ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

កុមារាអាយុ១ឆ្នាំកន្លះ លង់ទឹកស្លាប់យ៉ាងសង្វេគបណ្តាលមកពីការធ្វេសប្រហែសរបស់ស្រ្តីជាម្ដាយ

     ខេត្តពោធិ៍សាត់ ៖ អាណាព្យា បាលគ្រប់រូបគួរណាស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ទើបកុមារា.កុមារីគ្រប់រូបជាបុត្រអាចគេចផុតពីការរងគ្រោះផ្សេងៗបាន ។ ជាក់ស្ដែងដូចកុមារាម្នាក់នេះ ខណ:ម្ដាយជាប់រវល់ដាំស្លទុកឲ្យកូនដើរលេងទឹកប្រឡាយក្បែរផ្ទះ តែម្នាក់ឯងបណ្ដាលឲ្យលង់ស្លាប់យ៉ាងសង្វេគ ។  ហេតុការណ៍កុមារាលង់ទឹកបណ្ដាលឲ្យស្លាប់ខាងលើ បានកើតឡើងកាលវេលាម៉ោង៦ ល្ងាចថ្ងៃសៅរ៍ ... Read More »

ដោយសារជំងឺ COVID-19 ប្រទេសជប៉ុន អត្រាគ្មានការងារធ្វើ កើនឡើងដល់កម្រិតខ្ពស់បំផុត

អន្តរជាតិ៖ បើតាមទិន្នន័យពីក្រសួងកិច្ចការផ្ទៃក្នុងជប៉ុន បានអះអាងថា៖អត្រាភាពគ្មានការងារធ្វើ នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់៣ភាគរយនៅក្នុងខែសីហា ដែលនេះជាចំនួនខ្ពស់ជាងគេបំផុត មិនធ្លាប់មានពីមុនមកគិតចាប់តាំងពីឆ្នាំ២០១៧, ដោយការកើនឡើងនេះគឺបណ្តាលមកពីផលប៉ះពាល់យ៉ាងខ្លាំង ការរាតត្បាតពីជំងឺ COVID-19 ទៅលើទីផ្សារការងារនៅក្នុងប្រទេស ។ បើយោងតាមសារព័ត៌មាន CNA ដកស្រង់ពីក្រសួងកិច្ចការផ្ទៃក្នុងជប៉ុនចេញផ្សាយកាលពីថ្ងៃទី៣ ... Read More »

ក្រោយលោក ត្រាំ ឆ្លង COVID-19 រដ្ឋមន្ត្រីការបរទេសអាមេរិក កែប្រែគម្រោងបំពេញទស្សនកិច្ចនៅតំបន់អាស៊ី

អន្តរជាតិ៖ គម្រោងទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក មៃក៍ប៉ុមប៉េអូ ទៅកាន់បណ្ដាប្រទេសនៅតំបន់អាស៊ី ត្រូវបានកែប្រែខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ តេស្ដវិជ្ជមាន COVID-19 ។ បើតាមក្រសួងការបរទេសអាមេរិកដកស្រង់ចេញផ្សាយដោយសារព័ត៌មានCNA នៅថ្ងៃអាទិត្យ ទី៤ ខែតុលា ... Read More »

សង្គ្រាម​អាមេនី និងអាហ្សែបៃហ្សង់ កាន់តែតានតឹង​ខ្លាំងឡើង

នៅថ្ងៃ ទី​៤ ខែតុលា សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋាភិបាល អាមេនីបានប្រកាសថា នឹងប្រើគ្រប់មធ្យោបាយ​ អាវុធទំនើបៗ ដើម្បីការពារពលរដ្ឋអាមេនីដែលរស់នៅតំបន់ស្វ័យភាព Nagorno-Karabakh ឱ្យរួចផុតពីការវាយប្រហារពីប្រទេស អាហ្សែបៃហ្សង់។ នៅពេលនេះប្រទេសទាំងពីរ ​Armenia និង ... Read More »

លិចផ្លូវនិងផ្ទះប្រជាពលរដ្ឋជាង៥០ខ្នង ដោយសារជំនន់ទឹកភ្លៀង បាននិងកំពុងវាយលុកខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ ជំនន់ទឹកភ្លៀងបាននិងកំពុងកើតឡើងនៅភូមិកូនដំរី ភូមិផ្ទះស្បូវ និង ភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ នេះ ដោយបានជន់លិចផ្លូវគ្រួសក្រហមប្រវែងជាង២៨០ម៉ែត្រ និង ជន់ចូលផ្ទះប្រជាពលរដ្ឋជាង៥០ខ្នង ... Read More »

ផ្ញើកូនឲ្យម្តាយជួយមើលរួចទៅធ្វើការរោងចក្របាត់ ដូចទុកឲ្យកូនលង់ទឹកស្លាប់

ខេត្ត​កំពង់ឆ្នាំង​ ៖​ក្មេងស្រីម្នាក់ទៅលេងទឹកស្រះនៅខាងក្រោយផ្ទះបណ្តាលឲ្យលង់ស្លាប់គ្មានអ្នកណាដឹងជួយទាន់ ខណៈ​ឪពុក​ម្តាយ​ទុក​ឲ្យ​នៅ​ជាមួយ​ជីដូន​ ហើយជីដូនជាប់រវល់ការងារផ្ទះមិនបានចាប់អារម្មណ៍មើលចៅដោយប្រុងប្រយ័ត្ន។  ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​នៅ​នៅ​ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​ ២០២០​ វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល​ នៅភូមិ​ទ័ព​បោះ​ ឃុំ​ធ្លក​វៀន​ ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្តកំពង់ឆ្នាំង។​ ប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលធ្លកវៀន បានឲ្យដឹងថាក្មេងស្រី​រង​គ្រោះ​ឈ្មោះ​ ... Read More »

ព័ត៌មានលម្អិត៖ ប្តីបាញ់សម្លាប់ប្រពន្ធហើយបាញ់ខ្លួនឯងតាមក្រោយ ដោយសារអំណាចភ្លើងប្រចណ្ឌ

ភ្នំពេញ៖ បុរសម្នាក់ជានគរបាលនាយកដ្ឋានអង្គរក្សពាក់ស័ក្តិ៤កន្លះ បានបាញ់សម្លាប់ប្រពន្ធ រួចបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ គួរអោយរន្ធត់បំផុត បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង០០នាទីល្ងាច ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះជួលលេខ៦២ E0E1 ផ្លូវ ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ... Read More »

ប្រតិបត្តិការបង្ក្រាបនៅភោជនីយដ្ឋានមួយក្នុងក្រុងព្រះសីហនុ សមត្ថកិច្ចរកឃើញមេខ្លោងជនជាតិចិន៩នាក់គ្រឿងញៀន១២គីឡូក្រាម និងកាំភ្លើង៣ដើម

ខេត្តព្រះសីហនុ៖ (ព័ត៌មានបន្ថែម) លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះថា ប្រតិបត្តិការបង្ក្រាបនៅភោជនីយដ្ឋានមួយក្នុងក្រុងព្រះសីហនុ (បង្កប់ខារ៉ាអូខេ និងបម្រេីសេវាផ្លូវភេទ) កម្លាំងសមត្ថកិច្ចរកឃើញមេខ្លោង និងគូកនជាជនជាតិចិនចំនួន៩នាក់ ត្រូវបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។ ... Read More »

បណ្តាញសង្គមនៅអាមេរិក​នឹងរារាំង ការផ្សព្វផ្សាយ​ព័ត៌មានឌឺដង​​ដាក់បណ្តាសាលោកត្រាំ

ក្នុងពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងភរិយា ព្រមទាំងមន្ត្រីរដ្ឋាភិបាលជាច្រើនរូបទៀតឆ្លងកូវីដ​-១៩នោះ នៅលើបណ្តាញសង្គម​ក្រុមអ្នកគាំទ្រលោកត្រាំ បានជូនពររូបលោកឱ្យបានឆាប់ជាសះស្បើយ។ចំណែកក្រុមប្រឆាំង​វិញបានឌឺដង ខ្លះដាក់បណ្តាសាឲ្យលោកឆាប់ស្លាប់​…។ កត្តាទាំងនោះហើយ ទើប​បណ្តាញសង្គមនៅអាមេរិក ក្នុងនោះមានបណ្តាញ សង្គម Twitter បានសម្រេចបង្អាក់គណនីណាដែលបានបង្ហោះខ្លឹមសារដាក់បណ្តាសាឲ្យលោកត្រាំឆាប់ស្លាប់។ សកម្មភាពបែបនោះគឺបំពានច្បាប់​របស់បណ្តាញសង្គម ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង០០និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៤ខែតុលា ឆ្នាំ២០២០នៅត្រង់ចំណុច ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យ៤នាក់នោះមាន៖ ទី១-ឈ្មោះ អ៊ុន ថា ភេទប្រុស ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារជូនពរប្រធានាធិបតី ដូណាល់ ត្រាំ និងភរិយា ឲ្យឆាប់បានជាសះស្បើយពីជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារជូនពរដល់លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក និងភរិយា ... Read More »

នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន១២រូបត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ

ភ្នំពេញ៖ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃចំនួន១២រូបត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ។ ក្នុងនោះព្រះរាជក្រឹត្យត្រាស់បង្គាប់មាន៖  -ឧត្តមសេនីយ៍ឯក ២រូប -ឧត្តមសេនីយ៍ទោ ៨រូប ... Read More »

អភិបាលខេត្តពោធិ៍សាត់ មានយុទ្ធសាស្ត្រខ្ពស់ក្នុងការដឹកនាំដោះស្រាយវិវាទដីធ្លី ជម្លោះផ្សេងៗ ជូនប្រជាពលរដ្ឋ បានជោគជ័យ

ខេត្តពោធិ៍សាត់៖ បញ្ហាវិវាទដីធ្លី ជម្លោះក្រុមគ្រួសារ ប្តឹងផ្តល់គ្នា តាមមូលដ្ឋាន នៅតែកើតមាន ហើយការរកដំណោះស្រាយបញ្ចប់ តាមរយៈ គោលនយោបាយ ឈ្នះ ឈ្នះ ពិបាកបំផុតក្នុងការសម្របសម្រួល។ ប៉ុន្តែនៅខេត្តពោធិ៍សាត់ លោក ម៉ៅ ... Read More »

តោះមកស្គាល់កម្មវិធី Instagram តើអ្នកណាបង្កើតឡើងមកនិងដើម្បីអ្វី?

អន្តរជាតិ៖ បច្ចុប្បន្នបណ្តាញសង្គមជាច្រើនបានដាក់អោយប្រើប្រាស់នៅទូទាំងសកលលោកដែលផ្សារភ្ជាប់នូវទំនាក់ទំនងយ៉ាងសម្បូរបែបផងដែរ។ក្នុងនោះ  Instagram ក៏ជាបណ្តាញសង្គមដ៏ល្បីឈ្មោះមួយផងដែរ  ប៉ុន្តែមិនត្រូវបានស្គាល់ថា  បង្កើតឡើងដោយអ្នកណា មកពីណា និងជនជាតិអ្វីនោះទេ?ទាក់ទងនឹងប្រវត្តិនៃការបង្កើតបណ្ដាញ instagram គឺជាសមិទ្ធផលរបស់សហស្ថានិកពីររូបលោក Mike Krieger និង Kevin Systrom ... Read More »

ខ្សែប្រយុទ្ធ Thomas Muller ក្លាយ​ជា​កីឡាករ​អាល្លឺម៉ង់ដែល​ឈ្នះ​ពាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ

ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិអាល្លឺម៉ង់ Thomas Muller បាន​ក្លាយ​ជា​កីឡាករដំបូងគេដែល​ឈ្នះ​ពាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​អាល្លឺម៉ង់ ក្រោយ​ពី​ក្លិប​ Bayern Munich បំបាក់​ក្លិប BorussiaDortmund ក្នុង​ពាន​ Super Cup អាល្លឺម៉ង់កាល​ពីសប្តាហ៍មុន​។ កីឡាករ​រូប​នេះ​បានឈ្នះ​ពាន​សរុប២៧ពាន ខណៈ​កំណត់ត្រា​ចាស់​កាន់​ដោយ​អតីត​កីឡាករ Bayern ... Read More »

កម្ពុជាប្ដេជ្ញាអភិវឌ្ឍវិស័យទេសចរណ៍ ផ្សារភ្ជាប់ទេសចរណ៍ជនបទ កសិ, អេកូ និងសហគមទេសចរណ៍

ខេត្តសៀមរាប៖ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០ ដែលធ្វើឡើងក្រោមប្រធានបទ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ» រាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ មន្ទីរ អង្គភាព អាជ្ញាធរសាធារណៈ និងផ្នែកឯកជនពាក់ព័ន្ធ បានប្ដេជ្ញារួមគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍ផ្សារភ្ជាប់ជាមួយទេសចរណ៍ជនបទ កសិទេសចរណ៍ អេកូទេសចរណ៍ ... Read More »

លោក ថេង សុថុល អំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយធ្វើអនាម័យជាប្រចាំ លាងដៃនឹងអាល់កុល សាប៊ូ ពាក់ម៉ាស់គ្រប់ពេល កុំឲ្យឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖ លោក ថេង សុថុល បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចកុំឲ្យឆ្លងជំងឺកូវីដ-១៩ ព្រោះជំងឺនេះកំពុងវាយលុកនៅទូទាំងពិភពលោក ហើយបានផ្លាស់ប្តូរនូវទម្លាប់រស់នៅ និងទម្លាប់ប្រាស្រ័យទំនាក់ទំនងគ្នាដែលយើងមិនធ្លាប់មានពីមុនដូចជា ការពាក់ម៉ាស់ និងនៅគម្លាតឆ្ងាយពីគ្នាជាដើម ។ ការអំពាវនាវរបស់លោក ថេង សុថុល អភិបាលខណ្ឌចំការមន ... Read More »

តោះចង់ដឹងអត់ថា៖ ​​តើបណ្ណបើកបរអន្តរជាតិ​ខ្មែ​រ​ មានប្រទេស​ចំនួន ៩៩ ​ទទួលស្គាល់ដែលអាចបើកបរបាន

ភ្នំពេញ៖ ​បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន បាន​ប្រកាស​ចេញ​បណ្ណបើកបរអន្តរជាតិ (International Driving Permit) ដែល​ពលរដ្ឋ​កម្ពុជា​អាចយកទៅប្រើប្រាស់ និងមានការទទួលស្គាល់នៅក្នុងបណ្តាប្រទេស​ចំនួន​ ៩៩។ សូមជម្រាបថា បណ្ណនេះ ជាកូនសៀវភៅដែលមានទំហំ ១៤៨x១០៥មីលីម៉ែត្រ និងមានសុភាពរយៈពេល ... Read More »

បញ្ចប់តំណែងអធិការរងស្រុកភ្នំស្រួចខណៈស្នងការខេត្តកំពង់ស្ពឺនិងមន្ត្រី ២រូបទៀតត្រូវបានថ្នាក់លើព្រមាន

ខេត្តកំពង់ស្ពឺ ៖ នាយនគរបាល ក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន ៤រូបក្នុងនោះមានអធិការរងស្រុកភ្នំស្រួច មួយរូបត្រូវបានបញ្ចប់មុខតំណែង ។ ដោយឡែកលោកស្នងការ និងមន្ត្រីចំនួនពីររូបទៀតត្រូវបានព្រមានជាលាយលក្ខណ៍អក្សរ ។  លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ... Read More »

បុរសចំណាស់ស្រវឹងស្រានិងមានជម្ងឺប្រចាំកាយចង.កក្នុងផ្ទះផ្អើលក្រុមគ្រួសារទាំងព្រឹក

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកនឹងរនងផ្ទះស្លាប់បង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចដើម្បីឱ្យមកពិនិត្យសពកាលពីវេលាម៉ោង ៥និង១០នាទីព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលចងកសម្លាប់ខ្លួនឯងនោះឈ្មោះ អ៊ុក រី អាយុ៦៤ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ សូមកុំមើលស្រាលនឹងធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ អោយសោះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានក្រើនរំលឹកដល់ជនរួមជាតិ សូមកុំមើលស្រាលនឹងធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ អោយសោះ ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងវាយលុកនៅទូទាំងពិភពលក គឺបានផ្លាស់ប្តូរនូវទម្លាប់រស់នៅ ទម្លាប់ធ្វើការងារ និងទម្លាប់ប្រាស្រ័យទំនាក់ទំនងគ្នាដែលយើងមិនធ្លាប់មានពីមុនដូចជាការពាក់ម៉ាស់ និងនៅឆ្ងាយគម្លាតដាច់ពីគ្នាជាដើម…។​ ... Read More »

Leeds United ​បង្ហាញ​ភាព​ខ្លាំងក្រោយ​ស្មើជាមួយ Man City ​ខណៈChelsea, Everton ទទួលបានជ័យជម្នះក្នុងទឹកដី

ក្រុម​ទើបឡើងមក​ថ្មី Leeds United ​នៅ​តែ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន ​ដោយ​បាន​លេង​ស្មើ​ក្រុមខ្លាំង Manchester City ​ក្នុង​លទ្ធផល ១–១ ​កាលពីយប់មិញ​។ ក្នុងការប្រកួតនោះ​ក្រុមភ្ញៀវ Man City ​ជា​អ្នក​នាំ​មុខ​មុន​ក្នុង​ការ​ប្រកួត​នេះ ដោយកីឡាករ ... Read More »

ក្រុមបិសាចក្រហម Manchester United ត្រៀមចុះកុងត្រាជាមួយអតីតខ្សែប្រយុទ្ធក្រុម PSG

អតីតខ្សែប្រយុទ្ធក្រុម Paris St-Germain កីឡាករEdinson Cavani គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសនៅថ្ងៃអាទិត្យដើម្បីចូលរួមជាមួយក្រុមបិសាចក្រហមManchester United ។ កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយវ័យ៣៣ឆ្នាំរូបនេះបានពិភាក្សាជាមួយក្រុមបិសាចក្រហម ហើយទោះបីមិនទាន់មានកិច្ចព្រមព្រៀងក៏ដោយក៏វាកំពុងកើតឡើងដែលទំនងជា Cavaniនឹងចូលរួមនូវអ្វីដែលអាចជាកិច្ចសន្យារយៈពេល២ឆ្នាំ។ Cavani ផុតកិច្ចសន្យាដែលបានចាកចេញពី Paris St-Germain ... Read More »

Novak Djokovic ផ្តួល Daniel Elahi Galan ឡើងជុំទី៤កម្មវិធី French Open

កីឡាករវាយតឺន្នីសចំណាត់ថ្នាក់លេខ១ពិភពលោក Novak Djokovic បានបង្ហាញនូវទម្រង់លេង ដ៏ល្អមួយទៀតដើម្បីផ្តួលកីឡាករ Daniel Elahi Galan និងឈានដល់ជុំទី៤ French Open ។ កីឡាករសញ្ជាតិស៊ែប៊ីវ័យ៣៣ឆ្នាំរូបនេះបានឈ្នះពានរង្វាន់Grand Slam លើកទី១៨ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនបុរសចិត្តធំទាញកាំបិតផ្គាក់កាប់មេប៉ុស្តិ៍

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ពិតជាថ្លើមធំមែនហ៊ានយកកាំបិតកាប់ទៅលើមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែខ្ទុមបណ្តាលឱ្យរងរបួស ខណៈដែលពេលមេប៉ុស្តិ៍ដឹកនាំកម្លាំងចុះទៅបង្ក្រាបករណីហិង្សាក្នុងគ្រួសារខ្លួនហើយក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ករណីនេះបានកើតឡើងនារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ តាមប្រភពបានឱ្យដឹងថានៅវេលាម៉ោង៣៖៤១នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុមបានទទួលពាក្យបណ្តឹងពីឈ្មោះ ភី ចិន្តា ... Read More »

កងកម្លាំងនគរបាលក្រុងតាខ្មៅចាប់ខ្លួនជនល្មើស៤នាក់ក្នុងចំណោម៥នាក់ដែលយកដែកបំពង់ទីបវាយប្លន់យកម៉ូតូជនរងគ្រោះបានសម្រេចនៅខេត្តតាកែវ

ខេត្តកណ្តាល៖ កងកម្លាំងនគរបាលក្រុងតាខ្មៅ បានចេញល្បាតជួបប្រទះ ជនល្មើស៥នាក់ដែលទើបធ្វើសកម្មភាពយកដែកបំពង់ទីបវាយប្លន់យកម៉ូតូមួយគ្រឿងបានសម្រេចនៅចំណុចដើមទ្រាំង តាមផ្លូវជាតិលេខ៣ ក្នុងទឹកដីខេត្តតាកែវ ដោយដេញឃាត់ខ្លួនមកវិញបាន៤នាក់ និងរត់គេចខ្លួនម្នាក់ ។ សកម្មភាពវាយប្លន់យកម៉ូតូនេះបាន កើតឡើងកាលពីវេលាម៉ោង១៥៖៥០នាទី រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចដើមទ្រាំង ... Read More »

រថយន្ត២គ្រឿងបុកគ្នាបណ្តាលឲ្យដាច់​កង់​ចេញពី​រថយន្ត

​ភ្នំពេញ​៖ រថយន្ត​ស៊េរីទំនើប២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង​បណ្តាល​ឲ្យ​ដាច់​កង់​ចេញពី​រថយន្ត​។ ហេតុការណ៍​នេះបានកើតឡើង​នៅវេលា​ម៉ោង១២និង៥០​នាទី រំលងអធ្រាត្រឈានចូល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ ២០២០ តាមបណ្តោយផ្លូវលេខ៧៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​ ​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស GS300 ពាក់ស្លាកលេខ ... Read More »

បើករថយន្តបុកអ្នកជិះម៉ូតូរបួសធ្ងន់៣នាក់ រួចព្យាយាមបើករត់គេច

       ខេត្តពោធិ៍សាត់ ៖ អ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1H -5984 និងអ្នករួមដំណើរចំនួន២នាក់ទៀតបានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយសារត្រូវអ្នកបើកបររថយន្តម៉ាកឡិចស៊ីស Rx៣៣០ ពណ៌ស ពាក់ស្លាកលេខ ... Read More »

អ្នកណាមិនរន្ធត់! បើកំពុងនាំគ្នាជូតម៉ូតូក្រោមផ្ទះត្រូវរន្ទះបាញ់ឆក់យកជីវិតប្តីយ៉ាងផុយបែបនេះ!!

ខេត្តពោធិ៍សាត់ ៖ កាលពីរសៀលម្សិលមិញថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ នៅចំណុចត្រពាំងស្លា ស្ថិតនៅក្នុងភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះធម្មជាតិ(រន្ទះបាញ់)មួយបានកើតឡើង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ស្រស់ៗនៅនឹងមុខប្រពន្ធ និងកូនស្រីតូច។ ... Read More »

ឃាត់ខ្លួនក្មេងស្ទាវ៣នាក់ប្រើដាវកាប់ជនរងគ្រោះម្នាក់របួសធ្ងន់

ខេត្តសៀមរាប ៖  កម្លាំងអធិការដ្ឋាននគរបាលស្រុកវ៉ារិនបានឃាត់ខ្លួនក្មេងទំនើងចំនួន ០៣នាក់ ករណីហិង្សាដោយចេតនា កាលពីរសៀលថ្ងៃសៅរ៍ទី០៣ ខែតុលា ឆ្នាំ២០២០នៅលើដងផ្លូវលេខ២៦៦ ចំណុចភូមិទួលរមៀត ឃុំវ៉ារិន ស្រុកវ៉ារិន។  អធិការនៃអធិការដ្ឋានស្រុកវ៉ារិនលោកវរសេនីយ៍ឯក ហុង ប៉ូហេងបានបញ្ជាក់ថា អំពើហិង្សាដោយចេតនានេះបង្កដោយជនសង្ស័យចំនួន០៣នាក់មាន៖ ... Read More »