ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

រថយន្តនិងម៉ូតូបុកគ្នាបណ្តាលឲ្យបុរស២នាក់របួសធ្ងន់

ភ្នំពេញ៖បុរសម្នាក់បើករថយន្តស៊េរីទំនើបជែងគេជ្រុលទៅបុកម៉ូតូមួយគ្រឿងចំពីមុខពេញទំហឹងបណ្តាលឲ្យបុរសពីរនាក់រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវលេខ១៩៨ មុខយានដ្ឋាន(PAC) ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហ្វដរ៉េនជ័រពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AY-3178 រួមដំណើរជាមួយបុរសពីរនាក់ទៀតតាមបណ្ដោយផ្លូវលេខ១៩៨ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុបានបើកវ៉ាឡំប្រឺតាមួយគ្រឿងជ្រុលទៅបុកម៉ូតូម៉ាកហុងដាប៊ីតពណ៌សលាយខៀវ ... Read More »

ខ្សែប្រយុទ្ធ Martinelli ចុះកុងត្រារយៈពេលវែងជាមួយក្រុម Arsenal

អង់គ្លេស៖ខ្សែប្រយុទ្ធវ័យក្មេង Gabriel Martinelli បានចុះកុងត្រារយៈពេលវែងថ្មីជាមួយក្រុមកាំភ្លើងធំ Arsenal។ កីឡាករវ័យ១៩ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបនៅទីក្រុងឡុងដ៍កាលពីខែកក្កដាឆ្នាំមុន និងរកបាន១០គ្រាប់ក្នុងការបង្ហាញខ្លួន២៦ដងក្នុងរដូវកាលដំបូងរបស់គេនៅអង់គ្លេស។ ក្រុមកាំភ្លើងធំ Arsenal បានផ្តល់រង្វាន់ដល់កីឡាករអន្តរជាតិប្រេស៊ីលអាយុក្រោម២៣ឆ្នាំជាមួយនឹងកិច្ចព្រមព្រៀងថ្មីដល់កីឡាករ Gabriel Martinelli បន្ទាប់ពីមិត្តរួមក្រុមយុវជនរបស់គេកីឡាករ Bukayo Sakaបានប្តេជ្ញាចិត្តចំពោះអនាគតរបស់ខ្លួននៅក្នុងក្រុមនៃក្របខ័ណ្ឌ ... Read More »

លោក Paulo Sousa លាឈប់ធ្វើជាអ្នកចាត់ការទូទៅក្លឹប Bordeaux

លោក Paulo Sousa បានសម្រេចចិត្តលាឈប់ពីគ្រូបង្វឹកនៃក្រុម Bordeaux ដែលស្ថិតក្នុងក្របខ័ណ្ឌ Ligue 1 របស់បារាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃសៅរ៍នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លឹប Bordeaux បានឲ្យដឹងថា “យើងមានការសោកស្តាយចំពោះការសម្រេចចិត្តនេះក៏ដូចជា ការប្រកាសរបស់គាត់ត្រូវបានធ្វើឡើង ... Read More »

Galatasaray បញ្ជាក់ពីការចាកចេញរបស់ខ្សែការពារជប៉ុន Nagatomo

ខ្សែការពារឆ្វេងរបស់ជប៉ុនកីឡាករ Yuto Nagatomo នឹងចាកចេញពីក្លឹបGalatasaray នៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់។ កីឡាករ Nagatomoបាននិយាយនៅលើបណ្តាញសង្គម Twitter ថា “សូមអរគុណចំពោះមិត្តភក្តិដ៏អស្ចារ្យរបស់ខ្ញុំ ខ្ញុំនឹងមិនភ្លេចអ្នកឡើយ”។ កីឡាករអតីតប្រធានក្រុម Inter Milan រូបនេះបានផ្លាស់ពីអុីតាលីទៅ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី ០៣ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង ២០៖២០នាទីយប់ នៅចំណុចភូមិយ៉ាងពីស ឃុំសង្កែសាទប កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានឃាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានម្នាក់។ ជនសង្ស័យខាងលើមាន ឈ្មោះ សុន ឃ្នៀង ភេទប្រុស ... Read More »

ចាប់ចោរជិះឡំប្រឺតា២នាក់ចូលគាស់ទូព្រះចៅអធិការវត្តយកព្រះពុទ្ធបដិមាចំនួន១៤អង្គនៅក្នុងវត្តព្រៃច្បារស្រុកព្រះស្តេច

ខេត្តព្រៃវែង៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២០ សមត្ថកិច្ចបានស្ទាក់ចាប់និងឃាត់ខ្លួនបានជនសង្ស័យពីរនាក់ ខណៈដែលពួកគេព្យាយាមជិះឡំប្រឺតារត់គេចខ្លួន បន្ទាប់ពីបានចូលលួចគាស់ទូដាក់ព្រះពុទ្ធបដិមាចំនួន១៤អង្គ​នៅលើកុដិនៃវត្តព្រៃច្បារ ស្ថិតក្នុងភូមិស្រះថ្កូវ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះគឺក្រោយពេលក្រុមជនល្មើសធ្វើសកម្មភាពលួចព្រះពុទ្ធបដិមាបានសម្រេចរួចមក ព្រះគ្រូចៅអធិការវត្តព្រៃច្បារ ដោយមានការសង្ស័យក៏បានទូរស័ព្ទរាយការណ៍ប្តឹងមកសមត្ថកិច្ច។  ... Read More »

ផ្អេីលពេញផ្លូវព្រះនរោត្ដម ខណៈម៉ូតូបុកជាមួយរថយន្ត​ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ តែអ្នកបើកបររថយន្តបម្រុងគេចខ្លួនប្រជាពលរដ្ឋដេញតាមឃាត់ផ្ទុះហិង្សាមួយប្រ៉ាវ

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួលធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យឯកជន ។ ចំណែកឯតៃកុងរថយន្តបានចុះពីរថយន្តព្យាយាមរត់គេចខ្លួនចេញពីកន្លែងកើតហេតុ តែត្រូវប្រជាពលរដ្ឋក៏នាំគ្នាតាមឃាត់មកវិញ​ រហូតមានការប្រទាញប្រទង់គ្នាបង្កជាហិង្សាមួយប្រ៉ាវ​ នៅវេលាម៉ោង១១​ និង៤០នាទីយប់​ ថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវព្រះនរោត្តម​ កែងផ្លូវ៣៨០ ស្ថិតក្នុងសង្កាត់បឹងកេងកង១​ ​ខណ្ឌបឹងកេងកង​ ... Read More »

ងោកមួយភាំងបេីករថយន្តបុកទ្រូងផ្លូវ​ ប៉ាណូ​ និងម៉ូតូមួយគ្រឿង​រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ រថយន្តម៉ាកScion មួយគ្រឿងបេីកបរដោយបុរសម្នាក់​ បានបុកខឿនទ្រូងផ្លូវជាតិលេខ១​ ខ្ទាតទៅបុកស្លាកប៉ាណូ​បាក់អស់១ដេីម និងជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតកំពុងធ្វេីដំណេីរបណ្ដាលឲ្យ​បុរសម្នាក់រងរបួសស្រាល​ កាលពីវេលាម៉ោង១០​ និង៣០យប់ថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ​២០២០​ ត្រង់ចំណុចមុខវត្តនិរោធ​ តាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ ... Read More »

លោកJean Castex ត្រូវបានតែងតាំងជានាយករដ្ឋមន្ដ្រីថ្មីបារាំង

ទីក្រុងប៉ារីស៖ នៅថ្ងៃសុក្រទី០៣ខែកក្កដានេះប្រធានាធិបតីលោកEmmanuel Macron បានសម្រេចតែងតាំងលោក Jean Castex ជានាយករដ្ឋមន្ដ្រីថ្មីជំនួសលោកEdouard Philippe បន្ទាប់ពីលោកបានផ្ញើការលាលែងពីតំណែងរបស់គាត់ទៅកាន់វិមានElysée កាលពីព្រឹកថ្ងៃសុក្រនេះ។ ទីស្ដីការគណៈរដ្ឋមន្ដ្រីដែលគ្រោងធ្វើឡើងនៅព្រឹកថ្ងៃសុក្រនេះក៍ត្រូវបានលុបចោលផងដែរ។ លោក Hugues Renson អនុប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ... Read More »

អគ្គស្នងការដ្ឋាននគរបាលជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផលបង្ក្រាបគ្រឿងញៀននៅឆមាសទី១និងដាក់ទិសដៅការងារឆមាសទី២

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង៧ និង៣០នាទី នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ និងដាក់ចេញទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២០ របស់មន្ទីរប្រឆាំងគ្រឿងញៀន និងពិធីបំពាក់ឋានន្តរស័ក្តិ ដល់នាយ-នាយរងនគរបាលជាតិចំនួន ៥៩ ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០៕ ដោយ៖សិលា Read More »

កំពូលមហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ទី៣របស់ចិន បន្ទាប់ពីលោក Jack Ma ប្រកាសលាលែងពីតំណែង

អន្តរជាតិ៖ កំពូលមហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ទី៣របស់ចិន បន្ទាប់ពីលោកJack Ma គឺលោក Colin Huang ស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំ និងល្បីរបស់ចិន Pinduoduo Inc. បានប្រកាសលាលែងពីតំណែងនាយកប្រតិបត្តិ (CEO) ខណៈដែលគិតត្រឹមពេលនេះលោកមានទ្រព្យសម្បត្តិសរុបប្រមាណជិត ៤៤ពាន់លានដុល្លារអាមេរិក ... Read More »

UNICEF៖ ថ្នាំព្យាបាល COVID-19 កំពុងស្ថិតក្នុងការបញ្ជាទិញ សម្រាប់ប្រទេសក្រីក្រ

អន្តរជាតិ៖ យោងតាមសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី៣ ខែកក្កដាឆ្នាំ២០២០នេះ បានចេញផ្សាយ​ថា ថ្នាំ ដិចហ្សាមេតាសុន(dexamethasone) គឺជាថ្នាំដែលត្រូវបានគេបញ្ជាក់ថា មានប្រសិទ្ធខ្ពស់ក្នុងការព្យាបាលអ្នកជំងឺ COVID-19 ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។នេះបើយោងតាមការបញ្ជាក់ពី មូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ(UNICEF)  ។ ... Read More »

លួចម៉ូតូគេគេចខ្លួនបាន១ថ្ងៃ​ ស្អែកឡេីងសមត្ថកិច្ចប៉ុស្ដិ៍ចាក់អង្រែលេីស្រាវជ្រាវឈានដល់ចាប់វាយខ្នោះ

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់​ក្រោយពីធ្វេីសកម្មភាពលួចយកម៉ូតូគេ១គ្រឿងបានសម្រេចហើយគេចខ្លួនបានមួយថ្ងៃ ត្រូវបានកម្លាំងនគបាលប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី​សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនបាននៅវេលាម៉ោង៩៖០០នាទីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។  ​    លោកនាយប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី​ ... Read More »

ចៅសង្កាត់​ត្រពាំង​ក្រសាំង ចៅសង្កាត់រង និង​អនុ​ប្រធានភូមិ ២​នាក់ ត្រូវតុលាការ​ចេញ​ដីកាកោះ​ឲ្យ​ចូល​បំភ្លឺ​លើសំណុំរឿងក្លែងបន្លំ​ឯកសារ​សាធារណៈ​

ភ្នំពេញ​៖ លោក ​សាយ​ ណូ​រ៉ា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២៥ ខែមិថុនា​ ឆ្នាំ២០២០កន្លងទៅ បានចេញ​ដីកា​កោះហៅ​មនុស្ស​ទាំង ៤នាក់​ក្នុងករណី​ខាងលើ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំ​ពេ​ញី ដើម្បី​បំភ្លឺ​ពី​ដំណើររឿង​បណ្ដឹង​របស់លោក​មេធា​វីផែង ស៊ី​ដេ​ត ចុះ​ថ្ងៃទី​១៧ ខែមិថុនា ... Read More »

Update៖ ករណីគ្រោះធម្មជាតិបាក់ដី ​នៅរដ្ឋមីយ៉ាន់ម៉ា ពេលនេះរកឃើញសាកសពកើនដល់​១៦៨នាក់ហើយ

អន្តរជាតិ៖ ក្រុមជួយសង្គ្រោះរបស់មីយ៉ាន់ម៉ា បានបង្ហោះសារនៅលើបណ្តាញសង្គមថា ករណីគ្រោះធម្មជាតិរអិលបាក់ដី នៅអណ្តូងរ៉ែមួយនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ជាប់ព្រុំប្រទល់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ទី២ ខែកក្កដាម្សិលមិញនេះ បានរកឃើញសាកសពកើនឡើងដល់១៦៨នាក់ហើយ ខណៈអាជ្ញាធររំពឹងថា ចំនួនអ្នកស្លាប់អាចកើនច្រើនជាងនេះ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មានCNA នៅរសៀលថ្ងៃសុក្រ ទី០៣ ខែកក្កដា ... Read More »

អ្នកនាំពាក្យក្រសួងអប់រំ៖ នៅសប្តាហ៍ក្រោយនេះ នឹងប្រកាសជូនដំណឹងអំពីដំណាក់កាលទី១ នៃដំណើរការបើកសាលារៀនឡើងវិញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា បានថ្លែងថា នៅសប្តាហ៍ក្រោយនេះក្រសួងអប់រំ នឹងប្រកាសជូនដំណឹងអំពីដំណាក់កាលទី១ នៃដំណើរការបើកសាលារៀនឡើងវិញ ក្រោយបិទមួយរយៈ ដើម្បីទប់ស្កាត់ជំងឺ ... Read More »

អគ្គិភ័យឆាបឆេះ អគារកំពុងសាងសង់ មួយកន្លែងផ្អើលប្រជាពលរដ្ឋនឹងសមត្ថកិច្ច

ភ្នំពេញ ៖អគ្គកភ័យឆាបឆេះ អគារកំពុងសាងសង់ មួយកន្លែង បណ្ដាល ឲ្យ រងការខូចខាតទ្រព្យសម្បត្តិមួយចំនួន នៅខាងក្រោយរោងកុនគីរីរម្យ កាលពី វេលា ម៉ោង ២និង៤០នាទីរសៀល ថ្ងៃ ទី ០៣ ... Read More »

មកដេកជាមួយសង្សារ យប់ឡើងបែកគំនិតចូលក្នុងរោងចក្រធ្វើសកម្មភាពលួចតែមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់បានមកដេកស្នាក់នៅជាមួយសង្សាររបស់ខ្លួន លុះយប់ឡើងដេកអត់លក់ ក៏បែកគំនិតចូលក្នុងរោងចក្រដែលនៅជិតបន្ទប់ខ្លួនដេកនោះដើម្បីធ្វើសកម្មភាពលួចតែមិនបានសម្រេច​ ក៏ត្រូវសន្តិសុខយាមកាមក្នុងរោចក្រឃើញទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតែម្ដង​។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៣ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងរោងចក្រគ័នមីង  ស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។      ... Read More »

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ចាក់អង្រែលេីឃាត់ខ្លួន​ជាប់ចោទពីបទ​យកដែកគាស់ចង្រឹងបង្អួចផ្ទះគេចូលយកទូរស័ព្ទដៃនិងកុំព្យូទ័រលេបថប​

ភ្នំពេញ​ ៖​ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ បានធ្វេីការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់​ កាលពីវេលាម៉ោង២១​ និង៣០នាទីយប់​ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០​ នៅចំណុចមុខបុរីប៉េងហួត ផ្លូវលេខ៣៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​ ... Read More »

ដើម្បីទប់ស្កាត់បញ្ហា COVID-19 កាន់តែរីកធំ អាហ្វ្រិកខាងត្បូងបន្តដាក់ពង្រាយកងទ័ព ដើម្បីពង្រឹងវិធានការបិទប្រទេស

អន្តរជាតិ៖ ដើម្បីជួយពង្រឹង និងអនុវត្តវិធានការរឹតត្បិតសង្គម នៅចំពោះមុខបញ្ហា COVID-19 ដែលកាន់តែរីកធំឡើងៗ លោក សាយរីល រ៉ាម៉ាផូសា(Cyril Ramaphosa) ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានសម្រេចចិត្តពង្រីកថេរវេលា ក្នុងការដាក់ពង្រាយកងទ័ពនៅទូទាំងប្រទេសបន្តទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ ... Read More »

BREAKING៖ នាយករដ្ឋមន្ត្រីបារាំង ប្រកាសលាលែងចេញពីតំណែង បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា ប្រធានាធិបតីបារាំងគ្រោងនឹងរុះរើគណៈរដ្ឋមន្រ្តី ឡើងវិញ

អន្តរជាតិ៖ នៅថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ លោក អេឌូអាដហ្វីលីព (Edouard Philippe) នាយករដ្ឋមន្ត្រីបារាំង បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបានជ្រើសតាំងជាអភិបាលក្រុងឡាហារ ភាគខាងជើងនៃប្រទេស(La Havre)។ ... Read More »

អំណោយប្រចាំខែរបស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៥គ្រួសារ

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រទី៣ ខែកក្កដា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាចំនួនបួនលាន ប្រាំសែនរៀល ... Read More »

នាយករដ្ឋមន្រ្តីអូស្រ្តាលី យើងអាចផ្តល់ជាទីសុវត្ថិភាពដល់ប្រជាជនហុងកុង ក្រោយការអនុម័តច្បាប់សន្តិសុខជាតិថ្មី

អន្តរជាតិ៖ យោងតាមទីភ្នាក់ងាររបស់ AKP បានចេញផ្សាយនៅថ្ងៃទី៣ខែកក្កដា ឆ្នាំ២០២០នេះថា​ លោក Scott Morrison នាយករដ្ឋមន្រ្តីអូស្រ្តាលី បាននិយាយថា ប្រទេសអូស្រ្តាលីកំពុងពិចារណាយ៉ាងសកម្មក្នុងការផ្តល់ទីជម្រកសុវត្ថិភាពដល់ប្រជាជនហុងកុង បន្ទាប់ពីការអនុម័តច្បាប់របស់ប្រទេសចិន ស្តីពីសន្តិសុខជាតិនៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុងដែលបានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ។ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ... Read More »

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ អភិបាលរាជធានី-ខេត្ត ជំរុញរដ្ឋបាលមូលដ្ឋាន ចូលរួមអនុវត្តវិធានការឆ្លើយតបកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំឲ្យប្រសិទ្ធភាព

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក សក់ សេដ្ឋា បានបញ្ជាក់ប្រាប់ទៅ អភិបាលរាជធានី–ខេត្តត្រូវជំរុញដល់រដ្ឋបាលឃុំសង្កាត់ ចូលរួមអនុវត្តវិធានការឆ្លើយតបទៅនឹងគ្រោះអាសន្នពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ យោងតាមលិខិតរបស់លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានណែនាំដូចខាងក្រោម៖ ... Read More »

គណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅសាងសង់អគារថ្មីបន្ថែមមួយទៀត

    ភ្នំពេញ៖អគារថ្មីរបស់គណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅនិងលេចចេញរូបរាងនាពេលដ៏ខ្លីខាងមុខនេះ  ដើម្បីបំពេញបន្ថែមអគាររបស់គណបក្សដែលមានស្រាប់ នេះជាផ្នែកមួយនៃវឌ្ឍនភាព របស់ខណ្ឌច្បារអំពៅ ។      នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០  បានរៀបចំធ្វើពិធីសាសនា  ក្រុងពាលី  សុំម្ចាស់ទឹកម្ចាស់ដី ... Read More »

ស្ត្រីចំណាស់ម្នាក់មានសតិមិនគ្រប់រអិលជើងធ្លាក់ចូលប្រឡាយព្រែកជីកក្បែរផ្ទះស្លាប់គ្មានអ្នកដឹង

ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់មានសតិមិនគ្រប់ម្នាក់បានរអិលជើងធ្លាក់ចូលប្រឡាយព្រែកជីកក្បែរផ្ទះស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិប្រញាប់ប្រញាល់ជួយស្រង់ដាក់លើគោកដើម្បីធ្វើចលនាដៃជើងតែជាអកុសលយឺតពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិថ្នល់ក្រួស ឃុំមុខដា ស្រុករមាសហែក។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះខៀវ ញ៉ អាយុ៦៩ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។ ... Read More »

BREAKING ៖ Messi ចង់ចាកចេញពី Barcelona ដោយមិនបន្តកុងត្រាថ្មី

ប្រធានក្រុម Barcelona កីឡាករ Lionel Messi ត្រូវបានគេរាយការណ៍ថា បានបញ្ឈប់កិច្ចចរចាកុងត្រាថ្មីរបស់គាត់ហើយត្រៀមខ្លួនចាកចេញពីក្លឹបនៅពេលដែលកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅឆ្នាំ២០២១ ។ Messi ខឹងនឹងការិយាល័យជួរមុខរបស់ក្លឹប Barcelona ទាក់ទងនឹងការលេចធ្លាយនូវសារព័ត៌មានដែលហាក់ដូចជាធ្វើឱ្យគាត់មានគំនាបក្នុងការទទួលខុសត្រូវចំពោះក្លឹប រួមទាំងការបណ្តេញគ្រូបង្វឹកលោក Ernesto Valverde ... Read More »

មន្រ្តីជំនាញខេត្តស្វាយរៀងរកឃើញគុយទាវសរសៃធំមានសារធាតុគីមីបូរ៉ាក់និងទំនិញខូចគុណភាពមួយចំនួននៅក្នុងផ្សារប្រសូត្រ

ខេត្តស្វាយរៀង៖ មន្រ្តីជំនាញខេត្តស្វាយរៀងបានរកឃើញគុយទាវសរសៃធំមានសារធាតុគីមីបូរ៉ាក់,ទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទក្នុងនោះមានត្រីខកំប៉ុង ទឹកក្រូចម៉ាកXL ម្ទេសឆារ បឺរនិងសាតេ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះពេលចុះពិនិត្យមុខទំនិញនៅផ្សារប្រសូត្រស្ថិតក្នុងឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ យោងតាមមន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានឱ្យដឹងថាក្រុមការងារសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម ខេត្តស្វាយរៀង បានចុះពិនិត្យមុខទំនិញនៅផ្សារប្រសូត្រស្ថិតក្នុងឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ... Read More »

ឡាវ​កំពុង​ជំរុញ​គម្រោង​វា​រី​អគ្គិសនី​ នៅលើ​តួ​ទន្លេមេគង្គ ទោះបីជា​ប្រទេស​ជិត​បង្ហាញ​ក្តីបារម្ភ ពីផលប៉ះពាល់​ដល់​ជលផលក៏ដោយ

អន្តរជាតិ៖ គណៈកម្មការ​ទន្លេមេគង្គ (MRC) បាន​និយាយ​កាលពី​ថ្ងៃ​ពុធទី១ខែកក្កដាកន្លងទៅថ្មីៗនេះ ​បានបញ្ជាក់ថា គម្រោង​ទំនប់​វា​រី​អគ្គិសនី​ហ្លួង​ប្រា​បា​ង្គ ប្រទេស​ឡាវ ដែលមាន​កម្លាំង ១៤០០​មេ​ហ្គា​វ៉ា​ត់​នេះ នឹង​ក្លាយជា​ទំនប់​វា​រី​អគ្គិសនីធំ​បំផុត​ទី​៣ របស់​ប្រទេស​ឡាវ​លើ​តួ​ទន្លេមេគង្គដែល​គ្រោង​ចាប់ផ្តើម​នៅ​ឆ្នាំនេះ​។​ ទោះបីជា​ប្រទេស​ជិត​បង្ហាញ​ក្តីបារម្ភ​អំពី​លទ្ធភាព​ដែល​ទំនប់​វា​រី​អគ្គិសនី​នេះ​ធ្វើឱ្យប៉ះពាល់​ដល់​ជលផល និង​កសិកម្ម​នៅ​ខ្សែទឹក​ខាងក្រោម​ក៏ដោយ​។​ គណៈកម្មាធិការ​នេះ​ បាន​និយាយនៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ ... Read More »