ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

លោកបៃឌិននឹងចាក់វ៉ាក់សាំងកូវីដ​-១៩ ផ្សាយផ្ទាល់​​តាមប្រព័ន្ធផ្សព្វផ្សាយនានា

ប្រធានាធិបតី​អាមេរិក​ ចូ បៃឌិន​នឹងចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ផ្សាយផ្ទាល់តាមបណ្តាញផ្សព្វផ្សាយនានា​ ដើម្បីបញ្ជាក់ដល់ពលរដ្ឋអាមេរិកឲ្យបានដឹងថា វ៉ាក់សាំងគឺមានប្រសិទ្ធភាព​ និងសុវត្ថិភាព។ ការចាក់វ៉ាក់សាំងរបស់លោកបៃឌិន​ នឹងធ្វើឡើងនៅថ្ងៃចន្ទ (ពេលវេលានៅអាមេរិក)។ ក្នុងពេលជាមួយគ្នានោះដែរ​​វ៉ាក់សាំង​ផលិតដោយក្រុមហ៊ុន Moderna ក៏នឹងទទួលបានការអនុម័តឲ្យប្រើប្រាស់ជាផ្លូវការផងដែរ​។ លោកបៃឌិនបានបញ្ជាក់ថា​«ខ្ញុំមិនចង់ទទួលបានការផ្តល់អាទិភាពនោះឡើយ ​ប៉ុន្តែខ្ញុំចង់បញ្ជាក់ឲ្យពលរដ្ឋអាមេរិកបានដឹងថា ... Read More »

ជនសង្ស័យបីនាក់ ពាក់ព័ន្ធនិងករណីគ្រឿងញៀន ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យបីនាក់ ពាក់ព័ន្ធនិងករណីគ្រឿងញៀន ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២០វេលាម៉ោង១០:១០នាទី នៅចំណុចខាងជើងភូមិអណ្ដូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។  សមត្ថកិច្ចបានឲ្យដឹងថាដំបូងកម្លាំងបានល្បាតនៅចំនុចខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ន ម៉ក ភេទប្រុសអាយុ២៨ឆ្នាំ ... Read More »

ក្លិបព្រះខ័នរាជស្វាយរៀង ពន្យល់ពីការចែកផ្លូវជាមួយកីឡាកររបស់ខ្លួន

ភ្នំពេញ៖ នៅ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក Christopher Grant អ្នកចាត់ការទូទៅក្លឹបព្រះខ័នរាជស្វាយរៀងលើកឡើងថា កីឡាករសំខាន់ៗមួយចំនួនរបស់ខ្លួនបានចាកចេញទៅបន្តអាជីពបាល់ទាត់នៅក្លឹបផ្សេងៗ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា គឺជាការផ្តល់ឱកាសឱ្យពួកគេមានបទពិសោធន៍ថ្មីៗ និងការប្រកួតឱ្យកាន់តែច្រើនជាងមុន។ អ្នកចាត់ការរូបនេះពន្យល់ថា កីឡាករកើតចេញពីថ្នាលយុវជន ... Read More »

មេយោធាសឹករងខេត្តឧត្តរមានជ័យ បានចាត់តាំងកម្លាំង និងរថយន្ត អន្តរាគមន៍ដឹកជញ្ជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ តាមច្រកអន្តរជាតិអូរស្មាច់ មកកាន់ទីតាំងធ្វើចត្តាឡីស័ក

ខេត្តឧត្ដរមានជ័យ៖ គោរពតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងបទបញ្ជារបស់បញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានចាត់តាំងកម្លាំង រួមនឹងរថយន្តចំនួន០៤គ្រឿង បានចូលរួមអន្តរាគមន៍ដឹកជញ្ជូនពលករខ្មែរបានចំនួន៤១នាក់ ដែលត្រឡប់មកពីប្រទេសថៃវិញ ... Read More »

លោក ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ FA (Framework Agreement) នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PP-LC)

ភ្នំពេញ៖ នៅថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អរគុណដល់ក្រុមហ៊ុន សម្រស់ធម្មជាតិដែលបានជួយឧបត្ថម្ភថវិកាចំនួន ១០០.០០០ដុល្លារ ដល់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី នួន ស៊ុន្ទរី (ហៅ ស្រីអូន) និងលោក ឈាង រ័ត្ន ... Read More »

ប្រទេសថៃបានបញ្ជាក់ពីការឆ្លងថ្មីនៃវីរុសCovid-19 ចំនួន៣៨២នាក់ នៅថ្ងៃចន្ទនេះ

ប្រទេសថៃ៖ បើយោងតាមប្រភពពី AFP បានឲ្យដឹងថា ប្រទេសថៃបានបញ្ជាក់ពីការឆ្លងថ្មីនៃវីរុសCovid-19 ចំនួន៣៨២នាក់ នៅថ្ងៃចន្ទនេះ ដែលករណីឆ្លងភាគច្រើនជាប់ពាក់ព័ន្ធនឹងការផ្ទុះឆ្លងរាលដាលនៅផ្សារលក់អាហារសមុទ្រ នៅជិតទីក្រុងបាងកក។ បន្ទាប់ពីម្សិលមិញមានអ្នកឆ្លងក្នុងសហគមន៍រហូតដល់៥៧៦នាក់ នៅខេត្តសាមុតសាខននៃប្រទេសថៃនេះ មានចម្ងាយមកប្រទេសកម្ពុជាប្រហែលជា ៣០០ គីឡូម៉ែត្រ និងមានខេត្តដែលមានច្រកចេញចូលជាមួយប្រទេសថៃ ... Read More »

កងការពារព្រំដែនលេខ៦០១ បន្តចេញល្បាតជាប្រចាំតាមបណ្តាយព្រំដែនកម្ពុជាវៀតណាមក្នុងភូមិសាស្រ្តឃុំក្អមសំណ

ខេត្តកណ្តាល ៖ ដើម្បីរក្សាបាននូវបូរណភាពដែនដី តាមបណ្តាយខ្សែបន្ទាត់ព្រំដែន ដោយសន្តិវិធី និងយោគយល់គ្នាក្នុងនាមជាប្រទេសជិតខាង នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ៦០១ បានចាត់តាំងកម្លាំង១៥នាក់ ដឹកនាំដោយ ... Read More »

អាជ្ញាធរខេត្តបាត់ដំបងរៀបចំទីតាំងធ្វើចត្តាឡីស័កប្រចាំនៅច្រកព្រំដែនរវាងកម្ពុជា-ថៃ រួចរាល់ហើយដើម្បីត្រៀមទទួលពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនមក

ខេត្តបាត់ដំបង៖ បើតាមមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា មកទល់ម៉ោង១២ថ្ងៃត្រង់នាថ្ងៃទី២១ខែធ្នូនេះ ពលករខ្មែរដែលអាជ្ញាថៃបញ្ជូនមកមានចំនួន១៧នាក់ ក្នុងនោះមានក្មេងតូចចំនួន២នាក់។ ចំពោះអ្នកទាំង១៧នាក់ត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។  ក្នុងករណីនេះផងដែរ លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងមានប្រសាសន៍ថា ពលករដែលត្រូវ បញ្ជូនមកទាំង១៧នាក់នាថ្ងៃទី២១ ខែធ្នូនេះ ... Read More »

មន្ត្រីប៉េអឹមម្នាក់ត្រូវអ្នកជិតខាងកាប់ជាច្រេីនដាវរងរបួសធ្ងន់ដេរ៣០ថ្នេរ

ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថបានរងរបួសធ្ងន់ដេររហូត៣០ថ្នេរខណៈកំពុងអង្គុយផឹកស៊ីជួបជុំបងប្អូននៅខាងមុខផ្ទះត្រូវជនសង្ស័យជាអ្នកជិតខាងបានមកកាប់ជាច្រេីនដាវរួចហេីយរត់គេចខ្លួនបាត់។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០២០ក្នុងបុរី​ MK01ភូមិថ្កុលកោះស្នា សង្កាត់ស្នោខណ្ឌកំបូល រាជធានីភ្នំពេញ។  ជនរងគ្រោះឈ្មោះតាន់​  សុីថា ភេទប្រុសអាយុ៤១ឆ្នាំ ជាមន្ត្រីប៉េអឹម ត្រូវគ្រូពេទ្យដេរមុខរបួស៣០ថ្នេរ។ ចំណែកជនសង្ស័យមិនត្រូវបានស្គាល់ឈ្មោះនោះទេ ស្នាក់នៅក្នុងបុរីខាងលេី។  តាម​ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា ... Read More »

គ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាក ចំនួន០៥ គ្រួសារ ទទួលបានអំណោយ ពីលោក ហ៊ុន ម៉ាណែត តាមរយៈ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ឧត្ដមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ ព្រមទាំងអាជ្ញាធរដែនដី នាំយកអំណោយលោក ឧត្តមសេនីយ៍ឯក ហ៊ុន ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួន ជនត្រូវចោទម្នាក់ ពីបទ “ប៉ុនប៉ងឃាតកម្មគិតទុកជាមុន”តាមដីកា

ភ្នំពេញ៖ សមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន នៅថ្ងៃចន្ទទី២១ ខែធ្នូ ធ្នាំ២០២០។ ការចាប់ខ្លួននេះធ្វើឡើងដោយសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៩១២ ក១ដ.ច.ន ចុះថ្ងៃទី១៥ ... Read More »

ឆ្មក់បង្រ្កាបសង្វៀនបញ្ជល់មាន់កម្ទេចវត្ថុតាង និងដកហូតសម្ភារមួយចំនួន

ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន ឆ្មក់បង្រ្កាបល្បែងសុីសងបញ្ជល់សត្វមាន់ភ្នាល់លុយ ដោយដុតកម្ទេចនូវឧបករណ៍ជាវត្ថុតាង និងដកហូតសម្ភារយកមកបន្តនីតិវិធី ចំណែកជនប្រព្រឹត្តរត់គេចបាត់អស់ ។ ករណីសមត្ថកិច្ចនគរបាលបង្រ្កាបល្បែងបញ្ជល់សត្វមាន់ខាងលើ ធ្វើឡើងនៅវេលាម៉ោង២ និង២៥នាទី រសៀលថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំជូត ... Read More »

ក្រុមហ៊ុន CAMBODIAN TIANYUAN DINGWANG PET PRODUCTS CO., LTD មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក នៅកំពង់ស្ពឺ

ភ្នំពេញ៖ ក្រុមហ៊ុន CAMBODIAN TIANYUAN DINGWANG PET PRODUCTS CO., LTD មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក នៅកំពង់ស្ពឺ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី២១ ... Read More »

តើអ្នកពិតជាខ្លាចជំងឺកូវីដ-១៩ មែនទេ ?

ភ្នំពេញ៖ ពិតមែនហើយ ជំងឺកូវីដ-១៩ គឺយើងពិតជាខ្លាច វាអាចចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត បានយ៉ាងងាយ ហើយលឿនបំផុត។ ប៉ុន្តែដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ នេះ យើងត្រូវអនុវត្តតាមវិធាននានា ដែលបានណែនាំដោយក្រសួងសុខាភិបាលដូចជា: លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ទឹកស្អាត អាល់កុល ... Read More »

តើមានមនុស្សប៉ុន្មាននាក់ហើយដែលចាក់វ៉ាក់សាំងកូវីដ​-១៩ នៅលើពិភពលោក

មកទល់ពេលនេះមានមនុស្ស ដល់ទៅជាង​១,៨លាននាក់ហើយនៅលើពិភពលោកបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​​ ហើយរយៈពេល​៣សប្តាហ៍ទៀតនឹងចាក់លើកទីពីរ​។ តាមតួលេខរបស់សារព័ត៌មាន Bloomberg ដែលប្រមូលបាន ​គឺប្រទេសចិនជាចំណុចចាប់ផ្តើមនៃកូវីដ​-១៩​ដំបូងគេបង្អស់នៅវូហាន កាលពីមួយឆ្នាំមុន នាំមុខសហគមន៍អន្តរជាតិ​ពីការចែកចាយវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​​។ គិតមកដល់ថ្ងៃទី​១៩ខែធ្នូ ចិន​បានចែកចាយវ៉ាក់សាំង​ជាង​១លានដូស​ហើយ។ តាមតួលេខរបស់​ Bloomberg នៅក្នុងប្រទេសអង់គ្លេស​បានចែកចាយ និងចាក់ជូនពលរដ្ឋបាន​៣៦០ពាន់ដូស, ... Read More »

Update៖ ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងក្នុងសង្កាត់ច្បារអំពៅ១យ៉ាងសន្ធោសន្ធៅ

​     ភ្នំពេញ​៖​ ផ្ទះ​ប្រជាពលរដ្ឋមួយកន្លែងក្បែរអតីតរោងកុន​ នៅតាមបណ្ដោយផ្លូវ​៣៦៧ កែង៦៣១ ក្រុមទី១៥ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​កាលពីវេលាម៉ោង០៩:០០នាទីព្រឹក ថៃ្ងចន្ទ ៧កើត ខែបុស្ស ... Read More »

កម្លាំងកងពលតូចថ្មើរជើងលេខ៥១ ចុះជួយជួសជុលផ្ទះ ជូនអតីតយុទ្ធជនធ្លាប់បម្រើការងារក្នុងអង្គភាពវរសេនាតូចថ្មើរជើង៥១៤ ជាអំណោយ លោក ហ៊ុន ម៉ាណែត

ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងនាំយកអំណោយស័ង្កសីរបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ចុះជួយជួសជុលធ្វើផ្ទះជូនអតីតយុទ្ធជនធ្លាប់បម្រើការងារក្នុងអង្គភាពវរសេនាតូចថ្មើរជើង៥១៤ ... Read More »

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលបានម៉ូតូថ្មីសន្លាងចំនួន២គ្រឿង និងកុំព្យូទ័រចំនួន១គ្រឿងពីក្រសួងបរិស្ថាន

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ លោក ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងចំណេះដឹងបរិស្ថាន នៃក្រសួងបរិស្ថាន ... Read More »

កងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បន្ទាប់ពីអនុវត្តន៍ភារកិច្ចស្នូល បានបន្តបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីជួយធានាការងារចិញ្ចឹមទ័ព

ខេត្តប៉ៃលិន៖  ក្រោមការចង្អុលបង្ហាញ នឹងណែនាំពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឱ្យថ្នាក់ដឹកនាំអង្គភាព កសាងកន្លែងធ្វើការ បណ្ដុះបណ្ដាលធនធានមនុស្ស ដាំដុះដំណាំផ្សេងៗ ។ ជាក់ស្ដែងក្រៅពីការហ្វឹកហ្វឺនរៀនសូត្រ និង ... Read More »

លោក លី ធុជ ៖ គោលដៅរបស់រាជរដ្ឋាភិបាលគឺ​ការ​ផ្តល់​សុខដុមរមនា​ និង​សុភមង្គល​ដល់​សង្គម​ជាតិ

ខេត្តស្វាយរៀង៖​ ​លោកលី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋានស្រុករំដួលបានអញ្ជើញជាអធិបតីក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២០​ និងលេីក​ទិសដៅ​២០២១​របស់​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​រំដួល​នាព្រឹក​ថ្ងៃទី​២​១​ ខែ​ធ្នូ​ ឆ្នាំ​២០២០នៅសាលប្រជុំសាលាស្រុករំដួល។ ក្នុងឱកាសនោះ មាន​ការ​អញ្ជើញ​ចូលរួមពីសំណាក់លោករស់ ផារិទ្ធ អភិបាលរងខេត្ត លោកប្រធានអនុប្រធាន​​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​តាម​ឃុំ​ទាំង​១០​  តំណាង​មន្ទីរ​អង្គភាពជុំ​វិញ​ខេត្ត​ ​ក្រុម​ប្រឹក្សា​ស្រុក​រំដួល​ គណៈអភិបាល​ស្រុក​ ... Read More »

EFF សើចចំអកដាក់ក្រុមហ៊ុនហ្វេសប៊ុកដែលមិនពេញចិត្តជាមួយមុខងារក្រើនរំឭកថ្មី ទាក់ទងនឹងការទាញយកទិន្នន័យ

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ឲ្យដឹងថា កាលពីដើមសប្តាហ៍មុន ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការផ្សព្វផ្សាយរិះគន់ក្រុមហ៊ុន Apple ខ្លាំងៗ ដោយចោទប្រកាន់ក្រុមហ៊ុន Apple ដែលបានទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីបន្ថែមមុខងារក្រើនរំឭក (prompt) ... Read More »

អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យសិក្សាជាក់ស្ដែងលើទីតាំងស្នើសុំវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៧ គម្រោង ក្នុងភូមិសាស្ត្រខេត្តកោះកុង

ខេត្តកោះកុង៖ នៅព្រឹក ថ្ងៃចន្ទទី២១ ខែធ្នូ ឆ្នាំ២០២០ លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ លោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ... Read More »

តៃវ៉ាន់ កាន់តែបង្ហាញឥទ្ធិពលខ្លួន ខណៈនាវា​ចិន​ បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ខ្លួនបានបញ្ជូន​កងទ័ពជើងទឹក និង​កម្លាំង​ទ័ពអាកាស​​ឃ្លាំមើល​សកម្មភាព​​ភ្លាម

អន្តរជាតិ៖ បន្ទាប់ពី​នាវា​ចិន បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ស្រាប់តែនៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលតៃវ៉ាន់ បាន​បញ្ជូន​កងទ័ពជើងទឹក និង​កម្លាំង​ទ័ពអាកាស​របស់ខ្លួន​ទៅ​ឃ្លាំមើល​សកម្មភាព​របស់​នាវា​ចិន​។ ក្រោយនាវាចម្បាំង​អាមេរិក​ បានបើក​កាត់​ច្រក​សមុទ្រ​នេះដែរ​។ ​ប៉ុន្តែជាការឆ្លើយតបទៅវិញភ្លាមៗ ទាក់ទង​ការឆ្លងកាត់​ច្រក​សមុទ្រ​ខណ្ឌ​ចែក​ដីគោក និង​កោះ​តៃវ៉ាន់ កងទ័ពជើងទឹក​ចិន ... Read More »

សម្ដេចក្រឡាហោម ស ខេង៖ អាជ្ញាធរពាក់ព័ន្ធ ត្រូវទទួលយកព័ត៌មានរិះគន់ និងសរសើរ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព

ខេត្តប៉ៃលិន៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា,សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំទៅដល់អាជ្ញាធរពាក់ព័ន្ធទូទាំងប្រទេសថា ត្រូវតែទទួលយកព័ត៌មានតិទៀន និងព័ត៌មានសរសើរ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងតម្លាភាព ជាពិសេស អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត។ ... Read More »

ទំហំទឹកប្រាក់ ​៥២​ពាន់​លាន​ដុល្លារ​ ត្រូវបានគណៈរដ្ឋមន្ត្រី​ជប៉ុន អនុម័ត​កញ្ចប់​ថ​វិកា​ចំណាយ​យោធា​

អន្តរជាតិ៖ នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ២០២០នេះ គណៈរដ្ឋមន្ត្រី​ជប៉ុន បានអនុម័ត​កញ្ចប់​ថ​វិកា​ចំណាយ​យោធា​ដែលមាន​ទំហំទឹកប្រាក់ ​៥២​ពាន់​លាន​ដុល្លារ​។ ហើយនេះ​ជាការ​កើនឡើង​ខ្ទង់ចំណាយ​៩​ឆ្នាំ​ជាប់​គ្នា​។ ចំពោះថវិកា​ការពារជាតិ​របស់​ជប៉ុន​មួយផ្នែក នឹងត្រូវ​ចំណាយ​លើ​ការផលិត​យន្តហោះ​ចម្បាំង F-35B ដ៏​ទំនើប និង​មី​ស៊ី​ល​ប្រឆាំង​នាវា​ដែលមាន​រយៈ​ចំងាយ​ឆ្ងាយ​។​ ​ក្រោយគណៈរដ្ឋមន្ត្រី​ជប៉ុន បានអនុម័ត​កញ្ចប់​ថ​វិកា​នេះ ក្រសួងការពារជាតិ​ជប៉ុន នឹង​ទទួលបាន​ទឹកប្រាក់​៥២​ពាន់​លាន​ដុល្លារ ... Read More »

បងប្អូនយើងចាំសង្កេតមើលផងណា! ប្រទេសកម្ពុជា នៅថ្ងៃនេះនឹងជួបប្រទះបាតុភូត ពេលយប់មានរយៈពេលយូរជាងពេលថ្ងៃ

ភ្នំពេញ៖ បើតាមការចុះផ្សាយរបស់គេហទំព័រ Time and date បានបញ្ជាក់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះថា ប្រទេសកម្ពុជា នឹងកើតមានព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ គឺសិសិរស៊ុលស្ទិស ដែលមានន័យថា “ពេលយប់មានរយៈពេលយូរជាងពេលថ្ងៃ“។ ជាក់ស្តែងជាទូទៅនៅក្នុងខែធ្នូរវាងថ្ងៃទី២១និង២២ កាំរស្មីរបស់ព្រះអាទិត្យពេលថ្ងៃត្រង់ ... Read More »

បេក្ខនារីពាក់ស្លាកលេខ៩ ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងលេចធ្លោខ្លាំងក្រោយកាន់ពានថតរូបស្អាត

ភ្នំពេញ៖ បេក្ខនារីពាក់ស្លាកលេខ៩ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍីបាននិងកំពុងតែធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងនឹងរូបសម្រស់អមដោយសម្ថភាពលេចធ្លោរបស់នាងមុនថ្ងៃគ្រងមកុដ MISS CAMBODIA  2020  មកដល់។បាននឹងកំពុងតែធ្វើឲ្យគេចាប់អារម្មណ៍កាន់តែខ្លាំងក្រោយពីនាងទទួលបានពានរង្វាន់កាន់ក្នុងដៃមួយរួចជាស្រេចក្នុងថ្ងៃប្រកួតបឋមកាលពីរាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ដោយនាងទទួលបានពានកញ្ញាឯកថតរូបស្អាត ។ ​កញ្ញា ពេជ្រ ... Read More »

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់នៅបំណាច់ឆ្នាំ២០២០

ខេត្តសៀមរាប៖ បើយោងតាមក្រសួងវប្បធម៌ វិចិត្រសិល្បៈក្នុង អត្ថបទ សំណេរ ដោយកញ្ញា ហ៊ីង ស្រីរ័ត្ន ជាមួយរូបភាព ថតដោយ កញ្ញា ហ៊ីង ស្រីរ័ត្ន និងលោក យី ... Read More »

លោក អ៊ុំ រាត្រី ចុះជួបប្រជុំបន្ទាន់ជាមួយកងកម្លាំងទាំង០៣ ទាំងភូមិសាស្ត្រខេត្ត និងតាមបន្ទាត់ព្រំដែន នៅច្រកអូរបីជាន់ ដើម្បីដាក់វិធានការ បន្ថែមពង្រឹងការគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋត្រឡប់ចេញ ចូលមកពីប្រទេសថៃ ឲ្យបានហ្មត់ចត់តឹងរឹង

ខេត្តបន្ទាយមានជ័យ៖ អនុវត្តន៍បន្ទាន់តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ពិសេសពលករដែលត្រឡប់មកពីប្រទេសថៃ ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ក្នុងនាមគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត លោក ... Read More »