ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលបារាំងកោះប្រជុំជាបន្ទាន់ដើម្បី ធ្វើសង្គ្រាម«ប្រឆាំងសត្វសង្កើច»ក្នុងប្រទេស

សត្វសង្កើចជាប្រភេទសត្វល្អិតជញ្ជក់ឈាមមនុស្ស ហើយវាតែងតែសម្ងំពួននៅលើក្រែដេក នៅក្នុងកន្ទេល… ដើម្បីខាំបឺតឈាមមនុស្ស ។ នៅពេលនេះសត្វសង្កើចមានគ្រប់ទិសទីក្នុងប្រទេសបារាំង បង្ខំឲ្យរដ្ឋាភិបាលចាត់វិធានការកម្ចាត់ជាបន្ទាន់មួយ។ កាលពីថ្ងៃទី 4 ខែតុលា រដ្ឋាភិបាលបារាំងបាននិយាយថា ខ្លួននឹងបើកកិច្ចប្រជុំបន្ទាន់ក្នុងពេលឆាប់ៗនេះ ដើម្បីដោះស្រាយស្ថានភាពសត្វនៅលើក្រែ(សត្វសង្កើច)ដែលកំពុងកើនឡើង បង្កហានិភ័យជាច្រើនដល់សុខភាពសាធារណៈ។ សង្កើចលើក្រែ ... Read More »

Galatasaray វាយបកបំបាក់ Man Utd ដល់ទឹកដីនៅ Champions League

រដូវកាលដ៏ក្រៀមក្រំរបស់ក្រុម Manchester United បានបន្តកើតឡើងទៀតក្រោយពីការចាញ់ដ៏អាក្រក់ក្នុងទឹកដីខ្លួនឯង ខណៈដែលក្រុមGalatasaray បានវាយបកដើម្បីដណ្តើមបានជ័យជម្នះក្នុងវគ្គជម្រុះChampions League ក្នុងពូល A ក្នុងលទ្ធផល ៣ទល់២ នៅកីឡដ្ឋានOld Trafford កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ តុលានេះ។ ... Read More »

អតីតខ្សែបម្រើ Celtic លោក Tom Rogic ប្រកាសចូលនិវត្តន៍នៅវ័យ៣០ឆ្នាំ

អតីតខ្សែបម្រើក្រុម Celtic សញ្ជាតិអូស្ត្រាលី Tom Rogic បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ៣០ឆ្នាំ ខណៈដែលគាត់បានបង្ហាញពីការតស៊ូ និងការឈឺចាប់ដែលគាត់ និងប្រពន្ធរបស់គាត់បានជួបប្រទះក្នុងការជួបជុំគ្រួសាររបស់ពួកគាត់។ ប្តីប្រពន្ធនេះមានកូនស្រីដំបូងរបស់ពួកគេនៅឆ្នាំ២០២១ បន្ទាប់ពីការបរាជ័យក្នុងការយកកូន ហើយកំពុងរំពឹងម្តងទៀតនៅឆ្នាំក្រោយ។ លោក Rogic បានគូសបញ្ជាក់ការគាំទ្រពីម្ចាស់ក្លិប ... Read More »

ព្យុះទីហ្វុង Koinu សំដៅទៅកោះតៃវ៉ាន់ សាលារៀនត្រូវបិទទ្វារ ជើងហោះហើរត្រូវលុបចោល

សារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា កោះតៃវ៉ាន់នៅថ្ងៃពុធនេះបានលុបចោលជើងហោះហើរ បិទសាលារៀន ព្រមទាំងការិយាល័យជាច្រើនជាបណ្ដោះអាសន្ន ខណៈដែលព្យុះទីហ្វុង Koinu កំពុងបក់បោកកាន់តែជិតដល់តំបន់ឆ្នេរភាគខាងត្បូងរបស់ខ្លួន។ ព្យុះទីហ្វុង Koinu ... Read More »

រថយន្តក្រុងបានធ្លាក់ពីកម្ពស់១០ ម៉ែត្រ យ៉ាងហោចណាស់មនុស្ស ២១នាក់ស្លាប់

យ៉ាងហោចណាស់ក៏មានមនុស្ស 21នាក់បានស្លាប់ និង18នាក់បានរងរបួសនៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរធ្លាក់ពីលើស្ពានអាកាសក្នុងទីក្រុង Venice ប្រទេសអុីតាលីកាលពីយប់ថ្ងៃទី 3 ខែតុលា។ យោងតាមទីភ្នាក់ងារសារព័ត៌មាន ANSA បានឱ្យដឹងថា រថយន្តក្រុងបានធ្លាក់ពីកម្ពស់ប្រហែល១០ម៉ែត្រ ធ្លាក់ចូលខ្សែភ្លើង និងឆេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានកុមារពីរនាក់ក្នុងចំណោមអ្នកស្លាប់។ ... Read More »

ក្រុមអារ៉ាប៊ីសាអ៊ូឌីត Al-Ittihad បដិសេធមិនទៅលេងនៅអ៊ីរ៉ង់ដោយសាររូបសំណាកមួយ

ការប្រកួតពានរង្វាន់ Asian Champions League របស់ក្រុម Al-Ittihad មកពីអារ៉ាប៊ីសាអ៊ូឌីតជាមួយក្រុម Sepahan របស់អ៊ីរ៉ង់ ត្រូវបានផ្អាកកាលពីថ្ងៃអង្គារកន្លងទៅ បន្ទាប់ពីក្រុមអារ៉ាប៊ីសាអ៊ូឌីតបដិសេធមិនចាកចេញពីបន្ទប់សំលៀកបំពាក់របស់ពួកគេ។ ភាគីក្រុមអារ៉ាប៊ីសាអ៊ូឌីតដែលគ្រប់គ្រងដោយអតីតគ្រូបង្វឹក Wolves និង Tottenham ... Read More »

ប្រទេសឥណ្ឌា អង្រួនដោយការរញ្ជួយដីពីរលើកជាប់គ្នានៅក្នុងប្រទេសនេប៉ាល់

– ការរញ្ជួយដីចំនួនពីរកម្រិតគឺ 6.2 និង 4.6 រិចទ័រ បានកើតឡើងនៅភាគខាងលិចប្រទេសនេប៉ាល់នៅថ្ងៃនេះ (ថ្ងៃទី 3 ខែតុលា) បានអង្រួនផ្នែកមួយនៃទឹកដីនៃប្រទេសឥណ្ឌាជិតខាងរួមទាំងតំបន់រដ្ឋធានីញ៉ុវដេលី។ យោងតាមមជ្ឈមណ្ឌលជាតិរញ្ជួយដីរបស់ប្រទេសឥណ្ឌា ការរញ្ជួយពីរត្រូវបានគេដឹងក្នុងរយៈពេលតិចជាងកន្លះម៉ោង។ ការរញ្ជួយដីលើកទីមួយ (កម្រិត ... Read More »

ស្វែងរក​មនុស្ស​ពីរ​នាក់​ដែល​ត្រូវ​បាន​ជន់​លិច​តាម​ទន្លេ​នៅ Kamchatka របស់​រុស្ស៊ី

អន្តរជាតិ​៖​ យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​RT​ បានចុះផ្សាយ​នៅយប់ថ្ងៃ​ទី០៣​ ខែតុលា​ ឆ្នាំ​២០២៣នេះថា៖​ ស្វែងរក​មនុស្ស​ពីរ​នាក់​ដែល​ត្រូវ​បាន​ជន់​លិច​តាម​ទន្លេ​នៅ Kamchatka របស់​រុស្ស៊ី​។  ទីភ្នាក់ងារ​ RT​ បាននិយាយថា​ ជំនួយសង្គ្រោះតាមអាកាសត្រូវបានលើកឡើង ដើម្បីស្វែងរកអ្នកបាត់ខ្លួនពីរនាក់ បន្ទាប់ពីរថយន្តរបស់ពួកគេត្រូវបានទឹកនាំទៅ ខណៈពួកគេព្យាយាមឆ្លងទន្លេ ... Read More »

Update ៖ ចាប់បានជនបាញ់ប្រហារ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាលទីក្រុងបាងកក

​កម្លាំងប៉ូលិសទីក្រុងបាងកក់បានចាប់ខ្លួន ជនសង្ស័យម្នាក់អាយុ១៤ឆ្នាំ ដែលបាញ់ប្រហារនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Siam Paragon កណ្តាលទីក្រុងបាងកក នាថ្ងៃទី៣ខែតុលា។ កម្លាំងប៉ូលិសថៃបានឲ្យដឹងថា មានមនុស្ស ៣នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។ សារព័ត៌មាន Thai PBS News ... Read More »

តៃវ៉ាន់​ចេញ​ការ​ព្រមាន ខណៈ​ព្យុះ​ទីហ្វុង Koinu ខិត​ចូល​មក​ដល់

អន្តរជាតិ​៖​ តៃវ៉ាន់បានចេញការប្រកាសអាសន្នអាកាសធាតុកាលពីថ្ងៃអង្គារ ខណៈដែលព្យុះទីហ្វុង Koinu កំពុងខិតជិតមកដល់ ហើយអាចនឹងបោកបក់នៅចុងសប្តាហ៍នេះ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងដល់ផ្នែកភាគអាគ្នេយ៍នៃកោះនេះ។​នេះបេី​យោង​តាមប្រភពព័ត៍មានពី​ទីភ្នាក់ងារ​សារព័ត៌មាន​ RT​ បានចុះផ្សាយ​នៅយប់ថ្ងៃ​ទី០៣​ ខែតុលា​ ឆ្នាំ​២០២៣។  បន្ទាប់​ពី​មាន​ការ​ប្រកាស​អាសន្ន​នៅ​សមុទ្រ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ការិយាល័យ​អាកាសធាតុ​បាន​ចេញ​ការ​ប្រកាស​អាសន្ន​នៅ​ថ្ងៃ​អង្គារ។  ក្រុមអ្នកព្យាករណ៍បានរំពឹងថា ... Read More »

នគរបាលថៃ ចាប់ខ្លួនជនសង្ស័យវ័យ ១៤ឆ្នាំម្នាក់ ក្រោយករណីបាញ់សម្លាប់មនុស្ស ៣នាក់នៅផ្សារទំនើប​ Saim Paragon ក្នុងទីក្រុងបាងកក

ប្រទេសថៃ៖ កម្លាំងនគរបាលថៃ បានចាប់ខ្លួនជនសង្ស័យម្នាក់មានអាយុ១៤ឆ្នាំ នៅថ្ងៃអង្គារ ទី៣ ខែតុលា​ ឆ្នាំ២០២៣នេះ​ បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារមួយ នៅឯផ្សារទំនើប Siam Paragon ក្នុងរដ្ឋធានីបាងកក ខណៈក្រុមមន្ត្រីសង្រ្គោះបន្ទាន់ឱ្យដឹងថាមនុស្ស ៣នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។ ... Read More »

Antony អាចបង្ហាញខ្លួនឲ្យ Man Utd នៅ Champions League រាត្រីនេះ

ខ្សែបម្រើស្លាប Antony អាចត្រឡប់ទៅក្រុម Manchester United សម្រាប់ការប្រកួត Champions League របស់ពួកគេជាមួយក្រុម Galatasaray នៅរាត្រីថ្ងៃអង្គារនេះ។ ខ្សែ​បម្រើ​ស្លាបសញ្ជាតិ​ប្រេស៊ីល​រូប​នេះ​មិន​បាន​លេង​តាំង​ពី​ដើម​ខែ​កញ្ញា​មក​ម្ល៉េះ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ពី​ការ​បំពាន​លើមិត្តស្រីក្នុង​ផ្ទះ​មក​លើ​រូប​គេ។ Antony ដែលបានបដិសេធការចោទប្រកាន់នេះ ... Read More »

សេចក្តីថ្លែងការណ៍ដោយត្រង់ៗរបស់កូរ៉េខាងជើង ទៅកាន់អាមេរិក

មេដឹកនាំកូរ៉េខាងជើងបញ្ជាក់ថា ទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី និងចិនគឺជាបន្ទាយរឹងមាំប្រឆាំងនឹងរបបផ្តាច់ការរបស់សហរដ្ឋអាមេរិក។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសារទូរលេខទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងឱកាសខួបលើកទី ... Read More »

អង្គការសហប្រជាជាតិសម្រេចបញ្ជូនទាហានទៅកាន់ប្រទេសហៃទី បង្រ្កាបអំពើហិង្សា

ក្រុមជនអន្ធពាលបានបង្កហិង្សាកាន់តែខ្លាំងនៅក្នុងប្រទេសហៃទី ធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើការបញ្ជូនកងកម្លាំងចម្រុះជាតិសាសន៍ទៅកាន់ប្រទេសហៃទី ដើម្បីជួយដល់រដ្ឋាភិបាលនៃប្រទេសក្នុងតំបន់ Caribbean មួយនេះ បញ្ឈប់ការរីករាលដាលនៃអំពើហិង្សាបង្កឡើងដោយពួកជនពាល។ សមាជិកទាំង១៥ ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខ UN បានបោះឆ្នោតក្នុងសំឡេងគាំទ្រលើសលប់នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) ដោយក្នុងនោះមានប្រទេសចំនួន១៣បានបោះឆ្នោតគាំទ្រដល់បេសកកម្មមួយដឹកនាំដោយប្រទេសកេនយ៉ា ក្នុងប្រទេសហៃទី។ ប្រទេសចំនួន២ គឺ ... Read More »

ក្លិប Tottenham ថ្កោលទោសការបំពានរើសអើងជាតិសាសន៍ចំពោះខ្សែការពារ Destiny Udogie

ក្លិបមាន់ខ្នាយមាស Tottenham បានថ្កោលទោសការបំពានលើការរើសអើងជាតិសាសន៍ដែលសំដៅទៅលើខ្សែការពារ Destiny Udogie នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីជ័យជម្នះក្នុងលទ្ធផល ២–១ លើក្រុម Liverpool កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Diogo ... Read More »

ក្នុងពេលមានភាពតានតឹងកើនឡើងនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក ហ្វីលីពីន និងសម្ព័ន្ធមិត្តចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹក

សារព័ត៌មាន AFP នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា កងកម្លាំងមកពីទីក្រុងម៉ានីល ចក្រភពអង់គ្លេស កាណាដា ជប៉ុន និងសហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នារយៈពេលពីរសប្តាហ៍ នៅក្នុងដែនទឹកហ្វីលីពីននៅក្នុង «ការបង្ហាញកម្លាំង» ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង។ ... Read More »

រឿងចម្លែកក្នុងសមរភូមិ ទាហានអ៊ុយក្រែនទូរស័ព្ទសួររុស្ស៊ីពីវិធីប្រើប្រាស់រថក្រោះដែលខ្លួនដណ្តើមបាន

នៅក្នុងសមរភូមិក្នុងប្រទេសអ៊ុយក្រែន ការប្រយុទ្ធគ្នាហើយដណ្តើមបានអាវុធរបស់ភាគីម្ខាងទៀត គឺជារឿងមិនអាចគេចផុតឡើយ ។ ប៉ុន្តែនៅពេលនេះមេទ័ពយោធាអ៊ុយក្រែនម្នាក់បានទូរស័ព្ទទៅសេវាជំនួយបច្ចេកទេសរបស់រុស្ស៊ីដើម្បីសុំជំនួយ បន្ទាប់ពីមានបញ្ហាប្រតិបត្តិការរថក្រោះដែលចាប់បានពីកងទ័ពរុស្ស៊ី។ នៅក្នុងវីដេអូមួយ មន្ត្រីម្នាក់ដែលមានស្លាកឈ្មោះ Kochevnik ធ្វើការហៅលេងសើចទៅកាន់ក្រុមហ៊ុនផលិតរថក្រោះរុស្ស៊ី Uralvagonzavod ។ ការថតវីដេអូនៃការហៅទូរស័ព្ទរបស់ Kochevnik ត្រូវបានគេបង្ហោះលើ ... Read More »

ប្រធានាធិបតីឥណ្ឌូណេស៊ីចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់រថភ្លើងល្បឿនលឿនដំបូងបង្អស់នៅតំបន់អាស៊ាន

នៅថ្ងៃទី២ ខែតុលា ឥណ្ឌូណេស៊ី បានបើកដំណើរការផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបង្អស់តភ្ជាប់ពីទីក្រុងចាការតា ទៅកាន់ទីក្រុង បានឌុង ។ គម្រោងរថភ្លើងល្បឿនលឿនមានតម្លៃ ៧,៣ ពាន់លានដុល្លារអាមេរិក ស្ថិតនៅក្នុងក្របខ័ណ្ឌចក្ខុវិស័យ ផ្លូវនិងខ្សែក្រវាត់របស់ចិននិងឥណ្ឌូណេស៊ី។ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ ... Read More »

បាក់ស្រុតដំបូលព្រះវិហារនៅម៉ិចស៊ីកូ ស្លាប់និងរបួសជិត៦០នាក់

ព្រះវិហារមួយនៅភាគឦសានប្រទេសម៉ិកស៊ិក បានបាក់រលំអំឡុងពេលកំពុងធ្វើពិធីបួងសួង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 7 នាក់ និង 50 នាក់ផ្សេងទៀតរងរបួស។ ហេតុការកើតឡើងនៅរសៀល ថ្ងៃទី ១ ខែតុលា (ម៉ោងក្នុងតំបន់) បានសម្លាប់មនុស្ស 7 ... Read More »

ខ្សែការពារ Lisandro Martinez របស់ Man Utd ប្រឈមមុខសម្រាក៣ខែដោយសាររបួសជើង

ខ្សែការពារ Lisandro Martinez របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរំពឹងថា នឹងអវត្តមានពី២ទៅ ៣ខែដោយសាររបួសជើង។កីឡាករអន្តរជាតិអាហ្សង់ទីនអាយុ២៥ឆ្នាំរូបនេះបានខកខានបង្ហាញខ្លួននៅចុងបញ្ចប់នៃរដូវកាលមុនបន្ទាប់ពីបានបាក់ឆ្អឹងនៅនឹងជើងកាលពីខែមេសា។ គាត់​បាន​ត្រលប់​មក​លេង​វិញ​នៅ​ដើម​រដូវ​កាល​នេះ ប៉ុន្តែ United អះអាងថា កីឡាកររូបនេះ​នឹង​ត្រូវ​អវត្តមាន​ម្តង​ទៀត​ដោយ​សារ​របួសកាន់តែ​ធ្ងន់ធ្ងរ។ ក្លិបថា ... Read More »

ប្រធានាធិបតីអ៊ុយក្រែន មានប្រតិកម្មយ៉ាងណាពេលប្រឈមនឹងការបាត់បង់ជំនួយយោធាពីអាមេរិក

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ថា គ្មានអ្វីធ្វើឱ្យចុះខ្សោយការប្តេជ្ញារបស់ប្រទេសជាតិនៅក្នុងសង្គ្រាមប្រឆាំងរុស្ស៊ីនោះឡើយ។ ការលើកឡើងរបស់លោកហ្សេលេនស្គីនេះ គឺមួយថ្ងៃបន្ទាប់ពីសភាអាមេរិកអនុម័តកញ្ចប់ថវិកាបណ្ដោះអាសន្នបញ្ចៀស Shutdown ដោយមិនមាន បញ្ចូលជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែននោះទេ។ ក្នុងសុន្ទរកថាជាសំឡេងមួយត្រូវបានថតទុក និងចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ហ្សេលេនស្គី ... Read More »

អ្នកដំណើរជនជាតិចិនត្រូវបានចាប់ខ្លួនជាបន្ទាន់ដោយសារថតរូបពីបង្អួចយន្តហោះ

អ្នកដំណើរស្ត្រីជនជាតិចិនម្នាក់ត្រូវបានចាប់ខ្លួនដោយប៉ូលិសយោធានៅប្រទេសន័រវេសកាលពីថ្ងៃទី 28 ខែកញ្ញា បន្ទាប់ពីនាងត្រូវបានគេចោទប្រកាន់ថាបានថតរូប និងវីដេអូចេញពីបង្អួចយន្តហោះ។ ដូច្នោះហើយ បុគ្គលនេះគឺជាអ្នកដំណើរនៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Norwegian Airlines ពីទីក្រុង Oslo ទៅអាកាសយានដ្ឋាន Harstad/Narvik ក្នុងទីក្រុង Evenes ... Read More »

ខ្សែការពារ Ben Chilwell របស់ Chelsea របួសសរសៃពួរមិនទាន់ដឹងពេលវេលាត្រឡប់មកទីលានវិញ

គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Mauricio Pochettino បាននិយាយថា ខ្សែការពារ Ben Chilwell បានរងរបួសសរសៃពួរដែលមានស្ថានភាពអាក្រក់ ដោយមិនទាន់មានពេលវេលាគ្រប់គ្រាន់ក្នុងការវិលត្រឡប់របស់គាត់នៅឡើយទេ។ Chilwell បានធ្វើការស្កេនលើរបួសដែលបង្ខំគាត់ឱ្យចាកចេញពីទីលានពេលប៉ះ Brighton ក្នុងការប្រកួត ... Read More »

មន្ត្រី VAR ត្រូវផ្លាស់ប្តូរបន្ទាប់ពីមានកំហុសខុសឆ្គងក្នុងការកាត់សេចក្តីរវាងSpurs នឹង Liverpool

មន្ត្រីអាជ្ញាកណ្តាលវីដេអូ (VAR) លោក Darren England និងលោក Dan Cook ត្រូវបានផ្លាស់ប្តូរសម្រាប់ការប្រកួត២ក្នុងសប្តាហ៍នេះ បន្ទាប់ពី Liverpool បានស៊ុតបាល់បញ្ចូលទីខុសក្នុងការប្រកួតចាញ់ក្រុម Tottenham Hotspur ក្នុងក្របខ័ណ្ឌ ... Read More »

ការបោះឆ្នោត នៅស្លូវ៉ាគី គណបក្សប្រឆាំងនិងការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ទទួលបានជ័យជម្នះ

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា គណបក្សរបស់អ្នកនយោបាយស្លូវ៉ាគីម្នាក់ ដែលមាននិន្នាការប្រឆាំងនឹងការផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន និងមានទំនោរគាំទ្ររុស្ស៉ី បានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ លទ្ធផលបោះឆ្នោតរាប់បាន ៩៨ភាគរយ ... Read More »

ការដើរដង្ហែក្បួនក្នុងប្រទេសស្វីសអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការខ្លាំងជាងនេះ

កាលពីថ្ងៃទី ៣០ ខែកញ្ញា មនុស្សជាង ៦០.០០០ នាក់បានចូលរួមដង្ហែក្បួននៅរដ្ឋធានី Bern នៃប្រទេសស្វីស ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលរបស់ប្រទេសនេះអនុវត្តគោលនយោបាយ “ខ្លាំងជាង” ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ លោក Georg Klingler សមាជិកនៃអង្គការបរិស្ថាន ... Read More »

Caroline Dubois ផ្តល់ Magali Rodriguez គ្រងជើងឯកទម្ងន់ស្រាល IBO

កីឡាការិនីប្រដាល់សកល Caroline Dubois គឺជាជើងឯកទម្ងន់ស្រាល IBO ថ្មីបន្ទាប់ពីបានផ្តួលកីឡាការិនី Magali Rodriguez នៅ York Hall ទីក្រុងឡុង ប្រទេសអង់គ្លេសកាលពីរាត្រីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ... Read More »

តាមការព្យាករណ៍ថា UN នឹងមានអគ្គលេខាធិការស្រីដំបូងរបស់ខ្លួន

បន្ទាប់ពីសម័យប្រជុំលើកទី 78 នៃមហាសន្និបាតអង្គការសហប្រជាជាតិ ព័ត៌មានអំពីបេក្ខជនបន្ទាប់សម្រាប់តំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិបានក្លាយជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ទោះបីជាវាមិនទាន់ដល់ឆ្នាំ 2026 ដែលដំណើរការជ្រើសរើសអគ្គលេខាធិការថ្មីនៃអង្គការសហប្រជាជាតិ (UN) នឹងចាប់ផ្តើមក្តី ក៏ភ្លាមៗបន្ទាប់ពីសម័យប្រជុំលើកទី 78 នៃមហាសន្និបាតអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ ព័ត៌មានអំពីបេក្ខជនសម្រាប់តំណែងនេះបានលេចចេញជារូបរាង។ លេចធ្លោក្នុងចំណោមឈ្មោះដែលមានសក្តានុពលសម្រាប់តំណែងប្រមុខអង្គការសហប្រជាជាតិគឺនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ Barbados ... Read More »

Real Madrid ឡើងមកឈរកំពូលតារាងនៅ La Liga វិញក្រោយផ្តួល Girona

ខ្សែបម្រើឆ្នើម Jude Bellingham បានស៊ុតបញ្ចូលទីគ្រាប់ទី៧របស់គាត់ក្នុងរដូវកាលនេះ ខណៈដែលក្រុមភ្ញៀវ Real Madrid បានឡើងមកកំពូលតារាង La Liga វិញជាមួយនឹងជ័យជម្នះយ៉ាងស្រួលលើក្រុមម្ចាស់ផ្ទះ Girona ក្នុងលទ្ធផល៣ទល់០ កាលពីរាត្រីថ្ងៃទី៣០ ខែកញ្ញា ... Read More »

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសចង់បញ្ជូនទាហានរបស់ខ្លួនទៅអ៊ុយក្រែន

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Shapps បាននិយាយថា ការដាក់ពង្រាយជំនួយផ្នែកយោធារបស់ទីក្រុងឡុងដ៍ក្នុងប្រទេសអ៊ុយក្រែននឹងមានប្រសិទ្ធភាពជាងការអនុវត្តពួកគេនៅក្នុងចក្រភពអង់គ្លេស។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសថ្មី Grant Shapps បានប្រាប់ Telegraph ថា ការពិភាក្សាកំពុងធ្វើឡើងអំពីការពង្រីកកម្មវិធីហ្វឹកហ្វឺនដែលដឹកនាំដោយអង់គ្លេសសម្រាប់កងទ័ពអ៊ុយក្រែន ហើយវាពិតជាអាចទៅរួចដែលទីក្រុងឡុងដ៍នឹងដាក់ពង្រាយទីប្រឹក្សាយោធាទៅកាន់ប្រទេសអ៊ុយក្រែន។ លើសពីនេះ អង់គ្លេសអាចនឹងគាំទ្រកងទ័ពជើងទឹកអ៊ុយក្រែននៅសមុទ្រខ្មៅ។ ... Read More »