ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

យុវជនម្នាក់ទម្លាយរឿងប៊ិះផុងអស់ខ្លួនប្រាណជាមួយថៅកែផលិតកម្ម DL

ភ្នំពេញ៖ ថ្មីៗនេះមានលេចចេញករណីយុវជនជាច្រើនលង់ជឿចាញ់បោកចាងហ្វាងផលិតកម្ម DL អស់ប្រាក់ជាច្រើនសន្ធឹកសន្ធាប់។ ស្រាប់តែពេលនេះមានលេចចេញរឿងថ្មីមួយទៀត គឺយុវជនម្នាក់បានទម្លាយអំពីល្បិចកលរបស់ចាងហ្វាងរូបនេះថាបានបោកបញ្ឆោទអូសទាញខ្លួនឲ្យធ្វើធ្វើតេស្ត ដែលតាមការពិតគឺជារូបភាពចង់បានខ្លួនប្រាណប៉ុណ្ណោះ។ ​កន្លងមកមិនធ្លាប់មានយុវជនដែលហ៊ានចេញមុខទម្លាយការពិតនៅពីក្រោយថៅកែផលិតកម្មម្នាក់ដែលបានបោកប្រាស់ប្រាក់ និងអូសទាញចង់បានខ្លួនប្រាណជាថ្នូនឹងការចូលសិល្បៈនោះទេ។ ថ្មីៗនេះយុវជនម្នាក់បានទម្លាយរឿងរ៉ាវនេះក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកធ្លាប់បានចាញ់បោកបុគ្គលខាងលើដែលគេស្គាល់ថាឈ្មោះមករា ដោយបុគ្គលរូបនេះបានអូសទាញ ដោយសន្យាថាឲ្យលោកសម្តែងក្នុងភាពយន្តថ្មីមួយក្នុងតំណែងជាតួឯក។ លោកបញ្ជាក់ថា រឿងរ៉ាវនេះបានកើតឡើងជាង៤ឆ្នាំកន្លងមកហើយ។ ... Read More »

ក្រុមបាតុករសម្រុកចូលមន្ទីរឃុំឃាំងរំដោះអតីតប្រធានាធិបតី Kyrgyzstan

អតីតប្រប្រធានាធិបតីKyrgyzstan លោក Almazbek Atambayev ត្រូវបានក្រុមបាតុករនៅក្នុងប្រទេសនេះ​រំដោះចេញពីមន្ទីរឃុំឃាំងនៅទីក្រុង ​Bishkek ។​ សារព័ត៌មាន RIA Novosti បានផ្សាយថា ការរំដោះអតីតប្រធានាធិបតីបានធ្វើឡើងនៅវេលាម៉ោង​៤ និង​៣០នាទី ​ថ្ងៃទី​៦ ខែតុលា ... Read More »

ប្រធាន​គណៈកម្មការ​អឺរ៉ុប ក្រោយ​ប៉ះពាល់​ជាមួយ​មនុស្ស​ម្នាក់​ដែល​កើត​ជំងឺ​កូ​វីដ​-១៩ ពេលនេះកំពុង​ដាក់​ខ្លួនឯង​នៅ​ដាច់ដោយឡែក

អន្តរជាតិ៖ អ្នកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុបបានអះអាងថា៖ បន្ទាប់ពីរូបគាត់ បានប៉ះពាល់​ជាមួយ​មនុស្ស​ម្នាក់​ដែល​កើត​ជំងឺ​កូ​វីដ​-១៩ ពេលនេះអ្នកស្រី កំពុង​ដាក់​ខ្លួនឯង​នៅ​ដាច់ដោយឡែកពីគេ ​។ ​ជាក់ស្តែង ប្រធាន​គណៈកម្មការ​អឺរ៉ុបរូបនេះ បាន​បញ្ជាក់តាមរយៈ​បណ្ដាញ​សង្គម ... Read More »

ប្រធាន​ធនាគារពិភពលោក​ អះអាងថា៖ ដើម្បី​បញ្ចៀស​វិបត្តិ​សេដ្ឋកិច្ច លោកទទូច​ឲ្យ​ប្រទេស​អ្នកមាន និង​អ្នកវិនិយោគ លុបចោល និង​រៀបចំ​បំណុល​សារជាថ្មី

អន្តរជាតិ៖ ដើម្បី​បញ្ចៀស​វិបត្តិ​សេដ្ឋកិច្ច និង​បំណុល​ធ្ងន់ធ្ងរ​ដែល​កើតឡើង​ដោយសារ COVID-19 លោក David Malpass ប្រធាន​ធនាគារពិភពលោក កាលពីថ្ងៃទី​៤ ខែតុលា​ ឆ្នាំ២០២០ថ្មីៗនេះ បានទទូច​ឲ្យ​ប្រទេស​អ្នកមាន និង​អ្នកវិនិយោគ លុបចោល និង​រៀបចំ​បំណុល​សារជាថ្មីហើយ​ទទូច​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​ ... Read More »

នៅថ្ងៃទី០៩ ខែតុលា សម្ដេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី លើរបៀបវារៈចំនួន៣សំខាន់ៗ

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ឱ្យដឹងថា៖ នៅថ្ងៃទី០៩ ខែតុលា សម្ដេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី លើរបៀបវារៈចំនួន៣សំខាន់ៗ។ ដោយលម្អិតថា៖ ... Read More »

សហព័ន្ធកីឡាអុកចត្រង្គ អញ្ជើញអ្នកស្រលាញ់អុក ២៤ខេត្ត ក្រុង មកទទួលវគ្គបណ្តុះបណ្តាល

ភ្នំពេញ៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ម្សិលមុិញ  បានអញ្ជើញភាគីពាក់ព័ន្ធ ក៏ដូចជាអ្នកដែលស្រឡាញ់វិស័យកីឡាអុកចត្រង្គ ប្រមាណជាង ៣០នាក់ មកពី២៤ខេត្ត ក្រុង ដើម្បីមកទទួលចំណេះដឹងថ្មីៗ ពីវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាអុកចត្រង្គកម្រិតជាតិ នៅពហុកីឡដ្ឋានជាតិ។ បើតាមលោក ... Read More »

រដ្ឋបាលខណ្ឌសែនសុខ បានបន្តសកម្មភាពប្រមូលនិងដឹកជញ្ជូនសំរាមតាមសង្កាត់និងផ្លូវធំៗក្នុងខណ្ឌ​របស់ខ្លួន

ភ្នំពេញ៖  នៅយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខណ្ឌសែនសុខ បានបន្តសកម្មភាពប្រមូល និងដឹកជញ្ជូនសំរាមតាមសង្កាត់ និងផ្លូវធំៗក្នុងខណ្ឌ​របស់ខ្លួន ដោយមានការយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់រថយន្តដឹកសំរាមចំនួន៤គ្រឿងនិងតៃកុងឡាន សហការជាមួយរដ្ឋបាលខណ្ឌ សង្កាត់ទាំង៦ រួមទាំងភ្នាក់ងារអនាម័យចំនួន២នាក់ក្នុងមួយសង្កាត់ចេញធ្វើអន្តរាគមន៍ប្រមូលសំរាមទាំងថ្ងៃទាំងយប់។ ព្រមជាមួយគ្នានេះដែរអាជ្ញាធរខណ្ឌក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ សូមចូលរួមសហការ ... Read More »

ព្រឹទ្ធសភាអាមេរិកបិទទ្វារ ២សប្តាហ៍ទប់ស្កាត់ការឆ្លងកូវីដ​-១៩

ព្រឹទ្ធសភាអាមេរិកបានសម្រេច​បិទទ្វាររយៈពេល​២សប្តាហ៍រហូតដល់ថ្ងៃទី​១៩ខែតុលាទើបវិលត្រឡប់មកធ្វើការវិញ​។ ការសម្រេចបិទទ្វារព្រឹទ្ធសភានេះគឺក្រោយប្រធានាធិបតី ដូណាល់ ត្រាំ និង​សមាជិកព្រឹទ្ធសភា៣រូបឆ្លងកូវីដ​-១៩​ ។ សូមបញ្ជាក់ផងដែរថា សមាជិកព្រឹទ្ធសភាអាមេរិក លោក Mitch McConnell តំណាង សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ បានផ្អាកកិច្ចប្រជុំរយៈពេលខ្លី តាមច្បាប់កំណត់។ ... Read More »

រថយន្តធុនធំពីរគ្រឿងបុកគ្នាបណ្តាលឲ្យគាបអ្នកបើកបរម្នាក់ក្នុងរថយន្តរងរបួសធ្ងន់

ភ្នំពេញ: រថយន្តក្រឡុកស៊ីម៉ងត៍បើកឆ្លងផ្លូវត្រូវរថយន្តបែនដឹកដីខ្សាច់បើកទៅត្រង់បុកពេញទំហឹងបណ្តាលឲ្យគាបអ្នកបើកបរម្នាក់ក្នុងរថយន្តរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះ=ឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ក្រឡុកស៊ីម៉ងត៍ ពណ៌ស ពាក់ស្លាកលេខ ... Read More »

ព្រឹកស្អែក..! សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធ មជ្ឈមណ្ឌលកំសាន្តព្រីនស៍ម៉ាណ័រ

ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃពុធ ៥ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន ... Read More »

ប្រជាជនហ្វីលីពីន បើទោះបី​ការផ្ទុះ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ខ្លាំងក៏ដោយ នៅតែគាំទ្រ និង​ទំនុកចិត្ត​ខ្ពស់​ក្នុងការដឹកនាំរបស់លោកឌូ​ទើ​តេ

អន្តរជាតិ៖ បើយោងតាមការស្ទង់មតិ​ថ្នាក់ជាតិ​មួយ​ដែល​រៀបចំឡើង​ដោយ​ស្ថាប័ន​ស្រាវជ្រាវ​ឯករាជ្យ Pulse Asia បានបញ្ជាក់នៅ​ថ្ងៃទី ៥ខែតុលាឆ្នាំ២០២០ថា បើទោះបីជា​ការផ្ទុះ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​ក្នុងប្រទេស​ហ្វីលីពីនធ្ងន់ធ្ងរ​ក៏ដោយ​។ ប៉ុន្តែសម្រាប់ប្រជាជនហ្វីលីពីន នៅតែបន្ត​រក្សា​អត្រា​គាំទ្រ និង​ទំនុកចិត្ត​ខ្ពស់​របស់លោកប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ​។ ខណៈដែលមនុស្ស​៩​នាក់​ក្នុងចំណោម​១០​នាក់​ ... Read More »

មេបញ្ជាការកងទ័ពជើងគោក ប្រគល់រថយន្ត ចំនួន ៧៥គ្រឿងដល់អង្គភាពសម្រាប់ប្រើប្រាស់ក្នុងការងារហ្វឹកហ្វឺន និងប្រតិបត្តិការរបស់ខ្លួន

ភ្នំពេញ៖ នៅព្រឹក ថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីធ្វើពិធីប្រគល់រថយន្ត ចំនួន ៧៥គ្រឿងដល់អង្គភាពចំណុះ ... Read More »

ចៅស្រីនាយកុយ គឺកុមារី ជី ឈិងលីន លេចធ្លោជាថ្មីក្នុង រឿង”សំបុត្រពីឋានសួគ៌”

ភ្នំពេញ៖ បង្កើតបានការចាប់អារម្មណ៍ជាថ្មីក្នុងវិស័យភាពយន្តតារាសម្តែងវ័យក្មេង ជី ឈិងលីន ដែលគេស្គាល់ថាជាចៅស្រីបង្កើតរបស់តារាកំប្លែងនាយកុយនោះបានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រពេញចិត្តពីទេពកោសលនៃការសម្តែងម្តងទៀតក្រោយពីនាងសម្តែងក្នុងភាពយន្តភាគថ្មីមួយក្នុងតំណែងជាតួកាចឆ្នាសឆ្នើមគឺរឿង”សំបុត្រពីឋានសួគ៌”។ មានអ្នកទស្សនាភាពយន្តភាគខាងលើលើបណ្តាញសង្គមបានបង្ហាញពីអារម្មណ៍ខឹងផង ជេផងខណៈដែលពួកគេ កំពុងទស្សនាភាពយន្តភាគរឿង “សំបុត្រពីឋានសួគ៌” ដែលផលិតដោយផលិតកម្មសាស្ត្រា បាននិងកំពុងធ្វើការចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍បាយ័ន វេលាម៉ោង៧ល់ម៉ោង៨យប់ចាប់ពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍នោះ។ ខឹងផងជេផង នោះព្រោះតែគ្រឺតខ្នាញ់នឹងការសម្តែងជាតួអង្គកុមារីតូចកាចឆ្នាស់ឆ្នើម ... Read More »

ព្រឹកនេះ.! រដ្ឋសភាបន្តពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗ បម្រើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

ភ្នំពេញ៖ រដ្ឋសភាបានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ សំខាន់ៗ ដែលបម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរបៀបវារៈដែលបានអនុម័តកាលពីសម័យប្រជុំរដ្ឋសភា កាលពីថ្ងៃទី៥ ខែតុលា ម្សិលមិញ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន បង្ហាញពីការធ្វើនូវកំហុសដោយអចេតនាមួយ គឺការប្រើវ៉ែនតាពណ៌ខ្មៅក្នុងពេលដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែយាងចេញទៅសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា៖ ថ្ងៃនេះទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំបានធ្វើនូវកំហុសដោយអចេតនាមួយ។ នោះគឺការប្រើវ៉ែនតាពណ៌ខ្មៅក្នុងពេលដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែយាងចេញទៅសាធារណរដ្ឋប្រជាមានិតចិននៅព្រលានយន្តហោះពោចិនតុង។ នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំឡើយតែដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៏មិនបានដូរវ៉ែនតាសជំនួសវិញ។ សម្តេចមានប្រសាសន៍ទៀតថា៖ ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេនិងសូមអភ័យទោសពីបងប្អូនជនរួមជាតិចំពោះ កំហុសដោយអចេតនានេះ៕ ... Read More »

ព្រះមហាក្សត្រ និងសម្តេចម៉ែ ស្តេចយាងពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃ អង្គារ ៤រោចខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី ៦ខែ តុលា ឆ្នាំ ២០២០ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ... Read More »

សម្តេចប្រធានរដ្ឋសភា និងឥស្សរជនថ្នាក់ដឹកនាំ អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅសាធារណរដ្ឋប្រមានិតចិន

ភ្នំពេញ៖ ព្រះកុរណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោសស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ចាប់ពីថ្ងៃទី០៧ ខែតុលា-១៣ ខែតុលា បងប្អូនប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋនៅទំនាប ក្បែរផ្លូវទឹក ជាតំបន់ភ្នំ ជួរភ្នំ និងខេត្តតាមតំបន់សមុទ្រ

ភ្នំពេញ៖ សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋនៅទំនាប ក្បែរផ្លូវទឹក ជាតំបន់ភ្នំ ជួរភ្នំ និងខេត្តតាមតំបន់សមុទ្រ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៧ ... Read More »

ប្រធានាធិបតីដូណាល់ ត្រាំចេញពីមន្ទីរពេទ្យវិលត្រឡប់ទៅកាន់សេតវិមានវិញ

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកបានវិលទៅកាន់សេតវិមានវិញ ហើយប្រកាសថានឹងបន្តសកម្មភាពឃោសនាបោះឆ្នោតក្នុងពេលឆាប់ៗនេះ​ ដើម្បីត្រៀមលក្ខណៈក្នុងការបោះឆ្នោតនៅថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០។ ក្រោយរយៈពេល​៤ថ្ងៃព្យាបាលជំងឺកូវីដ​-១៩ ​នៅព្រឹកថ្ងៃទី៦ ខែតុលា លោកត្រាំបានវិលមកកាន់សេតវិមានវិញ។ ក្រោយពេលឧទ្ធម្ភាគចក្របញ្ជូនលោកត្រាំពីមន្ទីរពេទ្យ​ Walter Reed ទៅកាន់សេតវិមាន ប្រធានាធិបតីត្រាំ ... Read More »

Rafinha ចាកចេញទៅ Paris Saint-Germain ដោយឥតគិតថ្លៃជាមួយនឹងប្រាក់រង្វាន់៣លានអឺរ៉ូ

Barcelona និង Paris Saint-Germain បានឈានដល់កិច្ចព្រមព្រៀងផ្ទេរ Rafinha Alcantara សម្រាប់ការផ្ទេរដោយឥតគិតថ្លៃ ដោយក្លិបបារាំងប្តេជ្ញាចំណាយប្រាក់៣លានអឺរ៉ូជាប្រាក់លើកទឹកចិត្ត។ សារព័ត៌មាន Mundo Deportivo បានរាយការណ៍ថា កីឡាកររូបនេះបានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសកាលពីថ្ងៃចន្ទដើម្បីបំពេញកិច្ចព្រមព្រៀងទោះបីជាវាមិនគ្រប់គ្រាន់សម្រាប់ការចុះហត្ថលេខាយក Memphis Depay ... Read More »

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារដោះស្រាយទំនាស់របស់អាជីវករផ្សារព្រែកដំបូក

ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារដោះស្រាយទំនាស់របស់អាជីវករផ្សារព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដោយមានការអញ្ជើញចូលរួមពីលោ លោកស្រីអភិបាលរងខេត្ត លោក លោកស្រីសមាជិកគណៈកម្មការចម្រុះខេត្ត ... Read More »

កម្ពុជាគ្រោងនាំយកម៉ូដសម្លៀកបំពាក់បុរាណបង្ហាញជូនពិភពលោកក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០

ប្រទេសថៃ៖ កម្ពុជានឹងនាំយកម៉ូដសម្លៀកបំពាក់សម័យកាលបុរាណ បង្ហាញដល់ពិភពលោកនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍សូត្រ Thai Silk Road to the World 2020 ដែលគ្រោងរៀបចំឡើងនៅចុងខែវិច្ឆិកាឆ្នាំនេះ ដើម្បីបង្ហាញពីអារ្យធម៌ដ៏ចំណាស់របស់ប្រជាជនខ្មែរ។ នេះបើតាមការឱ្យដឹងពីលោក អ៊ូក សោភ័ណ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយអំពី សមិទ្ធផល និងផែនការសកម្មភាព

ខេត្តកំពង់ឆ្នាំង៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយអំពី សមិទ្ធផល និងផែនការសកម្មភាព ឆ្លើយតបនឹងអនុសាសន៍របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការអនុវត្តគោល ... Read More »

កូឡុំប៊ីកោះហៅខ្សែប្រយុទ្ធ Cordoba សម្រាប់ការប្រកួតជម្រុះ World Cup ជំនួសកីឡាករដែលឆ្លងកូវីដ-១៩

សហព័ន្ធបាល់ទាត់កូឡុំប៊ី (FCF) បានឲ្យដឹងកាលពីម្សិលមិញថាខ្សែប្រយុទ្ធដែលមិនបានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកន្លងមក គឺកីឡាករ John Cordoba ត្រូវបានបញ្ចូលទៅក្នុងក្រុមជម្រើសជាតិកូឡុំប៊ីសម្រាប់ការប្រកួតជម្រុះ World Cup ទល់នឹងវេណេហ្ស៊ូយអេឡា និងឈីលី។ Cordoba រកបាន២គ្រាប់ក្នុង៣ប្រកួតនៅ Bundesliga ក្នុងរដូវកាលនេះបន្ទាប់ពីផ្លាស់ចូលខែកញ្ញាពីក្លិប ... Read More »

អ្នកចាំទី Armani របស់ក្លិប River Plate មានឈ្មោះក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់វគ្គជម្រុះ World Cup

អ្នកចាំទី Franco Armani និង Esteban Andrada ត្រូវបានជ្រើសរើសក្នុងចំណោមកីឡាករក្នុងស្រុកចំនួន៥រូបដែលបានបន្ថែមទៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ទល់នឹងអេក្វាឌ័រ និងបូលីវី។ សមាគមកីឡាបាល់ទាត់អាហ្សង់ទីន (AFA) ... Read More »

ក្លិបបិសាចក្រហម Manchester United នាំយក Alex Telles ពី Porto

ក្រុមបិសាចក្រហម Manchester United បានចុះកុងត្រាជាមួយនឹងកីឡាករសញ្ជាតិប្រេស៊ីល Alex Telles បន្ទាប់ពីបានព្រមព្រៀងជាមួយក្លិប Porto នៅលីគកំពូលព័រទុយហ្គាល់។ កីឡាកររូបនេះ រកគ្រាប់បាល់បាន២១គ្រាប់ក្នុង១២៧ប្រកួតសម្រាប់ Porto ។ ក្លិបបិសាចក្រហមបានតស៊ូដើម្បីបញ្ចប់លក្ខខណ្ឌជាមួយក្លិបព័រទុយហ្គាល់ ប៉ុន្តែឥឡូវបានព្រមព្រៀងថ្លៃ១៥លានអឺរ៉ូ ... Read More »

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ៖ សូមកម្មករប្រមូលសំរាមស៊ិន ទ្រី បញ្ឈប់ការយកសំរាមជាចំណាប់ខ្មាំងទៀតទៅ !

ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានថ្លែងថា «យើងមិនអាចបន្តអនុញ្ញាតឱ្យអ្នកយកសំរាមធ្វើជាចំណាប់ខ្មាំងដើម្បីតថ្លៃលើការទាមទារផ្ទុយពីច្បាប់ឡើយ» ។  លោក ម៉េត មាសភក្តី ថ្លែងប្រាប់នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះថា រដ្ឋបាលរាជធានីភ្នំពេញ បានព្យាយាមសម្របសម្រួល ... Read More »

រថយន្ត Ford Ranger ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់១កង់​ និងវៀចជាច្រើនកង់នៅមហាវិថីសហព័ន្ធរុស្សុី

ភ្នំពេញ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងហើយបានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់១កង់និងវៀចជាច្រើនកង់ទៀត តែសំណាងល្អមិនបង្កឲ្យបងប្អូនអ្នកដំណើរណាម្នាក់រងរបួសនោះទេ។ ​ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ខែតុលាឆ្នាំ២០២០​ ស្ថិតតាមបណ្ដោយមហាវិថីសហពន្ធ័រុស្សុី​ ត្រង់ចំណុចគល់ស្ពាន៧មករា​ ក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ។ ​ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងណាស់បានបើករថយន្តម៉ាក ... Read More »

អត់សំដៅលើអ្នកធំ បុណ្យស័ក្តិយស សំខាន់បើប្រកាន់យកជំហរ យុត្តិធម៌សង្គម គឺមានដំណោះស្រាយ តាមកត្តាជោគជ័យ ឈ្នះ ឈ្នះ ស្មើគ្នា សម័យតេជោ

ខេត្តបាត់ដំបង៖ លោក ដួង តារា ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហោះលើ Facebook ផ្លូវការរបស់លោក ... Read More »