ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

មន្រ្តីជំនាញ​ក្រសួងសាធារណការ ពិនិត្យពិភាក្សាបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដោយផ្លូវថ្នល់

ភ្នំពេញ​៖​ នេះបើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូឆ្នាំ២០២១​ បានឱ្យដឹងថា​ នៅទីស្តីការក្រសួង លោក ប៉ាល់ ... Read More »

នាយរងនិងមន្រ្តីប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នាមព្រះ២នាក់បានរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍នៅគ្រាកំពុងបំពេញបេសកកម្ម

ខេត្តពោធិ៍សាត់ ៖ ក្មេងស្ទាវម្នាក់ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូងក្នុងល្បឿនលឿនបានជ្រុលទៅបុកមន្រ្តីនគរបាល២នាក់ ដែលកំពុងជិះម៉ូតូឌុបគ្នាល្បាតក្នុងមូលដ្ឋានបណ្ដាលឱ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបងភ្លាមៗ ។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូក្មេងស្ទាវ នឹងមន្រ្តីប៉ុស្ដិ៍នគរបាលរដ្ឋបាលខាងលើ បានកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃចន្ទ ១រោច ខែមិគសិរ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជូនដូរគ្រឿងញៀន

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានកំលាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងម៉ោង១៥ និង៣០នាទីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២១ នៅត្រង់ចំណុចភូមិសាមគ្គី ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។ សមត្ថកិច្ចបានដឹងថាជនសង្ស័យដែលឃាត់ខ្លួនខាងលើឈ្មោះទូច សី ... Read More »

រថយន្តហុីយ៉ាន់ដាយ​ធុនធំ បេីកជាន់ហ្រ្វ័ងមិនសុីជ្រុលទៅបុករថយន្តហុីយ៉ាន់ដាយទេសចរណ៍ពីក្រោយ​ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ រថយន្តហុីយ៉ាន់ដាយប្រភេទទេសចរណ៍មួយគ្រឿងបេីកមកឈប់ចាំស្តុប​ ត្រូវរថយន្តហុីយ៉ាន់ដាយដឹកថ្មធុនធំមួយគ្រឿងបេីកមកបុកពីក្រោយពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង១២​ និង១០នាទីថ្ងៃត្រង់​ ថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅចំណុចស្តុបលក់រថយន្តម៉ាស័រដេស​ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ... Read More »

ករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់​ នៅខេត្តព្រះសីហនុ​ ត្រូវកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់

ខេត្តព្រះសីហនុ​៖​ ករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់ ដោយប្រើប្រាស់អាវុធខ្លីបាញ់ចំនួន ៣គ្រាប់​ នៅខេត្តព្រះសីហនុ​ រហូតមកទល់ពេលនេះ​ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ ធ្វើ​ការស្រាវជ្រាវ​បង្ក្រាប​ និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ ក្នុងនោះជនជាតិចិនម្នាក់ ,ជនជាតិវៀតណាម​ម្នាក់​ និង​ជនជាតិ​ខ្មែរ​២នាក់។​ នេះបើ​យោង​តាម​ការបញ្ជាក់​ពី​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ... Read More »

អ៊ុន អាលីហ្សា ជួបទុក្ខធំម្តាយបង្កើតទទួលមរណភាពទាំងខ្លួនកំពុងរស់នៅសហរដ្ឋអាមេរិក

ខេត្តកំពង់ចាម ៖ មានការចាប់អារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អតីតារាសម្តែង និងបង្ហាញម៉ូតអ្នកនាង អ៊ុន អាលីហ្សា ដែលបានបង្ហោះសារសោកសង្រេងជាពន់ពេកអំពីដំណឹងនៃមរណភាពរបស់ម្តាយបង្កើតរបស់នាង។ កាន់តែក្តុកក្តួលអួលដើមករក្រោយពីនាងទើបតែចេញទៅរស់នៅសហរដ្ឋអាមេរិក មិនបានទាំងជូនដំណើរម្តាយជាលើកចុងក្រោយផង។ សារក្តុកក្តួលរំជួលចិត្តមួយបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងអ្នកសិល្បកររួមអាជីពអានហើយអួលដើមករ សម្រក់ទឹកភ្នែកតាមនោះគឺព្រោះតែការយល់ពីអារម្មណ៍ដែលនាងមាននៅពេលនេះព្រោះតែបែកពីអ្នកមានគុណជារៀងរហូតសូម្បីតែពាក្យលា ឬដង្ហើមចុងក្រោយរបស់អ្នកម្តាយក៏នាងមិនបាននិយាយ។ ដំណឹងនេះបានចែកចាយក្រោយពីអតីតារាសម្តែង និងបង្ហាញម៉ូតរូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមថា ... Read More »

អូស្ត្រាលីមានករណីឆ្លងកូវីដ-១៩ ខ្ពស់បំផុតមិនធ្លាប់មាន ក្នុងនោះមានករណីឆ្លងវីរុសបំបែ្លងថ្មីអូមីក្រុងផងដែរ

ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសអូស្ត្រាលីបានផ្ទុះឡើងសាជាថ្មី ដោយនៅថ្ងៃទី២១ខែធ្នូនេះបានរកឃើញករណីឆ្លងកូវីដ-១៩ ខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល២៤ម៉ោង ដោយក្នុងនោះមានករណីជាច្រើនឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង។ នៅថ្ងៃទី២១ខែធ្នូនេះ រដ្ឋចំនួន ៣ក្នុងចំណោម៨ នៅក្នុងប្រទេសអូស្ត្រាលីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់មិនធ្លាប់មានតាំងពីដើមមក។ ជាក់ស្តែងនៅក្នុងរដ្ឋ New South Wales ... Read More »

លោក William Guang ប្រធានគណបក្សខ្មែរក្រោក សារភាពប្រាប់សមត្ថកិច្ច ថាខ្លួនជា «មេខ្លោង» រៀបចំផែនការ និងដឹកនាំផ្ទាល់ទៅប្លន់ផ្ទះ អ៊ាន សៀវម៉ី

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃបានមានប្រសាសន៍ថា ក្រុមចោរប្លន់ប្រដាប់អាវុធចូលប្លន់ក្នុងផ្ទះអ្នកលក់ឡេកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ឃាត់ខ្លួនបានចំនួន ១២នាក់ (ស្រី ៣នាក់ និងប្រុស ... Read More »

លោកស្រី ម៉ែន សំអន ៖ នារី មានភារៈកិច្ច ជួយសង្គម គ្រប់កាលៈទេសៈ មិនអាចខ្វះបាន នារីជាឆ្អឹងខ្នងដ៏សំខាន់ទ្រទ្រង់សេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា៖ នារីមានភារៈកិច្ច ជួយសង្គម គ្រប់កាលៈទេសៈ មិនអាចខ្វះបាន នារីជាឆ្អឹងខ្នងដ៏សំខាន់ទ្រទ្រង់សេដ្ឋកិច្ចជាតិ លោកស្រី បានបញ្ជាក់បែបនេះ ... Read More »

Update ៖ សម្ដេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋវៀតណាម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០៧

ភ្នំពេញ : នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីជំនួបពិភាក្សាការងាររួចហើយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន០៧រួមមាន: ... Read More »

លោក​ឧត្ដម​សេនីយ៍​ទោ​​ ជួន​ ណារិន្ទ​៖​ ជនដែលរំខានប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុត្រូវកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត ស្រាវជ្រាវបង្រ្កាបបាន​ហេីយ​

ខេត្ត​ព្រះសីហនុ​៖​ បើ​តាមការបញ្ជាក់ពី​លោក​ឧត្តមសេនីយ៍​ទោ​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ជនដែលរំខានប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត ស្រាវជ្រាវបង្រ្កាប ករណី អំពើលួចមានស្ថានទម្ងន់ទោស (លួចកាច់បំបែកសោរកម៉ូតូ) និងទទួលផលចោរកម្ម ... Read More »

អភិបាលខេត្ត​កណ្ដាល​ “ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា”

ខេត្ត​កណ្តាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី២១​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ថា៖​ “ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ការចូលរួមបរិច្ចាគ របស់ លោក លោកស្រី អ្នកនាង ... Read More »

រដ្ឋមន្ត្រីក្រសួងការងារ៖ ដើម្បីចូលរួមការកែលំអរថយន្តដឹកកម្មករនិយោជិត ឱ្យ​កាន់តែមានប្រសិទ្ធភាព គ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ត្រូវបង្កើននូវកិច្ចសហការតាមគ្រប់រូបភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ សិក្ខាសាលាថ្នាក់ជាតិ ស្តីពី “លទ្ធភាពក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតប្រភេទរថយន្តដឹកទំនិញ មកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង” ដែលបានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ... Read More »

អភិបាលខេត្ត​កំពង់ចាម​៖​ បដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ “សន្តិភាព-ឈ្នះចម្បាំង តំណាងឱ្យសេចក្តីដឹងគុណចំពោះ”សន្តិភាព”

ខេត្ត​កំពង់ចាម​៖​ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំមន្ទីរអង្គភាពជំនាញ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យមើលការរៀបចំបុកគ្រឹះ ទីតាំងលើរូបសំណាក “ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ” ស្ថិតនៅលើសួនច្បារ មាត់ទន្លេ ... Read More »

សម្ដេចព្រះមហាក្សត្រី ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ចើញដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ នាព្រះរាជដំណាក់គន្ធបុប្ផា

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ... Read More »

សម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជាអធិបតីភាព ក្នុងពិធី ចុះហត្ថលេខា លើឯកសារចំនួន៧

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២១ ខែធ្នូ ... Read More »

WHO ប្រកាសថា ឆ្នាំ២០២២គឺជាឆ្នាំដែលយើងត្រូវបញ្ចប់កូវីដ-១៩

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វុីស អគ្គនាយកអង្គការសុខភាពពិភពលោកបានប្រកាសថា ពិភពលោកត្រូវតែសាមគ្គីគ្នា ដើម្បីបញ្ចប់ជំងឺឆ្លងរាលដាលជាសកលគឺកូវីដ-១៩នៅឆ្នាំ២០២២ខាងមុខ។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា «ឆ្នាំ២០២២ គឺជាឆ្នាំដែលយើងត្រូវបញ្ចប់ជំងឺឆ្លងកូវីដ-១៩»។ លោកបន្តទៀតថា ... Read More »

លោក រស់ ផារិទ្ធ ជួបសំណេះសំណាលនិងចែកអាវរងា ក្រមានិងថវិកាមួយចំនួន ដល់ប្រជាការពារភូមិ កម្លាំងនគរបាលប៉ុស្តិ៍ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាព ពងទឹកនឹងចាស់ជរា នៅឃុំពងទឹក

ខេត្តស្វាយរៀង ៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀងនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួល បានថ្លែងបញ្ជាក់ថាបើគ្មានសន្តិភាពយើងគ្មានលទ្ធភាពអភិវឌ្ឍន៏ប្រទេសឲ្យរីកចម្រើនដូចសព្វថ្ងៃនេះទេ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុន សែនបានរំដោះប្រជាពលរដ្ឋយើងឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ហើយប្រែក្លាយប្រទេសកម្ពុជាពីចំណុចសូន្យឲ្យមានការចម្រើនលើគ្រប់វិស័យ។ ការថ្លែងបញ្ជាក់បែបនេះ របស់លោករស់ ផារិទ្ធ ... Read More »

លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ និងកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (11th JC) រវាងកម្ពុជា និងថៃ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ បានចេញ លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ នៅព្រះរាជាណាចក្រកម្ពុជា ... Read More »

វីរុសបំប្លែងថ្មីអូមីក្រុងបានឆ្លងរាលដាលដល់៤៨រដ្ឋនៅអាមេរិក

នៅពេលនេះវីរុសបំប្លែងថ្មីអូមីក្រុងបានឆ្លងរាលដាលដល់៤៨រដ្ឋ នៅលើទឹកដីអាមេរិក ក្នុងពេលដែលប្រទេសនេះបានត្រៀមស្វាគមន៍ឆ្នាំថ្មី២០២២។ មន្ត្រីសុខាភិបាលអាមេរិក បានបញ្ជាក់ថា វីរុសបំប្លែងថ្មីអូមីក្រុងបានឆ្លងរាលដាលខ្ពស់ ដល់ទៅ៧៣% ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេស។ ការឆ្លងរាលដាលកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់គម្រោងទទួលឆ្នាំថ្មីរបស់ពលរដ្ឋអាមេរិក ។ នៅពេលនេះដែរ អភិបាលរដ្ឋក្រុងវ៉ាស៊ីនតោន លោកស្រី ... Read More »

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ចើញដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក ង្វៀន ... Read More »

ក្រសួងធនធានទឹកនិងឧតុនិយម ៖ ចាប់ពីថ្ងៃទី ២២-២៨ ខែធ្នូ ឆ្នាំ២០២១ មានករណីស្ថានភាពប្រែប្រួលនៃអាកាសធាតុ ភ្លៀង ត្រជាក់ !

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី ២២-២៨ ខែធ្នូ ឆ្នាំ២០២១ មានករណីស្ថានភាពប្រែប្រួលនៃអាកាសធាតុ ភ្លៀង ត្រជាក់ ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២១ ... Read More »

សង្ស័យមានវិបត្តិផ្លូវចិត្ត ធ្វើអត្តឃាត អារ.ក ស្លាប់នៅវាលស្រែបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ

ខេត្តបាត់ដំបង ៖ អ្នកភូមិបានប្រទះឃើញសាកសពបុរសម្នាក់នៅកណ្តាលវាលស្រែដោយមិនដឹងថាបុរសនេះស្លាប់ដោយសារមូលហេតុអ្វីនោះទេ ទើបនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យជាបន្ទាន់។  ករណីគួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១  ត្រង់ចំណុចវាលស្រែ ភូមិអូរមុនី២ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង។  ក្រោយទទួលដំណឹងនេះភ្លាមសមត្ថកិច្ចជំនាញ បានប្រទះឃើញសាកសពដេកស្លាប់ដោយមានស្នាមរបួសបំពង់ក ... Read More »

ងិន ម៉ារ៉ាឌី សម្រក់ទឹកភ្នែករំភើបនឹងទឹកចិត្តរបស់អ្នកគាំទ្រ និងអ្នកផលិតកម្មវិធីនៅអុីស្រាអែល

     កាលពីថ្ងៃចន្ទម្សិលមិញនេះ កញ្ញាឯកចក្រវាឡកម្ពុជា កញ្ញា ងិន ម៉ារ៉ាឌី បានបង្ហាញមុខជាផ្លូវការលើកដំបូងក្នុងកម្មវិធីជួបជុំអ្នកគាំទ្រ ឬFan Meeting ដែលជាកម្មវិធីជំនួបជុំអ្នកគាំទ្រកញ្ញាឯករូបនេះជាផ្លូវការក្រោយពីនាងបានវិលត្រឡប់មកពីការប្រកួតក្នុងកម្មវិធីកញ្ញាឯកចក្រវាឡ២០២១នៅក្នុងប្រទេសអុីស្រាអែល។ បើទោះបីជាមិនទទួលបានចំណាត់ថ្នាក់ណាមួយក្តី ប៉ុន្តែនាងបានចាត់ទុកថាជាក្តីរំភើបដែលទទួលបានការគាំទ្រលើកទឹកចិត្តដ៏ធំធេងពីពលរដ្ឋខ្មែរគ្រប់រូបដែលសូម្បីតែអ្នកគាំទ្របរទេសក៏បានទាំងលើកទឹកចិត្តនាងដែរ។ អ្វីដែលកាន់តែធ្វើឲ្យនាងរំភើបរហូតស្រក់ទឹកភ្នែកនោះគឺក្តីរំភើបដែលទទួលបានឱកាសឡើងឆាកអន្តរជាតិ ហើយបើទោះបីជានាងបានបង្កើតកំហុសឆ្គងតិចតួចដោយអចេតនា ... Read More »

សម្តេចតេជោ ហ៊ុនសែន អញ្ជើញជួបពិភាក្សាទ្វេភាគី ជាមួយ លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានសន្តិភាព

ភ្នំពេញ ៖ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាទ្វេភាគី ជាមួយ ង្វៀន ... Read More »

គ្រូបង្វឹកក្លិប Barcelona ប្រាប់កូនក្រុមឲ្យមានទំនុកចិត្ត និងគ្មានការភ័យខ្លាចពេលប៉ះ Sevilla រាត្រីនេះ

អ្នកចាត់ការទូទៅក្រុម Barcelona លោក Xavi Hernandez ចង់ឱ្យក្រុមរបស់គាត់មានភាពទុកចិត្តលើក្រុមទាំងមូល និងគ្មានការភ័យខ្លាច ខណៈដែលពួកគេត្រូវជួបក្រុមចំណាត់ថ្នាក់លេខ២ Sevilla ក្នុងក្របខ័ណ្ឌ LaLiga នៅរាត្រីថ្ងៃអង្គារនេះ ស្របពេលដែលគាត់បានបង្ហាញការគោរព និងការកោតសរសើរយ៉ាងខ្លាំងចំពោះគូប្រជែងរបស់ខ្លួន។ លោក ... Read More »

គ្រោះទឹកជំនន់១០០ឆ្នាំមានម្តងនៅម៉ាឡេស៊ី ស្លាប់និងបាត់ខ្លួនជាច្រើននាក់

ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានផ្សាយថា គ្រោះទឹកជំនន់កាលពីចុងសប្តាហ៍កន្លងមកបានសម្លាប់មនុស្សយ៉ាងតិច៥នាក់នៅក្នុងតំបន់ Selangor និង Pahang និងពលរដ្ឋរាប់សិបពាន់នាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ជាមួយគ្នានេះក៏មានមនុស្សជាច្រើនបាត់ខ្លួនផងដែរ។ សារព័ត៌មាន CNA នាព្រឹកថ្ងៃ ទី២១ ខែធ្នូ ឆ្នាំ២០២១ បានផ្សាយថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុក ... Read More »

នគរបាលរាជធានីភ្នំពេញ ៖ មានករណីបាត់ស្ត្រីម្នាក់ឈ្មោះ ស្រ៊ន់ ដាលីន ភេទស្រី អាយុ ៣៣ ឆ្នាំ

ភ្នំពេញ ៖ ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, មានករណីបាត់ស្ត្រីម្នាក់ឈ្មោះ ស្រ៊ន់ ដាលីន ភេទស្រី អាយុ ៣៣ ឆ្នាំ មានទីលំនៅផ្ទះលេខ១៤B ... Read More »

Rafael Nadal ធ្វើតេស្តវិជ្ជមាន Covid-19 ពេលត្រឡប់ទៅប្រទេសអេស្ប៉ាញវិញ

កីឡាករវាយតឺន្នីសឆ្នើម Rafael Nadal បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 បន្ទាប់ពីត្រឡប់មកពីប្រកួតកម្មវិធី Mubadala World Tennis Championship នៅទីក្រុង Abu Dhabi ។ម្ចាស់ជើងឯក Grand ... Read More »

ជប៉ុនអនុវត្តទោសប្រហារជីវិតអ្នកទោស៣នាក់ដោយព្យួរ.ក

នេះជាការអនុវត្តទោសប្រហារជីវិតដំបូងក្នុងរយៈពេល ២ឆ្នាំកន្លងមក ចាប់តាំងពីខែធ្នូឆ្នាំ ២០១៩ និងជាលើកទីមួយក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Fumio Kishida ។ សារព័ត៌មាន Japan Times បានផ្សាយថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន លោក Yoshihisa ... Read More »