ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

អាសូរស្ត្រីម្នាក់សម្រាលកូនក្នុងបន្ទប់ទឹកម្នាក់ឯងខណៈប្តីមានស្រីថ្មីត្រូវបានកងពលតូច៧១១ជួយសង្គ្រោះទាន់ពេលវេលា

ភ្នំពេញ​៖​ ស្ត្រីវ័យ២៥ឆ្នាំម្នាក់បានឈឺពោះសម្រាលកូនម្នាក់ឯងនៅក្នុងបន្ទប់ទឹកដោយត្រូវប្តីចិត្តអប្រិយរត់ចោលទៅមានស្រីថ្មីទុកឲ្យស្ត្រីជាប្រពន្ធពពោះទាំងមានជីវភាពខ្វះខាត តែនាងត្រូវបានអង្គភាព៧១១មកជួយសង្គ្រោះទាន់ពេលវេលានិងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង​ កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ស្ត្រីដែលសម្រាលកូននេះមានឈ្មោះ កែម ស្រីនិច អាយុ២៥ឆ្នាំ ... Read More »

Update ៖ ទីបំផុត ! បែកធ្លាយមែន ការដាក់អ៊ូសាឡង់បូមខ្សាច់នៅសង្កាត់បាក់ខែង ខ្លះពុំមានច្បាប់ទម្លាប់ត្រឹមត្រូវអនុញ្ញាតពីសាលារាជធានីភ្នំពេញ

ភ្នំពេញ ៖ បន្ទាប់ពីអង្គភាព«នគរដ្រេហ្គន» កាលពីម្សិលមុិញ រសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានទទួលដំណឹងពីប្រជាពលរដ្ឋ លើកឡើងថា៖ ក្នុងសង្កាត់បាក់ខែងសំបូរណាស់ ការដាក់អ៊ូសាឡង់បូមខ្សាច់ លាន់ឮកងរំពងពេញភូមិ .មិនដឹងថាមានច្បាប់ឬអត់ច្បាប់ ! ក្នុងនោះពួកគាត់បង្ហើបថា៖ ... Read More »

រុស្ស៊ីបើកមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩នៅទីក្រុងមូស្គូថ្ងៃទី៥ខែធ្នូ

ទីក្រុងមូស្គូនឹងបើកសម្ពោធមជ្ឈមណ្ឌល​ចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​ នៅថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០​។ អ្នកដែលទទួលបានការចាក់វ៉ាក់សាំងមុនគេ គឺគ្រូបង្រៀន សាស្ត្រាចារ្យ ក្រុមគ្រូពេទ្យនិងមន្ត្រីបុគ្គលិក​បម្រើបការក្នុងសង្គម​។ កាលពីថ្ងៃទី​២ខែធ្នូ ប្រធានាធិបតីពូទីន បានប្រកាសថា រុស្ស៊ីនឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ ​ជាទ្រង់ទ្រាយធំដល់អ្នកដែលបានស្ម័គ្រចិត្តមកចាក់។ ជាមួយគ្នានោះ គ្រូបង្រៀន ... Read More »

ជនដៃដល់៣នាក់ជាជនជាតិចិនត្រូវកម្លាំងនគរបាលឃាត់ខ្លួនក្រោយកាច់.កសម្លាប់ចិនដូចគ្នានៅកាស៉ីណូជៀឡុងជូរ ក្រុងព្រះសីហនុ រួចយកសពទៅប្លុងចោលក្នុងរថយន្ត

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះថា មានករណីជនជាតិចិនមួយក្រុមបានកាច់កសម្លាប់ជនជាតិចិនដូចគ្នា ដែលហេតុការណ៍ដ៏សាហាវឃោរឃៅនេះបានកើតឡើងនៅវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកាស៊ីណូជៀឡុងជូរ ស្ថិតក្នុងក្រុម៨ ... Read More »

សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះគណនីហ្វេសបុកមួយឈ្មោះថា San San ដែលបានផុសថា “ ផ្អាកថ្ងៃទី០១ ដល់ថ្ងៃ១៥ ផាកថ្ងៃទី២ ? ឆ្កែសុទ្ធ !!!

ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីគណនីហ្វេសប៊ុករបស់ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានសរសេរសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ចំពោះគណនីហ្វេសបុកមួយឈ្មោះថាSan San ដែលបានផុសថា “ ផ្អាកថ្ងៃទី០១ ដល់ថ្ងៃ១៥ ផាកថ្ងៃទី២ ... Read More »

អាមេរិកបន្ទន់ឥរិយាបថចំពោះ«រាជិនីហួវៃ»ដើម្បីដោះលែងឲ្យមានសេរីភាព

ក្រសួងយុត្តិធម៌អាមេរិកកំពុងតែពិភាក្សា​បើកផ្លូវឲ្យអតីតអគ្គនាយិកាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា ហួវៃ​ លោកស្រី ​Meng Wanzhou អាចចាកចេញពីប្រទេសកាណាដា វិលត្រឡប់ទៅចិនវិញ​ប្រសិនបើលោកស្រីយល់ព្រមទទួលទោស​។ សារព័ត៌មានDow Jones បានដកស្រង់ប្រភពព័ត៌មានពី​ក្រសួងយុត្តិធម៌អាមេរិក ​និងមេធាវី​របស់លោកស្រី​ម៉េង វ៉ាន់ជូ ​ ដែលបានលើកឡើងថា លោកស្រីអាចនឹងរួចផុតពីការចោទប្រកាន់​ ... Read More »

ប្រធានាធិបតីអុីរ៉ង់៖ អុីស្រាអែលត្រូវតែទទូលខុសត្រូវចំពោះការស្លាប់របស់អ្នកវិទ្យាសាស្ត្របរមាណូ

ប្រធានាធិបតីអុីរ៉ង់បានលើកឡើងជាលើកដំបូងនៅថ្ងៃទី​៣ ខែធ្នូ ដោយទម្លាក់កំហុសទាំងស្រុងទៅឲ្យអុីស្រាអែលជាអ្នកទទួលខុសត្រូវចំពោះការស្លាប់អ្នកវិទ្យាសាស្ត្របរមាណូអុីរ៉ង់ Mohsen Fakhrizadeh ដោយការធ្វើឃាត។ ជាមួយគ្នានេះអុីរ៉ង់នឹងតបតវិញ​​ក្នុងពេលសមស្របណាមួយទៅលើអុីស្រាអែល។ នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីតួកគី Recep Tayyip Erdogan កាលពីថ្ងៃទី​៣ខែធ្នូ ប្រធានាធិបតីអុីរ៉ង់ បានបញ្ជាក់ថា «គ្មានអ្វីសង្ស័យទៀតឡើយ ... Read More »

បុរសម្នាក់នៅស្រុកទឹកផុស ធ្វើអត្តឃាតសម្លាប់ខ្លួនយកក្រម៉ាចង.កនឹងធ្នឹមផ្ទះ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវាបានពលរដ្ឋប្រទះឃើញបានស្លាប់ដោយយកក្រម៉ាចង.កទៅនឹងធ្នឹមផ្ទះ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នៅភូមិជីពូក ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះ មានឈ្មោះ ពុត ... Read More »

ទាហានថៃឃាត់ខ្លួនបុរសជនជាតិខ្មែរ២នាក់ដែលត្រៀមនាំយកម៉ូតូពីថៃចូលមកកម្ពុជា

ក្រុងប៉ោយប៉ែត៖ ទាហានថៃប្រចាំនៅស្រុកតាព្រះយ៉ា កងកម្លាំងបូផា បានដាក់កម្លាំងស្កាត់ចាប់បុរសជនជាតិខ្មែរ២នាក់ ដែលនាំម៉ូតូចេញពីប្រទេសថៃខុសច្បាប់កាលពីវេលាម៉ោង១១៖០០នាទីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ។ កម្លាំងទាហានការពារព្រំដែនរបស់ថៃបានរឹតបន្តឹងការនាំទំនិញខុសច្បាប់និងការលួចចូលប្រទេសថៃដោយខុសច្បាប់ ជាពិសេសនៅតាមច្រករបៀងក្នុងអំឡុងបិទព្រំដែនដើម្បីទប់ទល់ជាមួយស្ថានការណ៍រាតត្បាតរបស់កូវីដ-១៩ តាមបន្ទាត់ព្រំដែនថៃ-កម្ពុជា ក្នុងខេត្តស្រះកែវជាបន្តបន្ទាប់ ។ទាហានថៃប្រចាំស្រុកតាព្រះយ៉ា កងកម្លាំងបូផា បានចេញល្បាតក្នុងទឹកដីទទួលខុសត្រូវ ... Read More »

អនុសាខាកាកបាទក្រហមខណ្ឌចំការមន ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរា១០គ្រួសារ និងពលរដ្ឋមានជីវភាពខ្វះខាត១០គ្រួសារ​ រស់នៅសង្កាត់បឹងត្របែក

ភ្នំពេញ៖ នាថ្ងៃសុក្រ​ ៤រោច​ ខែមិគសិរ​ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៤​ ខែធ្នូ ឆ្នាំ២០២០នេះ នៅបរិវេណសង្កាត់បឹងត្របែកក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌចំការមន ដឹកនាំដោយ​ លោក ... Read More »

ផ្លូវបេតុងមួយខ្សែក្នុងភូមិព្រៃព្រីងត្បូង២ស្ថាបនារួចរាល់៩០ភាគរយហេីយ

ភ្នំពេញ៖ ផ្លូវបេតុងមួយខ្សែ​នៅក្នុងភូមិព្រៃព្រីងត្បូង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ដែលប្រេីប្រាស់ថវិការបស់មូលនិធិភូមិសង្កាត់​នោះ ពេលនេះស្ថាបនាបាន៩០ភាគរយហេីយ​ដេីម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វេីដំណេីរ។ លោកវ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បានប្រា​ប់ឲ្យដឹងថា​ ផ្លូវខាងលេីមានទទឹង៦ម៉ែត្រ​ និងបណ្តោយប្រវែង៤០០ម៉ែត្រ​ ដោយប្រេីប្រាស់ថវិកាមូលនិធិភូមិឃុំសង្កាត់។ សូមរំលឹកផងដែរថា​ កន្លងមកផ្លូវខាងលេីជាផ្លូវលំមា​នជង្ហុកច្រេីនពិបាកដល់បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរនិងការរស់នៅ​។ ... Read More »

រថយន្តសាំយ៉ុងបេីកលឿនទៅបុកម៉ូតូជនជាតិចិនដួលរបួសធ្ងន់

ភ្នំពេញ៖ រថយន្តសាំយ៉ុងបេីកបរលឿនជ្រុលទៅបុកម៉ូតូជនជាតិចិនកំពុងតែជិះម្នាក់ឯងបត់ឆ្លងផ្លូវដួលរបួសធ្ងន់ជេីងម្ខាង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចតាមបណ្តោយផ្លូវអូសុីអាយសុី ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AT-6912 បេីកដោយបុរសម្នាក់។ចំណែកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ... Read More »

រំឮកខ្លះៗពីប្រវត្តិ « ភ្នំ គូលែន»

ភ្នំពេញ៖ បើយោងតាមប្រភព​Heritages Dairy- បេតិកភណ្ឌ​ប្រចាំថ្ងៃបានអោយបញ្ជាក់ថា៖ តំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ ស្រះដំរី។ ភ្នំ គូលែន គឺជាបេតិកភណ្ឌធម្មជាតិ ពីព្រោះធម្មជាតិ បានបង្កើតឡើងរាប់ម៉ឺនឆ្នាំ។ អង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ បានសរសេរថា ... Read More »

ក្រសួងអប់រំជូនដំណឹងស្ដីពីការផ្អាកការហាត់ប្រាណ និងលេងកីឡាគ្រប់ប្រភេទ និងផ្អាកការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃ(០៧-១២ ធ្នូ )

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានសហព័ន្ធកីឡាជាតិ បុគ្គលិកអប់រំក្រោមឱវាទអគ្គនាយកដ្ឋានកីឡា និងសាធារណជនទាំងអស់ ដែល ហាត់ប្រាណ ឬលេងកីឡា និងហាត់ហ្វឹកហ្វឺនក្នុងបរិវេណពហុកីឡដ្ឋានជាតិ ... Read More »

ដាច់ភ្លើងទៀតហើយអ្នកភ្នំពេញអើយ! ចង់ដឹងអត់ថា នៅតំបន់ណាខ្លះ?

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលបរិក្ខារអគ្គិសនី ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ... Read More »

សមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទម្នាក់តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល នគរបាល​ស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល បានធ្វើការចាប់ខ្លួនជនត្រូវចោទម្នាក់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ប្រតិបត្តិការស្រាវជ្រាវចាប់ខ្លួនជនត្រូវចោទនេះ ធ្វើឡើងនៅថ្ងៃទី៤ ខែធ្នូ​ ឆ្នាំ២០២០ វេលាម៉ោង២៤និង៤០នាទី នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ... Read More »

ឃាត់ខ្លួនជនជួញដូរថ្នាំញៀន៤នាក់រឹបអូសថ្នាំញៀន១៩កញ្ចប់ដាវសាមូរ៉ៃ៤ដើមនិងសម្ភារមួយចំនួន

ខេត្តប៉ៃលិន​៖ ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្តប៉ៃលិន កម្លាំងចម្រុះបានបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ ១ក្រុម ហើយឃាត់បាន ៤នាក់ និងវត្ថុតាងថ្នាំញៀនជាច្រើនទៀត​។ សមត្ថកិច្ចនគរបាលចម្រុះបានឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅ​ក្បែរស្ពានថ្ម ( ... Read More »

លោកលឹម សៀងហេង នាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមក្រុងចែកជូនប្រជាពលរដ្ឋ២០គ្រួសារនៅសង្កាត់បាទីក្រុងបាវិត

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង ប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជាក្រុងបាវិត និងសហការី បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមក្រុង ចុះសួរសុខទុក្ខនិងចែកជូនប្រជាពលរដ្ឋគ្រួសារជនចាស់ជរា គ្រួសារកុមារកំព្រា  គ្រួសារជនពិការ គ្រួសារមានជំងឺប្រចាំកាយ គ្រួសារទីទាល់ក្រ និងជនងាយរងគ្រោះផ្សេងៗចំនួន២០គ្រួសារ សិ្ថតនៅក្នុងសង្កាត់បាទី ... Read More »

ក្រុមហ៊ុន ទី មានគម្រោងផែនការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនឲ្យបានពី៥០ ទៅ៣០០ Containers (១៥០០ តោន ទៅ៨៤០០តោន) ក្នុងមួយថ្ងៃ

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងយោងតាមសេចក្តីរាយការណ៍ពីក្រុមហ៊ុនទី នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នេះបានឲ្យដឹងពីលទ្ធផលនៃការនាំចេញស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន បន្ថែមថា៖ 1) ... Read More »

នៅត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ប្រទេសជប៉ុន អាចនឹងហាមលែងឲ្យមានការលក់រថយន្តប្រើសាំងតទៅទៀត

អន្តរជាតិ៖ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឲ្យមកធ្លាក់នៅកម្រិតសូន្យ រដ្ឋាភិបាលជប៉ុន កំពុងពិចារណាហាមឃាត់ការលក់រថយន្តដែលប្រើសាំងឲ្យបាន នៅត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ដោយងាកទៅជំរុញការប្រើប្រាស់រថយន្តលក្ខណៈហៃប្រ៊ីដ (Hybrid) ឬរថយន្តប្រើថាមពលអគ្គិសនីវិញ ដែលស្របជាមួយបរិបទសកលនៃការផ្លាស់ប្តូរពីការប្រើប្រាស់រថយន្តទូទៅដែលប្រើសាំង។ បើតាមសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ... Read More »

ស្ត្រីម្នាក់ជិះម៉ូតូភីសុីអុិចបត់ឆ្វេងមិនមើលក្រោយត្រូវម៉ូតូហុងដាវ៉េវបុកពីក្រោយរបួស២នាក់នៅព្រៃឆ្លាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រីពីរនាក់បានរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូហុងដាភីសុីអុិចបត់ឆ្វេងមិនបានមើល ក្រោយបណ្ដាលឲ្យម៉ូតូហុងដាវ៉េវចាប់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើររាយការណ៍ទៅសមត្ថកិច្ចមកដឹកភាគីទាំងសងខាងយកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៣និង១២៤ ស្ថិតក្នុងភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ។ តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ស្ត្រីដែលបង្កហេតុមានឈ្មោះយស់ សាវឿន អាយុ៤២ឆ្នាំ ... Read More »

ឥណ្ឌាបិទផ្លូវចូលរដ្ឋធានីទាំងអស់​ ដោយសារតែបាតុកម្មពីសំណាក់កសិករ

បច្ចុប្បន្នក្រៅពីបិទព្រំដែនHaryana និង Punjab ពេលនេះ​កសិករឥណ្ឌាមកពីរដ្ឋផ្សេងៗទៀតដូចជាUttar Pradesh និង Madhya Pradesh ក៏បាននាំគ្នាធ្វើដំណើរសំដៅទៅកាន់រដ្ឋធានីញូវដេលីដែរដើម្បីធ្វើបាតុកម្មប្រឆាំងច្បាប់ស្តីពីកសិកម្មថ្មី ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់កសិករ​។ ពលរដ្ឋឥណ្ឌារាប់សិបពាន់នាក់បាននាំគ្នាទៅកាន់រដ្ឋធានីញូវដេលី​ ក្នុងរយៈពេល១សប្តាហ៍កន្លងមក ហើយដើម្បីចូលរួមធ្វើមហាបាតុកម្ម​។ ការធ្វើដំណើរទៅកាន់រដ្ឋធានីយ៉ាងច្រើន​បែបនេះបានធ្វើឲ្យ​ផ្លូវថ្នល់ជាច្រើនត្រូវកកស្ទះ​ ហើយកម្លាំងប៉ូលិសក៏បានបិទច្រកចូលក្នុងរដ្ឋធានីផងដែរ។ ... Read More »

ក្មេង៣នាក់ពុលផ្លែល្ហុងខ្វង ត្រូវបានសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ៖ ក្មេងបុ្រសច៣នាក់ ត្រូវបានឪពុកម្តាយដឹកទៅសង្រ្គោះជាបន្ទាន់ភ្លាមខណៈដែលពួកគេ បានហូបផ្លែល្ហុងខ្វងបណ្តាលឲ្យពុល។ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងនៅថ្ងៃទី០៣ខែធ្នូឆ្នាំ២០២០ នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។   លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា កុមារារងគ្រោះ ... Read More »

ពិតជាអស្ចារ្យមែន! រថយន្តបើកដោយស្វ័យប្រវត្តិរបស់ចិន ចាប់ផ្តើមការធ្វើតេស្តគ្មានមនុស្សបើកបរ

បច្ចេកវិទ្យា៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ខែធ្នូ ឆ្នាំ២០២០ បាននិយាយថា ដោយសារតែមានការគាំទ្រពីសំណាក់សម្ព័ន្ធក្រុមហ៊ុនយក្សចិន Alibaba Group ក្រុមហ៊ុនផលិតយានជំនិះស្វ័យប្រវត្តិរបស់ប្រទេសចិនឈ្មោះថា AutoX បានចាប់ផ្តើមការធ្វើតេស្តលើបច្ចេកវិទ្យាគ្មានមនុស្សបើកទាំងស្រុងក្នុងប្រទេសចិន ជាមួយរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តអង់គ្លេស Fiat ... Read More »

នគរបាលប៉ុស្តិ៍ឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យ០២នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលឃ្មួញឃាត់ខ្លួនបានជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១ឈ្មោះសាន សុងឃាត់ខ្លួន                       ... Read More »

ក្រុមអង់គ្លេស២ឡើងវគ្គ៣២ក្រុមចុងក្រោយពានរង្វាន់ Europa League

តាមការចេញផ្សាយលទ្ធផលរបស់ soccerway និង Livescore នៅព្រឹកថ្ងៃទី៤ ធ្នូនេះបានបង្ហាញថា មានក្រុមចំនួន២នៅអង់គ្លេសបានឡើងទៅកាន់វគ្គ៣២ក្រុមនៃពានរង្វាន់ UEFA Europa League។ ក្រុមទាំង២នោះគឺក្រុមចចកកំណាច Leicester City និងក្រុមកាំភ្លើងធំ Arsenal។ ... Read More »

ថវិការបស់ក្លិប Real Madrid សម្រាប់រដូវកាលនេះតិចជាង៣០០លានអឺរ៉ូទាបជាងការព្យាករណ៍

សារព័ត៌មានអេស្ប៉ាញ Marca បានចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូថា ក្លិប Real Madrid បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ទាំងរដូវកាលមុន និងរដូវកាលនេះដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ឆ្លងរាលដាលពេញពិភពលោកចាប់ផ្តើមមាននៅក្នុងគណនីរបស់ពួកគេ។ ក្នុងរដូវកាល២០២០-២០២១ ថវិការបស់ក្លិបគឺតិចជាង ៣០០ លានអឺរ៉ូ ពោលគឺតិចជាងស្ថិតក្នុងស្ថានភាពធម្មតាដែលធ្លាប់ការព្យាករណ៍ពីមុន។ ក្លិបបានបញ្ជាក់ថា ... Read More »

លោក ឯម ច័ន្ទមករា ថ្លែងអំណរគុណចំពោះជនមានពិការភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមិនជឿលើការញុះញង់របស់ក្រុមជ្រុលនិយមឱ្យរៀបចំទិវាជនមានពិការភាព ក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នេះ តំណាង លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា ... Read More »

Holyfield និង Mike Tyson ចុះហត្ថលេខាលើកិច្ចសន្យាចូលសង្វៀនប្រកួតគ្នា

សារព័ត៌មានអេស្ប៉ាញ Marca បានចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូថា បន្ទាប់ពីបានឃើញព្រឹត្តិការណ៍នានាកាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅឯStaples Center ក្នុងទីក្រុង Los Angeles លោក Evander Holyfield មិនមានអ្វីគួរឱ្យសង្ស័យនៅក្នុងចិត្តទេ គាត់ចង់ប្រយុទ្ធជាមួយ Mike ... Read More »

NBA រាយការណ៍ពីការធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩លើកីឡាករបាល់បោះ៤៨នាក់

សមាគមអ្នកលេងបាល់បោះជាតិ(NBA)របស់អាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា មានការធ្វើតេស្តវិជ្ជមានលើកីឡាករចំនួន៤៨នាក់មានផ្ទុកកូវីដ-១៩ ក្នុងចំណោមកីឡាករបាល់បោះ៥៤៦នាក់ដែលត្រូវបានសាកល្បងធ្វើតេស្តចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរបានឲ្យដឹងកាលពីម្សិលមិញថា ការសាកល្បងជុំសម្រាប់កីឡាករបានប្រកាសចេញមកខណៈដែលកីឡាករបាល់បោះទាំងអស់បានវិលត្រឡប់មកក្រុមរបស់ពួកគេនៅមុនពេលដែលត្រូវចាប់ផ្តើមប្រកួតនៅថ្ងៃទី១១ ខែធ្នូខាងមុខ។ សម្រាប់ការប្រកួតបាល់បោះជ្រើសរើសជើងឯកនៅអាមេរិករដូវកាលនេះគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ខាងមុខ។ សមាគមបាល់បោះNBA បានចេញសេចក្ដីថ្លែងការណ៍ថា ... Read More »