ព័ត៌មានទាន់ហេតុការណ៍៖

បច្ចេកវិទ្យា

ហ្វេសប៊ុកបានបន្ថែមការប្រើប្រាស់កូនសោសុវត្ថិភាព USB/NFC (security keys) ជាមួយទូរស័ព្ទ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមីនាឆ្នាំ ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ចាប់តាំងពីឆ្នាំ២០១៧ ក្រុមហ៊ុនហ្វេសប៊ុកបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រើកូនសោសុវត្ថិភាព ដើម្បីបញ្ជាក់អត្តសញ្ញាណជាមួយប្រព័ន្ធ two-factor authentications នៅពេលដែលពួកគេប្រើកុំព្យូទ័រ។ ប៉ុន្តែប្រសិនបើលោកអ្នកប្រើទូរសព្ទវិញនោះ ក្រុមហ៊ុននឹងផ្ញើលេខកូដតាមរយៈសារទៅលេខទូរសព្ទដែលមាននៅក្នុងគណនីហ្វេសប៊ុកដើម្បីធ្វើការបញ្ជាក់អត្តសញ្ញាណ។ ទោះបីជាការប្រើលេខកូដតាមរយៈទូរសព្ទ ជាមួយនឹងលេខសម្ងាត់បានធ្វើឱ្យជនខិលខូចពិបាកនឹងលួចចូលទៅក្នុងគណនីហើយក្ដី ... Read More »

TikTok នឹងធ្វើការផ្លាស់ប្ដូរលក្ខខណ្ឌក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសប្រឆាំងបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់អោយដឹងថា, នាពេលបច្ចុប្បន្នក្រុមហ៊ុន TikTok បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើសក្នុងការទទួលបាននូវការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានពីរជម្រើស។ ជម្រើសទីមួយគឺអ្នកប្រើប្រាស់ទទួលបានការផ្សព្វផ្សាយពាណិជ្ជកម្ម ជាលក្ខណៈទូទៅ ចំណែកឯជម្រើសទីពីរវិញនោះគឺអ្នកប្រើប្រាស់និងទទួលបានការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈផ្ទាល់ខ្លួនដែលគេហៅថា Personalized Ads។ ប៉ុន្តែក្នុងពេលឆាប់ៗនេះក្រុមហ៊ុននឹងទាមទារឱ្យអ្នកប្រើប្រាស់ទាំងអស់ឯកភាពក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មជាលក្ខណៈ Personalized Ads។ ... Read More »

ប្រយ័ត្នចាញ់បោក លេខក្រៅប្រទេសដែលមានក្បាលលេខ (+370) និង (+381) ដែលជនខិលខូចគ្រាន់តែតេចូលហើយ ដាក់ចុះវិញភ្លាមៗ

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, នាពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរកឃើញថាមានប្រជាពលរដ្ឋយើងជាច្រើន បានទទួលការតេចូលពីលេខក្រៅប្រទេសដែលមានក្បាលលេខ (+370) និង (+381) ដែលជនខិលខូចគ្រាន់តែតេចូលហើយ ... Read More »

កម្មវិធីទំនាក់ទំនងសង្គម Signal ឈប់ដំណើរការនៅក្នុងប្រទេសចិន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែមីនាឆ្នាំ ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា នៅព្រឹកថ្ងៃអង្គារនេះអ្នកប្រើប្រាស់នៅក្នុងប្រទេសចិនពុំអាចប្រើកម្មវិធី Signal បានទៀតទេលើកលែងតែពួកគេប្រើ virtual private network (VPN) ... Read More »

DuckDuckGo បានធ្វើការរិះគន់ក្រុមហ៊ុន Google ទាក់ទងនឹងការទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ អង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ក្រុមហ៊ុន Google បានព្យាយាមពន្យាលពេលក្នុងការធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់ខ្លួនអស់ជាច្រើនខែ ជាមួយទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS ដើម្បីចៀសវាងពីការបង្ហាញព័ត៌មានទាក់ទងនឹង App Privacy ដែលក្រុមហ៊ុន Apple ... Read More »

Google នឹងត្រូវប្រឈមជាមួយនឹងរឿងក្ដីទាក់ទងទៅនឹងការតាមដានអ្នកប្រើប្រាស់ជាមួយកម្មវិធី Chrome

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោកស្រីចៅក្រម Lucy Koh នៅក្រុង San Jose នៃរដ្ឋ California បានបដិសេធការស្នើសុំរបស់ក្រុមហ៊ុន Google ឱ្យច្រានចោលពាក្យបណ្ដឹង ហើយលោកស្រីបានសម្រេចឱ្យក្រុមមេធាវីតំណាងឱ្យអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកអាចបន្តប្ដឹងក្រុមហ៊ុន Google ... Read More »

កម្មវីធី Android ចំនួន៨ត្រូវបានរកឃើញថា មានបង្កប់ជាមួយកម្មវិធីមេរោគ AlienBot Banker និង MRAT

      ភ្នំពេញ៖ កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័របានរកឃើញកម្មវិធីAndroid ចំនួន៨ដែលមានបង្កប់ជាមួយកម្មវិធីមេរោគ ដែលអាចឱ្យពួកជនខិលខូចទាញយកទិន្នន័យទាក់ទងនឹងធនាគារហើយថែមទាំងអាចគ្រប់គ្រងទូរស័ព្ទរបស់អ្នកប្រើប្រាស់បានទៀតផង។ នេះបើតាមការបញ្ជាក់អោយដឹងពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ ក្រុមជនខិលខូចបានប្រើវិធីផ្សេងៗដើម្បីចៀសវាងពីការឆែកមើលនិងតាមដានរបស់ Google Play Protect ... Read More »

មានការ report ពីសំណាក់ជនអនាមិកមួយចំនួន ធ្វើឲ្យក្រុមហ៊ុន facebook បានធ្វើការលុបព័ត៌មាននេះចេញតែម្តង ករណីក្មេងទំនើង២នាក់វាយក្បាលជនជាតិបរទេស

ភ្នំពេញ៖ មានការ report ពីសំណាក់ជនអនាមិកមួយចំនួន ធ្វើឲ្យក្រុមហ៊ុនfacebook បានធ្វើការលុបព័ត៌មាននេះចេញតែម្តងពីផេកផ្លូវការស្នងការនគរបាលរាជធានីភ្នំពេញ ករណីក្មេងទំនើង២នាក់វាយក្បាលជនជាតិបរទេស ។ នេះបើតាមការបញ្ជាក់ពីផេកផ្លូវការខាងលើនៅថ្ងៃទី៩ខែមីនាឆ្នាំ២០២១។ បញ្ជាក់បន្តថា៖ បន្ទាប់ពីផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផុសអំពីករណីបង្ក្រាបក្មេង២នាក់ធ្វើសកម្មភាពមិនសមរម្យវាយទៅលើជនបរទេសបានប្រហែលជា ៦ម៉ោង ព័ត៌មាននេះគឺទទួលបានការសាទរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ... Read More »

Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS សម្រាប់ទូរស័ព្ទ iPhone ទាក់ទងនឹងបញ្ហាសុវត្ថិភាព

ភ្នំពេញ៖ កាលពីម្សិលមិញនេះ ក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS សម្រាប់ទូរស័ព្ទ iPhone និង macOS Big Sur‌ សម្រាប់ Macs កុំព្យូទ័រហើយបានស្នើសុំឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពជាបន្ទាន់ដើម្បីចៀសវាងពីការវាយប្រហារ។ ... Read More »

ក្រុមហ៊ុន Mastercard សហការជាមួយនឹង Samsung ដើម្បីប្រើទិន្នន័យជីវមាត្រ (Biometrics) ជាមួយប័ណ្ណឥណទាន

ភ្នំពេញ៖ ដើម្បីឱ្យការប្រើប្រាស់ប័ណ្ណឥណទានកាន់តែមានសុវត្ថិភាព និងដើម្បីចៀសវាងកុំឱ្យមានការប៉ះពាល់គ្នាច្រើននោះ ក្រុមហ៊ុន Mastercard និង Samsung បានសហការគ្នាដើម្បីប្រើក្រយ៉ៅម្រាមដៃជាមួយប័ណ្ណឥណទាន ក្នុងការបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ នេះបើតាមការបញ្ជាក់ឲ្យដឹង, ពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិជ្ជានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។ បច្ចេកវិទ្យានេះគឺវាស្រដៀងគ្នាទៅនឹងបច្ចេកវិទ្យាដែលក្រុមហ៊ុន ... Read More »

បេក្ខនារី​វគ្គផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធីពាន​រង្វាន់​ពលរដ្ឋ​គំរូ Smartកុមារ​គ្រប់រូបមាន​សិទ្ធិស្មើ​គ្នា​ក្នុងការ​ទទួលបានការអប់រំ​ប្រកបដោយ​គុណភាព

ភ្នំពេញ៖ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១ ការ​ជួយ​​សិស្ស​ក្រីក្រឱ្យ​ទទួលបាន​ការ​អប់រំដោយ​ឥត​គិតថ្លៃ គឺ​ជា​អំពើ​​ល្អ​មួយ​ដែល​ជួយ​ឱ្យ​អ្នក​គ្រូ​ ឯក ចិន្តាមុនី ​ដែលជា​ស្ថាបនិក​សាលា​ឯកជន​មួយ​នៅ​រាជធានីភ្នំពេញ ទទួល​បាន​ការ​​ជ្រើស​​តាំង​ជា​បេក្ខនារី​ម្នាក់​ក្នុង​​​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូ Smart។ ឥឡូវនេះ អ្នក​គ្រូ​បាន​ជាប់​ជា​បេក្ខនារីម្នាក់​ក្នុង​ចំណោមបុគ្គល​ដែល​​​ត្រូវ​បានជ្រើសតាំង ១០​នាក់សម្រាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃកម្មវិធីពាន​រង្វាន់​ពលរដ្ឋគំរូនេះ ហើយ​ប្រសិនបើអ្នកគ្រូ​ត្រូវបានគេជ្រើសរើសជាអ្នកទទួលជ័យលាភី អ្នកគ្រូ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ចំនួន ... Read More »

មុខងារថ្មីរបស់ iCloud អាចឱ្យអ្នកប្រើប្រាស់ផ្ទេរទិន្នន័យទៅ Google Drive

ភ្នំពេញ, អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ដើម្បីឱ្យការទាញយកទិន្នន័យដូចជារូបភាពនិងវីដេអូពី iCloud ទៅ Google Drive កាន់តែមានភាពងាយស្រួលនោះ ក្រុមហ៊ុន Apple បានបន្ថែមមុខងារដែលអាចឱ្យលោកអ្នកផ្ទេរទិន្នន័យដោយស្វ័យប្រវត្តិ ... Read More »

សែលកាត អបអរសាទរនូវការទទួលបានពានរង្វាន់អន្តរជាតិចំនួនបួន ប្រចាំខែមីនាឆ្នាំនេះ

ភ្នំពេញ៖ ០២ មីនា២០២១ជាថ្មីម្តងទៀត ក្រុមហ៊ុនសែលកាតបានទទួលនូវការទទួលស្គាល់ និងការគាំទ្រពីបណ្តាញទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍សកល ជាមួយនឹងពានរង្វាន់ដ៏មានកិត្យានុភាពថ្មីចំនួនបួន។ ពានរង្វាន់ទាំងនេះរួមមាន៖ • “ស្ថាប័នផ្តល់សេវាបណ្តាញទូរស័ព្ទចល័តឆ្នើមជាងគេបំផុត” ពីទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ (International Finance Magazine)ដែលមានមូលដ្ឋាននៅឌូបៃ • ... Read More »

ក្រុមហ៊ុន Microsoft ខិតខំប្រឹងប្រែងបង្កើនប្រជាប្រិយភាពកម្មវិធី Teams ជាមួយមុខងារថ្មី

ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី៣ ខែមីនាឆ្នាំ ២០២១ បានបញ្ជាក់ឲ្យដឹងថា, កម្មវិធី Teams គឺជាកម្មវិធីដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើការប្រជុំតាមរយៈវីដេអូពីចម្ងាយដែលគេហៅថា Video Conferencing ប៉ុន្តែកម្មវិធីនេះមិនសូវជាមានប្រជាប្រិយភាពបើយើងប្រៀបធៀបទៅកម្មវិធី Zoom ឬកម្មវិធី ... Read More »

ក្រុមហ៊ុនហ្វេសប៊ុកបានបិទគណនីទាំងអស់ដែលមានការពាក់ព័ន្ធជាមួយនឹងក្រុមយោធារបស់ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, គណនីហ្វេសប៊ុក និងអុិនស្តាក្រាម ថែមទាំងការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់របស់យោធាប្រទេសមីយ៉ាន់ម៉ាត្រូវបានបិទ នេះបើតាមការផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនកាលពីម្សិលមិញនេះ។ លោក Rafael Frankel ដែលជាអ្នកទទួលបន្ទុកផ្នែកគោលនយោបាយរបស់ក្រុមហ៊ុនហ្វេសប៊ុកសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា “យើងជឿថាការអនុញ្ញាតឱ្យគណនីរបស់ក្រុមយោធា ... Read More »

មុខងារ Total Cookie Protection ថ្មីសម្រាប់កម្មវិធី Firefox សំដៅបញ្ឈប់ការតាមដានរបស់ក្រុមហ៊ុនទៅលើអ្នកប្រើប្រាស់វេបសាយ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ដើម្បីប្រយុទ្ធប្រឆាំងនឹងការតាមដានរបស់ក្រុមហ៊ុនទៅលើអ្នកប្រើប្រាស់វេបសាយ (Web tracking) ក្រុមហ៊ុន Mozilla បានបញ្ចេញកម្មវិធី Firefox ជំនាន់ថ្មីដែលមានបន្ថែមមុខងារ Total Cookie Protection។ ... Read More »

ក្រុមហ៊ុន Google កំពុងតែសាកល្បងដាក់ឱ្យប្រើប្រាស់មុខងារដែលអាចចាក់សោ Incognito Tab ជាមួយនឹងទិន្នន័យជីវមាត្រ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, សម្រាប់អ្នកប្រើប្រាស់ដែលមិនចង់ឱ្យទិន្នន័យរបស់វេបសាយត្រូវបានរក្សាទុកនៅក្នុងកុំព្យូទ័រ ឬទូរសព្ទនោះ ពួកគេតែងតែប្រើ Incognito Tab ឬ Private Tab ជាពិសេសនៅពេលដែលពួកគេប្រើកុំព្យូទ័រសាធារណៈ ឬទូរសព្ទរបស់អ្នកដទៃនោះ។ វិធីនេះគឺដើម្បីចៀសវាងកុំឱ្យអ្នកដទៃ ... Read More »

តើមានអ្វីកើតឡើងទៅលើគណនី WhatsApp របស់លោកអ្នក នៅពេលដែលលោកអ្នកមិនឯកភាពជាមួយនឹងលក្ខខណ្ឌថ្មីរបស់ក្រុមហ៊ុន?

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រលប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានអោយដឹងថា, កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់មួយចំនួនបានទទួលអុីមែលទាក់ទងនឹងលក្ខខណ្ឌថ្មី របស់កម្មវិធី WhatsApp ដែលអ្នកប្រើប្រាស់ត្រូវតែឯកភាពចាប់ផ្ដើមពីពាក់កណ្ដាលខែឧសភាខាងមុខ ដើម្បីអាចបន្តប្រើប្រាស់កម្មវិធីនេះបាន។ ក្រុមហ៊ុនបានបញ្ជាក់នៅក្នុងអុីមែលនេះថា ប្រសិនបើអ្នកប្រើប្រាស់មិនឯកភាពជាមួយនឹងលក្ខខណ្ឌថ្មីនោះ ... Read More »

ហ្វេសប៊ុករងការចោទប្រកាន់ថាបានបំប៉ោងចំនួនអ្នកមើលការផ្សព្វផ្សាយពាណិជ្ជកម្ម (Potential Reach)

ភ្នំពេញ៖ បើយោងតាមអង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២១ មួយបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនជាច្រើនមិនថាតូចឬធំនោះទេ បានចំណាយលុយជាច្រើនរៀងរាល់ឆ្នាំដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនហ្វេសប៊ុក ដោយសង្ឃឹមថាផលិតផលឬសេវាកម្មរបស់ពួកគេនឹងត្រូវបានមើលឃើញពីសំណាក់មហាជនដែលអាចក្លាយជាអតិថិជនរបស់ពួកគេ ដែលនេះធ្វើឱ្យក្រុមហ៊ុនហ្វេសប៊ុករកចំណូលបានរាប់ពាន់លានដុល្លារពីការផ្សព្វផ្សាយពាណិជ្ជកម្មនេះ។ បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Financial Times កាលពីពេលថ្មីៗនេះបានឱ្យដឹងថាក្រុមហ៊ុនហ្វេសប៊ុកបានរងការចោទប្រកាន់នៅក្នុងពាក្យបណ្ដឹងមួយថា ... Read More »

ជនខិលខូចមិនចាំយូរទេក្នុងការបង្កើតកម្មវិធីមេរោគ សម្រាប់វាយលុកកុំព្យូទ័រ Apple MacBook ដែលប្រើប្រូសេសស័រ (Processor) M1

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កាលពីប៉ុន្មានខែមុនក្រុមហ៊ុន Apple បានចាប់ផ្ដើមដាក់លក់កុំព្យូទ័រដែលមានប្រូសេសស័រ M1 ដែលក្រុមហ៊ុនបានបង្កើត ដោយប្រើបច្ចេកវិទ្យាស្រដៀងគ្នាទៅនឹងប្រូសេសស័រដែលមាននៅក្នុងទូរសព្ទ iPhone ដែរនោះ។ ប្រូសេសស័រ គឺជាបន្ទះឈីប ... Read More »

ភាពចន្លោះប្រហោងរបស់កម្មវិធី SHAREit សម្រាប់ Android អាចឱ្យជនអនាមិកលួចទាញយកទិន្នន័យបាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កម្មវិធី SHAREit គឺជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់អ្នកប្រើប្រាស់ទូរសព្ទជាមួយប្រព័ន្ធប្រតិបត្តិការ Android ដើម្បីចែករំលែកឯកសារផ្សេងៗ ពីទូរសព្ទមួយទៅទូរសព្ទមួយទៀត។ មកដល់ពេលបច្ចុប្បន្ន កម្មវិធីនេះត្រូវបានទាញយកជាង មួយពាន់លានដង ហើយត្រូវបានទទួលចំណាប់ថ្នាក់ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដែលត្រូវបានទាញយកច្រើនបំផុតនៅក្នុង Play ... Read More »

អ្នកប្រើប្រាស់នាឡិកាវៃឆ្លាត គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីដើម្បីកុំឱ្យមានបញ្ហាជាមួយការសាកថ្ម

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា កាលពីព្រឹកមិញនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការសម្រាប់នាឡិកាវៃឆ្លាតរបស់ពួកគេ (watchOS 7.3.1) ដើម្បីធ្វើការកែសម្រួលជាមួយនឹងបញ្ហាសាកថ្មដែលអ្នកប្រើប្រាស់នាឡិកាវៃឆ្លាត Apple Watch 5 ... Read More »

សារសម្ងាត់ (Secret Chat) របស់កម្មវិធី Telegram មិនបានរក្សាការរសម្ងាត់ប៉ុន្មាននោះទេ

ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ២០២១ បានបញ្ជាក់ឲ្យដឹងថា, កម្មវិធីទំនាក់ទំនងសង្គម Telegram គឺជាកម្មវិធីដែលមានប្រជាប្រិយភាពមួយដោយសារតែកម្មវិធីនេះងាយស្រួលប្រើ មិនសូវមានបញ្ហា ហើយជាពិសេស ទៅទៀតនោះ វាគឺជាកម្មវិធីមួយដំបូងគេដែលគិតគូរពីសុវត្ថិភាពទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។ ... Read More »

ប្រសិនបើលោកអ្នកប្រើកម្មវិធី Slack លោកអ្នកគួរតែធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ឱ្យបានឆាប់រហ័ស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈឆ្នាំ ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះក្រុមហ៊ុន Slack បានផ្ញើអុីមែលទៅអ្នកប្រើប្រាស់កម្មវិធី Slack សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ឱ្យធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ជាបន្ទាន់ព្រោះក្រុមហ៊ុនបានរក្សាទុកលេខសម្ងាត់ទាំងនោះដោយមិនបានប្រើប្រព័ន្ធអុីនគ្រីបសិន (encryption) ... Read More »

ក្រុមហ៊ុន CD Projekt RED បានធ្វើការកែសម្រួលកម្មវិធីហ្គេម Cyberpunk 2077 ដើម្បីចៀសវាងពីការជ្រៀតចូល

ភ្នំពេញ, នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា, កាលពីដើមសប្តាហ៍មុនក្រុមហ៊ុន CD Projekt RED បានធ្វើការព្រមានដល់អ្នកប្រើប្រាស់ឱ្យចៀសវាងប្រើ មុខងារបន្ថែមដែលអាចកែប្រែទិន្នន័យសម្រាប់កម្មវិធីហ្គេម Cyberpunk 2077 ... Read More »

ក្រុមអ្នកវាយប្រហារបានធ្វើការផ្លាស់ប្ដូរសារធាតុគីមីនៅក្នុងអាងចម្រោះទឹកស្អាតនៅក្នុងទីក្រុងមួយរបស់សហរដ្ឋអាមេរិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា,អាជ្ញាធរនៅទីក្រុង Oldsmar នៃរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីម្សិលមិញនេះបានធ្វើសេចក្ដីរាយការណ៍ទាក់ទងទៅនឹង ជនអនាមិកដែលបានធ្វើការវាយប្រហារទៅលើ ប្រព័ន្ធកុំព្យូទ័ររបស់ទីតាំងអាងចម្រោះទឹកស្អាតមួយកន្លែង។ ការវាយប្រហារបានកើតឡើងចំនួនពីរលើកនៅថ្ងៃទី ៥ខែកុម្ភៈកន្លងទៅនេះ។ លើកទីមួយក្រុមជនអនាមិក ... Read More »

Instagram បានបិទគណនីមួយចំនួនដែលប្រើឈ្មោះសម្គាល់ (User Names) ប្រភេទ O.G. ដែលត្រូវបានលួច

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, គណនី Instagram ដែលប្រើឈ្មោះសម្គាល់ប្រភេទ O.G. មួយចំនួនត្រូវបានបិទបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែទៅលើគេហទំព័រ ogusers(.)com ដែលក្រុមហ៊ុនជឿថា គឺជាកន្លែងទិញនិងលក់ឈ្មោះសម្គាល់ជាច្រើននោះ។ ឈ្មោះសម្គាល់ដែលជនខិលខូចបានលួចនោះគឺជាប្រភេទឈ្មោះសម្គាល់ O.G. ... Read More »

ក្រុមហ៊ុន Apple កំពុងតែសាកល្បងឱ្យអ្នកប្រើប្រាស់អាចបើកសោទូរស័ព្ទជាមួយនឹងនាឡិកាវៃឆ្លាត Apple Watch

ភ្នំពេញ៖ អង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ដើម្បីងាយស្រួលក្នុងការបើកសោទូរស័ព្ទក្រុមហ៊ុនភាគច្រើនបានប្រើទិន្នន័យជីវមាត្រ (Biometrics) មានដូចជាក្រយ៉ៅម្រាមដៃ និងផ្ទៃមុខជាដើម ដើម្បីបញ្ជាក់អត្តសញ្ញាណក្នុងការចូលប្រើប្រាស់ទូរសព្ទ។ សម្រាប់ក្រុមហ៊ុន Apple វិញនោះ ... Read More »

ល្បិចបោកបញ្ឆោតអូសទាញ អ្នកឲ្យចូលរួមក្លាយជាជនល្មេីសកណ្ដាល (Money Mule) ដោយមិនដឹងខ្លួន

ភ្នំពេញ៖ អង្គភាពនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, នាយកដ្ឋានព័ត៌មានវិទ្យា កន្លងមកមានករណីជនរងគ្រោះដោយការចាញ់ឧបាយកលឆបោក រហូតធ្លាក់ខ្លួនក្លាយជាជនល្មើសជំនួស ឬជនពាក់ព័ន្ធកណ្តាល (Money Mule) ក្នុងប្រតិបត្តិការផ្ទេរប្រាក់របស់ជនល្មើសពិតប្រាកដ ដែលទទួលបានផលពីអំពើល្មើស ... Read More »

អ្នកប្រើប្រាស់គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome 88 ជាបន្ទាន់

.    ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, មុខងារសម្រាប់ធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិរបស់កម្មវិធី Chrome បានធ្វើឱ្យមានភាពងាយស្រួលដែលអ្នកប្រើប្រាស់មិនចាំបាច់ចំណាយពេលវេលានិងតាមដានក្នុងការធ្វើបច្ចុប្បន្នភាពដោយខ្លួនឯង ប៉ុន្តែពេលនេះក្រុមអ្នកស្រាវជ្រាវបានស្នើឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ជាបន្ទាន់ដើម្បីចៀសវាងពីការវាយប្រហារ។ ការធ្វើបច្ចុប្បន្នភាពកែសម្រួលនេះគឺមានការប៉ះពាល់ជាមួយប្រព័ន្ធប្រតិបត្តិការទាំងបីធំៗ ... Read More »