ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ក្រុមម្ចាស់ផ្ទះអុីតាលីត្រូវប៉ះអេស្ប៉ាញ ខណៈបែលហ្ស៊ិកប៉ះបារាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ National League

UEFA បានប្រកាសថា ក្រុមអុីតាលីត្រូវបានគេជ្រើសរើសដើម្បីប្រកួតនឹងអេស្ប៉ាញ ខណៈដែលបែលហ្ស៊ិកនឹងត្រូវជួបបារាំងនៅវគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ Nations League ដែលអុីតាលីនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅខែតុលាឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីចុងសប្តាហ៍នេះ។ UEFA បានចេញសេចក្តីប្រកាសបន្ទាប់ពីការប្រជុំគណៈកម្មាធិការប្រតិបត្តិតាមរយៈសន្និសីទវីដេអូដោយអះអាងថា ការប្រកួតនឹងធ្វើឡើងនៅ San Siroក្នុងទីក្រុង ... Read More »

ប៉ូលិសហ្វុីលីពីន នឹងប្រើរំពាត់វាយអ្នកដែលបំពានវិធានការគម្លាតសុវត្ថិភាព ក្នុងការទប់ស្កាត់កូវីដ-១៩

អន្តរជាតិ៖ បើតាមការអះអាងពីមន្រ្តីជាន់ខ្ពស់ប៉ូលិសហ្វុីលីពីន នៅថ្ងៃសុក្រទី០៤ ខែធ្នូ ឆ្នាំ២០២០ បានព្រមាន ដល់ប្រជាពលរដ្ឋរបស់ខ្លួនថាពួកគេនឹងដាក់ពិន័យដោយវាយនឹងរំពាត់ ចំពោះអ្នកទាំងឡាយណាដែលបំពានវិធានការរក្សាគម្លាតសុវត្ថិភាព ខណៈប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងតស៊ូប្រយុទ្ធជាមួយ COVID-19 កំឡុងរដូវកាលបុណ្យណូអែល។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្តីលោកឧត្ដមសេនីយ៍Cesar Binag មេបញ្ជាការអង្គភាពប្រយុទ្ធប្រឆាំង ... Read More »

ខ្សែប្រយុទ្ធ Luis Suarez ជាពីជំងឺកូវីដ-១៩ហើយ

ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ Luis Suarez បានធ្វើតេស្តអវិជ្ជមានពីជំងឺកូវីដ-១៩ នៅពេលធ្វើតេស្តកាលពីថ្ងៃព្រហស្បតិ៍ដែលមានន័យថានៅទីបំផុតកីឡាកររូបនេះអាចចូលរួមជាមួយមិត្តរួមក្រុម Atletico Madrid ក្នុងការហ្វឹកហាត់កាលពីថ្ងៃសុក្របាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Marca កាលពីថ្ងៃសុក្រ ទី៤ ធ្នូម្សិលមិញ។ ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះនឹងអាចចូលរួមជាមួយក្រុមរបស់លោក Diego ... Read More »

ក្លិប Man United នឹងបន្តគាំទ្រលោក Solskjaer ក្នុងទីផ្សារដោះដូរកីឡាករខាងមុខ

លោក Ed Woodward អនុប្រធានប្រតិបត្តិរបស់ក្លិបបិសាចក្រហមបានផ្តល់ការគាំទ្រពេញទំហឹងដល់លោក Ole Gunnar Solskjaer ហើយបាននិយាយថា ផែនការរយៈពេលវែងរបស់ក្លិបគឺស្ថិតនៅក្នុងចិត្តរបស់បុរសសញ្ជាតិន័រវែសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Soccer News កាលពីថ្ងៃម្សិលមិញ។ លោក Solskjaer ... Read More »

ជប៉ុន ករណីឆ្លងកូវីដ-១៩សរុបកើនដល់ ១៥៨,៤០២នាក់, ខណៈក្នុងមួយថ្ងៃ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២,៤៣៣នាក់

អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយថា ប្រទេសជប៉ុន បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ២,៤៣៣នាក់ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់១៥៨,៤០២នាក់។ នេះបើតាមការអះអាងពីក្រសួងសុខាភិបាលជប៉ុន នៅយប់ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ។ ... Read More »

ឃាត់ខ្លួនអ្នកក្លែងព័ត៌មានអំពីកូវីដ-១៩ ម្នាក់ដើម្បីធ្វើការអប់រំ

ភ្នំពេញ ៖ តាមបញ្ជារបស់នាយឧត្តមសេនីយ៍ អគ្គស្នងការស្តីទី ឆៃ ស៊ីណារិទ្ធ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការដ្ខានខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះឈិន មន្ថា អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ១២ ផ្លូវSK05 ... Read More »

លោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន​ ចាត់តាំងឱ្យបាញ់ថ្នាំ​សម្លាប់មេរោគនៅក្នុងបរិវេណស្នងការ​ដ្ឋាន

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី​៤ ខែ​ធ្នូ​ ឆ្នាំ​២០២០​ បន្ទាប់ពីទទួល​បាននូវសេចក្តីណែនាំរបស់លោកនាយឧត្តម​សេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរ​បាលជាតិ​ និងស្របតាមសចក្តីអំពាវនាវ​របស់​ក្រសួងសុខាភិបាល​ លោកឧត្តមសេនីយ៍ទោ សា​ត​ គឹម​សាន​ ​ស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេត្ត​បា​ត់​ដំបង​បានចាត់តាំងឱ្យមន្ត្រីនគរ​បាល​ក្នុងស្នងការដ្ឋានធ្វេីអនាម័យ​ ក្នុងនោះមន្រ្តីការិ​យា​ល័​យសុខាភិបាលបានអនុវត្តបាញ់ថ្នាំ​សម្លាប់មេរោគ​នៅ​ក្នុងបរិវេណស្នងការដ្ឋានរួមទាំងក្នុងការិយាល័យធ្វេីការងារផងដែរ។ ... Read More »

គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯ​ក​ភ្នំចុះបង្ក្រាបបទ​ល្មើសនេសាទដោយខុសច្បាប់និងដុតបំផ្លាញឧបករណ៍ល្មើសច្បាប់មួយចំនួន

ខេត្តបាត់ដំបង៖ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២០ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំកងកម្លាំងក្នុងអង្គភាពរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបា​ល​កោះជីវាំងចូលរួមក្នុងសកម្មភាពបង្រ្កាបបទ​ល្មើសនេសាទដោយខុសច្បាប់នៅចំណុចបឹង​ន​រាអូរក្របីស្អុយ(អតីតឡូត៍លេខ០២​បាត់ដំបង)​ស្ថិត​នៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ... Read More »

សម្តេចតេជោ ហ៊ុន សែន មិនអោយលាក់អត្តសញ្ញាណអ្នកមានវិជ្ជមានកូវីដ-១៩ទេ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន អនុញ្ញាតឱ្យក្រសួងសុខាភិបាលបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងរូបថត ឈ្មោះ  អាស័យដ្ឋាន  បង្ហាញភ្លាមដើម្បី ឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយ ងាយស្រួលបងប្អូនផ្ទៀងផ្ទាត់ ហើយអ្នកពាក់ព័ន្ធត្រូវបង្ហាញខ្លួន នឹងធ្វើតេស្ត កុំឲ្យចម្លងដល់បងប្អូនមិត្តភ័ក្រ និងអ្នកដទៃ។  ... Read More »

ដើម្បីងាយស្រួលទប់ស្កាត់ការចម្លងកូវីដ-១៩ នៅក្នុងសហគមន៍ ក្រសួងសុខាភិបាល នឹងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានមេរោគកូវីដ-១៩

ភ្នំពេញ៖ ដើម្បីងាយស្រួលទប់ស្កាត់ការចម្លងកូវីដ-១៩ នៅក្នុងសហគមន៍ ក្រសួងសុខាភិបាល នឹងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានមេរោគកូវីដ-១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។  ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរទាំងអស់ ចូលមកប្រទេសកម្ពុជា ... Read More »

នារីម្នាក់បាត់ខ្លួនមួយយប់ ព្រឹកឡើងប្រទះឃើញអណ្ដែតទឹកស្លាប់នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍

ខេត្តកំពង់ឆ្នាំង៖ សាកសពស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញ លើផ្ទៃទឹក បន្ទាប់ពីបានបាត់ខ្លួនអស់១យប់។ សពនេះត្រូវបានប្រទះឃើញកាលពីព្រឹកថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០ នៅចំណុចផ្លូវថ្មី ភូមិអ្នកតាតាំង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។        សមត្ថកិច្ចនគរបាលបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ឡាំ រដ្ឌា ... Read More »

វេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ត្រូវបានប្រារព្ធឡើងដំបូងបំផុតនៅប្រទេសកម្ពុជា ក្រោមពាក្យស្លោក “កសាងអនាគតជាមួយការសិក្សាតាមរយៈអេឡិចត្រូនិក”

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការ STEP IT Academy ព្រមទាំងក្រុមហ៊ុន The Idea បានរៀបចំវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ... Read More »

ផលិតកម្មចិញ្ចឹមសត្វទាំងលក្ខណៈគ្រួសារនិងលក្ខណៈឧស្សាហកម្ម មានការកើនឡើង បើទោះបីជាកម្ពុជាកំពុងជួបវិបត្តិ នៃជំងឺឆ្លងកូវីដ-១៩ក្តី

ភ្នំពេញ៖ ផលិតកម្មចិញ្ចឹមសត្វទាំងលក្ខណៈគ្រួសារនិងលក្ខណៈឧស្សាហកម្មមានការកើនឡើង នៅក្នុងស្ថានភាពដែលកម្ពុជា កំពុងជួបវិបត្តិនៃជំងឺកូវីដ-១៩ក្តី ដើម្បីរួមចំណែកបង្កើតការងារ បង្កើនប្រភពចំណូលក្នុងគ្រួសារ និងធានាសុវត្ថិភាពស្បៀង ។ តាមហ្វេសប៊ុកផ្លូវការរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា  ផលិតកម្មចិញ្ចឹមសត្វទាំងលក្ខណៈគ្រួសារ ... Read More »

ផ្ទុះរោងចក្រចម្រាញ់ប្រេងមួយនៅអាហ្រ្វិកខាងត្បូង

ពលរដ្ឋដែលរស់នៅចម្ងាយពីរោងចក្រចម្រាញ់ប្រេងដល់ទៅ២៥ គីឡូម៉ែត្រ ក៏ឮសូរសំឡេងផ្ទុះយ៉ាងខ្លាំង​​ដែរ។ មកទល់ពេលនេះមិនទាន់មានព័ត៌មានស្តីពីអ្នកស្លាប់ឬរងរបួសក្នុងហេតុការណ៍ផ្ទុះនោះនៅឡើយទេ ។ កម្លាំងប៉ូលិស ក្រុមពន្លត់អគ្គិភ័យ និងរថយន្តជួយសង្គ្រោះជាច្រើនបានទៅដល់កន្លែងកើតហេតុភ្លាមៗ។ ប៉ូលិសអាហ្វ្រិកខាងត្បូងបានឲ្យដឹងថា ហេតុការណ៍ផ្ទុះរោងចក្រចម្រាញ់ប្រេងនេះកើតឡើងនៅព្រឹកថ្ងៃទី​៤ ខែធ្នូ​​ ហើយសំឡេងផ្ទុះខ្លាំងធ្វើឲ្យកក្រើករោងចក្ររបស់ក្រុមហ៊ុនEngen ស្ថិតនៅក្នុងទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូង​។ ... Read More »

អាហ្វ្រិកខាងលិចប្រឈមនឹងគ្រោះអត់ឃ្លានដោយសារតែសង្គ្រាមនិងអំពើហិង្សា​

សារព័ត៌មាន​TTXVN ប្រចាំនៅទ្វីបអាហ្វ្រិក បានដកស្រង់​របាយការណ៍ របស់ក្រុមអ្នកឯកទេសស្តីពីកិច្ចសហប្របតិបត្តិការសន្តិសុខស្បៀងអាហារ ប្រចាំតំបន់អាហ្វ្រិក ដែលបានឲ្យដឹងថា គ្រោះអត់ឃ្លាននៅ Sahel និងអាហ្វ្រិកខាងលិច បានកើនឡើងខ្ពស់ដោយសារតែ​សង្គ្រាមស៊ីវិល និងអំពើហិង្សា​។ តាមតួលេខដែលបានប្រកាសនៅថ្ងៃទី​៣ខែធ្នូ របស់ធនាគារពិភពលោក និង អង្គការសហប្រជាជាតិ ... Read More »

អង់គ្លេសចាប់ផ្តើមចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩ ដល់ពលរដ្ឋនៅថ្ងៃទី​៧ខែធ្នូ

រដ្ឋាភិបាលអង់គ្លេសបានតែងតាំង​រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដល់ពលរដ្ឋ​​។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក ​Boris Johnson បានសម្រេចតែងតាំងលោក​Nadhim Zahawi ទីប្រឹក្សាសេដ្ឋកិច្ច ធ្វើជា«រដ្ឋមន្ត្រីវ៉ាក់សាំង» ទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅទូទាំងប្រទេស​។ ​ រដ្ឋមន្ត្រីNadhim Zahawi នឹងសហការជាមួយរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​Matt ... Read More »

ជនសង្ស័យម្នាក់ឆក់យកកាបូបជនបរទេសបានសម្រេចតែរត់គេចមិនរួច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលចាប់វាយខ្នោះភ្លាមៗក្រោយពីជិះម៉ូតូធ្វើសកម្មភាពឆក់យកកាបូបបុរសជនបរទេសជិះឡំប្រឺតា២នាក់ប្ដីប្រពន្ធបានសម្រេចហើយតែរត់គេចមិនរួចត្រូវប្រជាពលរដ្ឋចាប់បានហើយស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងរងរបួសតិចតួចបង្កការភ្ញាក់ផ្អើលកកស្ទះផ្លូវដោយសារមានអ្នកដំណើរឈប់ចោមរោមមើលច្រើន កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នៅចំណុចផ្លូវលេខ៤៣០កែងផ្លូវលេខ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ពេជ្រ  ចាន់ ហៅអាវៃ អាយុ២១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៧២ ផ្លូវសុធារស ... Read More »

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសប៊ុកឈ្មោះ Ran Ran និង បក្សី ប្រយុទ្ធ

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសប៊ុកឈ្មោះ Ran Ran និង បក្សី ប្រយុទ្ធ ដែលបានសរសេរបញ្ចេញមតិ (Comment) ក្នុងហ្វេសប៊ុកផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី០៣ ... Read More »

Breaking News ៖ លោកស្រី យក់ សម្បត្តិ ៖ ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៦ករណីទៀត ដែលជាបុគ្គលិកហាងលក់សំលៀកបំពាក់ Pedro

ភ្នំពេញ៖ មុននេះបន្តិចថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់នាយកសារព័ត៌មានក្នុងស្រុកមួយឱ្យដឹងថា ៖ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាង ... Read More »

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៥ លើប្រាក់វិនិយោគ ១២១,៩លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “CHUNTENG INDUSTRIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈពីក្រណាត់ សម្រាប់សត្វចិញ្ចឹម (ឆ្កែ និងឆ្មា) ... Read More »

មន្ត្រីជំនាញខេត្តព្រះសីហនុ រកឃើញ និងដកហូតផលិតផលជាឱសថបំប៉នសុខភាព ហួសកាលបរិច្ឆេទប្រើប្រាស់របស់ក្រុមហ៊ុន JIN HAE INVESTMENT CO.,LTD សរុប៤ទូកុងតឺន័រ

ខេត្តព្រះសីហនុ៖ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយនិងរដ្ឋាករកម្ពុជា មន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូឆ្នាំ២០២០ បានសហការគ្នាត្រួតពិនិត្យ និងវាយតម្លៃគុណភាពផលិតផលឱសថបំប៉នសុខភាព មានប្រភពមកពីប្រទេសក្រៅចំនួន ... Read More »

តបទៅកាន់នារីម្នាក់ដែលរិះគន់លើអត្តចរិកអាកប្បកិរិយា របស់ មាស សុខសោភា(មានវីដេអូ)

ភ្នំពេញ៖ ផ្ទុះការភ្ញាកផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក និងTik Tok ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបន្ទាប់ពីលេចចេញវីដេអូពីនារីម្នាក់ ឈ្មោះស្រីម៉ុចបានធ្វើការរិះគន់អំពីអាកប្បកិរិយារបស់តារាចម្រៀងមាស សុខសោភា ដោយបានចោទទៅកាន់តារាចម្រៀងលំដាប់ជួរមុខរូបនេះថាជាតារាចម្រៀងវាយឬក និងរើសអើង និងដើរគន្លងម្ហូបអាហាររបស់នាង។សាររិះគន់នេះធ្វើឡើងក្រោយពីអ្នកលេងTik Tok  រូបនេះបានរត់ទៅសុំ តារាចម្រៀងមាស សុខសោភា ថតជាមួយគ្រាដែលនាងបានធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំគូលែនខេត្តសៀមរាបនោះ ... Read More »

តំណាងលោករដ្ឋមន្ត្រី លឹម គានហោ ដឹកនាំការប្រជុំជាមួយនឹងអង្គការ FAO-UN ដែលមានស្ថានស្នាក់ការតំណាងប្រចាំនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ... Read More »

លោកស្នងការខេត្តកណ្តាល យកចិត្តទុកដាក់ ទទួលយកការរិៈគន់ និងការផ្តល់ព័ត៌មានពិតពីប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបកស្រាយបំភ្លឺជូនគណនីហ្វេសប៊ុកឈ្មោះ ម៉ាក់ ម៉េងហ័ង ដែលបានផ្សព្វផ្សាយនៅលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២០ មានខ្លឹមសារថា “បងប្អូនជិះម៉ូតូឡានយប់ៗគួរប្រុងប្រយ័ត្នម្នាក់នេះឈរចាំគប់ដុំថ្មម៉ងនៅគល់ស្ពានជិតស្ដុបព្រែកហូរនៅគល់ស្ពានផ្លូវ50ម គប់ផ្ទះខ្ញុំចង់រាល់យប់នឹងតែអត់ដឹងថាធ្វេីម៉េចជួយយោបល់ម្នាក់1ផង” ... Read More »

កាកបាទក្រហមកម្ពុជាខេត្តកំពត ដឹកនាំមន្ត្រីសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ជូនដល់អាជីវករលក់ដូរក្នុងផ្សារសាមគ្គីទីរួមខេត្ត

ខេត្តកំពត៖ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការបង្ការ​ការពារជំងឺឆ្លងកូវីដ-១៩​​ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃសុក្រ ៤រោច​ ខែមិគសិរ​ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី ០៤ខែធ្នូ ឆ្នាំ ២០២០នេះ ... Read More »

វិធីសាស្ត្រត្រួតពិនិត្យព័ត៌មាន ពិត ឬក្លែងក្លាយ ( Fake News )

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា បានអោយដឹងថា៖ ដោយសង្កេតឃើញថា ក្នុងអំឡុងពេលនៃការរីករាលដាលជាថ្មីម្តងទៀតនៃវីរុសកូវីដ-១៩ នៅក្នុងព្រះរាជាណចក្រកម្ពុជា មានការផ្សព្វផ្សាយព័ត៌មាន ឬដំណឹងក្លែងក្លាយមួយចំនួន ដែលជាព័ត៌មានប្រឌិត បំភ្លៃ បំពុល ធ្វើឱ្យមហាជនមានការភ័យខ្លាច ព្រួយបារម្ភ និងបង្កជាចលាចលក្នុងសង្គម។ ព័ត៌មានក្លែងក្លាយទាំងនោះត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម ... Read More »

កម្មវិធី Android ល្បីៗមួយចំនួនអាចធ្វើឱ្យអ្នកប្រើប្រាស់រងការវាយប្រហារ

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានអោយដឹងថា៖ ទោះបីជាក្រុមហ៊ុនជាច្រើនតែងតែព្យាយាមធ្វើបច្ចុប្បន្នភាពកែសម្រួលកម្មវិធីពួកគេដើម្បីចៀសវាងពីការវាយប្រហារឱ្យបានឆាប់រហ័សយ៉ាងណាក្ដី ក៏នៅតែមានកម្មវិធីមួយចំនួនពុំត្រូវបានធ្វើបច្ចុប្បន្នភាពឱ្យបានទាន់ពេលវេលានោះទេ។ ជាឧទាហរណ៍ នៅពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញកម្មវិធីពេញនិយមមួយចំនួនសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android នៅតែបន្តប្រើកូដរបស់ក្រុមហ៊ុន Google ដែលមានភាពចន្លោះប្រហោងអាចធ្វើឱ្យទូរសព្ទរាប់រយលានគ្រឿងរងការវាយប្រហារ។ កម្មវិធីពេញនិយមដែលពុំទាន់បានធ្វើបច្ចុប្បន្នភាពទាំងនោះមានដូចជា ... Read More »

ក្រសួងសុខាភិបាលណែនាំ ស្តីពី ការពង្រឹងការអនុវត្តវិធានការអនាម័យបន្ថែមនិងជាពិសេសនៅតាមផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ... Read More »

ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនត្រូវបានសមត្ថកិច្ចខណ្ឌដង្កោចាប់វាយខ្នោះ

ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ចជំនាញ​ព្រហ្មទណ្ឌខណ្ឌដង្កោ​ បានឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់​ពាក់ព័ន្ធ​ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង១១និង០០នាទី​ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចក្នុងវត្តធុតង្គចម្ការដូង ភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ​ ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅជុំវិញមន្ទីរពេទ្យបង្អែកខេត្ត សហការជាមួយអាជ្ញាធរ ដើម្បីរៀបចំឲ្យមានសុវត្ថិភាពនិងសោភ័ណភាព ដើម្បីបម្រើផលប្រយោជន៍រួម

ខេត្តព្រះសីហនុ៖ បើយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហោះនៅលើបណ្ដាញសង្គម នៅរសៀលថ្ងៃទី៤ខែធ្នូឆ្នាំ២០២០នេះថា យោងតាមប្លង់ប្រព័ន្ធសុរិយោដីផ្លូវលេខ២០០ ដែលស្ថិតនៅព័ទ្ធជុំវិញមន្ទីរពេទ្យបង្អែកខេត្ត មានទទឹង៤០ម៉ែត្រ ប្រវែងជាង៨០០ម៉ែត្រ កន្លងមកត្រូវបានប្រជាពលរដ្ឋមួយចំនួន បានមករំលោភកាន់កាប់ ដោយសាងសង់សំណង់មិនរៀបរយនៅសងខាងផ្លូវ ដែលសំណង់ខ្លះសង់រំលោភយកដីផ្លូវចន្លោះពី១២ម៉ែត្រទៅ២២ម៉ែត្រ សរុបសងខាងផ្លូវគឺចូលដីផ្លូវអស់ប្រមាណ៣១ម៉ែត្រ ទៅ៣២ម៉ែត្រ ។ ... Read More »