ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ក្រោយជាប់ជានាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក ស៊ូហ្គា ត្រៀមជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក, ឥណ្ឌា និងអូស្ត្រាលី នៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយ

អន្តរជាតិ៖ លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) ក្រោយជាប់ជានាយករដ្ឋមន្រ្តីជប៉ុនថ្មីៗ លោក បាននិងកំពុងត្រៀមជួបជាមួយលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក នៅឯទីក្រុងតូក្យូនាដើមខែក្រោយនេះ ... Read More »

អ្នកទេសចរមកលេងនៅខេត្តកំពង់ឆ្នាំង ជាង៨ម៉ឺននាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ

ខេត្តកំពង់ឆ្នាំង ៖ អ្នកទេសចរប្រមាណជាង៨ម៉ឺនាក់ បានចូលមកលេងនៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ នេះបើតាមការបញ្ជាក់របស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បាននៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ។ លោកសេង សាលីប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានប្រាប់ឲ្យដឹងថា ... Read More »

ហួសចិត្តឃើញរថយន្តអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចតចោលមិនដកសោ លួចបើកទៅបុកប៉ារ៉ាស់ក្រឡាប់ផ្ងារជើង

ខេត្តពោធិ៍សាត់៖  ចោរចិត្តស្លុយម្នាក់ខណ: ឃើញរថយន្តរបស់ក្រុមល្បាតអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ទើបត្រឡប់មកពីចុះបេសកកម្មចតទុកចោលនៅក្នុងអង្គភាពមិនដកសោ បានចូលទៅលួចរួចបើកចេញមិនបានប៉ុន្មានគីឡូម៉ែត្រផង ក៏បុកប៉ារ៉ាស់ក្រឡាប់ផ្ងារជើងទៅមុខលែងរួច ហើយជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។ ហេតុកាតណ៍នេះកើតឡើងនៅព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ត្រង់ចំណុចក្នុងស្នាក់ការសម្ព័ន្ធមិត្តសត្វព្រៃររៀង ស្ថិតក្នុងភូមិររៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ... Read More »

ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់កងកម្លាំងការពារតាមបន្ទាត់ព្រំដែន ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ

ខេត្តប៉ៃលិន៖ បន្ទាប់ពីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានបញ្ចប់ នៅទីបញ្ជាការវរសេនាតូចលេខ១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល ... Read More »

រហូតមកដល់ម៉ោងជាង៣រសៀលហើយ អគ្គិភ័យឆេះឃ្លាំងដាក់សម្ភាររបស់រោងចក្រជ្រលក់កំណាត់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ មិនទាន់រលត់នៅឡើយ

ខេត្តព្រះសីហនុ៖ បើតាមការអះអាងពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដែលបានបញ្ជាក់នៅវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះថា ករណីអគ្គិភ័យដែលបានឆាបឆេះទីតាំងអគារឃ្លាំងដាក់សម្ភារ នៃរោងចក្រលីន ស័រតិចថាយ៍ (ជ្រលក់កំណាត់) ក្រុមទី៣៥ ភូមិ៣ទំនប់រលក ក្នុងសង្កាត់លេខ១ ... Read More »

រថយន្ត Lexus RX300 បេីកលឿនមិនគោរពភ្លើងចរាចរណ៍ ទៅបុករថយន្ត TUNDRA បណ្តាលឲ្យខ្ទាតបោកផ្ទប់បង្គោលភ្លើង និងប្រអប់ភ្លើង​រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ កាលពីវេលាម៉ោងប្រមាណ១២រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០​ មាននារីម្នាក់បើករថយន្ត LEXUS RX300 ក្នុងល្បឿនលឿន មិនគោរពភ្លើងស្តុបបានជ្រុលទៅបុករថយន្ត TUNDRA ដែលបើកបរដោយបុរសបរទេសម្នាក់កំពុងបើកឆ្លងកាត់ផ្លូវបំបែកជាបួនលើផ្លូវលេខ១៣៥ កែងផ្លូវលេខ៤៥៦ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ មហាអំណាច និងលោកខាងលិច យកបញ្ហាសិទ្ធិមនុស្សជាលេសលូកដៃចូលកិច្ចការផ្ទៃក្នុង រំលោភលើអធិតេយ្យភាពកម្ពុជា និងបណ្ដាប្រទេសទន់ខ្សោយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារថា៖ មហាអំណាច និងលោកខាងលិច យកបញ្ហាសិទ្ធិមនុស្សជាលេសលូកដៃចូលកិច្ចការផ្ទៃក្នុង រំលោភលើអធិតេយ្យភាពកម្ពុជា និងបណ្ដាប្រទេសទន់ខ្សោយ។ សម្តេចថ្លែងដូច្នេះ សារលិខិតក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ... Read More »

ដើម្បីការពារកងទ័ពរបស់ខ្លួន សហរដ្ឋអាមេរិកបញ្ជូនគ្រឿងបរិក្ខារយោធាទៅកាន់តំបន់ភាគឦសានស៉ីរីបន្ថែមទៀត

អន្តរជាតិ៖ ដើម្បីពង្រឹងប្រព័ន្ធការពារកងទ័ពអាមេរិកដែលកំពុងឈរជើងនៅតំបន់ភាគឦសាននៃប្រទេសស៉ីរី កាលពីថ្ងៃសុក្រទី១៨ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ យោធាអាមេរិកបានអះអាងថា ខ្លួនបានបញ្ជូនគ្រឿងបរិក្ខារយោធាមួយចំនួនរួមមាន៖ ប្រព័ន្ធរ៉ាដា និងរថពាសដែកទៅកាន់តំបន់នោះ។ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ បាននិយាយថា ... Read More »

មណ្ឌលកុមារកំព្រាចំនួន៨ក្នុងខេត្តតាកែវទទួល អំណោយ មហាសប្បុរសរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

ខេត្តតាកែវ៖ ដោយបានទទួលដំណឹងពីការលំបាកខ្វះខាតក្នុងជីវភាពរស់នៅរបស់ក្មួយៗជាកុមារកំព្រានិងបុគ្គលិកដែលស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាទាំង៨ក្នុងខេត្តកែវ ដែលកំពុងប្រឈមកំឡុងពេលការរីករាលដាលជំងឺកូវីដ-19នេះ ទើប នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២០នេះ លោក សុខ ពុទ្ធិវុធ និងលោកស្រី ហ៊ុន ម៉ាលី ព្រមទាំងប្រតិភូអម ... Read More »

សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនចោរលួចឡានក្នុង ផ្ទះសំណាក់ «មហារុងរឿង» ក្នុងខេត្តតាកែវ បានហើយ នៅកោះពេជ្រ

តាកែវ៖ចោរដែលបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ «មហារុងរឿង» ទៅគោះទ្វារបន្ទប់សុំសោរថយន្ត រួចលួចយកទៅបាត់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅកោះពេជ្រ រាជធានីភ្នំពេញ ។ នេះបើតាមការបង្ហើបរបស់សមត្ថកិច្ច ។  ... Read More »

មុននេះបន្តិច៖ មានអគ្គិភ័យឆេះឃ្លាំងដាក់សម្ភាររបស់រោងចក្រជ្រលក់ក្រណាត់ នៅសង្កាត់១ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ មានករណីអគ្គិភ័យមួយបានកើតឡើង នៅទីតាំងអគារឃ្លាំងដាក់សម្ភារ នៃរោងចក្រលីនស័ តិចថាយ៍ (ជ្រលក់ក្រណាត់) ក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង០១៖៣០នាទីថ្ងៃត្រង់ ... Read More »

ស្លាប់​២នាក់និងរបួស​ជាង​១០០នាក់ ដោយព្យុះ​លេខ​៥នៅភាគកណ្តាលវៀតណាម

ប្រទេសវៀតណាម៖ ព្យុះលេខ៥ បានសម្លាប់មនុស្ស​២នាក់ និង​១១០នាក់បាត់ខ្លួន នៅភាគកណ្តាលនៃប្រទេសវៀតណាម ។ តាមការប្រកាសរបស់ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ​វៀតណាម( PCTT) បានបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី​១៩ខែកញ្ញាព្យុះលេខ​៥ បានបង្កឲ្យមានការខូចខាតដល់ខេត្តមួយចំនួនដូចជា ហាទិញ(Ha tinh) Quang Binh, Quang ... Read More »

តើផ្លែម្រះ៖ ផ្ដល់ប្រយោជន៍អ្វីខ្លះ​ដល់​សុខភាព និងជួយព្យាបាលជំងឺអ្វីខ្លះ?

ចំណេះដឹងទូទៅ៖ តើអ្នកដឹងទេថា៖ ផ្លែម្រះមានផ្ដល់ប្រយោជន៍អ្វីខ្លះ​ដល់​សុខភាព និងអាចជួយព្យាបាលជំងឺអ្វីខ្លះ? ហើយអ្នកដែលចូលចិត្ត និងអ្នកមិនចូលចិត្ត​ផ្លែម្រះនេះ ព្រោះតែវាមាន​រសជាតិ​ល្វីង។​ ប៉ុន្តែចំពោះអ្នកដែលចូលចិត្តហូបវា​ គឺវាមាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព ស្បែក សក់ និង​ភ្នែក​ជាដើម។ ដូច្នេះការហូប​ផ្លែម្រះនេះ គឺ​អាច​ជួយ​ដល់​សុខភាព​យើងច្រើនផងដែរ ។ ... Read More »

សភាអាមេរិកជិតអនុម័តលក់អាវុធមានតម្លៃដល់ទៅជាង​៧ពាន់លានដុល្លារឱ្យកោះតៃវ៉ាន់​

អន្តរជាតិ៖ រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ​បានប្រកាសពីគម្រោង លក់អាវុធឱ្យកោះតៃវ៉ាន់មានតម្លៃដល់ទៅ​៧ពាន់លានដុល្លារ​ នៅសប្តាហ៍ក្រោយ ។ នេះជាកិច្ចព្រមព្រៀងលក់អាវុធលំដាប់ទីពីរ ដល់កោះតៃវ៉ាន់​។ សារព័ត៌មាន​Sputnikបានផ្សាយថា កិច្ចព្រមព្រៀងខាងលើ នឹងផ្តល់ឲ្យ កោះតៃវ៉ាន់នូវមីស៊ីលការពារ​និងវាយលុករយៈចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្សបើក។ ចំណែកសារព័ត៌មាន Wall Street ... Read More »

តារាល្បីហ្វីលីពីន៖ នាង ម៉ារីម៉ា និងស្វាមី បង្ហោះរូបភាពក្នុងបណ្ដាញសង្គមអ៊ីនស្ដារក្រាម យ៉ាងផ្អែមល្ហែមដូចកម្លោះក្រមុំ

អន្តរជាតិ៖ គូស្វាមីភរិយារវាងលោក DingDong និង Marian Rivera ហៅក្រៅ ម៉ារីម៉ា ក្រៅពីជាប់ឈ្មោះជា គ្រួសារមានមុខមាត់ស្អាតប្រចាំប្រទេសហ្វីលីពីនហើយ ត្រូវបានហ្វេនៗក្នុងបណ្ដាញសង្គមអ៊ីនស្ដារក្រាម បានចាប់អារម្មណ៍ជានិច្ចជាមួយសកម្មភាពផ្អែមល្ហែមរបស់ពួកគេ និងពោរពេញដោយសុភមង្គលក្នុងគ្រួសារ។ ជាក់ស្ដែង កាលពីថ្មីៗនេះ ... Read More »

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា សម្រេចចិត្តលុបសារ Twitterរបស់ខ្លួន និងសុំទោស ក្រោយរងការរិះគន់ខ្លាំងរឿងបង្ហោះសត្វគន្ធាយយកធ្វើម្ហូប

ភ្នំពេញ៖ បើយោងតាមក្រុមអ្នកអភិរក្ស ក្រោយរងការរិះគន់ជាបន្តបន្ទាប់ ពាក់ព័ន្ធជុំវិញអាហារដែលលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បានបង្ហោះសារលើបណ្ដាញសង្គម Twitter គឺគន្ធាយក្បាលកង្កែប (រមិច) ដែលជាប្រភេទសត្វប្រឈមនឹងការផុតពូជ។ ឯកអគ្គរាជទូតអូស្ត្រាលីរូបនេះ បានសម្រេចចិត្តលុបសារ ... Read More »

ស្ត្រីដែលលង់ទឹកបាត់ខ្លួនម្សិលមុិញ នៅខេត្តព្រះសីហនុ បានរកឃើញសាកសពព្រឹកនេះហើយ

ខេត្តព្រះសីហនុ៖ សូមជម្រាបជូនថា៖ ស្ត្រីម្នាក់ដែលលង់ទឹកហើយបាត់ខ្លួននៅសង្កាត់លេខ១ ក្រុងព្រះសីហនុកាលពីរសៀលថ្ងៃម្សិលមុិញ មកដល់ព្រឹកថ្ងៃទី ១៩ខែកញ្ញាឆ្នាំ ២០២០នេះ បានស្វែងរកសាកសពស្ត្រីរងគ្រោះឃើញហើយ ។ បើតាមសេចក្តីរាយការណ៍ពីខេត្តព្រះសីហនុបានឲ្យដឹងថា ៖ ស្ត្រីម្នាក់ដែលលង់ទឹកហើយបាត់ខ្លួននៅសង្កាត់លេខ១ក្រុងព្រះសីហនុកាលពីរសៀលថ្ងៃម្សិលមុិញ មកដល់ព្រឹកថ្ងៃទី ១៩ខែកញ្ញាឆ្នាំ ២០២០នេះ ... Read More »

រដ្ឋមន្ត្រីកសិកម្ម ពិនិត្យមើលវឌ្ឍនភាពនៃការចិញ្ចឹម កូនកង្កែប និងកូនត្រីអណ្តែង នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃសៅរ៍ ២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ... Read More »

ដើម្បីទប់ស្កាត់រលកទី២នៃជំងឺកូវីដ-១៩ នាយករដ្ឋមន្រ្តីអង់គ្លេស ត្រៀមបញ្ចេញវិធានការតឹងរុឹងចំនួន ៣ចំណុច

អន្តរជាតិ៖ លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្តីអង់គ្លេស បានអះអាងថា «ចក្រភពអង់គ្លេសកំពុងមើលឃើញរលកទីពីរ នៃជំងឺរាតត្បាតសកល COVID-19 ដែលវាជារឿងមិនអាចនឹងចៀសផុតឡើយ»។ បើតាមទីភ្នាក់ងារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ... Read More »

ករណីអ្នកបើកឡានឡិចសុីល570ស្លាកលេខ​ «ភ្នំពេញ​ 2AQ-1213» ជនរងគ្រោះចោទថាបានដកកាំភ្លើងភ្ជង់គំរាមគាត់ សមត្ថកិច្ចធ្វើការបាត់ដំណឹងសូន្យឈឹង

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ទាំងប្រព័ន្ធផ្សព្វផ្សាយ ទាំងបណ្តាញទំនាក់ទំនងសង្គម Facebook បានបង្ហោះព្រោងព្រាតពីរូបភាព សកម្មភាពបុរសម្នាក់បើកឡានម៉ាកឡិចសុីស570ស្លាកលេខ​ «ភ្នំពេញ​ 2AQ-1213» ពណ៌ខ្មៅ ដើម្បីផ្តល់ជាដំណឹងដល់សមត្ថកិច្ចស្វែងរកឃាត់ខ្លួនមកសាកសួរ បន្ទាប់ពីជនរងគ្រោះចោទថា ... Read More »

អគ្គិភ័យឆេះផ្សារសំរោងយ៉ោងនោះក៏មានតូបលក់ទំនិញរបស់ តារាសម្តែង ម៉ិច ម៉ារីកា និងសាច់ញាតិដែរ

    ភ្នំពេញ៖ អគ្គិភ័យដ៏ធំដែលបានឆាបឆេះផ្សារសំរោងយ៉ោងកាលពីល្ងាចថ្ងៃទី១៧ខែកញ្ញា  ដែលជាថ្ងៃភ្ជុំបិណ្ឌ បានធ្វើឲ្យមានការខាតបង់គិតជាថវិកាប៉ាន់ស្មានបឋមប្រមាណ៨លានដុល្លារ។ក្នុងនោះក៏មានតូបលក់ទំនិញរបស់ តារាសម្តែង ម៉ិចម៉ារីកា និងសាច់ញាតិបងប្អូនមួយចំនួនផងដែរ។ កញ្ញា  ម៉ារីកា បានថ្លែងទាំងអស់សង្ឃឹមថា បើគិតពីទំនិញក្នុងតូបដើមឡើយប្រមាណជិត៣ម៉ឺនដុល្លារអាមេរិកប៉ុន្តែនារដូវភ្ជុំបិណ្ឌនេះត្រូវបានលក់ចេញមួយចំនួនដែលនាងប៉ាន់ប្រមាណថានៅសល់ប្រមាណ២ម៉ឺនដុល្លារអាមេរិកទៀតហើយពេលនេះមកឆេះសល់តែផេះគឺបានត្រឹមតែឈរមើលទាំងខ្លោចចិត្ត។ នាងពិតជាសោកស្តាយខ្លាំងបំផុតរហូតគេងមិនលក់២យប់ហើយព្រោះតែអាល័យ និងសោកស្តាយតូបលក់កាបូបនឹងស្បែកជើង។ នាងថាតូបនេះនាងបានលក់ដូរអស់ជាង១០ឆ្នាំមកហើយ ... Read More »

ក្រុមហ៊ុនFacebook និង Instagram ត្រូវតុលាការចោទប្រកាន់ពីបទចារកម្មលើអ្នកប្រើប្រាស់តាមរយៈកាមេរ៉ាទូរស័ព្ទ

អន្តរជាតិ៖ តុលាការ បានចោទប្រកាន់ក្រុមហ៊ុន Facebook និង Instagram ពីបទធ្វើចារកម្មលើអ្នកប្រើប្រាស់តាមរយៈកាមេរ៉ាស្មាតហ្វូន ។ បន្ទាប់ពីតុលាការ កាលពីខែកក្កដាកន្លងទៅនេះ បានរកឃើញថា កម្មវិធី Instagram បានប្រើប្រាស់កាមេរ៉ា iPhone ... Read More »

អភិបាលខេត្តបាត់ដំបង នាំយកសាររំលែកទុក្ខ និងបច្ច័យ របស់សម្តេចក្រឡាហោម ប្រគល់ជូនដល់គ្រួសារសព ដែលជួបឧបវហេតុរន្ទះបាញ់ស្លាប់ ចំនួន៨នាក់ និងរបួស៣នាក់

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃសុក្រទី១៨ ខែកញ្ញា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បាននាំយកសាររំលែកទុក្ខ និងបច្ច័យ ប្រគល់ជូនដល់គ្រួសារសព ដែលជួបឧបវហេតុ (រន្ទះបាញ់ស្លាប់ ចំនួន៨នាក់ ... Read More »

កម្លាំងនគរបាលស្រុកគងពិសីឃាត់ខ្លួនជនសង្ស័យ៥នាក់ដកហូតបានថ្នាំញៀនមួយចំនួននិងអាវុធខ្លីមួយដើម

ខេត្តកំពង់ស្ពឺ ៖  កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១០៖៥០នាទីនៅចំណុចភូមិស្វាយទាប ឃុំអង្គពពេល កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ៥នាក់( ស្រី១នាក់ )៖ ជនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួនខាងលើមានឈ្មោះ៖ ១-ឈ្មោះ ... Read More »

រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង អះអាងថា៖ ករណីឆ្លងជំងឺ COVID-19 នៅប្រទេសខ្លួនទាំងមូល កំពុងផ្ទុះឡើងជាលើកទី២

អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានដកស្រង់ចេញផ្សាយពីបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួនរបស់លោក ប្រ៊ុយណូ ឡឺ មែរ (Bruno Le Maire) ... Read More »

ក្នុងថ្ងៃភ្ជុំបិណ្ឌ ខេត្តឧត្តរមានជ័យបានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តជាង២០០០នាក់

ខេត្តឧត្តរមានជ័យ៖ បើតាមមន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ បានរាយការណ៍ឱ្យដឹងថា នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ តំបន់ទេសចរណ៍អាតោ ក្នុងខេត្តឧត្តរមានជ័យ បានទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្ត ប្រមាណ២.៣៥០នាក់ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។ នៅខណៈនេះដែរ មន្ត្រី​ឧទ្យានុរក្ស​មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បាន​ទទួល​ ... Read More »

មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្មថា ថៃទទួលទិញដំឡូងជ្វាពីកម្ពុជាប្រមាណជាជិត ៣ពាន់តោនក្នុងរដូវដំឡូងកំពុងឲ្យផល

       ភ្នំពេញ៖  លោក ម៉ាន សុគ្រី អនុរដ្ឋលេខា ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទបានឲ្យដឹងនៅថ្ងៃទី១៩ កញ្ញាឆ្នាំ២០២០ នេះថា ប្រទេសថៃដែលជាប្រទេសជិតខាងមួយរបស់កម្ពុជាបាននាំចូលដំឡូងជ្វាប្រមាណជាជិត៣ពាន់តោន ... Read More »

រយៈពេល ០៣ថ្ងៃ អំឡុងពេលបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរដើរកម្សាន្តតាមគោលដៅទេសចរណ៍នានាជាង១លាននាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត បានឲ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ អំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនប្រមាណ ១.១១២.៤០៣ នាក់។ ក្នុងចំណោមភ្ញៀវទេសចរជាង១លាននាក់ ដែលបានធ្វើដំណើរកម្សាន្ត រួមមាន៖ ... Read More »

ដំណឹងបឋម៖ ព្រឹកនេះភ្លៀងធ្លាក់នៅបន្តតាមតំបន់មួយចំនួននៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ គិតមកត្រឹមព្រឹកថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ភ្លៀងនៅតែធ្លាក់បន្តតាមតំបន់ជាច្រើនក្នុងខេត្តព្រះសីហនុ ពេលខ្លះច្រើន ពេលខ្លះតិច ហើយអជ្ញាធរនិងសមត្ថកិច្ចគ្រប់ផ្នែកនៅតែបន្តតាមដានត្រួតពិនិត្យ និងរង់ចាំជួយសង្គ្រោះពលរដ្ឋក្នុងករណីចាំបាច់។ នៅក្រុម១០-១១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានផ្ទះប្រជាពលរដ្ឋជាង២០ខ្នង បានរងការលិចលង់ដោយសារជំនន់ទឹកភ្លៀង ... Read More »

កាសុីណូច្រកទ្វារដូង៧ដើមបេីកដំណេីរការបានជាង១ខែហេីយ​ ខណៈកាសុីណូផ្សេងៗទៀតមានច្បាប់អនុញ្ញាត​ត្រូវ​បានអាជ្ញាធរមូលដ្ឋានចេញបញ្ជាឲ្យបិទ

ខេត្តត្បូងឃ្មុំ​ ៖​ មានគេទម្លាយថា​ ជនជាតិខ្មែរអាចនាំគ្នាចូល​លេងម៉ាសេរីនៅ​កន្លែងកម្សាន្ត​ តែជាប្រភេទ​ល្បែងភ្នាល់ដាក់លុយទេ​ ដែលអ្នកនិយមលេងគេហៅថា​ ល្បែងបញ្ជល់មាន់ បៀ អាប៉ោង យូគី បេីកលេងនៅចំណុចច្រកទ្វារព្រំដែនដូង៧ដើម ស្ថិតក្នុងភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ... Read More »