ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

បុរសម្នាក់ដែលរងគ្រោះធ្ងន់ធ្ងរដោយសារខ្សែភ្លើងឆក់ហើយត្រូវកាត់ដៃទាំងសងខាង កំពុងដង្ហើយរកជំនួយ

ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ យឹប ភឿន មានស្រុកកំណើតនៅភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានកាត់ដៃទាំងសងខាង បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យលោកសង្ឃរាជធានីភ្នំពេញ។តាមការបញ្ជាក់របស់ក្រុមគ្រួសាររបស់បុរសរូបនេះបានឲ្យដឹងថា ដោយសារតែជីវភាពគ្រួសារទើបបុរសរូបនេះ បានទៅស៊ីឈ្នួលធ្វើយ៉ាបផ្ទះជូនគ្រួសារមួយនៅខេត្តព្រៃវែង តែជាអកុសលដោយសារ តែមានការធ្វេសប្រហែសទើបបណ្ដាលឱ្យខ្សែភ្លើងឆក់របួសធ្ងន់ធ្ងរ ហើយបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ... Read More »

ចោរ​នរកប្រេតចូល​គាស់ទ្វារកុដិ​​ចៅអធិការ​វត្តអូរដូនតា វះធុងលួចយកបច្ច័យអស់ជាង២ពាន់ដុល្លារ

ខេត្ត​ប៉ៃលិន ៖  ​មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពី ព្រឹកថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ នៅកុដិ​របស់​ព្រះសង្ឃ​ចៅអធិការ​វត្ត​អូរ​ដូនតា​  ស្ថិត​ក្នុងភូមិ​ដីស្អិត ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត្តប៉ៃលិន បន្ទាប់ពីចោរមិនស្គាល់មុខចូលលួចកាត់គន្លិះសោទ្វារកុដិ រួចចូលទៅវះធុងលុយជាង២០០០ដុល្លារគេចខ្លួនដោយសុវត្ថិភាព។ ​ព្រះចៅអធិការវត្តមានព្រះជន្មជាង៧០វស្សាបានមានថិរដីកា ប្រាប់​សមត្ថកិច្ច​ថា ... Read More »

សមត្ថកិច្ចឃាត់ខ្លួនកូនប្រុសតិរច្ឆានយកកាំបិតប៉័ងតោស្ទុះទៅកាប់ម្តាយរបួសឈាមស្រោចពេញខ្លួននៅស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ បុរសជាជនសង្ស័យម្នាក់ជាកូនបង្កើតបានផ្ទុះកំហឹងស្ទុះយកកាំបិតប៉័ងតោទៅកាប់ម្តាយបង្កើរបស់ខ្លួនបណ្តាលឲ្យរងរបួសឈាមស្រោចពេញទាំងខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅមានទីលំនៅភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។   សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះឃឹម ... Read More »

សមត្ថកិច្ចជួយអន្តរាគមន៍ យកភ្ញៀវទាំងអស់ដែលជាប់តាមកោះរ៉ុង និងកោះសង្សារ មកដីគោកវិញ

ខេត្តព្រះសីហនុ ៖ ភ្ញៀវ ដែលជាប់តាមកោះរ៉ុង និង កោះសង្សារចំនួន ១០៩២នាក់ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំង នគរបាលខេត្តព្រះសីហនុ បានសហការជាមួយក្រុមហ៊ុន ទូកឯកជន ចេញទៅយកមកដីគោក។ ... Read More »

ការបង្ហោះ Live រឿងចាស់ៗ ប្រការនេះបានធ្វើឲ្យមានភាពរំខាន ចលាចល ច្របូកច្របល់ និងអសន្តិសុខសង្គមគួរឲ្យព្រួយបារម្ភ

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា បានឱ្យដឹងថា៖ ថ្មីៗនេះ  ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យាសង្កេតឃើញ មានគណនីហ្វេសប៊ុក និង គេហទំព័រហ្វេសប៊ុកមួយចំនួន បាននឹងកំពុងធ្វើការផ្សព្វផ្សាយផ្ទាល់ (live) នូវឃ្លីបវីដេអូអំពីព្រឹត្តិការណ៍ផ្សេងៗ  ដែលរឿងរ៉ាវ និងសកម្មភាពទាំងនោះសុទ្ធសឹងជាព្រឹត្តិការណ៍ចាស់ៗ កន្លងហួសទៅហើយ ដូចជាករណីអគ្គិភ័យឆាបឆេះជាដើម ... Read More »

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន នាំយកនំអន្សមគ្រប់ប្រភេទចំនួន២០០នំ មកចែកជូនដល់យុវជនដែលកំពុងអប់រំផ្ដាច់សារធាតុញៀន

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍ក្រុមការងាររដ្ឋបាលស្រុកស្វាយចេកដឹកនាំដោយលោក លឿង សុភក្តិ អភិបាល នៃគណៈស្រុក បាននាំយកនំអន្សមគ្រប់ប្រភេទចំនួន២០០នំ ... Read More »

លោក ដួង តារា៖ ដំណោះស្រាយឈ្នះ-ឈ្នះសម្តេចតេជោ គឺខ្មែរឈ្នះទាំងអស់គ្នា

ខេត្តកណ្តាល៖ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា៖ លោក ហុក វ៉ានធីណា ... Read More »

ពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈកម្ពស់ទឹកស្ទឹងប៉ៃលិនហក់ឡើងយ៉ាងគំហុក

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលរស់នៅតាមតំបន់ដងអូរ និងដងស្ទឹងទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយសារតែរយៈពេលចុងក្រោយនេះ ទឹកភ្លៀងបានធ្លាក់យ៉ាងខ្លាំងនៅតំបន់ភ្នំ ដែលជាតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងប៉ៃលិន ធ្វើឱ្យតំបន់វាលទំនាបនានា និងទឹកស្ទឹងប៉ៃលិនមានទឹកឡើងរហូតដល់កម្ពស់១.៨ម៉ែត្រ។ នេះជាសារអំពាវនាវរបស់អាជ្ញាធរខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសព័ត៌មាន មួយក្រើនរំលឹកពីក្តីព្រួយបារម្ភនេះ។ ខណៈជាធម្មតាទឹកស្ទឹងខាងលើនេះទឹកមានកម្ពស់ត្រឹមតែ០.៥ម៉ែត្រប៉ុណ្ណោះ ដូចនេះប្រជាពលរដ្ឋចាំបាច់ត្រូវត្រៀមលក្ខណៈជាមុន ... Read More »

ទូទាំងខេត្តសៀមរាបទទួលបានភ្ញៀវជាង១២ម៉ឺននាក់ ក្នុងនោះតំបន់អង្គរទទួលបានជាង៦ម៉ឺននាក់ នាឱកាសភ្ជុំបិណ្ឌ៣ថ្ងៃ

ខេត្តសៀមរាប៖ បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានថ្លែងឱ្យដឹង៖ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះថា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុប ១២២,៣៧០នាក់។ ... Read More »

ខឹងឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួច ចិត្តខ្លាំងចងកសម្លាប់ខ្លួនលើដើមស្វាយចន្ទី

ខេត្តសៀមរាប​៖ ​យុវជនម្នាក់ខណ:ខឹងនឹងឪពុកម្តាយស្តីបន្ទោសតិចតួចសោះចិត្តខ្លាំងបានសម្រេចចិត្តចងកធ្វើអត្តឃាតនៅលើដើមស្វាយចន្ទី​ក្រោយ​ផ្ទះ​ស្លាប់យ៉ាងអាណោចអាធ័ម។ ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី​១៩​ខែកញ្ញា ឆ្នាំ​២០២០​នេះ​ នៅក្នុងភូមិត្រពាំងពពេល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាជនរ​ង​គ្រោះ​មានឈ្មោះ​ ស្រេង ធារ៉ា ភេទប្រុសអាយុ២៩ឆ្នាំមានស្រុកកំណើតភូមិលេខ ២​ឃុំ​ចំការអន្តូង​ស្រុក​ចំការលើ​ខេត្តកំពង់ចាម​,​បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​ត្រពាំង​ពពេល​ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខខេត្តសៀមរាប។ ... Read More »

ខេត្តបាត់ដំបងជាប់ចំណាត់ថ្នាក់លេខ១សម្រាប់គោលដៅទេសចរណ៍ក្នុងស្រុកក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ

         ខេត្តបាត់ដំបង៖ ខេត្ដបាត់ដំបងជាខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌពីថ្ងៃទី១៦ ដល់ ១៨ ខែកញ្ញា។នេះបើយោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដែលនគរវត្ដយើងទទួលបាននៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។    ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ... Read More »

សូមបង្កើនការប្រុងប្រយ័ត្ន…. ស្ថានភាពកម្ពស់ទឹកក្នុងអាងតាម៉ុក ឡើងផុតសញ្ញាប្រកាសអាសន្ន

ខេត្តឧត្តរមានជ័យ៖ ស្ថានភាពទឹក នៅអាងទឹកតាម៉ុក វេលាម៉ោង ៦:៣០ នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្ពស់ទឹកក្នុងអាង ៣,៩៥ម៉ែត្រ។ -កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ -កម្ពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ ... Read More »

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី​ ឃាត់ខ្លួន​ បុរសម្នាក់ដែលបង្កហិង្សាលេីសង្សាររបស់ខ្លួន

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពេញថ្មីឃាត់ខ្លួន ជនសង្ស័យ ០១នាក់ ករណីហិង្សាដោយចេតនា(ប្រើដៃវាយឲ្យរបួស) នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូវ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅម៉ោង០៦ព្រឹក ថ្ងៃទី២០​ ខែកញ្ញា​ ឆ្នាំ២០២០។ ហេតុការណ៍បង្ករបួសស្នាមនេះបានកើតឡើង ... Read More »

ចោរមានល្បិចខ្ពស់ ដែលបន្លំជាបុគ្គលិកផ្ទះសំណាក់ «មហារុងរឿង» ត្រូវបានបញ្ជូនបន្តទៅអាវុធហត្ថខេត្តតាកែវ ដើម្បីបន្តនីតិវិធី

ភ្នំពេញ៖កម្លាំងអាវុធហត្ថជំនាញនៃការិយាល័យស្រាវជ្រាវបង្រ្កាបបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ រួមសហការជាមួយ អាវុធហត្ថខណ្ឌជ្រោយចង្វារ ដូនពេញ និង ចំការមន កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បានឃាត់ខ្លួនចោរមានល្បិចខ្ពស់ ដែលបន្លំធ្វើជាបុគ្គលិកផ្ទះសំណាក់ «មហារុងរឿង» ចូលយកសោរថយន្ដពីភ្ញៀវ ហើយបើករថយន្តយកទៅបាត់ នៅកោះពេជ្រ ... Read More »

ឥណ្ឌាចាប់ខ្លួនក្រុមភេរវកម្មអាល់កៃដា៩នាក់ដែលឡើងគម្រោងវាយប្រហារទីក្រុងញូវដេលី

ក្រសួងស្រាវជ្រាវឥណ្ឌា (NIA) បានប្រកាសថា បានបើកការវាយលុក​នៅព្រឹកថ្ងៃទី​១៩ខែកញ្ញា ហើយចាប់ខ្លួនបានជនភេរវកម្ម អាល់កៃដា៩នាក់ដែលឡើងគម្រោងវាយប្រហារទីក្រុងញូវដេលី។ តាមការប្រកាសរបស់​(NIA) ក្រុមភេរវកម្មអាល់កៃដានៅឥណ្ឌាបានធ្វើសកម្មភាពនៅតំបន់ផ្សេងគ្នា​ក្នុងប្រទេសឥណ្ឌា​។​ ក្រុមភេរវករបានឡើងគម្រោងវាយប្រហារភេរវកម្ម​នៅទីតាំងសំខាន់ៗរបស់ឥណ្ឌា ដែលជាការបំភ័យដល់ពលរដ្ឋ ។ ក្រុមភេរវកម្មអាល់កៃដាដែលឥណ្ឌាចាប់ខ្លួន ភាគច្រើនមកពីប្រទេសប៉ាគីស្ថាន ដោយទទួលបានការគាំទ្រពីក្រុមភេរវកម្មនៅក្នុងទឹកដីប៉ាគីស្ថានផងដែរ​។ កន្លងមករដ្ឋាភិបាលឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថាជាអ្នកចិញ្ចឹមក្រុមភេរវកម្មឲ្យមកបំផ្លាញសន្តិសុខស្ថិរភាពនៅក្នុងទឹកដីឥណ្ឌា​។ ... Read More »

បាញ់ប្រហារនៅក្នុងពិធីជប់លៀងក្នុងទីក្រុងញូវយ៉កស្លាប់និងរបួសជាច្រើននាក់

អន្តរជាតិ៖ មានករណីបាញ់ប្រហារកើតឡើង ក្នុងពិធីជប់លៀងមួយក្នុងទីក្រុងញូវយ៉ក នៅវេលាម៉ោង​១២និង​៣០នាទី បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។ ពិធីជប់លៀងនោះមានអ្នកចូលរួម​ប្រមាណ​១០០នាក់។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ប៉ូលិសទីក្រុងញ៉ូវយ៉ក​នៅថ្ងៃទី​១៩ខែកញ្ញា បានបញ្ជាក់ថាមានមនុស្ស ២នាក់ស្លាប់និង​១៤នាក់រងរបួស ក្នុងហេតុការបាញ់ប្រហារនៅតំបន់ Rochester ក្នុងទីក្រុងញូវយ៉ក។ មន្ត្រីប៉ូលិសប្រចាំតំបន់Rochester លោក​ Mark ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាការ និង៣នាក់ទៀតពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តពោធិ៍សាត់ ៖ នគរបាលជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ប៉ុស្តិ៍នគរបាលរដ្ឋបាលលាច និងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ដឹកនាំដោយលោក វរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានចុះអនុវត្តដីកាសាលាដំបូងខេត្តពោធិ៍សាត់ និងបង្រ្កាបករណីគ្រឿងញៀន ដោយឃាត់ចាប់ខ្លួនជនសង្ស័យ៣នាក់ ដកហូតនូវវត្ថុតាង និងសម្ភារៈមួយចំនួន ... Read More »

លោកស្រី ឱ វណ្ណឌីន ៖ ទប់ស្កាត់ការចម្លងបន្តគ្នា និងផ្តល់ការព្យាបាលជូនដល់ព្រះសង្ឃ និងអ្នកជំងឺ បានជាសះស្បើយ ១០០%ហើយ ករណីជំងឺគ្រុនផ្តាសាយធំ

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា៖ ទប់ស្កាត់ការចម្លងបន្តគ្នា និងផ្តល់ការព្យាបាលជូនដល់ព្រះសង្ឃ និងអ្នកជំងឺ បានជាសះស្បើយ ១០០%ហើយ ករណីជំងឺគ្រុនផ្តាសាយធំ ។  លោកស្រី ... Read More »

ក្រោយជាប់ជានាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក ស៊ូហ្គា ត្រៀមជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក, ឥណ្ឌា និងអូស្ត្រាលី នៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយ

អន្តរជាតិ៖ លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) ក្រោយជាប់ជានាយករដ្ឋមន្រ្តីជប៉ុនថ្មីៗ លោក បាននិងកំពុងត្រៀមជួបជាមួយលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក នៅឯទីក្រុងតូក្យូនាដើមខែក្រោយនេះ ... Read More »

អ្នកទេសចរមកលេងនៅខេត្តកំពង់ឆ្នាំង ជាង៨ម៉ឺននាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ

ខេត្តកំពង់ឆ្នាំង ៖ អ្នកទេសចរប្រមាណជាង៨ម៉ឺនាក់ បានចូលមកលេងនៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ នេះបើតាមការបញ្ជាក់របស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បាននៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ។ លោកសេង សាលីប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានប្រាប់ឲ្យដឹងថា ... Read More »

ហួសចិត្តឃើញរថយន្តអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចតចោលមិនដកសោ លួចបើកទៅបុកប៉ារ៉ាស់ក្រឡាប់ផ្ងារជើង

ខេត្តពោធិ៍សាត់៖  ចោរចិត្តស្លុយម្នាក់ខណ: ឃើញរថយន្តរបស់ក្រុមល្បាតអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ទើបត្រឡប់មកពីចុះបេសកកម្មចតទុកចោលនៅក្នុងអង្គភាពមិនដកសោ បានចូលទៅលួចរួចបើកចេញមិនបានប៉ុន្មានគីឡូម៉ែត្រផង ក៏បុកប៉ារ៉ាស់ក្រឡាប់ផ្ងារជើងទៅមុខលែងរួច ហើយជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។ ហេតុកាតណ៍នេះកើតឡើងនៅព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ត្រង់ចំណុចក្នុងស្នាក់ការសម្ព័ន្ធមិត្តសត្វព្រៃររៀង ស្ថិតក្នុងភូមិររៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ... Read More »

ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់កងកម្លាំងការពារតាមបន្ទាត់ព្រំដែន ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ

ខេត្តប៉ៃលិន៖ បន្ទាប់ពីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានបញ្ចប់ នៅទីបញ្ជាការវរសេនាតូចលេខ១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល ... Read More »

រហូតមកដល់ម៉ោងជាង៣រសៀលហើយ អគ្គិភ័យឆេះឃ្លាំងដាក់សម្ភាររបស់រោងចក្រជ្រលក់កំណាត់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ មិនទាន់រលត់នៅឡើយ

ខេត្តព្រះសីហនុ៖ បើតាមការអះអាងពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដែលបានបញ្ជាក់នៅវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះថា ករណីអគ្គិភ័យដែលបានឆាបឆេះទីតាំងអគារឃ្លាំងដាក់សម្ភារ នៃរោងចក្រលីន ស័រតិចថាយ៍ (ជ្រលក់កំណាត់) ក្រុមទី៣៥ ភូមិ៣ទំនប់រលក ក្នុងសង្កាត់លេខ១ ... Read More »

រថយន្ត Lexus RX300 បេីកលឿនមិនគោរពភ្លើងចរាចរណ៍ ទៅបុករថយន្ត TUNDRA បណ្តាលឲ្យខ្ទាតបោកផ្ទប់បង្គោលភ្លើង និងប្រអប់ភ្លើង​រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ កាលពីវេលាម៉ោងប្រមាណ១២រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០​ មាននារីម្នាក់បើករថយន្ត LEXUS RX300 ក្នុងល្បឿនលឿន មិនគោរពភ្លើងស្តុបបានជ្រុលទៅបុករថយន្ត TUNDRA ដែលបើកបរដោយបុរសបរទេសម្នាក់កំពុងបើកឆ្លងកាត់ផ្លូវបំបែកជាបួនលើផ្លូវលេខ១៣៥ កែងផ្លូវលេខ៤៥៦ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ មហាអំណាច និងលោកខាងលិច យកបញ្ហាសិទ្ធិមនុស្សជាលេសលូកដៃចូលកិច្ចការផ្ទៃក្នុង រំលោភលើអធិតេយ្យភាពកម្ពុជា និងបណ្ដាប្រទេសទន់ខ្សោយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារថា៖ មហាអំណាច និងលោកខាងលិច យកបញ្ហាសិទ្ធិមនុស្សជាលេសលូកដៃចូលកិច្ចការផ្ទៃក្នុង រំលោភលើអធិតេយ្យភាពកម្ពុជា និងបណ្ដាប្រទេសទន់ខ្សោយ។ សម្តេចថ្លែងដូច្នេះ សារលិខិតក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ... Read More »

ដើម្បីការពារកងទ័ពរបស់ខ្លួន សហរដ្ឋអាមេរិកបញ្ជូនគ្រឿងបរិក្ខារយោធាទៅកាន់តំបន់ភាគឦសានស៉ីរីបន្ថែមទៀត

អន្តរជាតិ៖ ដើម្បីពង្រឹងប្រព័ន្ធការពារកងទ័ពអាមេរិកដែលកំពុងឈរជើងនៅតំបន់ភាគឦសាននៃប្រទេសស៉ីរី កាលពីថ្ងៃសុក្រទី១៨ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ យោធាអាមេរិកបានអះអាងថា ខ្លួនបានបញ្ជូនគ្រឿងបរិក្ខារយោធាមួយចំនួនរួមមាន៖ ប្រព័ន្ធរ៉ាដា និងរថពាសដែកទៅកាន់តំបន់នោះ។ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ បាននិយាយថា ... Read More »

មណ្ឌលកុមារកំព្រាចំនួន៨ក្នុងខេត្តតាកែវទទួល អំណោយ មហាសប្បុរសរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

ខេត្តតាកែវ៖ ដោយបានទទួលដំណឹងពីការលំបាកខ្វះខាតក្នុងជីវភាពរស់នៅរបស់ក្មួយៗជាកុមារកំព្រានិងបុគ្គលិកដែលស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាទាំង៨ក្នុងខេត្តកែវ ដែលកំពុងប្រឈមកំឡុងពេលការរីករាលដាលជំងឺកូវីដ-19នេះ ទើប នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២០នេះ លោក សុខ ពុទ្ធិវុធ និងលោកស្រី ហ៊ុន ម៉ាលី ព្រមទាំងប្រតិភូអម ... Read More »

សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនចោរលួចឡានក្នុង ផ្ទះសំណាក់ «មហារុងរឿង» ក្នុងខេត្តតាកែវ បានហើយ នៅកោះពេជ្រ

តាកែវ៖ចោរដែលបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ «មហារុងរឿង» ទៅគោះទ្វារបន្ទប់សុំសោរថយន្ត រួចលួចយកទៅបាត់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅកោះពេជ្រ រាជធានីភ្នំពេញ ។ នេះបើតាមការបង្ហើបរបស់សមត្ថកិច្ច ។  ... Read More »

មុននេះបន្តិច៖ មានអគ្គិភ័យឆេះឃ្លាំងដាក់សម្ភាររបស់រោងចក្រជ្រលក់ក្រណាត់ នៅសង្កាត់១ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ មានករណីអគ្គិភ័យមួយបានកើតឡើង នៅទីតាំងអគារឃ្លាំងដាក់សម្ភារ នៃរោងចក្រលីនស័ តិចថាយ៍ (ជ្រលក់ក្រណាត់) ក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង០១៖៣០នាទីថ្ងៃត្រង់ ... Read More »

ស្លាប់​២នាក់និងរបួស​ជាង​១០០នាក់ ដោយព្យុះ​លេខ​៥នៅភាគកណ្តាលវៀតណាម

ប្រទេសវៀតណាម៖ ព្យុះលេខ៥ បានសម្លាប់មនុស្ស​២នាក់ និង​១១០នាក់បាត់ខ្លួន នៅភាគកណ្តាលនៃប្រទេសវៀតណាម ។ តាមការប្រកាសរបស់ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ​វៀតណាម( PCTT) បានបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី​១៩ខែកញ្ញាព្យុះលេខ​៥ បានបង្កឲ្យមានការខូចខាតដល់ខេត្តមួយចំនួនដូចជា ហាទិញ(Ha tinh) Quang Binh, Quang ... Read More »