ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើការបង្ហាញគ្រឿងញៀន ប្រភេទ កេតាមីនចំនួនជាង១តោន

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍​ ម៉ក់​ ជីតូ​ អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ​ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានធ្វើសន្និសីទកាសែតអំពីការចាប់គ្រឿងញៀន ចំនួន២២៣០គីឡូក្រាម បន្ទាប់ពីសមត្ថកិច្ចបានបង្ក្រាបទីតាំង ផលិត និង ... Read More »

ប្រសិនបើភាពតានតឹងរវាងអាមេរិកនឹងចិនក្លាយទៅជាសង្គ្រាម គឺជាគ្រោះអាសន្ននៅលើពិភពលោក

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ថា អាមេរិកបានប្តេជ្ញាមិនទុកឱ្យការប្រកួតប្រជែងរវាងអាមេរិក នឹងចិនក្លាយទៅជាសង្គ្រាមប្រដាប់អាវុធនោះឡើយ ដោយលទ្ធផលរបស់វា គឺពិតជាអាក្រក់ អាចក្លាយជាសោកនាដកម្មរបស់ពិភពលោក។ លោក Antony Blinken បានបញ្ជាក់ពេលបំពេញទស្សនកិច្ចទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី ... Read More »

សាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឈ្មោះ កឹម សុខា ចូលរួមសវនាការបន្ត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨ និង៣០នាទី ពាក់ព័ន្ធបទចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» !

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឈ្មោះ កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិចូលរួមសវនាការបន្ត នៅថ្ងៃទី១៩ ខែមករា  ឆ្នាំ២០២២ វេលាម៉ោង៨ និង៣០នាទី ពាក់ព័ន្ធបទចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» ... Read More »

អាមេរិកប្រកាសថានឹងមិនបន្តគោលនយោបាយចងគំនុំជាមួយកូរ៉េខាងជើងឡើយ

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jalina Porter នៅថ្ងៃទី១៣ខែធ្នូបានបញ្ជាក់ថា អាមេរិកមិនអនុវត្តគោលនយោបាយចងគំនុំជាមួយកូរ៉េខាងជើងឡើយដោយបន្តពិភាក្សាជាមួយកូរ៉េខាងជើងដើម្បីដោះស្រាយវិវាទ។ នៅពេលនេះអាមេរិកកំពុងតែរង់ចាំមើលការឆ្លើយតបពីទីក្រុងព្យុងយ៉ាង ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត លោកស្រី Jalina Porter បានបញ្ជាក់ថា អាមេរិកបានត្រៀមលក្ខណៈសម្រាប់កិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ដោយមិនមានលក្ខខណ្ឌណាមួយនោះឡើយ។ ... Read More »

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន !

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ... Read More »

ថៃបង្កើនពេលវេលាធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរពី៥ថ្ងៃទៅ៧ថ្ងៃ

មជ្ឈមណ្ឌលគ្រប់គ្រងនិងដោះស្រាយជំងឺឆ្លងកូវីដ-១៩ CCSA របស់ថៃបានឱ្យដឹងថា ប្រទេសនេះបានសម្រេចអូសបន្លាយពេលវេលាធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី១៦ខែធ្នូ ដោយត្រូវបង្កើនពី៥ថ្ងៃឡើងដល់៧ថ្ងៃ។ នៅថ្ងៃទី១៣ខែធ្នូ អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin បានលើកឡើងថាការសម្រេចខាងលើ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មី ... Read More »

លោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ សូមលំឱនកាយគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន

ភ្នំពេញ ៖ ក្នុងឱកាសជ័យមង្គលមហាប្រសើរ នៃទិវាចម្រើនជន្មាយុគម្រប់៦៧ឆ្នាំ ឈានចូល៦៨ឆ្នាំ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ... Read More »

ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន សូមលំឱនកាយគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន

ភ្នំពេញ ៖ សារលិខិតគោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសដ៏មហានក្ខត្តឬក្ស ប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងឈានចូល នាថ្ងៃពុធ ១១កើត ... Read More »

សម្ដេចទៀ បាញ់ ដឹកនាំក្រុមការងារ ត្រួតពិនិត្យការងារចុងក្រោយសម្រាប់ត្រៀមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែធ្នូ ២០២១ រដ្ឋមន្ត្រីក្រសួងការពារជាតិសម្ដេចពិជ័យសេនា ទៀ បាញ់បានអោយដឹងថា សម្តេចបានដឹកនាំគណៈកម្មាធិការជាតិCAMSOC ប្រជុំត្រួតពិនិត្យការងារចុងក្រោយសម្រាប់ត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងលោក វ៉ាង វិន ... Read More »

ឆេះផ្ទះក្បឿងមួយខ្នង និងប្រាក់ចំនួន ១១,៥០០,០០០ លានរៀល ស្ថិតនៅភូមិអង្គតាសោមស្រុកត្រាំកក់

ខេត្តតាកែវ ៖ នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី ថ្ងៃត្រង់ មានករណីអគ្គិភ័យឆេះផ្ទះធ្វើពីឈើប្រក់ក្បឿងមួយខ្នងទំហំ ៦ម៉ែត្រគុណនិង៧ ម៉ែត្រ ដែលស្ថិតនៅក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ... Read More »

រថយន្តក្រឡុកស៊ីម៉ងត៍បុករថយន្តស្ទូចពីក្រោយគាបជាប់គ្នា

ភ្នំពេញ​៖​ រថយន្តស្ទូចមួយគ្រឿងខណៈបេីកបរបត់ឆ្លងផ្លូវស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍បេីកមកពីក្រោយបុកពេញទំហឹងបណ្តាលគាបជាប់គ្នាបែកធុងប្រេងហៀរពេញផ្លូវ​ ។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២១​ នៅចំណុចមុខសាលាបឋមសិក្សាទួលកី​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងភូមិព្រៃកី​ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ... Read More »

ចាស់ជរា និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត សរុបចំនួន៦៨គ្រួសារ រស់នៅក្នុងភូមិ៤ សង្កាត់បឹងកេងកងទី៣ ទទួលអំណោយមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖​ លោក ធឹម សំអាន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​ ២០២១នេះ នៅបរិវេណសាលាបឋមសិក្សាជ័យជំនះ​ បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​ ... Read More »

គណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបើកជាផ្លូវការ កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៩ (APPF29)

ភ្នំពេញ÷ គណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកសួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា ការ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការ កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី- ប៉ាស៊ីហ្វិក លើកទី២៩ ... Read More »

រថយន្តពណ៌ត្រេអុីដឹកឈើអត់ច្បាប់ត្រូវសមត្ថកិច្ចស្រុកឆ្លូងចាប់ឃាត់ទុកចាត់ការតាមច្បាប់

ខេត្តក្រចេះ ៖ រថយន្តពណ៌ត្រេអុីមួយគ្រឿលួចដឹកឈើពេញប្រៀបតែម្តងដោយអត់មានច្បាប់ក៏ត្រូវបានសមត្ថកិច្ចស្រុកឆ្លូងសហការចាប់ឃាត់រក្សារទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរងចាំចាត់ការតាមច្បាប់ព្រៃឈើ។ កំលាំងសហការចាប់បានរថយន្តត្រេអុីលួចដឹកឈើអត់ច្បាប់នោះនៅវេលាម៉ោង២៖៣៥នាទីយប់ថ្ងៃទី១៣ឈានចូលទី១៤ ខែធ្នូឆ្នាំ២០២១ដែលកំពុងបើកបរដឹកជញ្ជូនឆ្លងកាត់ទីរួមស្រុកឆ្លូង។ កំលាំងសមត្ថកិច្ចស្រុកឆ្លូងបង្ក្រាបក្រោមបទបញ្ជាពីលោក ធីមសាលេងអភិបាលរងស្រុកដោយអនុវត្តតាមបទបញ្ជាគណៈបញ្ជាការឯកភាពនិងបានសហការកងកម្លាំងឃាត់រថយន្តដឹកឈើនោះភ្លាមតែម្តង។ រថយន្តពណ៌ត្រេអូីដែលបង្ក្រាបបាននោះពុំត្រូវបានគេទំលាយប្រាប់ម្ចាស់នោះទេតែបង្ហើបថាធ្លាប់ដឹកជញ្ជូនបន្លំបិទឃ្លុបជិតឈឹងញឹកញាប់ណាស់មកហើយទើបតែពេលនេះបង្ក្រាបបាន។ រថយន្តនោះមានពាក់ស្លាកលេខខេមរភូមិន្ទ០១(៣.៨០១៧)ពណ៌ត្រេអុី។ ហើយជាឈើប្រភេទស្រឡៅត្រូវបានឃាត់រក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើឆ្លូងលុះព្រឹកឡើងទើបកំលាំងជំនាញធ្វើការវាស់វែងឃើញឈើចំនួន៩ម៉ែត្រគូប៦ផ្លានរួចធ្វើកំណត់ហេតុចាត់ការតាមច្បាប់ព្រៃឈើបន្ត៕ ដោយ ៖ ជីវ័ន្ត Read More »

លីគកំពូលអង់គ្លេស Premier League រាយការណ៍ពីការរកឃើញករណីវិជ្ជមាន Covid-19 ចំនួន៤២នាក់

កីឡាករ និងបុគ្គលិកក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស Premier Leagueចំនួន៤២នាក់បានធ្វើតេស្តវិជ្ជមានជំងឺCovid-19 ក្នុងសប្តាហ៍មុន និងសប្តាហ៍នេះដែលជាកំណត់ត្រាច្រើនបំផុតនៅក្នុងលីគក្នុងរយៈពេល៧ថ្ងៃ។វាជាចំនួនខ្ពស់បំផុតចាប់តាំងពី៤០ករណីត្រូវបានរាយការណ៍នៅក្នុងខែមករា។ ការរកឃើញនេះដោយសារការធ្វើតេស្តទៅលើមនុស្សចំនួន២,២៩៥នាក់ដែលត្រូវបានអនុវត្ត ហើយការធ្វើតេស្តចំនួន៣,៨០៥នាក់ក៏ត្រូវបានធ្វើឡើងនៅក្នុងជុំចុងក្រោយពីថ្ងៃទី៦ដល់ថ្ងៃទី១២ ខែធ្នូ។ ក្លិបមួយចំនួនដូចជា Brighton, Tottenham, Leicester, Manchester United, ... Read More »

ម្ចាស់ការពារតំណែងជើងឯក Chelsea ប៉ះ Lille ខណៈ Man Utd ប៉ះAtletico Madrid, Man City ប៉ះ Sporting នៅ Champions Leagueវគ្គ១៦ក្រុមចុងក្រោយ

អតីតម្ចាស់ការពារតំណែងជើងឯកតោខៀវ Chelsea នឹងប្រកួតជាមួយក្រុមបារាំង Lille ក្នុងការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយបន្ទាប់ពីការចាប់ឆ្នោតសម្រាប់វគ្គជម្រុះបានធ្វើឡើងជាលើកទីពីរកាលពីរាត្រីថ្ងៃចន្ទ។ ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មេឃខៀវ Manchester City ត្រូវប៉ះជាមួយក្រុម ... Read More »

ឥណ្ឌូនេស៊ីព្រមានពីរលកយក្សស៊ូណាមិ ក្រោយរញ្ជួយដីកម្រិត៧,៥ រ៉ិចទ័រ

នៅព្រឹកថ្ងៃទី១៤ខែធ្នូ មានការរញ្ជួយដីជាទ្រង់ទ្រាយធំកើតឡើងនៅតំបនសមុទ្រនៃប្រទេសឥណ្ឌនេស៊ី បង្ខំឱ្យមន្ត្រីក្នុងតំបន់ត្រូវប្រកាសអាសន្នពី រលកយក្សស៊ូណាមិ ។ តាមការលើកឡើងរបស់ក្រុមស្រាវជ្រាវភូមិសាស្ត្រអាមេរិក (USGS) បានប្រកាសថា ការរញ្ជួយដីមានកម្រិតដល់ទៅ ៧,៣រ៉ិចទ័រ កើតឡើងនៅវេលាម៉ោង ១០ និង២០នាទី ព្រឹកថ្ងៃទី១៤ខែធ្នូ ។ ជាមួយគ្នានេះដែរមជ្ឈមណ្ឌលត្រួតពិនិត្យតាមដានរលកយក្សស៊ូណាមិអាស៊ីប៉ាស៊ីហ្វិកបានព្រមានថានឹងមានរលកយក្សបង្កការខួចខាត ... Read More »

កាកបាទក្រហមកម្ពុជា​ បន្តប្រគល់ជែលលាងដៃជូន​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម​ (ជាខេត្តទី១១) និងមន្ទីរពេទ្យបង្អែកខេត្ត-ស្រុកចំនួន៩​ នៅក្នុងខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ កាកបាទក្រហមកម្ពុជា​ ដែលមាន​ ហ្លួងម៉ែ​ នរោត្តម​ មុនិនាថ​ សីហនុ​ ជាព្រះប្រធានកិត្តិយស​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានបន្តប្រគល់ជែលលាងដៃចំនួន​ ... Read More »

លទ្ធផលនៃកិច្ចប្រជុំរវាង រដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃក្រុមប្រទេស G7 នៅទីក្រុងលីវឺភូល ចក្រភពអង់គ្លេស នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហោះជាផ្លូវការនូវលទ្ធផលនៃកិច្ចប្រជុំរវាង រដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃក្រុមប្រទេស G7 នៅទីក្រុងលីវឺភូល ចក្រភពអង់គ្លេស នៅថ្ងៃទី ១២ ... Read More »

លោក ឃួង ស្រេងបានណែនាំឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធសម្អាតមហាវិថីឈ្នះ=ឈ្នះ និងកំណាត់ផ្លូវ១៧៨ ដើម្បីទទួលសម្តេចតេជោ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានពហុកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ក្នុងដំណើរចុះពិនិត្យមហាវិថីឈ្នះ=ឈ្នះ នៅព្រឹកថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២១ បានជំរុញឱ្យអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមួយចំនួនធ្វើការសម្អាតមហាវិថីឈ្នះ=ឈ្នះ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ បរិស្ថានឲ្យបានល្អដើម្បីទទួលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ក្មេងស្រីម្នាក់រៀនជិះកង់ធ្លាក់ចូលទឹកប្រឡាយលង់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តតាកែវ ៖ មានការភ្ញាក់ផ្អើលមួយខណៈដែលក្មេងស្រីម្នាក់បានរៀនជិះកង់ហើយធ្លាក់ចូលទឹកប្រឡាយលង់ស្លាប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅភូមិអង្គរតាភោគ ឃុំសន្ថង ស្រុកទ្រាំង ខេត្តតាកែវ។ សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះស៊ាង មួយហ៊ា ... Read More »

លោក ហេង រតនា ៖ កម្ពុជាធ្លាប់បានទទួលនូវទុក្ខវេទនា​ ក្តីឈឺចាប់​ ការបាត់បង់ជីវីត​ ក្តីវិនាសព្រាត់ប្រាស់ក្រុមគ្រួសារញាតិ្តមិត្ត​ និងការបំផ្លិចបំផ្លាញផ្ទះសំបែងភូមិឋាន​កេរមរតកដូនតា​

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងពីប្រវត្តិកម្ពុជា ដែលធ្លាប់រងគ្រោះដោយសង្រ្គាម ដ៏រ៉ាំរ៉ៃ ក្នុងនោះលោកបញ្ជាក់ថា, ប្រជាជននៃព្រះរាជាណាចក្រនេះ​ បានទទួលនូវទុក្ខវេទនា​ ... Read More »

ណាហ្គាវើលដ៍ ផ្តល់ជូនដ៏អស្ចារ្យនាឱកាសចុងឆ្នាំ!

ភ្នំពេញ៖ ពេលវេលាដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ បានមកដល់ម្តងទៀតហើយ! នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ​ ណាហ្គាវើលដ៍ សូមចូលរួមអបអរជាមួយពុកម៉ែបងប្អូនទាំងអស់នៅក្នុងឱកាសដ៏ពិសេសនេះដោយផ្តល់ជូននូវការតុបតែងដ៏ទាក់ទាញ ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ នំប្រពៃណី និងការផ្តល់ជូនជាច្រើនទៀត។ សូមអញ្ជើញទៅណាហ្គាវើលដ៍ដើម្បីទទួលយកនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាននៅក្នុងខែធ្នូនេះ! នៅក្នុងអគារណាហ្គាវើលដ៍ ត្រូវបានតុបតែងដោយអំពូលភ្លើងយ៉ាងភ្លឺផ្លេកដែលបង្កើតនូវបរិយាកាសដ៏មនោរម្យសម្រាប់គ្រប់គ្នា។ ប្រសិនបើពុកម៉ែបងប្អូនចង់ថតរូបជាមួយម៉ាស់ស្កុតរូបខ្ញី ... Read More »

លោករដ្ឋមន្ត្រី សាយ សំអាល់ ជួបពិភាក្សាការងារជាមួយលោកស្រី អាលីសា ឆែកគ័រ Allisar Chaker នាយកប្រចាំប្រទេសថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP នៅកម្ពុជា

     ភ្នំពេញ ៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី អាលីសា ឆែកគ័រ Allisar Chaker នាយកប្រចាំប្រទេសថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP នៅកម្ពុជាកាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញ លោក ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើចូលរួមជាតំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ

ខេត្តសៀមរាប ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើចូលរួមជាតំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ ដែលបានរៀបចំឡើងនៅមុខស្ពានហាលអង្គរវត្ត ខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ... Read More »

ការប្រកួតកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន ជាការសម្រួចគុណផលឆ្ពោះទៅស៊ីហ្គេម ២លើក ចំពោះមុខ

ភ្នំពេញ៖ ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៥ ឆ្នាំ២០២១ បានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅសាលាបឋមសិក្សាសាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បន្ទាប់ពីដំណើរការប្រកួតដោយរលូនអស់រយៈពេល៦ថ្ងៃ ... Read More »

កម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ១២នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ១៤នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ០៣នាក់​(០៣នាក់ មិនបានចាក់វ៉ាក់សាំង)

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៤ ខែធ្នូ​​​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១២នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១៤នាក់ និងករណីស្លាប់​ ០៣នាក់​ (០៣នាក់ មិនបានចាក់វ៉ាក់សាំង)។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ទ្វីបអាហ្វ្រិកមានវ៉ាក់សាំងរាប់លានដូសត្រូវបោះចោលដោយសារតែផុតកំណត់

បញ្ហាភស្តុភារ ការពន្យារពេលក្នុងការសម្រេចចិត្តចាក់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ប្រជាពលរដ្ឋនៅក្នុងទ្វីបអាហ្រ្វិក។ ចំណែកវ៉ាក់សាំងមានរយៈពេលប្រើប្រាស់ខ្លីជាមូលហេតុបណ្តាលឱ្យវ៉ាក់សាំងជាច្រើនផុតកំណត់ និងត្រូវបានបោះបង់ចោល។ រដ្ឋាភិបាលបណ្តាប្រទេសទ្វីបអាហ្វ្រិកបានអំពាវនាវឲ្យមានការផ្តល់ជំនួយពីប្រទេសដែលផលិតវ៉ាក់សាំងនៅជុំវិញពិភពលោកដើម្បីបំពេញតម្រូវការខ្វះវ៉ាក់សាំងនៅក្នុងទ្វីបអាហ្វ្រិក ។ រយៈពេលចុងក្រោយនេះ ខណៈតំបន់ជាច្រើនជុំវិញពិភពលោកតម្រូវការវ៉ាក់សាំងថយចុះ បានជួយដល់ប្រភពផ្គត់ផ្គង់វ៉ាក់សាំងទៅទ្វីបអាហ្វ្រិកកើនឡើង ចំណែកពលរដ្ឋទៅចាក់នៅមានកម្រិតទើបមានវ៉ាក់សាំងផុតកំណត់ជាច្រើន ។ ចំនួនអ្នកចាក់វ៉ាក់សាំងនៅក្នុងទ្វីបអាហ្វ្រិកនៅទាបនៅឡើយទេ ខណៈតំបន់នេះមានករណីឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ។ ... Read More »

បុរសម្នាក់លោតទម្លាក់ខ្លួនពីលើផ្ទះបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយមិនដឹងពីមូលហេតុ

ភ្នំពេញ៖ បុរសម្នាក់បានលោតទម្លាក់ខ្លួនពីលើផ្ទះជាន់ទី១ ត្រូវក្បាលបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកត្រួតពិនិត្យភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចទីតាំងបារនិងភោជនីយដ្ឋាន ផ្ទះលេខ៦៨A៥ ជាន់ទី១ តាមបណ្ដោយផ្លូវលេខ១៣៥ ស្ថិតនៅក្នុងសង្កាត់ទួលទំពួង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ... Read More »

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងខណ្ឌបឹងកេងកង ធ្វើការឃាត់ខ្លួនក្រោយធ្វើសកម្មភាពលួចម៉ូតូរបស់ ប្រជាពលរដ្ឋតែមិនបានសម្រេច

ភ្នំពេញ៖ កម្លាំងជំនាញខណ្ឌ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ ២ ធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូរបស់ ប្រជាពលរដ្ឋតែមិនបានសម្រេច បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង៤០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២១  នៅចំណុចផ្ទះលេខ១៩ ផ្លូវលេខ៣៨៤  ភូមិ៧ ... Read More »