ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ខាងបំពុលសង្គម អ្នកគួរបញ្ឈប់ទៅម្ចាស់ Facebook ឈ្មោះ​ Srey Mom Online កុំឱ្យប្រជាពលរដ្ឋយល់ច្រឡំ

ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ​ ផន​ ឌីម៉ង់​ ដែលប្រេីប្រាស់ហ្វេសបុកផេកឈ្មោះ​ Srey Mom Online មកឡាយវីដេអូចាស់ករណីអគ្គិភ័យ​ ត្រូវបានសមត្ថកិច្ចកោះហៅឲ្យចូលខ្លួនមកបំភ្លឺ​ និងបានសារភាពកំហុសជាសាធារណៈនៅព្រឹកថ្ងៃទី៣​ ខែតុលា​ ឆ្នាំ២០២០នេះ​ ។  ក្រុមការងារព័ត៌មាន ... Read More »

លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ អះអាងថា៖ ខ្លួនបានឆ្លងជំងឺកូវីដ-១៩, រីឯលោកស្រី យីងឡាក់ កំពុងធ្វើចត្តាឡីស័ក

អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៣ខែតុលា ឆ្នាំ២០២០នេះ បានចុះផ្សាយថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់(Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្តីថៃ ដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេសនោះ បានអះអាងថា លោកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ... Read More »

លោក សាយ សំអាល់ លើកទឹកចិត្តឱ្យអ្នកថតរូបបន្តផ្តិតយករូបភាពស្អាតៗតាមតំបន់ការពារធម្មជាតិ នៅកម្ពុជា

ភ្នំពេញ៖ សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តដល់អ្នកថតរូបទាំងអស់ បន្តចូលរួមផលិតរូបភាពស្អាតៗ នៅតាមតំបន់ការពារធម្មជាតិនានានៅប្រទេសកម្ពុជា ដើម្បីជាការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋកម្ពុជា។  ការលើកឡើងរបស់លោករដ្ឋមន្រ្តីក្រសួងបរិស្ថានបែបនេះ  ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកថតរូបមេត្រីភាពបរិស្ថាន រៀបចំឡើង នាល្ងាចថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំជូត ... Read More »

ក្រុមជនដៃដល់យកដុំថ្មគប់លេីអ្នកបេីកបររថយន្តស្លាប់សារភាព​ថាធ្លាប់គប់កញ្ចក់រថយន្តគេ៦លើក

ខេត្តកំពង់ចាម ៖​ នៅពេលនេះសមត្ថកិច្ចបានឃាត់ខ្លួន​បញ្ជូនទៅតុលាការចាត់ការតាម​ច្បាប់ចំពោះក្រុមជន​សង្ស័យដែលរពឹស​​ដៃយកដុំថ្មគប់​កញ្ចក់​រថយន្ត​បែកធ្លាយទៅត្រូវចំអ្នកបេីកបរតាមផ្លូវ​នៅ​ពេលយប់​ ហេីយរេចង្កូតទៅបុកដើម​កៅស៊ូ​នៅចំណុចឃុំបុសខ្នុរ​ ស្រុកចំការ​លេី​បណ្តាលឲ្យស្លាប់ភ្លាមៗ​នៅនឹងកន្លែង​ ។ ​  ជនសង្ស័យ​ទាំង២នាក់គឺទី១-ឈ្មោះ ឈឿន ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិ៣៤ ... Read More »

អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អាមេរិក និយាយថា៖ យើង​មាន​ឆន្ទៈ​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​អាមេរិក ដោយ​សុច្ឆន្ទៈ និង​ស្មោះត្រង់

អន្តរជាតិ៖ បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​ ដកស្រង់លោក Cui Tiankai អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អាមេរិក ថ្លែង​នៅក្នុង​កម្មវិធី​ប្រារព្ធ​ខួប​សាធារណរដ្ឋ​ចិន​តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​១ ខែតុលាឆ្នាំ២០២០ ​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​មាន​ឆន្ទៈ​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​អាមេរិក ដោយ​សុច្ឆន្ទៈ និង​ស្មោះត្រង់ ហើយ​ប្រទេស​ទាំងពីរ​គួរតែ​ស្តារ​ទំនាក់ទំនង ... Read More »

រដ្ឋាភិបាលតួ​ក​គី ចាប់ផ្ដើម​អនុវត្ត​ច្បាប់​ថ្មី​ដែល​នឹង​រឹតបន្តឹង​បណ្ដាញ​សង្គម​ដូចជា Facebook និង Twitter ជាដើម

អន្តរជាតិ៖ បណ្ដាញ​សង្គម​មួយចំនួនដូចជា៖ Facebook និង Twitter ជាដើម ត្រូវបានរដ្ឋាភិបាលតួ​ក​គី ចាប់ផ្ដើម​អនុវត្ត​ច្បាប់​ថ្មី​ដែល​នឹង​រឹតបន្តឹង​ក្នុងការ​គ្រប់គ្រង​បណ្ដាញ​សង្គមទាំងនេះ នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ២០២០។ មិនតែប៉ុណ្ណោះ អាចនឹងបាត់​មុខ​ពី​ប្រទេសតួ​ក​គី ​ក្នុងករណី​ពួកគេ​មិនបាន​លុប​ការ​បង្ហោះ​ដែលមាន​ខ្លឹមសារ​ចម្រូងចម្រាស​។​ ចំពោះច្បាប់​ថ្មី​គ្របដណ្ដប់​លើ​បណ្ដាញ​សង្គម ... Read More »

ប្រជាពលរដ្ឋក្រីក្រ ១៤៤ខ្នងផ្ទះ នៅខណ្ឌចំការមន ទទួលផ្ទាំងសឡា១កំប្លេរពីអង្គការមូលនិធិសប្បុរសធម៌ ឆឺជី-កម្ពុជា

ភ្នំពេញ ៖ អង្គការមូលនិធិសប្បុរសធម៌ឆឺជី និងសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់ផ្ទាំងអំពូលសឡាដល់ប្រជាពលរដ្ឋចំនួន ១៤៤ខ្នងផ្ទះ ដែលរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ ។ ពិធីផ្តល់អំពូលប្រើពន្លឺព្រះអាទិត្យ (សឡា) នេះ ... Read More »

បុរសម្នាក់ត្រូវបានកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនពាក់ពន្ធ័នឹងករណីចែកចាយនិងប្រើប្រាស់នូវសារធាតុញៀន

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់នូវសាធាតុញានដោយខុសច្បាប់ នៅលាម៉ោង ១៦៖០០នាទីថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២០ ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ មន្រ្ដី ... Read More »

ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ ជាថ្ងៃទី៣នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសឱ្យដឹងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះ មានរយៈពេលត្រឹមតែ១៩ថ្ងៃប៉ុណ្ណោះ ហើយនឹងបិទបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ សម្រាប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ ... Read More »

អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះប្រមូលសំរាមនិងលាងសម្អាតផ្លូវក្រោយភ្លៀងមួយមេធំ

ភ្នំពេញ​៖​ នៅរសៀលថ្ងៃទី២​ ខែតុលា​ឆ្នាំ២០២០​ មានភ្លៀងធ្លាក់មួយមេយ៉ាងធំធ្វេីឲ្យតំបន់មួយចំនួនជន់លិចពិបាកដល់ប្រជាពលរដ្ឋរស់នៅនិងធ្វេីដំណេីរ។ ជាមួយគ្នានោះផងដែរយេីងសង្កេតឃេីញថា​ ក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ក៏មានការជន់លិចតាមបណ្តាផ្លូវមួយចំនួន​ដែរ លុះព្រឹកថ្ងៃទី៣​ ខែឆ្នាំដដែលស្ថានភាពទឹកក៏ស្រកទៅវិញតាមតំបន់មួយចំនួន​ និងមានកាកសំណល់សំរាមក៏ដូចជាភក់ជ្រាំនៅលេីដងផ្លូវ ទេីបអាជ្ញាធរសង្កាត់ចោមចៅទី៣​បញ្ជាផ្ទាល់ពីលោក​ វ៉ា​ សាវឿន​ ចៅសង្កាត់​ ... Read More »

ក្រោយ CEO ក្រុមហ៊ុន Tesla Inc ប្រកាសឈានជើងចូលទីផ្សារឥណ្ឌា ក៏យល់ព្រមទិញក្រុមហ៊ុនផលិតអាគុយរបស់អាល្លឺម៉ង់

អន្តរជាតិ៖ បើតាមការអះអាងរបស់លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla Inc បានបង្ហាញនៅថ្ងៃសុក្រទី២ ខែតុលាឆ្នាំ២០២០ថាក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គីសនី របស់សហរដ្ឋអាមេរិកមួយនេះ នឹងឈានជើងចូលទៅកាន់ទីផ្សារប្រទេសឥណ្ឌា នៅឆ្នាំ២០២១ខាងមុខ ហើយការចូលទៅកាន់ទីផ្សារឥណ្ឌារបស់ក្រុមហ៊ុនTesla អាចនឹងកើតឡើងចំពេលដែលលោកនាយករដ្ឋមន្ត្រីឥណ្ឌាNarendra Modi ... Read More »

បុរសម្នាក់សង្ស័យមានសតិមិនល្អរំខានផ្ទះប្រជាពលរដ្ឋតាំងពីយប់រហូតដល់ព្រឹកត្រូវបានឃាត់ខ្លួនបញ្ជូនទៅមន្ទីរសង្គមកិច្ច

ភ្នំពេញ ៖ នគរបាលបានឃាត់ខ្លួនបុរសម្នាក់ដែលមានសតិមិនល្អបង្កសំឡេងរំខានដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរខាងហើយកម្លាំងនគរបាលប៉ុស្តិ៍បានចុះធ្វើអន្តរាគមន៍តាំងពីយប់រហូតដល់ព្រឹកទើបឃាត់ខ្លួននាំយកទៅស្នាក់ការប៉ុស្តិ៍។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នៅចំណុចក្បែររង្វង់មូលផ្សារដើមថ្កូវ ខណ្ឌចំការមន ។ បុរសដែលរំខានការរស់នៅរបស់អ្នកជិតខាងនោះឈ្មោះ ឆាយ ឧត្ដម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២៧ ផ្លូវលេខ៤៩៦ ... Read More »

បេក្ខភាពប្រធានាធិបតី លោកបៃឌិន ធ្វើតេស្តអវិជ្ជមានកូវីដ​-១៩

ក្រោយពេលលោកត្រាំ​បានឆ្លងកូវីដ​-១៩ បេក្ខភាពប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានទៅធ្វើតេស្ត ផងដែរ ដោយខ្លាច​ឆ្លងពីលោកត្រាំ ដោយសារតែរូបលោកនិងលោកត្រាំ បានជួបគ្នាកាលពីថ្ងៃទី​២៩​ខែកញ្ញា ក្នុងការតស៊ូមតិផ្ទាល់ជាលើកដំបូង​។ ប៉ុន្តែពេលនោះលោកបៃឌិនបាន រក្សាគម្លាតយ៉ាងល្អពីលោកត្រាំ​។ លោកវេជ្ជបណ្ដិត Kevin ... Read More »

UEFA អនុញ្ញាតឱ្យអ្នកគាំទ្រវិលត្រឡប់ទៅកាន់កីឡដ្ឋានវិញត្រឹម៣០ភាគរយប៉ុណ្ណោះ

UEFA ចង់កសាងវឌ្ឍនភាពដែលបានធ្វើនៅព្រឹត្តិការណ៍ UEFA Super Cup ដែលមានអ្នកគាំទ្រជាង១៥០០០ នាក់ដោយអនុញ្ញាតឱ្យក្រុម និងប្រទេសនានាមានអ្នកគាំទ្រមានវត្តមាននៅក្នុងពហុកីឡដ្ឋានដែលមានសមត្ថភាពត្រឹម៣០ភាគរយ។ នេះជាកន្លែងដែលច្បាប់ក្នុងស្រុកអនុញ្ញាត ហើយវានឹងចាប់ផ្តើមជាមួយនឹងការប្រកួតអន្តរជាតិនាពេលខាងមុខនេះដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ UEFA នឹងបន្តឃ្លាំមើលស្ថានការណ៍នេះ ប៉ុន្តែមេដឹកនាំរបស់ខ្លួនជឿជាក់ថាពេលវេលាបានមកដល់ហើយដែលអ្នកគាំទ្រវិលត្រឡប់ទៅកីឡដ្ឋានវិញអាចនឹងកាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីវិបត្ដិដោយសារកង្វះអ្នកគាំទ្រ។ អ្វីគ្រប់យ៉ាងអាស្រ័យលើអាជ្ញាធរនៃប្រទេសនីមួយៗ ប៉ុន្តែការមានវត្តមានសម្រាប់អ្នកទស្សនាក្នុងកីឡដ្ឋានសម្រាប់ការប្រកួតបាល់ទាត់ម្តងទៀត ... Read More »

Tottenham យល់ព្រមលើកិច្ចព្រមព្រៀងខ្ចីជើងកីឡាករ Carlos Vinicius ពី Benfica

ក្លិបយក្សព័រទុយហ្គាល់បានប្រកាសថា ក្រុមមាន់ខ្នាយមាស Tottenham បានឈានដល់កិច្ចព្រមព្រៀងដើម្បីចុះកុងត្រាកីឡាករ Carlos Vinicius ក្នុងលក្ខខណ្ឌខ្ចីជើងពី Benfica រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ កិច្ចព្រមព្រៀងខ្ចីជើងដំបូងក្នុងតម្លៃ២,៧លានផោនសម្រាប់ Carlos Vinicius ក៏រាប់បញ្ចូលទាំងជម្រើសទិញ៤១លានផោន ទោះបីជាចំនួនទឹកប្រាក់ដែលត្រូវបង់សម្រាប់ខ្ចីជើងនឹងត្រូវបានកាត់ប្រសិនបើអនុវត្តគ្រប់លក្ខខណ្ឌ។ ក្រុមមាន់ខ្នាយមាស ... Read More »

រដ្ឋមន្ត្រី ទេសចរណ៍ បង្ហាញការគាំទ្រពេញទំហឹង “សហគមន៍បាគងភូមិខ្ញុំ”

ខេត្តសៀមរាប៖ ស្របតាមគោលនយោបាយទេសចរណ៍ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ឱ្យខេត្តសៀមរាបមានផលិតផលទេសចរណ៍ថ្មីៗបន្ថែមលើសពីតំបន់បេតិកភណ្ឌពិភពលោកនោះ ឥលូវនេះ «សហគមន៍បាគងភូមិខ្ញុំ» បានអភិវឌ្ឍន៍ខ្លួនយ៉ាងស្រស់ឆើតឆាយលើទឹកដីឃុំបាគង ស្រុកប្រាសាទបាគង អាចបម្រើបានស្ទើរតែគ្រប់សេចក្ដីត្រូវការរបស់ភ្ញៀវទេសចរក្នុងប្រទេស ។ សហគមន៍បាគងភូមិខ្ញុំនេះ បានបើកទទួលបម្រើសេវាកម្មជូនភ្ញៀវទេសចរក្នុងស្រុករយៈពេលជិតមួយខែមកហើយ ហើយទទួលបានការគាំទ្រពីភ្ញៀវទេសចរគួរឱ្យកត់សម្គាល់ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញចលនាទេសចរផ្ទៃក្នុង ... Read More »

អណ្តូងទឹកចំនួន៦ត្រូវបានប្រជាពលរដ្ឋក្នុងស្រុក២ ទទួលយកប្រើប្រាស់ពីលោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា

ខេត្តសៀមរាប៖ អណ្តូងទឹកចំនួន៦ក្នុងស្រុកចំនួន២ ក្នុងភូមិពាក់ស្ពៀ ភូមិថ្នល់ដាច់ ភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង និងភូមិទូលក្រួស ភូមិពើងឆាត ភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានលោក ខាន់ ... Read More »

«អំពីបុណ្យកឋិនទាន»

កឋិនទានគឺបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ ។ រយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ២៩ថ្ងៃ គឺចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្តិក ហើយបើខុសពីសម័យកាលនោះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយ ក៏មិនអាចហៅថា ... Read More »

ខឹងសមត្ថកិច្ចនៅស្ថានីយ ជញ្ជីងថ្លឹងរថយន្តស្រុកសន្ទុក ជម្រិតទារលុយច្រើនៗពេក តៃកុងរថយន្តធំៗ ចតបិទផ្លូវស្ទះជាង២ម៉ោង

ខេត្តកំពង់ធំ៖ អ្នកធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៦ ត្រូវកកស្ទះចរាចរណ៍ជាង២ម៉ោង ដោយសារតែរថយន្តដឹកទំនិញធំៗ ចតរថយន្តបិទផ្លូវ ជាការបង្ខំចិត្តសំណូមពរឱ្យខាងស្ថានីយជញ្ជីងថ្លឹងរថយន្ត កុំយកទម្លាប់មកអនុវត្តក្នុងការកៀបជម្រិតទារលុយតាមចិត្តខ្លួនចង់បានទាំងបំពានមកលើពួកគាត់។  សូមរម្លឹកថា៖ កន្លែងស្ថានីយថ្លឹងរថយន្តនៅស្រុកសន្ទុកនេះ កន្លងទៅមានរឿងអាស្រូវច្រើន ពិសេសអនុញ្ញាតឱ្យឡានផ្ទុកលើសទំងន់បើកកាត់ដោយមិនបាច់ចូលថ្លឹងថ្នូរនិងលុយ។ ជាក់ស្តែងខាងតំណាងអយ្យការបញ្ជាឱ្យខាងកម្លាំងកងរាជអាវុធហត្ថខេត្តចាប់រថយន្តដឹកខ្សាច់ ពីខេត្តកំពង់ចាម ដឹកយកទៅផ្គត់ផ្គង់ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី និងឃាត់ខ្លួនតៃកុងរថយន្ត ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចទូរស័ព្ទដៃគេ

ភ្នំពេញ៖ នៅថ្ងទី២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ នៅចំណុចបន្ទប់ជួលលេខ៦ក្រុមទី២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ  មានករណីជនសង្ស័យម្នាក់ចូលទៅលួចយកទូរស័ព្ទដៃរបស់គេម៉ាក Oppo F9 ប៉ុន្តែជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។ ជនសង្ស័យមានឈ្មោះ សាយ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនថៅកែដីឡូត៍ពូកែប្រើល្បិចបោកយកដីពីប្រជាពលរដ្ឋនិង អួតអាងថាមានខ្នងអ្នកធំ

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនថៅកែដីឡូត៍ដែលពូកែប្រើល្បិចឆបោកយកដីពីប្រជាពលរដ្ឋ និង អួតអាងថាមានខ្នងអ្នកធំ ។ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបង្ហើបឱ្យដឹងថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ឈ្មោះ ... Read More »

គីម ជុងអ៊ុន ជូនពរលោកត្រាំឆាប់ជាសះស្បើយពីជំងឺ

ក្រោយទទួលបានដំណឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងភរិយាឆ្លងកូវីដ​-១៩មក មេដឹកនាំជាច្រើននៅជុំវិញពិភពលោក បានជូនពរលោកត្រាំ​ឆាប់ជាសះស្បើយ ឆ្លងផុតដំណាក់កាលដ៏លំបាកនេះ។ ក្នុងចំណោមមេដឹកនាំដែលជូនពរលោកត្រាំ មានទាំងមេដឹកនាំកូរ៉េខាងជើងផងដែរ។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើលិខិតជូនពរលោកត្រាំ​ឲ្យឆាប់ជាសះស្បើយពីជំងឺកូវីដ​-១៩​។ សារព័ត៌មានជាតិកូរ៉េខាងជើង ... Read More »

ក្រសួងមហាផ្ទៃ សម្រេចបញ្ចូលគណបក្សឯកភាពជាតិខ្មែរ ក្នុងបញ្ជីគណបក្សនយោបាយជាផ្លូវការ

ភ្នំពេញ៖ នាថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០ម្សិលមុិញ ក្រសួងមហាផ្ទៃ បានសម្រេចបញ្ចូលគណបក្សឯកភាពជាតិខ្មែរ ដែលមានឈ្មោះសរសេរជាអក្សរកាត់ «គ.ឯ.ជ.ខ» ដែលមានទីស្នាក់ការកណ្ដាលតាំងនៅផ្ទះលេខA០៨៦ ភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ... Read More »

កងរាជអាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួន ជនសង្ស័យ​ពីរនាក់ប្តី​ប្រព​ន្ធជួញដូរ​ថ្នាំញៀន​យ៉ាងសកម្មនៅ​ស្រុក​ពាមរ​ក៍ដកហូតថ្នាំញៀន​បាន៣៨៧កញ្ចប់

ខេត្តព្រៃវែង​៖ ដោយមាន​បទបញ្ជា​ពី លោក​ឧត្ដមសេនីយ៍ត្រី ឈួន គីម​សាន​មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្តព្រៃវែង ​និង​មានការ​សម្របសម្រួលពី​លោក ទុង រតនា ព្រះរាជអាជ្ញា​ស្តីទីអម​សាលាដំបូង​ខេត្តព្រៃវែង លោក​វរសេនីយ៍ទោ ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌បាន​ដឹកនាំ​កម្លាំង​ចុះសហការ​ជាមួយ​កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ពាមរ​ក៍ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី​២​ ខែតុលា​ ... Read More »

ផ្ទះជាង៤០ខ្នងរងការខូចខាតនិងរបួសមនុស្ស២នាក់ដោយសារខ្យល់កន្ត្រាក់នៅខេត្តតាកែវកាលពីម្សិលមិញ

ខេត្តតាកែវ៖ មានភ្លៀងនិងខ្យល់កន្ត្រាក់ស្ទើរទូទាំងប្រទេស កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ ។ ដោយឡែក សម្រាប់ខេត្តតាកែវវិញ បាតុភូតធម្មជាតិនេះធ្វើឱ្យផ្ទះជាង៤០ខ្នង រងការខូចខាតនិងរបួសមនុស្ស២នាក់ ។ តាមរបាយការណ៍ពីអាជ្ញាធរដែលយើងទើបទទួលបានបង្ហាញថា ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋចំនួន២ស្រុកគឺស្រុកសំរោងចំនួន៣ខ្នង និងស្រុកកោះអណ្ដែត ... Read More »

រថយន្តបុកម៉ូតូបុគ្គលិកធនាគារឯកជនស្លាប់ម្នាក់ របួសស្រាលម្នាក់

ខេត្តកំពង់ធំ៖ បុគ្គលិកធនាគារស្ថាបនាម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបុគ្គលិកក្រុមហ៊ុនផ្សេងម្នាក់ទៀតរបួសស្រាលដោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយរថយន្ត បុកម៉ូតូកាលពីថ្ងៃសុក្រ ១៥កើត ខែ អស្សុជ ឆ្នាំជូត ទោស័កព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០វេលា ម៉ោង ៤ ... Read More »

កុមារាម្នាក់ត្រូវឆ្កែខាំ២០ថ្ងៃធ្វើទុក្ខធ្ងន់ប្រធានមន្ទីរសុខាភិបាលខេត្តសម្រេចចិត្តបញ្ជូនទៅព្យាបាលបន្ត

ខេត្តបន្ទាយមានជ័យ៖កុមារាម្នាក់ត្រូវឆ្កែខាំ២០ថ្ងៃមកហើយត្រូវបានក្រុមគ្រួសារយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ តែគ្រូពេទ្យពិនិត្យឃើញថា មានរោគសញ្ញា ជំងឺឆ្កែឆ្កួតកម្រឹតធ្ងន់ធ្ងរទើបលោក ប្រធានមន្ទីរសុខាភិបាលខេត្តសម្រេចបញ្ជូនបន្តទៅមន្ទីរខេត្តបាត់ដំបងដោយក្នុងនោះមានសមាជិក៦នាក់ទៀតក៏ត្រូវនាំទៅចាក់ថ្នាំការពារផងដែរ ។         លោកវេជ្ជបណ្ឌិតឡេ  ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារដោយពិនិត្យឃើញស្ថានភាពជំងឺបែបនេះក៏រាយការណ៍បន្ទាន់ទៅកាន់មន្ទីរ(RRT )និង ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពជា ... Read More »

ព្រះមហាក្សត្រ និងសម្តេចម៉ែ ស្តេចយាងក្នុងព្រះរាជពិធីបុណ្យខួបប្រសូត ការយាងសោយព្រះទិវង្គតរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យខួបប្រសូត ... Read More »

បទអន្តរាគមន៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍ កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ

ភ្នំពេញ៖ នេះជាបទអន្តរាគមន៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ។  ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា លោក អាន សុខខឿន នៅក្នុងកិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ថ្ងៃទី០១ ខែតុលា ... Read More »

ពលករខ្មែរលួចឆ្លងដែនចូលប្រទេសថៃ៥នាក់ត្រូវទាហានថៃចាប់បញ្ជូនមកកម្ពុជាវិញ

ខេត្តបន្ទាយមានជ័យ៖យោងតាមការចុះផ្សាយสระแก้ว-77 ข่าวเด็ด-កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះថា កងកម្លាំងការពារព្រំដែនថៃកំពុងធ្វើការរឹតបន្តឹង បញ្ហាលបលួចចូលប្រទេសថៃដោយខុសច្បាប់ ជាពិសេសតាមច្រករបៀង អំឡុងពេលបិទព្រំដែន ដើម្បីទប់ទល់ការរាតត្បាតជំងឺកូវីដ-19 តាមបន្ទាត់ព្រំដែនកម្ពុជា ថៃខេត្តស្រះកែវ យ៉ាងតឹងរ៉ឹង ។  ចុងក្រោយ សមត្ថកិច្ចទាហានប្រាណកងរយទី1205 ... Read More »