ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

សមត្ថកិច្ចរកឃើញ​ បុរសសញ្ជាតិអាមេរិក​ ដើមកំណើតកម្ពុជាដែលលួចរត់ចេញពីមណ្ឌលចត្តាឡីស័កវិញហេីយ

    ភ្នំពេញ៖​ បុរសសញ្ជាតិអាមេរិកដើមកំណើតកម្ពុជាម្នាក់​ ដែលលួចរត់គេចចេញពីមណ្ឌលចត្តាឡីស័ក​ កាលពីព្រឹកថ្ងៃសៅរ៏ទី១៦ ខែមករាឆ្នាំ២០២១ម្សិលមិញនេះ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញស្វែងរកឃើញវិញហើយ នៅរសៀលថ្ងៃអាទិត្យទី១៧ ខែមករានេះ។ នេះបើយោងតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ... Read More »

សាហាវណាស់!! មកលេងស្រុកកំណើតបែរជារករឿងប្រពន្ធរហូតប្រើហិង្សាកាប់លោកមេភូមិ ដុតម៉ូតូនិងផ្ទះខ្លួនឯងផ្អើលសមត្ថកិច្ចស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ បុរសម្នាក់ពេលត្រឡប់ពីភ្នំពេញមកជួបប្រពន្ធនៅស្រុកកំណើតស្រាប់តែមានជម្លោះគ្នាយ៉ាងខ្លាំងហើយបុរសជាប្តីបានគំរាមរកអារ.កសម្លាប់ប្រពន្ធធ្វើឱ្យប្រពន្ធភ័យក៏រត់ទៅប្តឹមេភូមិ។ពេលមេភូមិមកសួរនាំក៏កាប់លោកមេភូមិបណ្ដាលឱ្យរងរបួស រួចហើយដុតម៉ូតូនិងដុតផ្ទះខ្លួនឯងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ និងក៏កំពុងឡោមព័ទ្ធជនសង្ស័យផងដែរ។ ហេតុការណ៍គួរឱ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ខែមករាឆ្នាំ២០២១ស្ថិតក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ។ បើតាមលោកពិន អាន អធិការនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងតាមទូរស័ព្ទថាជនសង្ស័យឈ្មោះ កែវ ធូ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកេីតហេតុខាងលើ ... Read More »

(ព័ត៌មានបឋម) ករណីបុរសម្នាក់ចងកសម្លាប់ខ្លួននៅក្នុងផ្ទះជួលមួយកន្លែងក្នុងខណ្ឌសែនសុខ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែគេប្រទះឃើញបុរសម្នាក់បានចងកសម្លាប់ខ្លួននឹងក្រមា នៅក្នុងបន្ទប់ផ្ទះជួលជាន់ទីបី។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១៧ ខែមករាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងត្រង់ចំណុចផ្ទះជួលខាងក្រោយវត្តទឹកថ្លាក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពបុរសខាងលើយើងមិនទាន់ដឹងពីអត្តសញ្ញាណនៅឡើយនោះទេ។ តាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេបានប្រទះឃើញបុរសម្នាក់នេះស្លាប់បដោយសារចងកសម្លាប់ខ្លួននឹងក្រមានៅក្នុងផ្ទះជួលជាន់ទី៣ដោយមិនទាន់ដឹងពីមូលហេតុនៃការស្លាប់របស់គាត់ពាក់ព័ន្ធនឹងករណីធ្វើអត្តឃាតឬក៏ជាករណីឃាតកម្មនៅឡើយនោះទេ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចមូលដ្ឋានរួមជាមួយកម្លាំងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបានចុះដល់ទីតាំងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យទៅលើសាកសពដែលបានស្លាប់នៅក្នុងផ្ទះជួលនោះ៕ ដោយ៖រ៉ារ៉ា Read More »

ចាប់ខ្លួនបុរសម្នាក់យកកាំភ្លើងនិងគ្រាប់ជាង ៥០០គ្រាប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន

បុរសម្នាក់រស់នៅ Virginia កាលពីថ្ងៃទី ១៦ខែមករា ត្រូវបានកម្លាំងប៉ូលិសនៅទីក្រុងវ៉ាស៊ីនតោនចាប់ខ្លួន នៅចម្ងាយពីវិមាន កាពីតូលប្រមាណ ៨០០ម៉ែត្រប៉ុណ្ណោះ ហើយកម្លាំងប៉ូលិសរកឃើញ កាំភ្លើង មួយដើម និងគ្រាប់កាំភ្លើងជាង ៥០០គ្រាប់។ បុរសខាងលើមានឈ្មោះ Wesley ... Read More »

ឧទ្យានជាតិវើនសៃសៀមប៉ាង ជាទីកន្លែងតែមួយគត់ដែលអ្នកទេសចរអាចឃើញសត្វទោចថ្ពាល់លឿង

ខេត្តស្ទឹងត្រែង៖ ជាមោទនភាពបំផុត  ដែលថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង រួមជាមួយនឹងជំនាញក៏ដូចជាអាជ្ញាធរខេត្តស្ទឹងត្រែង បានអភិរក្សការពារសត្វព្រៃ ទទួលបានលទ្ធផលវិជ្ជមានច្រើនមួយរយៈចុងក្រោយនេះ។  ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់លើ facebook ផ្លូវការយ៉ាងដូច្នេះថា ឧទ្យានជាតិវើនសៃសៀមប៉ាង ជាទីកន្លែងតែមួយគត់ ... Read More »

សូមប្រុងប្រ័យត្ន! សូម្បីតែការ៉េម​ ក៏មានដានវីរុសកូវីដ១៩ដែរ​

អន្តរជាតិ៖ អាជ្ញាធរសុខាភិបាលចិន​ បន្ទាប់ពីធ្វើតេស្តការ៉េមជិត ៥ ពាន់ប្រអប់​ ស្រាប់តែរកឃើញថាមានដានវីរុសកូវីដ១៩ ខណៈដែរសំណាកចំនួន៣ប្រអប់​ដែលបង្ហាញថា​ ការ៉េមមានផ្ទុកនូវវីរុសនេះ​ នៅក្នុងទីក្រុងធានជីនភាគខាងជើងនៃប្រទេសចិន។​ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail​ នាពេលថ្មីៗនេះ។ អាជ្ញាធរសុខាភិបាលចិន​ បានបញ្ជាក់បន្ថែមថា ... Read More »

រថយន្តម៉ាកសាំងយ៉ុង បានបុកខឿនទ្រូងផ្លូវនិងរនាំងទ្រូងផ្លូវ បណ្តាលឱ្យអ្នកបើកបររថយន្ត និងអ្នករួមដំណើររងរបួសធ្ងន់ស្រាលចំនួន ០២នាក់

ខេត្តបាត់ដំបង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៥នៅថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩:៤០នាទី លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ ភូមិត្រស់ ... Read More »

អភិបាលខណ្ឌចំនួន២​ រួមគ្នានាំយកអំណោយរបស់សម្តេចតេជោ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្ររស់នៅសហគមន៍ផ្លូវរថភ្លើង

      ភ្នំពេញ៖​ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក នៅថ្ងៃអាទិត្យ ៤កើត ... Read More »

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបិទសន្និបាតប្រចាំឆ្នាំលើកទី៤ អាណត្តិទី២ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ !

ភ្នំពេញ៖ សន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ សហភាពសហពន្ធ័ អ្នកសារពត៌មានកម្ពុជា(សសសក) ក្រោមអធិបតីភាពរបស់  លោក ហ៊ុយ វណ្ណៈ ប្រធាន សសសក នៅ អគារសេរីភាព ថ្ងៃទី ១៦ ... Read More »

ក្រុមហ៊ុន Smart Axiata បរិច្ចាគថវិកា ១មុឺនដុល្លារ ដល់យុទ្ធនាការ «រត់ជាមួយសាយ» ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ

រាជធានីភ្នំពេញ៖ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២១ – សិល្បករ Pleng រួមជាមួយតារាតាមបណ្តាញសង្គមដទៃទៀតបានចូលរួមជាមួយលោក អួន បឋម  ដែលត្រូវបានគេស្គាល់ថា «សាយ» កាលពីថ្ងៃអាទិត្យក្នុងព្រឹត្តិការណ៍រត់ចម្ងាយ ១០ គីឡូម៉ែត្រនៅកោះពេជ្រដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ «រត់ជាមួយសាយ» ... Read More »

បន្លែចម្រុះរបស់កងពលតូចថ្មើរជើងលេខ៥១ ឧបត្ថម្ភជូនដល់ទីតាំងធ្វើចត្តាឡីស័កកម្រិត២ ស្រុកស្វាយចេក

ខេត្តបន្ទាយមានជ័យ៖ បន្លែចម្រុះរបស់កងពលតូចថ្មើរជើងលេខ៥១ ត្រូវបានឧបត្ថម្ភជូនដល់ទីតាំងធ្វើចត្តាឡីស័កកម្រិត២ ស្រុកស្វាយចេក។ ការឧបត្ថម្ភនេះ គឺជាការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដើម្បីចូលរួមចំណែក ក្នុងការធានាអាហារហូបចុកប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត២ ស្ថិតនៅភូមិស្ទឹង ឃុំរលួស ... Read More »

ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ នៅលើពិភពលោកកើនឡើងជាង​២លាននាក់

ចំនួនអ្នកស្លាប់ដោយកូវីដ​-១៩បានកើនឡើងខ្ពស់នៅលើពិភពលោក ដោយមានអ្នកស្លាប់កើនឡើងដល់ទៅជាង​២លាននាក់ហើយ។ ជាមួយគ្នានេះបណ្តាប្រទេសជុំវិញពិភពលោក បានបង្កើនការចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការឆ្លងប្រកបដោយប្រសិទ្ធភាព ។ តាមសារព័ត៌មានរ៉យទ័រ​បានផ្សាយថា ពេល​ឆ្លងកូវីដ-១៩នេះមានអ្នកស្លាប់កើនឡើង១លាននាក់ក្នុងរយៈពេល​៩ខែ ។ ប៉ុន្តែ ក្នុងរយៈពេល​៣ខែបន្ទាប់មក ចំនួនអ្នកស្លាប់មានដល់ទៅ​១លាននាក់ គឺខ្ពស់បំផុត ។ ចាប់តាំងពីដើមឆ្នាំ​២០២១​មកទល់ពេលនេះ ចំនួនអ្នកស្លាប់គិតជាមធ្យមក្នុងមួយថ្ងៃលើពិភពលោក ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-Napoli ចង់បានខ្សែការពារស្កុតឡេន Kieran Tierney របស់ក្រុមកាំភ្លើងធំ Arsenal ក្លាយជាគោលដៅដ៏វែងឆ្ងាយបន្ទាប់ពីបានបាត់បង់កីឡាករវ័យ២៣ឆ្នាំនៅពេលចាប់ផ្តើមរដូវកាលមុន។ ... Read More »

Wayne Rooney បញ្ចប់អាជីពជាកីឡាករក្លាយជាគ្រូបង្វឹកពេញសិទ្ធិរបស់ក្លិប Derby County

អតីតខ្សែប្រយុទ្ធ Wayne Rooney បានបញ្ចប់អាជីពជាកីឡាករបាល់ទាត់របស់ខ្លួនដើម្បីក្លាយជាគ្រូបង្វឹកពេញម៉ោងនៅក្លិប Derby County លីគកំពូលទី២អង់គ្លេស Championship ។ បុរសវ័យ៣៥ឆ្នាំរូបនេះក្លាយជាអ្នកគ្រប់គ្រងចាប់តាំងពីការបណ្តេញលោក Philip Cocu ចេញកាលពីខែវិច្ឆិកាដែលនាំឱ្យក្លិប Derby ឈ្នះ៣ ... Read More »

ក្រោយបាញ់សម្លាប់មនុស្ស! តើ២នាក់នេះ ទៅដល់ណាហើយ? ស្ងាត់ឈឹង ពួកគេនៅតែមានសេរីភាពដដែល !

ភ្នំពេញ៖ រឿងអំពើឃាតកម្មនិងបាញ់សម្លាប់មនុស្ស ជាបទឧក្រិដ្ឋ ត្រូវតែបន្តនីតិវិធីស៊ើបអង្កេតស្រាវជ្រាវ ដើម្បីឃាត់ខ្លួនជនដៃដល់យកមកធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ នៅឡើយតែឃាតក ពីរនាក់ ដែលបាញ់សម្លាប់មនុស្សឆៅៗ មកទល់នឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ សមត្ថកិច្ចមិនទាន់ឃាត់ខ្លួនបានឡើយ សង្ស័យថាពួកគេនៅមានសេរីភាព ឬក៏កំពុងបំពេញការងាររាល់ថ្ងៃក៏អាចថាបាន។  សូមបញ្ជាក់ថា,ក្រសែភ្នែកមហាជន ... Read More »

ជីវិតរស់នៅធម្មតាតាមគន្លងថ្មី ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាល តែងតែធ្វើការណែនាំ ជាប់ជាប្រចាំ ដើម្បីការពារជំងឺកូវីដ-១៩។ ក្នុងនោះដោយបញ្ជាក់ថា, ជីវិតរស់នៅធម្មតាតាមគន្លងថ្មី ៖ ត្រូវអនុវត្ត ៣ការពារ (ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ... Read More »

ធ្លាយរឿងអាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ

ខេត្តតាកែវ៖ សារាចរណែនាំរបស់សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ច្បាស់ម្ដងហើយម្ដងទៀតថាមិនអនុញ្ញាតឲ្យមានការជួលដីស្រែឲ្យទៅជនជាតិវៀតណាមធ្វើស្រែប្រាំងនោះជាដាច់ខាត។ប៉ុន្តែបណ្តាស្រុកខ្លះជាប់ព្រំដែនវៀតណាមនៃខេត្តតាកែវនៅតែបំពានសេចក្តីណែនាំរបស់សម្ដេចក្រឡាហោមម្ដងហើយម្ដងទៀត។ អាជ្ញាធរស្រុកកោះអណ្ដែត បុរីជលសារនិងអង្គរបុរីត្រូវគេរាយការណ៍ថាបានជួលដីស្រែប្រាំងរាប់សិបតាហើយទៅជនជាតិវៀតណាមចូលមកធ្វើស្រែប្រាំងដែលប្រការនេះការបំពាននិងគឺបំពានសេចក្តីណែនាំរបស់សម្ដេចក្រឡាហោមសខេង។ជនជាតិវៀតណាមខ្លះបានបោះតង់ធ្វើរោងនៅជាអចិន្ត្រៃយ៍តែម្ដងនិងខ្លះពេលល្ងាចវិលត្រឡប់ទៅប្រទេសគេវិញ។ មន្ត្រីនគបាលអន្តោប្រវេសន៍ខេត្តបង្ហើបឲ្យដឹងថា មាន​ជនជាតិ​វៀតណាម ចូល​មក​ធ្វើស្រែ​នា​រដូវប្រាំង​លើ​ទឹកដី​ក្នុងស្រុក​បូ​រី​ជលសារ និង​ស្រុក​កោះអណ្តែត ពិតប្រាកដ​មែន ដោយ​ពួក​គេ​ទាំងនោះ​ខ្លះ​បោះ​តង់សង់​ជា​រោង​ស្នាក់​នៅ​ធ្វើស្រែ ខ្លះ​ទៀត​មិន​បាន​ធ្វើ​រោង​ស្នាក់​នៅ​ធ្វើ​នៅ​ក្បែរ​ដីស្រែ​ដែល​កំពុង​បង្កបង្កើន​ផល​នោះ​ទេ គឺ​មក​ព្រឹក រួច​ត្រឡប់​ទៅ​វិញ​ល្ងាច​។ ចំណែក​ស្រុក​កោះអណ្តែត មាន​ជនជាតិ​វៀតណាម​ធ្វើស្រែ ... Read More »

លោកអភិបាលក្រុងស្វាយរៀងនិងលោកប្រធានក្រុមការងារចុះជួយសង្កាត់សង្ឃ័រជួបសំណេះសំណាលសួរសុខទុក្ខគ្រួសារសម្រាលកូននិងបងប្អូនមានជីវភាពក្រីក្រ

ខេត្តស្វាយរៀង៖ លោកណុប ចំរើន អភិបាលក្រុងស្វាយរៀងនិងលោកជូ សុធីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់សង្ឃ័របានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដល់គ្រួសារសម្រាលកូននិងគ្រួសារក្រីក្រមានជីវភាពខ្វះខាតសរុប៣គ្រួសារនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិចំបក់ពាម សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីលោក ណន វ៉ាន់ លោកស្រីចៅសង្កាត់ព្រមទាំងក្រុមការងារយុវជន ... Read More »

អំណោយ លោក ហ៊ុន ម៉ាណែត ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋចំនួន២គ្រួសារក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ តំណាង លោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយរបស់លោក ... Read More »

ឃាត់ខ្លួនជាងកាត់សក់ម្នាក់ករណីលួចកាបូប

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរឫស្សីទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចកាបូបនៅចំណុចការាសផ្ញើម៉ូតូ ផ្លូវលេខ១៨២ ភូមិ ២ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា  ។     ... Read More »

បញ្ជូនជនសង្ស័យ០៣នាក់ទៅតុលាការពាក់ពន្ធ័ករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តស្វាយរៀង៖ ជនសង្ស័យ០៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលផែនការងារប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ពាក់ពន្ធ័ករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០២១។ សមត្ថកិច្ចនគរបាលផែនការងារប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យ០៣នាក់មាន៖ ទី១-ឈ្មោះ ណុំ រិត  អាយុ៣០ឆ្នាំរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក។ ទី២-ឈ្មោះ ជិន សាវង់ អាយុ២៧ឆ្នាំ មុខរបរកសិកររស់នៅរមាសហែក ឃុំអំពិល ... Read More »

លោកអ្នកគួរយល់ដឹង! តើអាហារ​ប្រភេទណា​ ដែល​ងាយ​នឹង​មាន​ប្រតិកម្ម​នឹង​ថ្នាំ​

ចំណេះដឹងទូទៅ៖​ បើតាមការអះអាងពីអ្នកជំនាញ​ខាង​ថ្នាំពេទ្យ​ បានបញ្ជាក់ថា អាហារ​ដែល​យើង​ញ៉ាំ​រាល់ដង​អាច​នឹង​មាន​រំខាន​ដល់​ថ្នាំ​ដែល​អ្នក​ញ៉ាំ​ដែរ​។ ខណៈអ្នកជំងឺ​ជា​ច្រើន​ប្រហែលជា​មិន​សម្គាល់​ដឹង​ទេ​ថា អាហារ​ផ្តល់​សុខភាព​ណាមួយ​អាច​មាន​ផលវិបាក​ធ្ងន់ធ្ងរ​នៅ​ពេល​ញ៉ាំ​ជាមួយនឹង​ថ្នាំ​។ អ្នកជំនាញ​ បានបញ្ជាក់បន្ថែមថា​ ជា​ពិសេស​ឱសថការី​ទាំងឡាយ​គួរតែ​សម្គាល់​ផង​ទៅ​លើ​មុខងារ​របស់​ថ្នាំ​ឱ្យ​បាន​ច្បាស់លាស់ ជា​ពិសេស​ការ​ប្រឈម​នឹង​ប្រតិកម្ម​នានា​ជាមួយនឹង​អាហារ ដោយ​មិន​ខ្វល់​ថា​ថ្នាំ​នោះ​ជា​ថ្នាំ​គ្មាន​វេជ្ជបញ្ជា ឬ​មាន​វេជ្ជបញ្ជា​ឡើយ​។ តើថ្នាំ និង​អាហារ​ដែល​មាន​ប្រតិកម្ម​នឹង​គ្នា ហើយ​មាន​គ្រោះថ្នាក់​បំផុត​មួយ​ចំនួន​ដែល​ឱសថការី​ទាំងឡាយ​អាច​ជួយ​បង្ការ​បាន​នោះមានអ្វីខ្លះ​? ... Read More »

មនុស្ស២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖  មនុស្ស២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្ត២គ្រឿងបុកគ្នាកាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នៃ២០២១ វេលាម៉ោង ២៣:៣០នាទី នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ... Read More »

នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៨កន្លែង

ខេត្តកំពង់ឆ្នាំង៖ បើទោះជាបញ្ហាជំងឺកូវីដ-១៩ បង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងនៅលើពិភពលោក ក៏ដូចជានៅកម្ពុជា ចំពោះបញ្ហាសេដ្ឋកិច្ចមួយចំនួន។ ប៉ុន្តែកម្ពុជា នៅតែទទួលបានអ្នកវិនិយោគទុននាសម័យនេះ មានចំនួនច្រើន ហើយអាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក ឱ្យប្រជាពលរដ្ឋមានការងារធ្វើ រកចំណូល កាត់បន្ថយភាពក្រីក្របានមួយកម្រិត។ ជាក់ស្ដែង ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ៍ ... Read More »

សម្ដេចក្រឡាហោម ស ខេង៖ ត្រួតពិនិត្យ និងលុបបំបាត់ឲ្យបានរាល់ការប្រើប្រាស់យានយន្តកែច្នៃបំពង់ស៊ីម៉ាំង ឬដោះបំពង់ ស៊ីម៉ាំង និងណែនាំដល់អ្នកបញ្ជយានយន្តបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍នៅក្នុងសេចក្តី ណែនាំគឺឲ្យ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ ពិសេសស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវចាត់វិធានការបន្ទាន់ ណែនាំដល់កម្លាំងដែលមានសមត្ថកិច្ចក្រោមឱវាទទាំងអស់ ធ្វើការ ត្រួតពិនិត្យ ... Read More »

សម្ដេចក្រឡាហោម ស ខេង ចេញសេចក្តីណែនាំ ស្តីពីការលុបបំបាត់ការបង្កសម្លេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំ ស្តីពី ការលុបបំបាត់ការបង្កសម្លេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ។  អនុវត្តតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ ៤២ អនក្រ ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ ... Read More »

លោកអភិបាលរងខណ្ឌច្បារអំពៅបន្តដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌនៅយប់ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង២០និង៣០នាទីដល់ម៉ោង២២និង០០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ហ៊ត គឹមនី ... Read More »

សម្ដេចតេជោ ហ៊ុនសែន : ថ្ងៃនេះដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំងនិងជំរុញចលនាប្រយុទ្ទប្រឆាំងកូវីដ១៩ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសថាវ៉ាក់សាំងដែលនឹងចាក់លើកទីមួយនិងមុនគេគឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែម្តង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើ facebook ផ្លូវការរបស់សម្ដេចយ៉ាងដូច្នេះថា,ពីថ្ងៃមុននេះខ្ញុំព្រះករុណាខ្ញុំបានទូលប្រគេននិងជំរាបជូនបងប្អូនជនរួមជាតិយើងហើយថាយើងបានទទួលពីសាធារណរដ្ឋប្រជាមានិតចិននូវជំនួយវ៉ាក់សាំងលើកដំបូងចំនួន១លានដូស។ សម្ដេចបានមានប្រសាសន៍បន្តថា, ថ្ងៃនេះដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំងនិងជំរុញចលនាប្រយុទ្ធប្រឆាំង កូវីដ១៩ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសថា វ៉ាក់សាំងដែលនឹងចាក់លើកទីមួយនិងមុនគេគឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែម្តង។ ... Read More »

សត្វទន្សោង ជាប្រភេទជិតផុតពូជនៅលើពិភពលោក​ ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN

     ភ្នំពេញ៖ បើតាមការផ្សាយរបស់អង្គការ WCS Cambodia លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន​ បានបង្ហាញថា​ សត្វទន្សោង​ ដែលជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក ពេលនេះត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ ជាក់ស្តែងក្នុងរយៈពេលពីរ ទៅបីទសវត្សរ៍ចុងក្រោយនេះ​ ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើន ... Read More »

ក្រសួងសុខាភិបាល​កម្ពុជា​ បន្តរកឃើញពលករខ្មែរ​ ៣នាក់ទៀតឆ្លងជំងឺកូវីដ១៩ ដែលទេីបមកពីប្រទេសថៃ,ប៉ុន្តែអ្នកជំងឺ៣នាក់ បានជាសះស្បើយ

     ភ្នំពេញ៖ បេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះថា៖​ មន្រ្តីជំនាញបន្តរកឃើញពលករខ្មែរ ចំនួន៣នាក់ទៀត ឆ្លងជំងឺកូវីដ-១៩​ ដែលទើបធ្វើដំណើរមកពីប្រទេសថៃ។ ជាមួយគ្នានេះ​ អ្នកជំងឺ៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យផងដែរ។ ... Read More »