ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ព្រះពុទ្ធបដិមាចំនួន៣អង្គនៅរួតបាកាណនៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុល

ខេត្តសៀមរាប ៖ ព្រះពុទ្ធបដិមាចំនួន៣អង្គនៅរួតបាកាណនៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជួល។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈជាវត្ថុដ៏មានតំលៃសម្រាប់កេរ្តិ៍ដំណែលបុរាណ លើពិភពលោកទទួលស្គាល់។  សូមបញ្ជាក់ថា, អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជួលព្រះពុទ្ធបដិមាចំនួន៣អង្គនៅរួតបាកាណនៃប្រាសាទអង្គរវត្ត ដោយក្រុមការងារបច្ចេកទេស ហើយក៏មិនមែនជាលើកទី១ដែរ ដែលក្រុមការងារអាជ្ញាធរជាតិអប្សរា ... Read More »

វិបត្តិផ្ទៃក្នុងរដ្ឋាភិបាលថៃបង្ហាញចេញជារូបរាងក្រោយពីមានរដ្ឋមន្ត្រីជាច្រើនរូបធ្វើពហិការចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ៨ខែកុម្ភៈបានផ្សាយថា រដ្ឋមន្ត្រីថៃចំនួន៧រូបបានធ្វើពហិការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីនៅថ្ងៃទី៨ខែកុម្ភៈនេះ ។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិងកំពុងប្រឈមមុខនឹងភាពស្មុគស្មាញសាជាថ្មី ហើយនេះត្រូវបានគេមើលឃើញថាជាសញ្ញាមួយបង្ហាញពីការបែកបាក់ផ្ទៃក្នុងនៃជួររដ្ឋាភិបាលចម្រុះមាន១៨គណបក្សចូលរួម ដឹកនាំដោយលោកប្រាយុទ្ធ ចាន់អូចា។ ការធ្វើពហិការរបស់ក្រុមរដ្ឋមន្ត្រី មកពីគណបក្ស ... Read More »

Breaking News ៖ សម្តេចតេជោ នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» រយៈពេល៤ថ្ងៃ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» រយៈពេល៤ថ្ងៃ ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២២។ ... Read More »

ករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់មិនធ្លាប់មាននៅក្នុងប្រទេសវៀតណាម

ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសវៀតណាមនៅថ្ងៃទី ៨ខែកុម្ភៈបានកើនឡើងរហូតដល់ទៅជិត២២ពាន់នាក់ គឺកើនឡើងជាង៥ពាន់នាក់បើប្រៀបធៀបនឹងថ្ងៃទី៧ខែកុម្ភៈ ។ ទីក្រុងហាណូយនៅតែជាតំបន់មានករណីឆ្លងកូវីដ -១៩កើនឡើងខ្ពស់ជាងគេ ហើយ ជាមួយគ្នានេះក៏មានអ្នកស្លាប់ ៩៧នាក់ផងដែរ។ គិតចាប់ពីម៉ោង១៦ថ្ងៃទី៧ខែកុម្ភៈ រហូតដល់ម៉ោង១៦ថ្ងៃទី៨ខែកុម្ភៈ វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩រហូតដល់ទៅ ២១.៩០៩នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅ៨នាក់ ... Read More »

ស្ត្រីជនជាតិគ្រឹងម្នាក់ ! ត្រូវប្ដីប្រើហិង្សាយ៉ាងដំណំ បណ្ដាលឱ្យរងរបួសធ្ងន់ និងរលួតកូនក្នុងផ្ទៃថែមទៀត នៅខេត្តរតនគិរី គួរឱ្យអាសូរណាស់ !

ខេត្តរតនគិរី ៖ យោងតាមការបញ្ជាក់ពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមជួយការពារសិទ្ធិជូនស្ត្រីរងគ្រោះខាងលើដែរនោះ គឺស្ត្រីជាជនជាតិភាគតិចគ្រឹងម្នាក់រស់នៅខេត្តរតនគិរី ត្រូវប្ដីរបស់ខ្លួនប្រើហិង្សាវាយធ្វើបាបយ៉ាងដំណំលើរាងកាយទាំងដែលរូបគាត់មានផ្ទៃពោះផង ក៏បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងររហូតដល់ថ្នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយកូនក្នុងផ្ទៃត្រូវរលូតមិនអាចជួយសង្គ្រោះបាន ប៉ុន្តែយ៉ាងណាបុរសជាប្ដីកំណាចនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។  គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ករណីខាងលើនេះបានកើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ វេលាប្រហែលម៉ោង៣រសៀល ... Read More »

សិក្ខាសាលា ការបញ្ជ្រាបការយល់ដឹង អំពីសៀវភៅផែនការប្រឆាំងភេវរកម្ម ជូនដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ

ខេត្តកំពង់ចាម ៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់អោយដឹងថា, លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងនឹងភេរវកម្ម សហការជាមួយ រដ្ឋបាលខេត្តកំពង់ចាម  នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបសិក្ខាសាលា ដើម្បី បញ្ជ្រាបការយល់ដឹងអំពីសៀវភៅផែនការប្រឆាំងភេវរកម្ម ជូនដល់កងកម្លាំងប្រដាប់អាវុធ ... Read More »

លោក ឃួង ស្រេង ៖ ចំណុចអវិជ្ជមានត្រូវតែបំពេញបន្ថែម ល្បែងស៊ីសង និងគ្រឿងញៀនត្រូវបង្ក្រាបឲ្យអស់ពីមូលដ្ឋាន

ភ្នំពេញ៖ ដើម្បីទទួលបានជ័យជំនះ នៃការ បោះឆ្នោតក្រុមប្រឹក្សាសង្កាត់ នាពេលខាងមុខ  លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានស្វះស្វែងរកចំណុចអវិជ្ជមានមួយចំនួនយកមកធ្វើការកែលម្អរឱ្យកាន់តែប្រសើរឡើង ដើម្បីទទួលបានការគាំទ្រ និងជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ឈានទៅដល់ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នាពេលដ៏ខ្លីខាងមុខនេះ។     ... Read More »

អាវុធហត្ថក្រុងប៉ោយប៉ែតបញ្ជូនជនសង្ស័យម្នាក់ជូញដូរគ្រឿងញៀនទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមនជ័យកាលពីព្រឹកថ្ងៃទី០៨ ខែកម្ភ: ឆ្នាំ២០២២នេះករណីជួញដូរគ្រឿងញៀន ។ លោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហៃ សុងត្រា ភេទប្រុស អាយុ៣០ឆ្នាំ ... Read More »

គ្រាន់តែ​រឿងចង់​ប្តូរ​មកចាក់​បទ​ចម្រៀង​រី​មិច​(Remix) ញាក់​កន្ត្រាក់​អារម្មណ៍​ មានអីអ្នកចម្រៀង និង​អ្នកភ្លេងរត់​ចែក​ជើង​គ្នាក្នុង​​ពិធីមង្គលការ​មួយ

ខេត្ត​ប៉ៃលិន​៖​ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ បន្ទាប់ពី​​អ្នកចម្រៀង និង​អ្នកភ្លេងនៅលើ​ឆាក​ឈប់​ប្រគុំ នាំគ្នា​រត់​ចែក​ជើង​គ្នា​យកប្រាសអាយុព្រោះតែ​បងប្រុស​កូនក្រមុំ ទាញ​កែវស្រា​គប់​ទៅលើ​អ្នកចម្រៀង ស្រប​ពេលដែល​ភ្ញៀវ​ប្រុស​ស្រី កំពុង​ហូបចុក​យ៉ាង​សប្បាយរីករាយក្នុង​ពិធីមង្គលការ​មួយកន្លែង ស្ថិតក្នុង​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន កាលពី​យប់ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២២ថ្មីៗ​នេះ​។  ជាក់ស្ដែង​បើតាម​ការបញ្ជាក់​ពី​មេការ​តន្ត្រី​ ... Read More »

អតិថិជនរបស់ក្រុមហ៊ុនបុរី វី អាយ ភី(VIP) ប្រមាណជិត ១០០នាក់ បន្តចេញតវ៉ាទាមទារឲ្យម្ចាស់បុរី គោរពតាមកិច្ចសន្យាទិញ-លក់

ភ្នំពេញ​៖​ អតិថិជនរបស់ក្រុមហ៊ុនបុរី វី អាយ ភី(VIP) ប្រមាណជិត ១០០នាក់ នៅព្រឹកថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ បានចេញតវ៉ាទាមទារឱ្យម្ចាស់បុរី គោរពតាមកិច្ចសន្យាទិញ-លក់ ដោយសាងសង់ផ្ទះឲ្យបានទាន់ពេលកំណត់ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន ចុះហត្ថលេខា និងដាក់ឲ្យដំណើរការជាផ្លូវការនូវថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ

ភ្នំពេញ ៖ នៅសណ្ឋាគារ រ៉ាហ្វល់ឡឺរ៉ូយ៉ាល់ ភ្នំពេញ វេលាម៉ោង ១៤:០០ រសៀលថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ... Read More »

លោក​ ជា​ សុមេធី​ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ រសៀលថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារផលិតភាពយន្តភាគ រឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី “

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ បានអញ្ជើញសំណេះសំណាលជាមួយក្រុមការងារផលិតភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទ័ពេញបរមី ” ។  រឿង ... Read More »

ក្នុងថ្ងៃទី២ នៃដំណើរទស្សនកិច្ច របស់គណៈប្រឹក្សាភិបាល នៃកម្មវិធី DEY ដំណាក់កាលទី២ គណៈប្រតិភូ បានចុះទស្សនកិច្ច ចំនួនពីរទីតាំងបន្ថែមទៀត

ភ្នំពេញ៖ នៅក្នុងថ្ងៃទី២ នៃដំណើរទស្សនកិច្ចរបស់គណៈប្រឹក្សាភិបាល នៃកម្មវិធី មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២ ដែលដឹកនាំដោយ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយ ... Read More »

ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា ចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ និងលោកចៅសង្កាត់ព្រែកតាសេក

ភ្នំពេញ៖​ លោក ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នាព្រឹកថ្ងៃអង្គារទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ និងលោកចៅសង្កាត់ព្រែកតាសេក ស្ថិតនៅសាលាសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ... Read More »

ការវាយលុកតាមរយៈការផ្ញើសារ SMS កំពុងតែមានការកើនឡើងនៅក្នុងតំបន់អឺរ៉ុប

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី០៨​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ថា៖​ បើតាមការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវកាលពីពេលថ្មីៗនេះបានបង្ហាញឱ្យឃើញថា ក្រុមជនខិលខូចកំពុងតែមានការមមាញឹក ធ្វើការវាយប្រហារទៅលើប្រព័ន្ធទូរសព្ទរបស់អ្នកប្រើប្រាស់នៅក្នុងតំបន់អឺរ៉ុបជាពិសេសនៅក្នុងប្រទេសអាល្លឺម៉ង់ និងបារាំង តាមរយៈសារ SMS ដែលមានបង្កប់ជាមួយនឹងតំណភ្ជាប់ដែលមានមេរោគ Roaming Mantis។ ... Read More »

សមត្ថកិច្ចជំនាញ​ បញ្ជូនខ្លួន​អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៣នាក់ ទៅកាន់តុលាការដើម្បីបន្តនីតិវិធី

ភ្នំពេញ​៖​ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២​នេះ​ បានបញ្ជូនអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៣នាក់ ទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ដើម្បីបន្តនីតិវិធី ក្រោយឃាត់ខ្លួននៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងការរារាំង ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ បើ​តាមការបញ្ជាក់ពី​លោកវរសេនីយ៍ឯក សាន ... Read More »

ផ្ទះ០១ខ្នងនិងជង្រុកស្រូវ០១ខ្នង ឆ្លងចរន្តអគ្គិសនីឆេះអស់ទាំងស្រុងនៅស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ៖ ផ្ទះ០១ខ្នងនិងជង្រុកស្រូវ០១ខ្នង បានក្លាយជាចំណីអគ្គិភ័យឆាបឆេះអស់ទាំងស្រុងនៅវេលាម៉ោង០៣និង៤០នាទីរសៀលថ្ងៃទី០៧ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក  ។ នគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ម្ចាស់ផ្ទះឈ្មោះ ហើយ ហឿន  ភេទ ប្រុស អាយុ ៤០ឆ្នាំនៅភូមិព្រៃវែង ... Read More »

មន្ត្រី ក.ប.ប. បន្តរកឃើញអំពើមិនសុចរិតលើ ១០ដេប៉ូប្រេងបន្ថែមទៀត​ ក្នុងចំណោមស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈចំនួន២៦កន្លែង

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានឱ្យដឹងនៅថ្ងៃ​អង្គារ​ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ថា៖​ តាមរយៈប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពនៅតាមបណ្តាស្ថានីយ​ និង​ដេប៉ូប្រេងឥន្ធនៈស្ថិតក្នុងស្រុកបន្ទាយអំពិល ក្រុងសំរោង និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកស្វាយទាប និងក្រុងបាវិត ខេត្តស្វាយរៀង ... Read More »

កិច្ចសហប្រតិបត្តិការរុស្ស៊ី-ចិន រឹងមាំ មិនអាចរង្គោះរង្គើឡើយ

ប្រធានាធិបតីចិន លោកស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោកពូទីន បានរួមគ្នាផ្ញើសារដ៏សំខាន់បំផុតទៅលើពិភពលោកស្តីពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំមិនមានអ្វីមកបំបែកបំបាក់បានឡើយ។ ប្រធានាធិបតីចិន និងប្រធានាធិបតីរុស្ស៊ី បានជួបពិភាក្សាគ្នាដោយផ្ទាល់ក្រោយពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៤ខែកុម្ភៈ ដែលជាជំនួបផ្ទាល់លើកដំបូងតាំងពីឆ្នាំ២០១៩មក ។ ដើម្បីឆ្លើយតបទៅនឹងបច្ចាមិត្តដែលព្យាយាមបំបែកបំបាក់ទំនាក់ទំនងមិត្តភាពដ៏រឹងមាំ ចិន-រុស្ស៊ី ប្រធានាធិបតីចិន ... Read More »

បណ្តេីរកង់ឆ្លងផ្លូវត្រូវម៉ូតូបុករបួសធ្ងន់និងស្រាល៣នាក់

ភ្នំពេញ​៖​ ស្ត្រីម្នាក់កំពុងបណ្តេីរកង់ឆ្លងផ្លូវត្រូវម៉ូតូបើកលឿនមិនប្រយ័ត្នជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យស្ត្រីអ្នកជិះកង់និងអ្នកជិះម៉ូតូដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់និងស្រាល៣នាក់នៅចំណុចស្ថានីយប្រេងឥន្ធនៈ PTT​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។     តា​មប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញស្ត្រីម្នាក់បណ្តេីរកង់ឆ្លងផ្លូវក្នុងទិសដៅពីជេីងទៅត្បូង ខណៈឆ្លងមកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ស​ ពាក់ស្លាកលេខព្រះសីហនុ​ 1D- 1100 ... Read More »

ប្រធានាធិបតីបៃឌិន ស្នើពលរដ្ឋអាមេរិកចាកចេញពីប្រទេសអ៊ុយក្រែន

ប្រធានាធិបតីអាមេរិកលោកបៃឌិន នៅថ្ងៃទី៧ខែកុម្ភៈបានស្នើដល់ពលរដ្ឋអាមេរិកចាកចេញពីប្រទេសអ៊ុយក្រែន លើកលែងតែមន្ត្រីការទូត ក្នុងពេលដែលប្រទេសតំបន់អឺរ៉ុបខាងកើតកំពុងរងការគំរាមកំហែងពីប្រទេសរុស្ស៊ី។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz ក្រោយជំនួបពិភាក្សានៅសេតវិមាន ប្រធានាធិបតីបៃឌិនបានប្រកាសថា កិច្ចពិភាក្សារវាងមេដឹកនាំប្រទេសទាំងពីរគឺផ្តោតទៅលើការប្រឈមមុខតានតឹងនៅតាមបណ្តោយព្រំដែនប្រទេសអ៊ុយក្រែន។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ទោះបីជាសហរដ្ឋអាមេរិកបាននិងកំពុងបញ្ចេញប្រតិកម្មជ្រុលឬធ្វើការព្រមានដែលលើសពីការណ៍ពិត ជុំវិញលទ្ធភាពនៃការផ្ទុះសង្គ្រាមរវាងរុស្ស៊ី នឹងអ៊ុយក្រែនក្តី ... Read More »

រុស្ស៊ី, ចិន, ស៊ុយអែត និងហុល្លង់បន្តនាំមុខក្នុងការដណ្តើមមេដាយក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំង

    គិតត្រឹមព្រឹកថ្ងៃអង្គារ ទី៨ កុម្ភៈនេះ ប្រទេសចំនួន៤រួមមាន រុស្ស៊ី, សាធារណរដ្ឋប្រជាមានិតចិន, ស៊ុយអែត និងហុល្លង់នៅតែឈរនៅលើកំពូលតារាងមេដាយអូឡាំពិកឆ្នាំ២០២២ ដោយរុស្ស៊ីទទួលបានមេដាយមាស២គ្រឿង, ចិនមេដាយមាស៣គ្រឿង, ស៊ុយអែតមេដាយមាស៣គ្រឿង និងហុល្លង់មេដាយមាស២គ្រឿង។ ចំណែកអាល្លឺម៉ង់, ... Read More »

ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុក​ ដែលកំពុងផ្សព្វផ្សាយ​លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ភ្នំពេញ ៖ ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោង តាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook មានគណនីឈ្មោះ ត្រាមេឌកម្ពុជា កំពុងផ្សព្វផ្សាយលក់ឱសថ Neasa Capsule និងស្ពៃបាញ់ច្រមុះ Neasa គ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល ... Read More »

រយៈពេល២៤ម៉ោងកន្លងមកឥណ្ឌាមានករណីស្លាប់ដោយកូវីដ-១៩ខ្ពស់ជាងគេបង្អស់លើពិភពលោក

នៅក្នុងរយៈពេល២៤ម៉ោងកន្លងមក រុស្ស៊ីជាប្រទេសដែលមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេ គឺជាង១៧០ពាន់នាក់ ។ ចំណែកប្រទេសឥណ្ឌាវិញគឺជាប្រទេសដែលមានករណីស្លាប់ច្រើនជាងបង្អស់គឺជាង១២០០នាក់ក្នុងមួយថ្ងៃ។ តាមតួលេខរបស់គេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី៨ខែកុម្ភៈ នៅទូទាំងពិភពលោកមានករណីឆ្លងកូវិដ-១៩កើនឡើងដល់ទៅជាង ៣៩៧លាននាក់ និងស្លាប់ជាង ៥.៧លាននាក់។ ជាមួយគ្នានេះដែរនៅទូទាំងពិភពលោកមានអ្នកជាសះស្បើយពីជំងឺជាង៣០១លាននាក់ ។ ... Read More »

ទីបញ្ជាការដ្ឋានសុីម៉ាក់ភ្នំពេញ​ ជួបពិភាក្សាការងារជាមួយលោក​Juan Carlos Ruan ជាប្រធានលេខាធិការដ្ឋាននៃអនុសញ្ញាអន្តរជាតិស្តីពីការហាមប្រាមការប្រេីប្រាស់​ ការដឹកជញ្ជូន​ ការស្តុកទុកគ្រាប់មីនប្រឆាំងមនុស្ស​ ដែលមានវសនដ្ឋាននៅក្រុងហ្សឺណែវ​ ប្រទេសស្វីស

ភ្នំពេញ ៖ នៅថ្ងៃអង្គារ៍ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២​នេះ នៅទីបញ្ជាការដ្ឋានសុីម៉ាក់ភ្នំពេញ​ លោក ហេង រតនា ... Read More »

សេណេហ្គាល់ប្រារព្ធពិធីដង្ហែពានបន្ទាប់ពីឈ្នះពានរង្វាន់ទ្វីបអាហ្រ្វិក Africa Cup of Nations ជាលើកដំបូង

ក្រុមបាល់ទាត់របស់ប្រទេសសេណេហ្គាល់បានទទួលការស្វាគមន៍ពីវីរបុរសមួយរូបពេលត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានឈ្នះពានរង្វាន់ Africa Cup of Nations ជាលើកដំបូង និងបានធ្វើពិធីដង្ហែពានរង្វាន់យ៉ាងអធិកអធមក្នុងប្រទេសរបស់ខ្លួន។ ប្រជាជនមក​កម្សាន្ត​សប្បាយ​រីករាយ​រាប់​ម៉ឺន​នាក់​បាន​អបអរ​ការ​វិល​ត្រឡប់​របស់​កីឡាករ​ទៅ​ទីក្រុង​ដាកា ដោយ​អង្គុយ​លើ​រថយន្ត និង​រាំ​នៅ​តាម​ផ្លូវ​ក្នុង​រដ្ឋធានី។ នៅពេលដែលគ្រូបង្វឹកលោក Aliou Cissé បានលើកពានពីដំបូលរថយន្តក្រុងជ័យជំនះរបស់ក្រុម ... Read More »

អាមេរិកអំពាវនាវដល់កូរ៉េខាងជើង ផ្តោតសំខាន់ទៅលើតម្រូវការរបស់ពលរដ្ឋជាជាងកាំជ្រួចមីស៊ីល

អាមេរិកបានអំពាវនាវដល់កូរ៉េខាងជើងបញ្ចប់កម្មវិធីមីស៊ីល ដោយផ្តល់អាទិភាពទៅលើតម្រូវការរបស់ពលរដ្ឋក្នុងប្រទេសនេះដែលកំពុងប្រឈមនឹងកង្វះស្បៀងអាហារ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោក Linda Thomas-Greenfield បានប្រកាសថា «យើងសូមអំពាវនាវដល់កូរ៉េខាងជើងសន្យាដើម្បីសេចក្តីសុខរបស់ពលរដ្ឋ តាមរយៈការគោរពសិទ្ធិមនុស្ស លុបចោលកម្មវិធីអាវុធ កាំជ្រួចមីស៊ីលខុសច្បាប់ផ្តល់អាទិភាពដល់ពលរដ្ឋ»។ កន្លងមកក្រសួងការបរទេសអាមេរិកបានអំពាវនាវដល់កូរ៉េខាងជើងផ្អាករាល់សកម្មភាព បង្កឱ្យមានភាពចលាចលក្រោយប្រទេសនេះបាញ់មីស៊ីលជាច្រើនលើកនៅក្នុងខែមករាឆ្នាំ២០២២។ ពាក់ព័ន្ធបញ្ហាកូរ៉េខាងជើង សភាជាតិនៃប្រទេសកូរ៉េខាងជើង ... Read More »

ថ្ងៃ​នេះ! ​​ករណីឆ្លងកូវីដ-១៩ រកឃើញថ្មីចំនួន​ ១០២នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៧៤នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​គ្មាន

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​អង្គារ​ទី​០៨ ខែកុម្ភៈ​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១០២នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៧៥នាក់ និងករណីស្លាប់​គ្មាន​។   សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ចំនួន ០៣ នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវចូលនិវត្តន៍សំរាកពីការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ

ភ្នំពេញ ៖ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ចំនួន ០៣ នាក់ នៃស្នងការដ្ឋាននតរបាលខេត្តកណ្តាល បំពេញសំណុំបែបបទចូលនិវត្តន៍សំរាកពីការងារក្នុងក្របខ័ណ្ឌ។ នេះបើយោងតាមនាយឧត្តមសេនូយ៍ ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការនគរបាលជាតិ ជម្រាបមក ... Read More »