ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

លោកវេជ្ជបណ្ឌិតម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ លុះពិនិត្យសពឃើញមានវិជ្ជមានកូវីដ-១៩

    ភ្នំពេញ​៖​  មានហេតុការណ៍​ដ៏ភ្ញាក់ផ្អេីលមួយបានកើតឡើងបន្ទាប់ពីលោកវេជ្ជបណ្ឌិតម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់កាលពីវេលាម៉ោង៩យប់​ថ្ងៃទី៤​ ខែសីហា ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ជិតវត្តតាំងកសាង​ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពមានឈ្មោះ មាស ឈុនលាភ មុខរបរគ្រូពេទ្យ ស្នាក់នៅកន្លែងកេីតហេតុខាងលេី​ ... Read More »

អង្គការសុខភាពពិភពលោក អំពាវនាវឱ្យផ្អាកការចាក់វ៉ាក់សាំងបំពេញបន្ថែមដូសទី៣

អង្គការសុខភាពពិភពលោក WHO បានអំពាវនាវដល់បណ្តាប្រទេសឱ្យផ្អាកការចាក់វ៉ាក់សាំងដូសទីបីរហូតដល់ខែកញ្ញា ដោយសារតែ បណ្តាប្រទេសក្រីក្រមិនទាន់ទទួលបានការចាក់វ៉ាក់សាំងដូសទីមួយផង ចំណែកប្រទេសអ្នកមានបានចាក់ដូសទី៣ទៅហើយ។ តាមរបាយការណ៍របស់ WHO វ៉ាក់សាំងដែលប្រទេសអ្នកមានគ្រោងប្រើប្រាស់សម្រាប់ចាក់ដូសទីបី មានដល់ទៅ៤៤០លានដូស។ ជាមួយគ្នានេះ ពលរដ្ឋនៅលើពិភពលោក រហូតដល់ទៅ ៣,៥ពាន់លាននាក់មិនទាន់ទទួលបានការចាក់វ៉ាក់សាំងដូសទីមួយនៅឡើយទេ។ អុីស្រាអែលជាប្រទេសបានចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋ ... Read More »

បិទខ្ទប់កំណាត់ផ្លូវលេខ ១១៣ ចន្លោះផ្លូវលេខ ២៣២ និងផ្លូវលេខ ២៤២ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)

ភ្នំពេញ, សេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់កំណាត់ផ្លូវលេខ ១១៣ ចន្លោះផ្លូវលេខ ២៣២ និងផ្លូវលេខ ២៤២ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ... Read More »

អាមេរិកសម្រេចលក់កាំភ្លើងធំឲ្យកោះតៃវ៉ាន់មានតម្លៃ៧៥០លានដុល្លារ

មន្ទីរបញ្ចកោណអាមេរិក នៅថ្ងៃទី៤ខែសីហាបានប្រកាសថាក្រសួងការបរទេសអាមេរិកបានអនុម័តលក់កាំភ្លើងធំ៤០គ្រឿងប្រភេទ M109 ឱ្យកោះតៃវ៉ាន់ មានតម្លៃ៧៥០លានដុល្លារ ។ ជាក់ស្តែង រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានយល់ព្រមលក់កាំភ្លើងធំប្រភេទ M109 ផលិតដោយក្រុមហ៊ុនBAE Systers ។ ... Read More »

កម្ពុជា​​ថ្ងៃ​នេះ​!​​ បន្ត​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៥៩១នាក់ និង​​អ្នក​ជាសះស្បើយ​ ៦១៨នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១៩នាក់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍​ទី០៥​ ខែសីហា​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៥៩១នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦១៨នាក់ និងករណីស្លាប់​ ១៩នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​០៤ ខែសីហា​​​​ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បញ្ជាក់ពី លទ្ធផលនៃការសិក្សា និងស្រាវជ្រាវ គម្រោងស្តីពី “ពិពិធកម្មប្រជាករស្រូវសែនក្រអូប”

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន បានមានប្រសាសន៍ថា, ស្រូវសែនក្រអូបត្រូវបានស្គាល់ និងនាំមកធ្វើការដាំដុះដោយប្រជាកសិករនៅប្រទេសកម្ពុជា នៅពាក់កណ្តាល ទស្សវត្សទី៩០ ដែលណែនាំដោយក្រុមរោងម៉ាស៊ីនកិនស្រូវមួយចំនួន។ ពូជស្រូវនេះមានគ្រាប់អង្ករល្អ ក្រអូប និងអវេទរសទៅនឹងពន្លឺថ្ងៃដែលអាចដាំបានគ្រប់រដូវ (ជាស្រូវមិនប្រកាន់រដូវ)។  ... Read More »

លោក​ គឹម​ សន្តិភាព​៖​ បង្ហាញ​លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី៤ ខែសីហា!

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៥ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២១។ ... Read More »

អត្រា​ឆ្លង​ជំងឺ​កូវីដ​-១៩​ នៅប្រទេសថៃ​កេីន​ឡើង​ខ្ពស់​​៖​ ក្នុង​មួយថ្ងៃ​ រកឃើញ​ជាង​ ២ម៉ឺន​នាក់​ និងអ្នកជំងឺ ១៦០នាក់ទៀតស្លាប់

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២០,៩២០ករណីបន្ថែមទៀត និងអ្នកជំងឺចំនួន ១៦០នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងកំលុងពេល ... Read More »

ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ៖ ដឹកនាំកិច្ចប្រជុំសាមញ្ញអាណត្តិទី៣ លើកទី២៦ តាមប្រព័ន្ធវិដេអូ Zoom Meeting

ខេត្ត​ព្រះសីហនុ​៖​ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ... Read More »

លោកសរ សុដានី៖ នាពេលយប់នេះអ្នកដែលមិនព្រមអនុវត្តវិធានការរដ្ឋបាលបម្រាមគោចរលេខ០៨៣/២១សសរ និងត្រូវទទួលរងការពិន័យជាដាច់ខាតដោយមិនមានការលើកលែងឡើយ

ខេត្តស្វាយរៀង៖ លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀង បានថ្លែង សង្កត់ធ្ងន់ថា នៅក្នុងក្រុងស្វាយរៀងនាយប់នេះអ្នកដែលមិនព្រមអនុវត្តវិធានការរដ្ឋបាលបម្រាមគោចរលេខ០៨៣/២១សសរ នឹងត្រូវទទួលរង នូវការពិន័យជាដាច់ខាតដោយមិនមានការលើកលែងឡើយ។ ការថ្លែងសង្កត់ធ្ងន់របស់លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀងនេះធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៅសាលាក្រុងស្វាយរៀង។ ... Read More »

ខេត្តកំពង់ធំ​៖ ប្រកាស​រកឃើញអ្នកជំងឺកូវីដ-១៩ថ្មី​ ចំនួន​ ៥១នាក់ជាសះស្បើយ ១៤នាក់ និងស្លាប់ ០៤នាក់បន្ថែមទៀត​

ខេត្ត​កំពង់​ធំ​៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​រដ្ឋបាល​ខេត្ត​កំពង់​ធំ​ នៅថ្ងៃព្រហស្បតិ៍​ទី០៥ ខែសីហា ឆ្នាំ២០២១នេះ បា​នបញ្ជាក់ពីការរកឃើញមនុស្សចំនួន ៥១នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test)​ នៅថ្ងៃទី០៤​ ខែសីហា​ម្សិលមិញនេះ​ ដែលចេញផ្សាយដោយក្រសួងសុខាភិបាល។ ជាមួយគ្នានេះ​ ... Read More »

អ្នកប្រើប្រាស់សេវាកម្ម PayPal គួរតែមានការប្រុងប្រយ័ត្នជាមួយនឹងការបោកបញ្ឆោតថ្មី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៥ ខែសីហាឆ្នាំ ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានអ្នកប្រើប្រាស់មួយចំនួនដែលប្រើសេវាកម្ម PayPal បានទទួលអុីមែលបោកបញ្ឆោត (Phishing) ដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួន។ PayPal គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្ទេរឬបង់លុយអនឡាញ ... Read More »

អ្នកធ្លាប់ចូលទៅធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង៤ទីតាំងសាខាខេត្តស្វាយរៀងនិង១ទីតាំងទៀតនៅ ស្រុកស្វាយជ្រំ បើមានអាការសង្ស័យសូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ព្រោះអ្នកបម្រើការងារនៅទីនោះមានជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអាជីវករដែលធ្លាប់ពាក់ព័ន្ធចូលទៅធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង៤ទីតាំង សាខាខេត្តស្វាយរៀងនិង១ទីតាំងទៀតនៅស្រុកស្វាយជ្រំ បើមានអាការសង្ស័យ សូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ព្រោះអ្នកបម្រើការងារនៅទីនោះមានជំងឺកូវីដ-១៩។ រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថាមានបុរសឈ្មោះ ប៊ុន សំអន អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិកធនាគារ ABA រស់នៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ... Read More »

រថយន្តហុីយ៉ាន់ដាយបេីកលឿនគេចពីរថយន្តខាងមុខជ្រុលឡេីងសួនបុកបង្គោលស្លាកសញ្ញារងការខូចខាត

ភ្នំពេញ​៖​ រថយន្តឃ្លុបមួយគ្រឿងត្រូវម្ចាស់បេីកបរក្នុងល្បឿនលឿន ហើយខណៈមកដល់ចំណុចមានផ្លូវឆ្លងកាត់ក៏ទាញចង្កូតគេចពីរថយន្តឆ្លងផ្លូវមកខាងឆ្វេងដៃជ្រុលឡេីងលើសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលស្លាកសញ្ញាបាក់អស់មួយដេីមរងការខូចខាត តែសំណាងដែរមិនមានមនុស្សរងរបួស។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០២១​ នៅចំណុចមុខច្រកចូលវត្តជន្លង់ម្លូ តាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល​  រាជធានីភ្នំពេញ​។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហុីយ៉ាន់ដាយ​ ពណ៌ស​  ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា ឆ្នាំ២០២២

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២។ កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ... Read More »

សម្តេចតេជោ នាយករដ្ឋមន្រ្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់នៃយើងមានជន្មាយុ ៧០ឆ្នាំហើយនៅថ្ងៃនេះ

ភ្នំពេញ៖ ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃថ្ងៃខួបកំណើតគម្រប់៦៩ ឈានចូល៧០ឆ្នាំ (៥ សីហា ១៩៥២ – ៥ សីហា ២០២១) របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់តាមការស្រាវជ្រាវបង្ក្រាបជាក់ស្តែងករណីជួញដូរសារធាតុញៀនដោយខុសច្បាប់

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី កម្លាំងជំនាញខណ្ឌបានធ្វើការបង្ក្រាបជាក់ស្ដែង ជនសង្ស័យ៣នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ផ្លូវជាតិលេខ៥ ក្នុងភូមិស្ពានខ្ពស់ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ... Read More »

មិនមានការថយ សោះ ខេត្តស្វាយរៀង ស្លាប់៣នាក់ រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន៤៥នាក់ស្រី២៣នាក់ និងជាសះស្បើយ៨៧នាក់ស្រី៤៥នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៤ខែសីហាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ មិនមានការថយសោះ រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកស្លាប់៣នាក់ រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន៤៥នាក់ស្រី២៣នាក់ និងជាសះស្បើយ៨៧នាក់ស្រី៤៥នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៤ខែសីហាឆ្នាំ២០២១។ ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះរដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី៤ខែសីហា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ... Read More »

រថយន្តធុនធំបេីកថយក្រោយបុករថយន្ត​ Ford Ranger ពីចំហៀងនៅផ្លូវ៥០ម៉ែត្រ​រងការខូចខាត​

ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនេីបម៉ាក​ Ford Ranger មួយគ្រឿងកំពុងបើកតាមដងផ្លូវសុខៗស្រាប់តែមានរថយន្តធុនធំមួយគ្រឿងបេីកថយក្រោយមកបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង១០យប់​ ថ្ងៃទី៤​ ខែសីហា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ក្នុងភូមិអន្លង់គងថ្មី​ សង្កាត់ព្រៃស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះឃាត់ខ្លួនមនុស្ស១៣នាក់ដែលជួបជុំផឹកស៊ីល្មេីសបម្រាមគោចរ

ភ្នំពេញ​៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រី១៣នាក់ដែលកំពុងនាំគ្នាប្រមូលផ្តុំផឹកស៊ីបំពានបម្រាមគោចរ​។     ហេតុការណ៍នេះបានធ្វេីឡេីងកាលពីវេលាម៉ោង១០យប់​ ថ្ងៃទី៤​ ខែសីហា​ ឆ្នាំ២០២១​ នៅចំណុចហាងយីហោ​ នីសា​ កែវព្រិល​ តាមបណ្តោយវិថីទំនប់កប់ស្រូវ​ ក្នុងភូមិត្រពាំងទា​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។  ... Read More »

ខេត្តឧត្ដរមានជ័យ៖ ករណីឆ្លងកូវីដ-១៩ កើនឡើងដល់៥.០៧១ ករណី,ខណៈរកឃើញថ្មី៣៩ ករណី (៣៦ករណី សហគមន៍ និង០៣ ករណីនាំចូលពីប្រទេសថៃ)និងជាសះស្បើយចំនួន៥០ នាក់បន្ថែមទៀត

ខេត្ត​ឧត្តរមានជ័យ​៖​ រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៣៩ ករណី បន្ថែមទៀត នាថ្ងៃពុធ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

ខេត្តព្រៃវែង រកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៨៧នាក់,ជាសះស្បើយចំនួន ៥៦នាក់ និងស្លាប់ចំនួន ១នាក់

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៨៧នាក់,ជាសះស្បើយចំនួន ៥៦នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ មកពីខេត្តកណ្ដាល ចំនួន១នាក់ ... Read More »

រដ្ឋបាលរាជធានីណែនាំបន្ថែមទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា !

ភ្នំពេញ៖ សេចក្ដីជូនដំណឹង ស្ដីពីការបន្ថែមទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា នៃរាជធានីភ្នំពេញ ដើម្បីជំរុញឱ្យការចាក់វ៉ាក់សាំងប្រព្រឹត្តទៅបានលឿន និងឆាប់រហ័សស្របតាមផែនការកំណត់ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតជូន ... Read More »

«សម្តេចម៉ែ ប្រោសព្រះ​រាជទានម៉ាសុីនថតកាំរស្មីអុិចចល័ត ចំនួន ២គ្រឿង ជូន មន្ទីរពេទ្យហ្លួងម៉ែ»

ភ្នំពេញ៖ ស្ថិតក្នុងព្រះ​រាជ​ហឫទ័យ​ខ្វាយខ្វល់​ និងទុក​ដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​ប្រជានុរាស្រ្តជាកូន​ចៅ​ ចៅទួត​ ព្រមទាំង​គោរព​ដង្ហែ​តាម​ព្រះរាជ​លំអាន​ដ៏​ឧត្តុង្គ​ឧត្តម​ នៃ​ព្រះ​ករុណា​ ព្រះ​វររាជបិតាសុខាភិបាលជាតិ ព្រះ​បរមរតនកោដ្ឋ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​​ នាវេលា​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​កក្កដា​ ឆ្នាំ​២០២១​កន្លងទៅថ្មីៗនេះ សម្តេច​ព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ ... Read More »

ហាងសាច់អាំង​ GOGI​ សាខាសលា IFL ដែលមានទីតាំងស្ថិតនៅផ្លូវ១១៨​ សង្កាត់ទឹកល្អក់១​ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅហូបអាហារនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៤ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា , ហាងសាច់អាំង​ GOGI​ សាខាសលា IFL ដែលមានទីតាំងស្ថិតនៅផ្លូវ១១៨​ សង្កាត់ទឹកល្អក់១​ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅហូបអាហារនៅទីតាំងខាងលើនេះ។  ... Read More »

ឯកឧត្ដម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ

ភ្នំពេញ៖ ឯកឧត្ដម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់ ៦៩ឆ្នាំ ... Read More »

មិនទាន់ដោះស្រាយជាមួយសុខ រ៉ាស៊ីចប់ផងលេចចេញផលិតករម្នាក់ទៀតថា លោកអុិន សុភិន មិនទាន់ទូទាត់ប្រាក់ឲ្យ

    ភ្នំពេញ៖ អាចបន្ថែមរឿងរ៉ាវឈឺក្បាលថ្មីមួយទៀតសម្រាប់លោក អុិន សុភិន ក្រោយពីថ្ងៃនេះមានផលិតករម្នាក់ទៀតបានចេញមុខលើកឡើងអំពីការមិនទាន់ទទួលបានប្រាក់សរុបជិត៥ពាន់ដុល្លារអាមេរិកពីការថតខ្សែភាពយន្ត៣រឿងឲ្យផលិតកម្មមហាហង្ស។ ការទម្លាយករណីថ្មីនេះបានធ្វើឡើងបន្ទាប់ពីរឿងរ៉ាវដ៏ចម្រូងចម្រាសរឿងប្រាក់កាសជាមួយលោក សុខ រ៉ាស៊ី នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ផង។   គឺជាករណីថ្មីដែលបានធ្វើឲ្យកក្រើកផ្អើលពេញចង្កោមអ្នកសិល្បៈ និងមហាជនបន្ទាប់ពីលោក រ៉េមមី ហ៊ូ ... Read More »

សម្តេចក្រឡាហោម ស ខេង ចេញសេចក្ដីជូនដំណឹងអនុញ្ញាតឲ្យបង្កើតគណបក្សសំឡេងសហគមន៍កម្ពុជា តែត្រូវស្នើសុំចុះបញ្ជីតាមច្បាប់ស្ដីពីគណបក្សនយោបាយ

ភ្នំពេញ៖ សម្តេចក្រឡាហោមហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សសំឡេងសហគមន៍កម្ពុជា ដែលសរសេរជាអក្សរកាត់ថា “គ.ស.ស.ក”។ គណបក្សនេះ មានទីស្នាក់ការកណ្តាលស្ថិតនៅផ្ទះលេខ០១៥ ផ្លូវជាតិលេខ១ ភូមិព្រែកធំ២ ... Read More »

អាជ្ញាធរថៃ អំពាវនាវឲ្យអាជីករខ្មែរក្នុងផ្សាររ៉ុងក្លឿ រួសរាន់ទៅត្រួតពិនិត្យរកមើលមេរោគកូវីដ-១៩ បន្ទាប់មានអាជីវករខ្មែររកឃើញមានវិជ្ជមានកូវីដ-១៩

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តស្រះកែវ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នៅបន្តអំពាវនាវឲ្យអាជីករខ្មែររួមទាំងពលរដ្ឋថៃ ដែលប្រកបរបររកស៊ីក្នុងផ្សាររ៉ុងក្លឿ ប្រញាប់ចូលខ្លួន ទៅត្រួតពិនិត្យ រកមេរោគកូវីដ-១៩ ជាបន្ទាន់ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ លើអាជីករខ្មែរ និងប្រជាពលរដ្ឋថៃ រាប់រយនាក់ជាបន្តបន្ទាប់។ ... Read More »

បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលហាង ឆ លីហ៊ាង លក់ទូរស័ព្ទដៃគិតចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ-១៩

ខេត្តស្វាយរៀង: នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលហាង លក់ទូរស័ព្ទដៃ ឆ លីហ៊ាង សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ-១៩ ព្រោះមានអ្នកជំងឺកូវីដ-១៩ ធ្លាប់ចូលហាងមួយនេះ។ រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ទៀតថា ... Read More »