ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

សម្ដេចតេជោ៖ មិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្ន ទាំងមូល ឬផ្នែកណាមួយ សូមពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ

ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ថា នឹងមិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬផ្នែកណាមួយនោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជាឲ្យបិទការរាជធានីភ្នំពេញដូចការឃោសនាភូតកុហករបស់ជនអាក្រក់នោះដែរ។ ជាមួយគ្នានេះផងដែរ សម្ដេចសូមអំពាវនាវប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយកូរវិដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា “ព្រឹកមិញ ... Read More »

លោក ឃួង ស្រេង បានដាក់បទបញ្ជាឲ្យ ខណ្ឌទាំង១៤ ត្រូវអនុវត្តវិធាន១០ចំណុច តាម អនុសាសន៍របស់សម្តេចតេជោ

ភ្នំពេញ ៖ តាមកាបញ្ជាក់ឲ្យដឹងពី លោកកើត ឆែ អភិបាលរងរាជធានី ភ្នំពេញថា អភិបាល រាជធានីភ្នំពេញ លោកឃួង ស្រេង នៅរសៀលថ្ងៃទី៦ ធ្នូ ឆ្នាំ២០២០ បានដាក់បទបញ្ជា ... Read More »

រថយន្ត​ដឹកខ្សាច់បេីកបុកម៉ូតូហុងដាឌ្រីមនៅស្ពានច្បារអំពៅ​បណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល ហេីយព្យាយាមបេីករត់តែរត់មិនរួច

ភ្នំពេញ​ ៖​ បុរស​ម្នាក់បេីក​រថយន្ត​ដឹកខ្សាច់យ៉ាងលឿនមិនប្រយ័ត្នក៏បានជ្រុលទៅបុកពីក្រោយម៉ូតូម៉ាកហុងដាឌ្រីម​ បណ្តាលឲ្យរងរបួសស្រាល រួចហើយបន្តបេីករត់គេចតែត្រូវសមត្ថកិច្ចឃាត់បានមកវិញ​ កាលពីវេលា​ម៉ោង​១២និង១០នាទី​រំលងអធ្រាត្រ​​ឈានថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០២០​នៅត្រង់ចំណុចគល់ស្ពាន​ព្រះមុនីវង្ស​ថ្មី​ តាមបណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​ ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី២​ ខណ្ឌ​ច្បារ​អំពៅ​។ ​ យោងតាមប្រភព​ព័ត៌មាន​នៅកន្លែងកើត​ហេតុ​បានឲ្យដឹងថា​ នៅមុនពេល កេីតហេតុ​ ... Read More »

អាមេរិក៖ ពលរដ្ឋទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នឹងទទួលបានប្រាក់​១៥០០ដុល្លារ ?

អតីតបេក្ខភាពប្រធានាធិបតីអាមេរិក ​បានស្នើរដ្ឋាភិបាលចំណាយប្រាក់ដល់ពលរដ្ឋអាមេរិក ដែលបានទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដោយម្នាក់ៗទទួលបានប្រាក់​១៥០០ដុល្លារ​។ លោកJohn Delaney អតីតបេក្ខភាពប្រធានាធិបតីអាមេរិក បានលើកឡើងថា «ការចាក់វ៉ាក់សាំង កាន់តែឆាប់កាន់តែល្អ​​ យើងចង់ឲ្យបញ្ចប់ការឆ្លងកូវីដ​-១៩បានឆាប់បំផុត ដើម្បីឲ្យជីវភាពរស់នៅធម្មតាវិញ»។ សំណើផ្តល់ប្រាក់១៥០០ដុល្លារ​ដល់ពលរដ្ឋអាមេរិក​ដែលបានទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ប្រមាណ​៧៥ភាគរយនៃពលរដ្ឋអាមេរិក បើគិតជាប្រាក់មានចំនួន៣៨០ពាន់លានដុល្លារ។ កាលពីចុងខែវិច្ឆិកា ... Read More »

រដ្ឋមន្ត្រីឥណ្ឌូនេស៊ីទទួលសំណូក​ ត្រូវរឹបអូសប្រាក់ជាច្រើនវ៉ាលិស

រដ្ឋមន្ត្រីឥណ្ឌូនេស៊ីទទួលបន្ទុកកិច្ចការសង្គម​ បានចេញទៅសារភាពចំពោះនាយកដ្ឋានប្រឆាំងអំពើពុករលួយរបស់ប្រទេស ក្រោយពេលរកឃើញថាបានទទួលសំណូកដើម្បីចែកចាយជំនួយកូវីដ​-១៩ របស់រដ្ឋាភិបាល។ សារព័ត៌មានAP បានផ្សាយថា​ លោក Juliari Batubara បានទៅបង្ហាញខ្លួននៅមុខនាយកដ្ឋានប្រឆាំងអំពើពុករលួយ (KPK) ក្នុងរដ្ឋធានីហ្សាការតា​។ ការបង្ហាញវត្តមានក្រោយពេលប្រធាននាយករដ្ឋានប្រឆាំងអំពើពុករលួយស្នើឲ្យលោកចេញសារភាព​។ តាមការលើកឡើងរបស់​(KPK) លោក​Juliari ... Read More »

ព្រះមហាក្សត្រថៃទទួលបានការស្វាគមន៍​ពីពលរដ្ឋរាប់សិបពាន់នាក់ ក្នុងព្រះរាជពិធីបុណ្យខួបកំណើតរបស់អតីតព្រះមហាក្សត្រ

ពលរដ្ឋថៃរាប់សិបពាន់នាក់ពាក់អាវពណ៌លឿងស្វាគមន៍ព្រះមហាក្សត្រ Maha Vajiralongkorn ក្នុងឱកាសដែលព្រះអង្គបានរៀបចំព្រះរាជពិធីបុណ្យខួបកំណើតរបស់ព្រះបិតាព្រះអង្គ។ តាមសារព័ត៌មាន AP ពលរដ្ឋរាប់សិបពាន់នាក់ពាក់អាវពណ៌លឿងស្វាគមន៍ព្រះមហាក្សត្រ Maha Vajiralongkorn នៅថ្ងៃទី​៥ខែធ្នូ ។ នេះជាព្រឹត្តិការណ៍សំខាន់បំផុតដែលព្រះអង្គបង្ហាញព្រះវត្តមាននៅទីសាធារណៈ ខណៈមានក្រុមបាតុករប្រឆាំងអូសបន្លាយជាច្រើនខែកន្លងមកទាមទារឲ្យកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ។ ព្រះមហាក្សត្រ​Maha Vajiralongkorn ... Read More »

តើអ្នកដឹងទេថាផ្កាខ្មែរ មានឈ្មោះពីរោះៗ ហើយអ្នកម្ដាយខ្លះបានយកឈ្មោះផ្កាទាំងនេះមកដាក់ឈ្មោះ​ឱ្យកូនស្រីថែមទៀត

ចំណេះដឹងទូទៅ៖ លោកអ្នកខ្លះប្រហែលជាមិនដឹងថាផ្កាគ្រប់ប្រភេទ គឺជាធនធានធម្មជាតិជីវៈចម្រុះមួយបែបដែលកម្ពុជាយើងមាន ក្រៅពីធនធានសត្វព្រៃ ព្រៃឈើ និង ដំណាំទាំងកសិកម្ម ឧស្សាហកម្ម និង ដំណាំហូបផ្លែដ៏សម្បូរបែបផ្សេងទៀត សម្រាប់បំពេញតម្រូវការរបស់ប្រជាជនខ្មែរយើង ។ លើសពីនេះទៅទៀត ផ្កាខ្លះមានឈ្មោះពីរោះខ្លាំង ដែលលើសពីឈ្មោះដែលប្រជាជនតាមភូមិស្រុកតែងហៅតៗគ្នា ... Read More »

កងរាជអាវុធហត្ថស្រុកព្រៃនប់ចុះបង្រាបទីតាំងបញ្ជល់មាន់មួយកន្លែង

ខេត្តព្រះសីហនុ៖ លោកអនុសេនីយ៍ឯក ម៉ែន  វណ្ណា មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកព្រៃនប់បានឲ្យដឹងថា នៅវេលាម៉ោង៣និង៣០រសៀលថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២០ នេះកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ដឹកនាំដោយលោកផ្ទាល់បានចុះបង្ក្រាបទីតាំងបញ្ជល់មាន់មួយកន្លែងនៅក្នុងភូមិបឹងវែងឃុំវាលរេញស្រុកព្រៃនប់ ខេត្តព្រះសីហនុ  ដកហូតមាន់ជល់ចំនួនបីក្បាល និងម៉ូតូចំនួន ៣គ្រឿង យកទៅរក្សាទុកនៅអាវុធហត្ថស្រុកព្រៃនប់ ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះតូបជួសជុលម៉ូតូផ្អេីលប្រជាពលរដ្ឋនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍

ភ្នំពេញ​៖​ តូបជួសជុលម៉ូតូមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០​ នៅផ្លូវបេតុង​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុតូបខាងលេីត្រូវបានម្ចាស់បិទទ្វារចាក់សោរួចចេញទៅក្រៅបាត់ លុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញមានផ្សែងហុយយ៉ាងខ្មួលខ្មាញ់ចេញពីខាងក្នុងមកក្រៅទេីបនាំគ្នាភ្ញាក់ផ្អេីលរាយការណ៍ទៅសមត្ថកិច្ចមកជួយធ្វើអន្តេាគមន៍យកបំពង់ពន្លត់អគ្គិភ័យជាច្រេីនបំពង់មកបាញ់ពន្លត់។ សមត្ថកិច្ចបានបញ្ជាក់ថា​ តូបខាងលេីសង់ដោយប្រើស័ង្កសី​ បានរងការខូចខាតសម្ភារមួយចំនួន តែសំណាងដែរដែលមិនមានមនុស្សរងរបួស ។ ... Read More »

រថយន្តនិងម៉ូតូបុកគ្នាស្លាប់មនុស្ស២នាក់ភ្លាមៗនៅនឹងកន្លែង

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តមួយគ្រឿងបើកជែងគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ជាង១រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ២០ និង ២១ ស្ថិតក្នុងភូមិសាស្រ្ត ភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ... Read More »

លោក ហ៊ុយ វណ្ណៈ ៖ «គ្រោះរបស់ពិភពលោកយើង»

ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ បានបង្ហោះលើFacebook ផ្លូវការ របស់លោកថា៖ ពិភពលោកយើង! បើមើលផ្នែកល្អ គឺស្រស់ស្អាត ... Read More »

សូមអ្នកដែលបានចេញចូលហាងបឺហ្គ័រ «Carl’s Jr» ទួលទំពូង ពីថ្ងៃទី២៧ វិច្ឆិកា – ៥ ធ្នូ ត្រូវធ្វើចត្ដាឡីស័ក ក្រោយរកឃើញបុគ្គលិកម្នាក់កើតជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ឌឌីន បានអំពាវនាវដល់អ្នកដែលធ្លាប់ចេញចូលហាង «Carl’s Jr Burger» ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ... Read More »

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចម៉ូតូតែមិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលឃ្មួញឃាត់ខ្លួនបានករណីលួចម៉ូតូតែមិនបានសម្រេចកាលពីវេលាម៉ោង១៧ និង០០នាទី                         ... Read More »

ស្វែងយល់អំពីបច្ចេកវិទ្យាបន្លំរូបភាព វីដេអូ ឬសម្លេង (DeepFake)

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃបានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ថា៖ ក្នុងអត្ថបទអប់រំបច្ចេកវិទ្យាថ្ងៃនេះ សូមទាញចំណាប់អារម្មណ៍បងប្អូនស្វែងយល់អំពីបច្ចេកវិទ្យា DeepFake ដែលកំពុងពេញនិយមប្រើប្រាស់ពីសំណាក់យុវជនកម្ពុជា លើបណ្តាញទំនាក់ទំនងសង្គម។ DeepFake គឺជាកម្មវិធីម្យ៉ាងដែលមានសមត្ថភាពធ្វើការផ្លាស់ប្តូរមុខ និងសម្លេងរបស់បុគ្គលណាម្នាក់ដាក់ចូលទៅក្នុងរូបភាព ឬវីដេអូ ... Read More »

លោកស្រី ឱ វណ្ណឌីន៖ វីរុសកូវីដ-១៩​ នេះ​ អាចរស់នៅលេីក្រដាសប្រាក់​ កញ្ចក់​ និងផ្ទៃផ្សេងៗ​ រហូតដល់​ ២៨ថ្ងៃឯណោះ

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលនេះបានធ្វើការពន្យល់ពីជំងឺវីរុសកូវីដ-១៩ ដោយលោកស្រីបញ្ជាក់ថា៖ ខ្ញុំយល់ថា​ រិតតែលំបាកណាស់ទៅទៀត​ ដោយសារវីរុសកូវីដ-១៩​ នេះ​ អាចរស់នៅលេីក្រដាសប្រាក់​ កញ្ចក់​ និងផ្ទៃផ្សេងៗ​ រហូតដល់​ ... Read More »

រថយន្តកុងតឺន័រពីរគ្រឿងបុកគ្នាស្ទះចរាចរណ៍បិទផ្លូវមួយចំហៀង

ភ្នំពេញ​៖​ រថយន្តកុងតឺន័រផែស្ងួតតេងឡាយមួយគ្រឿងបេីកចេញពីផែបំណងឆ្លងផ្លូវត្រូវរថយន្តកុងតឺន័រមួយគ្រឿងទៀតបេីកបុកចំពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាត តែសំណាងដែរដែលមិនមានមនុស្សរងរបួស គឺគ្រាន់តែស្ទះចរាចរណ៍យ៉ាងខ្លាំង។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៦ខែធ្នូ​ ឆ្នាំ២០២០​ នៅច្រកចូលផែស្ងួតតេងឡាយថ្មី​ តាមមហាវិថីឈ្នះ=ឈ្នះ​ ស្ថិតក្នុងសង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តសណ្តោងទូកុងតឺន័រ​ ក្បាលពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ3D -9332​ ... Read More »

ប្រទះឃេីញសពបុរសម្នាក់ចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ភ្នំពេញ​៖​ ប្រជាពលរដ្ឋបានប្រទះឃេីញសពបុរសម្នាក់ចងកសម្លាប់ខ្លួនជាប់នឹងដេីមប្រេងខ្យល់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៦ខែធ្នូឆ្នាំ២០២០​ នៅចំណុចរបងវត្តតាំងកសាងខាងជេីង​ ក្នុងភូមិចំការឪឡឹក២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។ ជនរងគ្រោះគេមិនស្គាល់អត្តសញ្ញាណទេ​ ភេទប្រុស អាយុប្រហែល២០ឆ្នាំជាង​ ពាក់អាវយឺត​ដៃខ្លីពណ៌ក្រហម​ ស្លៀកខោខូវប៊យ​ជេីងវែង​ ដោយយកក្រមាចងកសម្លាប់ខ្លួនជាប់នឹងដេីមប្រេងខ្យល់។ ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុខណៈប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ទីនោះស្រាប់តែឃេីញសពជនរងគ្រោះចងកសម្លាប់ខ្លួនជាប់នឹងដេីមប្រេងខ្យល់ស្លាប់បាត់ទៅហេីយ ... Read More »

ផ្តើមចេញពីមនុស្សម្នាក់ គ្រួសារមួយ សង្គមមួយ ក្នុងស្មារតីរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ប្រកបដោយភាពម៉ឹងម៉ាត់បំផុត

ភ្នំពេញ៖ ក្រុមគ្រូពេទ្យសម្តេចតេជោ ហ៊ុន សែន បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានបង្កើនកិច្ចការងារដ៏មមាញឹក រួមសកម្មភាពជាមួយនឹងវិទ្យាស្ថានជាតិ សុខភាពសាធារណ: ... Read More »

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ផ្តើមយុទ្ធការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ បង្ការការពារឆ្លងកូវីដ-១៩ ចំនួន២០គោលដៅ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងមន្ត្រីនគរបាលចរាចរណ៍ចុះធ្វើការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២០នេះ។យុទ្ធនាការនេះដឹកដោយលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលការងារផែនចរាចរណ៍ ។ លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ... Read More »

ប៉ូលិសបារាំង​ប្រើឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករនៅទីក្រុងប៉ារីស

ប៉ូលិសបារាំងបានបង្ខំចិត្តប្រើឧស្ម័នបង្ហូរទឹកភ្នែក​ដើម្បីបំបែកក្រុមបាតុករហិង្សា បង្កអសន្តិសុខក្នុងទីក្រុងប៉ារីស​។ តាមប្រភពព័ត៌មានបានឲ្យដឹងថា អំពើហិង្សាកើតឡើងក្រោយពេលក្រុមបាតុករ​ប្រឆាំងនិឹងច្បាប់សន្តិសុខថ្មីរបស់ប្រធានាធិបតីម៉ាក្រុង ។ នេះជាអំពើហិង្សាលើកទីពីរហើយ​ក្នុងទីក្រុងប៉ារីស​ពាក់ព័ន្ធនឹងច្បាប់សន្តិសុខថ្មី​។ កាលពីថ្ងៃទី៥ខែធ្នូ ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មក្នុងទីក្រុងប៉ារីសដោយសន្តិភាព ​។ ប៉ុន្តែក្រោយមកក៏មានក្រុមបាតុករជ្រុលនិយមបានបង្កហិង្សាទៅលើកម្លាំងប៉ូលិស​ ហើយនៅយប់ថ្ងៃទី ៥ខែធ្នូ ប៉ូលិសក៏បានចាប់ខ្លួនបាតុករ​៣០នាក់ផងដែរ​។ ក្រៅពីទីក្រុងប៉ារីស ក៏មានបាតុកម្មនៅទីក្រុងជាច្រើនទៀតក្នុងប្រទេសបារាំង ... Read More »

Breaking News ៖ ការចម្លងវីរុសកូវីដ-១៩​ តាមការកាន់ក្រដាសប្រាក់ដែលមានប្រឡាក់ទឹករំអិលអ្នកមានវីរុសកូវីដ-១៩​

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន នៅមុននេះបន្តិច នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ បានមានប្រសាសន៍ថា៖ ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនបងប្អូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា​ ក្រៅពីការប៉ះពាល់វត្ថុប្រេីប្រាស់ដែលអ្នកជំងឺកូវីដ-១៩​ បានកាន់រួចហុចបន្តមកបុគ្គលម្នាក់ទៀតតាមការពន្យល់ក្នុងវីដេអូឃ្លីបដែលបានផ្សព្វផ្សាយពីព្រឹកមុិញនេះ​ ខ្ញុំសុំឆ្លេីយនូវសំណួរដែលបានសាកសួរមកខ្ញុំពីបងប្អូនមួយចំនួនលេីការចម្លងតាមក្រដាសប្រាស់​នោះ​ ខ្ញុំសូមជម្រាបជូនដូចតទៅ​ ... Read More »

មេគយ លោក ផែន ភឿន ប្រធានការិយាល័យ ស្រាវជ្រាវបង្ក្រាបអំពើរត់ពន្ធតំបន់២ គ្រប់ទឹកនឹងរាប់ក្បាលដឹកទំនិញយកលុយ នឹងបង់ខែ

ភ្នំពេញ ៖ មួយរយៈ នៃការរាតត្បាតជំងឺកូវីដ-១៩ គេឃើញថា៖ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ គឺមានក្រុមហ៊ុន និងឈ្មួញជាច្រើន បានបង្វែរទិសដៅ ទៅតាមច្រកបាវិត ខេត្តស្វាយរៀង ខណៈការម៉ៅក្នុងការដឹកជញ្ជូន តម្លៃក្នុងមួយកុងតឺន័រ ថោកជាងគេ ចាប់ពី១៥០០ដុល្លារ ... Read More »

បុរសជនជាតិកូរ៉េខាងជើងម្នាក់ត្រូវប្រហារជីវិតពីបទបំពានច្បាប់ទប់ស្កាត់ការឆ្លងកូវីដ​-១៩

សារព័ត៌មានបរទេសជាច្រើន ក្នុងនោះមានទាំង​ដេលីម៉ែល និង អាស៊ីសេរី…​ផងដែរ បានផ្សព្វផ្សាយ ពីបុរសជនជាតិកូរ៉េខាងជើងម្នាក់ ដែលបំពានច្បាប់​ទប់ស្កាត់ការឆ្លងកូវីដ​-១៩ ត្រូវបានកាត់ទោសប្រហារជីវិតដោយបាញ់សម្លាប់ចោល បន្ទាប់ពីបុរសនោះត្រូវបានចោទប្រកាន់ពីបទមិនគោរពបម្រាមទប់ស្កាត់ការឆ្លងកូវីដ​-១៩ ។ អ្នកទោសដែលត្រូវបានប្រហារជីវិតរូបនេះគឺជាបុរសអាយុជាង៥០ឆ្នាំ ហើយកំហុសដែលគាត់បានប្រព្រឹត្តនោះគឺ រូបគាត់បានព្យាយាមឆ្លងដែនខុសច្បាប់មកពីប្រទេសចិនចូលទៅក្នុងប្រទេសកូរ៉េខាងជើង តាមរយៈការបន្លំខ្លួនធ្វើជាអ្នកជំនួញចិន ហើយរូបគាត់ព្យាយាមគេចខ្លួនពីការពិនិត្យសុខភាព ... Read More »

ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ខេត្តស្វាយរៀង មានអ្នកពាក់ព័ន្ធ៧០នាក់

ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នោះ រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ ... Read More »

សមត្ថកិច្ចឃាត់ខ្លួន មន្ត្រីយោធាម្នាក់គាស់ឃ្លាំងរោងចក្រ យកទ្រព្យសម្បត្តិតម្លៃប្រមាណ ៣០ម៉ឺនដុល្លារ នៅខណ្ឌពោធិ៍សែនជ័យ

ខេត្តព្រៃវែង ៖ មន្ត្រីយោធាដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះ អ៊ែល វិបុល អាយុ ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិតាហុយ ឃុំកំពង់ប្រាសាទ ស្រុកពាមជ័រ ខេត្តព្រៃវែង។ ខណៈ មន្ត្រីយោធាម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែងឃាត់ខ្លួន ... Read More »

កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ បន្តយុទ្ធនាការផ្សព្វផ្សាយជូនដល់បងប្អូន​ប្រជាពលរដ្ឋបង្ការ​ការពារជំងឺឆ្លងកូវីដ១៩ ​​ឲ្យទូលំទូលាយក្នុងវិធានការការពារ និងរក្សាអនាម័យ

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការបង្ការ​ការពារជំងឺឆ្លងកូវីដ១៩ ​​ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា,​ នាថ្ងៃអាទិត្យ​ ៦រោច​ ខែមិគសិរ​ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ... Read More »

“មិនអីទេនិយម” គឺជាគ្រោះថ្នាក់ ហើយ “ស្លន់ស្លោនិយម” ក៏គ្រោះថ្នាក់ដូចគ្នា

ភ្នំពេញ៖ មិនអីទេនិយម” គឺជាគ្រោះថ្នាក់ ហើយ “ស្លន់ស្លោនិយមហាក់បីដូចជាពិភពលោកនេះរលាយរលត់ ក៏គ្រោះថ្នាក់ដូចគ្នា។ ដូច្នេះ យើងត្រូវប្រឈមនឹងការពិតថា ការរាតត្បាតនៃជំងឺកូវីដ គឺមានហានិភ័យខ្ពស់ ហើយទន្ទឹមនឹងនេះ យើងក៏ត្រូវមានផែនការត្រៀមល្អិតល្អន់ ដើម្បីជៀសវាងភាពស្លន់ស្លោ ពេលអាសន្នធំមកដល់។ ការត្រៀមទាំងឡាយគឺត្រូវមានការសហការទាំងអាជ្ញាធរ ... Read More »

នគរបាលរាជធានីភ្នំពេញអរគុណពលរដ្ឋល្អដែលបានសហការរាយការណ៍ជូនសមត្ថកិច្ច​

ភ្នំពេញ៖ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋដែលបានរាយការណ៍អំពីករណីមានមនុស្សមួយក្រុមតែងតែជួបជុំប្រេីប្រាស់គ្រឿងញៀនភ្លាម ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានបន្តដល់កម្លាំងជំនាញ​ដេីម្បីចុះដល់ទីតាំងភ្លាមៗ​ នៅវេលាម៉ោង ២១:៣០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ដោយកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមគ បានសហការជាមួយនឹងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌចុះទៅដល់គោលដៅ ដែលប្រជាពលរដ្ឋបានខំមិនចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានការជួបជុំប្រើប្រាស់គ្រឿងញៀននៅចំណុចផ្ទះលេខ៤៨ ផ្លូវលេខ២២៧ ក្រុម៥៣ ... Read More »

ក្រសួងសុខាភិបាលបន្តអំពាវនាវជាថ្មីម្តងទៀត ដល់បុគ្គលទាំងឡាយនៅតាមរាជធានីខេត្តដែលដឹងខ្លួនថា បានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលពីរនាក់នេះ ត្រូវមកធ្វើតេស្ត យកវត្ថុសំណាក និងពិនិត្យឈាម

ភ្នំពេញ៖ ដើម្បីការការពារចម្លងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលបន្តអំពាវនាវជាថ្មីម្តងទៀត ដល់បុគ្គលទាំងឡាយនៅតាមរាជធានីខេត្តដែលដឹងខ្លួនថា បានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលពីរនាក់ (គឺស្ត្រីឈ្មោះ ឆែម សុនីតា អាយុ ៣០ឆ្នាំ និងបុរសឈ្មោះតាំង សេវិនអាប់ អាយុ៤២ឆ្នាំ គិតចាប់ពីថ្ងៃទី ១៤ ... Read More »

លោក ពុយ គា និយាយពីរោគសញ្ញាទូទៅបំផុតនៃជម្ងឺកូវីដ-១៩ តាមអង្គការសុខភាពពិភពលោក (WHO)

ភ្នំពេញ៖ អ្នកកាសែតជើងចាស់ ប្រកបដោយពុទ្ធិ វិជ្ជាជីវៈ នៅកម្ពុជា បានបង្ហោះលើ Facebook ផ្លូវការរបស់លោកថា៖ រោគសញ្ញាទូទៅបំផុតនៃជម្ងឺកូវីដ១៩ គឺ៖ គ្រុនក្តៅ ក្អកស្ងួត ហៀរសំបោរ ពិបាកដកដង្ហើម និងអស់កម្លាំង។  ... Read More »