ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

វេណេហ្ស៊ុុយអេឡា បានចំណាយមាសប្តូរយកប្រេងសាំង​

រដ្ឋាភិបាល​របស់ប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោក Nicolas Maduro បានផ្តល់មាសដើម្បីដោះដូរជាមួយអុីរ៉ង់​ក្នុងការជួយដល់ប្រទេសនេះ​​ក្នុងវិស័យថាមពលប្រេង​។ តាមសារព័ត៌មាន Bloomberg បានផ្សាយថា គ្រាន់តែនៅក្នុងខែមេសា វេណេហ្ស៊ុយអេឡា​បានចំណាយមាសអស់៩តោន មានតម្លៃប្រមាណ​៥០០លានដុល្លារអាមេរិក បញ្ជូនទៅកាន់អុីរ៉ង់ ដើម្បីដោះដូរជាមួយនឹងក្រុមជំនាញក្នុងវិស័យប្រេង មកជួយដល់វេណេហ្ស៊ុយអេឡាដំណើរការរោងចក្រប្រេងឡើងវិញ។ ... Read More »

រដ្ឋបាលខណ្ឌច្បារអំពៅ​បានបេីកកិច្ចប្រជុំសាមញ្ញ​លេីកទី១៦​របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣​​ ក្រោមអធិបតីភាពលោក​ អ៊ុំ ម៉ារ៉េត​ ប្រធានក្រុមប្រឹក្សា​ខណ្ឌ

ភ្នំពេញ ៖នៅរសៀលថ្ងៃទី៣០ ខែកញ្ញា​ ឆ្នាំ២០២០​ រដ្ឋបាលខណ្ឌច្បារអំពៅ​ បានបេីកកិច្ចប្រជុំសាមញ្ញ​ លេីកទី១៦​របស់ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិទី៣​​ ក្រោមអធិបតីភាពលោក​ អ៊ុំ ម៉ារ៉េត​ ប្រធានក្រុមប្រឹក្សា​ខណ្ឌ​ និងលោក​ ចេង មុនីរ៉ា​ អភិបាលខណ្ឌ ... Read More »

ទីតាំងបូមខ្សាច់នៅភូមិក្តីចាស់ សង្កាត់បាក់ខែង បំពងសំឡេងម៉ាសុីន រំខានដល់ប្រជាពលរដ្ឋពីម៉ោង៦ព្រឹក ដល់ម៉ោង៧យប់រាល់ថ្ងៃ

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានសំដែងនូវការមិនពេញចិត្តនឹងអាជ្ញាធរមូលដ្ឋាន និងខាងជំនាញរ៉ែនិងថាមពល ខ្វះការយកចិត្តទុកចំពោះការរស់នៅរបស់គាត់ ខណៈបណ្តែតបណ្តោយឱ្យក្រុមហ៊ុនបូមខ្សាច់ បញ្ឆេះម៉ាសុីនបំពងសំឡេង ថ្លង់ ពិបាកទទួលទានដំណេក ការរស់នៅជាប្រចាំ ជាមួយក្តីព្រួយបារម្ភហានិភ័យ បាក់ជ្រាំងទន្លេជាដើម។ ... Read More »

តៃកុងរថយន្តម្នាក់ស្លាប់ដោយសារជនអន្ធពាលគប់នឹងដុំថ្មធ្លាយកញ្ចក់រថយន្តត្រូវចំដើមទ្រូង

ខេត្តកំពង់ចាម ៖ យុវជនជាអ្នកបើកបររថយន្តម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារត្រូវជនអន្ធពាលលួចវាយប្រហារដោយគប់នឹងដុំថ្មធ្លុះកញ្ចក់រថយន្តត្រូវចំដើមទ្រូង ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៨៖៣៥នាទីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នៅចំណុចផ្លូវជាតិលេខ៧១ ក្នុងភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ ប្រភពពីមន្រ្តីនគរបាលស្រុកចំការលើបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ពុំ សុភ័ណ្ឌ ... Read More »

និស្សិតឆ្នាំទី៣ម្នាក់ជិះម៉ូតូ​ចេញពីសាលា ត្រូវរថយន្តដឹកទំនិញបុកពីក្រោយពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមមួយរំពេច

ភ្នំពេញ​ ៖​ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកេីតឡេីង​ ខណៈយុវជនម្នាក់ដែលជានិស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងបានជិះម៉ូតូចេញពីសាលាបំណងត្រឡប់ទៅផ្ទះវិញត្រូវបានរថយន្តដឹកទំនិញធុនធំមួយគ្រឿងបើកបុកពីក្រោយនិងកិនបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវលេខ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភំ្នពេញ ។ ​    ... Read More »

មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង អះអាងប្រាប់ UNថា៖ ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទប់ទល់ការឈ្លានពានទាំងឡាយ

អន្តរជាតិ៖ លោក គីម សុង (Kim Song) ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ (UN) បាននិយាយទៅកាន់UN ថា៖ប្រទេសរបស់លោកមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការការពារខ្លួនពីការឈ្លានពានទាំងឡាយ ហើយបច្ចុប្បន្ននេះគឺជាពេលដែលត្រូវផ្ដោតជាសំខាន់ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច។ បើតាមសារព័ត៌មាន CNA ... Read More »

តោះអ្នកណាខ្លះធ្លាប់មើល រឿងកប៉ាល់ទីតានិក កាលពី២៣ឆ្នាំកន្លងទៅ តើសម្រស់របស់តួក្នុងរឿងនេះ ប្រែវ័យបែបណាខ្លះ?

អន្តរជាតិ៖ តើលោកអ្នកចាំទេថា កាលពី២៣ឆ្នាំកន្លងទៅ ខ្សែភាគយន្តដែលជាកុនហូលីវូដដ៏ល្បីល្បាញ និងទទួលបានពានរង្វាន់អូស្ការ  រឿងកប៉ាល់ទីតានិក«Titanic» ដោយបានចេញផ្សាយដំបូង កាលក្នុងឆ្នាំ១៩៩៧  ដែលទទួលបានការគាំទ្រពី សំណាក់អ្នកទស្សនិជន ទូទាំងពិភពលោក រហូតនាពេលបច្ចុប្បន្ន។ ជាមួយនឹងការល្បីខ្ចរខ្ចាយ របស់ភាពយន្តមួយនេះ បានបន្សល់នូវវណ្ណកម្មដ៏ល្អឯក ... Read More »

ចំណេះដឹងទូទៅ៖ តើការចាក់វ៉ាក់សាំងមុន ឬក្រោយថ្ងៃកំណត់ អាចមានផលប៉ះពាល់ដែរឬទេ?

ភ្នំពេញ៖ បន្ទាប់ពីប្រជាពលរដ្ឋសាកសួរ​ជា​ច្រើន​អំពី​ការ​ចាក់​វ៉ាក់សាំង​មុន ឬ​ក្រោយ​ថ្ងៃ​កំណត់ តើ​អាច​មាន​ផល​ប៉ះពាល់ដល់សុវត្ថិភាពកូនដែរឬ​ទេ? ពាក់​ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​នេះ​ដែរ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីនឯកទេស​កុមារ បម្រើ​ការងារ​នៅ Singapore Medical Center បាន​អះអាង ថ្នាំ​បង្ការ (វ៉ាក់សាំង) ... Read More »

ជនសង្ស័យកាច់សោ.កម៉ូតូ នាំសមត្ថកិច្ច ទៅចង្អុលទីតាំងដែលខ្លួនលួចម៉ូតូបានទៅដាក់បញ្ចាំ នៅខណ្ឌទួលគោក

ភ្នំពេញ៖កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជភ្នំពេញនៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ២០២០ បាននាំជនសង្ស័យលួច កាច់សោ.កម៉ូតូ មកចង្អុលបង្ហាញ ទីតាំងដែលទទួលម៉ូតូចោរកម្ម​ ព្រោះម៉ូតូដែលក្រុមចោរលួចបានតែងតែយកមកដាក់បញ្ចាំ នៅចំណុចផ្ទះលេខ 4C ផ្លូវលេខ១៨៦ ស្ថិតក្នុង សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ... Read More »

ពិតជាមិនធម្មតាមែន! នៅសហរដ្ឋអាមេរិក សូម្បីតែអ្នកអវកាសយានិកក្នុងលំហ ក៏ត្រូវបោះឆ្នោតនាពេលខាងមុខដែរ តើពួកគេនឹងបោះឆ្នោតដោយវិធីណា?

អន្តរជាតិ៖ បើយោងតាមការបញ្ជាក់របស់អង្គការណាសា ប្រាប់សារព័ត៌មានCNN ថា សម្រាប់ការបោះឆ្នោតនៅសហរដ្ឋអាមេរិកខាងមុខនេះ ដើម្បីជ្រើសរើសប្រធានាធិបតីអាមេរិកបន្ទាប់ សូម្បីតែអ្នកអវកាសយានិកក្នុងលំហក៏ត្រូវបោះឆ្នោតដែរ ប៉ុន្តែតើពួកគេនឹងបោះឆ្នោតដោយវិធីណា? ។យ៉ាងហោចណាស់ ការបោះឆ្នោតមួយប្រភេទនឹងត្រូវបានធ្វើឡើង នៅរយៈកម្ពស់៣២១គីឡូម៉ែត្រ ពីលើផែនដី។ សារព័ត៌មាន CNN បន្តថា ... Read More »

លោកឧត្តមសេនីយ៍ទោ មិន សុផេតនិង លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង ដឹកនាំកម្លាំងចុះសួរសុខទុក្ខមន្រ្តីនគរបាលកំពុងមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន

  ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិឹងថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ស ... Read More »

មន្រ្តីជាន់ខ្ពស់ថៃ អះអាងថា៖ ខ្លួនត្រៀមចាប់ផ្តើមបើកវិស័យទេសចរណ៍ឡើងវិញ ជាមួយជើងហោះហើរដំបូងមកពីប្រទេសចិន នៅសប្តាហ៍ក្រោយនេះ

អន្តរជាតិ៖ បើតាមការអះអាងពីមន្ត្រីជាន់ខ្ពស់ថៃមួយរូប បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ៍ទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះថាប្រទេសថៃនឹងទទួលភ្ញៀវទេសចរបរទេសឡើងវិញជាលើកដំបូង នៅពេលដែលជើងហោះហើរពីប្រទេសចិនមកដល់នៅសប្តាហ៍ក្រោយដែលបង្ហាញពីការចាប់ផ្តើមឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍នៅក្នុងប្រទេសអាស៊ានមួយនេះ ដែលបានរងផងប៉ះពាល់យ៉ាងខ្លាំងដោយសារតែវិធានការបិទប្រទេស។ ថ្លែងប្រាប់សារព័ត៌មាន Reuters លោក យុទ្ធថាសាក់ ស៊ូផាសន(Yuthasak Supasorn) ... Read More »

Armeniaប្រកាសថា​បានបាញ់ទម្លាក់យន្តហោះAzerbaijan ៨០គ្រឿង និងកម្ទេចរថក្រោះអស់ជាច្រើនគ្រឿង

អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេស អារមេនី(Armenia) បានប្រកាសឲ្យដឹងថា កម្លាំងទាហានការពារដែនអាកាស បានបាញ់ទម្លាក់ យន្តហោះ​៨០គ្រឿងគ្រប់ប្រភេទ​ភាគច្រើនជាយន្តហោះគ្មានមនុស្សបើក ព្រមទាំងឧទ្ធម្ភាគចក្រ៧គ្រឿង និងរថក្រោះ រថពាសដែក ​១៣៧គ្រឿង។ ក្រៅពីនេះក៏មានទាហាន Azerbaijan ដល់ទៅ​៧៩០នាក់ស្លាប់ផងដែរ​។ សារព័ត៌មាន AlJazeera ... Read More »

អធិការនគរបាលខណ្ឌឫស្សីកែវ ចុះសួរសុខទុក្ខមន្ត្រីនគរបាល១រូបដែលមានជំងឺធ្ងន់ធ្ងរសម្រាកព្យាបាលនៅផ្ទះ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងខណ្ឌ-ប៉ុស្តិ៍ ចុះសួរសុខទុក្ខមន្ត្រីនគរបាល១រូបដែលកំពុងមានជំងឺធ្ងន់ធ្ងរសម្រាកព្យាបាលនៅផ្ទះ នោះគឺលោកវរសេនីយ៍ត្រី ... Read More »

ក្រុមជនសង្ស័យ៣នាក់ធាក់ផ្ដួលម៉ូតូពលរដ្ឋកំពុងជិះតាមដងផ្លូវរួចលើកយកជិះទៅបាត់តែមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យ៣នាក់ បានជិះម៉ូតូធ្វើសកម្មភាពធាក់ផ្តួលម៉ូតូប្រជាពលរដ្ឋដែលកំពុងជិះតាមដងផ្លូវ រួចយកម៉ូតូជិះគេចខ្លួន តែមិនបានសម្រេចឡើយ ត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចស្ទាក់ចាប់ឃាត់ខ្លួនបាន២នាក់នាំយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់។ ករណីលួចមានស្ថានទម្ងន់ទោសនេះ បានកើតឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២១និង១០នាទី យប់នៅចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។  ... Read More »

វៀតណាម បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៧ករណីបន្ថែមទៀត ក្រោយស្ងប់ស្ងាត់រយៈពេល២៧ថ្ងៃជាប់ៗគ្នា

អន្តរជាតិ៖ ករណីសរុបនៅទូទាំងប្រទេសវៀតណាមពេលនេះកើនដល់១,០៩៤ករណី ខណៈដែលអាជ្ញាធរសុខាភិបាលវៀតណាម នៅថ្ងៃអង្គារទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១៧នាក់បន្ថែម ។ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានបញ្ជាក់ថាករណីឆ្លងថ្មីទាំង១៧ករណីខាងលើ គឺសុទ្ធតែជាប្រភេទករណីនាំចូលពីប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ ... Read More »

កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ឆ្មក់ចូលឆែកឆេរហាងខារ៉ាអូខេជនជាតិចិនយីហោ(ស៊ីនខាយមែន) ឃាត់​ខ្លួន​ជនជាតិ​ចិន ជិត៤០០នាក់

ខេត្តព្រះសីហនុ៖ ជនជាតិ​ចិនប្រុសស្រី ចំនួន៣៨១នាក់ ត្រូវ​កម្លាំងសមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួនក្នុង​ប្រតិបត្តិការ​ឆ្មក់​ចូលឆែកឆេរ​នៅ​ក្នុង​ភោជនីយដ្ឋាន​ខារ៉ាអូខេយីហោ(ស៊ីនខាយមែន  )ជា​កម្មសិទ្ធិ​របស់ជនជាតិ​ចិន ។សកម្មភាព​ឆ្មក់​ត្រួតពិនិត្យ​ភោជនីយដ្ឋាន​នេះ​ បានធ្វើឡើងនៅវេលាម៉ោង០០និង៤៥ នាទីរំលង​អធ្រាត្រ​ឈានចូលថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ ២០២០ ស្ថិតនៅក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្ត​ព្រះសីហនុ ... Read More »

ស្រវឹងស្រាដល់.កជិះម៉ូតូបុកគល់ស្ពាន ធ្លាក់ចូលក្នុងលូបាក់កស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកោះកុង៖បុរសម្នាក់ ខណ: ស្រវឹងស្រាជោគជាំបានជិះម៉ូតូបុកគល់ស្ពាន បណ្តាលឲ្យធ្លាក់ចូលក្នុងលូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ត្រង់ចំណុចភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល កាលពីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។ ជនរងគ្រោះឈ្មោះ សុខ ចិន ភេទប្រុស ... Read More »

ពលរដ្ឋជាច្រើននាក់ សុំឱ្យសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ករណីលោក អំ សំអូន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជា«ម្ចាស់គម្រោងដីឡូត៍ក្រុងតាខ្មៅថ្មី» ដែលមិនបានធ្វើប្លង់រឹងជូនពលរដ្ឋតាមការសន្យាជាង២ឆ្នាំមកហើយ

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល និងជាអតិថិជនដែលបានទិញដីឡូត៍ពីលោក អំ សំអូន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជា «ម្ចាស់គម្រោងដីឡូត៍ក្រុងតាខ្មៅថ្មី» បានទាមទារឱ្យលោក អំ សំអូន ... Read More »

ភ្ញាក់ផ្អើលនឹងពាក្យជេរបស់លោក អ៊ិន សុភិន ទៅកាន់អ្នករិះគន់កម្មវីធីMiss Grand Cambodia 2020

   ភ្នំពេញ៖សារខ្លីតបទៅកាន់ក្រុមអ្នករិះគន់ការប្រគួតកម្មវិធី Miss Grand Cambodia 2020 ត្រូវបានគេចាប់អារម្មណ៍ខ្លាំង។ សារនេះក៏បន្តរងការរិះគន់មួយចំនួនពីទស្សនិកជនថាក្នុងនាមជាអ្នកដឹកនាំដែលមិនគួរប្រើប្រាស់ពាក្យអសុរសបែបនេះទេ បើទោះបីជាជួបនឹងស្ថានភាពតឹងតែងណាមួយក៏ដោយ។ គេចាំបានថា ការទទួលបានសិទ្ធិក្នុងការរៀបចំកម្មវិធី Miss Grand Cambodia  នេះឡើងក្រោយពីផលិតកម្មនមហាហង្សគឺលោកអ៊ិន ... Read More »

បើកម៉ូតូរេចង្កូតទៅបុកជាមួយរថយន្តបណ្ដាលឲ្យស្លាប់នៅស្រុកស្អាង

ខេត្តកណ្ដាល៖ បុរសម្នាក់បើកម៉ូតូមិនប្រយ័ត្ន បានរេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿង​បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០​ វេលាម៉ោង​១៨និង៣០នាទី នៅលើផ្លូវលេខ១២១០ ស្ថិតក្នុងភូមិគោកសណ្ដែក ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។  ... Read More »

តាមឪពុកទៅដាក់មងយកត្រីចៃដន្យលង់ទឹកព្រែកស្លាប់ទាំងវ័យក្មេង

ខេត្តស្វាយរៀង៖ក្មេងប្រុសម្នាក់បានលង់ទឹកព្រែកស្លាប់បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលនិងជួយសង្គ្រោះធ្វើចលនាដៃជើង តែជាអកុសលគឺហួសពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ស្ថិតនៅត្រង់ចំណុចភូមិព្រែក ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះជូន រតនៈ អាយុ៧ឆ្នាំរស់ក្នុងបន្ទុកជាមួយឪពុកក្នុងភូមិឃុំកើតហេតុខាងលើ។ បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញឪពុកនិងកូនបាននាំគ្នាទៅដាក់មងយកត្រីនៅឯមាត់ព្រែកខាងកើតចម្ងាយពីផ្ទះ១០០ម៉ែត្រ។ក្រោយមកប្រមាណកន្លះម៉ោងស្រាប់តែមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលនិងជួយសង្គ្រោះធ្វើចលនាដៃជើងតែអកុសលហួសពេលទៅហើយ។ តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញនិង ... Read More »

នគរបាលព្រហ្មទណ្ឌក្រុង ឃាត់ខ្លួនជនសង្ស័យក្លែងបន្លំជាសមត្ថកិច្ច និងបញ្ជូនទៅតុលាការ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលក្លែងបន្លំខ្លួនជាសមត្ថកិច្ចនគរបាលជាតិត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វេីការឃាត់ខ្លួន​ និងបញ្ជូនទៅតុលាការដេីម្បីអនុវត្តតាមនីតិវិធីច្បាប់​ ។  បើតាមសមត្ថកិច្ចនៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ បានឱ្យដឹងថា៖ជនសង្ស័យឈ្មោះ​ ប៉ាង​ កាក់ទិការ​ ( សម្បត្តិ​ សក្កដា​ ) ហៅ​ ... Read More »

លោក មៀច សុផាន់ណា ដឹកនាំកម្លាំងចូលរួមវេទិកាអាស៊ី-អឺរ៉ុប ស្តីពីឱសថក្លែងក្លាយ និងអន់គុណភាពតាមរយៈប្រព័ន្ធវីដេអូសន្និសីទ

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០  នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដឹកនាំក្រុមការងារ ចូលរួមវេទិកា អាស៊ី-អឺរ៉ុប ស្តីពីឱសថក្លែងក្លាយ ... Read More »

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា​ ដោយមានរបៀបវារៈចំនួន៤ គឺ ៖ ១- ការពិនិត្យកម្មវិធីចំណាយថវិកាឆ្នាំ២០២១ ... Read More »

ព្រះមហាក្សត្រគុយវ៉ែត បានយាងចូលទិវង្គត ក្នុងព្រះជន្ម៩១ព្រះវស្សា

ព្រះមហាក្សត្រគុយវ៉ែត ព្រះនាមSheikh Sabah al-Ahmad al-Jaber al-Sabah ជាអ្នកបង្កើតសន្តិភាពដ៏អស្ចារ្យ បានយាងចូលទិវង្គតក្នុងព្រះជន្ម៩១ព្រះវស្សា។ កាលពីថ្ងៃទី​២៩ ខែកញ្ញា ព្រះមហាក្សត្រ Sheikh Sabah al-Ahmad al-Jaber ... Read More »

ក្របខ័ណ្ឌ Serie A របស់ប្រទេសអុីតាលីប្រឈមនឹងកង្វះប្រាក់ចំណូលចំនួន៥៨៣លានដុល្លារ

ក្របខ័ណ្ឌបាល់ទាត់លីគកំពូលរបស់ប្រទេសអុីតាលីបានបាត់បង់ចំណូលជាង៥០០លានអឺរ៉ូ (៥៨៣លានដុល្លារអាមេរិក) ដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលទិន្នន័យនេះជាការព្រមានរបស់ឧស្សាហកម្មក្នុងវិស័យបាល់ទាត់ប្រទេសនេះ។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលប្រទេសអុីតាលីបានច្រានចោលសំណើដើម្បីអនុញ្ញាតឱ្យអ្នកទស្សនាកាន់តែច្រើនឡើងនៅក្នុងព្រឹត្តិការណ៍កីឡារួមទាំងការអនុញ្ញាតឲ្យមានអ្នកទស្សនា១០០០នាក់នាពេលបច្ចុប្បន្ននៅឯការប្រកួតបាល់ទាត់ SerieA។ នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Serie A លោក Luigi De Siervo បានប្រាប់ទូរទស្សន៍រដ្ឋថា ... Read More »

ធនាគារពិភពលោកចំណាយប្រាក់១២ពាន់លានដុល្លារជួយដល់ប្រទេសក្រីក្រ​ទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩

អន្តរជាតិ៖ធនាគារពិភពលោក​ បានប្រកាសពីកញ្ចប់ជំនួយ​មានទឹកប្រាក់ដល់ទៅ​១២ពាន់លានដុល្លារ ជួយដល់ប្រទេសក្រីក្រសម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​។ តាមគម្រោងខាងលើរបស់ ធនាគារពិភពលោក ទឹកប្រាក់ទាំង​នោះអាចទិញវ៉ាក់សាំងសម្រាប់បង្ការការឆ្លងកូវីដ​-១៩ ដល់មនុស្ស​២ពាន់លាននាក់​។ ដើម្បីធានាដល់បណ្តាប្រទេសក្រីក្រមានប្រាក់ចំណូលទាបធនាគារពិភពលោក​បានស្នើដល់ប្រទេសអ្នកមានដើរតួនាទីសំខាន់ បើកប្រាក់ទាំងនោះក្នុងរយៈពេល​១២-១៨ខែខាងមុខ​។ គិតមកដល់ព្រឹកថ្ងៃទី​៣០ ខែកញ្ញា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅជាង ៣៣,៧៧លាននាក់ និងស្លាប់កើនឡើង​ជាង​១លាននាក់​។ ... Read More »

នគរបាលព្រែកថ្មីឃាត់ខ្លួនបុរសម្នាក់ប៉ុនប៉ងលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកថ្មីបានឃាត់ខ្លួនបុរសម្នាក់ ដែលប៉ុនប៉ងលួចម៉ូតូគេ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន កាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នៅមុខដីឡូត៍គ្មានលេខ ផ្លូវលេខ១១២ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះសុខ ... Read More »

បុរសម្នាក់ខ្ចីលុយម្ដាយក្មេក៥០ដុល្លារត្រូវម្ដាយបង្កើតស្ដីបន្ទោសក៏សម្រេចចិត្តធ្វើអត្តឃាតចងកនៅលើដើមអម្ពិលទឹក

ភ្នំពេញ៖បុរសម្នាក់ក្រោយពីទៅខ្ចីលុយម្ដាយក្មេក៥០ដុល្លារហើយត្រូវម្ដាយបង្កើតស្ដីបន្ទោស ក៏សម្រេចចិត្តយកខ្សែនីឡុងទៅចងភ្ជាប់នឹងដើមអម្ពិលទឹកចងកសម្លាប់ខ្លួនតែម្តង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង១៥នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចដីឡូត៍មួយកន្លែងក្នុងភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះពៅ ធារ៉ូ អាយុ២៧ឆ្នាំ ... Read More »