ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ខ្សឹបដាក់ត្រចៀក៖ តាមគម្រោងឈ្មួញវៀតណាម ត្រៀមចូលគ្រឿងចក្រ១០គ្រឿងតាមចំណុច(ពាម-អូរលៀ) និងជនជាតិវៀតណាមជិត២០នាក់ នៅម៉ោង២-៣រំលងអាធ្រាតឈានចូលព្រឹកថ្ងៃទី៦ ឧសភានេះ

ខេត្តរតនគិរី៖ តាមគម្រោងឈ្មួញវៀតណាមត្រៀមនាំគ្រឿងចក្រប្រភេទត្រាក់ទ័រ១០គ្រឿង និងជនជាតិវៀតណាម២០នាក់ ក្នុងនោះ១០នាក់ជាតៃកុងត្រាក់ទ័រ និង១០នាក់ទៀតជាអ្នកជំនាញខាងកាប់ អារ ផ្តួលរលំឈើ ដែលអាចឆ្លងចូលទឹកដីកម្ពុជា តាមតំបន់(ពាម-អូរលៀ) ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅម៉ោង៥-៦ល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ប៉ុន្តែត្រូវបានប្រែប្រួលពេលវេលា ... Read More »

បទល្មើសដឹកជញ្ជូនឈើកក្រើកឡើងវិញ ឆ្លងទៅវៀតណាមតាមច្រកទ្វេរភាគីឡាប៉ាខេ ទាំងយប់ ទាំងថ្ងៃ

ខេត្តមណ្ឌលគិរី៖ សកម្មភាពដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាមបានកើតឡើងវិញ យ៉ាងគំហុកតាមច្រកទ្វេរភាគីឡាប៉ាខេ បើគិតមកទល់និងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ គឺមានរយៈពេលជិត២សប្តាហ៍ហើយ។ ដោយឈ្មួញប្រើប្រាស់រថយន្តសាំយ៉ុងជាមធ្យោបាយដឹកជញ្ជូន មានជាប្រភេទឈើ សុក្រំ កកោះ គគី ជាដើម ដែលពួកគេបានប្រមូលទិញពីតំបន់ ពូជ្រៃ ... Read More »

ជនជាប់ចោទជាមេក្លោងក្នុងការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ តុលាការផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល ១៨ ខែ

ខេត្តព្រះសីហនុ៖ ជនជាប់ចោទជាមេក្លោងក្នុងការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ស្ថិតក្នុងខេត្តព្រះសីហនុចំនួនពីររូប ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ រកឃើញថាមានពិរុទ្ធភាពចំពោះបទចោទ និងបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល ១៨ ខែ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៩ នេះក្រោយពីដំណើរការសវនាការពេញមួយថ្ងៃ។ ជនជាប់ចោទទាំងពីររូបនោះ មានឈ្មោះ ... Read More »

មជ្ឈដ្ឋានមហាជនចង់អោយនាយឧត្តមសេនីយ៍ នេត សាវឿន មេត្តាដកតួនាទី អនុវត្តតាមច្បាប់ លើអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបើករថយន្ដតាមរករឿង និងបាញ់ប៉ងសម្លាប់លើជនរងគ្រោះ ២នាក់ប្ដីប្រពន្ធ ល្បីពេញផ្ទៃប្រទេស

ភ្នំពេញ៖ សកម្មភាពបង្កហេតុប្រព្រឹត្តដោយនាយនគរបាលជាតិ និងជាអ្នកអនុវត្តច្បាប់ មានតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌម្នាក់ របស់ក្រសួងមហាផ្ទៃ ដែលប្រើប្រាស់កាំភ្លើង បើករថយន្ដតាមរករឿង រហូតបាញ់ចំនួន ៥គ្រាប់ ប៉ុនប៉ងធ្វើឃាត ទៅលើរថយន្ដជនរងគ្រោះ ២នាក់ប្ដីប្រពន្ធ បង្កឲ្យមានការភ្ញាក់ផ្អើល នៅពាក់កណ្ដាលអាធ្រាត្រ ក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ... Read More »

សហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា (ស.ស.ស.ក) ចេញសេចក្តីថ្លែងការណ៍ ក្នុងទិវាសេរីភាពសារព័ត៍មានពិភពលោកឆ្នាំ២០១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ អង្គភាព សហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា (ស.ស.ស.ក) បានចេញសេចក្តីថ្លែងការណ៍ ក្នុងទិវាសេរីភាពសារព័ត៍មានពិភពលោកឆ្នាំ២០១៩ ក្រោមវិធានបទ សារព័ត៍មាន ដើម្បីបុព្វហេតុសេរីភាព ឧត្តមប្រយោជន៍ជាតិមាតុភូមិពិភពលោក សន្តិភាព និងយុត្តិធម៍ ... Read More »

កម្លាំងកងរាជអាវុធហត្ថស្រុកសេសាន ក្របួចជនជាតិវៀតណាម៤នាក់ ករណីប្រើប្រាស់អាវុធខុសច្បាប់ និងធ្វើសកម្មភាពបាញ់សត្វព្រៃ

ខេត្តស្ទឹងត្រែង៖ យ៉ាងតិចមានមនុស្សប្រុសស្រីជាជនជាតិវៀតណាមចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសេសាន ខេត្តស្ទឹងត្រែង ឃាត់ខ្លួន ករណីប្រើប្រាស់អាវុធខុសច្បាប់ និងធ្វើសកម្មភាពបាញ់សត្វព្រៃ និងរក្សាទុកនូវគ្រាប់កែច្នៃជាច្រើនក្នុងផ្ទះ ក្នុងបទល្មើសជាក់ស្តែង។ អ្នកភូមិញុើន បានអោយដឹងថា៖ ពួកគាត់បានឃើញជនជាតិវៀតដែលមករស់នៅក្នុងភូមិញុើន ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ... Read More »

បុគ្គលិកផ្នែកទីផ្សារម្នាក់ត្រូវបាននាយកក្រុមហ៊ុនប្តឹង ពីបទ (រំលោភលើទំនុកចិត្ត) ស៊ីដាច់ប្រាក់ ១ម៉ឺនដុល្លារ រួចរត់គេចខ្លួន

ភ្នំពេញ ៖ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនឯកជនមួយបានប្តឹងបុគ្គលិករបស់ខ្លួន មុខងារផ្នែក ទីផ្សារ (លក់) ពីបទ រំលោភលើទំនុកចិត្ត បន្ទាប់ពីបុគ្គលិកផ្នែកទីផ្សារឈ្មោះហ៊ុល ថារ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ... Read More »

លោក សោម សុខរ៉ាឌី ដឹងកំហុសខ្លួន សុំអង្វរអតីតៈភរិយា និងកូនទាំង៣ ព្រមទាំងតុលាការមេត្តាកុំដាក់គុកគាត់អី

ភ្នំពេញ៖ បុរសវ័យ៥៥ឆ្នាំម្នាក់ ឈ្មោះ សោម សុខរ៉ាឌី មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣ ផ្លូវលេខ១៣ ភូមិបឹងឈូក មណ្ឌលទី៥ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានដឹងនូវកំហុសគ្រប់បែបយ៉ាងដែលខ្លួនបានប្រព្រឹត្ត និងដាក់ចិត្ត ដាក់កាយសុំអង្វរពីអតីតៈភរិយា ... Read More »

ក្រសួងបរិស្ថានអំពាវនាវដល់ពលរដ្ឋស្លូតត្រង់កុំចាញ់បោកមេខ្យល់ខិលខូច និងស្នើឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពខុសច្បាប់លើករណីឈូលឆាយ កាប់ឆ្ការ រុករានទន្ទ្រានដីព្រៃរបស់រដ្ឋ

ភ្នំពេញ៖ រដ្ឋលេខាធិការនិងមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា ថ្លែងប្រាប់ឲ្យដឹងថា ខណៈទីផ្សារដីធ្លីនៅកម្ពុជាមានតម្លៃខ្ពស់ ក្រុមមេខ្យល់ជាជនខិលខូចមួយចំនួនបានប្រើប្រាស់ប្រជាពលរដ្ឋជាខែលដើម្បីរំលោភបំពានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ដែលស្ថិតនៅក្នុងឧទ្យានជាតិ និងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ដើម្បីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងពេលខ្លះក្រុមជនខិលខូចបានប្រើប្រាស់ប្រជាពលរដ្ឋស្លូតត្រង់ឱ្យបំពានចូលកាន់កាប់ដីធ្លីដែលមានកម្មសិទ្ធិត្រឹមត្រូវដើម្បីយកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះបានលើកឡើងថា ក្រុមជនខិលខូចបាននិងកំពុងអនុវត្តទ្រឹស្តី «ឈ្នះបានដី ចាញ់បានលុយ»។ ... Read More »

ប្រកាសសាលក្រមនៅថ្ងៃទី២ ខែឧសភាខាងមុខ លើសំណុំរឿងលោក សម រង្ស៉ី ករណីញុះញង់យោធិន កុំឲ្យស្តាប់បង្គាប់និងបទធ្វើឲ្យខូចទឹកចិត្តកងទ័ព

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមខុសច្បាប់ ពាក់ព័ន្ធនឹងករណីចំនួន២ ទី១- ជំនុំជម្រះលើបទចោទ ញុះញង់ឱ្យកងទ័ព កុំស្តាប់បញ្ជារាជរដ្ឋាភិបាលស្របច្បាប់ តាមមាត្រា៤៧១ ... Read More »

ថា​ម៉េច​ ! លោក​ផ្កាយ​១​ ព្រុំ​ សន្ធរ​ ស្នងការ​ខេត្ត​ព្រៃវែង​ កិបកេង​ប្រាក់​កងកម្លាំងដែល​ឧបត្ថម្ភ​ដោយ​លោក​ ស​ សុខា​

ព្រៃវែង​៖​បន្ទាប់​ពី​បញ្ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ភ្លាម​ ស្រាប់​តែ​មានការ​ចោទប្រកាន់​ថា​ លោក​ឧត្ដមសេនីយ៍​ត្រី​ ព្រុំ​ សន្ធរ​ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង​ កិបកេង​ប្រាក់​ឧបត្ថម្ភ​កងកម្លាំង​ទៅវិញ​ ។ ប៉ុន្តែ​ បញ្ហា​នេះ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ បាន​ចេញ​លិខិត​បដិសេធ​ និង​ ដាក់​ពាក្យ​ប្តឹង​ចំពោះ​បុគ្គល​ដែល​ធ្វើ​ការ​ចោទប្រកាន់​នេះ​ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លេចចេញថា(ណាក់ក្បាលធំ)ជាមេក្លោងអោយវៀតណាម១២នាក់ និងគ្រឿងចក្រ៦គ្រឿងមកឈួសត្រាយផ្លូវដឹកឈើ តែត្រូវសមត្ថកិច្ចបង្រ្កាបចាប់

ខេត្តរតនគិរី៖ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថាវ យេន បង្ក្រាបបទល្មើសឈ្មួញយកគ្រឿងចក្រឈូសឆាយត្រាយព្រៃធ្វើផ្លូវអូសឈើ និងឈានដល់ឃាត់ខ្លួនជនជាតិវៀតណាម១២នាក់ និងចាប់យកវត្ថុតាងគ្រឿងចក្រ៦គ្រឿង ក្នុងបទល្មើសជាក់ស្តែង កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នោះ មានលេចឮពីប្រភពមិនផ្លូវការពីទឹកដីវៀតណាមមកថា៖ មេក្លោងបង្កើតអោយមានបទល្មើសនេះ គឺឈ្មោះ ... Read More »

បែកធ្លាយ! លោក​សួន​ បវរ​ ​អភិបាល​ខេត្តបន្ទាយមានជ័យ​ផ្តាច់ស្នេហ៍ភ្លាម ធ្វើអោយស្ត្រីកំណាន់ចិត្តធ្លាប់រស់នៅជាមួយគ្នា៥ឆ្នាំ ក្អួតឈាមក្រៀមសួត បញ្ចេញប្រតិកម្ម

​ខេត្តបន្ទាយ​មាន​ជ័យ​៖​ ៥ឆ្នាំបានបង្កើតក្តីស្នេហ៍ដ៏សុីជម្រៅក្នុងវ័យ ស្នេហាចំណាស់ចេះថ្នាក់ថ្នមចិត្តរវាងលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងស្ត្រីម្នាក់នៅខេត្តកំពង់ចាម ហើយក៏ត្រូវបានបែកធ្លាយ បន្ទាប់ពីអ្នកទាំង២ឈានដល់ផ្លូវបំបែកបែបតក់ក្រហល់បំផុតនោះ។ ស្ត្រី​ម្នាក់​អាចជាគូកំណាន់ចិត្ត ហើយរស់នៅបែបឆក់កណ្តៀតជាមួយ លោក សួន បវរ បានចេញមុខថាខ្លួនមានចំណងមេត្រីស្នេហ៍ស្ទើជាប្តី-ប្រពន្ធ៥ឆ្នាំមកហើយជាលោកអភិបាលខេត្តបន្ទាយមានជ័យ ... Read More »

តារាវ័យក្មេងល្បីឈ្មោះធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ថ្ងៃចូលឆ្នាំថ្មី

ភ្នំពេញ៖ តារាសម្តែងប្រុសស្រីវ័យក្មេងជាច្រើនបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក្រោយពីពួកគេបានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណីបូរាណខ្មែរដើរកម្សាន្ត និងថតរូបយ៉ាងស្រស់ស្អាត ក្នុងបរិវេណតំបន់ប្រាសាទបូរាណខ្មែរនាទឹកដីនៃខេត្តសៀមរាប។ ​តារាសម្តែងទាំងនោះមានដូចជាកញ្ញា ដាវណ្ណ ចេន្នី , កញ្ញា ម៉ារី កុមារាដាវណ្ណ រីគី, កុមារី ជី ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃ ១៦ មេសា នេះ ជាខួបលើកទី៤៤ឆ្នាំ នៃការធ្លាក់ខ្លួនពិការរបស់ខ្ញុំ (១៦ មេសា ១៩៧៥-១៦ មេសា២០១៩)..លាហើយសង្គ្រាម ស្វាគមន៍ការអភិវឌ្ឍ

ភ្នំពេញ៖ មុននេះបន្តិចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមេដឹកនាំរក្សាបាននូវសន្តិភាពដ៏ពេញជូនជនរួមជាតិ និងប្រទេសជាតិ បានរំលឹកនូវជីវិតតស៊ូគ្រប់បែបយ៉ាងទម្រាំបានសុខសន្តិភាពដូចបច្ចុប្បន្ននេះ ក្នុងនោះសម្តេចបានមានប្រសាសន៍ថា៖ ថ្ងៃ ១៦ មេសា នេះ ជាខួបលើកទី៤៤ឆ្នាំ នៃការធ្លាក់ខ្លួនពិការរបស់ខ្ញុំ (១៦ មេសា ១៩៧៥-១៦ ... Read More »

ជិត​ដឹង​លទ្ធផល​ហើយ​ ! តុលាការ​បន្ត​ការ​សាកសួរ​មេខ្លោង​គ្រឿងញៀន​ ស្រេង​ វីរៈ​ ហៅ​លក្ខណ៍​ ម្ចាស់​ក្លិប​ម៉ៃ​កម្សាន្ត​”ម៉ៃ​ អាមី​”

ភ្នំពេញ​៖លោក​ សឿន​ មុនី​រ័ត្ន​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ នឹង​បន្ត​ការ​សាកសួរ​មេខ្លោង​គ្រឿងញៀន​ដ៏​ធំ​ ស្រេង​ វីរៈ​ ហៅ​លក្ខណ៍​ ម្ចាស់​ក្លិប​កម្សាន្ត​”ម៉ៃ​ អាមី​”និង​បក្ខពួក​៦នាក់​ ដោយ​កាលពី​ម្សិលមិញ​ទេីប​សាកសួរ​បាន​២នាក់​ប៉ុណ្ណោះ​ ... Read More »

តុលាការ​ ចេញ​ដីកា​ឃុំ​ខ្លួន​បុរស​ដៃ​ខ្លាំង​ដែល​ទះ​កំផ្លៀង​ស្ត្រី​ម្នាក់​ដួល​អុក​គូទ​នៅ​ផ្សារ​កណ្ដាល​ ដាក់​ពន្ធនាគារ​ព្រៃស​

ភ្នំពេញ​៖នៅ​ថ្ងៃទី​១៤​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ លោក​ ថាន់​ ឡេង​ ចៅក្រម​ស៊េីបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​ឃុំ​ខ្លួន​បុរស​ម្នាក់​ ដល​មាន​រហស្សនាម​បុរស​ដៃ​ខ្លាំង​ ដាក់​ពន្ធនាគារ​ព្រៃ​សបណ្តោះអាសន្ន​ព្រោះ​បាន​ទះ​កំផ្លៀង​ស្ត្រី​ម្នាក់​ដួល​អុក​គូទ​នៅ​ផ្សារ​កណ្ដាល​ ។ ​លោក​សឿន​ មុនី​រ័ត្ន​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ... Read More »

សូមបងប្អូនជនរួមជាតិត្រៀមទទួលទេវតាឆ្នាំថ្មី ព្រះអង្គនាមគ្គនាយិកា ព្រះនាម ទុស្សទេវី ជាបុត្រីទី១ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ដោយផ្កាទទឹម អភរណៈ បទុមរាគ ភក្សាហារទ្រង់ផ្លែ ឧទុម្ពរ ព្រះហស្តស្តាំទ្រង់កងចក្រ ព្រហស្តឆ្វេងទ្រង់ស័ង្ខ ទ្រង់អង្គុយពាក់ឆៀងលើខ្នង ស្តេចគ្រុឌ ដែលជាពាហនៈដែលយាងចុះមកបន្តវេន នៅវេលាម៉ោង១៥៖១២នាទីថ្ងៃនេះ នាំយកនូវសេចក្តីសុខ សន្តិភាពទាំងអស់គ្នា

ភ្នំពេញ៖ ជនរួមជាតិពិតជាបានដឹងស្រេចហើយថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ សង្ក្រាន្ត ចូលមកនៅថ្ងៃអាទិត្យ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៩ វេលាម៉ោង១៥៖១២នាទី។ ពិធីបុណ្យដ៏ធំរបស់ជាតិខ្មែរនេះ ... Read More »

បុរស​ដៃ​ខ្លាំង​ដែល​វៃ​នារី​ម្នាក់​នៅ​ផ្សារ​កណ្ដាល​ដួល​អុក​គូទ​ ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​

ភ្នំពេញ​៖ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​សឿន​ មុនី​រ័ត្ន​ សម្រេច​ចោទប្រកាន់​បុរស​ម្នាក់​ដែល​វៃ​នារី​ម្នាក់​បណ្តាល​ឱ្យ​ដួល​អុក​គូទ​នៅ​ផ្សារ​កណ្ដាល​ ពី​បទ​ហិង្សា​ដោយ​ចេតនា​ តាម​មាត្រា​២១៧​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។ នេះ​បេី​តាម​ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ថ្លែង​ប្រាប់​ នៅ​ថ្ងៃទី​១៤​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ ។ បច្ចុប្បន្ន​ចៅក្រម​ស៊េីបសួរ​ ... Read More »

ចូលឆ្នាំថ្ងៃទី១ សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទូទាំងប្រទេស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទូទាំងប្រទេស។ សម្តេចមានប្រសាសន៍ថា៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាថ្ងៃទី១នេះ ខ្ញុំនិងភរិយាសូមប្រគេនពរ និងជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទូទាំងប្រទេស សូមជួបតែសេចក្តីសុខ ចម្រុងចម្រើន សំណាងល្អ ... Read More »

ម្ចាស់ក្លឹប «ម៉ៃអាមី» មេក្លោងគ្រឿងញៀន ឈ្មោះ ស្រេន វីរៈ ហៅ ស្រេង វីរៈ ហៅ ស្រេង ល័ក្ខ ត្រូវចាប់បញ្ជូនទៅតុលាការ, ជនសង្ស័យ៦នាក់ ត្រូវបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនវិញ

ភ្នំពេញ៖ ពិតជាមិនទាន់ចំលែកនៅឡើយទេ ត្រង់ថា៖ ជនជាប់ចោទ ឈ្មោះ ស្រេន វីរៈ ហៅ ស្រេង វីរៈ ហៅ ស្រេង ល័ក្ខ ជាមេខ្លោងជួញដូរគ្រឿងញៀនដោយខុសច្បាប់ និងបានលួចផលិតសារធាតុញៀន ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ គោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្ដមនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកសក័ ព.ស. ២៥៦៣ ត្រូវនឹង គ.ស.២០១៩ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំអគ្គបញ្ជាការ នាយទាហាន នាយទាហានរង ... Read More »

ដើម្បីផលប្រយោជន៍ពួកគេ ក្រុមហ៊ុនស្រាបៀរ(Heineken)និង (Crown) បានយកស្រាបៀរផុតកំណត់កាលបរិច្ឆេទដាក់លក់ អាចចេតនាទុច្ចរិតសម្លាប់អ្នកទទួលទានដោយលក្ខណះប្រយោល

ខេត្តតាកែវ៖ ខាងក្រុមហ៊ុនស្រាបៀរ(Heineken)និង (Crown) អាចមានចេតនាទុច្ចរិតសម្លាប់អ្នកទទួលទានដោយលក្ខណះប្រយោល ឬមួយឈ្មួញបន្លំយកមកលក់ចែកចាយតាមដេប៉ូ ក្នុងការប្រណាំងប្រជែងទីផ្សារដោយគ្មានភាពស្មោះត្រង់.? ជាក់ស្តែងយ៉ាងតិចមានស្រាបៀរ(Heineken)និង (Crown)ចំនួន២៩កេស ត្រូវបានខាងជំនាញកាំកុងត្រូលរកឃើញចរាចរណ៍លើទីផ្សារខេត្តតាកែវ ជាមួយនិងទំនិញច្រើនមុខទៀត។ ប្រតិបត្តិការបង្ក្រាបធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ នៅតាមដេប៉ូ និងក្នុងផ្សារតាកែវ ... Read More »

រន្ធត់ណាស់ ពុទ្ធោអើយ នារី២នាក់ត្រឡប់ពីសិក្សាភ្នំពេញ មកលេងស្រុកកំណើតក្រុងប៉ោយប៉ែតនារដូវចូលឆ្នាំថ្មី ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ សល់តែប៉ុន្មានគីឡូម៉ែត្រសោះដល់ផ្ទះ

ខេត្តបន្ទាយមានជ័យ៖ ពិតជាដំណឹងមរណៈទុក្ខក៏ក្រៀមក្រំបំផុត របស់ក្រុមគ្រួសារ លោក យ៉ុត ម៉ៃយ៉ាន សមាជិក្រុមប្រឹក្សាសង្កាត់និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាសង្កាត់ប៉ោយប៉ែត មានទុក្ខជាទំងន់ ដោយកូនស្រីច្បងនិងក្មួយស្រីរបស់លោកជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំង២ ។ លោកសង្ឃឹមថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារបានរៀបចំរបាំត្រុដិ នៅឯគេហដ្ឋានផ្ទាល់ ដើម្បីបណ្តេញចេញនូវឧបទ្រពក្នុងឆ្នាំចាស់ដើម្បីផ្លាស់មកនូវសិរីសួស្តីសម្រាប់ឆ្នាំថ្មីផង ដែលនឹងមកដល់នៅថ្ងៃស្អែកនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាន់ភ្ជាប់ជានិច្ចសិល្បៈប្រពៃណីដ៏ល្អឯករបស់ខ្មែរយើង ក្នុងនោះសម្តេចបានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៣ មេសា នេះ ខ្ញុំ និងភរិយា ព្រមទាំងចៅៗបានទស្សនារបាំត្រុដិ នៅឯគេហដ្ឋានផ្ទាល់ ... Read More »

ពិតជាគួរឱ្យសោកស្ដាយបំផុត ! ការបាត់បង់បុរសជានាយអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ បានស្លាប់ ដោយសារផ្ទុះធុងហ្គាសរថយន្ត នៅក្រុងតាខ្មៅ

ខេត្តកណ្ដាល ៖ លោក ងន គន្ធា មន្ត្រីកងរាជ អាវុធហត្ថលើផ្ទៃប្រទេសបានស្លាប់ហើយ នៅប្រទេសវៀតណាម ដោយសារផ្ទុះធុង ហ្គាសរថយន្ត នៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ... Read More »

ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ សង្ក្រាន្ត ចូលមកនៅថ្ងៃអាទិត្យ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៩ វេលាម៉ោង១៥៖១២នាទី

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ សង្ក្រាន្ត ចូលមកនៅថ្ងៃអាទិត្យ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៩ វេលាម៉ោង១៥៖១២នាទី។ ពិធីបុណ្យដ៏ធំរបស់ជាតិខ្មែរនេះ ត្រូវប្រារព្ធឡើង ... Read More »

បែកធ្លាយហើយឈ្មោះ ស្រេន វីរៈ ឬស្រេង វិរៈហៅ ស្រេង ល័ក្ខ ជាមេខ្លោង​ជួញ​ដូរគ្រឿងញៀនខុសច្បាប់ ក្នុងក្លិបម៉ៃអាមី បន្ទាប់ពីលោកស្នងការ ស ​ថេត ចុះបង្ក្រាបឃាត់មនុស្ស៥០នាក់

ភ្នំពេញ ៖ ការគាំទ្រពីមជ្ឈដ្ឋានប្រជា ពលរដ្ឋមានចំនួនច្រើនលើសលប់ចំពោះ ចំណាត់ការរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញដែលបើកប្រតិបត្តិការបង្ក្រាបក្លិបកម្សាន្តយីហោ ម៉ៃអាមី ដែលលួចលាក់ផលិតសារធាតុញៀនខុសច្បាប់ នៅក្នុងទីតាំងក្លិបមួយនេះ ក្នុងបទល្មើសជាក់ស្តែងនិងឃាត់ខ្លួន មនុស្ស៥០នាក់ ក្នុងនោះមានស្រី១២នាក់ ... Read More »

នាយរងការិយាល័យហិរញ្ញវត្ថុអាវុធហត្ថលើផ្ទៃប្រទេស និងបក្ខពួកសរុប៣នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន, ដកហូតថ្នាំញៀនមួយចំនួន

ភ្នំពេញ៖ នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការជាបន្ដបន្ទាប់ ហើយឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ក្នុងនោះមានជនសង្ស័យម្នាក់ជានាយរងការិយាល័យហិរញ្ញវត្ថុអាវុធហត្ថលើផ្ទៃប្រទេស។ សមត្ថកិច្ចបានអោយដឹងថា៖ ករណីជនសង្ស័យដែលកម្លាំងជំនាញចាប់ខ្លួនបាន៣នាក់ ស្ថិតក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អគ្គស្នងការរងនគរបាលជាតិ ... Read More »

មុនបន្តិច៖ ក្មួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលមរណភាព ដោយសារគាំងបេះដូង

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបាត់បង់ក្មួយបង្កើតរបស់ គាត់ដែលលាគ្មានថ្ងៃត្រឡប់ ខណៈមុននេះបន្តិចគាត់បានគាំងបេះដូងស្លាប់ នៅព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់ពី លោក ផុស ... Read More »