ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី៣០កញ្ញា ដល់៦តុលា ..! សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី៣០កញ្ញា ដល់៦តុលា ..! ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋ រស់នៅទីទំនាបក្បែរ ផ្លូវទឹក ជាប់តំបន់ភ្នំនៃបណ្តាខេត្តភាគពាយ័ព្យជាប់ប្រទេសថៃ ... Read More »

អ្នកយកព័ត៌មានCBN TV ម្នាក់ សង្ស័យត្រូវគេវាយបណ្ដាលឲ្យដួលបោកក្បាលស្លាប់​នៅខណ្ឌពោធិ៍សែនជ័យ​

ភ្នំពេញ​ ៖​ បុរសម្នាក់ដែលជាអ្នកយកព័ត៌មានឱ្យCBN TV បានស្លាប់នៅលើដងផ្លូវ ដែលគេកំពុងសង្ស័យថា ត្រូវបានគេវាយពីក្រោយ​បណ្ដាលឲ្យដួលបោកក្បាលនិឹងថ្នល់បន្ថែមស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង២រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នៅលើផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ... Read More »

ជនជាតិបរទេសម្នាក់ទៅរកសេវាកម្មផ្លូវភេទនៅវត្តភ្នំ ត្រូវខាងស្រីលួចទូរស័ព្ទរត់

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានទៅរកសេវាកម្មផ្លូវភេទនៅវត្តភ្នំ តែត្រូវបានខាងស្រីយកទូរស័ព្ទដៃមួយគ្រឿងឲ្យបក្ខពួកយកទៅបាត់។ ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើលកាលវេលាម៉ោង១០យប់ថ្ងៃទី ២៨ខែកញ្ញា ឆ្នាំ ២០២០ត្រង់ចំណុចវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជនជាតិចិនដែលជាជនរងគ្រោះបានទៅរកសេវាកម្មផ្លូវភេទនៅចំណុចវត្តភ្នំ រហូតពួកគេនិយាយត្រូវគ្នាក៏ជិះម៉ូតូកង់បីទៅដេកផ្ទះសំណាក់មួយកន្លែង នៅតាម ... Read More »

ជប៉ុន នឹងលុបការហាមប្រាមដល់ប្រទេសចំនួន​១០​អាចធ្វើដំណើរទៅកាន់ជប៉ុន​ចាប់ពីខែតុលា

ជប៉ុននឹងអនុញ្ញាតឲ្យប្រទេសចំនួន​១០​ អាចធ្វើដំណើរចុះឡើង ចូលទៅកាន់ទឹកដីជប៉ុន បាន​ក្នុងនោះមាន អូស្ត្រាលី, នូវែលហ្សេឡង់,​ វៀតណាម​​ និងប្រទេស ជាច្រើនទៀត​ដែលមានចំនួនអ្នកឆ្លងកូវីដ​-១៩​តិច​ជាងគេ ។ សារព័ត៌មានរ៉យទ័រ​បានផ្សាយថា នៅថ្ងៃទី​២៨ខែកញ្ញា ​ជប៉ុន​បានឡើងគម្រោងបើកផ្លូវ​ហោះហើរ ធ្វើដំណើររបស់ពលរដ្ឋ ​១០ ... Read More »

ចាប់អូសដៃយាយគំរាមយកទៅរំលោភ លុះព្រឹកឡើងប្ដឹងនគរ បាលឃាត់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់

 ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើស្រ្តីជាជនរងគ្រោះ ដោយបានធ្វើសកម្មភាពគំរាម និងអូសរហូតដល់មាត់បឹងខាងក្រោយផ្ទះ តែរំលោភមិនបានសម្រេច។  ករណីសមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈខាងលើ ធ្វើឡើងនៅវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ... Read More »

ប្រធានាធិបតីកូរ៉េខាងត្បូង ៖ ការសុំទោសរបស់ គីម ជុងអ៊ុន «ជារឿងពិសេស មិនធ្លាប់មាន»

ប្រធានាធិបតីកូរ៉េខាងត្បូង ហាក់បីដូចជាមិនថ្កោលទោស កូរ៉េខាងជើងនោះឡើយ ផ្ទុយទៅវិញលោកបាន​ចាត់ទុកថាការសុំទោសរបស់មេដឹកនាំគីម ជុងអ៊ុន គឺជារឿងមិនធ្លាប់កើតមានឡើង ។ ការដែលមន្ត្រីកូរ៉េខាងត្បូងត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់នៅព្រំដែន មានអត្ថន័យនយោបាយ ស៊ីជម្រៅ​។ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអុីន ​បានចាត់ទុក​​ការសុំទោសរបស់មេដឹកនាំ គីម ... Read More »

អាមេរិកត្រូវសុំការអនុញ្ញាតមុនពេលជួបមន្ត្រីកោះហុងកុង

សារព័ត៌មានSCMPនៅថ្ងៃទី​២៨​ខែកញ្ញា បានផ្សាយថា បណ្តាមន្ត្រីការបរទេសអាមេរិក​ មុនពេលជួបជាមួយមន្ត្រីកោះហុងកុង គឺត្រូវ​ទទួលបានការអនុញ្ញាតពីក្រសួងការបរទេសចិនជាមុនសិន​។ ច្បាប់ថ្មីខាងលើរបស់ចិនគឺជាវិធានការទប់ស្កាត់ការធ្វើដំណើរចុះឡើងរបស់មន្ត្រីអាមេរិក​ទៅជួបមន្ត្រីកោះហុងកុង និងជាការតបតទៅលើការហាមប្រាមរបស់អាមេរិកសម្រាប់មន្ត្រីចិននៅក្នុងទឹកដីអាមេរិកផងដែរ ។ លោក Felix Chung Kwok-pan មេដឹកនាំគណបក្សសេរី​បានឲ្យដឹងថា ស្ថាប័នទទួលបន្ទុកកិច្ចការបរទេសរបស់ទីក្រុងប៉េកាំងប្រចាំនៅហុងកុង កាលពីពេលកន្លងមកបានប្រកាសថា ... Read More »

គ្រូពេទ្យមណ្ឌលសុខភាពម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទមនុស្សឃាតដោយអចេតនា

ខេត្តក្រចេះ ៖ គ្រូពេទ្យម្នាក់ជាបុគ្គលិកមណ្ឌលសុខភាពត្រូវបានសមត្ថិកច្ចនគរបាលស្រុកសំបូរឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ និងបន្តតាមនីតិវិធីយោងទៅតាមពាក្យបណ្តឹងរបស់ឪពុកម្តាយទារកដែលចោទប្រកាន់ថាមិនទទួលខុសត្រូវលើការព្យាបាលបណ្តាលឱ្យស្លាប់។ ការឃាត់ខ្លួនគ្រូពេទ្យនោះសមត្ថកិច្ចបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នៅផ្ទះរបស់ជនសង្ស័យក្នុងទីរួមស្រុកសំបូរ ខេត្តក្រចេះ ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា គ្រូពេទ្យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ ផាត់ ពិទូរ្យ ភេទប្រុស អាយុ ... Read More »

ទូតកម្ពុជាប្រចាំជប៉ុន ច្រូតស្រូវ និងដាល់អំបុកនៅក្នុងខេត្តកាណាហ្គាវ៉ា រំឮកពីទំនៀមទំលាប់ប្រពៃណីជាតិខ្មែរលើឆាកអន្តរជាតិ

ប្រទេសជប៉ុន៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមុិញ លោក អុឹង រចនា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រុមការងារ បានសហការជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន រៀបចំកម្មវិធី ច្រូតស្រូវ ... Read More »

តើឈុតសម្លៀកបំពាក់រាជធានី-ខេត្ត១ណាដែលលោក អ្នក ពេញចិត្ត ?

ភ្នំពេញ៖ ពិតជាប្លែក សម្រាប់ការប្រកួតបវរកញ្ញាកម្ពុជា(Miss Grand Cambodia 2020) ខណៈលើកនេះបានបង្ហាញនូវឈុតសម្លៀកបំពាក់តំណាងឱ្យរាជធានី-ខេត្តនីមួយៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ។  ខាងក្រោមនេះ អង្គភាព «នគរដ្រេហ្គន» សូមបង្ហាញម៉ូដសម្លៀកបំពាក់ និងភាពល្អឥតខ្ចោះនៃឈុតប្រចាំខេត្ត-រាជធានី ទាំង២៥ ... Read More »

កាកបាទក្រហមកម្ពុជា បើកវគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្ហាត់សង្គ្រោះបឋមក្នុងដំណាក់កាលកូវីដ-១៩​ ឆ្នាំ២០២០

ភ្នំពេញ៖ នៅថ្ងៃចន្ទ​ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ... Read More »

តំណាងក្រសួងធនធានទឹក និងជានាយក PMU-ADB and WB MOWRAM បានអញ្ជើញដឹកនាំអង្គប្រជុំជាមួយនឹងក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ADB

ភ្នំពេញ៖ នៅថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្មជួបពិភាក្សារកាងារជាមួយឯកអគ្គរដ្ឋទូតសហភាពអីរ៉ុបប្រចាំកម្ពុជា​

ភ្នំពេញ៖នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោករដ្ឋមន្ត្រី វេង ... Read More »

ខេត្តកំពង់ចាម បន្តនូវវឌ្ឍនភាពនៃការសាងសង់ស្ពានចំនួន០២កន្លែង នៅស្រុកស្ទឹងត្រង់ កំពុងដំណើរការ

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីអញ្ជើញ ក្នុងពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធផ្លូវ និងសួនច្បារ នៅបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ... Read More »

ពូកែលួចផ្ទះលក់ចាបហ៊ួយចុងក្រោយជាប់ខ្នោះសមត្ថកិច្ចនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ស្ត្រីជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួចនៅផ្ទះលក់ចាបហ៊ួយកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិចំបក់កោងឃុំតាសួសស្រុកស្វាយជ្រំ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីជនសង្ស័យមានឈ្មោះឃ្លោក វ៉ៃ អាយុ៥៦ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ចំណែកសម្ភារដែលដកហូតបានរួមមាន៖ បារីចំនួន៥សុង,មើមខ្ទឹមស១គីឡូ,សៀង២គីឡូ,ប្រាក់ចំនួន៤០.០០០រៀល,នាឡិកាដៃចំនួន១,ទូរស័ព្ទ១គ្រឿងនិង ម៉ូតូ១គ្រឿង។ ពាក់ពន្ធ័ករណីខាងលើនេះនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ... Read More »

ក្រុមញៀនល្បែងបញ្ជល់មាន់និងអាប៉ោងនៅតែបន្តលួចលេងក្នុងព្រៃស្ងាត់យ៉ាងគឃ្លើនមិនខ្លាចកូវីដ-១៩ អាជ្ញាធរនិងសមត្ថកិច្ចឡើយ

ខេត្តស្ទឹងត្រែង៖ គេសង្កេតឃើញថាក្រុមញៀនល្បែងបញ្ជល់មាន់ អាប៉ោងនិងបៀនៅតែបន្តលួចលាក់លេងជាហូរហែ គ្រប់ទីកន្លែងតាមបណ្ដាភូមិ ឃុំ ស្រុក ក្រុងក្នុងទឹកដីខេត្តស្ទឹងត្រែង ដូចជាលេងនៅផ្ទះ នៅកន្លែងស្ងាត់ តាមព្រៃជ្រៅជាដើម។ក្រុមនេះតែងតែលួចធ្វើសកម្មភាពយ៉ាងគឃ្លើន ទោះបីសមត្ថកិច្ចធ្វើបង្ក្រាបម្តងម្កាល ហើយដោះលែងទៅវិញក្តី ក៏ក្រុមញៀនល្បែងទាំងនេះនៅតែលួចលេងយ៉ាងគឃ្លើនមិនខ្លាចញញើតនឹងសមត្ថកិច្ចដដែល ព្រោះមុនសមត្ថកិច្ចចុះបង្ក្រាប ដូចជាធ្វើឱ្យក្រុមញៀនល្បែងទាំងនោះតែងតែដឹងខ្លួនមុនជានិច្ច ... Read More »

អាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបនិងរកឃើញ ក្រឡចាស់ៗពីបាតសមុទ្រ (សង្ស័យវត្ថុបុរាណ) ចំនួន២៨១ក្រឡ ពីជនសង្ស័យ ជាជនជាតិវៀតណាម

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មាន ឱ្យដឹងថា ៖ កម្លាំងអាវុធហត្ថរបស់លោក បានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ឈ្មោះ ឡេ វ៉ាងហួន អាយុ៤២ឆ្នាំ និងបានដកហូតក្រឡទាំងតូច-ធំ ចំនួន២៨១ក្រឡ។ ... Read More »

ជនសង្ស័យ៣នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន

ភ្នំពេញ៖ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ឆ្មក់បង្ក្រាបសារធាតុញៀន ។ ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១ និង ៣០ នាទី នៅចំណុចមន្ទីរពេទ្យប៉ាស្ទ័រ  ផ្លូវលំ  ភូមិ១ សង្កាត់ជ្រោយចង្វារ  ខណ្ឌជ្រោយចង្វារ  រាជធានីភ្នំពេញ។ សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួននោះ មាន៖ ទី១ឈ្មោះហេង គឹមដាណែត ភេទប្រុស អាយុ២៥ឆ្នាំ ... Read More »

ពិធីចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ រវាងមជ្ឈមណ្ឌលបណ្តុះធុកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ចនិងសមាគមធនាគារនៅកម្ពុជា

ភ្នំពេញ៖ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងសមាគមធនាគារនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានលោក គង់ ម៉ារី ... Read More »

រដ្ឋបាលខេត្តកណ្ដាល រៀបចំវេទិកាផ្សព្វផ្សាយការរក្សាការពារដី អាងទឹកព្រែករាំង ជាសម្បត្តិរដ្ឋ

ខេត្តកណ្តាល៖ លោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្ត កណ្តាលតំណាងដ៏ខ្ពង់ខ្ពស់ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយការរក្សាការពារដី អាងទឹកព្រែករាំង ជាសម្បត្តិរដ្ឋ ... Read More »

អង្គសិក្ខាសាលាគាំទ្រការបង្កើតប៉ូលអភិវឌ្ឍន៍ទេសចរណ៍ធំៗ ៤ នៅខេត្តកែប

ខេត្តកែប៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងបឋមផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ២០២០-២០៣៥ ក្រោមអធិបតីភាពលោកទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ក្នុងនាមតំណាងលោករដ្ឋមន្ត្រី ថោង ខុន និងលោក សោម ... Read More »

ក្រុមហ៊ុន Smart Axiata នឹងរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិចដ៏ធំបំផុត មិនធ្លាប់មានពីមុនមកនៅកម្ពុជា

ការប្រកួតប្រជែង Open and Pro Tournament នឹងមានផ្ដល់រង្វាន់ជាច្រើន ហើយនេះក៏ជាព្រឹត្តិការណ៍ កីឡា​អេឡិចត្រូនិចដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមកក្នុងព្រះរាជាណាចក្រកម្ពុជា។ រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ – ក្រុមហ៊ុន Smart ... Read More »

ក្រុមចល័តក្រសួងបានចុះទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងឃាត់បានរថយន្តដឹកលើសទម្ងន់ ៥គ្រឿងលើផ្លូវជាតិលេខ៦០ ស្រុកព្រៃឈរ

ខេត្តកំពង់ចាម៖ នៅថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំផ្ទាល់ដោយ លោក ឯក រដ្ឋ អមដំណើរដោយប្រធានលេខាធិការដ្ឋាន និងសហការការដោយប្រធានស្ថានីយខែលជ័យ ... Read More »

លោកស្នងការ ឈឿន សុចិត្ត ប្រជុំត្រួតពិនិត្យពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាលលើការអនុវត្តសេចក្តីណែនាំលេខ០១៣ របស់អគ្គស្នងការនគរបាលជាតិ​ ប្រចាំខែកញ្ញានិងលើកទិសដៅខែតុលាឆ្នាំ២០២០

ខេត្តកណ្តាល៖ នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល​ នៅរសៀលថ្ងៃច័ន្ទ១១កើត​ខែអស្សុជ​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០២០​នេះ​ បានបើកកិច្ចប្រជុំត្រួតពិនិត្យពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល​ លើការអនុវត្តសេចក្តីណែនាំលេខ០១៣ ចុះថ្ងៃទី០៦ខែតុលា​ ឆ្នាំ២០១៧ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ ប្រចាំខែកញ្ញា​ ... Read More »

ថៃពន្យារពេលច្បាប់​អាសន្នទប់ស្កាត់ ឆ្លងកូវីដ​-១៩ បន្ថែម​១ខែទៀត​

នៅថ្ងៃទី​២៨ខែកញ្ញា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងថៃ (CCSA) របស់រដ្ឋាភិបាល បានសម្រេច​បន្តអនុវត្តច្បាប់គ្រាមានអាសន្នបន្ថែម​១ខែទៀត​ រហូតដលថ្ងៃទី​៣១ខែតុលា​​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩។ ច្បាប់ស្តីពីគ្រាអាសន្នរបស់រដ្ឋាភិបាលថៃ​ដែលបានអនុម័តតាំងពីខែមីនាកន្លងមក ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាល​កូវីដ​-១៩​។ ច្បាប់គ្រាអាសន្នត្រូវបានពន្យារពេល ៥ លើកមកហើយ​ ហើយនៅថ្ងៃទី​៣០ ខែកញ្ញា ច្បាប់គ្រាមានអាសន្ន​នឹងអស់សុពលភាព​។ ... Read More »

អ្នកជំងឺកូវីដ-១៩ ម្នាក់ជនជាតិអង់គ្លេសអាយុ៥៤ឆ្នាំ ដែលបាន មកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជាសះស្បើយ ត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០

ភ្នំពេញ៖ ដំណឹងល្អរីករាយ ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា អ្នកជំងឺ Covid-19 ម្នាក់ជនជាតិអង់គ្លេសអាយុ ៥៤ឆ្នាំដែលបានមកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជាសះស្បើយ ត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ។ អាស្រ័យហេតុនេះ ... Read More »

រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំពិភាក្សាសិក្សាផែនការអភិវឌ្ឍប្រព័ន្ធលូ ប្រឡាយ និងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុង

ខេត្តក្រចេះ៖ នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តក្រចេះ រៀបចំកិច្ចប្រជុំពិភាក្សាសិក្សាផែនការអភិវឌ្ឍប្រព័ន្ធលូ ប្រឡាយ និងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុង ក្រោមការដឹកនាំដោយ លោក គង់ គឹមនី អភិបាលរងខេត្ត និងលោក ... Read More »

ទីបំផុត! ចៅក្រម​អាមេរិក ចេញ​ដីកា​ផ្អាក​បណ្តោះអាសន្ន​បម្រាម​ដែល​ហាមឃាត់​មិន​ឲ្យ​ទាញយក​កម្មវិធី​TikTok ពី App store និង Play store​

អន្តរជាតិ៖ ទីបំផុត! ​កម្មវិធី​TikTok ពី App store និង Play store ត្រូវបានចៅក្រម​សហព័ន្ធ​អាមេរិក នៅ​ថ្ងៃទី​២៧ ខែកញ្ញា​ ឆ្នាំ២០២០ ​ចេញ​ដីកា​ផ្អាក​បណ្តោះអាសន្ន​បម្រាម​ដែល​ហាមឃាត់​មិន​ឲ្យ​ទាញយក​កម្មវិធី​ទាំងអស់នេះ ។ ... Read More »

ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញចុះសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅតាមបណ្តាសាលាក្រុង ស្រុក

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃ ២៨ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាស្រុក អភិបាលស្រុក តំណាងមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប ប្រធានការិយាយាលយ័អប់រំស្រុក កម្លាំងអាវុធហត្ថស្រុក ផ្នែកសឹករងស្រុក បានទទួលស្វាគមន៍ និងអមដំណើរ លោក តោ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ការចុះបញ្ជីនៅ ក្រសួងពាណិជ្ជកម្ម នឹង ធ្វើឱ្យ ក្រុមហ៊ុន សារព័ត៌មាន ក្លាយជាអង្គភាពស្របច្បាប់ពេញលេញ

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ចុងខែកញ្ញា របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលបាន ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជម្រុញដល់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ ធ្វើកិច្ចសហការជាមួយ ក្រសួងការងាររៀបចំជាសិក្ខាសាលាពាក់ពន្ធ័ទៅនិង ... Read More »