ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ជ័យ​លាភី គ្រូ​បង្រៀន​ល្អ​ភាសាខ្មែរ​ថ្នាក់​ទី​១-៣ ទទួលប័ណ្ណ​សរសើរពាន​រង្វាន់​​សម្ដេច ហ៊ុន សែន

ភ្នំពេញ៖ លោក ហង់ជួន ណារុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាប្រគល់​ពាន​រង្វាន់​​សម្ដេច ហ៊ុន សែន ជ័យ​លាភី គ្រូ​បង្រៀន​ល្អ​ភាសាខ្មែរ​ថ្នាក់​ទី​១-៣ និង​ប័ណ្ណ​សរសើរ​ដល់​គ្រូ​បង្រៀន​​ឆ្នាំ​សិក្សា​២០១៨-២០១៩។ សូមបញ្ជាក់ថា៖ អ្នក​គ្រូ​មួយ​រូប​បាន​ទទួល​​ពាន​រង្វាន់​សម្ដេច ហ៊ុន សែន ... Read More »

សេចក្ដីប្រកាសព័ត៌មានលើលទ្ធផលសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ”

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ» ដែលមានវាគ្មិនអញ្ជើញចូលរួម៖ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ដបន្ទាយមានជ័យ ... Read More »

សម្តេចវិបុលសេនាភក្ដី សាយ ឈុំ អនុញ្ញាតឱ្យឯកអគ្គរាជទូតកម្ពុជាប្រចាំបណ្តាប្រទេសជាមិត្តចំនួន ៩រូប ចូលជួបសុំអនុសាសន៍

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំបណ្តាប្រទេសជាមិត្តចំនួន ៩រូប ចូលសុំអនុសាសន៍ពី សម្តេចវិបុលសេនាភក្ដី សាយ ឈុំ មុនទៅ បំពេញបេសកកម្មការទូតតាមបណ្តាប្រទេសរៀងៗខ្លួន។ សូមបញ្ជាក់ថា៖ នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៥និង00នាទី នៅវិមានព្រឹទ្ធសភា ... Read More »

គួរឲ្យរន្ធត់..! សិស្សមត្តេយ្យ​៣៩នាក់រងរបួស​ ដោយសន្តិសុខប្រើកាំបិតចាក់

ប្រទេសចិន៖ សារព័ត៌មានស៊ីនហួនៅថ្ងៃទី​៤ខែមិថុនា បានផ្សាយថា៖ សន្តិសុខ​ បានប្រើកាំបិតវាយប្រហារទៅលើកុមារ​​ សិស្សសាលាមត្តេយ្យ​​បណ្តាលឲ្យរបួស​ដល់ទៅ​៣៩នាក់ ក្នុងនោះមាន​៣នាក់ស្ថិតក្នុងសភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ហេតុការណ៍ខាងលើកើតឡើងនៅសាលាមត្តេយ្យ ស្ថិតនៅតំបន់ Cangwu ភាគខាងត្បូង ​ប្រទេសចិន ​កាលពីព្រឹក ថ្ងៃទី​៤ ខែមិថុនា ... Read More »

ប្រធានរដ្ឋសភាអាមេរិកចូលរួមធ្វើបាតុកម្មទាមទាររកយុត្តិធម៌​ឲ្យជនរងគ្រោះGeorge Floyd

ប្រធានរដ្ឋសភាអាមេរិក លោកស្រី​ Nancy Pelosi បានចូលរួមដង្ហែក្បួនប្រឆាំងនិឹងអំពើហិង្សា​ ការរើសអើងជាតិសាសន៍ទៅលើ ក្រុមជនជាតិស្បែកខ្មៅក្រោយការស្លាប់​បុរសស្បែកខ្មៅ George Floyd ដោយសារស្នាដៃប៉ុូលិស​ស្បែកសអាមេរិក។ នៅលើបណ្តាញសង្គម​លោកស្រីNancy Pelosi បានលើកឡើងថា ដើម្បីទប់ស្កាត់ ការប្រើអំពើហិង្សា​ពីសំណាក់​ក្រុមសន្តិសុខទៅលើពលរដ្ឋ​គឺជាអាទិភាពចម្បងរបស់អាមេរិក​។ ... Read More »

ថ្ងៃនេះអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនៅប្រទេសថៃមានចំនួន ១៧នាក់ ,កម្ពុជា រកពុំឃើញអ្នកឆ្លងថ្មីឡើយ

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានជូនដំណឹងថា៖អ្នកឆ្លងថ្មីនៅប្រទេសថៃមាន ចំនួន១៧នាក់ បន្តែអ្នកឆ្លងទាំងនោះ គឺជាអ្នកដែលស្ថិតនៅមណ្ឌលចត្តាឡីស័ក (មណ្ឌលដាក់ឱ្យនៅដាច់ដោយឡែក)​​ ដែលធ្វើដំណើរត្រឡប់មកពីបរទេស មិនមែនករណីឆ្លងក្នុងសហគមន៍ក្នុងប្រទេសថៃនោះទេ។ ដោយឡែក រកពុំឃើញអ្នកឆ្លងថ្មីឡើយ បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ៤ ខែមិថុនា​ ឆ្នាំ២០២០ ... Read More »

ភ្នំទាក់ទ្រាំងជាប់ឈ្មោះនៅប្រទេសកម្ពុជា ថាជាភ្នំធម្មជាតិមួយដ៏លេចធ្លោ

ខេត្តបាត់ដំបង៖ ភ្នំទាក់ទ្រាំងស្ថិតនៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ យើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ ចេញពីក្រុងបាត់ដំបង​ឆ្ពោះទៅខេត្តប៉ៃលិន ហើយពេលមកដល់គីឡូម៉ែត្រលេខ៤០ បត់ចូលតាមផ្លូវក្រាលក្រួសធម្មជាតិមានចម្ងាយជិត៤គីឡូម៉ែត្រនឹងទៅដល់ភ្នំទាក់ទ្រាំងហើយ។ ភ្នំទាក់ទ្រាំង មានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌ ជាស្ថានីយបុរេប្រវត្តិសាស្ត្រតែមួយគត់នៅខេត្តបាត់ដំបងហើយដែលអ្នកស្រាវជ្រាវបានរកឃើញបំណែកថ្ម និង កម្ទេចកម្ទីកុលាលភាជន៍ទាក់ទងនឹងការតាំងលំនៅក្នុងរូងភ្នំរបស់មនុស្សនៅសម័យយុគថ្មបំបែក។ ... Read More »

លិខិតមិត្តអ្នកអាន៖ ជួងរបស់ប្រេដ អាដាម គោះលឺតិចៗ

ភ្នំពេញ៖ប្រេដ អាដាម ដែលជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្ស និងដែលគេបានមើលឃើញតាំងពីយូរមកហើយថាជាភ្នាក់ងារបរទេសម្នាក់ ដើម្បីដឹកនាំចលនាផ្តួលរំលំ រដ្ឋាភិបាលកម្ពុជា បានធ្លោយមាត់សារភាពពីទង្វើរបស់ខ្លួនហើយ។ តាមរយៈវិទ្យុបរទេសជាខេមរៈភាសាដែលជាខ្សែបណ្តាញ របស់ខ្លួនផ្សាយកាលពី០២ ខែមិថុនា ឆ្នាំ២០២០ ប្រេដ អាដាម បាននិយាយថា «ប្រជាពលរដ្ឋខ្មែរ ... Read More »

លោកស្រី Maria Zakharova ៖ អាមេរិកមិនអាចនិយាយអំពីការរំលោភសិទ្ធិមនុស្សទៀតទេ

ភ្នំពេញ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បាននិយាយតាម រយៈបណ្តាញ សង្គម Facebook ថា ៖ ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកមិនអាចបង្រៀននរណាម្នាក់អំពីការឃ្លាំមើល សិទ្ធិមនុស្សនៅពេលមានអំពើឃោរឃៅ ... Read More »

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន៖ ផ្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើរថយន្ត Rolls-Royce និង Mercedes គឺជាផ្លាកលេខក្លែងក្លាយ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍បានបញ្ជាក់បំភ្លឺជូនសាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា៖ ផ្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើរថយន្ត Rolls-Royce និង Mercedes គឺជាផ្លាកលេខក្លែងក្លាយ ... Read More »

ក្មេងប្រុសអាយុ១ខួបម្នាក់ដេករមៀលធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយបណ្តាលឲ្យលង់ស្លាប់នៅខណ្ឌចំការមន

ភ្នំពេញ៖ ក្មេងប្រុសម្នាក់មានអាយុទើបតែ១ខួបបានដេកជាមួយបងប្អូនប្រុសស្រីបីនាក់ទៀតហើយក៏រមៀលធ្លាក់ពីលើផ្ទះចូលប្រឡាយទឹកស្អុយបឹងត្របែកបណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។ហេតុការណ៍គួរឱ្យសង្វេគនេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលេខ១០១ ក្រុម ៣១ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរាជធានីភ្នំពេញ។ សពក្មេងប្រុសរងគ្រោះឈ្មោះរិន ធារិទ្ធអាយុ១ឆ្នាំ រស់នៅជាមួយឪពុកដោយស្នាក់នៅជាមួយម្ដាយមីងនោទីតាំងកើតហេតុ។ ឪពុកឈ្មោះ រិន ពិសិទ្ធ អាយុ ... Read More »

អាជ្ញាធរ​ភ្នំពេញ​សុំការយោគយល់ពីពលរដ្ឋ​ធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបសន្ធរម៉ុក​ ព្រោះ​ត្រូវ​ផ្អាកដំណើរការភ្លើងស្តុបមួយ​សប្ដាហ៍​ដេីម្បី​រៀបចំបណ្តាញថ្មី

ភ្នំពេញ​៖​ លោក​ សាំ​ ពិសិដ្ឋ​ នាយកមន្ទីរសាធារណការ​ និងដឹកជញ្ជូន រាជធានីភ្នំពេញ​ អំពាវនាវ​ឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបសន្ធរម៉ុក មេត្តាយោគយល់អធ្យាស្រ័យចំពោះការផ្អាកដំណើរការភ្លើងស្តុប១រយៈពេល ដោយសារត្រូវរុះរើប្តូរទីតាំងបង្គោលភ្លើងស្តុបថ្មី និងរត់បណ្តាញក្រោមដីថ្មីព្រោះរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក ។ ​ លោក​ សាំ​ ... Read More »

រដ្ឋសភាប្រជុំព្រឹកមិញ បានអនុម័តជាឯកច្ឆន្ទសេចក្តីព្រាងច្បាប់ចំនួនពីរ ទាក់ទងនឹងការប្រឆាំងការសម្អាតប្រាក់

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា។ សូមជម្រាបជូនថា៖ សម័យប្រជុំរដ្ឋសភា បានពិភាក្សានិងអនុម័តជាឯកច្ឆន្ទលើ សេចក្តីព្រាងចំនួនពីរក្នុងចំណោមសេចក្តីព្រាងច្បាប់ចំនួន៤ ... Read More »

អតីត​ប្រធានាធិបតី អូ​បា​ម៉ា ទទូច​ឲ្យ​បណ្ដា​អភិបាលរដ្ឋ​អាមេរិក​ទាំងអស់​ពិនិត្យឡើងវិញ​ ក្នុងការប្រើ​កម្លាំង​សមត្ថកិច្ច​ដោះស្រាយ​ជាមួយ​ប្រជាជន

អន្តរជាតិ៖ អតីត​ប្រធានាធិបតី លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ថ្ងៃទី​៣ ខែមិថុនាបានលើកសរសើរ​ភាពក្លាហាន​របស់​ក្រុមយុវជន​បាតុករ ធ្វើ​បាតុកម្ម​ពី​សំណាក់​ប្រជាជន​អាមេរិក​ទាមទារ​យុត្ត​ធម៌​ផ្នែក​ពណ៌​សម្បុរ​ ។ មិនតែប៉ុណ្ណោះលោក​អូ​បា​ម៉ា ក៏បាន​ទទូច​ឲ្យ​បណ្ដា​អភិបាលរដ្ឋ​អាមេរិក​ទាំងអស់​ពិនិត្យឡើងវិញ​គោលនយោបាយ​ប្រើ​កម្លាំង​សមត្ថកិច្ច​ដោះស្រាយ​ជាមួយ​ប្រជាជនហើយ​គួរ​តាំងចិត្ត​រៀបចំ​ផែនការ​ធ្វើកំណែទម្រង់​។​ អតីត​ប្រធានាធិបតីរូបនេះ បានបញ្ជាក់ថា ដោយ​ចាត់ទុកជា​រឿង​«​អស្ចារ្យ​មួយ​»ហើយការតវ៉ា​ជុំវិញ​ករណី​ស្លាប់​បុរស​ស្បែក​ខ្មៅ​ក្រោម​ដៃ​ប៉ូលិស​កាលពី​សប្តាហ៍​មុននេះ អាច​បង្ក​ទៅជា​ការធ្វើកំណែទម្រង់​ថ្នាក់ជាតិ​។​ ... Read More »

ឆ្នាំនេះអាចផ្អាកការតម្លើងថ្នាក់មន្ត្រីរយៈពេលមួយឆ្នាំខណៈកូវីដ-១៩ នៅតែបន្តអូស បន្លាយ

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានថ្លែងថា៖ ឆ្នាំនេះអាចផ្អាកការតម្លើងថ្នាក់មន្ត្រីរយៈពេលមួយឆ្នាំខណៈកូវីដ១៩ នៅតែបន្តអូស បន្លាយ ។ លោក ព្រំ សុខារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានថ្លែងរំលឹកទៀតថា៖ ឆ្នាំនេះការជ្រើសរើសក្របខណ្ឌថ្មីអាចផ្អាកដោយសារ កូវីដ១៩ ហើយក៏ពិចារណាថាអាចនឹងផ្អាកការតម្លើងថ្នាក់មន្រ្តីផងដែរដើម្បីសន្សំសំចៃថវិកាជាតិសម្រាប់ទ្រទ្រង់ដល់ដំណើរការសង្គមទាំងមូល ។ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានថ្លែងបែបនេះខណៈអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈនៅសាលាភូមិន្ទរដ្ឋបាល ... Read More »

គួរឲ្យសង្វេគ! សត្វដំរីមួយក្បាល ពរពោះ៦ខែ ត្រូវអ្នកភូមិដាក់ផាវក្នុងម្នាស់ឲ្យវាស៉ី ផ្ទុះស្លាប់ទាំងកូនក្នុងផ្ទៃ

ប្រទេសឥណ្ឌា៖ រឿងរ៉ាវដ៏សែនឃោរឃៅ និងគួរឲ្យសង្វេគសត្វដំរីមួយក្បាលមានអាយុ ១៥ឆ្នាំ ដែលកំពុងពរពោះកូនក្នុងផ្ទៃ៦ខែ បានស្លាប់យ៉ាងវេទនាខណៈដែលវាដើរចូលក្នុងភូមិរបស់អ្នកស្រុក ដើម្បីស្វែងរកចំណី ដោយមនុស្សគ្មានមេត្តា បានដាក់ផាវក្នុងម្នាស់ដើម្បីឲ្យវាស៊ីដើម្បីកុំឲ្យមករំខាន ឬចូលក្នុងភូមិទៀត។ បន្ទាប់ពី ផាវផ្ទុះបែករបួសពេញមាត់ និងអណ្ដាត នាងមានការភ័យជាខ្លាំងដោយគិតពី សុវត្ថិភាពរបស់កូនក្នុងផ្ទៃរបស់វា ... Read More »

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខបើកកិច្ចប្រជុំដោយមានរបៀបវារៈប្រជុំចំនួន៤

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៅអគារសាលប្រជុំសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាព លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការអញ្ជើញចូលរួមពី ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ ថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួនទប់ស្កាត់ការឆ្លងរាលដាលជម្ងឺរលាកផ្លូវដង្ហើមកូវីដ១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានក្រើនរំលឹកជានិច្ចដល់ជនរួមជាតិ សម្តេចថ្លែងថា៖ យើងទាំងអស់គ្នាត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួនទប់ស្កាត់ការឆ្លងរាលដាលជម្ងឺរលាកផ្លូវដង្ហើមកូវីដ១៩។ ជំងឺរាតត្បាតនេះងាយឆ្លងសាហាវខ្លាំងណាស់។ អញ្ចឹងហើយបានជាប្រទេសជាច្រើនកំពុងបិទប្រទេសដាក់បម្រាមហាមឃាត់មិនអោយពលរដ្ឋធ្វើដំណើរ។ សូមបងប្អូនឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល និងពាក់ម៉ាសការពារជំងឺឆ្លងគ្រប់ទីកន្លែង។ ... Read More »

រដ្ឋាភិបាលជប៉ុន និងផ្ដល់ហិរញ្ញប្បទាន ឥត សំណងដែល មានទឹក ប្រាក់សរុបចំ នួន ៤.៥០១ លានយ៉េន (ប្រមាណ ៤១,៤ លាន ដុល្លារ អាមេរិក)ជូនរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែ មិថុនាឆ្នាំ ២០២០ វេលាម៉ោង ១៥និង៣០ នៅទីស្ដីការក្រសួងការបរ ... Read More »

ផ្លែស្វាយក្នុងប្រទេសកម្ពុជានឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខ

ភ្នំពេញ៖ បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជាបានបញ្ជាក់ថា ៖ ផ្លែស្វាយក្នុងប្រទេសកម្ពុជានឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខនេះ ដូច្នេះផ្លែស្វាយយើងមានទីផ្សារហើយ។ សូមបញ្ជាក់ថា៖ ភាគីចិន និងកម្ពុជានឹងរៀបចំផ្លាស់ប្តូរពិធីសារនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន ដែលនឹងរៀបចំឡើងនាថ្ងៃទី៩​ ខែមិថុនា ក្នុងទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ ... Read More »

លោកតាអាយុ៧៦ឆ្នាំ ព្យាយាមប៉ុនប៉ងចាប់រំលោភចៅស្រីបង្កើត

ខេត្តព្រះវិហារ:  អាចចាត់ទុកជាអសិលធម៌ក្នុងសង្គមមួយដែលមនុស្សមួយចំនួនអគតិលែងស្គាល់ទុក្ខទោសឬបុណ្យបាប ហ៊ានប្រព្រឹត្តអំពើពាលាអាវាសែដើម្បីបំពេញកាមគុណរបស់ខ្លួនឯងអត់កេរ្តិ៍ខ្មាស ។ ជាក់ស្តែងដូចករណីមួយនេះ គឺបុរសវ័យចំណាស់អាយុ៧៦ឆ្នាំម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំកន្ទួត ស្រុកជាំក្សាន្តឃាត់ខ្លួនក្នុងករណី រំលោភសេពសន្ថវ:ចៅស្រីបង្កើតខ្លួនឯងតែមិនបានសម្រេច។ មន្រ្តីនគរបាលស្រុកជាំក្សាន្តបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៊ូ សេង ភេទប្រុស ... Read More »

កាន់តែខ្លាំងឡើង! ខណៈទាហានអាមេរិកជាង១ពាន់នាក់ ចល័តចូលទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីមានការធ្វើបាតុកម្មហិង្សាជាច្រើនកន្លែង

អន្តរជាតិ៖ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក Jonathan Rath Hoffman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារទី២ខែមិថុនា ឆ្នាំ២០២០នេះថា កម្លាំងយោធាសកម្មត្រូវចល័តឱ្យទៅឈរជើងនៅតាមតំបន់ ប៉ុន្តែមិនមែននៅកណ្តាលក្រុងវ៉ាស៊ីនតោនផ្ទាល់នោះទេ។ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនរូបនេះ បានបញ្ជាក់ថា កងកម្លាំងយោធាកំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នខ្ពស់ប៉ុន្តែ «មិនបានចូលរួមក្នុងការគាំទ្រការពារដល់ប្រតិបត្តិការរបស់អាជ្ញាធរស៊ីវិលទេ»។ ដោយពួកគេបានចល័តកងទាហានអាមេរិកប្រមាណ ... Read More »

សេចក្តីប្រកាសព័ត៌មានស្តីពីការបោះតង់របស់វៀតណាមនៅតំបន់ព្រំដែនក្នុងខេត្តកណ្តាលជាប់នឹងខេត្តអានយ៉ាង (វៀតណាម)

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបោះតង់របស់វៀតណាមនៅតំបន់ព្រំដែនក្នុងខេត្តកណ្តាលជាប់នឹងខេត្តអានយ៉ាង (វៀតណាម)។ សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ដោយ៖សិលា Read More »

ប្រឡាយទឹកស្ទឹងមានជ័យបានប្រែក្លាយពីអាងស្ដុកទឹកស្អុយទៅជាប្រឡាយបេតុង និងអាចរំដោះទឹកចេញពីគ្រប់តំបន់

ភ្នំពេញ៖ ប្រឡាយទឹកស្ទឹងមានជ័យ បាន ប្រែក្លាយពីអាងស្ដុកទឹកស្អុយទៅជាប្រ ឡាយបេតុងស្រស់ស្អាតគ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់ក្នុងរាជធានីភ្នំពេញ។     នៅលើផេកផ្លូវការបស់សម្ដេចតេជោ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បានសរសេរថា អាងទឹកស្អុយស្ទឹងមានជ័យ ក្លាយជាប្រឡាយបេតុងស្រស់ស្អាតគ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់។ ... Read More »

Juventus ចង់​ខ្ចី​ជើង Dembeleពីក្លឹប Barcelona

ក្លឹបលីកកំពូលអុីតាលី សេះបង្កង់ Juventusកំពុង​ពិភាក្សា​ជាមួយ​ក្លឹប Barcelona ចង់ខ្ចី​ជើង​ខ្សែ​បម្រើ​ប្រយុទ្ធ Ousmane Dembele នៅរដូវក្តៅខាងមុខ ។ នេះបើយោងតាមសារព័ត៌មានអេស្ប៉ាញថ្ងៃនេះ។ ប្រភព​បន្ត​ថា Juventus កំពុង​សម្លឹង​រក​​ជម្រើស​ប្រយុទ្ធ​បន្ថែម​ទៀត ដោយ​សារ​តែ​ទម្រង់​លេង​ធ្លាក់ចុះ​របស់​កីឡាករ Juan ... Read More »

ក្មេងប្រុស​២​នាក់ ចុះ​លេង​ទឹក​ត្រពាំង លង់​ស្លាប់ យ៉ាង​អ​ណោ​ច​អ​ធ័​ម​

ខេត្ត​តាកែវ​៖ ក្មេងប្រុស​ចំនួន​២​នាក់ បាន​លង់ទឹក​ស្លាប់ ក្នុង​ត្រពាំង​១​កន្លែង ខណៈ​ពួកគេ​ទៅលេង​ទឹក​នៅ​ទីនោះ​។​ ​ហេតុការណ៍​ដ៏​គួរ​ឲ្យ​សង្វេក​នេះ បាន​កើតឡើង​នៅក្នុង​ភូមិ អូ​តាសេក ឃុំ អង្គ​កែវ ស្រុក​ទ្រាំង ខេត្តតាកែវ ​នៅវេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៣ ខែមិថុនា ... Read More »

រឿងព្រេង​ទាក់ទង​នឹង​ប្រវត្តិ​របស់​រាហូ

១- រូប​រាហូ គេ​តែង​គូរ​នៅ​ហោជាង​ប្រាសាទ ឬ​បើ​នៅ​ទី​វត្ត គេ​គូរ​នៅ​ហោជាង​ព្រះ​វិហារ ប្រយោជន៍​ដោយ​ដឹង​ថា “ជា​អ្នក​មាន​ឫទ្ធិ” ។ ២- នៅ​ខ្លោង​ទ្វារ​ប្រាសាទ ឬ​វត្ត​អារាម ក៏​គេ​មាន​គូរ​ដែរ ។ ៣- រូប​រាហូ ... Read More »

ក្រោយរងពាក្យបណ្តឹងម៉េង កែវពេជ្ជតា ប្រកាសមិនសូមទោសជាដាច់ខាត

ភ្នំពេញ៖ ក្រោយរងពាក្យបណ្តឹងពីសំណាក់ស្ត្រីម្នាក់ដែលគេដឹងថាជាភរិយាអតីតស្វាមី នោះ អ្នកនាង ម៉េង កែវពេជ្ជតា បានប្រកាសជំហរថាខ្លួនឹងបន្តតតាំងរក យុត្តិធម៌ភាពស្អាត ស្អំសម្រាប់ ខ្លួនឯងនិងកូនៗ ហើយនឹងមិនព្រមសុំទោសជាសាធារណៈជាដាច់ខាត។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីបណ្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈរបស់ស្ត្រីដើមចោទ ត្រូវបានទៅដល់ដៃតុលាការសាលាដំបូងរាជធានីភ្នំពេញ។ តារាស្រីរូបនេះបាន បញ្ចេញសារយ៉ាងវែងថា”…ពេលនេះខ្ញុំ ... Read More »

តារាសម្តែង រុំ ភារ៉ា បញ្ជាក់រឿងបាត់មុខពីការងារសិល្បៈ

ភ្នំពេញ៖ តារាសម្តែងលោក រុំ ភារ៉ា ហៅ Pheara Jupiter ទើបនឹងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍នឹង​ស្នាដៃសម្តែងក្នុងភាពយន្តខ្លីៗជាច្រើនបន្តបន្ទាប់ ស្រាប់តែពេលនេះស្ងប់ស្ងាត់បាត់មុខពី​ការងារ​សិល្បៈទៅវិញ។ លោក Pheara Jupiter គឺជាតារាសម្ដែងស្រស់សង្ហាមួយរូប ដែលកន្លងមកត្រូវ​បានគេស្គាល់តាមរយះខ្សែរភាពយន្ត និងរឿងអប់រំខ្លីជាច្រើនដែលទទួលបានការគាំ​ទ្រជាខ្លាំងដូចជា ... Read More »

គណៈរដ្ឋមន្រ្តីថៃ យល់ព្រមកាត់បន្ថយពន្ធលើដីធ្លី និងអគារចំនួន ៩០% សម្រាប់ឆ្នាំ២០២០

ថៃ៖ បន្ទាប់ពីគណៈរដ្ឋមន្រ្តីថៃ បានអនុម័តកាលពីថ្ងៃអង្គារទី២ ខែមិថុនាឆ្នាំ២០២០ លើព្រះរាជក្រឹត្យស្តីពីការកាត់សេចក្តីដូចដែលបានស្នើដោយក្រសួងហិរញ្ញវត្ថុ ។ ដោយបានយល់ព្រមកាត់បន្ថយពន្ធលើដីធ្លីនិងអគារចំនួន ៩០% នៃចំនួនទឹកប្រាក់ដែលត្រូវបង់សម្រាប់ឆ្នាំសារពើពន្ធ ២០២០ដើម្បីសម្រាលបន្ទុករបស់ប្រជាជន ។ នេះបើតាមការបញ្ជាក់ពីលោកនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធចាន់ អូចា នាពេលថ្មីៗនេះ ... Read More »