ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ខ្សែបម្រើសញ្ជាតិស្កុតឡេន Billy Gilmour ធ្វើតេស្តវិជ្ជមាន Covid-19

កីឡាករ Billy Gilmour បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ហើយនឹងខកខានការប្រកួតដ៏សំខាន់របស់ស្កុតឡេនជាមួយនឹងក្រូអាតនៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីរាត្រីថ្ងៃទី២១ មិថុនា។ ខ្សែបម្រើលេងឲ្យក្រុមតោខៀវរូបនេះគឺជាកីឡាករឆ្នើមម្នាក់ ខណៈដែលក្រុមរបស់លោក Steve Clarke ... Read More »

រកឃើញ៤ក្រុមទៀតឡើងវគ្គ១៦ក្រុមចុងក្រោយព្រឹត្តិការណ៍យូរ៉ូ

ការប្រកួតវគ្គជម្រុះតាមពូលត្រូវបានបញ្ចប់បណ្តើរៗហើយ ដោយរកឃើញ៤ក្រុមទៀតឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប(យូរ៉ូ)២០២០។ សម្រាប់ការប្រកួតកាលពីរាត្រីថ្ងៃទី២១ មិថុនាម្សិលមិញនេះ ក្រុមខ្លាំងៗចំនួន៤ដែលបានឆ្លងផុត និងកក់កៅអីទៅកាន់វគ្គ១៦ក្រុមមាន បែលហ្ស៊ិក, ដាណឺម៉ាក, ហុល្លង់ និងអូទ្រីស។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ក្រុមជម្រើសជាតិបែលហ្ស៊ិកធ្វើបានល្អ ... Read More »

ម្ចាស់ជើងឯក៦សម័យកាល អត្តពលិក Allyson Felix ត្រៀមប្រកួតអូឡាំពិកនៅតូក្យូ

ម្ចាស់ជើងឯកអូឡាំពិក៦សម័យកាល កីឡាការិនីរត់ប្រណាំង Allyson Felix មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតកីឡាទី៥របស់នាងដោយទទួលបានចំណាត់ថ្នាក់លេខ២ក្នុងចំងាយពេលរត់ចម្ងាយ៤០០ម៉ែត្រនៅឯការប្រលងនៅសហរដ្ឋអាមេរិក។ កីឡាការិនី៣៥ឆ្នាំដែលមានមេដាយអូឡាំពិកចំនួន៩ ក្នុងបំបែកកំណត់ត្រារត់ល្បឿនសរុបចំនួន៥០,០២វិនាទីនៅពីក្រោយដោយកីឡាការិនីQuanera Hayes ។ ទីក្រុងតូក្យូនឹងក្លាយជាកីឡាអូឡាំពិកលើកទី២​ របស់កីឡាការិនី Allyson Felix ក្នុងនាមជាម្ចាស់ផ្ទះដោយនាងធ្លាប់បានចូលរួមម្តងកាលពីឆ្នាំ២០១៨ ។ម្ចាស់ជើងឯកពិភពលោក១៣សម័យរូបនេះបាននិយាយថា ... Read More »

ប្រធានាធិបតីហ្វុីលីពីន៖ អ្នកបដិសេធចាក់វ៉ាក់សាំង អាចនឹងត្រូវជាប់គុក

ប្រធានាធិបតី ហ្វុីលីពីន លោក Rodrigo Duterte បានព្រមាន ដាក់គុកអ្នកដែលបដិសេធចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក្នុងពេលប្រទេសនេះកំពុងប្រឈមការឆ្លងកូវីដ-១៩ ទ្រង់ទ្រាយធំ ។ មកទល់ពេលនេះមានពលរដ្ឋជាង ១,៣លាននាក់ឆ្លងកូវីដ-១៩ និងជាង២៣ពាន់នាក់ស្លាប់។ លោកDuterte បានប្រកាសតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃទី ... Read More »

អុីស្រាអែលនិងអុីរ៉ង់នៅតែប្រឈមមុខតានតឹងដាក់គ្នា បើទោះបីផ្លាស់ប្តូរមេដឹកនាំប្រទេសទាំង២ក្តី

នៅពេលនេះប្រទេសអុីស្រាអែល ក៏ដូចជាអុីរ៉ង់ គឺបានផ្លាស់ប្តូរមេដឹកនាំដូចគ្នា ប៉ុន្តែនយោបាយប្រឈមមុខដាក់គ្នារបស់ប្រទេសទាំងពីរមិនប្រែប្រួលឡើយ គឺកាន់តែតានតឹងជាងមុនទៅទៀត ។ នៅពេលនេះមន្ត្រីរដ្ឋាភិបាលអុីស្រាអែល បានព្រមានថា ជ័យជម្នះរបស់លោក Ebrahim Raisi ក្នុងការបោះឆ្នោតអុីរ៉ង់ នឹងធ្វើឲ្យអុីស្រាអែល មិនមានជម្រើសអ្វីផ្សេងក្រៅពីវាយប្រហារកម្មវិធីបរមាណូអុីរ៉ង់នោះឡើយ។ តាមសារព័ត៌មាន ... Read More »

បាញ់ប្រហារនៅម៉ិចស៊ីកូ ស្លាប់១៨នាក់

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី២០ ខែមិថុនាបានផ្សាយថា មានករណីបាញ់ប្រហារនៅក្នុងទីក្រុង Reynosa ជាប់ព្រំដែនអាមេរិក ក្នុងប្រទេសម៉ិចស៊ីកូ បណ្តាលឲ្យមនុស្ស ១៨នាក់ស្លាប់។ ការបាញ់ប្រហារកើតឡើងនៅល្ងាចថ្ងៃទី ២០ ខែមិថុនា នៅតំបន់ភាគខាងកើតនៃទីក្រុង Reynosa ។ នៅពេលនេះគេមិនទាន់ដឺងពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ... Read More »

កូនប្រុស Meghan Markle និងរាជបុត្រ Harry នឹងមានសិទ្ធិជ្រើសរើសថា តើត្រូវធ្វើជារាជបុត្រឬ ក៏ជារាស្ត្រសាមញ្ញ

បុត្ររបស់ព្រះរាជបុត្រ Harry និង Meghan គឺ Archie និង Lilibet នឹងទទួលបានសិទ្ធិនៅក្នុងការជ្រើសរើសថា តើត្រូវធ្វើជា ព្រះរាជបុត្រ ឬព្រះនាងដែរឬទេនៅពេលពេញវ័យ១៨ឆ្នាំ ហើយក្រោយពេលព្រះអង្គម្ចាស់ Charles ឡើងគ្រងរាជ្យ។ ... Read More »

សម្ពាធទាបសីតុណ្ហភាពក្លាយទៅជាព្យុះសម្លាប់មនុស្ស១២នាក់នៅអាមេរិក

សម្ពាធទាបសីតុណ្ហភាព Claudette នៅរដ្ឋ Alabama បណ្តាលឲ្យមានខ្យល់និងភ្លៀងខ្លាំង បានសម្លាប់មនុស្សអស់១២នាក់ នៅអាមេរិក។ សម្ពាធទាបនេះនឹងវិវឌ្ឍទៅជាខ្យល់ព្យុះទ្រង់ទ្រាយធំ វាយប្រហារចូលរដ្ឋ Alabama សហរដ្ឋអាមេរិក នៅយប់ថ្ងៃទី ២០ខែមិថុនា។ ព្យុះ Claudette ... Read More »

វ៉ាក់សាំង២,៦ពាន់លានដូសហើយនៅលើពិភពលោកបានចាក់ជូនពលរដ្ឋក្នុងនោះ១ពាន់លានដូសនៅប្រទេសចិន

នៅទូទាំងពិភពលោក មានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន២,៦ពាន់លានដូសហើយបានចាក់ជូនពលរដ្ឋដែលស្មើនឹង២១,៥ភាគរយនៃពលរដ្ឋទាំងអស់នៅលើពិភពលោក។ អាស៊ីជាតំបន់ដែលចាក់វ៉ាក់សាំងបានច្រើនជាង គឺបើគិតចំនួនមាន១,៥៥ពាន់លានដូស ប៉ុន្តែបើគិតចំនួនពលរដ្ឋវិញ គឺមានតិចជាងតំបន់ផ្សេងៗដោយសារតែអាស៊ីមានពលរដ្ឋច្រើន។ តំបន់អឺរ៉ុបចាក់វ៉ាក់សាំងជូនពលរដ្ឋ បានជាង៤៥១,៩៨លានដូស។ អាមេរិកខាងជើងចាក់វ៉ាក់សាំងបានជាង៤០៩លានដូស…។ បើគិតពីប្រទេសវិញ ចិនឈរលំដាប់ទីមួយ ដែលមានវ៉ាក់សាំងជាង ១,១ពាន់លានដូសហើយបានចាក់ជូនពលរដ្ឋ ។ ... Read More »

អាមេរិកប្រកាសត្រៀម”កញ្ចប់ទណ្ឌកម្មថ្មី” ដើម្បីទម្លាក់លើរុស្ស៊ី ឆ្លើយតបការបំពុលមេបក្សប្រឆាំង,​ ក្រោយជំនួបលោកបៃដិន​ និងលោកពូទីន

អន្តរជាតិ​៖ បើតាមសម្តីលោក ចេក ស៊លលីវែន (Jake Sullivan) ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១នេះថា៖​ សហរដ្ឋអាមេរិកកំពុងត្រៀមកញ្ចប់ទណ្ឌកម្មថ្មីបន្ថែមទៀត ដើម្បីទម្លាក់លើប្រទេសរុស្ស៊ី ... Read More »

ក្រោយឃាត់ខ្លួននិពន្ធនាយកកាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យ Apple Daily នៅហុងកុង ៥នាក់,ពេល​នេះ​អាចនឹងត្រូវបិទទ្វារ

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១​នេះ​ បានចុះផ្សាយថា​ បន្ទាប់ពីប៉ូលីសហុងកុង​ បានចាប់ឃាត់ខ្លួន និពន្ធនាយកកាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យ Apple Daily នៅហុងកុង​ ជាច្រើននាក់ ... Read More »

អ៊ុយក្រែន និងអូទ្រីសត្រូវការឈ្នះដូចគ្នាក្នុងពូល C ដើម្បីឡើងវគ្គបន្ត ខណៈហុល្លង់សង្ឃឹមច្រើន

ក្រុមជម្រើសជាតិអ៊ុយក្រែន នឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិអូទ្រីសវេលាម៉ោង១១យប់នេះ ដែលក្រុមទាំង២មាន៣ពិន្ទុនៅក្នុងដៃដូចគ្នាក្នុងពូលC ហើយចាំបាច់ត្រូវការឈ្នះដូចគ្នាដើម្បីឡើងវគ្គបន្ត។ ចំណែកក្រុមជម្រើសជាតិហុល្លង់វិញមានភាគរយខ្ពស់ក្នុងការដណ្តើមកៅអីទៅកាន់វគ្គបន្ត ព្រោះក្រុមនេះមាន៦ពិន្ទុនៅក្នុងដៃរួចទៅហើយ។ យោងតាមតារាងផ្គូរផ្គងរបស់ soccerway បានបង្ហាញថា ក្រុមជម្រើសជាតិអ៊ុយក្រែនក្នុងការប្រកួតវគ្គជម្រុះយូរ៉ូ២ប្រកួតគឺចាញ់១ប្រកួត ឈ្នះ១ប្រកួត ដោយចាញ់ហុល្លង់៣ទល់២ និងឈ្នះម៉ាសេដូនៀ២ទល់១។ ៥ប្រកួតកន្លងមកអ៊ុយក្រែនឈ្នះ៣ប្រកួត ស្មើ១ប្រកួត ... Read More »

បែលហ្ស៊ិកមានសង្ឃឹមខ្ពស់ឡើងវគ្គបន្ត ខណៈរុស្ស៊ី និងហ្វាំងឡង់ត្រូវប្រជែងកៅអីគ្នា

ក្រុមជម្រើសជាតិបែលហ្ស៊ិកនៅតែមានសង្ឃឹមខ្ពស់ក្នុងការឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០ ដោយសារតែឈ្នះ២ប្រកួតជាប់គ្នាមាន៦ពិន្ទុពេញនៅក្នុងដៃ។ យោងតាមការចេញផ្សាយរបស់ soccerway បានឲ្យដឹងថា ក្រុមជម្រើសជាតិបែលហ្ស៊ិកនឹងត្រូវប៉ះក្រុមជម្រើសជាតិហ្វាំងឡង់នៅវេលាម៉ោង២រំលងអធ្រាត្រម៉ោងនៅកម្ពុជាថ្ងៃទី២១ មិថុនានេះឈានចូលថ្ងៃ២២មិថុនា។ បែលហ្ស៊ិក៥ប្រកួតចុងក្រោយនេះគឺមិនទាន់ស្គាល់រសជាតិចាញ់ទាល់តែសោះ ដោយឈ្នះ៤ដង និងស្មើម្តង។ ២ប្រកួតក្នុងវគ្គជម្រុះយូរ៉ូគឺឈ្នះរុស្ស៊ី៣ទល់០ និងឈ្នះដាណឺម៉ាក២ទល់១ ចំណែកហ្វាំងឡង់វិញគឺ៥ប្រកួតចុងក្រោយធ្វើមិនសូវល្អដោយចាញ់៤ ឈ្នះតែ១ប្រកួតប៉ុណ្ណោះ។ ២ប្រកួតក្នុងវគ្គជម្រុះយូរ៉ូគឺឈ្នះ១ ... Read More »

អុីតាលីឡើងវគ្គបន្ត ខណៈវែលនិងស្វ៊ីសកំពុងប្រទាញប្រទង់គ្នា

ក្រុមជម្រើសជាតិអុីតាលីបានកក់កៅអីទៅកាន់វគ្គបន្តនៃព្រឹត្តិការណ៍យូរ៉ូ២០២០ ក្រោយពីយកឈ្នះក្រុមជម្រើសជាតិវែលក្នុងលទ្ធផល១ទល់០។ ជ័យជម្នះនេះធ្វើអុីតាលីក្លាយជាក្រុមដំបូងគេនៅយូរ៉ូដែល៣ប្រកួតកន្លងមកឈ្នះទាំង៣ប្រកួត និងគ្មានក្រុមណាអាចស៊ុតចូលក្រុមអុីតាលីបានទេក្នុងវគ្គជម្រុះតាមពូលនេះ។ យោងតាមការចេញផ្សាយរបស់ BBC និងរ៉យទ័របានឲ្យដឹងថា ១គ្រាប់របស់ក្រុមជម្រើសជាតិរកបានដោយកីឡាករ Pessina នៅនាទីទី៣៩ និងនៅនាទីទី៥៥ កីឡាករ Ampadu របស់វែលត្រូវអាជ្ញាកណ្តាលពិន័យកាតក្រហមចេញពីការប្រកួត ដោយសារប៉ះទង្គិចគ្នាជាមួយកីឡាករអុីតាលី។ ... Read More »

ប្រទេសថៃចង់រស់នៅជាមួយកូវីដ-១៩

នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បានទទួលស្គាល់ថា នឹងមានឧបសគ្គជាច្រើនពីការសម្រេចបើកទ្វារប្រទេសជាតិ ក្នុងពេលមានករណីឆ្លងកូវីដ-១៩ នៅតែកើនឡើងខ្ពស់បើទោះបីមានវិមានការតឹងតែងទប់ស្កាត់កូវីដ-១៩ក្តី។ រដ្ឋាភិបាលថៃ បានប្រកាសពីគម្រោងរៀនរស់ជាមួយកូវីដ-១៩ ក្នុងរយៈពេលយូរអង្វែង។ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា លោកនឹងបើកទ្វារសេដ្ឋកិច្ចក្នុងរយៈពេល១២០ថ្ងៃ គឺនៅក្នុងខែតុលាខាងមុខ ... Read More »

ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី

ប្រមុខដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Lhaing បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីដើម្បីចូលរួមកិច្ចប្រជុំសន្តិសុខ។ នេះជាដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេសលើកទីពីររបស់មេដឹកនាំយោធាចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈមក។ បណ្តាញទូរទស្សន៍ MRTV របស់មីយ៉ាន់ម៉ា បានផ្សាយថា ប្រមុខដឹកនាំ Min Aung Lhaing ... Read More »

សួនភ្ញីភ្លើងកំពុងតែល្បីនៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក

សួនភ្ញីភ្លើងជាស្នាដៃសិល្បៈយ៉ាងទាក់ទាញ ដែលគេហៅថា(វាលនៃពន្លឺ) បានក្លាយជាទិសដៅរបស់មនុស្សរាប់លាននាក់ទៅកម្សាន្តនាពេលថ្មីៗនេះ។ វាលនៃពន្លឺគ្របដណ្តប់នៅលើផ្ទៃដី ជាង៦ហិកតា នៅតំបន់ខ្ពង់រាបនៃទីក្រុង Paso Robles រដ្ឋកាលី ហ្វ័រនីញ៉ា។ វាលនៃពន្លឺ គឺជាស្នាដៃសិល្បៈកែច្នៃដ៏ទាក់ទាញនាសម័យទំនើបរបស់វិចិត្រករជនជាតិអង់គ្លេស Bruce Munro បានទាក់ទាញអ្នកទេសចរទៅកម្សាន្ត ... Read More »

ស្លាប់ជាងកន្លះលាននាក់ដោយសារកូវីដ-១៩ ពលរដ្ឋប្រេស៊ីលនាំគ្នាធ្វើបាតុកម្មប្រឆាំង

នៅថ្ងៃទី១៩ ខែមិថុនា ពលរដ្ឋនៅក្នុងរដ្ឋជាច្រើននៃប្រទេសប្រេស៊ីល បាននាំគ្នាដង្ហែក្បួនធ្វើបាតុកម្ម ក្នុងពេលអ្នកស្លាប់ដោយកូវីដ-១៩ កើនឡើងខ្ពស់ដល់ទៅជាងកន្លះលាននាក់ ។ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ពលរដ្ឋរាប់សិបពាន់នាក់នាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងទន់ខ្យោយទុកឲ្យពលរដ្ឋជាងកន្លះលាននាក់ស្លាប់ដោយកូវីដ-១៩ ។ ពលរដ្ឋជាច្រើនបានទម្លាក់កំហុសឲ្យប្រធានាធិបតីប្រេស៊ីល ... Read More »

អាជ្ញាធរហ្វីលីពីន៖​ កម្ទេចរថយន្តស៊េរីទំនើបៗគេចពន្ធខុសច្បាប់ជាច្រើនគ្រឿងមានតម្លៃជាង១លានដុល្លារ ទុកជាការព្រមាន

អន្តរជាតិ​៖ អាជ្ញាធរនៃប្រទេសហ្វីលីពីន​ កាលពីពេលថ្មីៗនេះ​ បានសម្រេចកម្ទេចចោលនូវរថយន្តប្រណិតជាច្រើនគ្រឿង ដែលជនខិលខូចបាននាំចូលទៅក្នុងប្រទេសហ្វីលីពីនដោយខុសច្បាប់។ នេះបេី​យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Straits Times​ កាលពីថ្ងៃសុក្រទី១៨​ ខែមិថុនា​។ សូមជម្រាបថា​ ចំពោះសម្មភាពកម្ទេចចោលនូវរថយន្តខុសច្បាប់ទាំងនេះ​ ត្រូវបានការិយាល័យគយហ្វីលីពីន​ ធ្វើរួចម្តងមកហើយនៅក្នុងឆ្នាំ២០២១នេះដែរ ដោយរថយន្តទាំងនោះ​ ... Read More »

ឆ្កែជាទីស្រឡាញ់របស់ប្រធានាធិបតីអាមេរិកចូ បៃឌិន បានងាប់ក្នុងអាយុ១៣ឆ្នាំ

ប្រធានាធិបតីអាមេរិក លោកបៃឌិនបានប្រកាសថា Champ ជាសត្វឆ្កែដែលលោកស្រឡាញ់ចូលចិត្ត បានរួមរស់ជាមួយគ្រួសាររបស់លោករយៈពេល១៣ឆ្នាំកន្លងមក គឺចាប់តាំងពីឆ្នាំ២០០៨ ពេលនេះបានងាប់ហើយនៅឯផ្ទះក្នុងទីក្រុង Wilmington រដ្ឋ Delaware ។ ប្រធានាធិបតីបៃឌិន និងភរិយា Jill Biden ... Read More »

អាមេរិក៖​ បង្កើនការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-19 រហូតដល់ ២.៥លានដូសទៅឱ្យកោះតៃវ៉ាន់

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ ខណៈដែល​កោះតៃវ៉ាន់ កំពុងតស៊ូប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺ COVID-19 និងរងសម្ពាធពីចិនផងនោះ ស្រាប់​តែ​សហរដ្ឋអាមេរិក​ បានបង្កើនការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ... Read More »

ស្រុតសាលារៀននៅបែលហ្សុិក ស្លាប់និងរបួសជាង១០នាក់

មានហេតុការណ៍បាក់ស្រុតសាលារៀននៅក្នុងទីក្រុង Antwerp ប្រទេសបែលហ្ស៊ិកបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់និង៩នាក់ទៀតរងរបួស។ ភ្លាមៗនោះព្រះមហាក្សត្រ Philippe និងនាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក Alexander De Croo បានទៅកាន់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យស្ថានភាព។ នៅថ្ងៃទី១៩ ខែមិថុនា ក្រុមពន្លត់អគ្គិភ័យទីក្រុងAntwerp ប្រទេសបែលហ្ស៊ិក បានឱ្យដឹងថា ... Read More »

ប៉ូលិសបារាំងប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកពិធីជប់លៀងមានមនុស្សចូលរួម១៥០០នាក់

កម្លាំងប៉ូលិសបារាំងបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកពិធីជប់លៀងខុសច្បាប់មួយនៅក្នុងតំបន់ Redon ភាគខាងលិចប្រទេសបារាំង។ អំពើហិង្សាបានកើតឡើង ក្រោយពេលក្រុមអ្នកចូលរួមពិធីជប់លៀងខុសច្បាប់ បានគប់ដុំថ្ម គ្រាប់បែកសាំងទៅលើកម្លាំងប៉ូលិស ។ តាមការលើកឡើងរបស់មន្ត្រីបារាំង បានឱ្យដឹងថា មានប៉ូលិស៥នាក់រងរបួស និងអ្នកចូលរួមពិធីជប់លៀង២នាក់ផងដែរ ក្នុងនោះមានយុវជនម្នាក់ដាច់ដៃម្ខាង។ ភាពចលាចលបានកើតឡើង នៅយប់ថ្ងៃទី១៨ខែមិថុនា ... Read More »

ចៅក្រមអុីរ៉ង់ លោក Ebrahim Raisi ជាប់ឆ្នោតជាប្រធានាធិបតីថ្មី

លោក Ebrahim Raisi អាយុ៦០ឆ្នាំ ជាបុគ្គលដែលរិះគន់យ៉ាងខ្លាំងដល់បណ្តាប្រទេសលោកខាងលិច ទទួលបានការគាំទ្រខ្ពស់ក្នុងការបោះឆ្នោតប្រធានាធិបតីអុីរ៉ង់ ។ លោកគឺជាចៅក្រមតុលាការ កំពូល ហើយលោកនឹងបន្តរក្សាតំណែងជាចៅក្រមដដែលរហូតដល់ថ្ងៃឡើងកាន់តំណែងប្រធានាធិបតីនាដើមខែសីហាឆ្នាំ២០២១។ លោក Raisi កើតនៅខែធ្នូឆ្នាំ១៩៦០នៅទីក្រុង Mashhad ភាគខាងកើតប្រទេសអុីរ៉ង់ ... Read More »

ក្រោយករណីកីឡាករ Ronaldoនិងកូកា ពេលនេះ Pogbaនិងក្រុមហ៊ុន Heinekenម្ដង គណៈកម្មការរៀបចំការប្រកួតយូរ៉ូពិបាកដោះស្រាយ

គណៈកម្មការរៀបចំការប្រកួតបាលទាត់យូរ៉ូឆ្នាំ២០២០ (លើកពេលមកខែមិថុនាឆ្នាំ២០២១) ពិបាកក្នុងការដោះស្រាយដោយសារតែតារាបាល់ទាត់ បានបដិសេធជាបន្តបន្ទាប់ដែលយកភេសជ្ជៈជាម្ចាស់ឧបត្ថម្ភ មកដាក់លើតុ ពេលសម្ភាសន៍ដើម្បីបង្ហាញលើកញ្ជក់ទូរទស្សន៍ ។ ប៉ុន្តែក្នុងពេលឡើងសម្ភាសន៍ កីឡាករ Ronaldo បានរុញកូកាកូឡាចំនួន ២ ដបចេញពីតុ ហើយនិយាយស្នើដល់ពលរដ្ឋ ផឹកទឹកសុទ្ធ ... Read More »

ផ្ទុះយ៉ាងខ្លាំងនៅទីក្រុងYangon ប្រទេសមីយ៉ាន់ម៉ា ស្លាប់និងរបួសជិត១០នាក់

នៅថ្ងៃទី១៨ខែមិថុនា មានករណីផ្ទុះពីរលើកផ្សេងគ្នានៅជិតការិយាល័យនយោបាយគ្រប់គ្រងដោយយោធា ក្នុងទីក្រុង Yangon បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង ៦នាក់រងរបួស។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តចតនៅខាងក្រៅការិយាល័យគណបក្សសាមគ្គី និងអភិវឌ្ឍន៍ USDP ស្ថិតនៅស្រុក Tamwe ក្នុងទីក្រុង Yangon ... Read More »

គ្រោះថ្នាក់យន្តហោះនៅរុស្ស៊ី ស្លាប់និងរបួសជិត២០នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស ៩នាក់ស្លាប់ និង១០នាក់ទៀតរងរបួសដែរក្នុងហេតុការណ៍គ្រោះថ្នាក់យន្តហោះ Let L-410 មានពីរម៉ាស៊ីនបានចុះចតបន្ទាន់ នៅតំបន់ Kemerovo Oblast ស្ថិតនៅក្នុងភាគខាងលិច Siberia ប្រទេសរុស្ស៊ី។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះកើតឡើងនៅថ្ងៃទី ១៩ ខែមិថុនា ... Read More »

ទីក្រុង​តូក្យូ៖​ អ្នកស្ម័គ្រចិត្ត និងមន្ត្រីក្នុងព្រឹត្តិការណ៍អូឡាំពិករាប់ពាន់នាក់ ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

អន្តរជាតិ​៖​ ខណៈមុនបើកព្រឹត្តិការណ៍អូឡាំពិក​ នៅសល់​៥សប្តាហ៍ទៀត​ នៅទីក្រុងតូក្យូ​ ប្រទេសជប៉ុន​ អ្នកជំនាញខាងផ្នែកសុខាភិបាល​ បានសម្រុកចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ឱ្យអ្នកស្ម័គ្រចិត្ត និងមន្ត្រីអូឡាំពិករាប់ពាន់នាក់។ យ៉ាងណាក៏ដោយ អ្នកជំនាញ​ ក៏បានព្រមានថា​ ព្រឹត្តិការណ៍ដំណើរទៅបានដោយសុវត្ថិភាព លុះត្រាគ្មានអ្នកគាំទ្រចូលកីឡដ្ឋាន។ ជាក់ស្ដែង​អត្តពលិកអូឡាំពិកជប៉ុន​ ... Read More »

ចិន៖​ ក្រោយ​រុករករយៈពេល ០៦ឆ្នាំ​ ទើបរកឃើញកំណប់ប្រេង និងឧស្ម័នដ៏មហាសាល នៅក្នុង​តំបន់ស៊ីនជាំង​

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១​ បានចុះផ្សាយថា​ រដ្ឋាភិបាល​ចិន​ ក្រោយកិច្ចប្រឹងប្រែងរុករករយៈពេល ០៦ឆ្នាំ​ ទើបតែបានរកឃើញវាលបណ្តូងប្រេង និងឧស្ម័នថ្មីមួយ ដែលមានចំណុះ ៩០០លានតោននៅតំបន់បាសាំង ... Read More »

ខ្សែបម្រើសញ្ជាតិដាណឺម៉ាក Christian Eriksen ដែលសន្លប់នៅលើទីលានបានចេញពីមន្ទីរពេទ្យហើយ

ខ្សែបម្រើ Christian Eriksen ត្រូវបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីមានប្រតិបត្តិការព្យាបាលជោគជ័យពីការបំពាក់ឧបករណ៍ជំនួយបេះដូង។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៩ មិថុនានេះ។ ខ្សែបម្រើសញ្ជាតិដាណឺម៉ាកវ័យ២៩ឆ្នាំរូបនេះបានទទួលរងនូវការគាំងបេះដូងអំឡុងពេលក្រុមរបស់ខ្លួនចាញ់ក្រុមហ្វាំងឡង់ក្នុងទីក្រុង Copenhagen កាលពីថ្ងៃសៅរ៍កន្លងទៅ។ គាត់បានទៅលេងក្រុមនៅថ្ងៃសុក្រ ហើយឥឡូវនេះគាត់នឹងត្រឡប់មកផ្ទះវិញជាមួយក្រុមគ្រួសាររបស់គាត់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក ... Read More »