រ

ភ្នំពេញ ៖ សារលិខិតអបអរសាទរលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងឱកាសដែលលោករដ្ឋមន្ត្រីទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយសគរុកោសល្យព័ត៌មាន មនុស្សសាស្ត្រ និងសង្គមសាស្ត្រ ពីព្រះរាជាណាចក្រថៃ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ ... Read More »

អាមេរិកបារម្ភខ្លាចរុស្ស៊ីប្រើប្រាស់អាវុធបរមាណូប្រសិនបើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនមិនមានការរីកចម្រើន

តាមសារព័ត៌មាន Fox News បានដកស្រង់ការប្រកាសពីមន្ត្រីចារកិច្ចអាមេរិកដែលបានបង្ហាញពីក្តីបារម្ភពីការប្រើប្រាស់គ្រាប់បែកបរមាណូវាយប្រហារអ៊ុយក្រែន ។ ពេលនេះមានសញ្ញាជាច្រើនបង្ហាញឱ្យឃើញថា លោកពូទីនអាចនឹងឈានដល់ការប្រើប្រាស់គ្រាប់បែកបរមាណូប្រសិនបើអ៊ុយក្រែននៅតែបន្តរារាំងកម្លាំងទាហានរុស្ស៊ីនៅក្នុងសមរភូមិ។ ឧត្តមសេនីយ៍ Scott Berrier អគ្គនាយកក្រសួងចារកិច្ចការពារជាតិអាមេរិក(DIA) បានលើកឡើងថា «នៅពេលសង្គ្រាមអ៊ុយក្រែនធ្វើឱ្យកម្លាំងទាហានរុស្ស៊ីចុះខ្យោយ រុស្សីអាចនឹងប្រើប្រាស់គ្រាប់បែកបរមាណូដើម្បីយកឈ្នះនៅក្នុងសមរភូមិនោះ។ គ្រាប់បែកបរមាណូ ... Read More »

ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់អោយដឹងថា, ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ... Read More »

រថយន្ត (V1) មួយគ្រឿងបើកធ្លាក់ផ្លូវ ព្រោះតែឃើញអ្វីប្លែកគួរឲ្យរន្ធត់ បានរេចង្កូតទៅបុកបង្គោលខ្សែកាបិ៍អុបទិក១ដើម និងរងការខូចខាតក្បាលរុឺម៉កទាំងស្រុង

ខេត្តស្ទឹងត្រែង ៖ រថយន្តV1មួយគ្រឿងបានរេចង្កូតធ្លាក់ផ្លូវ បង្កគ្រោះថ្នាក់ដោយខ្លួនឯង ព្រោះតែឃើញអ្វីប្លែកនៅពីមុខ ក៏រេទៅបុកបង្គោលខ្សែកាបិ៍អុបទិកបាក់រាបដល់ដី និងរងការខូចខាតផ្នែកក្បាលរុឺម៉កទាំងស្រុង តែមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកដទៃផ្សេងឡើយ។ ហេតុការណ៍គ្រោះថ្នាក់គួរឲ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចហួសផ្លូវចូលឃុំស្តៅ ... Read More »

រថយន្តទំនេីប​Tundra​បេីកបុកទ្រូងផ្លូវបាក់អស់៤កង់​ ហេីយព្យាយាមបេីករត់តែត្រូវសមត្ថកិច្ចឃាត់ជាប់

ភ្នំពេញ ៖​ រថយន្តស៊េរីទំនេីបម៉ាក​ Tundra មួយគ្រឿងបេីកបរដោយបុរសម្នាក់ធ្វេីដំណេីរក្នុងល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់ចំនួន ៤កង់ រួចរថយន្តបង្កបន្តល្បឿនបើករត់ តែត្រូវសមត្ថកិច្ចដេញតាមឃាត់ជាប់​ កាលពីវេលាម៉ោង ៤និង ២០នាទីទៀបភ្លឺឈានចូលថ្ងៃទី ១៨ខែមីនាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តទៅបុកបង្គោលភ្លើងខ្ទេចរថយន្តមួយកំណាត់មុខ ឯអ្នកបើកបរគាបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់

     ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តយ៉ាងលឿនរេចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឱ្យបាក់ទ្រេតជិតដល់ដី ចំណែករថយន្តខ្ទេចមួយកំណាត់មុខទាំងស្រុង រីឯអ្នកបើកបរគាបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងចំណុចជាប់សាលាអន្តរជាតិអាមេរិកាំង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ... Read More »

បុរសជនបរទេសម្នាក់មិនដឹងមានវិបត្តិអ្វីទេបានមកដេកនៅលើដងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបើកកិនពីលើបណ្ដាលឱ្យស្លាប់

ភ្នំពេញ ៖ បុរសជាជនបរទេសម្នាក់ពុំដឹងថាមានវិបត្តិអ្វីនោះទេបានដើរមកដេកនៅលើដងផ្លូវ ហើយត្រូវរថយន្តមិនស្គាល់ម៉ាកបើកទៅបុករួចកិនពីលើបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង។    ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង ៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។     បើតាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ១៤៨នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ២៨១នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន

​    ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១៨ ខែមីនា​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១៤៨នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ២៨១នាក់ អ្នកជំងឺស្លាប់​​គ្មាន ។ ... Read More »

នៅថ្ងៃទី២១ ខែមីនា សម្តេចតេជោ ហ៊ុនសែន អញ្ជើញសម្ភោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ ដាក់ឱ្យដំណើរការជាផ្លូវការ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដី​ជូនដំណឹង​ស្តីពី​ការ​បញ្ចៀស​ចរាចរយាន​យន្ត​គ្រប់​ប្រភេទ​ជា​បណ្ដោះ​អាសន្ន​ក្នុង​ពិធី​សម្ពោធ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា​-ចិន​ព្រះ​កុសមៈ​។ សូមបញ្ជាក់ថា,  នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញឱ្យ បានជ្រាបថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង ... Read More »

ចោរមួយក្រុមជិះម៉ូតូមកឆក់យកកាបូបពីស្ត្រីវ័យចំណាស់ម្នាក់បានសម្រេចរួចគេចខ្លួនបាត់ស្រមោល

    ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់បានសុំខ្ចីម៉ូតូអ្នកជិតខាងជិះទៅលក់អំបោស ក៏ត្រូវបានជនសង្ស័យតាមពីក្រោយ រួចជិះទៅកៀកឆក់យកកាបូបដែលដាក់ទូរស័ព្ទនិងលុយមួយចំនួន បានសម្រេច រួចជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលទៅ។     ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង៤០នាទីព្រឹកថ្ងៃទី ១៨ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ ប្រឡាយទឹកស្អុយលូ៥ ស្ទឹងមានជ័យ បានក្លាយជាសួនដ៏ស្រស់ស្អាតនិងជាកន្លែងហាត់ប្រាណសម្រាប់ប្រជាពលរដ្ឋយ៉ាងល្អ នៅខណ្ឌមានជ័យ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រឡាយទឹកស្អុយលូ៥ ស្ទឹងមានជ័យដែលមានទីតាំងស្ថិតនៅភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ  ពេលនេះបានក្លាយខ្លួនជាសួន(សួនសហគមន៍កុមារមេត្រី ឬហៅថាសួនលូ៥)ដ៏ស្រស់ស្អាតនិងជាកន្លែងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះយ៉ាងល្អផងដែរ។    សួននេះបានស្ថាបនាឡើងក្រោមការជួយឧបត្ថមពីស្ថានទូតចិន ប្រចាំនៅកម្ពុជា ហើយត្រូវបានបើកសម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៨ មីនា ឆ្នាំ២០២២នេះ ... Read More »

លោក វរសេនីយ៍ទោ កែវ សារិ ឡើងជាអធិការនគរបាលក្រុងពោធិ៍សាត់ ជំនួស លោកវរសេនីយ៍ឯក យឹម ស៊ានហៃ

ខេត្តពោធិ៍សាត់ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានចេញប្រកាសផ្លាស់ប្តូរអធិការនគរបាលក្រុងពោធិ៍សាត់,គឺលោក វរសេនីយ៍ទោ កែវ សារិ ជំនួសវរសេនីយ៍ឯក យឹម ស៊ានហៃ ។ នេះបើតាមប្រកាស ... Read More »

Lionel Messi គ្រោងបន្តនៅ PSG បើទោះជាមានការរិះគន់បន្ទាប់ពីក្លិបធ្លាក់ចេញពី Champions League

ខ្សែប្រយុទ្ធ Lionel Messi មិនមានគម្រោងចាកចេញពីក្លិប Paris Saint-Germain នៅចុងបញ្ចប់នៃរដូវកាលនេះទេ។ ទោះបីជាទទួលបានការរិះគន់បន្ទាប់ពីការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League របស់ PSG ក្រោមថ្វីជើង Real Madrid ... Read More »

បន្លែនិងដំណាំហូបផ្លែច្រើនមុខ របស់កសិករនៅខេត្តមណ្ឌលគិរីកំពុងផ្គត់ផ្គង់តាមផ្សារទំនើបនៅរាជធានីភ្នំពេញ

ខេត្តមណ្ឌលគិរី៖ បន្លែ ក៏ដូចជាដំណាំផ្លែឈើជាច្រើនមុខរបស់កសិករខេត្តមណ្ឌលគិរី កំពុងមានការចាប់អារម្មណ៍ច្រើនពីប្រជាពលរដ្ឋទូទៅ ហើយបច្ចុប្បន្ននៅតាមផ្សារទំនើបដូចជា ផ្សារអុីអន និងផ្សារឡាក់គី បាននាំយកកសិផលរបស់ប្រជាកសិករទៅដាក់តាំងលក់ ដោយទទួលបានការគាំទ្រយ៉ាងលើសលប់ នេះបើតាមការបញ្ជាក់របស់លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ... Read More »

កម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប៉ុនប៉ងលួច(ម៉ូតូ)

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២០៖៣០នាទីយប់ កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍ឫស្សីកែវបានឃាត់ជនសង្ស័យ១នាក់នៅត្រង់ចំណុចក្រុម១ ផ្លូវជាតិលេខ៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សិកែវ ពីបទប៉ុនប៉ង ធ្វើសកម្មភាពកាច់សោ.កម៉ូតូ។   ជនសង្ស័យឈ្មោះឆេង ... Read More »

លោកកិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួបលោក អតីត​អគ្គនាយក​ធនាគារ​អភិវឌ្ឍ​អាស៊ី​ (ADB)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ផេកក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានបង្ហោះថា, នៅព្រឹកថ្ងៃទី​ ១៧​ ខែ​មីនា​ ឆ្នាំ​២០២២​ ម្សិលមិញ លោកកិត្តិសេដ្ឋាបណ្ឌិត​ ... Read More »

កីឡាករ​អ៊ុយក្រែន Yarmolenko ស៊ុត​បញ្ចូល​ទីក្នុងម៉ោងបន្ថែមជួយ West Ham ឡើង​ដល់​វគ្គ​៨​ក្រុម​ចុងក្រោយ Europa League

កីឡាករ Andriy Yarmolenko រកបានគ្រាប់បាល់ឈ្នះក្នុងម៉ោងបន្ថែមដ៏អស្ចារ្យជួយឲ្យក្រុម West Ham បានយកឈ្នះក្រុម Sevilla ក្នុងជើងទី២ពានរង្វាន់ Europa League ដើម្បីឈានទៅដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រពានរង្វាន់នេះជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨១។ Yarmolenko ... Read More »

សមត្ថកិច្ច​ជំនាញខេត្តបាត់ដំបងបញ្ជូន​អ្នកញៀន​ល្បែងភ្នាល់​ទឹកភ្លៀង​ចំនួន ១៦​នាក់ទៅ​តុលាការ​អនុវត្តតាម​នីតិវិធី​

ខេត្តបាត់ដំបង​ ៖ សមត្ថកិច្ចជំនាញខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២បានបញ្ជូន​អ្នកញៀន​ល្បែងភ្នាល់​ទឹកភ្លៀង​ចំនួន ១៦​នាក់ទៅ​តុលាការ​អនុវត្តតាម​នីតិវិធី​។​ ​លោកវរសេនីយ៍ឯកឈឿង គឹម​សុង នាយការិយាល័យ​នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យ​ដឹងថា​ ដោយអនុវត្តតាមបទបញ្ជារបស់លោក​ឧត្ដម សេនីយ៍ ទោ សាត គឹម​សាន ស្នងការ ... Read More »

អាជ្ញាធរ​ខណ្ឌចំការមន ចុះ​ផ្អាកទីតាំង​តារាង​បាល់ទះមួយកន្លែង នៅ​សង្កាត់​បឹងត្របែក​ ខណៈសង្ស័យមានការលេងល្បែង​ស៊ីសង​

​   ភ្នំពេញ៖​ បន្ទាប់​ពី​មានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ​ថា៖​ ទីតាំង​តារាង​បាល់ទះមួយកន្លែង ស្ថិតនៅ​ផ្ទះ​លេខ​៧៦ ផ្លូវ​៤៦៦ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌ​ចំការ​មន​ មានការ​លេងល្បែង​ស៊ីសង​ខុសច្បាប់​។ ភ្លាមៗ​កម្លាំង​នៃ​គណៈបញ្ជាការ​ឯកភាព ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក យស យុ​ទ្ឋី អភិបាលរងខណ្ឌ ... Read More »

Haaland អាចនឹងសុខចិត្តកាត់បន្ថយការទាមទារប្រាក់ខែដើម្បីចូលរួមជាមួយ Real Madrid

ដូចទៅនឹងខ្សែប្រយុទ្ធ Kylian Mbappe ដែលហាក់មានភាពច្បាស់លាស់ដើម្បីចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ គោលដៅផ្ទេរបន្ទាប់របស់ Real Madrid គឺគ្មាននរណាក្រៅពី Erling Haaland ដែលជាកីឡាករម្នាក់ទៀតដែលកំពុងទាក់ទាញការចាប់អារម្មណ៍ពីក្រុមធំៗនៅក្នុងបាល់ទាត់អឺរ៉ុប ។ មន្ត្រីរបស់ក្លិប Real Madrid ... Read More »

នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានអ្នកដំណើរជាតិ-អន្តរជាតិចូលកម្ពុជា ច្រើនជាងមុនៗ

ភ្នំពេញ ៖ ទិដ្ឋភាពអ្នកដំណើរជាតិ-អន្តរជាតិចូលកម្ពុជា នាព្រឹកថ្ងៃទី១៨ មីនានេះ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយកម្ពុជាប្រកាសលុបចោលលក្ខខណ្ឌ តម្រូវឲ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោងមុនមកដល់កម្ពុជា លុបចោលការតម្រូវឲ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា និងអនុញ្ញាតបើកឡើងវិញការផ្តល់ទិដ្ឋាកាតពេលមកដល់ (Visa on ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួនជាង ៥២ម៉ឺនដូស ជាជំនួយរបស់ហុងគ្រី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

កម្លាំង​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រីចំនួន ៣៣នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​ រួមនិង​កាំភ្លើង​ខ្លី​មួយ​ដើម

ខេត្ត​កំពង់ស្ពឺ៖ ជនសង្ស័យ ប្រុស​ស្រី ចំនួន ៣៣ នាក់​ ត្រូវ​បានកម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស ខេត្តកំពង់ស្ពឺ និង​មូលដ្ឋានកងរាជអាវុធហត្ថ ស្រុក​ភ្នំស្រួច សហការ​ជាមួយ កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើសខេត្ត​ព្រះសីហនុ ដោយមាន​ការសម្របសម្រួល ... Read More »

ក្រសួងមហាផ្ទៃ នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ

ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ព្រមទាំងសាធារណជន ជាតិ និងអន្តរជាតិ ... Read More »

រថយន្តម៉ាកKIAបេីកបុករថយន្តកុងតឺន័រពីក្រោយរួចបន្តទៅបុកម៉ូតូមួយគ្រឿងនិងបង្គោលភ្លេីងមួយដេីមទៀតបណ្តាលឱ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ​៖​ បុរសម្នាក់រួមដំណេីរជាមួយបុរសម្នាក់ទៀតបានបេីករថយន្តក្នុងល្បឿនយ៉ាងលឿនធ្វើឱ្យរេចង្កូតទៅបុករថយន្តកុងតឺន័រពីក្រោយរួចបន្តទៅបុកម៉ូតូវីវ៉ាមួយគ្រឿងហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកបង្គោលភ្លេីងមួយដេីមទៀតរងការខូចខាតយ៉ាងដំណំ។      ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០២២​ នៅចំណុចមុខធនាគារABA តាមបណ្តោយផ្លូវចោមចៅ​ ស្ថិតក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។      ... Read More »

ឆេះប្រអប់ភ្លើងក្នុងអគារ​ដាយមិនធ្វីនថោវើ ពីជាន់ទី១៦ដល់ជាន់ទី៣១អស់ទាំងស្រុង​ និងបណ្ដាលឱ្យមនុស្សរបួសស្រាល៣នាក់

ភ្នំពេញ​ ៖​ មានការភ្ញាក់ផ្អេីលជាខ្លាំង​ទាំងអាជ្ញាធរមូលដ្ឋាន​ទាំងសមត្ថកិច្ចជំនាញ ខណៈដែលអគ្គិភ័យបានឆាបឆេះប្រអប់ភ្លេីងនៅក្នុងអគារចាប់ពីជាន់ទី១៦​ ដល់ជាន់ទី៣១​ នៅវេលាម៉ោង​៥​ និង១៥នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ទី១៧​ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅអគារ​ ដាយមិនធ្វីនថោវើ ជាប់ផ្លូវបេតុង ក្នុងក្រុមទី៧៨ ... Read More »

ឆេះផ្ទះអ្នកលក់គ្រឿងជ័រនិងគ្រឿងអគ្គិសនីនៅផ្សារលើខេត្តកំពង់ឆ្នាំងពេលដែលម្ចាស់បិទទ្វារចេញទៅផុត

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះអ្នកលក់គ្រឿងជ័រ និង គ្រឿងអគ្គិសនីមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ ខ្មួលខ្មាញ់ បន្ទាប់ពីម្ចាស់ផ្ទះបានបិទទ្ធារផ្ទះចេញទៅផុត ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោងជិត៧យប់ថ្ងៃទី១៧ខែមីនាឆ្នាំ២០២២នៅជិតផ្សារលើ ស្ថិតនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ... Read More »

ករណីឆ្លងកូវីដ-១៩នៅលើពិភពលោកមានសញ្ញាកើនឡើងខ្ពស់

អង្គការសុខភាពពិភពលោកបានប្រកាសថា ករណីឆ្លងកូវីដ-១៩ បានកើនឡើងខ្ពស់នៅប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងនោះមានចិន កូរ៉េខាងត្បូងជាដើម … ។ នៅតំបន់អាស៊ីបានកើនឡើង២៨,៩% បើប្រៀបធៀបនឹងមួយសប្តាហ៍កន្លងមក ។ នៅអាហ្វ្រិកកើនឡើង ១២,៣% និងអឺរ៉ុបកើនឡើង២%។ ចំណែកនៅទ្វីបអាមេរិក ករណីឆ្លងកូវីដ-១៩ ... Read More »

Update ៖ ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង,ស្ពាននិងបើកការដ្ឋានសាងសង់ស្ពាន៩កន្លែងក្នុងស្រុកស្រីសន្ធរ

ខេត្តកំពង់ចាម ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិននិងជាមេ បញ្ជាការកងទ័ពជើងគោកនៅព្រឹកថ្ងៃទី១៧ ខែមីនាឆ្នាំ២០២២បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងចំនួន១ខ្សែ ប្រវែង ១៦,១៣៣ គ.ម និងផ្លូវក្រាលកៅស៊ូ DBST ០១ខ្សែ ប្រវែង ៥,០៨ ... Read More »