ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

លោកស្រី ម៉ែន សំអន បានផ្តល់អនុសាសន៍៥យ៉ាង និងអំពាវនាវឱ្យពលរដ្ឋអនុវត្តគម្លាតសង្គម ដើម្បីប្រឆាំងកូវីដ-១៩

ខេត្តស្វាយរៀង៖ សូមប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពិសេសអនុវត្តគម្លាតសង្គម ដើម្បីប្រឆាំងកូវីដ១៩។ នេះជាប្រសាសន៍ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអំពាវនាវដល់ជនរួមជាតិ។ លោកស្រីថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៣០គ្រួសារ នៅក្នុងសង្កាត់ស្វាយរៀង ... Read More »

ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងនគរបាលនៃអង្គភាពអន្តរាគមន៍

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០កន្លងមកថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក​ ឆាយ​ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ... Read More »

ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អាមេរិកឡាទីន​​ រំសាយបុគ្គលិកជិត​៣ពាន់នាក់

អន្តរជាតិ៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកឡាទី​នបានសម្រេចរំសាយបុគ្គលិក​ដល់ទៅ​១ភាគ​៣ដើម្បីទប់ស្កាត់ផលប៉ះពាល់ បញ្ជៀសការខាតបង់កាន់តែច្រើន ព្រោះតែកូវីដ​-១៩ កើនឡើងកាន់តែខ្លាំង។ ក្រុមអាកាសចរណ៍ធំបំផុតរបស់អាមេរិកឡាទីន គឺក្រុមហ៊ុនសម្ព័ន្ធ Chile-Brazil ដែលមានឈ្មោះថា Latam ​នៅថ្ងៃទី​២ ខែសីហានេះ បានសម្រេចរំសាយបុគ្គលិក​ដល់ទៅ​២.៧០០នាក់ ដើម្បីកាត់បន្ថយការខាតបង់ដោយសារតែ​កូវីដ​-១៩។ ក្រុមហ៊ុនអាកាសចរណ៍ Latam ... Read More »

ព្រេងខ្មែរ÷រឿង ប្រាសាទ​នៅ​ឃុំ​ស្វាយ​អង្គ(ខេត្ត​ស្វាយ​រៀង)

នៅ​ក្នុង​ឃុំ​ស្វាយ​អង្គ ស្រុក​ស្វាយរៀង ខេត្ត​ស្វាយរៀង នៅ​ចម្ងាយ ប្រមាណ​ជា ១០ គ.ម. អំពី​ថ្នល់​ជាតិ​លេខ ១ (គឺ​ថ្នល់​ពី​ភ្នំពេញ​ទៅ​ស្វាយរៀង) មាន​ទួល​មួយ​ខ្ពស់ មិន​ដែល​លិច​ទឹក​ទេ ។ អ្នក​ស្រុក​ជំនាន់​មុន​ៗ មក ... Read More »

ប្រវត្តិសង្ខេប «គុកទួលស្លែង»

ភ្នំពេញ៖ បច្ចុប្បន្នមានឈ្មោះផ្លូវការ «សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង»។ ខ្ញុំចែករំលែកតាមការស្រាវជ្រាវរបស់ខ្ញុំរយៈពេល៦ឆ្នាំ អំពីឧក្រិដ្ឋកម្មខ្មែរក្រហម ដោយសង្ខេប ដូចតទៅ៖ • គុកទួលស្លែង ក្នុងរបប ប៉ុល ពត មានឈ្មោះសម្ងាត់ថា «ស-២១» គឺជា«មន្ទីរសន្តិបាលមជ្ឈឹម» ... Read More »

យន្តហោះ និងរថយន្តបុកគ្នា នៅអាកាសយានដ្ឋានទីក្រុងមូស្គូ

អន្តរជាតិ៖​ យន្តហោះមួយគ្រឿងប្រភេទAirbus A321 និងរថយន្តដឹក​ដឹកប្រេង​បានបុកគ្នានៅអាកាសយានដ្ឋាន Sheremetyevo ក្នុងទីក្រុងមូស្គូ​នាថ្ងៃទី​១ខែសីហា​។ យន្តហោះ​Airbus A321របស់ក្រុមហ៊ុនអាកាសចរណ៍​Aeroflot បានបុកទៅលើរថយន្តដឹកប្រេង​ ធ្វើឲ្យខូចខាតទាំងសងខាង ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងបួសនោះឡើយ។ រថយន្តពន្លត់អគ្គិភ័យនិងសង្គ្រោះបន្ទាន់បានបញ្ជូនទៅកាន់កន្លែងកើតហេតុ ។ ការប៉ះទង្គិចគ្នានោះមិនបណ្តាលឲ្យមានការឆាបឆេះនោះឡើយ។ នៅពេលប៉ះទង្គិចគ្នា នោះអ្នកដំណើរមិនទាន់ឡើងយន្តហោះនៅឡើយទេ។​ ... Read More »

ចាប់ខ្លួនជនសង្ស័យលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្ម៤នាក់ខណៈកំពុងសំងំលាក់ខ្លួនក្នុងក្បូន

ខេត្តកណ្តាល ៖ ជនសង្ស័យជាមុខសញ្ញាលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម៤នាក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅចាប់ខ្លួន​ខណៈដែលជនសង្ស័យទាំងនេះកំពុងសំងំលាក់ខ្លួននៅលើក្បូនបណ្ដែតទឹកត្រង់ចំណុចភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី ។     មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា  ក្រុមជនសង្ស័យទាំង៤នាក់​ ... Read More »

សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ

កីឡាអន្តរជាតិ៖ តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត”សូមធ្វើការបង្ហាញពីផ្សាយដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ខ្សែបម្រើ James Ward-Prowse វ័យ២៥ឆ្នាំរបស់ក្លិប Southampton បានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីជាមួយក្លិបរហូតដល់ឆ្នាំ២០២៥ ។ ២-ក្លិប ... Read More »

បុរសម្នាក់បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ហើយទុករថយន្តចោលគេចខ្លួនបាត់

ភ្នំពេញ៖ បុរសម្នាក់ជាអ្នកបើកបរនិងបុរស៣នាក់ទៀតជាអ្នករួមដំណើរបានបើករថយន្តលឿនដូចហោះដល់ផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ខ្ទាតមកកណ្ដាលផ្លូវ ចំណែករថយន្តខ្ទាតជាច្រើនម៉ែត្របើកទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២ និង៤០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២ ខែសីហាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុចំណុចស្តុបអូឡាំពិក  ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយបុរស៣នាក់ទៀតបានបើករថយន្តម៉ាកតូយ៉ូតា ... Read More »

នគរបាលខណ្ឌចំការមនធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ លួចម៉ូតូត្រូវបាន នគរបាលខណ្ឌចំការមន ធ្វើការស្រាវជ្រាវបង្ក្រាប នៅថ្ងៃទី ១ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ៧យប់ នៅចំណុចផ្ទះជួល ផ្លូវលេខ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន ... Read More »

លោក ស្នងការខេត្តកណ្ដាលដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងទទួលបញ្ចាំម៉ូតូខុសច្បាប់មួយកន្លែងនិងរឹបអូសម៉ូតូ២៤គ្រឿង

ខេត្តកណ្តាល៖ ទីតាំងទទួលបញ្ចាំម៉ូតូខុសច្បាប់មួយកន្លែងត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល ដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល និងមានការសម្របសម្រួលនីតិវិធីពីលោក​សេង​ រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូង បានចុះប្រតិបត្តិការ​បង្ក្រាបនិងឃាត់ខ្លួនម្ចាស់ទីតាំង និងរឹបអូសបានម៉ូតូចំនួន២៤គ្រឿង។ ប្រតិបត្តិការចុះបង្ក្រាបនេះ​ ធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វាយមាស ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនបរទេសម្នាក់ករណីវាយបុរសជនជាតិខ្មែរ២នាក់ឱ្យរងរបួស

ភ្នំពេញ៖ ជនបរទេសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួនករណីវាយបុរសជនជាតិខ្មែរ២នាក់ឲ្យរងរបួសហើយយកទូរស័ព្ទដៃ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវព្រះសីហនុ កែងផ្លូវលេខ៥១ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ WALKERSMITH MARLON ... Read More »

សម្តេចតេជោ ហ៊ុន សែន រំលឹកជាប់ជានិច្ច សូមឱ្យបងប្អូនថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវសារជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សូមថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩។ សម្តេចមានប្រសាសន៍លើកឡើងថា៖ តាមការសង្កេតមើលពេលនេះ គឺឃើញថាចំនួនអ្នកពាក់ម៉ាសកាន់តែតិចទៅៗ ហើយមានការធ្វេសប្រហែសទៀតផង។ សម្តេចតេជោ បញ្ជាក់ថាថ្ងៃនេះអង្គការសុខភាពពិភពលោក (WHO) ... Read More »

កម្ពុជា អាចប្រឈមខ្ពស់ នូវជំនន់ទឹកភ្លៀង ដោយព្យុះទី៣ ឈ្មោះ សុីនឡាគូ Sinlaku

ភ្នំពេញ៖ក្រសួងធនធានទឹក និង ឧតុនិយម បង្ហាញអំពីការព្យាករណ៍ស្ថានភាពអាកាសធាតុ ដោយសង្កេតឃើញថា កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មានសម្ពាធទាបសកម្មមួយ កើតមាននៅសមុទ្រចិនខាងត្បូង ហើយវិវត្តន៍ទៅជាវិសម្ពាធទាប ឬ Tropical Depression ។ ... Read More »

មនុស្សប្រុសស្រី២នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុពីបទរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន

  ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង១៥:០០នាទីរសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រីចំនួន២នាក់ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធការប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ដែលការចុះបង្រ្កាបនោះបានធ្វើនៅចំណុចមុខផ្ទះសំណាក់ជំនោរសមុទ្រ ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។ ... Read More »

នគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១២:៥០នាទី នៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន៣នាក់ ៖ ១-ឈ្មោះ ... Read More »

Arsenal លើកពាន FA Cup ជាលើកទី១៤ ក្រោយឈ្នះChelsea ២-១

កីឡាអន្តរជាតិ៖ ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមតោខៀវ Chelsea ក្នុងលទ្ធផល ២ទល់១ ក្នុងការប្រកួតដណ្តើមពានរង្វាន់ FA Cup វគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញ ដែលធ្វើឲ្យក្រុមមួយនេះឈ្នះ ពាន FA Cup ច្រើនជាងក្លិបណាៗទាំងអស់នៅអង់គ្លេស។ ... Read More »

Napoli ទិញបានកីឡាករ Victor Osimhen ពីក្លិប Lille

កីឡាអន្តរជាតិ៖ស្របពេលដែល Napoli ផ្តោតសំខាន់លើការប្រកួតក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយ Barcelona ក្លិបអ៊ីតាលីមួយនេះបានប្រកាសជាផ្លូវការពីការចុះហត្ថលេខាទិញបានខ្សែប្រយុទ្ធ Victor Osimhen ពីក្លិប Lille ក្នុងតម្លៃប្រមាណជាង៥០លានផោន។ ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ារូបនេះបានមកដល់ប Lille ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញតែងតែត្រៀមលក្ខណៈជាស្រេចនូវមធ្យោបាយសម្ភារបំពេញបេសកកម្មជាប់ជាប្រចាំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ក្រុមការងាររបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង បានធ្វើការត្រួតពិនិត្យបច្ចេកទេសយានយន្ត និងបានត្រៀមលក្ខណៈរួចជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការណ៍ចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើប្រកបដោយវិន័យ សណ្តាប់ធ្នាប់និងការទទួលខុសត្រូវខ្ពស់។ ... Read More »

រកគុកឃើញ! សូម្បីតែសត្វឆ្កែព្រះសង្ឃក្នុងវត្តក៏បាញ់សម្លាប់យកទៅសុីដែរ

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរ អនុវត្តតាមបណ្ដឹងព្រះសង្ឃមួយអង្គព្រះនាម ឡុង ឡាញ់ ព្រះជន្ម ៥៤ព្រះវស្សា បច្ចុប្បន្ន គង់នៅវត្តសូភីរម្យ ស្ថិតនៅភូមិ.ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយចោទប្រកាន់បុរសម្នាក់ថាបានបាញ់សម្លាប់ឆ្កែក្នុងវត្តយកទៅធ្វើម្ហូប។  ប្រភពព័ត៌មានពីនគរបាលនៃអធិការដ្ឋានស្រុកក្រគរបានឲ្យដឹងថា ... Read More »

ត្រីអណ្តែងងាយចិញ្ចឹម លក់បានថ្លៃគួរសមក្នុងរដូវបិទនេសាទ បើធៀបនិងរដូវបើកនេសាទ

   ខេត្តសឹ្ទងត្រែង៖ប្រជាពលរដ្ឋមួយគ្រួសារ ដែលប្រកបមុខរបរចិញ្ចឹមត្រីអណ្តែងជាលក្ខណៈគ្រួសារ ដែលមានអាងចិញ្ចឹមនៅតាមមាត់ទន្លេមេគង្គ ងាយស្រួលដល់ការផ្លាស់ប្ដូរទឹក និងលាងសម្អាតអាងផងនោះ ដែលស្ថិតនៅក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង ខេត្តសឹ្ទងត្រែង។  ក្នុងរដូវបិទនេសាទនេះ គេឃើញត្រីអណ្តែងចិញ្ចឹមកំពុងមានហាងឆេងល្អគួរសម ខុសពីរដូវបើកនេសាទ លក់ក្នុងតំលៃមួយគីឡូក្រាម លក់ចេញបានពី៨ពាន់រៀល ... Read More »

ស្រ្តីខ្មែរ​ម្នាក់​ ពាក់ព័ន្ធករណីជួញដូរ​គ្រឿងញៀន​ឆ្លងដែន ត្រូវតុលាការវៀតណាម កាត់ទោសប្រហារជីវិត

ប្រទេសវៀតណាម៖ តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA​ បានចេញផ្សាយថា តុលាការ​ប្រជាជន​ខេត្ត​តៃនិញ ប្រទេស​វៀតណាមបានសម្រេច​កាត់ទោស​ប្រហារជីវិត​ស្ត្រី​ខ្មែរ​ម្នាក់ ​ពីបទ​ជួញដូរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​វៀតណាម នា​សវនាការ​កាលពី​ថ្ងៃទី​៣១ ខែកក្កដា​។ សូមជម្រាបថា ស្ត្រី​រូបនេះមានឈ្មោះ មៀ​ច ស្រី​នាង ដែល​កើត​នៅ​ឆ្នាំ​១៩៩៣ និង​រស់នៅ​រាជធានី​ភ្នំពេញ ... Read More »

សមត្ថកិច្ចឆែកឆេរហាងម៉ាស្សាឃាត់ខ្លួនមនុស្សប្រុសស្រី១២នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ខេត្តពោធិ៍សាត់ ៖ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដឹកនាំ និងបញ្ជាផ្ទាល់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប៉ុស្តិ៍រដ្ឋបាលបន្ទាយដី ចុះឆែកឆេរហាងម៉ាស្សា១កន្លែង ហើយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ១២នាក់ ព្រមទាំងដកហូតនូវឧបករណ៍ប្រើប្រាស់សារធាតុញៀន និងសម្ភារៈផ្សេងៗដែលគេសង្ស័យជាប់ពាក់ព័ន្ធក្នុងបុព្វហេតុបទល្មើសផងដែរ ។ ... Read More »

មេក្លោងក្នុងការ Hack គណនីបុគ្គលល្បីៗនៅលើបណ្តាញសង្គម Twitter ដែលមានអាយុទើបតែ ១៧ឆ្នាំ ត្រូវប៉ូលិសអាមេរិកឃាត់ខ្លួនហើយ

អន្តរជាតិ៖ កាលពីថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ម្សិលមុិញនេះក្រសួងយុត្តិធម៌អាមេរិក បានប្រកាសថា ពួកគេបានឃាត់ខ្លួនក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់ ដែលជាមេក្លោងក្នុងការ Hack គណនីបុគ្គលល្បីៗនៅលើបណ្តាញសង្គម Twitter ដែលរួមមានទាំង បេក្ខភាពប្រធានាធិបតីគឺលោកJoe Biden អតីតប្រធានាធិបតី ... Read More »

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កំពុងចាប់អារម្មណ៍ ផ្ទះបុរាណមានអាយុ១០០ឆ្នាំ របស់លោកយាយ ប៊ុន រឿង នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ យោងតាមការអះអាងពីលោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង មានប្រសាសន៍ថា៖ ផ្ទះបុរាណមានអាយុ១០០ឆ្នាំរបស់យាយ ប៊ុន រឿងនៅខេត្តបាត់ដំបង កំពុងទាក់ទាញភ្ញៀវទេសចរឱ្យទស្សនាជាហូរហែ នឹងបានជួយបង្កើនប្រាក់ចំណូលដល់លោកយាយនិងប្រជាពលរដ្ឋនៅតំបន់នោះបានមួយកំរិតថែមទៀត។ លោកប្រធានមន្ទីរទេសចរណ៍ខេត្តរូបនេះ បន្តថា ផ្ទះបុរាណរបស់លោកយាយ ប៊ុន ... Read More »

រថពាសដែកបើកបរក្នុងទឹកអាមេរិកលិច ទាហានម្នាក់ស្លាប់ ៨នាក់បាត់ខ្លួនពេលហ្វឹកហាត់

អន្តរជាតិ៖ រថពាសដែកបើកបរក្នុងទឹក​ប្រភេទAAV-7A1 របស់កម្លាំងទាហានជើងទឹកវាយឡើងគោកអាមេរិក​បានលិចក្នុងពេលហ្វឹកហាត់ វាយឡើងគោកនៅតំបន់សមុទ្ររដ្ឋ កាលីហ្វ័រនីញ៉ា។ក្នុងពេលហ្វឹកហាត់ កម្លាំងទាហានជើងទឹកវាយឡើងគោក​អាមេរិក បានជួបគ្រោះថ្នាក់បណ្តាលឲ្យទាហានម្នាក់ស្លាប់ និង​៨នាក់បាត់ខ្លួន។ រថពាសដែក ​វាយលុកប្រភេទ AAV-7A1បើកបរក្នុងទឹកដឹកទាហាន​១៦នាក់​បានលិចពេលចូលរួមហ្វឹក​ហាត់នៅឆ្នេរសមុទ្រកាលីហ្វ័រនីញ៉ា​ នៅថ្ងៃទី​៣១ខែកក្កដា។ ទាហានជើងទឹកវាយឡើងគោក​៧នាក់ត្រូវបានជួយសង្គ្រោះទាន់ពេល និង​ម្នាក់ស្លាប់​។ ជាមួយគ្នានេះក៏មានទាហានជើងទឹកម្នាក់ និងទាហានជើងទឹកវាយឡើងគោក​៧នាក់បាត់ខ្លួន​។ ... Read More »

ឃាត់ខ្លួនអ្នកលេងកាំភ្លើងខ្យល់៤នាក់ រួមទាំងវត្ថុតាង និងមធ្យោបាយធ្វើដំណើរ

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកក្រគរ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងដកហូតអាវុធកែច្នៃ និងមធ្យោបាយធ្វើដំណើរម៉ូតូ ២គ្រឿង ។ មន្រ្តីនគរបាលស្រុកក្រគរ បានឲ្យដឹងថា ករណីឃាត់ខ្លួនជនសង្ស័យរួមទាំងអាវុធកែច្នៃខាងលើ ធ្វើឡើងពាក់កណ្ដាលអធ្រាត្រថ្ងៃសុក្រ១១កើត ខែស្រាពណ៍ ឆ្នាំជូត ... Read More »

រុស្ស៊ីសាកល្បងរួចរាល់វ៉ាក់សាំងប្រឆាំង​កូវីដ​-១៩​ ហើយនឹងដាក់បង្ការទូទៅដល់ពលរដ្ឋនៅខែតុលាឆ្នាំ​២០២០

អន្តរជាតិ៖ រុស្ស៊ីបានឡើងគម្រោងចាក់ថ្នាំបង្ការឆ្លងកូវីដ​-១៩ ដល់ពលរដ្ឋទាំងអស់ នៅខែតុលាក្រោយការសាកល្បងជោគជ័យ​។​ សារព័ត៌មាន Interfax បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីលោក Mikhail Murashko ដែលបានឲ្យដឹងថា មជ្ឈមណ្ឌលស្រាវជ្រាវ​ Gamaleya នៅទីក្រុងមូស្គូ​ បាន បញ្ចប់ការសាកល្បងវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​។ តាមការលើកឡើងរបស់​រដ្ឋមន្ត្រីក្រសួងសុខាភិបាល ... Read More »

ជិះទូកទៅជប់លៀងខួបកំណើត ជួបរលកសមុទ្រធំៗបានលិចចូលសមុទ្របាត់

ខេត្តព្រះសីហនុ ៖ មានទូកមួយគ្រឿង បានប៉ះរលកសមុទ្រធំៗបោកប៉ះទូកលិចចូលក្នុងសមុទ្រនៅត្រង់ចំណុចឃ្លងឡទឹកត្រី ក្រុងកោះរ៉ុងវេលាម៉ោង ៤និង០០នាទីល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៌ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ ក្រោយទូកនោះលិច មនុស្សនៅលើទូកត្រូវបានជួយសង្គ្រោះបានទាំងអស់ហើយ មិនមានអ្នករងគ្រោះដល់ជីវិតឡើយ។ សេចក្តីរាយការណ៏ពីសមត្ថកិច្ចថាមានមនុស្សនៅលើទូកនេះប្រមាណជាង១០នាក់ ... Read More »

តុលាការ​ សម្រេចឃុំខ្លួន​ លោក​ រ៉ុង​ ឈុន​ ដាក់ពន្ធនាគារបណ្តោះអាសន្ន​

ភ្នំពេញ៖ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ​ លោក​ វ៉ាន់​ សែនវិសុទ្ធ​ នៅព្រលប់ថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០២០​ នេះ​ សម្រេចចេញដីកាឃុំខ្លួនលោក​ រ៉ុង​ ឈុន​ តំណាងក្រុមប្រឹក្សាឃ្លាំមេីលកម្ពុជា​ និង​ ជាប្រធានសហភាពសហជីពកម្ពុជា​ ដាក់ពន្ធនាគារបណ្តោះអាសន្ន​ ... Read More »