ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

រថយន្តឡិចសុីសRX300 បើកលឿនដូចហោះរេចង្កូតទៅបុកបង្គោលខ្សែទូរស័ព្ទមិត្តហ្វូនបណ្តាលឱ្យក្រឡាប់ផ្ងារជើង ហើយអ្នកបើកបរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ខេត្តកំពង់ធំ ៖រថយន្តមួយគ្រឿងបានបើកបុកបង្គោលខ្សែទូរស័ព្ទមិត្តហ្វូនបណ្តាលឱ្យក្រឡាប់ផ្ងារជើងឡើងលើ រីឯអ្នកបើកបរបានស្លាប់ភ្លាមៗនៅតាមបណ្ដោយផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិព្រែកស្បូវ  សង្កាត់អូរកន្ធរ  ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯងកើតឡើងកាលពីវេលាម៉ោង២២ និង៥នាទីយប់ថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២០ ។ រថយន្តដែលអ្នកបើកបង្កគ្រោះថ្នាក់ខ្លួនឯងនោះម៉ាកឡិចសុីសRX300  ... Read More »

មនុស្ស៣នាក់បានស្លាប់ ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ

     ខេត្តបន្ទាយមានជ័យ ៖គិតមកត្រឹមថ្ងៃទី១០ខែតុលាឆ្នាំ២០២០នេះមានភ្លៀងធ្លាក់មធ្យមនៅទូទាំងស្រុកក្រុងទាំង៩នៃខេត្តបន្ទាយមានជ័យ ក្នុងនោះទឹកស្ទឹងសិរីសោភ័ណ ស្ទឹងមង្គលបូរី បាននិងកំពុងហក់ឡើងខ្លាំងនិងទឹកហូរធ្លាក់ពីតាមអូរព្រំដែនប្រទេសថៃនៅបន្តកើនឡើង បណ្តាលឲ្យលិចតាមតំបន់ទំនាប ភូមិតាមមាត់អូរ ស្ទឹង និងប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងហេដ្ឋារចនាសម្ពន្ធ័មួយចំនួន។     ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ក្រុមបិសាចក្រហម Manchester United បានចាកចេញពីការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Jadon Sancho អាយុ២០ឆ្នាំបន្ទាប់ពីពួកគេបានបញ្ចប់ការផ្ទេរនេះនឹងត្រូវចំណាយជិត ... Read More »

កម្មវិធីរត់ម៉ារ៉ាតុងឆ្នាំ២០២១នៅតូក្យូត្រូវបានពន្យារពេលពីខែមីនាដល់ខែតុលា

អ្នករៀបចំកម្មវិធីបានប្រកាសនៅចុងសប្តាហ៍នេះថា ការរត់ម៉ារ៉ាតុងនៅទីក្រុងតូក្យូ ប្រទេសជប៉ុនឆ្នាំ២០២១ ត្រូវបានពន្យារពេលចាប់ពីថ្ងៃទី៧ ខែមីនាដល់ថ្ងៃទី១៧ ខែតុលា។ ព្រឹត្តិការណ៍នេះត្រូវបានគេប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាម៉ារ៉ាតុងតូក្យូដែលជាផ្នែកមួយនៃការរត់ម៉ារ៉ាតុងអន្តរជាតិចំនួន៦ រួមជាមួយការប្រារព្ធនៅបូស្តុន, ប៊ែកឡាំង, ទីក្រុងឈីកាហ្គោ, ញូវយ៉ក និងទីក្រុងឡុងនឹងមានការប្រកួតប្រជែងទ្រង់ទ្រាយធំជាមួយគ្នា។ ការរត់ប្រណាំងនៅឆ្នាំនេះដែលដំបូងត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកចូលរួមប្រមាណ៣៨.០០០ នាក់ត្រូវបានលុបចោលពីការចូលរួមពីសាធារណជនទូទៅដោយសារជំងឺកូវីដ-១៩ ... Read More »

ផឹកប៉ះចំស្រាកាចដុតផ្ទះខ្លួនឯងឆេះម៉ត់នៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនបន្ទាប់ពីស្រវឹងស្រាជោកជាំហើយខឹងនឹងក្រុមគ្រួសារក៏ដុតផ្ទះខ្លួនឯងឆេះម៉ត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣៥នាទីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ស្ថិតនៅភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា ជនសង្ស័យដែលដុតផ្ទះខ្លួនឯងនោះមានឈ្មោះប្រាក់ ឆើត  អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ... Read More »

Rashford ប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានរបស់កុមារបន្ទាប់ពីទទួលបានពានរង្វាន់ MBE

ខ្សែប្រយុទ្ធ Marcus Rashford បានប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានកុមារនៅចក្រភពអង់គ្លេសបន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United រូបនេះទទួលបានពានរង្វាន់ MBE ។ កីឡាករអន្តរជាតិអង់គ្លេសរូបនេះត្រូវបានគេដាក់ឈ្មោះក្នុងបញ្ជីកិត្តិយសនៃពិធីខួបកំណើតរបស់ម្ចាស់ក្សត្រីឆ្នាំ២០២០ សម្រាប់សេវាកម្មដល់កុមារដែលងាយរងគ្រោះនៅក្នុងចក្រភពអង់គ្លេសក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។ Rashford បានបញ្ចុះបញ្ចូលរដ្ឋាភិបាលដោយជោគជ័យដើម្បីបន្តគោលនយោបាយរបស់ខ្លួនក្នុងការផ្តល់អាហារតាមសាលាឥតគិតថ្លៃសម្រាប់កុមារដែលខ្វះខាតចូលទៅក្នុងខែរដូវក្តៅ ។ កីឡាករវ័យ២២ឆ្នាំរូបនេះក៏បានសហការជាមួយ ... Read More »

លោក ចាន់ សុីណា ចុះធ្វើការត្រួតពិនិត្យលើសភាពការទឹកក្នុងបណ្តាតំបន់បាសាក់,អូរត្រជាក់ចិត្ត និងតំបន់ព្រែកជី

ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ ៧រោច ដល់ថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩-១១ ខែតុលា ឆ្នាំ២០២០ នេះ លោក ... Read More »

អភិបាលខេត្តប៉ៃលិនដឹកនាំក្រុមការងារចុះជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង

ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អមដំណើរដោយលោក ធូ ភា, លោក ឃ្លោក ... Read More »

ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារយុវជន ស.ស.យ.ក.ខេត្តប៉ៃលិនចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋរងគ្រោះនៅលើទីទួលសុវត្ថិភាព

ខេត្តប៉ៃលិន៖ ក្រុមការងារសាខាកាកបាទក្រហមខេត្ត និងក្រុមការងារយុវជនស.ស.យ.ក.ខេត្តប៉ៃលិនបានចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងឃុំស្ទឹងត្រង់ ដោយទទួលបានការឧបត្ថម្ភស្បៀងអាហារពីលោក អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ។  លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងជាតំណាងរាស្រ្តមណ្ឌលប៉ៃលិនបានដឹកនាំសមាជិកសមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និងក្រុមការងារយុវជន ... Read More »

រថយន្តធុនដ្រា បុកឡំប្រឺតានៅក្ដាន់ពីរបណ្ដាលឲ្យខូចខ្ទេច​ និងរបួសធ្ងន់ម្នាក់​

​   ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះ​ ខណៈកំពុងបេីកឡំប្រឺតាឆ្លងផ្លូវ​ត្រូវរថយន្តស៊េរីទំនេីបម៉ាក​ធុនដ្រា បុកចំពីមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ ។  ​   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ច​ កាលពីវេលាម៉ោង១​ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី​១១​ ខែតុលា​ ឆ្នាំ​២០២០​ ... Read More »

ឃាត់ខ្លួនមុខសញ្ញាជួញដូរចែកចាយប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ប្រុសស្រី២នាក់

ខេត្តកំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃទី៩ ខែតុលាឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្រែថ្មី បានបង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មមួយករណីដោយបានឃាត់ខ្លួនជនសង្ស័យ២នាក់ ស្ថិតក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ មន្រ្តីនគរបាលស្រុករលាប្អៀរបានឲ្យដឹងថាជនសង្ស័យទាំង២នាក់ ដែលកម្លាំងនគរបាលឃាត់ខ្លួនរួមមានឈ្មោះ យន់ ប៊ុនណា(ហៅអាយៀវ) ... Read More »

រន្ធត់ចិត្តណាស់ ខណៈឮដំណឹងថា សិល្បការិនីរបាំបុរាណ ដ៏ស្រស់ស្អាតម្នាក់ បាត់បង់ជីវិតក្នុងគ្រោះធម្មជាតិ រលំផ្ទះសង្កត់លើ

ខេត្តសៀមរាប៖ សេចក្តីស្លាប់ទៀង តែពេលវេលាស្លាប់មិនទៀងទេ .., សែនរន្ធត់ចិត្តណាស់ ខណៈឮដំណឹងថា សិល្បការិនីរបាំបុរាណ ដ៏ស្រស់ស្អាតម្នាក់ បាត់បង់ជីវិតក្នុងគ្រោះធម្មជាតិ រលំផ្ទះសង្កត់លើ ។ នេះបើតាម Facebook មួយចំនួន បាន ... Read More »

ក្រសួងអប់រំ យុវជន និងកីទ្បា សហភាពអឺរ៉ុប និងយូនីសេហ្វ ប្តេជ្ញាចិត្តការពារសិទ្ធិកុមារក្នុងទទួលបានការអប់រំនៅក្នុងអំទ្បុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩

ខេត្តសៀមរាប៖ ទស្សនកិច្ចនៃថ្នាក់ដឹកនាំមកពីក្រសួងអប់រំ យុវជន និងកីទ្បា សហភាពអឺរ៉ុប និងយូនីសេហ្វ ទៅកាន់សាលារៀនមួយចំនួននៅក្នុងខេត្តសៀមរាប ដើម្បីបញ្ជាក់ពីសារសំខាន់នៃការអប់រំដែលជាសិទ្ធិមនុស្សមូលដ្ឋានរបស់កុមារកម្ពុជា ទោះស្ថិតក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ១៩ក៏ដោយ។ ព្រឹត្តិការណ៍នេះនឹងបង្ហាញពីការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងការចូលរួមក្នុងយុទ្ធនាការរបស់ក្រសួងអប់រំ យុវជន និងកីទ្បា និងយូនីសេហ្វ ដើម្បីគាំទ្រដល់ការបើកសាលារៀនទ្បើងវិញប្រកបដោយសុវត្ថិភាព និងការបន្តផ្តល់ការអប់រំដល់កុមារ។    ... Read More »

នគរបាលខណ្ឌដង្កោដោះលែងជនសង្ស័យម្នាក់ពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្រោមហេតុផលសម្របសម្រួលគ្នាដោយមិនបញ្ជូនជនសង្ស័យទៅតុលាការទេ

ភ្នំពេញ៖ ដោយផ្តើមចេញពីទំនាស់បន្តិចបន្តួច , ថៅកែហាងនំប៉ាវម្នាក់បានយកកាំបិតប៉័ងតោទះក្បាលកម្មកររបស់ខ្លួនបណ្តាលឱ្យរងរបួសធ្ងន់ និងចាក់សោបង្ខាំងក្នុងបន្ទប់ថែមទៀតផង ។ ប៉ុន្តែ ក្រោយនគរបាលខណ្ឌដង្កោឃាត់ខ្លួនថៅកែហាងរូបនេះបានមួយដង្ហើមចង្រិតមក បែរជាដោះលែងឱ្យមានសេរីភាព ឡើងវិញ ក្រោមហេតុផលសម្របសម្រួលគ្នាបញ្ចប់រឿង ដោយមិនបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ឡើយ ។  អ្នកច្បាប់មួយរូប បានបង្ហើបប្រាប់ថា ... Read More »

ដូណាល់ត្រាំ៖ ចិនត្រូវតែទទួលខុសត្រូវ​ដែលទុកឲ្យកូវីដ​-១៩​ឆ្លងរាលដាល​ជុំវិញពិភពលោក

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ កំពុងពិចារណាទៅលើវិធានការបង្ខំឲ្យចិនត្រូវតែទទួលខុសត្រូវ ដែលទុកឲ្យកូវីដ​-១៩​ឆ្លងរាលដាលនៅលើពិភពលោក​។ ការប្រកាសខាងលើ ត្រូវបានរដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានបញ្ជាក់នៅក្នុងបទសម្ភាស​ន៍របស់កម្មវិធី “Larry O’Connor Show” កាលពីថ្ងៃទី ៩ខែតុលា ។ ... Read More »

សាររបស់មេដឹកនាំ គីម ជុងអ៊ុន ទៅកាន់ពលរដ្ឋក្នុងទិវា៧៥ឆ្នាំថ្ងៃបង្កើត​បក្ស

ការទន្ទឹងរង់ចាំ ទាំងរូបភាព និង សារសំខាន់របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងពិធីដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ ក្នុងឱកាសខួប​៧៥ឆ្នាំថ្ងៃបង្កើតបក្ស ពេលនេះ បានបង្ហាញជាសាធារណៈហើយ។ ពិធីដង្ហែក្បួនបានធ្វើឡើងតាំងពីព្រឹកព្រលឹមថ្ងៃទី​១០ ខែតុលា ហើយត្រូវបានផ្សព្វផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ជាតិកូរ៉េខាងជើង​​។ មេដឹកនាំ កូរ៉េខាងជើង ... Read More »

ម៉ាឡេស៊ី​ចាប់ខ្លួនអ្នកនេសាទចិន​៦០នាក់ និងកប៉ាល់នេសាទ ៦គ្រឿង​

កម្លាំងការពារដែនសមុទ្រម៉ាឡេស៊ី​បានប្រកាសឲ្យដឹងនៅថ្ងៃទី១០ ខែតុលាថា បានចាប់ខ្លួនអ្នកនេសាទជនជាតិចិន៦០នាក់ និងកប៉ាល់នេសាទ​៦គ្រឿងដែលចូលក្នុងដែនសមុទ្រម៉ាឡេស៊ីខុសច្បាប់​។ នាយកដ្ឋានគ្រប់គ្រងដែនសមុទ្រ ម៉ាឡេស៊ី (MMEA) បានឲ្យដឹងថា មានពលរដ្ឋ៦០នាក់និងកប៉ាល់៦គ្រឿង ត្រូវកម្លាំងទាហានការពារដែនសមុទ្រប្រទេសនេះចាប់ខ្លួននៅតំបន់សមុទ្រ ភាគខាងត្បូង រដ្ឋ Johor កាលពីថ្ងៃទី​៩ខែតុលា​។ លោក ... Read More »

នៅខេត្តពោធិ៍សាត់ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់បន្តបន្ទាប់រយៈពេល ៥ថ្ងៃជាប់គ្នា

ខេត្តពោធិ៍សាត់៖ សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តពោធិ៍សាត់ ស្តីពីស្ថានភាពទឹកជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់បន្តបន្ទាប់រយៈពេល ៥ថ្ងៃជាប់គ្នា។ អ្នកនាំពាក្យរដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងបងប្អូនប្រជាពលរដ្ឋ និងសាធារណជន បានជ្រាបថា៖  ... Read More »

ផ្ទះប្រជាពលរដ្ឋនៅសង្កាត់៣ក្នុងក្រុងស្វាយរៀងមាន៥១គ្រួសារត្រូវជន់លិចដោយជំនន់ទឹកភ្លៀង

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៥១គ្រួសារក្នុងសង្កាត់ចំនួន៣នៅក្រុងស្វាយរៀងត្រូវបានលិចលង់ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាបង្កអោយមានជំនន់គិតត្រឹមព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។ បើតាមអាជ្ញាធរក្រុងស្វាយរៀងបានអោយដឹងថាក្នុងក្រុងស្វាយរៀងគិតត្រឹមព្រឹកថ្ងៃទី១០ខែតុលា ឆ្នាំ២០២០នេះទឹកជំនន់ជន់លិចលំនៅឋានប្រជាពលរដ្ឋមាន៣សង្កាត់ស្មើ៥១គ្រួសារមានដូចជាសង្កាត់ ពោធិ៍តាហោ០៥គ្រួសារស្ថិតក្នុងភូមិថ្នល់កែង សង្កាត់ គយត្របែក ០៥គ្រួសារស្ថិតក្នុងភួមិតារាងបាល់។ សង្កាត់ ស្វាយរៀង មានចំនួន៣ភូមិត្រូវទឹកជំនន់ជន់លិចលំនៅឋានរបស់គាត់មានភូមិវាលយន្ត ចំនួន៤គ្រួសារ,ភូមិរោងបន្លែ ចំនួន ... Read More »

លោក ឃួង ស្រេង ៖ ចុះពិនិត្យស្ថានភាព ទឹកលិច ដោយជំនន់ទឹកភ្លៀង និងការពិនិត្យមើលការស្ដារ ប្រឡាយ អមមហាវិថីឈ្នះឈ្នះ ដើម្បីរំដោះទឹក

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមន្ត្រីជំនាញ អាជ្ញាធរដែនដីនៅទី១០ ខែតុលា ឆ្នាំ២០២០នេះបាន ចុះពិនិត្យស្ថានភាព ទឹកលិចដោយជំនន់ទឹកភ្លៀង និងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ សង្កាត់សាក់សំពៅ និងសង្កាត់ គងនយ ... Read More »

ជួយស៊ែរយកតែបុណ្យផង ដើម្បីឱ្យម្តាយឪពុកមករកក្មេងស្រីម្នាក់កំពុងវង្វែងផ្ទះ

ភ្នំពេញ៖ ដំណឹងស្វែងរកអាណាព្យាបាល! គួរឱ្យអាណិតណាស់ កូនគេ កូនយើង ក្មេងក្នុងលោក ពិតជាភ័យ យំ កាលបើបាត់ឪពុកម្តាយ ឬវង្វែងរកផ្ទះមិនឃើញ។ មានករណីក្មេងស្រីម្នាក់ឈ្មោះ​ សេង​ ហ័ង​ អាយុប្រមាណជាជិត១០ឆ្នាំ បានវង្វេងផ្លូវនៅសង្កាត់បឹងសាឡាង​ ... Read More »

កូរ៉េខាងជើងដង្ហែក្បួនព្យុហយាត្រា តាំងពីព្រឹកម៉ោង៤ ថ្ងៃទី១០ខែតុលា

មកទល់ពេលនេះមិនទាន់មានប្រព័ន្ធផ្សព្វផ្សាយណាមួយផ្សាយពាក់ព័ន្ធនឹងសកម្មភាពដង្ហែក្បួនព្យុហយាត្រទ្រង់ទ្រាយធំរបស់កូរ៉េខាងជើង ក្នុងឱកាសខួប៧៥ឆ្នាំ ថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើង។ អគ្គមេបញ្ជាការកម្លាំងទាហានចម្រុះ កូរ៉េខាងត្បូង (JSC) បានបញ្ជាក់ថា កូរ៉េខាងជើងដូចជាបានដង្ហែក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំ តាំងពីព្រឹកម៉ោង៤ទៀបភ្លឺថ្ងៃទី ១០ខែតុលា។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា «មានសញ្ញាជាច្រើនបង្ហាញឲ្យឃើញថា ការដង្ហែក្បួនព្យុហយាត្រាទ្រង់ទា្រយធំដោយមានអាវុធទំនើបៗជាច្រើន បានធ្វើឡើងនៅទីលាន ... Read More »

កងពលតូចថ្មើរជើងលេខ៥៣ បានជួយសង្គ្រោះស្ត្រីដែលកំពុងសម្រាលកូនដំបូងនៅលើផ្ទះដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀងបានដោយជោគជ័យ

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០កម្លាំងកងទ័ពកងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ បានជួយសង្គ្រោះស្ត្រីឈ្មោះ ពៅ វនី អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលកំពុងសម្រាលកូនដំបូងនៅលើផ្ទះគាត់ដោយគ្មានគ្រួពេទ្យទៅដល់ ខណៈដែលផ្ទះរបស់ស្ត្រីសម្រាលកូននេះកំពុងតែមានការជន់លិចដោយជំនន់ទឹកភ្លៀង។ ... Read More »

អាជ្ញាធរខណ្ឌព្រែកព្នៅ ចុះពិនិត្យការកាយប្រឡាយមេនៅអមមហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់គោករកា ដើម្បីរំដោះទឹកពីតំបន់ជន់លិចភាគខាងលិចរាជធានីភ្នំពេញ

ភ្នំពេញ៖ រយៈពេលពីរបីថ្ងៃកន្លងមកហើយនិងបន្តអនុវត្តអំពីការកាយប្រឡាយរំដោះជំនន់ទឹកភ្លៀងនេះ នូវថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានបន្តដឹកនាំអភិបាលរងនៃគណៈអភិបាលខណ្ឌ មន្រ្ដីជំនាញថ្នាក់ខណ្ឌនិងសង្កាត់ ចុះពិនិត្យនិងការកាយប្រឡាយមេ ស្របតាមមហាវិថីឈ្នះៗ នៅក្នុងសង្កាត់គោករការដើម្បីរំដោះទឹកពីក្នុងសង្កាត់គោករកាផង និងរំដោះទឹកដែលកំពុងជន់លិចនៅក្នុងខណ្ឌកំបូលនិងខណ្ឌ ... Read More »

ឆ្លាតគ្រាន់បើ យកកូនទៅដាក់ក្នុងឡានម្ចាស់សណ្ឋាគារ ទុកឱ្យគេចិញ្ចឹមដើម្បីឱ្យកូនមានអនាគតល្អ

ក្រុងប៉ោយប៉ែត៖ មិនដឹងជាស្ត្រីរូបណាទេ អាចគ្មានលទ្ធភាពចិញ្ចឹមកូន បានបង្ខំចិត្តយកកូនតូចមិនទាន់ដឹងក្តីទៅប្លុងចោលក្នុងឡានអ្នកដទៃ ជាជម្រើសមួយដ៏ល្អម្យ៉ាងដែរ សង្ឃឹមថា គេអ្នកមានលទ្ធភាពយកកូនរបស់ខ្លួនទៅចិញ្ចឹម ក្រែងមានអនាគតល្អ។  សូមបញ្ជាក់ថា៖ នៅព្រឹកនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ មានករណី​ គេយកទារកទើបនឹងកើតបានប្រមាណ ជា៣ខែមក ... Read More »

ក្រសួងធនធានទឹក បញ្ជាក់ពី ផលប៉ះពាល់ និងការខូចខាតដោយសារជំនន់ទឹកភ្លៀង នៅខេត្តប៉ៃលិន នាថ្ងៃទី១០ តុលា នេះ

  ខេត្តប៉ៃលិន៖ ប្រភពពីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា៖ នៅខេត្តប៉ៃលិន ផលប៉ះពាល់ និងការខូចខាតដោយសារជំនន់ទឹកភ្លៀង គិតត្រឹមព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ មានដូចខាងក្រោម ៖ ១.ក្រុងប៉ៃលិន    ... Read More »

ជនសង្ស័យ២នាក់ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវនគរបាលប៉ុស្តិ៍ច្បារអំពៅ២ឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ឃាត់ខ្លួនបានករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទី១-ឈ្មោះ ប៊ុន ណារ៉ែន ភេទប្រុស ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ១៣ :០០ នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅចំណុចក្រុម២ ភូមិ១ សង្កាត់លេខ២ ... Read More »

ជំនន់ទឹកភ្លៀងបានវាយលុកច្រកអន្តរជាតិដូងស្រុកកំរៀងនាថ្ងៃនេះ

ខេត្តបាត់ដំបង៖ គិតត្រឹមម៉ោង១១:៣០ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានជំនន់ទឹកភ្លៀងឡើងហូរកាត់ផ្លូវរថយន្តដែលឆ្លងកាត់ចូលទៅទឹកដីថៃ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីកម្លាំងយោធា ចំណុះយោធភូមិភាគទី៥ កំពុងចុះជួយអន្តរាគមន៍ជួយជនរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតំបន់ភូមិសាស្ត្រនោះ នៅមុននេះបន្តិចនារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន៖ នារីគឺជាកម្លាំងចលករជួយការងារសង្គមបានយ៉ាងច្រើន មិនថាកាលៈទេសៈណាឡើយ

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានបញ្ជាក់ថា៖ នារីគឺជាកម្លាំងចលករជួយការងារសង្គមបានយ៉ាងច្រើន មិនថាកាលៈទេសៈណាឡើយ។ លោកស្រីឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បែបនេះនៅក្នុងពិធីជួបសំណេះសំណាល ជាមួយនារីដែលមានជីវភាពខ្វះខាត ចំនួន១២០គ្រូសារនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនាព្រឹក ថ្ងៃសៅរ៍ ... Read More »