ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ពលករខ្មែរ៧នាក់ត្រូវទាហានឈុតខ្មៅថៃឃាត់ខ្លួនក្នុងពេលឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ ទាហានឈុតខ្មៅរបស់ថៃកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០បានឃាត់ខ្លួនពលករខ្មែរប្រុសស្រីចំនួន ៧នាក់ នៅត្រង់ចំណុចព្រំដែនច្រកក្រុងប៉ោយប៉ែត ក្នុងពេលពលករខ្មែរទាំងនោះឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ។ តាមកាសែតក្នុងស្រុករបស់ថៃមួយបានចុះផ្សាយឲ្យដឹងថាពលករខ្មែរទាំង៧នាក់នោះ មានប្រុស ២នាក់ ស្រី ៤នាក់ និងកុមារាម្នាក់។អ្នកទាំងនេះ ត្រូវបានទាហានឈុតខ្មៅថៃនៃកងរយ ១២០៥ សហការជាមួយជំនាញពាក់ព័ន្ធក្នុងស្រុកអារញ្ញ ... Read More »

FIFA ដាក់បំរាមលោក Trovato ប្រធានក្លិប Olimpia រឿងរៀបចំលទ្ធផលការប្រកួតទុកមុន

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានឲ្យដឹងថា ប្រធានក្លិប Olimpiaមានមូលដ្ឋាននៅប្រទេសប៉ារ៉ាហ្គាយគឺលោក Marco Trovato បានទទួលបំរាមក្នុងវិស័យបាល់ទាត់អស់មួយជីវិតចំពោះការជួសជុល និងការរៀបចំលទ្ធផលការប្រកួតទុកមុន។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសអាយុ៤១ឆ្នាំរូបនេះក៏ត្រូវបានពិន័យជាប្រាក់ចំនួន ១០ម៉ឺនហ្វ្រង់ស្វ៊ីស (ប្រហែល១០៨,០០០ដុល្លារសហរដ្ឋអាមេរិក) និងមិនឲ្យពាក់ព័ន្ធវិស័យបាល់ទាត់មួយជីវិត។ គណៈកម្មាធិការវិន័យរបស់ ... Read More »

កម្លាំងនគរបាលចុះអនុវត្តបទបញ្ជាលោកអភិបាលខេត្ត ដកហូតកាណូតលឿន១គ្រឿង ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់

ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ដឹកនាំដោយលោក វរសេនីយ៍ត្រី ស៊ុយ ម៉ៅ អធិការរងនៃអធិការដ្ឋាននគរបាលស្រុក ទទួលផែនការងារព្រហ្មទណ្ឌ បានចុះអនុវត្តបទបញ្ជាលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយធ្វើការដកហូតនូវមធ្យោបាយ(កាណូត)នេសាទខុសច្បាប់១គ្រឿង ឯម្ចាស់គេចខ្លួនបាត់ ។  ករណីនគរបាលចុះអនុវត្តបទបញ្ជាខាងលើ ធ្វើឡើងនៅវេលាម៉ោង៤ ... Read More »

អ្នកចាំទី Karius ចូលរួមជាមួយក្រុម Union Berlin ក្នុងលក្ខខណ្ឌខ្ចីជើង១រដូវកាលទៀត

កីឡាករ Loris Karius បានចាកចេញពីក្រុម Liverpool ម្តងទៀតដើម្បីចូលរួមជាមួយក្រុម Union Berlin ដែលស្ថិតក្នុងក្របខ័ណ្ឌអាល្លឺម៉ង់Bundesliga ក្នុងកិច្ចសន្យាខ្ចីជើងមួយរដូវកាល។ នេះបើយោងតាមការចុះផ្សាយរបស់ Soccer News កាលពីម្សិលមិញ។ អ្នកចាំទី ... Read More »

ជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើប ALPHARD បុកជាមួយម៉ូតូហុងដាឌ្រីមស្លាប់ម្នាក់របួសធ្ងន់២នាក់, សមត្ថកិច្ចឃាត់ខ្លួនអ្នករួមដំណើរជនជាតិខ្មែរម្នាក់យកទៅសួរនាំ

ភ្នំពេញ៖បុរសជនជាតិចិនម្នាក់រួមដំណើរជាមួយបុរសជនជាតិចិននិងខ្មែរពីរនាក់ទៀត បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកALPHARD ទៅបុកម៉ូតូហុងដាឌ្រីម សេ១២៥នៅត្រង់ចំណុចផ្លូវបែកជាបួនបណ្តាលឲ្យបុរសអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំណែកបុរសពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង ៥០នាទីយប់ថ្ងៃទី២៩ ខែកញ្ញាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវR8 កែងនឹងផ្លូវR11 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សពជនរងគ្រោះ(ស្លាប់)មានឈ្នោះ ព្រឿម ... Read More »

រថយន្តយីឌុប​បុករថយន្តប៉ាហ្សេរ៉ូកំពុងបត់ឆ្លងផ្លូវ​បណ្ដាលឲ្យខូចខាតយ៉ាងដំណំ​ និងមនុស្ស៣នាក់របួសធ្ងន់ស្រាល​

ភ្នំពេញ​ ៖​ រថយន្តយីឌុប​ ប្រភេទដឹកដីធុនធំមួយគ្រឿង បានបេីកបុករថយន្តប៉ាហ្សេរ៉ូ(PAJERO)ពីក្រោយពេញទំហឹង​ បណ្ដាលឲ្យមនុស្សរបួសធ្ងន់២នាក់​ និងស្រាលម្នាក់​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង៩យប់​ ថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ​២០២០​ ស្ថិតនៅក្បែររង្វង់មូលនាងកងស្រូវ​(ឬកួរស្រូវ) ប្រហែល១០០ម៉ែត្រ​ តាមផ្លូវលេខ២១៧​ ... Read More »

សមត្ថកិច្ចសង្រ្គោះត្រីចំរុះ១០០គីឡូក្រាម និងបំផ្លាញឧបករណ៍ចាប់ត្រី៩ខ្សែ

      ខេត្តពោធិ៍សាត់ ៖ មន្រ្តីជំនាញផ្នែករដ្ឋជលផលរាំងទិល និងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ សហការបង្រ្កាបបទល្មើសនេសាទ ដោយចាក់លែងត្រីចូលបឹងធម្មជាតិ និងបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាងផងដែរ ។  ករណីមន្រ្តីជំនាញ និងយោធាសហការបង្រ្កាបបទល្មើសនេសាទខាងលើ ធ្វើឡើងនាថ្ងៃអង្គារ ១២កើត ខែអស្សុជ ... Read More »

សិក្ខាសាលាបូកសរុបលទ្ធផលការងារការអភិវឌ្ឍដោយចីរភាពឆ្នាំ២០២០ និង លើកទិសដៅការងារឆ្នាំ២០២១

ភ្នំពេញ៖ នៅព្រឹកថ្ងៃ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំសិក្ខាសាលា ស្តីពីត្រួតពិនិត្យលទ្ធផលការងារការអភិវឌ្ឍដោយចីរភាពឆ្នា២០២០ និង ... Read More »

នៅខេត្តពោធិ៍សាត់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាពផលិត៨០មេហ្គាវ៉ាត់ ចាប់ផ្តើមចេញដំណើរហើយ

ខេត្តពោធិ៍សាត់៖ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាពផលិត៨០មេហ្គាវ៉ាត់ ចាប់ផ្តើមចេញដំណើរហើយ, ថ្ងៃនេះអភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំពិភាក្សា ការអនុវត្តសំណង ដែលរងផលប៉ះពាល់ពីគម្រោងនេះ។  សូមបញ្ជាក់ថា៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែកញ្ញា ... Read More »

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាការស្នើសុំកាត់ឆ្វៀលដីរបស់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងនៅក្នុងតំបន់ការពារធម្មជាតិ

ខេត្តកោះកុង៖ នៅថ្ងៃអង្គារទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការស្នើសុំកាត់ឆ្វៀលដី របស់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងនៅក្នុងតំបន់ការពារធម្មជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៊ុន ... Read More »

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញសំណេះសំណាល ជាមួយយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ ឆ្នាំ២០២០

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសន្ទនាតាមទូរស័ព្ទជាមួយ នាយឧត្តមសេនីយ៍ YUASA Goro មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន

ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ នាយឧត្តមសេនីយ៍ ... Read More »

ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត អញ្ជើញសំណេះសំណាល ជាមួយយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ ឆ្នាំ២០២០

ខេត្តសៀមរាប៖ ព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ... Read More »

លោក ហ៊ុន ម៉ានី លើកពី ប្រធានបទ “យុវជន និងកិច្ចការបរទេស”

ភ្នំពេញ៖ បាឋកថាលើប្រធានបទ “យុវជន និងកិច្ចការបរទេស” ត្រូវបានរៀបចំឡើងជាទម្រង់នៃការចែករំលែកបទពិសោធន៍ និងការរៀនសូត្ររបស់ លោក ហ៊ុន ម៉ានី ដែលឆ្លងកាត់នៅក្នុងការងារដឹកនាំយុវជនផង និងការងារកន្លងមកផ្សេងៗរបស់លោក ដែលជាមូលដ្ឋាននៃការរៀបចំបាឋកថានារសៀលថ្ងៃទី២៩ ខែកញ្ញា នេះ។ ក្នុងនោះលោកបានផ្ដោតសំខាន់ទៅលើខ្លឹមសារជាច្រើនពាក់ព័ន្ធទៅនឹងការងារការបរទេស ... Read More »

ប៉ូលិសបារាំង​រុះរើជំរំជនភៀសខ្លួនខុសច្បាប់នៅកំពង់ផែCalais

ប្រភពព័ត៌មានពីកម្លាំងប៉ូលិស បារាំង​បានឲ្យដឹងថា ​សកម្មភាព​រុះរើទីតាំងជនភៀសខ្លួន​ដែលមាន មនុស្ស​ប្រមាណ ៧០០នាក់រស់នៅ​ទីនោះ​ តាំងពីព្រឹកថ្ងៃទី​២៩ខែកញ្ញា។ នៅព្រឹកថ្ងៃទី​២៩ខែកញ្ញា (ពេលវេលានៅបារាំង) កម្លាំងប៉ូលិសបានទៅកាន់កំពង់ផែរុះរើទីជំរំជនភៀសខ្លួន នៅកំពង់ផែ Calais ភាគខាងជើងប្រទេសនេះ ។ ក្រុមជនភៀសខ្លួននៅទីនោះមានបំណងចង់ទៅកាន់អង់គ្លេស ស្វែងរកឱកាសការងារល្អជាងនៅបារាំង ... Read More »

កាំជ្រួចមីស៊ីល ធ្លាក់ចំផ្ទះពលរដ្ឋនៅអុីរ៉ាក់ ស្លាប់មួយគ្រួសារ​៥នាក់

ជារឿងអកុសល កំាជ្រួមចមីស៊ីល បានធ្លាក់ចំផ្ទះពលរដ្ឋ​ បណ្តាលឲ្យកុមារ​៣នាក់និងស្រ្តី២នាក់ ក្នុងគ្រួសារមួយនៅប្រទេសអុីរ៉ាក់ស្លាប់​ កាលពីថ្ងៃទី​២៨ខែកញ្ញា ។ មីស៊ីលខាងលើគឺសំដៅទៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាដាត ដែលជាទីតាំងឈរជើងនៃកម្លាំងទាហានអាមេរិក​។ ប៉ុន្តែមីស៊ីលមិនទៅដល់គោលដៅក៏ធ្លាក់លើផ្ទះពលរដ្ឋ​។ នេះជាករណីថ្មីបំផុត​ក្នុងចំណោមនៃការវាយប្រហារដោយមីស៊ីលទៅលើទីតាំងនានារបស់អាមេរិក ក្នុងទឹកដីអុីរ៉ាក់ ។ ការវាយប្រហារកើតឡើង ក្រោយពេលទីក្រុងវ៉ាស៊ីនតោន ... Read More »

ទីក្រុងមូស្គូបន្តឲ្យសិស្សឈប់សម្រាកក្នុងខែតុលាជាបន្តទៀតដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

បើទោះបីរុស្ស៊ីជាប្រទេសមានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩មុនគេបង្អស់នៅលើពិភពលោក​​ក្តី ប៉ុន្តែប្រទេសនេះ​នៅតែ​បន្តរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ​-១៩​។ នៅពេលនេះដែរអភិបាលក្រុងមូស្គូ លោក Sergei Sobyanin នៅថ្ងៃទី​២៩ខែកញ្ញា ​បានប្រកាសថា ទីក្រុងមូស្គូ នឹងបន្តឲ្យសិស្សសាលាសម្រាកក្នុងខែតុលាជាបន្តទៀត ដើម្បីទប់ស្កាត់ការឆ្លង ។ ​ប៉ុន្តែនៅក្នុងខែតុលាសិស្ស នឹងបន្តឈប់តែ​២សប្តាហ៍​ដើមខែតែប៉ុណ្ណោះ​ គឺដល់ថ្ងៃទី​១៨ខែតុលា។ ... Read More »

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញសំណេះសំណាល ជាមួយយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ ឆ្នាំ២០២០

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ... Read More »

ស្ត្រីម្នាក់ជាអាជីវករលក់ដូរនៅប្រទេសថៃត្រូវគំនរភួយរលំសង្កត់ស្លាប់

ក្រុងប៉ោយប៉ែត៖ ស្ត្រីខ្មែរម្នាក់ជាអាជីវករលក់ដូរនៅផ្សាររុងក្លឿ(ប្រទេសថៃ) បានស្លាប់បាត់បង់ជីវិតដោយសារគំនរភួយរលំសង្កត់លើបង្កការភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃ ទី២៩ ខែកញ្ញាឆ្នាំ២០២០  ស្ថិតក្នុងផ្សារ(អ.ប៉.ច)រុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។ ជនរងគ្រោះឈ្មោះ ជួត រស្មី ភេទស្រី អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរ ... Read More »

តំណាង លោក ហ៊ុន ម៉ាណែត ផ្តល់នូវអនុសាសន៍ល្អៗជូនយោធិនចូលនិវត្តន៍ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិឆ្នាំ២០២០

ខេត្តសៀមរាប ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទព័ជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ... Read More »

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានដឹកនាំកម្លាំងចុះជួយរុះរើ សាងសង់ផ្ទះ និងនាំយកអំណោយស័ង្កសីរបស់ មេបញ្ជាការកងទ័ពជើងគោក ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ត្រី កែវ សេង លន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានដឹកនាំកម្លាំងដោយផ្ទាល់ចុះជួយរុះរើ សាងសង់ផ្ទះឡើងវិញ និងនាំយកស័ង្កសីដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ... Read More »

លោកឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត ជួបពិភាក្សាការងារតាមទូរស័ព្ទ និង Video Conference ជាមួយមេទ័ពជប៉ុន, ហ្វុីលីពីន

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​  អគ្គមេបញ្ជាការ​រងនៃកង​យោធពលខេមរភូមិន្ទ​ និង​ជាមេបញ្ជាការកងទ័ពជេីងគោកកម្ពុជា នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានជួបពិភាក្សាការងារតាមទូរស័ព្ទ និង Video Conference ជាមួយលោក ... Read More »

ទូតជប៉ុនប្រចាំកម្ពុជា៖ «ស្វាគមន៍ការវិលត្រឡប់ពីប្រទេសជប៉ុន🇯🇵»

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឯកអគ្គរាជទូត មិកាមិ និងលោក មីតូរី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយសិស្សកម្ពុជាពីររូបនៅខេត្តសៀមរាប។ សិស្សទាំងពីររូបនេះ បានចូលរួមកម្មវិធីអាហារូបករណ៍អាស៊ីកាកេហាស៊ីនៅប្រទេសជប៉ុនរយៈពេលប្រាំពីរខែ។ កំឡុងពេលនោះ ម្នាក់បានរៀននៅវិទ្យាល័យនៅទីក្រុងតូក្យូ ម្នាក់ទៀតបានរៀននៅវិទ្យាល័យក្នុងខេត្តណាហ្គាណុ ... Read More »

អភិបាលនៃគណៈអភិបាលខេត្ត និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅស្រុកបុរីអូរស្វាយសែនជ័យ

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានរួមដំណើរជាមួយលោក ... Read More »

ប្រជាពលរដ្ឋអាចហាត់ប្រាណ បានហើយ នៅលើសួនច្បារថ្មី តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយខណៈ សួនច្បារថ្មីនេះបានបញ្ចប់ ការងាររួចរាល់នៅថ្ងៃនេះ

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌ សែន សុខ នឹងមានឱកាសក្នុងការដើរលេងកម្សាន្តលំហែកាយនិងហាត់ប្រាណបានហើយ  ខណៈសួនច្បារថ្មី១កន្លែងនៅតាមបណ្តោយផ្លូវភ្នំពេញ–ហាណូយ ខាងមុខ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ សត្វព្រៃ លើផ្ទៃក្រឡាជិត១ម៉ឺនម៉ែត្រការ៉េ មកដល់ពេលនេះការដ្ឋានទាំងមូលបានបញ្ចប់ ១០០ភាគរយហើយនោះ ។ ... Read More »

លោក ម៉ម ប៊ុនហេង៖ កម្ពុជាការគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដ-១៩ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)

ភ្នំពេញ៖ កម្ពុជាការគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដ-១៩ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ។ នេះយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាព«នគរដ្រេហ្គន»ទទួលនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។ សូមបញ្ជាក់ថា៖នៅថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ... Read More »

ទម្លាយពីចំណុចខ្លាំង និងទ្រព្យដ៏សម្បើមរបស់តារាចម្រៀងព្រាប សុវត្ថិ

ភ្នំពេញ៖ តារាចម្រៀងព្រាប សុវត្ថិ នៅតែត្រូវបានគេសង្កេតឃើញថានៅតែអាចឈរក្នុងតំណែងលំដាប់នាំមុខ តារាចម្រៀងនៅកម្ពុជា។ ក្រៅតែពីភាពខ្លាំង តារាចម្រៀងរូបនេះត្រូវបានគេទម្លាយរឿងមានទ្រព្យសម្បត្តិដ៏សម្បើមដែលតារារូបនេះមាន។ ​ការឈរជើងក្នុងតំណែងជាតារាចម្រៀងនាំមុខអស់ជាច្រើនឆ្នាំលោក ព្រាប សុវត្ថិត្រូវបានអ្នកជិតដិតទម្លាយពីភាពខ្លាំងមួយចំនួន និងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ដែលតារារូបនេះមាន។ ចំណុចខ្លាំងចម្បងៗដែលតារារូបនេះមាន មានដូចជា សីលធម៌ក្នុងការទំនាក់ទំនងល្អ, មិនធ្លាប់ឆ្លងកាត់រឿងរ៉ាវអាស្រូវស្នេហា,ជាតារាមានប្រាក់ចំណូលខ្ពស់ជាងគេ, ... Read More »

មន្ត្រីនគរបាលការពារព្រំដែនគោកទាំង៤ ត្រូវបង្កើនការយកចិត្តទុកដាក់ការពារទប់ស្កាត់បទល្មើសព្រំដែន

ខេត្តបន្ទាយមានជ័យ៖ ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិដល់មន្ត្រីនគរបាលជាតិ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានជំរុញឲ្យមន្ត្រីនគរបាលការពារព្រំដែនគោកទាំង៤ ត្រូវបង្កើនការយកចិត្តទុកដាក់ការពារទប់ស្កាត់បទល្មើសព្រំដែន ទំនិញគេចពន្ធ អំពើភេរវកម្ម ... Read More »

អំណោយរបស់អគ្គស្នងការ និងអភិបាលខេត្តកណ្តាល ម៉ូតូ៣៦គ្រឿង អាវភ្លៀងជិត៤៨៦អាវ ស្នងការខេត្តកណ្តាល ប្រគល់ដល់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល

ខេត្តកណ្ដាល៖ ម៉ូតូចំនួន៣៦គ្រឿង អាវភ្លៀងចំនួន៤៨៦អាវ និងថវិកាមួយចំនួន របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ... Read More »

តំណាងលោកឧត្ដមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ចូលរួមពិធីសំណេះសំណាលប្រគល់ទទួល ទោចក្រយានយន្ត និងម៉ាស៊ីនភ្លើង

ខេត្កណ្តាល៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍​ត្រី សារ៉ុន សុវណ្ណារ៉ា​ ស្នងការរងទទួលការងារវរៈ​៦០៥ តំណាងលោកឧត្ដមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល​ បានដឹកនាំលោកមេបញ្ជាការវរៈ៦០៥ លោកនាយប៉ុស្តិ៍ការពារព្រំដែនទាំង៦ ចូលរួមពិធីសំណេះសំណាលប្រគល់ទទួលទោចក្រយានយន្ត​ ... Read More »