ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

អាជ្ញាធរសង្កាត់ចោមចៅទី៣ដាក់គ្រឿងចក្រកាយប្រឡាយរំដោះទឹកខណៈភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ

ភ្នំពេញ​៖​ ប៉ុន្មានថ្ងៃជាប់គ្នានេះដោយសារអាកាសធាតុមិនអំណោយផលបានធ្លាក់ភ្លៀងមកជាបន្តបន្ទាប់ធ្វេីឲ្យតំបន់មួយចំនួនក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ជាពិសេសខាងក្រោយសាលារៀនជម្ពូវ័ន​ ភូមិជម្ពូវ័នទី១​ តែម្តងមានការជន់លិច​ ពិបាកដល់ប្រជាពលរដ្ឋរស់នៅ​ ទេីបនៅព្រឹកថ្ងៃទី៥ ខែតុលា ​ឆ្នាំ២២០២០នេះ ដោយមានការចង្អុលបង្ហាញពីលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោកសុទ្ធ ... Read More »

ជនរងគ្រោះ៣នាក់ ត្រូវជនបង្ក៣នាក់យកដាវកាប់ទៅលើបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់

ភ្នំពេញ ៖ ជនបង្ក៣នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយជិះម៉ូតូបំបុកផ្តួលម៉ូតូជនរងគ្រោះរួចយកដាវកាប់ទៅលើជនរងគ្រោះ៣នាក់បណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់២នាក់ កាលពីវេលាម៉ោង០១ និង៣០នាទីរំលងអាធ្រាត្រថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចលើផ្លូវបេតុង ភូមិវែង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ មន្រ្តីនគរបាលមូលដ្ឋាន ... Read More »

ស្ថានភាពកូវីដ​-១៩​នៅក្នុងទ្វីប អាមេរិក អាស៊ី អឺរ៉ុប និងអាហ្វ្រិក គិតដល់ថ្ងៃទី​៥ខែតុលា កើនឡើងដល់ទៅ ៣៥.៣៨៩.៦៩៤ នាក់

ពិភពលោក៖ តាមគេហទំព័រ Worldometers គិតដល់ម៉ោង​១១ព្រឹកថ្ងៃទី​៥ខែតុលា ឆ្នាំ​២០២០ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ ៣៥.៣៨៩.៦៩៤ នាក់ ក្នុងនោះស្លាប់១.០៤១.៥៤៣នាក់ និងព្យាបាលជាសះស្បើយ ២៦.៦១៤.៨៧៧នាក់។ ទ្វីបអាមេរិក ៖ ជាតំបន់រងផលប៉ះពាល់ខ្លាំងជាងគេបំផុតលើពិភពលោក ... Read More »

ព្រះអង្គម្ចាស់ វីលៀម នៃចក្រភពអង់គ្លេសព្រួយព្រះទ័យជាខ្លាំង ចំពោះនីវ៉ូទឹកសមុទ្រកើនឡើង ព្រោះតែការប្រែប្រួលអាកាសធាតុ

អន្តរជាតិ៖ បើតាមរយៈកម្មវិធីបណ្ដាញទូរទស្សន៍អង់គ្លេស ITV រូវបាចាក់ផ្សាយនៅចក្រភពអង់គ្លេស នៅថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២០នេះបានរាយការណ៍ថា ព្រះអង្គម្ចាស់ វីលៀម (William) បានបង្ហាញនូវការព្រួយព្រះទ័យយ៉ាងខ្លាំង អំពីការកើនឡើងនៃនីវ៉ូទឹកសមុទ្រ និងផលប៉ះពាល់ផ្សេងទៀតនៃការប្រែប្រួលអាកាសធាតុ។ ក្នុងសារមួយផ្នែករបស់ព្រះអង្គម្ចាស់ ... Read More »

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ បើកវេទិការសាធារណជាមួយប្រជាពលរដ្ឋ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋ

ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល បានរៀបចំវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពលោក លី ... Read More »

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុង​ ៣៤​ ខ្សែនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា ៖ នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ លោក ជាសុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ... Read More »

ដើម្បីឲ្យប្រទេសក្រីក្រងាយអភិវឌ្ឍ និងនាំចូលថ្នាំព្យាបាលកូវីដ-១៩ ឥណ្ឌា និងអាហ្វ្រិកខាងត្បូងស្នើឲ្យ WTO លើកលែងច្បាប់កម្មសិទ្ធិបញ្ញាខ្លះៗ

អន្តរជាតិ៖ ដើម្បីបង្កភាពងាយស្រួលដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍ ក្នុងការផលិត ឬនាំចូលថ្នាំព្យាបាល COVID-19 រដ្ឋាភិបាលឥណ្ឌា និងអាហ្រ្វិកខាងត្បូងបានស្នើឱ្យ អង្គការពាណិជ្ជកម្មពិភពលោកហៅកាត់ថា WTO (World Trade Organization) លើកលែងច្បាប់កម្មសិទ្ធិបញ្ញាខ្លះៗ ។ ជាក់ស្តែងនៅក្នុងលិខិតមួយចុះថ្ងៃទី២ ... Read More »

ថ្មីទៀតហើយ..! តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ

ខេត្តមណ្ឌលគិរី៖ បើតាមដីកាឃុំខ្លួនដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ គឺតុលាការខេត្តមណ្ឌលគិរី បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឧត្ដមសេនីយ៍ទោ ពៅ សុធារ៉ាន់ អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោកជាបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ សូមបញ្ជាក់ថា៖ បច្ចុប្បន្ន ជនត្រូវចោទ មានមុខរបរអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ... Read More »

នៅព្រឹកស្អែក…ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ស្តេចទាំងទ្វេនឹងយាងទៅកាន់ រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព

ភ្នំពេញ៖ នៅព្រឹកស្អែកនេះ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចទាំងទ្វេនឹងយាងទៅកាន់ រដ្ឋធានីប៉េកាំង ... Read More »

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា និងកូនប្រុសនឹងចាក់វ៉ាក់សាំង​Sputnik V របស់រុស្ស៊ី

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោកNicolas Maduro កាលពីថ្ងៃទី​៤ ខែតុលា បានប្រកាស​ថា លោកនិងកូនប្រុសមានគម្រោងចាក់វ៉ាក់សំាង ប្រឆាំងកូវីដ​-១៩ របស់រុស្ស៊ីមានឈ្មោះថា​ Sputnik V។ ប្រធានាធិបតី ម៉ាឌូរ៉ូ បញ្ជាក់នៅលើបណ្តាញសង្គម​Twitterថា លោកនិងកូនប្រុស ... Read More »

ផ្អើលទាំងព្រឹកបុរសម្នាក់ជិះម៉ូតូល្បឿនលឿនធ្លាក់លើស្ពានការដ្ឋានកំពុងសាងសង់ស្លាប់គួរឱ្យរន្ធត់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹកបន្ទាប់ពីប្រទះឃើញបុរសម្នាក់ធ្លាក់លើស្ពានការដ្ឋានកំពុងសាងសង់ រីឯម៉ូតូនៅក្នុងទឹកប្រឡាយមេដោយសារប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នកាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី៥ ខែតុលាឆ្នាំ២០២០ នៅលើផ្លូវ ប្រឡាយមេ ត្រង់ចំណុចភូមិ ត្រពាំងថ្កូវ ឃុំ ពងទឹក ស្រុករំដួល។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសខាងលើមានឈ្មោះសូ វ៉េត អាយុ២៩ឆ្នាំ រស់នៅ ... Read More »

ប្រមុខ​រដ្ឋាភិបាល​នូ​វែ​ល​ហ្សេឡង់ សម្រេច​លើកចោល​បម្រាម​រឹតត្បិត​កម្រិត​បី​នៅក្នុង​ទីក្រុង Auckland

អន្តរជាតិ៖ នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ២០២០នេះ មេដឹកនាំ​នូ​វែ​ល​ហ្សេឡង់លោកស្រី Jacinda Ardern បានបង្ហាញ​ពី​ទំនុកចិត្ត​ថា រលក​ឆ្លង​ទី​២នៃ​កូ​រ៉ូ​ណាវី​រុស​នៅក្នុង​ទីក្រុង​Auckland បាន​លុបបំបាត់​ស្ទើរតែ​ទាំងស្រុង​ហើយ​។បន្ទាប់ពីស្ថានភាព​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​សម្រេច​លើកចោល​បម្រាម​រឹតត្បិត​កម្រិត​បី​នៅក្នុង​ទីក្រុង Auckland ។​ ​នាយករដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេឡង់ លោកស្រី ... Read More »

លោករស់ សុភ័ក្ត អភិបាលរងខណ្ឌច្បារអំពៅដឹកនាំកម្លាំងគណៈបញ្ជាការចុះប្រមូលសំរាមនៅក្នុងមូលដ្ឋានខណ្ឌ

ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ  នៅព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២០បានចាត់ឲ្យ លោករស់ សុភ័ក្ត  បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះប្រមូលសំរាមនៅក្នុងមូលដ្ឋានខណ្ឌ ។ ... Read More »

បិសាចក្រហម និងហង្សក្រហមចាញ់ស្ពឹកមុខក្នុងការប្រកួតសប្តាហ៍ទី៤

ក្រុមបិសាចក្រហម Manchester United និងក្រុមហង្សក្រហម Liverpool បានចាញ់គូប្រកួតយ៉ាងអាម៉ាស់ក្នុងជំនួបសម្រាប់សប្តាហ៍ទី៤ ក្របខ័ណ្ឌកំពូលអង់គ្លេស Premier League កាលពីយប់មិញ។ ក្រុមបិសាចក្រហមបានចាញ់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផល ៦ទល់១ ... Read More »

ប្រធានាធិបតីដូណាល់ ត្រាំ បង្ហាញខ្លួន ក្នុងក្បួនរថយន្តក្រៅមន្ទីរពេទ្យ

នៅក្នុងឃ្លីបវីដេអូ​ ដែលបានផ្សព្វផ្សាយ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី​៤ខែតុលា បាន​បង្ករឲ្យមានការចាប់អារម្មណ៍ពីមហាជន​ អ្នកគាំទ្រ នៅខាងក្រៅមន្ទីរពេទ្យយោធា ដែលលោកកំពុងព្យាបាលជំងឺកូវីដ​-១៩​។ លោកបានចេញ​មកខាងក្រៅតាមក្បួនរថយន្ត ហើយលើកដៃ​ ដល់អ្នកគាំទ្រ​លោក​។ តាមសារព័ត៌មាន TTXVN ... Read More »

បុរសម្នាក់ដែលបើកឡានបុកមនុស្សមួយក្រុមឈរជជែកគ្នាលើផ្លូវសាធារណៈ នៅខេត្តកំពង់ឆ្នាំង មើលរូបភាព គាត់គ្មានចេតនាឱ្យកើតហេតុទេ

ខេត្តកំពង់ឆ្នាំង៖ ទោះជាសមត្ថកិច្ចខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះ បានឃាត់ខ្លួនបុរសម្នាក់ដែលបើកឡានដឹកដីបុកមនុស្សមួយក្រុមដែលឈរជជែកគ្នាលើផ្លូវសាធារណៈបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរនោះ ដោយអនុវត្តតាមបទបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ប៉ុន្តែមានមតិមួយចំនួនហាក់ បង្ហាញពីការអាណិតអាសូរទៅលើអ្នកបើកបរ ថាគាត់គ្មានចេតនាប្រព្រឹត្តបង្កហេតុទេ អាចជាជម្រើសព្យាយាមមិនឱ្យមានករណីគ្រោះថ្នាក់ ក្នុងហេតុការណ៍មានឧបសគ្គ២ ក្នុងពេលតែ១។  តាមរូបភាព យុវជន១ក្រុមឈ ... Read More »

រថយន្តព្រូសបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ បាក់ដៃស្តាំ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តព្រូសបេីកមកបុកពេញទំហឹងកាលពីវេលាម៉ោង៦និហ៥០នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ តេង ... Read More »

រថយន្តកាមរី ឆ្លាមរងការឆាបឆេះខណៈពេលកំពុងបើកបរ

ខេត្តព្រះសីហនុ៖ មានរថយន្តមួយគ្រឿងបានឆាបឆេះជាអគ្គិភ័យ កាលពីម៉ោងជាង៧យប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ នៅចន្លោះ គីឡូ១៧០.១៧១ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចប្រាប់ថារថយន្តម៉ាក Camry ឆ្លាម ពណ៌ត្រីឆ្លូញ ... Read More »

កម្លាំងកងរាជ​អាវុធហត្ថ​ខេត្តតាកែវឃាត់ខ្លួនបុរសម្នាក់ដល់​គ្រែ​ដេកករណី​ចែកចាយ​ថ្នាំញៀនដកហូតថ្នាំញៀន២៣​កញ្ចប់

ខេត្តតាកែវ​៖ កម្លាំងកងរាជ​អាវុធហត្ថ​ខេត្តតាកែវឃាត់ខ្លួនបុរសម្នាក់​ចែកចាយ​ថ្នាំញៀន​ដុះ​ស្លែរ​អស់​ល័ក្ខណ៍ដល់​គ្រែ​ដេក​តែម្តង។  ហេតុការណ៍ចុះឃាត់ខ្លួននេះកាលពីរសៀល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០នៅ​ភូមិ​បាន​យ ឃុំ​អង្គា​ញ់ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដោយ​ដកហូត​បាន​ម្ស៉ៅ​ក្រាម​ស​ថ្លា​ចំនួន ២៣​កញ្ចប់​តូច មាន​ទម្ងន់ ៨.៣៣ក្រាម និង​សម្ភារ​សេព​គ្រឿងញៀននិងស្បោង​សម្រាប់​វេច​ខ្ចប់​មួយចំនួនធំ ។​ ​លោក ... Read More »

Update : តុលាការកាត់ទោសតម្រឹម លោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ត្រូវ រួចដោះលែងអោយមានសេរីភាព ឡើងវិញ នៅថ្ងៃនេះ

ភ្នំពេញ៖នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នេះ លោក លិ សុខា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ដាក់ពន្ធនាគាររយៈពេល១៨ខែ តែទោសនេះត្រូវអនុវត្តត្រឹមតែ៥ខែ២៨ថ្ងៃ ... Read More »

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋខ្មែរជានិស្សិត កម្មសិក្សាការី

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋខ្មែរជានិស្សិត កម្មសិក្សាការី និងពលករជំនាញចំនួន១០០នាក់ ដែលមកពីខេត្ត Kyoto, Osaka, Shiga និងក្រុង Kobe ដែលជួបប្រទះការ លំបាកដោយសារជំងឺកូវីដ-១៩ ធ្វើឡើងនៅថ្ងៃទី៤ ... Read More »

ខេត្តស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២០ នឹងអាចមានភ្លៀង និងខ្យល់កើនឡើង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅ ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។ បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប បានបន្តលាតសន្ធឹងឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយនៅលើសមុទ្រចិនខាងត្បូង ។ ដោយឡែកនៅលើសមុទ្រចិនខាងត្បូង ... Read More »

ចៅស្រីសម្តេចតេជោ ហ៊ុន សែន បន្តទទួលបានវិញ្ញាបនបត្រមាស ពីកម្មវិធីប្រឡងគណិតវិទ្យាលំដាប់ពិភពលោក

ភ្នំពេញ៖ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ទើបទទួលបានវិញ្ញាបនបត្រមាសថ្មីមួយទៀត ពីកម្មវិធីប្រឡងគណិតវិទ្យាលំដាប់ពិភពលោក ដែលមានឈ្មោះថា «Mathletics»។ គាត់ជាចៅស្រីសំណព្វចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមបញ្ជាក់ថា៖ យោងតាមតារាង «Mathletics» ... Read More »

រ៉ឺម៉កម៉ូតូបុកជាមួយម៉ូតូរបួសធ្ងន់៣នាក់ខណៈកំពុងបើកបញ្ច្រាសទិសគ្នា

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់ដែររងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរឺុម៉កម៉ូតូជាមួយម៉ូតូពេញទំហឹងពេលកំពុងជិះបញ្ច្រាសទិសគ្នាបណ្ដាលឱ្យដួលរដូករណែលពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង ៤និង៤៨ នាទី រសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវលេខ ៣១៤C ក្នុងភូមិ គយត្របែក សង្កាត់គយត្របែក ក្រុង ស្វាយរៀង ។ ... Read More »

លោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ត្រូវបានតុលាការកាត់ទោស នៅព្រឹកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នេះ លោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ត្រូវបានអនុរក្សពន្ធនាគារព្រៃស បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកសវនាការជំនុំជម្រះ ក្នុងសំណុំរឿង «ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ... Read More »

វិធីសាស្ត្រការពារទូរទស្សន៍វៃឆ្លាត (Smart TV) របស់អ្នក ពីជនវាយប្រហារអុីនធើណេត!

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានផ្សព្វផ្សាយឱ្យដឹងថា៖ ទូរទស្សន៍វៃឆ្លាត (Smart TV) គឺជាបច្ចេកវិទ្យាដែលបានតភ្ជាប់ទូរស្សន៍ទៅកាន់ពិភពលោកតាមរយ:បណ្តាញអុីនធើណេត។ ដើម្បីអាចប្រើប្រាស់កម្មវិធីទូរទស្សន៍វៃឆ្លាត អ្នកប្រើប្រាស់អាចទិញប្រភេទទូរទស្សន៍វៃឆ្លាត ឬដំឡើងដុំឧបករណ៍បន្ថែមដែលអាចរកទិញបានលើទីផ្សារ។ ដោយសារភាពសម្បូរបែបនេះហើយ ក្រុមឧក្រិដ្ឋជនបានស្វែងរកមធ្យោបាយផ្សេងៗក្នុងការជ្រៀតចូលទូរទស្សន៍វៃឆ្លាតទាំងនោះ បញ្ជាពីចម្ងាយដើម្បីលួចថតសម្លេង រូបភាព វីដេអូ របស់ជនរងគ្រោះ ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងថ្ងៃនេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត”សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់ថ្ងៃនេះដូចខាងក្រោម៖ ក្រុមបិសាចក្រហម Manchester United កំពុងបដិសេធក្នុងការបោះបង់ចោលការតាមប្រមាញ់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Jadon Sancho អាយុ ២០ ... Read More »

គម្រោងបុរី Chankiri Palm Creek ​ជាគំរូនៃការរចនាផ្ទះប្រកបដោយការ “គិតគូរពីតម្រូវការ​អ្នករស់នៅជា​ចម្បង”

រាជធានីភ្នំពេញ៖ ថ្ងៃទី 05 ខែតុលា ឆ្នាំ 2020 – ស្របពេលដែល​​គម្រោង​បុរី ខុនដូ និង​គម្រោង​អភិវឌ្ឍ អចលនទ្រព្យ​ផ្សេងទៀតកំពុង​រីកដុះដាល​ពេញ​ទីក្រុងភ្នំពេញ និង​បណ្ដា​ក្រុង​ផ្សេងទៀត នៅក្នុងប្រទេស កម្ពុជា​ក្នុងរយៈកាលជា​ច្រើនឆ្នាំមកនេះ អតិថិជនគ្រប់រូប ... Read More »

ព្រឹកនេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទី ដោយមានវត្តមាន ... Read More »

ព្រះរាជសារ ព្រះមហាក្សត្រ ក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦នៅថ្ងៃទី០៥ ខែតុលា

ភ្នំពេញ៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ... Read More »