ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

លោកឧបនាយករដ្ឋមន្ត្រីនប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយប្រធានគណៈទាក់ទងបរទេសថ្មី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នៅរសៀលថ្ងៃនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយប្រធានគណៈទាក់ទងបរទេសថ្មី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធវីដេអូ។ ក្នុងនោះលោកឧបនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា, ក្នុងនាមប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ខ្ញុំបានជួបពិភាក្សាការងារជាមួយ លោក ឡេ ... Read More »

សមត្ថកិច្ចកំណត់មុខសញ្ញាជនល្មើសបានហើយ ករណីស្ទាវ១ក្រុមវ៉ៃយ៉ាងព្រៃផ្សៃលើយុវជនម្នាក់ ,ពេលនេះកំពុងស្វែងរកចាប់ខ្លួន(មានវីដេអូ)

ខេត្តតាកែវ ៖ សែនសាហាវ!! សាហាវខ្លាំងណាស់! ក្រុមស្ទាវខ្លះ ប្រមូលផ្តុំគ្នាប្រព្រឹត្តតែអំពើមិនគប្បីក្នុងសង្គម មិនសង្វាតសូត្ររៀន ធ្វើឱ្យអាណាព្យាបាលស្ទើរដំបៅទ្រូង។ ជាក់ស្តែងដូចជាវីដេអូកាមេរ៉ាមួយ ដែលគេបង្ហោះព្រោងព្រាតលើបណ្តាញទំនាក់ទំនងសង្គម facebook បង្ហាញពីក្មេងពាលបួនប្រាំនាក់ជិះឡាន​មកកាប់យុវជនម្នាក់​នៅ​ក្នុង​ឃុំកំពែង​ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលពេលនេះកំពុងតែបង្កការភ្ញាក់ផ្អើល ... Read More »

ប្រធានាធិបតីកូរ៉េខាងត្បូង ត្រៀមជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ចូ បៃឌិន

វិមានប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃទី១៨ខែឧសភា បានប្រកាសថា ប្រធានាធិបតី មូន ជេអុីន នឹងបំពេញទស្សនកិច្ច រយៈពេល៥ថ្ងៃទៅកាន់អាមេរិក ដើម្បីជួបពិភាក្សាទៅលើបញ្ហាសំខាន់ៗ ក្នុងនោះមាន ទំនាក់ទំនងទ្វេភាគី និងបញ្ហាឧបទ្វីបកូរ៉េ។ លោក Chung Man ... Read More »

ពលរដ្ឋឥណ្ឌូនេស៊ីរាប់ពាន់នាក់ដង្ហែក្បួនបាតុកម្ម បង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន

នៅថ្ងៃទី១៨ខែឧសភា ពលរដ្ឋឥណ្ឌូនេស៊ីរាប់ពាន់នាក់បានដង្ហែក្បួនបាតុកម្មនៅទូទាំងប្រទេសដើម្បីបង្ហាញពីការគាំទ្រ សាមគ្គីភាពជាមួយជនជាតិប៉ាឡេស្ទីន ប្រឆាំងការវាយប្រហារពីប្រទេសអុីស្រាអែល។ លោក Iqbal ប្រធានសហជីពកម្មករឥណ្ឌូនេស៊ីបានឱ្យដឹងថា សកម្មភាពធ្វើបាតុកម្មនៅ២៤ខេត្តក្រុង នៅទូទាំងប្រទេសឥណ្ឌូនេស៊ី និងនៅមុខការិយាល័យអង្គការសហប្រជាជាតិ នៅមុខស្ថានទូតអាមេរិក ក្នុងរដ្ឋធានីហ្សាការតា ប្រឆាំងសកម្មភាពវាយប្រហាររបស់អុីស្រាអែល សម្លាប់ពលរដ្ឋស្លូតត្រង់ប៉ាឡេស្ទីនជាច្រើន។ ក្រុមបាតុករឥណ្ឌូនេស៊ី ... Read More »

ជនងាយរងគ្រោះ ជនជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ៣០គ្រួសារ នៅសង្កាត់បឹងត្របែក ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា និងជនពិការចំនួន៣០គ្រួសារ រស់នៅក្នុងសង្កាត់បឹងត្របែក បានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌ និងជាអនុប្រធានសាខាកាកបាទក្រហមខណ្ឌចំការមន និងលោក ... Read More »

រដ្ឋបាលក្រុងស្វាយរៀងទទួលគ្រឿងឧបភោគបរិភោគ ម៉ាស់និងសម្ភារពីមន្ទីរកិច្ចការនារីខេត្តស្វាយរៀងនិងសប្បុរសជនក្នុងយុទ្ធនាការការពារទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងស្វាយរៀងបានទទួលគ្រឿងឧបភោគបរិភោគ ម៉ាស់និងសម្ភារផ្សេងៗពីមន្ទីរកិច្ចការនារីខេត្តស្វាយរៀងនិងសប្បុរសជននៅក្នុងយុទ្ធនាការការពារទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២១។ លោក ណុប ចំរេីន អភិបាលនៃគណៈអភិបាលក្រុងស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលនិងថ្លែងអំណរគុណ ចំពោះលោកស្រី ទុំ សារានី ប្រធានមន្ទីរកិច្ចការនារីខេត្តស្វាយរៀង និងសហការី ... Read More »

សាហាវណាស់រំលោភរួចសម្លាប់នារីម្នាក់ បោះសពចោលក្នុងត្រពាំង កម្លាំងនគរបាល ស្រាវជ្រាវតាមចាប់ឃាត់ជនដៃដល់ទាល់តែបាន

ខេត្តឧត្តរមានជ័យ៖ ជនសង្ស័យម្នាក់ បានចាប់រំលោភសេពសន្ថវ:រួចសម្លាប់នារីរងគ្រោះម្នាក់ យកសពទៅបោះចូលក្នុងត្រពាំងដើម្បីបំបិទដានតែត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវតាមចាប់ឃាតើខ្លួនទាល់តែបាន។ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងផែននគរបាលព្រហ្មទណ្ឌ និងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកចុងកាល់ ចុះចាប់ឃាត់ខ្លួនជនសង្ស័យបានភ្លាមផងដែរ។ លោកស្នងការនគរបាលខេត្តបន្តថា កាលពីរសៀលថ្ងៃទី១៧ ... Read More »

ភ្លើងឆេះព្រៃលិចទឹកជាប់បឹងទន្លេសាប ផ្អើលអាជ្ញាធរក្រុងសៀមរាប

ខេត្តសៀមរាប៖ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប​បានឱ្យដឹងនៅរសៀលថ្ងៃទី១៨​ខែឧសភា​ឆ្នាំ២០២១​នេះថា ព្រៃលិចទឹក​ជាប់បឹងទន្លេសាប ស្ថិតនៅសង្កាត់សៀមរាប ក្រុង​សៀមរាប ខេត្ត​សៀមរាប​ ត្រូវបានភ្លើងឆេះជាបន្តបន្ទាប់អស់រយៈពេលប្រមាណ០៥ថ្ងៃហើយ ដោយ​អាជ្ញាធរ​បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ និងគ្រឿងចក្រជាច្រើនគ្រឿង ដើម្បី​ពន្លត់ភ្លើង​ឆេះព្រៃ​លិចទឹកនេះ។ លោកអភិបាលក្រុងបាន​ឱ្យដឹងទៀតថា ដោយសារតែស្ថានភាពព្រៃលិចទឹកនេះ​មាន​ឈើរាមងាប់ច្រើន ... Read More »

ខេត្តសៀមរាប ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦នាក់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប បានព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៦នាក់ ដូចមានរាយនាមខាងក្រោម៖ ១- ... Read More »

សមត្ថកិច្ច សម្រេចបិទសិប្បកម្មផលិតស្រាស និងស្រាថ្នាំបន្ទាប់ពីមានប្រជាពលរដ្ឋ៩នាក់បានស្លាប់ ដោយពុលស្រា នៅស្រុកល្វាឯម ខេត្តកណ្តាល

ខេត្តកណ្តាល៖ យោងតាមអង្គភាព មន្ទីរពាណិជ្ជកម្ម ខេត្តកណ្តាលបានអោយដឹងថា, មន្ត្រីជំនាញចុះស្រាវជ្រាវករណីពុលស្រា ដែលបណ្តាលឱ្យប្រជាពលរដ្ឋ នៅស្រុកល្វាឯម ខេត្តកណ្តាលបានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់រហូតដល់០៩នាក់ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ។ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល ... Read More »

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារចំពោះកិច្ចចុះសិក្សាស្រាវជ្រាវដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី

ភ្នំពេញ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា,នាព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារចំពោះកិច្ចចុះសិក្សាស្រាវជ្រាវដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ... Read More »

អាជ្ញាធរខេត្តស្ទឹងត្រែង រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១នាក់ទៀត នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២១

ខេត្តស្ទឹងត្រែង, អាជ្ញាធរខេត្តស្ទឹងត្រែង រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១នាក់ទៀត នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២១។ សរុបមកដល់ពេលនេះ អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តស្ទឹងត្រែង ចំនួន ៣នាក់ ស្រី ... Read More »

នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៤៣នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៤៣នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ... Read More »

ពលរដ្ឋស្នាក់នៅតាមបន្ទប់ជួលក្នុងសង្កាត់ទន្លេបាសាក់ ៣០១គ្រួសារ បានទទួលអំណោយសម្តេចតេជោ ដែលការផ្តល់ជូននេះ ធ្វើឡើងសម្រាប់ពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយឡើយ

ភ្នំពេញ ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ស្នាក់នៅតាមបន្ទប់ជួល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចំនួន ៣០១គ្រួសារ បានទទួលស្បៀងអាហារដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន ... Read More »

លោក ជា ខេមា អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការការពារ ការឆ្លងមេរោគកូវីដ-១៩

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងឱកាសចែកអំណោយកាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា នៅសង្កាត់គោករកា លោក ជា ខេមា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ក្នុងការការពារពីការឆ្លងមេរោគកូវីដ-១៩។ ... Read More »

អាមេរិកដាក់ទណ្ឌកម្មទៅលើមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរបស់មីយ៉ាន់ម៉ា

ក្រសួងហិរញ្ញវត្ថុអាមេរិកបានសម្រេចដាក់ទណ្ឌកម្មទៅលើមន្ត្រីយោធាមីយ៉ាន់ម៉ា១៦រូប ដែលជាការបង្ខំឲ្យប្រទេសនេះវិលត្រឡប់ ទៅកាន់របបប្រជាធិបតេយ្យវិញ។ សារព័ត៌មាន AFP បានផ្សាយថា ក្រសួងហិរញ្ញវត្ថុអាមេរិក បានអនុម័តដាក់ទណ្ឌកម្មលើមន្ត្រីយោធាមីយ៉ាន់ម៉ា១៦រូបព្រមទាំងគ្រួសាររបស់មន្ត្រីទាំងនោះ នៅថ្ងៃទី ១៧ខែឧសភា ដោយចោទប្រកាន់ ពីការគាំទ្រដល់អំពើហិង្សាសម្លាប់មនុស្សជាច្រើន។ ក្នុងចំណោមបុគ្គលដែលត្រូវក្រសួងហិរញ្ញវត្ថុអាមេរិកដាក់ក្នុងបញ្ជីខ្មៅមាន សមាជិកក្រុមប្រឹក្សារដ្ឋបាលមីយ៉ាន់ម៉ា៤រូប និង ... Read More »

គន្ធា កាហ្វេ និងតែ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ២១ ​ផ្លូវលេខ ​២៩១ ​សង្កាត់បឹងកក់២ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅផឹកកាហ្វេនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ គន្ធា កាហ្វេ និងតែ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ២១ ​ផ្លូវលេខ ​២៩១ ​សង្កាត់បឹងកក់២ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅផឹកកាហ្វេនៅទីតាំងខាងលើនេះ។ តាមការបញ្ជាក់ឲ្យដឹងពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៨ ... Read More »

សមត្ថកិច្ចសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងលួចឆ្មក់ចុះបង្ក្រាបបានទឹកអាល់កុលក្លែងក្លាយ៣០០លីត្រយកទៅបំផ្លាញចោល

ខេត្តស្វាយរៀង៖ សមត្ថកិច្ចរបស់សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងសហការជាមួយរដ្ឋបាលក្រុងស្វាយរៀងនិងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តលួចឆ្មក់ចុះបង្ក្រាបនៅតាមឱសថស្ថានក្នុងក្រុងស្វាយរៀង រកឃើញអាល់កុលក្លែងក្លាយប្រមាណ៣០០លីត្រយកទៅបំផ្លាញចោលភ្លាមៗតែម្ដង។ ការចុះបង្ក្រាបនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២១ដឹកនាំដោយលោកផឹង និល ប្រធាន ក ប ប ខេត្តលោកសរ សុដានី អភិបាលរងតំណាង ... Read More »

លោក ឃួង ស្រេង ចុះពិនិត្យស្ថានភាព តាមទីតាំងចាក់វ៉ាក់សាំងជាច្រើនកន្លែង ក្នុងខណ្ឌចំនួន៣នៅរាជធានីភ្នំពេញ ដើម្បីពង្រឹង និងពន្លឿន នៃការចាក់វ៉ាក់សាំង ជូនពលរដ្ឋ

ភ្នំពេញ៖ ដើម្បីពង្រឹង និងពន្លឿននៃការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការីនី នៅតាមគោលដៅនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នានា ទៅតាមការណែនាំរបស់រាជ រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ... Read More »

មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងឈរតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ក្នុងទិសទី១ ខេត្ត បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ រួមដំណើរមាន ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ; មេបញ្ជាការទិសទី១ ... Read More »

លោក Mancini បន្តកុងត្រាដឹកនាំក្រុមជម្រើសជាតិអុីតាលីរហូតដល់ឆ្នាំ២០២៦

ប្រធានសហព័ន្ធបាល់ទាត់ប្រទេសអ៊ីតាលី (FIGC) លោក Gabriele Gravina បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ឧសភាថា អ្នកចាត់ការសញ្ជាតិអ៊ីតាលីលោក Roberto Mancini បានចុះហត្ថលេខាលើកិច្ចសន្យាបន្តដែលនឹងធ្វើឱ្យគាត់ទទួលបន្ទុកដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីរហូតដល់ខែមិថុនា ឆ្នាំ២០២៦ ។ កិច្ចសន្យាដើមរបស់លោក ... Read More »

ខ្សែបម្រើ Toni Kroos ធ្វើតេស្តវិជ្ជមាន COVID-19 ខកខានបង្ហាញខ្លួនចុងរដូវកាលនេះ

កីឡាករ Toni Kroos ត្រូវខកខានការបង្ហាញខ្លួននៅលើទីលានរបស់ក្រុម Real Madrid ប៉ះក្រុម Bilbao កាលពីថ្ងៃអាទិត្យ ខណៈដែលរូបគេកំពុងស្ថិតនៅដាច់ដោយឡែកព្រោះតែធ្វើតេស្តវិជ្ជមានកូវីដ-១៩។ កីឡាកររូបនេះនឹងមិនមានវត្តមានសម្រាប់ការប្រកួតនៅថ្ងៃប្រកួតទី៣៨របស់ Real Madrid ជាមួយ Villarreal ... Read More »

Real Madrid ក្លាយជាឈ្មោះយីហោបាល់ទាត់ដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក

ក្លិប Real Madrid គឺជាយីហោបាល់ទាត់ដ៏មានតម្លៃបំផុតរបស់ពិភពលោក។ នេះបើយោងតាមបញ្ជីដែលត្រូវបានចេញផ្សាយថ្មីដែលធ្វើឱ្យពួកគេនាំមុខ Barcelona និង Manchester United ។ សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយនៅព្រឹកថ្ងៃទី១៨ ខែឧសភាថា នេះជាឆ្នាំទី៣ជាប់ៗគ្នាហើយដែលក្លិបអធិរាជស ... Read More »

គ្រូបង្វឹកក្រុម Manchester United អះអាងថា ការតវ៉ារបស់អ្នកគាំទ្របានជះឥទ្ធិពលដល់ក្រុម

យោងតាមអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បានឲ្យដឹងថា កីឡាកររបស់ក្រុមបិសាចក្រហម Manchester United បានរងផលប៉ះពាល់ពីការតវ៉ារបស់អ្នកគាំទ្រអំពីភាពជាម្ចាស់របស់ក្លិប។ កាលពីសប្តាហ៍មុនក្រុមរបស់លោក Solskjaer បានប្រកួតចាញ់ក្រុម Leicester និង Liverpool ... Read More »

រដ្ឋាភិបាលវៀតណាម៖ នឹងបណ្ដេញពលករបរទេសខុសច្បាប់ចេញពីប្រទេសរបស់ខ្លួន

អន្តរជាតិ​៖​ បើយោងតាមសេចក្តីជណដំណឹងរបស់ស្ថានទូតវៀតណាម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០២១នេះ​ នឹងពង្រឹងការត្រួតពិនិត្យលិខិតអនុញ្ញាតការងារ និងចំនួនពលករបរទេសនៅតាមសហគ្រាស និងគ្រឹះស្ថាននានាតាមនីតិវិធី ហើយបើពិនិត្យឃើញថា មានពលករបរទេសខុសច្បាប់ កំពុងស្នាក់នៅធ្វើការ នឹងបណ្តេញចេញពីប្រទេសរបស់ខ្លួន។ ​​នៅក្នុង​សេចក្តីជូនដំណឹងរបស់ស្ថានទូតវៀតណាម បានបញ្ជាក់យ៉ាងដូច្នេះថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ... Read More »

បុរស​ខ្លាំង​ហ្វីលីពីន៖ សម្រេចចិត្តបញ្ចុះពន្ធនាំចូលលើអង្ករ និងសាច់ជ្រូក​ ដើម្បីធានាសន្តិសុខស្បៀង និងការពារអ្នកប្រើប្រាស់នៅក្នុងប្រទេស

អន្តរជាតិ​៖​ ដើម្បីធានាសន្តិសុខស្បៀង និងការពារអ្នកប្រើប្រាស់នៅក្នុងប្រទេសដែលនាំចូលគ្រាប់ធញ្ញជាតិធំជាងគេបំផុតនៅលើពិភពលោក​ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានសម្រេចចិត្តកាត់បន្ថយពន្ធលើអង្ករនាំចូល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យប្រធានាធិបតីហ្វីលីពីន​ បាននិយាយថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងអតិផរណាកើនឡើង បានពិចារណាលើការកើនឡើងនៃតម្លៃស្រូវសកល និងភាពមិនប្រាកដប្រជានៃការផ្គត់ផ្គង់ស្រូវក្នុងស្រុក។ បេីយោងតាមបទបញ្ជាប្រតិបត្តិលោក Durterte ... Read More »

កិច្ចប្រជុំពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ ដើម្បីប្រមូលធាតុចូលលើសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២១-២០៣០

ភ្នំពេញ៖ បើយោងតាមអង្គភាព នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានអោយដឹងថា,នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពិភាក្សា និងប្រមូលធាតុចូលលើសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១-២០៣០ ដែលដឹកនាំដោយសហប្រធានពីររូបគឺ ... Read More »

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចុះត្រួតពិនិត្យមន្ទីរពិសោធន៍វេជ្ជសាស្ត្ររកមេរោគកូវីដ-១៩ នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ប្រភពពីរដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងថា, នៅព្រឹកថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោកបណ្ឌិត ម៉ម ប៊ុនហេង ... Read More »

ផ្ទួនៗ​! ឥណ្ឌា​ ករណី​ឆ្លងកូវី​ដ​-១៩​ កំពុង​វាយលុក​មិន​ទាន់​ចប់​ផង​,​ពេល​នេះ​ព្យុះ​ដ៏​ធំ​មួយ​វាយប្រហារសម្លាប់​មនុស្ស​យ៉ាងតិច​២០​នាក់

អន្តរជាតិ​​៖ ព្យុះ​តូ​ក​ទេ​( Tauktae)​ ដ៏ធំ​មួយ​ បាន​វាយប្រហារ​ប្រទេស​ឥណ្ឌា​ ជាមួយនឹង​ខ្យល់​ខ្លាំង​និង​ការ​ធ្លាក់ភ្លៀង​យ៉ាង​ជោគជាំ​ ​​បណ្តាលឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​២០​នាក់ និង​រំខាន​ដល់​​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដែល​ប្រទេស​នេះ​ត្រូវការ​បន្ទាន់​ដើម្បី​គ្រប់គ្រង​ការ​រី​រាលដាល​ នៃជំងឺ​ឆ្លងកូវី​ដ-​១៩​។​ ​ជាក់ស្ដែងព្យុះ​តូ​ក​ទេ​( Tauktae)​ ​នៅថ្ងៃ​អង្គារ​ទី​១៨​ ខែឧសភា ឆ្នាំ​២០២១នេះ​ បាន​វាយប្រហារ​តំបន់​ធំៗ​របស់​ប្រទេស​អាស៊ី​ខាងត្បូង​នេះ ... Read More »

ការវាយប្រហារតាមរយៈ iPhone Calendar (ប្រតិទិន) កាន់តែមានការកើនឡើង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, បើតាមការផ្សព្វផ្សាយរបស់ Malwarebytes ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីការពារមេរោគ ដ៏ល្បីមួយនោះបានបង្ហាញថា ជនខិលខូចបានកំពុងតែបង្កើនការវាយប្រហារតាមរយៈ iPhone Calendar ដោយបញ្ចូលនូវព្រឹត្តិការណ៍ផ្សេងៗទៅក្នុងប្រតិទិនរបស់អ្នកប្រើប្រាស់ ដែលទាក់ទងទៅនឹងកម្មវិធីអាសអាភាស ឬពួកគេអះអាងថាទូរសព្ទរបស់លោកអ្នកមានមេរោគ ... Read More »