ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

លោក ពៅ ហេង សម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះយោធិនសោធននិវត្តន៍ និងពិការ ដែលរយៈពេលកន្លងមកបានធ្វើពលិកម្មយ៉ាងធំធេងក្នុងចលនារំដោះប្រទេសជាតិ

ខេត្តសៀមរាប៖ ថ្លែងក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនយោធិនសោធននិវត្តន៍ និងពិការ ដល់កងឯកភាពចំណុះ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ... Read More »

សម្តេច ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រមុខរដ្ឋ/រដ្ឋាភិបាលស្តីពី «ហិរញ្ញប្បទាននៃរបៀបវារៈសម្រាប់ការអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០ ក្នុងកាលៈទេសៈកូវីដ-១៩ និងពេលខាងមុខ»

ភ្នំពេញ៖ តបតាមការអញ្ជើញរួមរបស់ លោក អាន់តូនីញ្ញូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ចេស្ទីន ទ្រូដូ នាយករដ្ឋមន្រ្តីកាណាដា និងលោក អេនដ្រូ ហ្វូលណេស នាយករដ្ឋមន្រ្តីហ្សាម៉ាអ៊ីក  សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនដល់យោធិន

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោកមេបញ្ជាការរង អាវុធហត្ថ ខេត្ត​ លោកនាយរងសេនាធិការដ្ឋាន លោកប្រធាន​ អនុប្រធានមន្ទីរលោកនាយការិយាល័យ និងជំនួយការ​ លោកមេបញ្ជាការ មេបញ្ជាការ​រងមូលដ្ឋាន ក្រុង ... Read More »

ក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការ ទទួលបន្ទុកកិច្ចការនារី និងកុមារឃុំសង្កាត់ មាន៨ជំពូក និង២៥ប្រការ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញប្រកាសស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការ ទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់។ នេះបើតាមប្រកាល ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ មាន៨ជំពូក ២៥ប្រការ ស្មើនឹង១៧ ... Read More »

បុរសមានជំងឺសតិមិនគ្រប់ម្នាក់ ដើរទៅបេះត្រកួន រអិលជើងធ្លាក់ចូលក្នុងស្រះលង់ទឹកស្លាប់

ខេត្តប៉ៃលិន÷អ្នកភូមិបានប្រទះឃើញសពបុរសមានជំងឺមិនគ្រប់ម្នាក់នៅក្នុងស្រះទឹកក្បែរផ្ទះបងបង្កើតរបស់ខ្លួន ខណៈជនរងគ្រោះដើរទៅបេះបន្លែត្រកួនម្នាក់ឯង ហើយពេលនោះជំងឺរើឡើងវិញបណ្តាលឱ្យដួលធ្លាក់ទៅក្នុងស្រះទឹកលង់ស្លាប់តែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង២០នាទីរសៀលថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ... Read More »

នគរបាលខេត្តព្រះសីហនុឃាត់ខ្លួនចោរញីឈ្មោល២នាក់និងដកហូតម៉ូតូ៥គ្រឿង

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់ឱ្យដឹងថា កម្លាំងនគរបាលរបស់លោកបានឃាត់ខ្លួនជនសង្ស័យ២នាក់ (ប្រុស ១នាក់, ស្រី ១នាក់) ជាជនជាតិខ្មែរ ពាក់ព័ន្ធនឹងករណី អំពើចោរកម្ម ( លួចកាច់បំបែកសោ.កម៉ូតូ ... Read More »

តារាហ្វេសប៊ុកម្នាក់រងការរិះគន់ខ្លាំងៗរឿងបង្កើតល្បែង”ដើរចាប់គូ”ឲ្យយុវជន

ភ្នំពេញ៖តារាហ្វេសប៊ុកឈ្មោះ ម៉េងហ៊ុយ រងការរិះគន់ខ្លាំងពីអ្នកទស្សនាវីដេអូរបស់ខ្លួនក្រោយពីបង្ហាញខ្សែវីដេអូនៃល្បែងស្វែងរកគូឲ្យក្រុមយុវជននៅតាមទីសាធារណៈ។ ការរិះគន់នេះត្រូវបានបាញ់ចំៗឈឺៗទៅកាន់យុវជនរូបនេះថាបានបង្កើតល្បែងដែលនាំឲ្យ យុវជនខ្មែរវីវក់នឹងរឿងស្នេហាជាជាងការខំកសាងខ្លួនជាយុវជនល្អក្នុងសង្គម។ ថ្មីៗនេះមានការចែករំលែក និងជជីកសួរគ្នាទៅវិញទៅមកពេញបណ្តាញសង្គមហ្វេសប៊ុកអំពីប្រធានបទនៃការលេងល្បែងចាប់គូ ដែលបង្កើតឡើងដោយតារាហ្វេសប៊ុកឈ្មោះ ម៉េងហ៊ុយ។ វីដេអូនេះត្រូវបានគេបង្កើតឡើងជាបន្តបន្ទាប់ រហូតអ្នកខ្លះថាជាហ្គេមដែលពង្វក់ក្មេងៗឲ្យវីវក់តែរឿងស្នេហានោះ។ ក្នុងវីដេអូមួយប្រមាណជាង១៧នាទីលើគេហទំព័រផ្លូវការរបស់ខ្លួនដែលវីដេអូនោះបានបង្ហាញអំពីការលេងល្បែងរកសង្សារឲ្យអ្នកដែលមិនដែលបានស្គាល់គ្នា និងរៀបរាប់ថា”ប្រុសមិនខូចស្រីមិនស្រលាញ់ ស្វែងរកស្នេហាពិតឲ្យអ្នកមិនដែលស្គាល់គ្នា”។ វីដេអូនេះមានអ្នកចូលទស្សនាប្រមាណជាង៣លានដងលើបណ្តាញសង្គមហ្វេសប៊ុក ... Read More »

ទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូងត្រូវជ្រើសរើសធ្វើជាម្ចាស់ផ្ទះប្រកួតជើងឯកវាយកូនឃ្លីលើតុ ITTF ពិភពលោកឆ្នាំ២០២៣

យោងតាមសេចក្តីប្រកាសមួយដែលធ្វើឡើងនៅឯកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ ITTF (AGM) កាលពីថ្ងៃចន្ទនៅទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយកូនបាល់លើតុវាយតឺន្នីសពិភពលោកឆ្នាំ២០២៣។ ទីក្រុង Durban ទទួលបាន៩០សំឡេងដើម្បីឈ្នះទីក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់ដែលទទួលបាន៣៩សំឡេងដែល Dusseldorf បានធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០១៧ ។ ព្រឹត្តិការណ៍កីឡាវាយកូនបាល់លើតុដ៏មានកិត្យានុភាពនេះនឹងធ្វើដំណើរទៅកាន់ទ្វីបអាហ្វ្រិកជាលើកដំបូងចាប់តាំងពីទីក្រុងគែរ ... Read More »

ប្រាសាទភ្នំសណ្តកបង្ហាញសម្រស់នារដូវវស្សា

ខេត្តព្រះវិហារ៖ បើយោងតាមប្រភពពី មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានឱ្យដឹងថា៖ ប្រាសាទភ្នំសណ្តក ស្ថិតនៅភូមិតែល ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ មានចម្ងាយប្រហែល២០គីឡូម៉ែត្រពីទីរួមស្រុកគូលែន ដោយធ្វើដំណើរកាត់តាមភូមិព្យួរជ្រូក និងភូមិព្រៃវែង។ ស្ថានភាពផ្លូវលំបាកមិនទាន់មានផ្លូវធ្វើដំណើរទៅដល់ ត្រូវចំណាយពេល៣ម៉ោងទើបទៅដល់ប្រាសាទ។ ... Read More »

ប្រជាពលរដ្ឋ​រស់នៅ​ក្នុងទីក្រុង ចង់បាន​​ការ​រចនា​ផ្ទះ ដែលគិតគូរពីតម្រូវការ​អ្នករស់នៅ​ជា​ចម្បង​ សម្រាប់ “លំនៅដ្ឋាន​នាពេលអនាគត​​”

រាជធានីភ្នំពេញ៖ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ – ប្រជាពលរដ្ឋ​រស់នៅរាជធានីភ្នំពេញជាងពាក់កណ្ដាល​ ចំណាយពេលភាគ​ច្រើននៅក្នុង​បន្ទប់គេងក្នុងគេហដ្ឋាន​​​របស់ខ្លួន ដោយសារ​តែ​កង្វះទីធ្លា និង ឯកជនភាព​នៅ​​បន្ទប់​ទទួលភ្ញៀវ ហើយនេះ​ក៏ដោយសារ​តែ​ប្រជាជន​ ៨០% ដែលរ​ស់នៅ​ក្នុង​ផ្ទះវីឡា កូនកាត់ ... Read More »

មេបក្សប្រឆាំងប៉ាគីស្ថាន ក្រោយប្តេជ្ញាធ្វើបាតុកម្មទាមទារឲ្យ នាយករដ្ឋមន្ត្រីចុះចេញពីតំណែង ត្រូវអាជ្ញាធរឃាត់ខ្លួន

អន្តរជាតិ៖ បន្ទាប់ពីមេប្រឆាំងប៉ាគីស្ថាន បានប្តេជ្ញាជួយដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីរំលាយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Imran Khan ទើបតែបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏ត្រូវមន្រ្តីប្រឆាំងអំពើពុករលួយប៉ាគីស្ថានបានឃាត់ខ្លួនមេបក្សប្រឆាំងរូបនេះ កាលពីថ្ងៃចន្ទ ទី២៨ខែកញ្ញាម្សិលមិញនេះ ។ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA បាននិយាយថាលោក Shahbaz ... Read More »

អភិបាលខេត្តស្ទឹងត្រែង អញ្ជើញប្រគេនស៊ីម៉ងត៍ និងបច្ច័យដល់វត្តពោធិ៍សិរីរតនារាម(ហៅវត្តហាងខូបាន) ដើម្បីកសាង និងជួសជុលសេនាសនៈក្នុងវត្ត

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃចន្ទទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត រួមទាំងមន្រ្តីរាជការ មន្ទីរអង្គភាព បានអញ្ជើញចូលរួមក្នុងពិធីប្រគេនស៊ីម៉ងត៍ និងបច្ច័យ ដើម្បីកសាង និងជួសជុល ... Read More »

អភិបាលខេត្តស្ទឹងត្រែង ទទួលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា

ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃចន្ទទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ... Read More »

កម្ពុជា-ចិន ផ្សព្វផ្សាយសៀវភៅរបស់លោក ស៉ី ជីនភីង ស្ដីពីអភិបាលកិច្ចប្រទេសចិន ភាគ៣

ភ្នំពេញ៖ ដោយមានការគាំទ្រពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា ទើបនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ មជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីផ្សព្វផ្សាយសៀវភៅសង្ខេបខ្លឹមសាររបស់លោក ស៉ី ជីនភីង ស្ដីពី អភិបាលកិច្ចប្រទេសចិន ភាគ៣ ជាភាសាអង់គ្លេស។ ... Read More »

បុរសម្នាក់ស្រវឹងស្រាទៅដេកលើផ្លូវដែកត្រូវរថភ្លើងកិនស្លាប់

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្មកររោងចក្រធ្វើដំណើរទៅធ្វើការប្រទះឃើញដេកស្លាប់ក្នុងស្ថានភាពដាច់ដៃដាច់ជើងនៅលើផ្លូវរថភ្លើងខ្សែភ្នំពេញ- កំពត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយសារតែគាត់ផឹកស្រាស្រវឹងរួចទៅដេកនៅលើផ្លូវដែកនោះ។ បុរសខាងលើឈ្មោះ សុខា សោភ័ណ្ឌ អាយុ២៩ឆ្នាំ ... Read More »

លោក ប្រាក់​ សុខុន​នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបទេសអាស៊ានជាមួយអង់គ្លេស

ភ្នំពេញ៖លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយចក្រភពអង់គ្លេស ស្ដីពីជំងឺកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអង់គ្លេស ... Read More »

កម្ពុជាលើកពេលជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នាឆ្នាំ២០២០ តែដោយសារបញ្ហាកូវីដ -១៩ ត្រូវបានលើកទៅធ្វើនៅឆ្នាំ ២០២១វិញ

ភ្នំពេញ៖ កម្ពុជាលើកពេលជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នាឆ្នាំ២០២០ តែដោយសារបញ្ហាកូវីដ -១៩ ត្រូវបានលើកទៅធ្វើនៅឆ្នាំ ២០២១វិញ ។ នេះបើយោងតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។ ... Read More »

ជិះម៉ូតូលឿនជ្រុលទៅបុកបង្គោលរបងផ្ទះគេស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម

ភ្នំពេញ៖យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុបន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកបង្គោលរបងផ្ទះប្រជាពលរដ្ឋកាលពីវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។  ជនរងគ្រោះមានឈ្មោះ កាយ មករា អាយុ២១ឆ្នាំ​ មានមុខរបរអ្នកមើលកាមេរ៉ា  មានទីលំនៅក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។  ... Read More »

ការចាប់ឆ្នោតសម្រាប់ការប្រកួតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League រដូវកាល២០២០-២០២១

ជាមួយនឹងការចាប់ឆ្នោតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League រដូវកាល២០២០-២០២១នេះ ការរំពឹងទុកនឹងត្រូវបញ្ចប់នៅយប់ថ្ងៃពុធបន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះ។ គេនៅចាំមើលថា តើក្រុមណាជាក្រុមទាំង៦ដែលនឹងត្រូវបំពេញសម្រាប់កៅអីដែលនៅសល់ក្នុង Pot ទី៣ និងPot ទី៤ ។ ក្រុមអធិរាជស Real Madrid ... Read More »

ការផ្ទុះឡើងនៃជំងឺកូវីដ-១៩នៅក្លិប Genoa ធ្វើឱ្យការជួបគ្នាជាមួយក្រុមTorino ត្រូវពន្យារពេល

ក្លិប Genoa ដែលមានមូលដ្ឋាននៅប្រទេសអុីតាលីបានបញ្ជាក់ថា ពួកគេបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ទៅលើកីឡាកររបស់ក្លិបមានរហូតដល់១៤ករណី។ ករណីនេះអាចនឹងត្រូវពន្យារពេលក្នុងជំនួបជាមួយក្រុម Torino នៅថ្ងៃសៅរ៍ខាងមុខ។ ចំនួនអ្នកឆ្លងជំងឺរាតត្បាតនេះរួមមានកីឡាករ Mattia Perin និងកីឡាករLasse Schone ហើយកីឡាករ៨នាក់ផ្សេងទៀត និងសមាជិកបុគ្គលិក៤នាក់ផ្សេងទៀតកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ការផ្ទុះដ៏ធំធ្វើឱ្យការប្រកួត ... Read More »

ហ្វុីលីពីនបន្តអនុវត្តច្បាប់​គម្លាតសង្គមនៅទីក្រុង​ម៉ានីលដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩

កាលពីថ្ងៃទី​២៨ ខែកញ្ញា ប្រធានាធិបតីហ្វុីលីពីន​លោក ​Rodrigo Duterte បានប្រកាសថា នឹងបន្តច្បាប់គម្លាតសង្គមនៅទីក្រុងម៉ានីល​បន្ថែមមួយខែទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។​ច្បាប់ទប់ស្កាត់ការឆ្លងកូវីដ​-១៩ ត្រូវអូសបន្លាយដល់ថ្ងៃទី​៣១ខែតុលា​។ នៅក្នុងសុន្ទរកថា​ដែលបានផ្សាយតាមបញ្ចក់ទូរទស្សន៍ ប្រធានាធិបតី Duterte​បានអំពាវនាវ​ដល់ ក្រុមហ៊ុនទូរគមនាគមន៍បន្តអនុវត្តការងាររបស់ខ្លួនឱ្យបានល្អប្រសើរជាងនេះ​ចំពោះសាលារៀនឯកជន​ដើម្បី​ធានាដល់ការបង្រៀនតាមអនឡាញប្រកបដោយប្រសិទ្ធភាព ។ ការបង្រៀនតាមអនឡាញនឹងត្រូវបើកដំណើរការវិញហើយនៅថ្ងៃទី​៥ ... Read More »

ហង្សក្រហម Liverpool បំបាក់កាំភ្លើងធំ Arsenal ៣ទល់១ បន្តឈ្នះ៣ប្រកួតជាប់គ្នា

ក្រុមអតីតម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ហង្សក្រហម Liverpool បានបន្តភាពមិនដែលចាញ់របស់ខ្លួនជាលើកទី៣ជាប់ៗគ្នាក្នុងការប្រកួតរដូវកាលថ្មីនេះ ដោយបានបំបាក់ក្រុមភ្ញៀវកាំភ្លើង Arsenal ក្នុងលទ្ធផល ៣ទល់១ កាលពីរាត្រីម្សិលមិញ។ ក្នុងការប្រកួតសម្រាប់តង់ទី១គូនេះ ក្រុមភ្ញៀវមានឱកាសរកគ្រាប់បាល់នាំមុខមុននៅនាទីទី២៥ ដោយកីឡាករ Alexandre ... Read More »

អ្នកក្លាហានជាមន្ត្រីយោធាពាក់ស័ក្ដិ៤ កន្លះឈ្លោះជាមួយនារីវ័យក្មេង បាញ់ផ្អើលរោងបុណ្យ រួចគេចខ្លួនលឿនបំផុត

ខេត្តព្រះសីហនុ៖ នៅតែមានកងកម្លាំងធុនៗហ្នឹង អត់ខ្លាចខ្នោះ គុក អស់បុណ្យស័ក្តិ តួនាទីទេអី បើស្នេហាតែការបាញ់បោះសេរី ក្នុងប្រទេសគ្រប់គ្រងដោយច្បាប់នោះ។ ទោះជារត់ក៏គេចមិនរួចពីការប្រមាញ់របស់សមត្ថកិច្ចដែរ ខណៈស្គាល់អត្តសញ្ញាណហើយនោះ។ សូមជម្រាបថា៖ មានករណីឈ្លោះគ្នាជាមួយនារីដ៏វ័យក្មេង ឈានដល់មន្ត្រីយោធាពាក់ស័ក្ដិ៤កន្លះ ម្នាក់ បានដកកាំភ្លើងខ្លីបាញ់បង្អើលឡើងលើ២គ្រាប់ រួចប្រញាប់បើករថយន្តរត់ចេញទៅ ... Read More »

ឃាត់ខ្លួនមនុស្សស្រី៨នាក់ដែលសង្ស័យបង្កប់ឲ្យ​មាន​ការ​ជួញដូរ​ផ្លូវ​ភេទ​ជាមួយ​ភ្ញៀវ​ក្នុងបារបារាំងយីហោ ហាន់នី ហាន់នី​បារ

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួនមនុស្សស្រី៨នាក់ដែលសង្ស័យថាបានបង្កប់ឲ្យ​មាន​ការ​ជួញដូរ​ផ្លូវ​ភេទ​ជាមួយ​ភ្ញៀវ​ក្នុងបារបារាំងមួយកន្លែង។ ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពី​វេលា​ម៉ោង​៨៖៤០នាទី​យប់​ថ្ងៃ​ទី​២៨ ខែ​កញ្ញា​ ឆ្នាំ​២០២០ នៅ​ក្នុងហាង​មួយ​កន្លែង​យីហោ​ “ហាន់នីហាន់នី​ បារ ( Honey Honey Bar ... Read More »

កិច្ចប្រជុំក្រុមការងារ​បច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍

ភ្នំពេញ៖ កាលពី​ថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បាន​រៀបចំកិច្ចប្រជុំក្រុមការងារ​បច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍ ... Read More »

លោក សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិបន្តយកចិត្តទុកដាក់អនុវត្តមុខងារវិស័យបរិស្ថានដើម្បីប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារបម្រើនិងផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន

ខេត្តកំពត៖ នៅក្នុងពីធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិកាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅទីរួមខេត្តកំពត លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិបន្តយកចិត្តទុកដាក់អនុវត្តមុខងារវិស័យបរិស្ថានដែលក្រសួងបរិស្ថានបានធ្វើប្រតិភូកម្ម និងការប្រគល់មុខងារគ្រប់គ្រប់ជូនដើម្បីប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារបម្រើនិងផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកបានថ្លែងថា យើងទាំងអស់ គ្នាត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អជាពិសេសក្នុងវិស័យបរិស្ថានត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង់សំណល់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពដើម្បីធានាបាននូវគុណភាពបរិស្ថាន ... Read More »

លោកអភិបាលស្រុកដ៏វ័យក្មេង ឃឹម ហ្វីណង់ បន្តលែងកូនត្រី ធម្មជាតិ២០,០០០ក្បាលទៅក្នុងបឹងឈូក

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បន្តធ្វើការ«លែងកូនត្រីធម្មជាតិ២០,០០០ក្បាលទៅក្នុងបឹងឈូក»៖ ធ្លាប់តែទទួលបានផលពីបឹង ថ្ងៃនេះបំពេញបន្ថែមឱ្យទៅធម្មជាតិវិញ ក្នុងគោលបំណងស្តារតុល្យភាពរវាងការអភិវឌ្ឍនិងការអភិរក្ស តាមរយៈការធានានិរន្តរភាពនៃជីវៈចម្រុះ ដើម្បីចីរភាពនៃប្រព័ន្ធអេកូឡូហ្សីនៅក្នុងតំបន់បឹងឈូក។ នេះបើយោងតាម ផេតផ្លូវការ របស់លោកបានបង្ហោះនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ... Read More »

ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើជនជាតិចិនម្នាក់ ធ្វើដំណើរមកពីប្រទេសហ្វីលីពីន

ភ្នំពេញ៖ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់ លើបុរសជនជាតិចិនអាយុ២៨ឆ្នាំ ជាអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន ដោយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។ នេះបើយោងតាមក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ... Read More »

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី៣០កញ្ញា ដល់៦តុលា ..! សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី៣០កញ្ញា ដល់៦តុលា ..! ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋ រស់នៅទីទំនាបក្បែរ ផ្លូវទឹក ជាប់តំបន់ភ្នំនៃបណ្តាខេត្តភាគពាយ័ព្យជាប់ប្រទេសថៃ ... Read More »

អ្នកយកព័ត៌មានCBN TV ម្នាក់ សង្ស័យត្រូវគេវាយបណ្ដាលឲ្យដួលបោកក្បាលស្លាប់​នៅខណ្ឌពោធិ៍សែនជ័យ​

ភ្នំពេញ​ ៖​ បុរសម្នាក់ដែលជាអ្នកយកព័ត៌មានឱ្យCBN TV បានស្លាប់នៅលើដងផ្លូវ ដែលគេកំពុងសង្ស័យថា ត្រូវបានគេវាយពីក្រោយ​បណ្ដាលឲ្យដួលបោកក្បាលនិឹងថ្នល់បន្ថែមស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង២រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នៅលើផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ... Read More »