ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ឆ្ងល់ណាស់ថា ! ហេតុអីជិត១ឆ្នាំហើយ ជនសង្ស័យជាទាហានបានបាញ់សម្លាប់ និស្សិតពេទ្យជាគូដណ្តឹង នៅមិនទាន់ចាប់ខ្លួនមកផ្តន្ទាទោសបាននៅឡើយ

ភ្នំពេញ៖ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រិយមិត្ត នៅខណ្ឌកំបូល និងក្នុងរាជធានីភ្នំពេញទាំងមូល ពិតជាបានដឹងករណីឃាតកម្មដ៏សាហាវដែលបង្កឡើងដោយយុវជនម្នាក់ជាមន្ត្រីយោធា បានធ្វើការបាញ់សម្លាប់គូដណ្តឹងរបស់ខ្លួន បណ្តាលអោយស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ​កើត​ឡើង​នៅ​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ ដែលមាន​ទីតាំង​ស្ថិតនៅ​បុរី​រំចេក​អូ​ឌឹ​ម តាម​បណ្ដោយ​ផ្លូវលំ BT សង្កាត់​កន្ទោក ... Read More »

រថយន្តធុនធំបេីកលឿនជ្រុលបុករថយន្តឡិចស៊ីស470ពីក្រោយរងការខូចខាតរួចបន្តឡេីងខឿនសួនច្បារ

ភ្នំពេញ​៖​ រថយន្តធុនធំមួយគ្រឿងបេីកបរក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនជាប់ក៏ជ្រុលបុកគូទរថយន្តឡិចស៊ីស470ពេញទំហឹងបណ្តាលឲ្យរងការខូចខាតរួចរថយន្តបង្កមិនទាន់អស់ល្បឿនក៏បន្តឡេីងសួនច្បារពុះចែកផ្លូវទៅមុខលែងរួច។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២០​ នៅចំណុចមុខវត្តព្រៃស្ពឺ​ តាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​  រាជធានីភ្នំពេញ​។  តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តឡិចស៊ីសLX 470 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2G. ... Read More »

ប្រទះឃើញយុវជនម្នាក់ចង.កនៅរោងបាយខាងក្រោយផ្ទះភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់

ខេត្តស្វាយរៀង៖ យុវជនម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកសម្លាប់ខ្លួន នៅរោងបាយខាងក្រោយផ្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់ខណៈក្រុមគ្រួសារអះអាងថាមានជំងឺសរសៃប្រសាទ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅត្រង់ចំណុចភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាយុវជនដែលចងកសម្លាប់ខ្លួនមានឈ្មោះទិត្យ សុធា  អាយុ១៨ឆ្នាំ មុខរបរកសិកររស់ក្នុងភូមិសង្កាត់ខាងលើ។ ប្រភពបន្តថាបន្ទាប់ពី បានទទួលព័ត៌មានពីអនុភូមិចំបក់ឈ្មោះ ... Read More »

អភិបាលខណ្ឌព្រែកព្នៅ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខណ្ឌ ផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះ

ភ្នំពេញ៖ លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ និងលោក ជា ខេមា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ព្រមទាំងមន្ត្រីក្រោមឱវាទជាច្រើននាក់ទៀត បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ជូនដល់គ្រួសាររងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងស្ថិតនៅបុរីឈូកវ៉ា១ ភូមិភ្លូផ្អែម ... Read More »

រដ្ឋបាលខេត្តស្វាយរៀងគាំទ្រនិងលើកទឹកចិត្តដល់វិស័យឯកជនក្នុងការវិនិយោគអចលនទ្រព្យដីធ្លីក្នុងខេត្តដែលមានសន្ទុះកើនឡើងខ្លាំង

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្តសូមគាំទ្រនិងលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ក្នុងខេត្តស្វាយរៀងក្នុងការវិនិយោគវិស័យអចលនទ្រព្យដីធ្លី ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍដែលជាឱកាសមួយសម្រាប់អ្នកវិនិយោគទុនទាំងអស់មកបណ្តាក់ទុនរកស៊ីនៅខេត្តស្វាយរៀងហើយខេត្តក៏មានទីតាំងដីអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគផងដែរ។ ការថ្លែងប្រកាសគាំទ្ររបស់លោកអភិបាលខេត្តស្វាយរៀងបែបនេះ គឺក្នុងឱកាសដែលលោកអញ្ជើញចូលរួមសម្ពោធបើកការដ្ឋានសាងសង់គម្រោងលំនៅឋានរំដួលវ៉ៃគោស្ថិតនៅក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់សង្ស័យពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ២១ : ៣០នាទីយប់ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័ករណីគ្រឿងញៀនម្នាក់ ស្ថិតនៅក្រុម ២៧ ភូមិ ២ ... Read More »

ក្រុមប្រឹក្សាខណ្ឌច្បារអំពៅបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ៨.០០ នាទី ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ ក្រោមអធិបតីភាព លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ ... Read More »

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងឡាំប្រឺតាបណ្តាលឱ្យឡាំប្រឺតាក្រឡាប់ផ្ងាជើង

ភ្នំពេញ៖ រថយន្តមួយគ្រឿងបានឆ្លងផ្លូវទៅបុកឡាំប្រឺតាក្រឡាប់ផ្ងាជើង រងការខូចខាតមួយកំណាត់ក្រោយយ៉ាងដំណំ តែមិនមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ១៥នាទី ថ្ងៃត្រង់ថ្ងៃទី ២៨ ខែធ្នូឆ្នាំ ២០២០នៅតាមបណ្តោយផ្លូវ៦១៦ កែងផ្លូវ១១៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ... Read More »

កងការពារព្រំដែនលេខ៦០១បន្តល្បាតតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

ខេត្តកណ្តាល៖ ដើម្បីរក្សាបាននូវបូរណភាពដែនដី សុខសន្តិភាព និងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមាន នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម កងការពារព្រំដែនលេខ៦០១បន្តល្បាតតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រទទួលខុសត្រូវ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ។ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ៦០១ ... Read More »

មេខ្លោងផ្ដើមគំនិតសម្លាប់ចៅអធិការវត្តចេតិយ៍ថ្មីដល់ក្នុងបន្ទប់សឹងនៅស្រុកពញាឮនោះត្រូវនគរបាលឃាត់ខ្លួនបានហើយ

ខេត្តកណ្ដាល៖ ត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ករណីឃាតកម្មនៅស្រុកពញាឮ សម្លាប់ព្រះសង្ឃចៅអធិការវត្តចេតិយ៍ថ្មី ត្រូវបាននគរបាលខេត្តកណ្ដាល ធ្វើការស្រាវជ្រាវវែកមុខចាប់ខ្លួនជនសង្ស័យជាមេខ្លោងបានហើយ នៅថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០២០។      មន្ត្រីនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា  ជនសង្ស័យ​រូប​នេះ​មានឈ្មោះ ឡៅ ទ្រី ... Read More »

កងកម្លាំងទូទាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចូលរួមថវិកាដោយស្ម័គ្រចិត្ត ជាមួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំងជំងឺកូវីដ-១៩

ខេត្តបន្ទាយមានជ័យ៖ គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ យោធភូមិភាគទី៥ បានស្ម័គ្រចិត្ត បរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១១,៣៧៥,០០០ រៀល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ... Read More »

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិ នាឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២១

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ សារជូនពរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិ នាឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២១។ លោកនាយឧត្តមសេនីយ៍បានថ្លែងថា, ... Read More »

៣គូនៅលីគកំពូលអង់គ្លេសបានត្រឹមស្មើគ្នាសម្រាប់ការប្រកួតសប្តាហ៍ទី១៥

ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សម្រាប់សប្តាហ៍ទី១៥ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី២៧ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ដោយមាន៦ក្រុម ស្មើនឹង៣គូប្រកួតគ្នាបានត្រឹមលទ្ធផលស្មើគ្នាទាំងអស់។ នេះបើយោងតាមលទ្ធផលរបស់ soccerway និងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៨ ... Read More »

ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ១០០គ្រួសារ នៅស្រុកទឹកឈូ និងក្រុងកំពត បានទទួលអំណោយកាកបាទក្រហមកម្ពុជាខេត្តកំពត

ខេត្តកំពត៖ លោក ជាវ​ តាយ​ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានអញ្ជើញចែកអំណោយកាកបាទក្រហមជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកទឹកឈូ និងក្រុងកំពត ខេត្តកំពតចំនួន ១០០គ្រួសារ នាថ្ងៃទី​ ២៨ ខែ​ ធ្នូ​ ... Read More »

នាយករដ្ឋមន្ត្រីថៃ បានផ្ញើសារលិខិតជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ

ភ្នំពេញ៖ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ បានផ្ញើសារលិខិតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ។ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបានថ្លែងថា, ... Read More »

ក្រសួងមហាផ្ទៃ ពិនិត្យដាក់បញ្ចូលខ្លឹមសារវិធានអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណៈសម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានអោយដឹងថា, នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំក្រុមការងារ ដើម្បីត្រួតពិនិត្យ និងពិភាក្សា លើការដាក់បញ្ចូលខ្លឹមសារស្ដីពីវិធានអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណៈសម្បត្តិ នៃគោលនយោបាយ ... Read More »

មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញជាអធិបតីក្នុងពិធីបិទ និងបើកវគ្គនៅសាលាពលទាហានទី៥

ខេត្តបាត់ដំបង៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាស និងបើកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ ដល់កងកម្លាំងអន្តរាគមន៍ចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី៥ ឆ្នាំ២០២០ នៅសាលប្រជុំសាលាពលទាហានទី៥ យោធភូមិភាគទី៥ ... Read More »

ករណីឆ្លងកូវីដ-១៩ថ្មី នៅប្រទេសថៃ បន្តរកឃើញចំនួន ១២១ករណី បន្ថែមទៀត

អន្តរជាតិ៖ បើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ–១៩ (CCSA) លោក Taweesilp Visanuyothin កាលពីថ្ងៃអាទិត្យទី២៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសថា ខ្លួនមានករណីឆ្លងថ្មីចំនួន ១២១ករណី បន្ថែមទៀតដោយក្នុងនោះមានអ្នកឆ្លងមកពីបរទេសមានចំនួន ៨ករណី។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ ... Read More »

សម្ដេចក្រឡាហោម ស ខេង ជម្រាបទៅកាន់លោក លោកស្រីអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ការពង្រឹងការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្ដេចក្រឡាហោម  ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹងជម្រាបទៅកាន់លោក លោកស្រីអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ស្ដីពី ការពង្រឹងការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីឱ្យដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រជុំទី៤របស់រាជរដ្ឋាភិបាល ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសមធម៌។ ... Read More »

បើកបររថយន្តខ្វះការប្រុងប្រយ័ត្នបង្កជាគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្តពេញទំហឹង

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង រថយន្ត ដោយសារខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យរងការខូចខាតរៀងខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវ R6 ... Read More »

លោក ហ៊ុន ម៉ានី៖ នយោបាយឈ្នះ ឈ្នះ ក្តោបយកទិដ្ឋភាពសំខាន់ៗចំនួនពីរ

ភ្នំពេញ៖ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានថ្លែងឲ្យដឹងថា, “នយោបាយឈ្នះ ឈ្នះ ក្តោបយកទិដ្ឋភាពសំខាន់ៗចំនួនពីរ” ទី១- ជាការបញ្ចប់ទាំងស្រុងនៃជម្លោះរវាងខ្មែរ និងខ្មែរ ដែលនាំឲ្យកម្ពុជាមានការឯកភាពជាតិ ការឯកភាពទឹកដី ... Read More »

សមត្ថកិច្ចបញ្ជូនខ្លួនឪពុកចាប់រំលោភកូនស្រីបង្កើតអាយុ១០ឆ្នាំទៅតុលាការ

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនឪពុកបង្កើតម្នាក់ដែលចាប់រំលោភសេពសន្ថវ:កូនស្រីខ្លួនឯងអាយុត្រឹម១០ឆ្នាំ បានសម្រេចពីរដងហើយត្រូវប្រពន្ធតាមទាន់ ប្តឹងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តច្បាប់នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២០។ លោក ឡាយ គឹមលួន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ... Read More »

ប្រធានាធិបតីរុស្ស៊ី លោកពូទីន​​ សម្រេចចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩

អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ី បានប្រកាសថា ប្រធានាធិបតីបានសម្រេច​ចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩Sputnik V ដែលបានចាប់ផ្តើមចាក់ជូនពលរដ្ឋ ​តាំងពីដើមខែធ្នូ។ សារព័ត៌មានChannel News Asia បានដកស្រង់សំដីអ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ី​បាន បញ្ជាក់នៅថ្ងៃទី​២៧ខែធ្នូថា ប្រធានាធិបតីពូទីនបានសម្រេចចាក់វ៉ាក់សាំង​ ប្រឆាំងកូវីដ​-១៩ ផលិតដោយប្រទេសរុស្ស៊ីផ្ទាល់គឺ ... Read More »

ប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខា​លើកញ្ចប់ជំនួយ​កូវីដ​-១៩ មានតម្លៃ​​៩០០ពាន់លានដុល្លារ

នៅព្រឹកថ្ងៃទី​២៨ខែធ្នូ ប្រធានាធិបតីអាមេរិក ​​ដូណាល់ ត្រាំ បានចុះហត្ថលេខាអនុម័ត លើកញ្ចប់ជំនួយ​កូវីដ​-១៩ មានទឹកប្រាក់ដល់ទៅ​៩០០ពាន់លានដុល្លារ​។ ការចុះហត្ថលេខា​នឹងជួយដល់រដ្ឋាភិបាល​បញ្ចៀសការបិទទ្វារ​។ កាលពីថ្ងៃទី​២១ខែធ្នូ​ ព្រឹទ្ធសភាអាមេរិក​បានបោះឆ្នោតអនុម័ត​ដោយទទួលបាន សំឡេងគាំទ្រ​៩២ និងប្រឆាំង​តែ​៦ ប៉ុណ្ណោះ ។ ការអនុម័តកញ្ចប់ជំនួយខាងលើនឹងជួយដល់បណ្តាក្រុមហ៊ុន ... Read More »

នេះជាមេរៀនសម្រាប់ជាងរថយន្តសូមប្រុងប្រយ័ត្ន៖ ជាងម្នាក់​​លូនចូល​​ជួសជុលក្រោម​រថយន្ត មិនប្រយ័ត្នបណ្ដាលឲ្យបាត់បង់ជីវិត

ខេត្តបន្ទាយមានជ័យ៖ ជាង​ជួសជុល​រថយន្ត​ម្នាក់ ដោយសារតែការធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្នបាន​យក​អាំង​វិច​ទ័​រ​(​ប្រដាប់​សាក​អា​គុយ​)​ ទៅចាប់​បញ្ចូល​ភ្លើង​អា​គុយ​ជាប់​នឹងតួ​រថយន្ត បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​​ស្លាប់​នៅ​ពេល​កំពុង​ជួសជុល​ខាងក្រោម​រថយន្ត ។ ហេតុការណ៍ខាងលើ បានកើតឡើងកាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២​៧ ខែធ្នូ ឆ្នាំ​២០២០ នៅចំណុចមុខ​ផ្ទះ​របស់​ឈ្មោះ ខៀវគី​ណា​ល់ ​ដែលជា​ម្ចាស់​រថយន្ត ស្ថិត​នៅ​ភូមិ​ព្រហូត សង្កាត់​អូរ​អំបិល ... Read More »

ទីបំផុត តន់ ចន្ទសីម៉ា នឹងបង្ហាញមុខលើឆាកតន្ត្រីលើកដំបូងក្រោយពីប្រកាសថ្លៃខ្លួនច្រៀងខ្ពស់ផុតតារាលំដាប់ជួរមុខ

     ភ្នំពេញ៖ ទីបំផុតតារាចម្រៀងជួរមុខក្នុងផលិតកម្ម Galaxy Navatraកញ្ញា តន់ ចន្ទសីម៉ា ដែលមុននេះល្បីរឿងស៊ីថ្លៃខ្ពស់កប់ពពកលើសអស់តារាចម្រៀងជួរមុខនៅកម្ពុជា នឹងបង្ហាញខ្លួនជាផ្លូវការលើឆាកតន្ត្រីលើកដំបូង នៅថ្ងៃរាប់ថយក្រោយឆ្លងឆ្នាំថ្មីនៃកម្មវិធីប្រគំតន្ត្រីធំមួយរបស់ក្រុមហ៊ុន Smart Axiata  ។ ​អ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្មខាងលើ ... Read More »

Modric ក្លាយជាកីឡាករមានវ័យចំណាស់ជាងគេទី៧របស់ក្លិប Real Madrid

នៅពេលកុងត្រាថ្មីរបស់កីឡាករ Luka Modric ផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ កីឡាករសញ្ជាតិក្រូអាតនេះនឹងមានអាយុ៣៦ឆ្នាំ ៩ខែនិង២១ថ្ងៃដែលធ្វើឱ្យគាត់ក្លាយជាកីឡាករចាស់ជាងគេក្នុងចំណោមអតីតកីឡាករទាំង៧រូប ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Real Madrid ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca កាលពីថ្ងៃអាទិត្យទី២៧ ... Read More »

អតីតអ្នកចាត់ការទូទៅក្លិប Dundee United លោក McLean ទទួលមរណភាពក្នុងអាយុ៨៣ឆ្នាំ

សារព័ត៌មានរ៉យទ័របានផ្សាយថា លោក Jim McLean អតីតអ្នកចាត់ការទូទៅរបស់ក្លិប Dundee United ដែលជាគ្រូបង្វឹកធ្លាប់ដឹកនាំទទួលបានជ័យជំនះលើក្រុម Barcelona និង Borussia Moenchengladbach ក្នុងដំណើរឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រ UEFA Cup ... Read More »

គ្រូបង្វឹកក្លិប Racing របស់អាហ្សង់ទីនប្រកាសចាកចេញក្រោយដឹកនាំបានមួយរយៈ

លោក Sebastian Beccacece ដែលជាគ្រូបង្វឹកនៃក្លិប Racing នៅលីគកំពូលអាហ្សង់ទីនបានប្រកាសចាកចេញពីក្រុមកាលពីកាលពីថ្ងៃអាទិត្យក្រោយដឹកនាំបានមួយរយៈពេល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ី​នហួរ។ លោក Beccacece បានបញ្ជាក់ថា លោកនឹងចាកចេញបន្ទាប់ពីការបញ្ចប់នៃការប្រកួតកម្មវិធី Diego Armando Maradona Cup ... Read More »

បុរសម្នាក់ខ្យល់គរ ស្លាប់នៅក្នុងរថយន្តចំនួន៣ថ្ងៃទើបសាច់ញាតិរកឃើញ

ភ្នំពេញ ៖ បុរសម្នាក់បានបាត់ខ្លួនពីផ្ទះចំនួន៣ថ្ងៃ ដល់ពេលសាច់ញាតិរកឃើញស្រាប់តែ ជនរងគ្រោះស្លាប់ក្នុងរថយន្តរបស់គាត់ដោយសភាពហើមស្អុយបាត់ទៅហើយ។ ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០ នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ១៥ កែង ផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងរំាង ... Read More »