ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ភារកិច្ចស្នូលរបស់កងទ័ពគឺ ការពារជាតិនិងប្រជាជន !

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងនៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ថា៖ ក្នុងគ្រាដែលប្រជាពលរដ្ឋនៅក្នុងខេត្តមួយចំនួនបានទទួលរងគ្រោះដោយសារទឹកជំនន់ បញ្ជាការដ្ឋានកងទ័ពជើងគោកបានដាក់ចេញនូវបទបញ្ជាឲ្យគ្រប់បណ្ដាកងឯកភាពចំណុះទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ និងសម្ភារៈដើម្បីត្រៀមចូលរួមក្នុងប្រតិបត្តិការ ... Read More »

លោកត្រាំ៖ ខ្ញុំឈប់ប្រើប្រាស់ថ្នាំ ព្យាបាលជំងឺកូវីដ​-១៩ហើយ​

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានFox News កាលពីយប់ថ្ងៃទី៩ ខែតុលា (ពេលវេលាអាមេរិក) ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកបានធ្វើតេស្តកូវីដ​-១៩ជាថ្មី ដោយមិនទាន់ដឹងលទ្ធផលនៅឡើយទេ​។​ជាមួយគ្នានោះលោកបញ្ចាក់ថា លោកបានឈប់ប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ហើយ​។ លោកត្រាំបានបញ្ជាក់ថា «ខ្ញុំ​ទទួលបានការធ្វើតេស្តជាថ្មី ... Read More »

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការក្នុងការជួយសង្គ្រោះ នៅស្រុករុក្ខគិរី

ខេត្តបាត់ដំបង៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការក្នុងការជួយសង្គ្រោះ នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ ។ ... Read More »

បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូទៅបុកម៉ូតូមួយទៀតដែលបើកបញ្រ្ចាសគ្នាបណ្តាលឱ្យរបួសមនុស្ស៤នាក់នៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្ស៤នាក់ដែរបានរងរបួសដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូដែលបញ្រ្ចាសទិសគ្នាបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នៅលើផ្លូវ៣SVR៧ ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្ត ស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះតយ ជលសា អាយុ២០ឆ្នាំ ... Read More »

លោក លឹម គានហោ បន្តបេសកកម្មដឹកនាំក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង

ខេត្តបាត់ដំបង៖ នៅព្រឹក ថ្ងៃសៅរ៍ ៨រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២០  លោក លឹម ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដាក់បទបញ្ជាឲ្យគ្រប់បណ្ដាកងឯកភាពចំណុះទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ និងសម្ភារៈដើម្បីត្រៀម អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរបស់ខ្លួន

ភ្នំពេញ៖ អគ្គមេបញ្ជាការង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យគ្រប់បណ្ដាកងឯកភាពចំណុះទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ និងសម្ភារៈដើម្បីត្រៀមចូលរួមក្នុងប្រតិបត្តិការ អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយទឹកជំនន់ កំពុងវាយលុក ... Read More »

ចិន ប្រកាសថា៖ ខ្លួនចូលរួមជាផ្លូវការក្នុងកម្មវិធីចែកវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក (WHO)

អន្តរជាតិ៖ នៅថ្ងៃសុក្រទី ៩ ខែតុលា ឆ្នាំ២០២០ រដ្ឋាភិបាលចិនបានប្រកាសថា៖ ខ្លួនចូលរួមជាផ្លូវការក្នុងកម្មវិធីចែកវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក (WHO) ហើយចិន ក៏ប្រកាសផ្ដល់អាទិភាពដល់ប្រទេសកំពុងអភិវឌ្ឍក្នុងការទទួលវ៉ាក់សាំងផងដែរ។ មិនតែប៉ុណ្ណោះចិននឹងក្លាយជាមានសេដ្ឋកិច្ចធំជាងគេដែលចូលក្នុងកម្មវិធីដែលបង្កើតឡើងដើម្បីចែកចាយវ៉ាក់សាំងដោយសមភាព និងមានតម្លៃសមរម្យមួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៩ ... Read More »

ទុស្សេខ្សែភ្លើងបង្កើតជាអគ្គិភ័យឆាបឆេះរោងចក្រផលិតថង់ប្លាស្ទិក

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី១០ ខែតុលាឆ្នាំ២០២០ មានករណីអគ្គិភ័យមួយបានកើតឡើងនៅរោងចក្រផលិតថង់ប្លាស្ទិក យូណាយធីត ប៉ូលី ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យខូចខាតម៉ាស៊ីនភ្លើងចំនួន ១គ្រឿង ប្រេងម៉ាស៊ូត ... Read More »

កងកម្លាំងអន្តរាគមន៍យោធភូមិភាគទី៥ បន្តចុះជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ខេត្តបាត់ដំបង៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ កងកម្លាំងប្រដាប់អាវុធយោអភូមិភាគទី៥ រួមមានកម្លាំងអន្តរាគមន៍របស់ផ្នែកសឹករង ម៉ាឡៃ កងកម្លាំងតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានសហការជាមួយមន្ត្រីអាជ្ញាធរជុំវិញខេត្ត ចុះជួយសង្គ្រោះ និងដឹកជញ្ជូនប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ និងសត្វពាហនៈ មកកាន់ទីទួលសុវត្ថិភាព ... Read More »

ក្រសួងធនធានទឹក៖ កម្ពុជាភ្លៀងបន្តធ្លាក់ច្រើនថ្ងៃទៅមុខទៀតក្នុងកម្រិតពីមធ្យមទៅច្រើន ដែលធ្វើឲ្យបណ្តាខេត្តភាគពាយ័ព្យ និងភាគខាងជើង ជួរភ្នំដងរែក ភ្នំក្រវាញ តំបន់សមុទ្រ រលកខ្យល់បក់ខ្លាំង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ ដោយបញ្ជាក់ថា៖អនុវត្តទៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ ថា៖ ព្រះមហាក្សត្រ​ថៃ​មិនអាច​បំពេញ​រាជកិច្ច និង​កិច្ចការ​នយោបាយ​ក្នុង​ទឹកដី​អាល្លឺម៉ង់​ឡើយ​

អន្តរជាតិ៖ ខណៈដែល​ស្ថានការណ៍​នយោបាយ​ថៃ​ កំពុងតែ​ជួប​បាតុកម្ម​ពី​សំណាក់​និស្សិត និង​ក្រុម​ប្រជាធិបតេយ្យ​និយម​ដែល​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​របបរាជានិយម ព្រះមហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ ពុំ​សូវ​មាន​ព្រះរាជ​វត្តមាន​ក្នុងប្រទេស​ឡើយ​។ ជា​ញឹកញយ ទ្រង់​ទៅ​សម្រាក​ព្រះកាយ​នៅ​និវេសនដ្ឋាន​ទឹកដី​អាល្លឺម៉ង់​ជាមួយ​បុត្រា​សំណព្វ​។ នៅ​ថ្ងៃទី​៧ ខែតុលាថ្មីៗនេះ រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ បាន​និយាយថាព្រះមហាក្សត្រ​ថៃ​មិនអាច​បំពេញ​រាជកិច្ច និង​កិច្ចការ​នយោបាយ​ក្នុង​ទឹកដី​អាល្លឺម៉ង់​ឡើយ​។ ... Read More »

ប្រកាសចូលកាន់មុខតំណែងថ្មី អភិបាលនៃគណៈអភិបាលក្រុង​សែនមនោរម្យ និងតំណែងនាយករដ្ឋបាលសាលាខេត្ត

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃសុក្រ​ទី០៩ ខែតុលា ឆ្នាំ២០២០ម្សិលមុិញ​ រដ្ឋបាលសាលាខេត្តមណ្ឌលគិរី បាន​រៀបចំពិធីប្រកាសចូលកាន់​មុខតំណែង អភិបាលនៃគណៈអភិបាលក្រុងសែនមនោរម្យ និង ប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត​ លោក ... Read More »

នារីជំទង់ម្នាក់ដើរធ្លាក់ចូលលូប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបន្ទាយមានជ័យ ៖ នារីវ័យជំទង់ម្នាក់ខណ:ដើរទៅមើលទឹកស្រែជាមួយជីតានិងបងប្រុស២នាក់ ទៀត ស្រាប់តែដើរធ្លាក់ចូលក្នុងលូប្រឡាយបណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី​៩ ខែតុលា ឆ្នាំ ២០២០ នៅ​ចំណុច​ភូមិក​ស្វាយ ចម្ងាយ​៥០០​ម៉ែត្រ ហៅ​ប្រឡាយ​តូ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ... Read More »

រយៈពេល៣ថ្ងៃជាប់គ្នា៖ ក្រុមបាតុកម្ម​នៅក្នុង​ទីក្រុង​ហ្សា​ការ​តា នាំគ្នាប្រឆាំងនឹង​ច្បាប់​បង្កើត​ការងារ​ថ្មី​របស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី

អន្តរជាតិ៖ ក្រុមបាតុកម្ម​នៅក្នុង​ទីក្រុង​ហ្សា​ការ​តារាប់ពាន់នាក់បាន​ចេញមក​ប្រឆាំងនឹង​ច្បាប់​បង្កើត​ការងារថ្មី​របស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បាន​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា​ហើយ បើ​គិត​ត្រឹម​ថ្ងៃទី​៨ ខែតុលា​ថ្មីៗនេះ ស្របពេល​វិធានការ​រឹតត្បិត និង​បង្ការ COVID-19 កំពុង​អនុវត្ត​នៅក្នុង​ទីក្រុង​។ មិនតែប៉ុណ្ណោះ ច្បាប់​នេះ បង្ក​ការមិន​ពេញចិត្ត​ខ្លាំង​ពី​សំណាក់​ប្រជាជន​ឥណ្ឌូនេស៊ី ព្រោះ​កាត់បន្ថយ​អត្ថប្រយោជន៍​របស់​កម្ម​ករ​និ​យោ​ជិ​ក​ដែល​ត្រូវ​ទទួលបាន​ពី​ការងារ​។ បន្ទាប់ពីក្រុម​សកម្មជន​ចំនួន​១៥ នៅ​ថ្ងៃទី​៥ ... Read More »

អាជ្ញាធរខណ្ឌសែនសុខនៅតែបន្តប្រមូលសំរាមទាំងថ្ងៃទាំងយប់ទោះបីមានភ្លៀងធ្លាក់មិនឈប់ក៏ដោយ

ភ្នំពេញ៖ យោងតាមផេកហ្វេកប៊ុក របស់សាលាខណ្ឌសែនសុខបានសរសេរថា ភ្លៀងមិនមែនជាឧបសគ្គទេ តែសំរាមនៅតែជាឧបសគ្គ និងជាក្តីកង្វល់របស់អាជ្ញាធរដែលនៅតែបន្តដោះស្រាយជូនប្រជាពលរដ្ឋ។រដ្ឋបាលខណ្ឌសែនសុខនៅតែបន្តប្រមូលយកសំរាមជូនប្រជាពលរដ្ឋទាំងថ្ងៃទាំងយប់ទោះបីមានភ្លៀងធ្លាក់មិនឈប់ក៏ដោយ។ សូមអរគុណដល់សណ្តាប់ធ្នាប់ ប្រជាការពារ និងភ្នាក់ងារសំរាមតាមសង្កាត់ ដែលខិតខំបន្តប្រមូលយកសំរាមដោយមិនខ្លាចក្តៅខ្លាចភ្លៀង និងសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលចេញពីផ្ទះជួយយកសំរាមដាក់ឡាន នៅពេលឡានសំរាមមកដល់មុខផ្ទះ ដែលបង្ហាញពីទឹកចិត្តអាណិតស្រលាញ់ដល់អ្នកចុះប្រមូលសំរាមជំនួសបុគ្គលិកសុីនទ្រីដែលពួកគាត់ជាប់ធ្វើកូដកម្ម។ រដ្ឋបាលខណ្ឌសែនសុខនៅតែបន្តស្នើសុំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មេត្តាយោគយល់អធ្យាស្រ័យ ... Read More »

Manchester City ស្ថិតក្នុងជំហរនាំយកកីឡាករ Lionel Messi នៅរដូវក្តៅឆ្នាំក្រោយប្រសិនបើមានឱកាសកើតឡើង

ខ្សែប្រយុទ្ធ Lionel Messi បានធ្វើឱ្យក្រុម Barcelona ភ្ញាក់ផ្អើលកាលពីខែសីហានៅពេលដែលគាត់បានស្នើសុំចាកចេញពីក្លិបដោយជូនដំណឹងដល់ ក្លិបកំពូលៗផ្សេងទៀតអំពីលទ្ធភាពនៃការចុះហត្ថលេខាលើកីឡាករឆ្នើមរូបនេះ។ នៅទីបំផុតកីឡាករវ័យ៣៣ឆ្នាំរូបនេះបានយល់ស្របនៅក្លិបចាស់នេះរហូតដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់បន្ទាប់ពីរយៈពេលពីរសប្តាហ៍នៃការរំពឹងទុក និងការជជែកគ្នាយ៉ាងខ្លាំងជាមួយក្លិប ប៉ុន្តែគាត់បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនសប្បាយចិត្តចំពោះស្ថានភាពនេះទេ។ ក្លិប Man City គឺជាអ្នកដែលចាប់អារម្មណ៍ដោយចង់នាំយកខ្សែប្រយុទ្ធរូបនេះមកលេងនៅរដូវកាលក្រោយ។ ខណៈដែលកីឡាករជើងចាស់រូបនេះមិនសមនឹងទម្រង់លេងធម្មតារបស់កីឡាករដែលត្រូវបានគេដាក់គោលដៅនៅឯក្លិបនោះ ប្រធានក្លិបបានបញ្ជាក់ថា ... Read More »

ការប្រកួតក្របខ័ណ្ឌ AFC Champions League ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងដូហា ប្រទេសកាតារ

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានចេញសេចក្តីប្រកាសកាលពីថ្ងៃសុក្រថា ការប្រកួតពានរង្វាន់តំបន់អាស៊ី AFC Champions League នឹងត្រូវធ្វើឡើងនៅទីក្រុងដូហា ប្រទេសកាតារបន្ទាប់ពីមានកិច្ចព្រមព្រៀងមួយជាមួយសមាគមបាល់ទាត់ប្រទេសកាតារ (QFA) ។ គណៈគ្រប់គ្រងបាល់ទាត់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដដែលថាការប្រកួតវគ្គជម្រុះតំបន់អាស៊ីបូព៌ានៃពានរង្វាន់ AFC Champions League ... Read More »

Ibrahimovic ស្ថិតក្នុងភាពស្រពេចស្រពិលក្នុងជំនួប Milan Derbyបន្ទាប់ពីការធ្វើតេស្តវិជ្ជមានកូវីដ-១៩ជាថ្មី

ខ្សែប្រយុទ្ធ Zlatan Ibrahimovic មើលទៅទំនងជាខកខានការប្រកួតក្រុមខ្លាំងទាំង២គឺ Milan Derby ដែលជាការជួបគ្នារវាង AC Milan និង Inter Milan នៅខែនេះបន្ទាប់ពីក្លិបរបស់គាត់ AC Milan បានប្រកាសថា ... Read More »

Stefanos Tsitsipas និង Diego Schwartzman មានបំណងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ Novak Djokovic និង Rafael Nadal នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open

កីឡាករ Stefanos Tsitsipas នឹងព្យាយាមធ្វើឲ្យបានល្អជាងគូប្រកួតរបស់គាត់នៅពេលដែលគាត់ត្រូវទទួលរាប់រងសំខាន់មួយគឺប៉ះកីឡាករលំដាប់លេខ១ពិភពលោក Novak Djokovic ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open នៅថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍នេះនៅ Roland Garros ។ កីឡាករសញ្ជាតិក្រិច វ័យ២២ឆ្នាំ ... Read More »

រុស្ស៊ី៖ ​អាហ្ស៊ែបៃហ្សង់ និងអាមេនី បានព្រមព្រៀង​ឈប់បាញ់គ្នាតាំងពីពាក់កណ្តាលយប់ថ្ងៃទី​១០ខែតុលា

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់ថា​ប្រទេសអាហ្ស៊ែបៃហ្សង់ និងអាមេនី បានព្រមព្រៀងគ្នាឈប់បាញ់ចាប់ពីពាក់កណ្តាលយប់ថ្ងៃទី​១០​ខែតុលា​ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម។ អគារជាច្រើនបានរងការបំផ្លាញក្នុងសង្គ្រាមរវាងកម្លាំងទាហាន Armenia និង​Azerbaijanក្នុងទីក្រុង Stepanakert ក្នុងតំបន់Nagorny-Karabakh ​ដែលមានវិវាទ​។​ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកSergei ... Read More »

យុទ្ធ ឋានៈ ទទួលស្គាល់ថាស្រលាញ់ សូដា នីតា តែមិនបានសំឡឹងមើលទ្រព្យសម្បត្តិនាងទេ

   ភ្នំពេញ៖ ទីបំផុតតារាសម្តែងរូបសង្ហារលោក យុទ្ធ ឋានៈ និងអ្នកនាង សូដា នីតា បានប្រកាសអំពីចំណងស្នេហ៍រួមគ្នាជាផ្លូវការហើយ។ ទោះជាយ៉ាងណាភាគីខាងប្រុសលើកឡើងថា នេះជាស្នេហាពិតដែល មិនមែនសម្លឹងមើលលើទ្រព្យ ឬភាពល្បីល្បាញរបស់ខាងស្រីឡើយ។ ថ្មីៗនេះ លោក យុទ្ធ ឋានៈ ... Read More »

ថៃ​ ​ចរ​ចា​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំងCOVID-19​ មួយចំនួនអង់គ្លេស ចិន និង​រុស្ស៊ី​ ដើម្បី​អាច​ទទួលបាន​វ៉ាក់សាំង​ឲ្យ​កាន់តែ​លឿន

អន្តរជាតិ៖ បើតាមការអះអាងពីលោក Nakorn Premsri អគ្គនាយក​វិទ្យាស្ថាន​វ៉ាក់សាំង​ជាតិ​ថៃ បាន​ប្រាប់​កាសែត​ថៃ​បាងកក​ប៉ុស្តិ៍​ថា៖ កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ២០២០ មន្រ្តីក្រសួងសុខាភិបាលថៃ​ កំពុងតែ​ច​រចាជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​​COVID-19 មួយចំនួន​នៅ​អង់គ្លេស ចិននិង​រុស្ស៊ី ​ដើម្បី​អាច​ទទួលបាន​វ៉ាក់សាំង​ឲ្យ​កាន់តែ​លឿន​តាមតែ​អាចធ្វើ​ទៅបាន​។​ ​លោក ... Read More »

សមត្ថកិច្ចយកជនសង្ស័យដែលសម្លាប់យុវជនម្នាក់កាលពី៨ខែមុនមកធ្វើត្រាប់ពីសកម្មភាពដែលបានសម្លាប់(មានវីដេអូ)

ខេត្តកណ្ដាល៖ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោឈឿន​សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល​ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលស្រុកកោះធំ និងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យដែលសម្លាប់យុវជនម្នាក់កាលពី៨ខែមុន​បាននៅថ្ងៃទី៨ ខែតុលា​ឆ្នាំ២០២០ នៅចំណុចភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។បន្ទាប់ពីធ្វើការឃាត់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី១០ ខែតុលា​ ឆ្នាំ២០២០នេះ ... Read More »

(ព័ត៌មានបឋម) ៖ ជំនន់ទឹកភ្លៀងបានវាយលុកច្រកទំនាក់ទំនងកម្ពុជា-ថៃអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង(មានវីដេអូ)

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងដែលកំពុងតែធ្វើការវាលលុបជន់លិចច្រកទំនាក់ទំនងកម្ពុជា-ថៃអូរអន្លក់ ស្រុកកំរៀងខេត្តបាត់ដំបង។ កម្លាំងកងទ័ពក្នុងយោធភូមិភាគទី៥ បានឱ្យដឹងថា៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងតែចុះជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយអូរព្រំដែនកម្ពុជា-ថៃមេត្តាប្រុងប្រយ័ត្នខ្ពស់ជៀសវាងយថាហេតុកើតឡើង៕ ដោយ៖ សិលា Read More »

នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី លួចដោះលែងសត្វត្រកួតប្រហែល៥០ក្បាលនិងជ្រូកព្រៃ២ក្បាលជាថ្នូរនឹងលាភសក្ការៈ

ខេត្តរតនគិរី៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ តាមរយៈសារពីមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី ដែលបានផ្ញើមកកាន់អង្គភាពសារព័ត៌មានយើងបានបង្ហើបប្រាប់ថា លោកវរសេនីយ៍ឯក កែវ តាយ នាយប៉ុស្តិ៍ ស្តីទីនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី និងជាមនុស្សជំនិតរបស់លោកមេប៉ុស្តិ៍ វរសេនីយ៍ឯក ... Read More »

ព្រឹកនេះ ទឹកកំពុង ជន់លិចភូមិមួយចំនួន ដែលនៅជាប់ដងអូរនិងស្ទឹង នៃឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ទឹកកំពុងជន់លិចភូមិមួយចំនួន ដែលនៅជាប់ដងអូរនិងស្ទឹង នៃឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយស្ថានភាពទឹកកំពុងបន្តឡើងនៅឡើយ ។ ចំណែកឯស្ថានភាពអាកាសធាតុ ផ្ទៃមេឃនៅបន្តអួអាប់ និងភ្លៀងនៅបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ កម្លាំងប៉ុសិ៍្តនិងខណ្ឌបានបង្រ្កាបជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុច ក្រុមទី១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ... Read More »

លោក អំ សំអូន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាលនិងជា «ម្ចាស់គម្រោងដីឡូត៍ក្រុងតាខ្មៅថ្មី» បន្តរស់នៅក្រៅសំណាញ់ច្បាប់យ៉ាងរំភើយ ខណៈមិនបានធ្វើប្លង់រឹងជូនពលរដ្ឋតាមការសន្យាជាង២ឆ្នាំមកហើយក្តី

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល និងជាអតិថិជនដែលបានទិញដីឡូត៍ពីលោក អំ សំអូន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជា «ម្ចាស់គម្រោងដីឡូត៍ក្រុងតាខ្មៅថ្មី» បានទាមទារឱ្យលោក អំ សំអូន ... Read More »

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធជួយសង្គ្រោះ​ប្រជាពលរដ្ឋ​តាម​ភូមិ​សា​ស្ត្រ​​ដែល​ទទួល​ខុសត្រូវ​​ឱ្យបានទាន់ពេលវេលា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធជួយសង្គ្រោះ​ប្រជាពលរដ្ឋ​តាម​ភូមិ​សា​ស្ត្រ​​ដែល​ទទួល​ខុសត្រូវ​​ឱ្យបានទាន់ពេលវេលា ដើម្បី​ទប់ទល់​នឹង​គ្រោះ​​ទឹក​ជំនន់ ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ... Read More »

សមត្ថកិច្ចតាមចាប់ខ្លួនឃាតកដែលយកញញួរវាយសម្លាប់បុរសម្នាក់នៅខណ្ឌឫស្សីកែវទាំងយប់រំលងអធ្រាត្រនៅខេត្តស្ទឹងត្រែង

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខេត្តស្ទឹងត្រែង តាមចាប់ខ្លួនឃាតកដែលយកញញួរវាយសម្លាប់បុរសម្នាក់ជាកម្មករហាងនំខណៈជនរងគ្រោះកំពុងពកូនតូចក្នុងដៃនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញកាលពីប៉ុន្មានថ្ងៃមុននេះ។ ប្រតិបត្តិការតាមចាប់ជនសង្ស័យជាឃាតកនេះគឺបានធ្វើឡើងទាំងវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ រួចបញ្ជូនមកសាកសួរបន្ថែមនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទើបប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ប្រតិបត្តិការបង្ក្រាបបានដោយជោគជ័យ នេះ គឺមានចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ... Read More »