ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ក្តៅៗ Tottenham បញ្ចប់តំណែងលោក Jose Mourinho ហើយ

ក្រុមមាន់ខ្នាយមាស Tottenham បានសម្រេចបញ្ចប់តំណែង លោកJose Mourinho ហើយក្រោយដឹកនាំក្រុមបាន១៧ខែ។​អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់នេះបានមកជំនួសតំណែងលោក Mauricio Pochettinoកាលពីខែវិច្ឆិកាឆ្នាំ២០១៩​ហើយបានដឹកនាំក្រុមមាន់ខ្នាយមាសឲ្យឈរលេខរៀងទី៦កាលពីរដូវកាលមុន។ បច្ចុប្បន្នក្រុម Tottenhamកំពុងឈរលេខរៀងទី៧នៅអង់គ្លេស Premier League ដោយរកបានតែ២ពិន្ទុប៉ុណ្ណោះក្នុងចំណោម​៣ប្រកួតចុងក្រោយរបស់ពួកគេ ហើយបានធ្លាក់ចេញពីកម្មវិធី  Europa ... Read More »

ប្រជាពលរដ្ឋជាង៤០គ្រួសារស្ម័គ្រចិត្តរុះរើសំណង់មិនស្របច្បាប់ ទៅរស់នៅទីតាំងថ្មី បឹងជង្រុកតេជោឈ្នះឈ្នះ ស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាង៤០គ្រួសារបានរុះរើសំណង់មិនស្របច្បាប់ នៅចន្លោះផ្លូវដែករថភ្លើង និងផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ទៅរស់នៅទីតាំងអភិវឌ្ឍន៍ថ្មី បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅឃុំ ទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្រុមការងារខុទ្ទកាល័យសម្តេចតេជោហ៊ុនសែន សហការជាមួយអាជ្ញាធរក្រុងប៉ោយប៉ែត ... Read More »

មន្ត្រីជំនាញឃាត់រថយន្ត១គ្រឿង លួចដឹកសត្វមាន់រស់ឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ រថយន្ត១គ្រឿង លួចដឹកសត្វមាន់រស់រាប់ពាន់ក្បាលឆ្លងពីប្រទេសថៃនាំចូលមកខេត្តបន្ទាយមានជ័យ គ្មានច្បាប់ ត្រូវសមត្ថកិច្ចចាប់ឃាត់បាននៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិសាស្ត្រ ស្រុកអូរជ្រៅ ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម ... Read More »

Update ៖ ខាងមន្ត្រីសុខាភិបាលកំពុងធ្វើតេស្តសំណាកទៅលើអ្នកឡើងកំដៅលើសពី ៣៧អង្សាសេ ចំនួន១១នាក់ ! និងអាជីវករដែលលក់ក្នុងផ្សារពហុកីឡដ្ឋានក្រុងតាខ្មៅ បន្ទាប់ពីអភិបាលខេត្តបញ្ជាអោយបិទផ្សារនេះ !

ខេត្តកណ្តាល៖ មកដល់ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនិងមន្ត្រីសុខាភិបាល បានចុះមកយកសំណាក មុនដំបូងទៅលើមនុស្សចំនួន ១១នាក់ ដែលបានវាស់កំដៅលើសពី ៣៧អង្សាសេ នឹងបន្តយកសំណាកទៅលើបងប្អូនអាជីវករដែលលក់ដូរនៅក្នុងផ្សារពហុកីឡដ្ឋានក្រុងតាខ្មៅខេត្តកណ្ដាល។ សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី១៩ ខែមេសាឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពខេត្ត ... Read More »

ថៃនឹងផ្អាកជើងហោះហើរក្នុងស្រុកនៅពេលយប់ ដោយសារតែការឆ្លងកូវីដ-១៩កើនឡើង

នាយកដ្ឋានអាកាសចរណ៍ស៊ីវិលថៃ CAAT បានស្នើដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ដឹកជញ្ជូនស៊ីវិលផ្អាកជើងហោះហើរក្នុងស្រុកចាប់ពីវេលាម៉ោង២២ដល់ម៉ោង ៤ទៀបភ្លឺដើម្បីទប់ស្កាត់កូវីដ-១៩ ។ សារព័ត៌មានបាងកកប៉ុស្ត៍ នៅថ្ងៃទី១៩ខែមេសា បានផ្សាយថា អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិល CAAT លោក Suttipong Kongpool បានស្នើដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ផ្អាករាល់ការហោះហើរក្នុងស្រុកចាប់ពីម៉ោង២២ដល់ម៉ោង៤ទៀបភ្លឺ។ ក្រុមហ៊ុនអាសចរណ៍ទាំងអស់មាន កាតព្វកិច្ច ... Read More »

ហុឹស! ..អគារ វិមាន​ កាណាឌីយ៉ា ផ្លូវមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកខាងផ្នែកម៉ាស៊ីនត្រជាក់ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងនៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះថា, អគារ វិមាន​ កាណាឌីយ៉ា ផ្លូវមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកខាងផ្នែកម៉ាស៊ីនត្រជាក់ នៅទីតាំងខាងលើនេះ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ... Read More »

ម្ចាស់កំណត់ត្រាពិភពលោក Eliud Kipchoge ឈ្នះជើងឯក NN Mission Marathon ក្នុងការប្រណាំងចុងក្រោយមុនព្រឹត្តិការណ៍អូឡាំពិក

កីឡាករអត្តពលិករត់ប្រណាំង Eliud Kipchoge បានឈ្នះពានរង្វាន់ NN Mission Marathon នៅក្នុងការប្រណាំងចុងក្រោយរបស់គាត់មុនពេល គាត់ការពារតំណែងនៅឯការពន្យារពេលព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូ ឆ្នាំ២០២០ដែលគ្រោងធ្វើឡើងវិញនៅឆ្នាំ២០២១នេះ។ កីឡាករសញ្ជាតិកេនយ៉ាវ័យ៣៦ឆ្នាំរូបនេះបានចំណាយពេល២ម៉ោង ៤នាទី និង៣០វិនាទីក្នុងការ ប្រកួតលើកដំបូងរបស់ខ្លួនចាប់តាំងពីការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់នៅឯព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅទីក្រុងឡុង កាលពីឆ្នាំមុន។ ... Read More »

ក្រុមយក្សទាំង៦របស់អង់គ្លេសយល់ព្រមចូលលេងពានថ្មីEuropean Super League (ESL)

សារព័ត៌មានBBCបានផ្សាយថា ក្រុមបាល់ទាត់ធំៗទាំង៦នៅអង់គ្លេសរួមមាន Arsenal, Chelsea, Liverpool, Manchester City, Manchester United និងTottenham បានយល់ព្រមចូលរួមលេងក្នុងកម្មវិធីថ្មីដែលមានឈ្នោះថា European Super League ឬហៅកាត់ ... Read More »

Breaking News ៖ មុននេះបន្តិច! អាជ្ញាធរខេត្តកណ្ដាល សម្រេចបិទផ្សារពហុកីឡាដ្ឋានខេត្តកណ្តាល ក្រោយពីបើកបានមួយថ្ងៃ , ខាងមន្ត្រីសុខាភិបាលរកឃើញអ្នកឡើងកំដៅលើសពី ៣៧អង្សាសេ ចំនួន១១នាក់ !

ខេត្តកណ្តាល៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ១១នាក់ ត្រូវបានខាងជំនាញមន្ត្រីសុខាភិបាលពិនិត្យឃើញមានកំដៅមិនប្រក្រតី លើសពី ៣៧អង្សាសេ រហូតដល់ចំនួន ១១នាក់ ទើបអាជ្ញាធរខេត្តកណ្ដាលសម្រេចបិទផ្សារពហុកីឡាដ្ឋានខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះជាបណ្តោះអាសន្ន ។ សូមបញ្ជាក់ផងដែរថា, ក្រោយពីមានបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត ... Read More »

ក្រសួងសុខាភិបាល​រកឃេីញករណីវិជ្ជមានកូវីដ-១៩​ថ្មី​ ចំនួន​៦២៤នាក់​ និងអ្នកជាសះស្បេីយ​ ៤៨នាក់​

ភ្នំពេញ​៖​​​​ នៅរសៀលថ្ងៃចន្ទទី១៩ ខែមេសា ឆ្នាំ២០២១នេះ​ ក្រសួងសុខាភិបាលកម្ពុជា​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន​ ៦២៤នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ៤៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា​ ... Read More »

សេចក្តីជូនដំណឹង ៖ ស្តីពីផ្អាកការចាក់វ៉ាក់សាំងសុីណូវ៉ាក់ (Sinovac) បង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី២ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យា នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម (ក្បាលថ្នល់)

ភ្នំពេញ៖ យោង៖ សេចក្តីជូនដំណឹងចុះថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២១ ស្តីពីយុទ្ធនាការវាក់សាំងស៊ីណូវ៉ាក់ បង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី២ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងធនធានទឹក ... Read More »

រាជរដ្ឋាភិបាលបានចេញ សេចក្ដីណែនាំ ស្តីពី វិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្ដីសម្រេចស្តីពីការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចលេខ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ... Read More »

លោក គឹម សន្តិភាព ៖ រាជរដ្ឋាភិបាល បានសម្រេចណែនាំស្តីពីវិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល

ភ្នំពេញ៖ លោក គឹមសន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១៩ ខែមេសាឆ្នាំ២០២១ បានថ្លែងឲ្យយ៉ាងដូច្នេះថា, ក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចលេខ ៤៩ និងសេចក្តីសម្រេចលេខ ៥០ របស់រាជរដ្ឋាភិបាល ជាពិសេសដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស ... Read More »

សមត្ថកិច្ចចាប់យុវជន៤នាក់ ដែលប្រមូលផ្ដុំផឹកស៊ីចាក់ធុងបាស់រាំលេងល្មើស​ នឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩​ នៅស្រុកសំរោង

      ខេត្ត​តាកែវ​៖ យុវជន៤នាក់ ដែលបាននាំគ្នាផឹកស៊ីចាក់ធុងបាស់រាំលេងសប្បាយល្មើសទៅ​នឹងវិធានការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល​ កាលពីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិអង្គរាំង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ​ ត្រូវ​លោក ... Read More »

ស្ថានីយ៍ប្រេងឥណ្ធនៈ សូគីម៉ិច សាខាជ្រមុះជ្រូក ស្ទឹងមានជ័យ មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកខាងផ្នែកអនាម័យ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ ស្ថានីយ៍ប្រេងឥណ្ធនៈ សូគីម៉ិច សាខាជ្រមុះជ្រូក ស្ទឹងមានជ័យ មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកខាងផ្នែកអនាម័យ នៅទីតាំងខាងលើនេះ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងនៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ ... Read More »

មន្ត្រីជំនាញមន្ទីរពាណិជ្ជកម្ម៖ ចុះស្រង់ថ្លៃទំនិញ និងណែនាំឲ្យអាជីវករទាំងអស់ បិតស្លាកថ្លៃឲ្យបានច្បាស់លាស់​ ដើម្បីជៀសវាងជនឆ្លៀតឱកាសលក់តម្លើងតម្លៃ

ខេត្ត​កណ្ដាល​៖ មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ដើម្បីជៀសវាងជនឆ្លៀតឱកាសលក់តម្លើងតម្លៃ​ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានចុះស្រង់ថ្លៃទំនិញចាំបាច់ និងណែនាំឲ្យអាជីវករទាំងអស់ បិតស្លាកថ្លៃទំនិញឲ្យបានច្បាស់លាស់។ ក្នុងប្រតិបត្តិការនេះ​ ដឹកនាំដោយ លោកអោម ប៊ុនធឿន ... Read More »

នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ដែលមានទីតាំងស្ថិតនៅ អគារ ​៤៣២ ​មហាវិថី ព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ (កម្រិតហានិភ័យ​ 🔴🔴🔴)ករណីកូវីដ-១៩

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា,នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ដែលមានទីតាំងស្ថិតនៅ អគារ ​៤៣២ ​មហាវិថី ព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ (កម្រិតហានិភ័យ​ ... Read More »

រដ្ឋបាលខេត្តបាត់ដំបង៖ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩​ សម្រេច​បន្តបិទផ្នែកខ្លះ នៃផ្សារចំនួន១០ នៅក្រុងបាត់ដំបង និងនៅស្រុកថ្មគោល រយៈពេល៨ថ្ងៃ

ខេត្តបាត់ដំបង​៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ លោក ងួន រតនៈ អភិបាល​ នៃគណៈអភិបាលខេត្តបាត់ដំបង​ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោយពេលបុណ្យចូលឆ្នាំថ្មីរួចរាល់  បានសម្រេចបន្តបិទផ្នែកខាងក្នុងផ្សារ (តួផ្សារ) នៃផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបង ... Read More »

រដ្ឋបាលខេត្តកំពង់ចាមប្រជុំពិនិត្យពិភាក្សា ស្តីពីការស្នើសុំបង្កើតភូមិថ្មី ការបំបែកភូមិ ការសុំលុបភូមិ ការកាត់ភូមិ និងការកំណត់ឈ្មោះភូមិ

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំ ពិនិត្យ ពិភាក្សា ស្តីពីការស្នើបង្កើតភូមិថ្មី ការស្នើសុំបំបែកភូមិ ការស្នើសុំលុបភូមិ ការស្នើសុំកាត់ភូមិ និងការកំណត់ឈ្មោះភូមិ របស់រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក ... Read More »

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចូលរួមប្រជុំជាមួយគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស តាមប្រព័ន្ធវីដេអូ Zoom

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៩  ខែមេសា ឆ្នាំ ២០២១ លោក ស្វាយ  សំអ៊ាង  អភិបាលខេត្តមណ្ឌលគិរី  ដឹកនាំក្រុមការងារអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្តមណ្ឌលគិរី  ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ លោកអភិបាលក្រុងសែនមនោរម្យ ប្រធានមន្ទីរពាក់ព័ន្ធនានា  ... Read More »

អាមេរិក៖ ផ្ទុះអាវុធនៅរដ្ឋ Louisiana មនុស្ស៥នាក់រងរបួស

ផ្ទុះអាវុធនៅមហាវិថី Hearne បែងចែកទីក្រុង Emery និង Merwwin ក្នុងរដ្ឋ Louisiana នៅថ្ងៃទី១៨ខែមេសា បណ្តាលឲ្យមនុស្ស៥នាក់រងរបួស។ កម្លាំង ប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗ ក្រោយទទួលបានព័ត៌មាន ។ នេះជាករណីហិង្សាថ្មីបំផុតបង្កឡើងដោយខ្មាន់កាំភ្លើងនៅអាមេរិក ... Read More »

អាជ្ញាធរខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ដែលរកឃើញ នៅថ្ងៃទី ១៨ មេសា ២០២១ ចំនួន ១២៣នាក់ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់លោក លោកស្រី អាជីវករ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅវេទិកា ៧ មករា ... Read More »

អាជ្ញាធរ​ខេត្តកោះកុង​ វាយតម្លៃ​ពលរដ្ឋ​ អាជីវករ​ និងក្រុមយុវជន​ នាំគ្នាចូលរួម​អនុវត្ត​​វិធាន​ការ​សុខាភិបាល​ បាន​ស្ទើរ​១០០​ភាគរយ​

ខេត្ត​កោះកុង​៖​ បេីតាមការ​បញ្ជាក់ពី​អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​ នៅព្រឹក​ថ្ងៃ​ទី១៩​ ខែមេសា​ ឆ្នាំ​២០២១​ បាន​វាយតម្លៃ​ពី​ស្ថានការណ៍​ក្នុង​បរិបទ​ស្តី​ពីការព្រួយ​បារម្ភ​នៃជំងឺ​កូ​វី​ដ-១៩​ ដែលកំពុង​រាតត្បាត​សព្វថ្ងៃ​នេះ​ សង្កេត​ឃើញ​ថា​ ​ក្រុម​ប្រជាពលរដ្ឋ​ ​អាជីវករ​ប្រតិបត្តិការ​ និង​យុវជន​ ហាក់​បាន​ចូលរួមទប់ស្កាត់​អនុវត្ត​​វិធាន​ការ​ក្រសួងសុខាភិបាល​ ​បាន​ស្ទើរ​១០០​ភាគរយ​។​ ជាក់ស្ដែង​ចាប់តាំងពី​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ... Read More »

ពលរដ្ឋអាមេរិក ៤៦%គាំទ្រ «The Rock»ឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិក

ពលរដ្ឋអាមេរិកបង្ហាញការពេញចិត្តយ៉ាងខ្លាំង ក្នុងការគាំទ្រតារាហូលីវូដ ឡើងកាន់តំណែងប្រធានាធិបតីដឹកនាំពួកគាត់ ។ នៅពេលនេះលោក Dwayne Johnson ដែលមានរហស្សនាមថា«The Rock» មានចំណាប់អារម្មណ៍ក្នុងការប្រជែងតំណែងប្រធានាធិបតីអាមេរិក។ លោក Dwayne Johnson ជាបុគ្គលដែលមានឥទ្ធិពលបំផុតនៅហូលីវូដ តែងតែ ... Read More »

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ដំបូន្មានដ៏សំខាន់របស់ពុក🙏

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមេសាឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកយ៉ាងខ្លីថា,”ដំបូន្មានដ៏សំខាន់របស់ពុក🙏” រួចលោកក៏បានភ្ជាប់នៅរូបសម្ដេចតេជោនិងដំបូន្មានដែលបានសរសេរជាប់នៅទីនោះ មានន័យដូចខាងក្រោមថា,”បទពិសោធន៍ជោគជ័យនៃជីវិតរបស់ខ្ញុំផ្ទាល់ក្នុងការដោះស្រាយ ការងារគឺការមានមូលដ្ឋានលើការសិក្សាអំពីទស្សនៈប្រវត្តិសាស្ត នៃព្រឹត្តិការណ៍ណាមួយ វិចារវិទ្យា និង ... Read More »

លោក-អ្នកជាគ្រូពេទ្យដែលបំរេីការនៅពេទ្យរដ្ឋ ឫពេទ្យឯកជន លោក-អ្នកត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅបំពេញការងារបាន !

ភ្នំពេញ៖ ប្រសិនបើលោក-អ្នកជាគ្រូពេទ្យដែលបំរេីការនៅពេទ្យរដ្ឋ ឫពេទ្យឯកជន លោក-អ្នកត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅបំពេញការងារបាន ដោយត្រូវ​មានភ្ជាប់ជាមួយនូវឯកសារដូចខាងក្រោម​ ៖ ក) ឯកសារបញ្ជាក់អត្តសញ្ញាណបុគ្គល (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) ខ) កាតសម្គាល់ខ្លួនមន្រ្តីរាជការ គ) លិខិតបញ្ជាក់ ឬលិខិតបេសកកម្ម ដែលចេញដោយប្រធានស្ថាប័ន។ ក្នុងករណី ... Read More »

លោក ឧត្តមសេនីយ៍ឯក ស ថេត សូមថ្លែងអំណរគុណដល់ លោក ស សុខា និង លោកស្រី ជួយឧបត្ថម្ភជាថវិកាចំនួន ១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងសប្បុរសជនជាច្រើនទៀត

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណដល់ លោក ស សុខា និង លោកស្រី កែ សួនសុភី ... Read More »

សាលា បឋមសិក្សា សន្ធរម៉ុក ដែលមានទីតាំងស្ថិតផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំង នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, សាលា បឋមសិក្សា សន្ធរម៉ុក ដែលមានទីតាំងស្ថិតផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់សាំង នៅទីតាំងខាងលើនេះ។ ... Read More »

លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ដឹកនាំកិច្ចប្រជុំការងារអនុវត្ត សេចក្តីសម្រេច បញ្ហាប្រឈម និងការងារផ្សេងៗក្នុងខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖​ នៅព្រឹក​ថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១នេះ​ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំតាមរបៀបវារៈ​ដូចជា​៖ ១. លទ្ធផលអនុវត្តសេចក្តីប្រកាសលេខ៤៤ សសរ និង ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហាមដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ផ្អាកការផ្សាយគ្រឿងស្រវឹង !

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ជម្រាបមក លោក លោកស្រី លោកឧកញ៉ា ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ កម្មវត្ថុ ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅក្នុងអំឡុងពេលអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្ដីពី ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្ដាលដើម្បីទប់ស្កាត់ការរាលដាល នៃជំងឺឆ្លងកូវីដ-១៩។ យោងៈ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៦ខែមេសាឆ្នាំ២០២១ ... Read More »