ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បញ្ជាឱ្យកម្លាំងនគរបាលខេត្តព្រះវិហារស្វែងរកចាប់ខ្លួនតៃកុងរថយន្តធុនធំបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់៣នាក់និងរងរបួសធ្ងន់ម្នាក់

ខេត្តព្រះវិហារ៖  នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានបញ្ជាឱ្យស្នងការរង និងប្រធានការិយាល័យនគរបាលចរាចរណ៍ខេត្តព្រះវិហារ ស្វែងរកចាប់ខ្លួនតៃកុងរថយន្តធុនធំដែលរត់គេចខ្លួន ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់៣នាក់ និងរងរបួសធ្ងន់ម្នាក់។ នេះបើយោងតាមគេហទំព័រ អគ្គស្នងការនគរបាលជាតិ ចេញផ្សាយនៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។  ... Read More »

ម៉ាស់ការពារជំងឺឆ្លងចំនួន 5 ម៉ឺនសន្លឹក ត្រូវបានក្រុមហ៊ុន Namyoung Global ប្រគល់មកស្ថានទូតកម្ពុជា

សាធារណរដ្ឋកូរ៉េ៖ ម៉ាស់ការពារជំងឺឆ្លងចំនួន 5 ម៉ឺនសន្លឹក ត្រូវបានក្រុមហ៊ុន Namyoung Global ប្រគល់មកស្ថានទូតកម្ពុជា ដើម្បីចែកជូនដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី១២ ... Read More »

បុរសជនជាតិចិនម្នាក់ដឹកបន្លែឱ្យម៉ូយដួលស្លាប់ក្បែររបងផ្ទះវីឡា

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វាមួយគ្រឿងដឹកអីវ៉ាន់ឲ្យម៉ូយបានចុះពីលើម៉ូតូឈប់អែបនឹងរបងផ្ទះវីឡាមួយកន្លែងបានតែ៥នាទីក៏ដួលស្លាប់បាត់បង់ជីវិតបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ៩:៣០ នាទីព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលនៅទីនោះបានដឹងថា ជនជាតិចិនដែលដេកស្លាប់នេះជាអ្នកដឹកបន្លែនិងសាច់ឲ្យជនជាតិចិនដូចគ្នាតាមផ្ទះ។នៅព្រឹកកើតហេតុនេះ បន្ទាប់ពីដាក់អីវ៉ាន់ឲ្យម៉ូយរួចរាល់ហើយក៏អង្គុយសម្រាកអែបផ្ទះល្វែងមួយកន្លែងក្នុងទីតាំងខាងលើ ... Read More »

ព្យុះព្រិលគ្របដណ្តប់ប្រទេសជប៉ុន ស្លាប់៨នាក់ ចរាចរណ៍ជាប់គាំងទាំងស្រុង

តំបន់ជាច្រើនក្នុងទឹកដីប្រទេសជប៉ុនបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយព្យុះព្រិលយ៉ាងក្រាស់គ្របដណ្តប់ស្ទើរទូទាំងប្រទេស។ ព្យុះព្រិលដ៏អាក្រក់នោះ​បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួស​។ ចរាចរណ៍នានាក្នុងប្រទេសជប៉ុន បានកកស្ទះស្ទើរតែទាំងស្រុង ។ មានរថយន្តដល់ទៅជាង​១២០០គ្រឿងត្រូវជាប់គាំងនៅលើផ្លូវល្បឿនលឿន ស្ថិតនៅតំបន់ Hokuriku។ ជាមួយគ្នានេះ ព្យុះព្រិលបានធ្វើឲ្យកាត់ផ្តាច់ប្រព័ន្ធអគ្គិសនី ផ្ទះរាប់ពាន់ខ្នងគ្មានអគ្គិសនីប្រើប្រាស់​។ តំបន់ភាគខាងជើង និងភាគកណ្តាលមានព្រិលធ្លាក់យ៉ាងក្រាស់មិនធ្លាប់មានពីមុនមក​ឡើយ។ កម្រិតព្រិលធ្លាក់លើសពីរាល់ឆ្នាំ​ដល់ទៅ៣ដង​ ... Read More »

ជនជាតិវៀតណាម២នាក់តុលាការផ្ដន្ទាទោស ដាក់ពន្ធនាគារម្នាក់២០ឆ្នាំ និងម្នាក់ទៀត២៥ឆ្នាំ ករណីគ្រឿងញៀន

ភ្នំពេញ ៖  លោក ឯក ប៉ូលីហ្វីល ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងមានលោក ហេង ផេង ជាតំណាងអយ្យការ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទប្រុសស្រី២នាក់ ដោយសម្រេចដាក់ពន្ធនាគារកំណត់ក្មុងម្នាក់រយៈពេលចំនួន២០ឆ្នាំ ដល់២៥ឆ្នាំ ហើយបានពិន័យជាប្រាក់ចំនួន ... Read More »

អនុវត្តតាមដីកាលេខ៤៥៣៥របស់សាលាដំបូងខេត្តកំពង់ឆ្នាំងសមត្ថកិច្ចឃាត់ខ្លួនព្រះសង្ឃមួយអង្គករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស

ខេត្តស្វាយរៀង៖ លោកដូរ៉ា អង្គប្រទានព្រះរាជអាជ្ញារងខេត្តស្វាយរៀង បានដឹកនាំកម្លាំងចម្រុះចុះអនុវត្តដីកាលេខ៤៥៣៥ ចុះហត្ត្ថលេខាដោយលោកឡុង សុីថា តំណាងអយ្យការសាលាដំបូង ខេត្តកំពង់ឆ្នាំង ពាក់ពន្ធ័ករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស នៅចំណុចវត្តសិរីសុវណ្ណ ហៅវត្តថ្មី ស្ថិតក្នុងភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងយកទៅសាកសួរកាលពីវេលាម៉ោង៤និង៤១នាទីរសៀលថ្ងៃទី១១ ខែមករា ... Read More »

រដ្ឋាភិបាលអាល់ហ្សេរី​ ដើម្បីលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក​ បានកំណត់ទំហំទឹកប្រាក់នាំចូលរថយន្តត្រឹម២ពាន់លានដុល្លារ

អន្តរជាតិ៖​ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរបស់ប្រទេសអាល់ហ្សេរី​ លោកFerhat Ait Ali Braham បានប្រកាសតាមវិទ្យុជាតិប្រទេសខ្លួនថា៖​ បច្ចុប្បន្នរដ្ឋាភិបាលអាល់ហ្សេរី បានកំណត់ទឹកប្រាក់នៃការនាំចូលរថយន្តថ្មីពីបរទេសក្នុងទំហំអតិបរិមា២ពាន់លានដុល្លារអាមេរិក។​ មិនតែប៉ុណ្ណោះរដ្ឋមន្ត្រីអាល់ហ្សេរី អះអាងបន្ថែមថា ការនាំចូលរថយន្ត នឹងមិនត្រូវបានហាមឃាត់ដាច់ខាតនោះឡើយ ប៉ុន្តែរដ្ឋាភិបាលមានឆន្ទៈលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក។ «ប្រឈមនឹងស្ថានភាពហិរញ្ញវត្ថុដ៏លំបាក ... Read More »

លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា

ភ្នំពេញ៖  អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានបន្តថ្លែងទៀតថា ៖  ១- បើគ្មានដំណោះស្រាយមិនចូលរួមការបោះឆ្នោត = មានអ្នកណាឲ្យចូលរួមបើនៅជាក្រុមឧទ្ទាមនោះ? ២- មិនចង់ឲ្យកម្ពុជាចំណុះបរទេស? ... Read More »

វៀតណាម​ ​នឹង​កំណត់​ចំនួន​ជើងហោះហើរ​ចូលក្នុង​ប្រទេសខ្លួន​ចាប់ពីពេលនេះ​ទៅ រហូតដល់​ក្រោយ​ថ្ងៃបុណ្យ​ចូលឆ្នាំ

អន្តរជាតិ៖​ បើតាម​ការប្រកាស​របស់នាយ​ក​រដ្ឋមន្ត្រីវៀតណាម​លោក ង្វៀន ស៊ួ​ន​ហ្វុ​ក នៅ​ថ្ងៃទី​១០ ខែមករា​ថ្មីៗនេះថា ដើម្បី​កាត់បន្ថយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ អាជ្ញាធរវៀតណាម​ ​នឹង​កំណត់​ចំនួន​ជើងហោះហើរ​ចូលក្នុង​ប្រទេស​ចាប់ពីពេលនេះ​ទៅ រហូតដល់​ក្រោយ​ថ្ងៃបុណ្យ​ចូលឆ្នាំ​នៅ​ពាក់កណ្តាល​ខែកុម្ភៈ ។ បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាននិយាយថា នាយករដ្ឋមន្ត្រី​វៀតណាម ... Read More »

ពិធីសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋចំនួន ១៥៣គ្រួសារ

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ... Read More »

អភិបាលក្រុងស្វាយរៀងជំរុញដល់មន្ត្រីពាក់ព័ន្ធបន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពនិងតម្លាភាព

ខេត្តស្វាយរៀង៖ លោកណុប ចំរើន អភិបាលក្រុងស្វាយរៀងបានជំរុញដល់មន្ត្រីដែលពាក់ព័ន្ធបន្តយកចិត្តទុកដាក់ ផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពនិងតម្លាភាព។ ការជំរុញបែបនេះរបស់លោកអភិបាលក្រុងស្វាយរៀងគឺនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករាឆ្នាំ២០២១និងទិសដៅបន្តអនុវត្តរបស់រដ្ឋបាលក្រុងស្វាយរៀងនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាក្រុងស្វាយរៀង។ ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកសរ សុដានី អភិបាលរងក្រុង លោកកែន រិទ្ធី អធិការនគរបាលក្រុង ... Read More »

សេចក្តីជូនដំណឹង ស្តីពីការបញ្ឈប់យកថ្លៃឈ្នួលរក្សាទុកក្នុងឃ្លាំងពីអតិថិជន

ភ្នំពេញ៖ប្រៃសណីយ៍កម្ពុជា សូមជម្រាបជូន -លោក លោកស្រី ជាប្រធាននាយកដ្ឋាន ប្រធានមជ្ឈមណ្ឌល -លោក លោកស្រី នាង កញ្ញា ជាប្រធានសាខាប្រៃសណីយ៍កម្ពុជារាជធានី -ខេត្ត ស្តីពីបញ្ឈប់ការយកថ្លៃឈ្នួលរក្សាទុកក្នុងឃ្លាំងពីអតិថិជន។ នេះបើយោងតាមលិខិតរបស់ប្រៃសណីយ៍កម្ពុជា ដែលអង្គភាព ... Read More »

អាណាព្យាបាលគួរតែប្រុងប្រយ័ត្ន! ខណៈក្រុមចោរ តែងតែធ្វើសកម្មភាពល្បួង​ដោះ​យក​គ្រឿងអលង្ការ​ពី​ក្មេង​សិស្សសាលា (មានវីដេអូ)

ភ្នំពេញ៖ បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ម៉ា​រា​យុទ្ធ ម៉ៅ បាន​បង្ហោះ​ប្រភព​ដើម​នៃ​វី​ដេ​អូ​ពី​កាមេរ៉ា​សុវត្ថិភាពមួយ និង​បានសរសេរ​ថា «​សូម​ប្រុង​ប្រយ័ត្ន​! ​ក្រុម​ចោរ បាន​ល្បួង​ដោះ​យក​គ្រឿងអលង្ការ​ពី​ក្មេង​ស្រី​សិស្សសាលា​ម្នាក់ ខណៈ​នាង​តូច​កំពុង​ដើរ​តាម​ផ្លូវ ទៅ​ផ្ទះ បន្ទាប់​ចេញពី​សាលា​បឋម​សិក្សា​ឫស្សី​កែវ។ ​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលេី​ បន្តថា​ ទើប​ចូល​រៀន​បាន​មួយ​ថ្ងៃ ... Read More »

ម៉ាឡេស៊ី​ប្រកាសអាសន្នបន្ទាន់ទូទាំងប្រទេស ដើម្បីទប់ស្កាត់កូវីដ​-១៩

ព្រះមហាក្សត្រម៉ាឡេស៊ី ​បានសម្រេចព្រះទ័យប្រកាសអាសន្នទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ហើយច្បាប់អាសន្ននោះនឹងអូសបន្លាយរហូតទៅដល់ថ្ងៃទី​១ខែសីហាឆ្នាំ​២០២១ ប្រសិនបើស្ថានភាព​កូវីដ​-១៩មិនទាន់គ្រប់គ្រងបាន។ នៅក្នុងសេចក្តីប្រកាសពីព្រះរាជវាំង Istana Negara ម៉ាឡេស៊ី​ នៅថ្ងៃទី​១១ខែមករា ឆ្នាំ​២០២១​ បានបញ្ជាក់ថា ស្ថានភាពអាសន្ននេះ​នឹងជួយដល់ម៉ាឡេស៊ី​ឆាប់ឆ្លងផុតដំណាក់កាលអាក្រក់បំផុតដោយកូវីដ​-១៩​។ ការដែលព្រះមហាក្សត្រ Al-Sultan ... Read More »

ប្រជុំបូកសរុបលទ្ធផលការងាររដ្ឋបាល និងជំនាញហិរញ្ញវត្ថុឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំ Video Conference បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវពលរដ្ឋ រួសរាន់ទៅបង់សេវាប្រមូលសំរាមគ្រប់ៗគ្នាសម្រាប់ខែធ្នូ ២០២០

ភ្នំពេញ៖ នៅក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឺងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ជ្រាបថា បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញកំពុងទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ សម្រាប់ខែធ្នូ ឆ្នាំ២០២០។  ចំពោះបងប្អូនប្រជាពលរដ្ឋដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែវិច្ឆិកា ... Read More »

លោក ឃួង ស្រេង មិនអនុញ្ញាតឲ្យកាប់យកចេញដើមឈើធំៗ៣ដើមនៅលើសួន ច្បារកាណាឌីយ៉ាដែលគ្រោងកាប់នោះឡើយ គឺមានតែដាំបន្ថែម

ភ្នំពេញ៖  ដើមឈើធំៗចំនួន៣ដើមក្នុង ចំណោមដើមឈើប្រមាណ៥០ដើមនៅលើសួនច្បារកាណាឌីយ៉ា មុខមន្ទីរពេទ្យអង្គឌួងស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលអាជ្ញាធររាជធានីភ្នំពេញ ក្រោមការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសម្រេចឱ្យកាប់យកចេញហើយដាំថ្មីជំនួសនោះ មកដល់ពេលនេះ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចថាមិនឲ្យកាប់យកចេញនោះទេ មានតែការដាំថ្មីបន្ថែមទៀត ... Read More »

អាមេរិកបញ្ជូនទាហាន​១៥០០០នាក់ទៅការពារពិធីចូលកាន់តំណែងប្រធានាធិបតីរបស់លោកបៃឌិន

មេបញ្ជាការឆ្មាំការពារជាតិអាមេរិក លោក Daniel Hokanson បាននិយាយថា មន្ទីរប៉ង់តាហ្គោនបានអនុម័តការដាក់ពង្រាយឆ្មាំជាតិរាប់សិបពាន់នាក់នៅវ៉ាស៊ីនតោនឌីស៊ី ការពារពិធីស្បថចូលកាន់តំណែងរបស់លោកបៃឌិន​។ លោកDaniel Hokanson បានបញ្ជាក់ថា​ «អាទិភាពដំបូងបង្អស់របស់យើងគឺការពារពលរដ្ឋនិងទ្រព្យសម្បត្តិរបស់ពលរដ្ឋ។ ខ្ញុំបានពិភាក្សាយ៉ាងល្អិតល្អន់ជាមួយទីប្រឹក្សា​ ហើយសម្រេចដាក់កម្លាំងទាហានការពារ​ រៀបចំសន្តិសុខសណ្តាប់ធ្នាប់»។ លោក​Daniel ... Read More »

FBI ព្រមានពីការធ្វើបាតុកម្ម ប្រដាប់អាវុធនៅទូទាំងប្រទេសអាមេរិកនាសប្តាហ៍ក្រោយ

ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ Federal Bureau of Investigation (FBI) ទទួលបានព័ត៌មាន​ស្តីពីគម្រោងធ្វើបាតុកម្ម ប្រដាប់អាវុធនៅទូទាំងសហរដ្ឋអាមេរិកក្នុងថ្ងៃលោកបៃឌិនស្បថចូលកាន់តំណែងប្រធានាធិបតីនាថ្ងៃទី២០ខែមករា។ តាមសារព័ត៌មាន AP និង CNN បានផ្សាយថា តាមព័ត៌មានដែលក្រុម FBI ... Read More »

ក្រុមបិសាចក្រហម Manchester United នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Liverpool នៅជុំទី៤ពានរង្វាន់FA Cup

គូប្រជែងនៅក្របខ័ណ្ឌ Premier League គឺក្រុមបិសាចក្រហមManchester United និង Liverpool នឹងជួបគ្នានៅទឹកដី Old Trafford ក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទី៤ នៅចុងខែនេះ។ ... Read More »

ខ្សែបម្រើ Witsel របស់ក្រុម Dortmund អាចខកខានបង្ហាញខ្លួនយូរខែ ដោយសាររងរបួសសរសៃពួរសាច់ដុំ

ក្លិប Borussia Dortmund បានបញ្ជាក់ថា ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិក Axel Witsel របស់ពួកគេប្រឈមមុខនឹងការព្យាបាលច្រើនខែដោយសារតែរងរបួសសរសៃពួរសាច់ដុំដែលគំរាមកំហែងដល់ការបង្ហាញខ្លួនរបស់គេរហូតចប់រដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ CNA កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ ខ្សែបម្រើការពារបែលហ្ស៊ិករូបនេះត្រូវបានជួយឲ្យក្រុមឈ្នះក្នុងលទ្ធផល ៣-១ ... Read More »

Holyfield ចង់ប្រកួតជាមួយ Mike Tyson ដែលអាចរកចំណូលបាន២០០លានដុល្លារ

Evander Holyfield និង Mike Tyson បានប្រយុទ្ធគ្នាចំនួន២លើកកាលពីអតីតកាលក្នុងអំឡុងពេលពួកគាត់មានអាជីពជាអ្នកប្រដាល់សកល ប៉ុន្តែឥឡូវនេះអតីតកីឡាករទម្ងន់ធ្ងន់ទាំងពីររូបកំពុងជំរុញឱ្យមានការប្រកួតគ្នាលើកទី៣។ លោក Mike Tyson មានវ័យ៥៤ឆ្នាំ ថ្មីៗនេះបានវិលត្រឡប់មកសង្វៀនវិញដោយប្រកួតជាមួយ Roy Jones ហើយលោក ... Read More »

David Gilbert និង Kyren Wilson ឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រកម្មវិធី Masters 2021

David Gilbert បានផ្តួល Joe Perry ក្នុងលទ្ធផល ៦-២ ខណៈដែល Kyren Wilson បានបញ្ចប់ជ័យជម្នះ ៦-២ លើ Gary Wilson ... Read More »

Update៖ រហូតដល់ម៉ោង​ ៩៖០០​នាទី ព្រឹក​ ថ្ងៃទី១២ ខែមករា​ ពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី​ ទេ​ និង​មានជាសះស្បេីយ​ ២នាក់ (បាត់ដំបង​ទាំងពីរនាក់)

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៩៖០០​នាទី ព្រឹក​ ថ្ងៃទី១២ ខែមករា​ ឆ្នាំ២០២១​ ពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី​ ទេ​ និង​មានជាសះស្បេីយ​ ២នាក់ (បាត់ដំបង​ទាំងពីរនាក់)​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣៩២នាក់  ... Read More »

លោក វេង សាខុន ៖ ប្រជាពលរដ្ឋចាប់អារម្មណ៍គិតគូពីការរស់នៅស្អាត បញ្ហាសុខភាព និងមាននិន្នាការប្រកាន់យករបបអាហារមួយមានគុណភាព និងសុវត្ថិភាព ជាពិសេស បន្លែ ផ្លែឈើ និងត្រីសាច់

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានថ្លែងឲ្យដឹងថា, ដោយសារប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ក្នុងរយៈពេលជាងពីទសវត្ស កន្លងទៅនេះបានធ្វើកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចល្អក្នុងកំណើនថេរជាង ៧% លើកលែងតែក្នុងដំណាក់កាលនៃការរីករាលជាសកលនៃមេរោគកូវីដ-១៩ ... Read More »

ចាប់ពីថ្ងៃទី១៣-១៩ ខែមករា២០២១ កម្ពុជាធ្លាក់ត្រជាក់ខ្លាំង ជាពិសេសតំបន់ជួរភ្នំដងរែក , បើសមុទ្រមានខ្យល់និងរលកខ្ពស់

ភ្នំពេញ៖ បើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ ស្តីអំពី សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស បានបញ្ជាក់ឲ្យដឹងថា, ចាប់ពីថ្ងៃទី ១៣ – ... Read More »

ជនខិលខូចកំពុងតែប្រើល្បិចលួចយកព័ត៌មានគណនីវីង (Wing) តាមរយៈកម្មវិធី Telegram

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ អង្គភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា, បានសង្កេតឃើញមានជនខិលខូចមួយចំនួនកំពុងតែចែកចាយតំណភ្ជាប់តាមរយៈកម្មវិធី Telegram ដោយសន្យាថាលោកអ្នកនឹងទទួលបានប្រាក់កាសដោយគ្រាន់តែអញ្ជើញមិត្តភ័ក្តិឱ្យចូលរួមប្រើប្រាស់ ឬចែកចាយតំណភ្ជាប់ខាងលើ។ ប៉ុន្តែនៅពេលដែលលោកអ្នកចុចនៅលើតំណភ្ជាប់នោះ ពួកគេនិងស្នើសុំយកព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដូចជា ប័ណ្ណសម្គាល់ខ្លួន ... Read More »

មានមុខមាត់ស្រដៀងតារាកូរ៉េហើយ គឹម មីនយុន ពូកែទាំងច្រៀងនិងរាំថែមទៀត

     ភ្នំពេញ៖ កន្លងទៅលោក គឹម មីនយុន ធ្វើឲ្យ​មានការយល់ច្រឡំខ្លះថាជាតារាចម្រៀង ឬតារាសម្តែងពីប្រទេសកូរ៉េ ព្រោះតែលោកមុខមាត់ស្រដៀងគ្នាទៅនឹងតារាអាស៊ីនៃប្រទេសមួយនេះដែលសូម្បីតែការតុបតែងខ្លួន ស្លៀកពាក់ ក្បាច់រាំ ក៏គេស្ទើតែច្រឡំផងដែរ។ ​គឹម មីនយុន ធ្លាប់បានធ្វើឲ្យទស្សនិកជនស្គាល់តាមរយៈការបញ្ចេញសមត្ថភាពសិល្បៈមួយចំនួនជាបន្តបន្ទាប់ពិសេសស្នាដៃសម្តែងក្នុងភាពយន្តភាគ ... Read More »

ដំណឹងល្អថ្ងៃនេះ ! មានករណីជាសះស្បើយចំនួន ០២នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីទេ

ភ្នំពេញ, នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មានឲ្យដឹងថា មានករណីជាសះស្បើយចំនួន ០២នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីទេ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺកូវីដ-១៩ ចំពោះអ្នកជាសះស្បើយទាំងពីរនាក់រួមមាន៖ ... Read More »

Update ៖ ក្មេងប្រុស២នាក់ដែលបាត់ អ្នកស្រុករកឃើញហើយស្លាប់នៅក្នុងស្រះទឹក

ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុស២នាក់ដែលបាត់ខ្លួនពេញមួយថ្ងៃ នាពេលនេះត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋបានរកឃើញសាកសពហើយកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លង់ទឹកស្រះមួយកន្លែងនៅក្បែរសាលារៀន ស្ថិតនៅភូមិតាឪ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។    ... Read More »