ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ថ្ងៃខួបកំណើត អ៊ឹម សុគន្ធា ចែកទានជូនអ្នកធាក់ស៊ីក្លូដើម្បីរំលឹកវីរភាពឪពុកដែលធ្លាប់ធាក់ស៊ីក្លូចិញ្ចឹមគ្រួសារ

ភ្នំពេញ៖ ពិតជាស្ងើចសរសើរពីទឹកចិត្តអតីតតារាបង្ហាញម៉ូត និងពិធីករ អ្នកនាង អ៊ឹម សុគន្ធា ដែលបានចំណាយថវិការផ្ទាល់ខ្លួនប្រមាណ៤ពាន់ដុល្លារអាមេរិកធ្វើបុណ្យចែកទានដល់ក្រុមបុរសវ័យចំណាយមានមុខរបរជាអ្នកធាក់ស៊ីក្លូ ។ កម្មវិធីនេះចំថ្ងៃខួបកំណើតផ្ទាល់របស់នាងដែលជាការរំលឹកនឹកគុណដល់វីរភាពរបស់ឪពុកនាងដែលធ្លាប់ប្រកបរបរជាអ្នកធាក់ស៊ីក្លូចិញ្ចឹមជិវិតក្រុមគ្រួសារ។ ​អ្នកនាង អ៊ឹម សុគន្ធា បានទម្លាយរឿងរ៉ាវជីវិតផ្ទាល់ខ្លួនដោយមិនលាក់លៀមថាអ្នកនាងធ្លាប់មានឪពុកដែលប្រកបរបរធាក់ស៊ីក្លូកាលពីមុន ។ ជាហេតុដែលនាងមិនអាចខកខានធ្វើបុណ្យចែកទានដល់ពួកគាត់ដែលបានលះបង់ ... Read More »

ការប្រកួតកីឡាបាល់ទាត់មិត្តភាព អបអរសាទរខួប១០ នៃក្លិបកីឡាបាល់ទាត់ កម្ពុជា-អាស៊ាន

ភ្នំពេញ៖ ការប្រកួត កីឡាបាល់ទាត់ មិត្តភាព អបអរសាទរ ខួប១០ នៃក្លិបកីឡាបាល់ទាត់ កម្ពុជា-អាស៊ាន រៀបចំឡើងគោលបំណង លើកស្ទួយ និងជួយជំរុញ វិស័យកីឡា ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ... Read More »

ប្រមុខរដ្ឋស្តីទី សម្រេចបញ្ចប់មុខតំណែងលោកផ្កាយ៣ តាត និមល ពីអនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង ជាប្រមុខរដ្ឋស្តីទី សម្រេចបញ្ចប់មុខតំណែងលោកផ្កាយ៣ តាត និមល ពីអនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ។ នេះបើយោងតាម ព្រះរាជក្រឹត្យចុះ កាលពីថ្ងៃទី១០ ... Read More »

មនុស្សប្រុសស្រី២នាក់ជិះម៉ូតូឌុបគ្នាវ៉ាជែងទាក់ដៃចង្កូតដួលចូលរថយន្តកិនស្លាប់ម្នាក់របួសស្រាលម្នាក់

ភ្នំពេញ៖ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយបុរសម្នាក់ទៀតរបួសធ្ងន់ ខណៈពេលជិះម៉ូតូមួយគ្រឿងគ្នាពីរនាក់វ៉ាជែងរថយន្តទាក់ដៃចង្កូតបណ្ដាលឱ្យដួលតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៤០ នាទី ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ តាមបណ្ដោយផ្លូវជាតិលេខ ៦ ... Read More »

នាយករដ្ឋមន្ត្រីសិង្ហបុរី៖ ទទួលស្គាល់ពីបញ្ហាសតិអារម្មណ៍ ឬសុខភាពផ្លូវចិត្តរបស់ប្រជាជនខ្លួន នៅមិនទាន់ល្អប្រសើរគ្រប់គ្រាន់នៅឡើយ

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង នាឱកាសទិវាសុខភាពផ្លូវចិត្តពិភពលោក កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានលើកឡើងថា អ្នកទទួលបន្ទុកកិច្ចការសុខភាពជុំវិញពិភពលោក មិនត្រូវផ្តោតការងារសំខាន់ត្រឹមតែការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ប៉ុណ្ណោះនោះទេ តែក៏ត្រូវគ្រប់គ្រងឲ្យបានពីកត្តាជះឥទ្ធិពលទៅលើសុខភាពផ្លូវចិត្តរបស់ប្រជាជនទូទៅផងដែរ។ មិនតែប៉ុណ្ណោះលោកនាយករដ្ឋមន្ត្រី  ... Read More »

ប្រជាពលរដ្ឋប្រមាណជាង២០០គ្រួសារ បានជួយដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារមួយចំនួនទៅកាន់ទីទួលសុវត្ថិភាព

ខេត្តបន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានឱ្យដឹងថា៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោកបានដឹកនាំកម្លាំងអន្តរាគមន៍ សម្ភារជួយសង្រ្គោះ សហការជាមួយតំបន់ប្រតិបត្តិការសឹករង នគរបាល និងអាជ្ញាធរមូលដ្ឋាន ... Read More »

រដ្ឋបាលខេត្តបាត់ដំបង រៀបចំសិក្ខាសាលាស្តីពី “ការិយាល័យព័ត៌មានឈ្លាសវ៉ៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន”

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា៖ នៅថ្ងៃចន្ទ ខែតុលា ឆ្នាំ២០២០ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល និងលោក ងួន រតនៈ អភិបាល ... Read More »

ដឹងការពិតហើយ! ករណីអគ្គិភ័យនៅខណ្ឌសែនសុខកាលពីម្សិលមិញគឺឆេះឃ្លាំងស្តុកសារធាតុគីមី “ក្លរ”( មានវីដេអូ​)

ភ្នំពេញ៖ តាមពិតករណីអគ្គិភ័យនៅខណ្ឌសែនសុខកាលពីម្សិលមិញគឺឆេះឃ្លាំងស្តុកសារធាតុគីមី “ក្លរ” បង្កភ្ញាក់ផ្អើលកាលពីនៅវេលាម៉ោង ១០និង៥០នាទីថ្ងៃព្រឹក ថៃ្ងអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០​ ដែលស្ថិតនៅចំណុចឃ្លាំងគ្មានលេខ តាមបណ្តោយផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងខាងលើឈ្មោះ ឈុន ណារី ភេទស្រី អាយុ​ ២៣ឆ្នាំ (ជនជាតិ ខ្មែរ)​មុខរបរអ្នកគ្រប់គ្រង ។ សមត្ថកិច្ចឲ្យដឹងថាទីតាំងដែលឆាបឆេះខាងលើជាប្រភេទសំណង់ ឃ្លាំងសង់ពីថ្មបេតុងប្រក់ស័ង្កសី(ទំហំ ១២ម៉ែត្រ x ២០ម៉ែត្រ)ខូចខាតសំភារៈ ឆេះសារធាតុ “ក្លរ” អស់មួយចំនួន នឹងពុំបណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ចំពោះមូលហេតុដែលបង្កអោយមានអគ្គិភ័យខាងគឺបណ្តាលមកពី(ប្រតិកម្មសារធាតុគីមី “ក្លរ” ) ។ ក្នុងប្រតិបត្តការខាងលើបានប្រើប្រាស់រថយន្តការិយា​ល័យ​អគ្គិភ័យ​ ចំនួន ៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៤ឡាន ស្មើនឹង ១៦ម៉ែត្រគូប រថយន្តជំនួយ រថយន្តអគ្គិភ័យក្រុមហ៊ុន ស្រាបៀរកម្ពុជាចំនួន ១គ្រឿង ពុំប្រើប្រាស់ទឹកឡើយ។ ប្រតិបត្តិការពន្លត់អគ្គិភ័យនេះបានបញ្ចប់នៅវេលាម៉ោង ១៨និង៣០នាទីព្រលប់នាថ្ងៃខែឆ្នាំដដែលក្នុងនោះឃើញមានវត្តមានលោក ម៉ូវ មានិត អភិបាល ខណ្ឌសែនសុខក៏បានចូលរួមក្នុងប្រតិបត្តិការខាងលើផងដែល ។ គួរបញ្ជាក់ផងដែលអគ្គិភ័យខាងលើរហូតមកដល់ព្រឹកថ្ងៃទី១២ ខែតុលា២០២០ ប្រជាពលរដ្ឋបានប្រទះឃើញហ៊ុយផ្សែងចេញពីទីតាំងខាងលើនៅឡើយទេប៉ុន្តែពាក់ព័ន្ធផ្សែងហ៊ុយខាងលើនេះលោក វរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបានបញ្ជាក់ថា ការហ៊ុយផ្សែងខាងលើនេះគឺដោយសារធាតុគីមីខាងលើប៉ះទឹកធ្វើអោយប្រតិកម្មទើបបង្កជាផ្សែងឡើងតែប៉ុណ្ណោះ ៕ ដោយ៖ ចន្ទ លីហ្សា Read More »

នាឱកាស​បុណ្យជាតិ៖ ប្រធានាធិបតី​តៃវ៉ាន់ បង្ហាញ​ក្តី​រំពឹងថា ​ចិន នឹង​ផ្លាស់ប្តូរ​គោលជំហរ និង​ឥរិយាបថ​តឹងរឹង​ជាមួយនឹង​តៃវ៉ាន់

អន្តរជាតិ៖ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen បានបង្ហាញ​ក្តី​រំពឹងតាមរយៈ​សុន្ទរកថា​ប្រចាំឆ្នាំ​នាឱកាស​បុណ្យជាតិ នៅ​ថ្ងៃ​១០តុលាឆ្នាំ២០២០ ថា៖ រដ្ឋាភិបាល​ចិន នឹង​ផ្លាស់ប្តូរ​គោលជំហរ និង​ឥរិយាបថ​តឹងរឹង​ជាមួយនឹង​តៃវ៉ាន់ ដើម្បី​រក្សា​ស្ថិរភាព​នៅក្នុង​តំបន់ ក៏ដូចជា​ដោះស្រាយ​បញ្ហា​ប្រឈម​នៅក្នុង​តំបន់​ផង​។ សម្រាប់​តៃវ៉ាន់ ភាព​តានតឹង​រវាង​ច្រក​ភាគី​ទាំងពីរក៏ដូចជា​នៅក្នុង​តំបន់ ... Read More »

ព្រឹកនេះ លោក ម៉ៅ ធនិន បន្តចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅសង្កាត់លលកស ក្រុងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ... Read More »

ចិននឹងផ្ដល់វ៉ាក់សាំងប្រឆាំងនិងCovid-19 ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសកម្ពុជា ជាមិត្តដែកថែប

ភ្នំពេញ៖ ខ្លឹមសារសំខាន់ៗនៃជំបួបពិភាក្សារវាងលោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី គឺចិននឹងផ្ដល់វ៉ាក់សាំងប្រឆាំងនិងCovid-19 ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសកម្ពុជា ជាមិត្តដែកថែប។ ក្នុងឱកាសលោកឧបនាយករដ្ឋមន្ត្រី ហោ ... Read More »

🌟មាស សុខសោភា ថានឹងបង្ហាញមុខក្នុងផលិតកម្មថ្មីនៅអំឡុងខែធ្នូឆ្នាំនេះ

ភ្នំពេញ៖មានការតាមដានពីដំណើរវិលចូលផលិតកម្មថ្មីរបស់តារាចម្រៀង មាស សុខសោភា ក្រោយពីនាងបញ្ចប់ការងារនៅផលិតកម្មថោនអស់ជាច្រើនខែមកហើយ។ នាងបញ្ជាក់ដោយផ្ទាល់ថា នឹងលេចមុខក្នុងផលិតកម្មថ្មីអមដោយបទចម្រៀងថ្មីនៅអំឡុងខែធ្នូឆ្នាំ២០២០នេះ។ តបទៅនឹងការទន្ទឹងរងចាំ តារាចម្រៀងរូបនេះនឹងបញ្ចេញស្នាដៃថ្មីក្នុងផលិតកម្មផ្ទាល់ខ្លួនក្នុងពេលដ៏ខ្លីខាងមុខ ខណៈការបង្ហាញវត្តមានក្នុងផលិតកម្មថ្មីក៏នឹងត្រូវបង្ហាញនៅអំឡុងចុងខែធ្នូឆ្នាំ២០២០នេះផងដែរ។ ខណៈផលិតកម្មធំ២ដែលបានចចារជាមួយមាស  សុខសោភា នោះគឺផលិតកម្មហង្សមាស និងផលិតកម្មGalaxy Navatra ហើយនាងអាចនឹងសម្រេចចិត្តចូលផលិតកម្មមួយក្នុងចំណោមផលិតកម្មទាំង២ខាងលើ។ ... Read More »

លោកឧបនាយករដ្ឋមន្ត្រីហោ​ណាំហុងជួបសមភាគីចិន

ភ្នំពេញ៖ ក្នុងឱកាសលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជួបប្រជុំការងារជាមួយឯកលោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១១ ខែតុលា ២០២០លោកឧបនាយករដ្ឋមន្ត្រី បានលើកជាអាទិ៍ថា ការប្រើប្រាស់ឥណទានសម្បទាន(Loan) និងហិរញ្ញប្បទានឥតសំណង(Grant) សម្រាប់បេក្ខភាពគម្រោងអាទិភាពឆ្នាំ២០២០ ... Read More »

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សុខ សឿម បាន Comment ចូលផេកសម្តេចតេជោ ដោយផ្សព្វផ្សាយបំភ្លៃការពិត

ភ្នំពេញ៖ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សុខ សឿម បាន Comment ចូលផេកសម្តេច តេជោ ដោយផ្សព្វផ្សាយបំភ្លៃការពិត។ នេះបើយោងតាម ផេកអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ។  ... Read More »

ទឹកតាមដងស្ទឹងព្រែកត្នោត ល្ងាចនេះទឹកអាចងើបឡើងបន្តិចដោយសារទ្វារទឹកនៅរលាំងជ្រៃបើកបន្ថែម

ភ្នំពេញ៖ គិតមកដល់ព្រឹកថ្ងៃ១២ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកតាមដងស្ទឹងព្រែកត្នោត បើយោងតាមប្រភពពីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា៖      ១-កម្ពស់ទឹក        -នៅលើសំណង់បង្ហៀរកម្ពស់ទឹក ... Read More »

ឥណ្ឌា-ចិន ចាប់ផ្តើមបន្តកិច្ចពិភាក្សាមន្ត្រីយោធាជាន់ខ្ពស់ ស្តីពីវិវាទព្រំដែន

កិច្ចពិភាក្សា​ថ្នាក់មន្ត្រីយោធាជាន់ខ្ពស់ នឹងត្រូវធ្វើឡើងនៅវេលាម៉ោង​១២ថ្ងៃត្រង់ ថ្ងៃទី​១២ខែតុលា ក្នុងតំបន់​Chushul ស្ថិតនៅក្នុងទឹកដីឥណ្ឌា ។ នេះជាកិច្ចពិភាក្សាថ្នាក់មន្ត្រីយោធាជាន់ខ្ពស់លើកទី​៧ហើយ​ ស្តីពីវិបត្តិតាមបណ្តោយព្រំដែន។ សារព័ត៌មាន PTI បានដកស្រង់ប្រភពព័ត៌មានពី រដ្ឋាភិបាលឥណ្ឌាបានឲ្យដឹងថា កិច្ចពិភាក្សា នឹងត្រូវធ្វើឡើង ក្នុងតំបន់ភាគខាងកើត ... Read More »

ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យតែងតាំង និងដំឡើងឋានន្តរស័ក្តិដល់នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន ១៦រូប

ភ្នំពេញ៖ បើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ គឺ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំង និងដំឡើងឋានន្តរស័ក្តិដល់នាយទាហានចំនួន ១៦រូប។ ក្នុងការតែងតាំង ... Read More »

អាតូចទៅបុកអាធំបណ្តាលអោយស្លាប់ខ្លួនឯងនៅនឹងកន្លែង

ខេត្តព្រះសីហនុ៖យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា នៅយប់ថ្ងៃទី១១.ខែតុលា ឆ្នាំ២០២០ នៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៧-២០៨  មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ០១គ្រឿងម៉ាក SUZUKI NEX ពណ៌ទឹកប្រាក់លាយក្រហម ... Read More »

នគរបាលការពារព្រំដែនទឹក ត្រៀមកម្លាំង ២៤ម៉ោងលើ២៤ម៉ោង សង្គ្រោះភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ពេលរងគ្រោះដោយទឹកជំនន់

ខេត្តព្រះសីហនុ៖ដោយអនុវត្តតាមបទបញ្ជា របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដាក់បញ្ជាដល់អង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកទាំងអស់ ត្រូវត្រៀមកម្លាំង មធ្យោបាយដឹកជញ្ជូន និងសម្ភារ ... Read More »

រដ្ឋបាលខេត្តពោធិ៍សាត់ បន្តផ្អាករថយន្តធុនធំធ្វើចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៥ ដោយសារទឹកជន់លិច

ខេត្តពោធិ៍សាត់៖ បើយោងតាមការបញ្ជាក់របស់មន្ត្រីរដ្ឋបាលសាលាខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១២ ខែតុលានេះ គឺលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ ចាប់ពីគីឡូម៉ែត្រលេខ១៨៦ ដល់គីឡូម៉ែត្រលេខ១៩៣ រដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចបន្តហាមឃាត់រថយន្តធុនធំ ធ្វើចរាចរណ៍ ដោយសារជំនន់ទឹកភ្លៀង បានជន់លិចលើកំណាត់ផ្លូវនេះ។ នៅក្នុងក្រុងពោធិ៍សាត់ បានរងប៉ះពាល់ខ្លាំងជាងគេ ... Read More »

សូមបងប្អូន រស់នៅតំបន់ទំនប់ចាន់ថ្នាល នៃទ្វាទឹករលាំងជ្រៃ និង តាមបណ្ដោយដងស្ទឹងព្រែកត្នោតទាំងអស់ សូមមេត្តា ប្រុងប្រយ័ត្ន និង ត្រៀមបង្ការឲ្យបានខ្ពស់

ខេត្តកំពង់ស្ពឺ៖ បើយោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ សូមបងប្អូន រស់នៅតំបន់ទំនប់ចាន់ថ្នាល នៃទ្វាទឹករលាំងជ្រៃ និង តាមបណ្ដោយដងស្ទឹងព្រែកត្នោតទាំងអស់ សូមមេត្តា ប្រុងប្រយ័ត្ន និង ត្រៀមបង្ការឲ្យបានខ្ពស់។  ... Read More »

អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពកម្ពស់ទឹកនៅទ្វារទឹកស្ពាន៧មករាស្រុកកណ្តាលស្ទឹង និងពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្រុកអង្គស្នួល

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុក បានចុះពិនិត្យស្ថានភាពកម្ពស់ទឹកនៅទ្វារទឹកស្ពាន៧មករា និងចុះពិនិត្យមើលផ្លូវទឹកលិច នៅឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ... Read More »

រន្ធត់ណាស់! គ្រោះធម្មជាតិកួចយកជីវិតនារី១នាក់ដោយសារដើរខុសផ្លូវព្រោះទឹកលិចមើលមិនឃើញ

ខេត្តពោធិ៍សាត់ ៖ នារីវ័យ២១ឆ្នាំជាម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Raksa Song (សុង រក្សា) ដើរខុសផ្លូវធ្លាក់ចូលស្នាមភ្លោះទឹកហូរកួចយកទៅបាត់ ព្រោះតែជំនន់ទឹកភ្លៀងលិចផ្លូវមើលមិនឃើញ បណ្ដាលអោយបាត់ខ្លួនប្រមាណជាង៤ម៉ោងទើបរកសពឃើញ ។  ហេតុការណ៍គ្រោះធម្មជាតិបណ្ដាលអោយមានមនុស្សស្លាប់ខាងលើ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង៤រសៀល ថ្ងៃអាទិត្យ ៩រោច ... Read More »

រងការខូចខាតកាន់តែធ្ងន់ធ្ងរ និង អាចប្រឈមនឹងគ្រោះថ្នាក់ ចំពោះស្ពានដែកច្រកចូលក្រុមហ៊ុន ស៊ិន ទ្រី នៃខណ្ឌដង្កោ

ភ្នំពេញ៖ រងការខូចខាតកាន់តែធ្ងន់ធ្ងរ និង អាចប្រឈមនឹងគ្រោះថ្នាក់ ប្រសិនបើនៅតែមានការធ្វើដំណើរ ទៀតនោះ ចំពោះស្ពានដែកច្រកចូលក្រុមហ៊ុន ស៊ិន ទ្រី តាមផ្លូវលេខ៣៧១ នៃខណ្ឌដង្កោ ។  តាមរូបភាពជាក់ស្តែង នាព្រឹកថ្ងៃទី១២ ខែតុលា ... Read More »

នគរបាលរាជធានីភ្នំពេញឆ្មក់បង្ក្រាបនៅភោជនីយដ្ឋានទីតាំងមួយនៅខណ្ឌបឹងកេងកង​ ឃាត់ខ្លួនមនុស្សប្រុសស្រី៦៥នាក់​ និងគ្រឿងញៀនមួយចំនួនធំ

      ភ្នំពេញ ៖​ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ  ទី១២ ខែតុលា ឆ្នាំ២០២០នេះ​ បានចុះបង្រ្កាបនៅ ភោជនីយដ្ឋានមួយកន្លែងមានឈ្មោះ ហុកសិបប្រាំមួយ ដឺក្រេ ផាប & ... Read More »

លោក ងួន រតនៈ អញ្ជើញចុះពិនិត្យស្ថានទឹកជំនន់ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោ ផ្តល់ជូនរដ្ឋបាលស្រុកឯកភ្នំ អង្ករ៥តោន សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយទឹកជំនន់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញបន្តចុះពិនិត្យស្ថានភាពទឹកជំនន់ នៅស្រុកឯកភ្នំ ព្រមទាំងបាននាំយកអំណោយរបស់ សម្តេចក្រឡាហោម ស ខេង ... Read More »

លោកស្រី បាន ស្រីមុំ ដឹកនាំក្រុមការងារចុះជួយនិងផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ខេត្តប៉ៃលិន៖នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ លោកស្រីបាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំសមាជិក សមាជិកាសាខា មន្រ្តីប្រតិបត្តិ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក ខេត្ត ដោយមានការចូលរួមពីកងកម្លាំង យោធា ... Read More »

ពលរដ្ឋជិត២ពាន់គ្រួសារ រងគ្រោះដោយទឹកជំនន់ ត្រូវអាជ្ញាធរខេត្តបាត់ដំបង ជួយសង្គ្រោះទៅកាន់ទីទួលសុវត្ថិភាព

ខេត្តបាត់ដំបង៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ប្រជាពលរដ្ឋដែលបានរងគ្រោះត្រូវជំនន់ទឹកភ្លៀងលិចផ្ទះសម្បែង ក្នុងរយៈកាលប៉ុន្មានថ្ងៃនេះត្រូវបានអាជ្ញាធរខេត្ត រួមទាំងកងកម្លាំងនានា ជួយសង្គ្រោះនាំទៅកាន់ទីទួលសុវត្ថិភាពប្រមាណជិត ២ពាន់គ្រួសារ។ នាកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងពេលលោកមអភិបាលខេត្ត ចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងឃុំបាយដំរ៉ាំ ស្រុកបាណន់ ... Read More »

លោក ឃួង ស្រេង អភិបាលរាជធានី ចុះផ្ទាល់ក្នុងការដឹកនាំមន្ត្រី ដើម្បីពិនិត្យស្ថានភាពទឹក នៅស្ថានីយ៍បូមទឹកបឹងទំពុន ទាំងយប់ ទាំងភ្លៀង

ភ្នំពេញ៖ ដោយសារទឹកភ្លៀងជន់លិចខ្លាំង, លោក ប៉ា សុជាតិវង្ស និងលោក ឃួង ស្រេង ដឹកនាំមន្រ្តីដាក់ម៉ាស៉ីនបូមទឹក៦គ្រឿង នៅស្ថានីយ៍បូមទឹកបឹងទំពុន បន្ទាប់ពីប្រកាសបិទចរាចរណ៍ផ្លូវលេខ ៣៧១ ជាបណ្តោះអាសន្ន។ សូមបញ្ជាក់ថា៖ ដោយសារតែទឹកភ្លៀងជន់លិចខ្លាំងក្នុងរាជធានីភ្នំពេញ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ បន្តបេសកកម្មចុះពិនិត្យស្ថានភាពទឹកលើខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត ទាំងយប់

ភ្នំពេញ៖ នៅវេលាម៉ោង ២០និង០០នាទីយប់ថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២០ នេះ លោក ... Read More »