ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឱ្យកម្មករនិយោជិត ទាំងអស់របស់ក្រុមហ៊ុន ស៊ីនទ្រី ចូលធ្វើការងារឡើងវិញ កុំបន្តធ្វើកូដកម្មខុសច្បាប់តទៅទៀត

ភ្នំពេញ ៖ នៅក្នុងសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ចេញថ្ងៃទី១២ តុលានេះ បានឲ្យដឹងថា៖ ការធ្វើកូដកម្មរបស់កម្មករនិយោជិតក្រុមហ៊ុន ស៊ីនទ្រី។ រដ្ឋបាលរាជធានី ភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ឱ្យបាន ជ្រាបថា ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្ដីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការ តាមរយៈប្រព័ន្ធវីដេអូ ដោយ លោក ... Read More »

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបន្តពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន) លើជំពូកទី៥

ភ្នំពេញ៖ ខាងនាយកដ្ឋានព័ត៌មានវិទ្យា បានបញ្ជាក់ឱ្យដឹងថា៖ នៅទីស្តីការក្រសួងមហាផ្ទៃ រសៀលថ្ងៃចន្ទទី១២ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) បន្តលើជំពូកទី៥ ក្រោមអធិបតីភាព លោក ប៊ុន ហុន ... Read More »

ស្ថានភាពទឹកស្ទឹងក្រុងពោធិ៍សាត់ ចាប់ផ្តើមស្រកចុះបណ្តើរៗ, ថ្ងៃនេះអភិបាលខេត្តពោធិ៍សាត់ បន្តចុះអន្តរាគមន៍ជួយសង្គ្រោះ និងនាំយកស្បៀង ចែកជូនពលរដ្ឋរងគ្រោះ នៅតាមគោលដៅមួយចំនួន

ខេត្តពោធិ៍សាត់៖ នៅរសៀលនេះ រដ្ឋបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត រយះពេល៣ថ្ងៃនេះ ... Read More »

ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ខេត្តត្បូងឃ្មុំ ចំនួន០៦រូបត្រូវបានប្រកាសផ្លាស់ប្តូរ និងប្រគល់ភារកិច្ច

ខេត្តត្បូងឃ្មុំ៖  ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ខេត្តត្បូងឃ្មុំ ចំនួន០៦រូប នៅក្នុងស្រុកមេមត់ និងស្រុកពញាក្រែកនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាសផ្លាស់ប្តូរ និងប្រគល់ភារកិច្ច។  សូមបញ្ជាក់ថា៖បពិធីនេះធ្វើឡើងក្រោមវត្តមានលោក ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ ... Read More »

តុលាការសម្រេចឃុំខ្លួន ជនសង្ស័យសម្លាប់មិត្តភក្ដិខ្លួន នៅស្រុកកោះធំ ផ្តើមឡើងដោយសារការជក់គ្រឿងញៀន ដាក់ពន្ធនាគារបណ្តោះអាសន្ន

    ខេត្តកណ្ដាល៖នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យម្នាក់សម្លាប់មិត្តភក្តិខ្លួន នៅស្រុកកោះធំ ផ្តើមឡើងដោយសារការជក់គ្រឿងញៀន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ឃាតកម្ម ” តាមមាត្រា១៩៩ ... Read More »

សេចក្តីណែនាំក្រើនរំលឹករបស់ក្រសួងសុខាភិបាល ការឆ្លើយតបនៅពេលទឹកជំនន់

ភ្នំពេញ៖ អនុវត្តទៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ និងយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃអាទិត្យ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ នៅវិមានសន្តិភាពនា ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍ នឹងជួបពិភាក្សាការងារជាមួយនឹងលោក វ៉ាង យី (Wang ... Read More »

ជប៉ុនបានផ្ដល់ជំនួយឥតសំណងជាគ្រឿងចក្រចំនួន១៥គ្រឿង ក្នុងតម្លៃទឹកប្រាក់ ៥០០ លានយ៉េនជប៉ុន ស្មើនឹង ប្រមាណ ៤,៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ នៅថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ ... Read More »

រោងកម្មករស្នាក់នៅ១ខ្នង ត្រូវអគ្គិភ័យឆាបឆេះនៅក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ ៖ រោងកម្មករស្នាក់នៅ១ខ្នងត្រូវអគ្គិភ័យឆាបឆេះតែមិនមានអ្នករងគ្រោះទេកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុកម្មករជាច្រើននាក់បានចេញទៅធ្វើការសំណង់បាត់នៅសល់តែអ្នកចាំ។  ព្រោះអ្នកចាំផ្ទះដាំបាយសម្រាប់អោយក្រុមកម្មករហូប ស្រាប់តែកំប៉ុងហ្គាសដែលកំពុងដាក់ក្នុងចង្ក្រាននោះផ្ទុះឡើងបណ្តាលអោយមានការឆាបឆេះតែម្តង។ ស្របពេលនោះពលរដ្ឋជិតខាងបានចេញមកជួយពន្លត់ តែអណ្តាតភ្លើងខ្លាំងមិនអាចជួយពន្លត់បានមួយសន្ទុះក្រោយមកទើបមានកងអន្តរាគមន៍ដឹកនាំដោយលោក ... Read More »

តំបន់ Nagorno-Karabakh យប់ទីមួយមិនមានផ្ទុះកាំភ្លើង

បទឈប់បាញ់នៅក្នុងតំបន់ Nagorno-Karabakh រវាងប្រទេស Armenia និងAzerbaijan បានចូលជាធរមាន នៅពាក់កណ្តាលយប់ថ្ងៃទី១១ឈានចូលថ្ងៃទី១២ ខែតុលា ជាការបើកផ្លូវសម្រាប់ សកម្មភាពមនុស្សធម៌ នៅក្នុងតំបន់នេះ។ សារព័ត៌មាន Sputnik នៅថ្ងៃទី ១២ខែតុលាបានផ្សាយថា ... Read More »

ករណីជម្លោះរវាងហាងលក់ទូរស័ព្ទដៃជាមួយនឹងភ្ញៀវ តាមបណ្តាញសង្គម Facebook ព្រោះតែរឿងប្រព័ន្ធធនាគារ ABA បាន Block លុយដែលអតិថិជនបានវេរមកឲ្យខ្លួន

ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងមកនេះ មានករណីឈ្លោះប្រកែកគ្នាពេញបណ្តាញសង្គម Facebook រវាងហាងលក់ទូរសព័្ទមួយកន្លែងជាមួយនឹងអតិថិជនដែលទិញទំនិញតាម Online និងបានធ្វើការវេរប្រាក់តាមប្រព័ន្ធធនាគារ ABA ដោយម្ចាស់ហាងបានស្តីបន្ទោសទៅកាន់ធនាគារថាបានBlock លុយដែលអតិថិជនបានវេរមកឲ្យខ្លួន ។ ជាក់ស្តែងម្ចាស់ហាងទូរស័ព្ទមានឈ្មោះថា Mekong Phone shop ... Read More »

សមត្ថកិច្ចបញ្ជូន ម្ចាស់ផ្ទះធ្វើទារុណកម្ម​យ៉ាងឃោរឃៅលើអ្នកបំរើមកតុលាការ

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូន ម្ចាស់ផ្ទះធ្វើទារុណកម្ម​យ៉ាងឃោរឃៅលើអ្នកបំរើមកតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ដាំង ... Read More »

ដោយសារតែជំងឺឆ្លងកូវីដ-១៩ ធ្វើឲ្យភូមិវប្បធម៌កម្ពុជា នៅខេត្តសៀមរាប នឹងបិទដំណើរការអាជីវកម្មទាំងស្រុង

ខេត្តសៀមរាប៖ បើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជាកាលពីថ្ងៃទី១១តុលាម្សិលមិញនេះ ការបិទអាជីវកម្មភូមិវប្បធម៌ដែលជាភូមិបង្ហាញពីសំណង់ផ្ទះ ប្រវត្តិសាស្រ្ត ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរនេះ ព្រោះក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ដោយសារតែជំងឺឆ្លងកូវីដ–១៩ (COVID-19)។ សេចក្តីជូនដំណឹង បានបញ្ជាក់ថា ភូមិវប្បធម៌កម្ពុជា ដែលមានទីតាំងតែមួយគត់ក្នុងខេត្តសៀមរាប នឹងបិទដំណើរការអាជីវកម្មទាំងស្រុង ចាប់ពីថ្ងៃទី៧វិច្ឆិកា ... Read More »

លោក ឃួង ស្រេង ៖ បានណែនាំឲ្យ កម្លាំងរាជអាវុធហត្ថ ត្រូវបន្តជួយការងារសង្គម និងទប់ស្កាត់ក្រុមជ្រុលនិយមក្បត់ជាតិដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំ ដល់កងកម្លាំងរាជអាវុធហត្ថ ត្រូវបន្តជួយការងារសង្គម និងទប់ស្កាត់ក្រុមជ្រុលនិយមក្បត់ជាតិដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា  ដើម្បីធានាបានសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្តក្នុងម្លប់សន្តិភាព ។   លោក ឃួង ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា និងលោក ឃួង ស្រេង អញ្ជើញសម្ពោធដាក់ឱ្យដំណើរការអគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌដូនពេញ

    ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០ នៅមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ... Read More »

លោក ឃួង ស្រេង៖ ជំនន់ទឹកភ្លៀង ដែលបានជន់លិចមួយចំនួននៅរាជធានីភ្នំពេញ និងស្រកអស់មកជាធម្មតាវិញហើយ សូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ

ភ្នំពេញា៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅថ្ងៃ១២តុលា នេះថា៖ នៅសល់ប្រមាណជា៣ទៅ៤ ម៉ោងទៀតប៉ុណ្ណោះ ពោលគឺនៅរសៀលថ្ងៃទី ១២ខែតុលានេះ ទឹកភ្លៀងដែលបានជន់លិចលំនៅឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងស្រកអស់មកជាធម្មតាវិញ ខណៈក្រុមការងារបាននិងកំពុងប្រតិបត្តិការក្នុងការបូមទឹកចេញនៅស្ថានីយបឹងទំពុន ក្រោយពីភ្លៀងបានបង្អុរយ៉ាងខ្លាំងកាលពី រសៀល និងយប់ថ្ងៃទី១១ខែតុលាដោយចាប់ពីម៉ោង ២និង៣០នាទីរសៀលរហូតដល់ម៉ោង១រំលងអធ្រាត្រ។ ... Read More »

អាជ្ញាធរខេត្តស្ទឹងត្រែងជម្លៀសប្រជាពលរដ្ឋជិត ២០០នាក់ ក្នុងចំណោមជិត៣ពាន់នាក់ ទៅកាន់ទីទួលមានសុវត្ថិភាព !

ខេត្តស្ទឹងត្រែង៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានដឹក នាំមន្ត្រីក្រោមឧិវាទ អាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រី នៃកងកម្លាំងប្រដាប់អាវុធទាំង៣ ចុះពិនិត្យស្ថានភាពទឹក ជំនន់ទន្លេមេគង្គ ដែលបានធ្វើឲ្យប្រជាពលរដ្ឋជិត ៣ពាន់នាក់ រងផលប៉ះពាល់ ... Read More »

សម្ដេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន ៤

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក វ៉ាង យី  ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន រួចមក សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

អាជ្ញាធរកំពុងស្វះស្វែងរកអន្តរាគមន៍ជួយ ករណីពលការិនីម្នាក់ចាញ់បោកមេខ្យល់ទៅបម្រើការក្នុងប្រទេសចិន

ភ្នំពេញ៖ ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពិនិត្យឃើញព័ត៌មានលើបណ្ដាញទំនាក់ទំនងសង្គមមានករណីពលការិនីម្នាក់ ដែលត្រូវបានមេខ្យល់បោកឲ្យទៅបម្រើការងារនៅប្រទេសចិន ហើយព័ត៌មាននេះត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់។ ពាក់ព័ន្ធនឹងករណីខាងលើ អនុវត្តតាមមតិដឹកនាំរបស់ លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ជាក្រុមការងារ ប្រតិកម្មរហ័សបានបញ្ជូនករណីនេះ ទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ... Read More »

វៀតណាមត្រៀមសាងសង់អាកាសយានដ្ឋានទី២ ក្នុងក្រុងហាណូយ ដែលត្រូវចំណាយថវិកាជិត ៥​ពាន់លានដុល្លារ

អន្តរជាតិ៖ ខណៈនាយកដ្ឋានផែនការ និងស្ថាបត្យកម្មហាណូយ បានផ្តល់អនុសាសន៍ឱ្យសាងសង់ព្រលានយន្តហោះថ្មី ដោយជឿជាក់ថាការធ្វើដំណើរតាមផ្លូវអាកាសនឹងកើនឡើង ពេលនេះវៀតណាម កំពុងត្រៀមនឹងចំណាយថវិកាសរុបចំនួន ១០៩.១ ទ្រីលានដុង (៤.៧ ពាន់លានដុល្លារ) ដើម្បីសាងសង់អាកាសយានដ្ឋានទី២ ក្នុងទីក្រុងហាណូយ ។ បើយោងតាមសាជីវកម្មរបស់អាកាសយានដ្ឋានវៀតណាម ... Read More »

ចោរចូលលួចទ្រព្យសម្បត្តិ ឆក់ខ្សែភ្លើងស្លាប់ ធ្វើអោយនគរបាលស្រុកបាភ្នំ សម្រេចឃាត់ខ្លួនម្ចាស់ផ្ទះ

ខេត្តព្រៃវែង៖ នគរបាលស្រុកបាភ្នំ ខេត្តព្រៃវែង បានសម្រេចឃាត់ខ្លួនម្ចាស់ផ្ទះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ក្រោយចោរម្នាក់បានចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះប្រជាពលរដ្ឋ តែបានឆក់ខ្សែភ្លើងស្លាប់ ភ្លាមៗ ។  ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងជាង១០ យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ... Read More »

ព្រៃឡង់៖ ជាភាសាជនជាតិគួយ មានន័យថា « ព្រៃរបស់យើង »

ខេត្តកំពង់ធំ ៖ បើតាមប្រភពសរសេរដោយ Chhut Chheana /USAID Wonders of the Mekong បានអោយដឹងថា៖ រូបភាព​ទាំងនេះ គឺ​ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» ស្ថិតក្នុង​ភូមិ​ជាំ​ស្វាយ ... Read More »

អបអរសាទរទិវាសន្តិភាពអន្តរជាតិឆ្នាំ២០២០ និងផ្សព្វផ្សាយអ្នកនាំសារសន្តិភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កម្មវិធីអបអរសាទរទិវាសន្តិភាពអន្តរជាតិឆ្នាំ២០២០ និងផ្សព្វផ្សាយអ្នកនាំសារសន្តិភាព ក្រោមមូលបទ”ការពារសន្តិភាជាមួយគ្នា” បានចាប់ផ្តើមសកម្មភាពពីការធ្វើទស្សនកិច្ចសិក្សាចេញពីវិមានអនុស្សាវរីយ៍ ” នយោបាយ ឈ្នះ ឈ្នះ “ ដើម្បីសិក្សាស្វែងយល់បន្ថែមពីអត្ថន័យនយោបាយឈ្នះ ឈ្នះ ... Read More »

ស្រូវប្រជាកសិករ ៦៧ហិកតា នៅឃុំចន្ទ្រា កំពុងប៉ះពាល់ដំណាំដោយជំនន់ទឹកភ្លៀង

ខេត្តស្វាយរៀង៖ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បាន ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ថា ជំនន់ទឹកភ្លៀងក៏បានវាយប្រហារខេត្តស្វាយរៀងផងដែរ ដោយបានប៉ះពាល់ដំណាំស្រូវរបស់ប្រជាកសិករចំនួន៦៧ហិកតា ក្នុងឃុំចន្ទ្រា ស្រុកចន្រ្ទាខណះក្រុមការងារមន្ទីរកសិកម្ម និងអាជ្ញាធរស្រុកចន្ទ្រា ... Read More »

កម្លាំងអន្តរាគមន៍របស់យោធភូមិភាគទី៥ បានបន្តចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងដ៏មមាញឹកបំផុត

ខេត្តបាត់ដំបង៖ បើតាមសេចក្តីរាយការណ៍ពិសេសមួយពីក្រុមការងារ បានឱ្យដឹងថា៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍របស់យោធភូមិភាគទី៥ បានបន្តចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅភូមិសូភី១ សូភី២ សូភី៣  ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ សូមបញ្ជាក់ថាគិតត្រឹមព្រឹកនេះស្ថានភាពទឹកស្ទឹងសង្កែមានកម្ពស់ ១៤ម៉ែត្រ ... Read More »

ចិនធ្វើសមយុទ្ធទ្រង់ទ្រាយធំ មានយុទ្ធសាស្ត្រវាយប្រហារឡើងកោះតៃវ៉ាន់

ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សាយថា កម្លាំងទាហាន ចិនបានធ្វើសមយុទ្ធ ជាទ្រង់ទ្រាយ​ធំដោយមានយុទ្ធសាស្ត្រវាយប្រហារទៅលើកោះតៃវ៉ាន់​ ក្នុងពេលកោះនេះប្រកាស​ឯករាជ្យចេញពីចិននោះ។ បណ្តាញព័ត៌មាន​CCTV របស់ចិនបានផ្សាយថា ការធ្វើសមយុទ្ធ មានការចូលរួមពី យន្តហោះគ្មានមនុស្សបើក ​កម្លាំងពិសេស កម្លាំងទាហានឆ័ត្រយោង និងទាហានជើង​​​ទឹកវាយឡើងគោក បានចូលរួមធ្វើសមយុទ្ធនៅតាមបណ្តោយឆ្នេរសមុទ្របណ្តាខេត្ត ក្វាងទុងនិងហ្វូជាន ... Read More »

ចិនផ្តល់ជំនួយឥតសំណងប្រមាណ ១៤០លានដុល្លារ សម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជា

ភ្នំពេញ៖ ភាគីមិត្តចិន បានប្រគល់នូវកំណត់ទូតអំពីជំនួយឥតសំណងសម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជា ដែលមានទឹកប្រាក់ចំនួន៩៥០លានយាន់ (ប្រហែល១៤០លានដុល្លារ)ដល់កម្ពុជា ។ នេះបើយោងតាម លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន បានប្រកាសឱ្យដឹង នៅព្រឹកថ្ងៃទី១២ ... Read More »

តើអ្នកដឹងអត់ថា៖ សត្វ​កណ្តុរ ​បាន​ជួយ​ជីវិត​មនុស្សព្រោះគេ​ប្រើប្រាស់​វា​សម្រាប់​ការពិសោធន៍​ថ្នាំ​វ៉ាក់សាំង ឬថ្នាំពេទ្យ

អន្តរជាតិ៖ ជាទូទៅមនុស្សភាគច្រើន តែងតែដឹងថាសត្វ​កណ្តុរ​ជាស​ត្វ​មួយ​ដែល​អាច​ចម្លងជំងឺ ឬ​ទៅ​បំផ្លាញ​ផលដំណាំ​ជាច្រើន ភាគច្រើន​គឺជា​សត្វ​មួយ​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ការរស់នៅ​របស់​មនុស្សប្រចាំថ្ងៃ​ ។ ប៉ុន្តែអ្នកខ្លះមិនដឹងថាសត្វ​កណ្តុរ​​មួយ​នេះ​ មានប្រយោជន៍​រហូត​បាន​ជួយ​ជីវិត​មនុស្សជាមួយ​ការសិក្សា​អំពី​ជីវវិទ្យា​ជាច្រើន​នៅក្នុង​មន្ទីរពេទ្យ និង​សកល​វិទ្យាល័យ​នានា​នៅក្នុង​ពិភពលោក​។ ​បើយោងតាមគេហទំព័រ Smithsonian Mag បាន​បញ្ជាក់ថា កាលពី​ជាង​២០​ឆ្នាំមុន និ​សិ​ត្ស​ពេទ្យ​ពីររូប​មកពី​សកលវិទ្យា​ល័យ ... Read More »

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖ ម្សិលមិញ មនុស្ស៥នាក់ស្លាប់ដោយលង់ទឹកនៅកម្ពុជា ខណៈបណ្តាខេត្តមួយចំនួនរងគ្រោះដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ម្សិលមុិញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេសកម្ពុជា មានមនុស្ស៥នាក់បានស្លាប់ដោយសារលង់ទឹក ខណៈដែលបណ្តាខេត្តមួយចំនួនរបស់កម្ពុជា កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។ នេះតាមការលើកឡើងពី នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងប្រាប់អ្នកសារព័ត៌មាន ... Read More »