អតីតគ្រូបង្វឹកក្លិប Crawley Town លោក John Yems បានជាប់បម្រាមផ្អាកពីកីឡាបាល់ទាត់ សម្រាប់ការធ្វើអត្ថាធិប្បាយរើសអើងជាតិសាសន៍ដល់កីឡាករ ដែលបន្តរហូតដល់ឆ្នាំ២០២៦ បន្ទាប់ពីមានការប្តឹងតវ៉ាដោយជោគជ័យដោយសមាគមបាល់ទាត់អង់គ្លេស FA។ លោក Yems ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទចោទប្រកាន់ចំនួន១១ពីបទរំលោភលើការរើសអើងជាតិសាសន៍នៅក្នុងខែមករា ... Read More »
ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនអាកាសចរណ៍United Airlinesប្រកាសខាតប្រាក់ក្នុងត្រីមាសទី១តែរំពឹងបានប្រាក់ចំណេញនៅត្រីមាសបន្ទាប់
ក្រុមហ៊ុនអាកាសចរណ៍United Airlines បានបញ្ចេញរបាយការណ៏ខាតប្រាក់សម្រាប់រយះពេល៣ខែដើមឆ្នាំ២០២៣នេះដោយសារតែមានការធ្លាក់ចុះនៃការធ្វើដំណើរលក្ខណៈអាជីវកម្ម និងដំណើរកម្សាន្តទេសចរ ប៉ុន្តែអគ្គនាយកក្រុមហ៊ុននេះរំពឹងថានឹងទទួលបានប្រាក់ចំណេញមកវិញនៅត្រីមាសទី២ដោយសារតែមានការកក់សំបុត្រយន្តហោះជាច្រើនសម្រាប់រដូវកាលធ្វើដំណើរនាពេលខាងមុខ។ បើទោះបីជាមានការព្យាករណ៍ខ្លះថាសេដ្ឋកិច្ចពិភពលោកនៅតែមានបញ្ហាក៏ដោយ ក៏ក្រុមហ៊ុន United Airlines និងក្រុមហ៊ុនអាកាសចរណ៍Delta Air Linesបានចេញរបាយការណ៏រួមគ្នាថានឹងមានតម្រូវការធ្វើដំណើរតាមយន្តហោះឡើងវិញយ៉ាងខ្លាំងក្លាសម្រាប់និទាឃរដូវ និងរដូវក្តៅខាងមុខ។ លោក Scott ... Read More »
ក្រុមហ៊ុន Google ច្របាច់បញ្ចូលក្រុមហ៊ុន២ចូលគ្នាទៀតដើម្បីប្រជែងជាមួយនឹងChatGPT
លោក Sundar Pichai អគ្គនាយក្រុមហ៊ុន Alphabetដែលជាក្រុមហ៊ុនអាណាព្យាបាលរបស់ក្រុម Google បានថ្លែងថាក្រុមហ៊ុនគាត់នឹងច្របាច់បញ្ចូលក្រុមហ៊ុន២បន្ថែមទៀតគឺ Google Brainនិង DeepMindដើម្បីប្រកួតប្រជែងជាមួយនឹង កម្មវិធី ChatGPT របស់ក្រុមហ៊ុន OpenAI។ នៅថ្ងៃអណាគតដ៏ខ្លីនេះ ... Read More »
នេះមិនមែនជាពេលត្រូវពិភាក្សាពីរឿងអ៊ុយក្រែនចូលជាសមាជិករបស់ NATO ឡើយ
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ភីស្ដូរៀស (Boris Pistorius) បានច្រានចោលចំពោះការសម្រេចចិត្តភ្លាមៗ ស្ដីពីសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងបក្សសម្ព័ន្ធយោធា NATO ដែលកំពុងផ្ដល់ជំនួយអាវុធដល់ទីក្រុងកៀវ ក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ លោក ភីស្ដូរៀស ធ្វើការកត់សម្គាល់ខាងលើក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ... Read More »
កូដកម្មនៅអាកាសយានដ្ឋានជាច្រើនក្នុងប្រទេសអាល្លឺម៉ង់ ដោយសារការបរាជ័យក្នុងកិច្ចព្រមព្រៀងជាមួយនិយោជក
កូដកម្មដែលបានចាប់ផ្តើមនៅល្ងាចថ្ងៃទី២០ ខែមេសា អាចប៉ះពាល់ដល់ជើងហោះហើរប្រហែល 700 នៅអាកាសយានដ្ឋានធំៗចំនួនបីក្នុងប្រទេសអាល្លឺម៉ង់ ដោយអ្នកដំណើរជាង 100.000 នាក់ត្រូវបានពន្យារពេល ឬលុបចោល។ ដោយសារការបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយនិយោជកលើចំនួនប្រាក់ឈ្នួលបន្ថែមដែលបង់ជូនកម្មករ សហជីព Ver.di បានអំពាវនាវឱ្យសមាជិកចូលរួមធ្វើកូដកម្មដ៏ធំនៅព្រលានយន្តហោះជាច្រើនក្នុងប្រទេសអាល្លឺម៉ង់នៅថ្ងៃទី 2 ថ្ងៃទី ... Read More »
Sevilla ទម្លាក់ Man Utd ចេញពី Europa League ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ក្រុមជើងឯក Europa League មកពីអេស្ប៉ាញ Sevilla បានយកឈ្នះលើក្រុម Manchester United ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌនេះ ខណៈដែលកីឡាករ Youssef En Nesyri រកបាន២គ្រាប់ក្នុងការយកឈ្នះ ៣-០ ... Read More »
Chelsea កំពុងពិភាក្សាជាមួយអតីតអ្នកចាត់ការក្លិប Bayern Munichលោក Julian Nagelsmann
ក្លិបតោខៀវ Chelsea បានពិភាក្សាជាមួយលោក Julian Nagelsmannជាផ្នែកមួយនៃការស្វែងរកអ្នកចាត់ការថ្មីរបស់ក្រុម។ បុរសសញ្ជាតិអាឡឺម៉ង់រូបនេះត្រូវបានម្ចាស់ជើងឯក Bundesliga ក្លិប Bayern Munich បណ្តេញចេញពីតំណែងកាលពីខែមីនា បន្ទាប់ពីដឹកនាំតិចជាង២ឆ្នាំ។ យោងតាមការចេញផ្សាយរបស់ BBC Sport ... Read More »
ក្នុងរយៈពេលនៃការផ្ទុះកូវីដ-១៩ កុមារ៦៧លាននាក់នៅទូទាំងពិភពលោកខកខានមិនបានចាក់វ៉ាក់សាំងចាំបាច់
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣បានផ្សាយថា អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធសប្តាហ៍នេះបានឱ្យដឹងថា កុមារប្រហែល៦៧លាននាក់ បានខកខានដោយផ្នែកឬទាំងស្រុងតែម្តងក្នុងការទទួលចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក កាលពីចន្លោះឆ្នាំ២០១៩-២០២១ ដោយសារតែវិធានការបិទខ្ទប់ និងការរំខានចំពោះសេវាថែទាំសុខភាពដែលបង្កឡើងដោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩។ តាមការលើកឡើងថា ... Read More »
ពីរប្រទេសសម្រេចផ្តល់រថក្រោះ Leopard 2 ចំនួន១៤គ្រឿងទៅឱ្យអ៊ុយក្រែន
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣បានផ្សាយថា នៅថ្ងៃព្រហស្បតិ៍នេះ ដាណឺម៉ាកបានប្រកាសថា ខ្លួននិងហុល្លង់បានព្រមព្រៀងគ្នាទិញរថក្រោះ Leopard 2 ចំនួន១៤គ្រឿង ហើយបរិច្ចាគពួកវាទៅឱ្យអ៊ុយក្រែនដើម្បីប្រើក្នុងកិច្ចប្រឹងប្រែងតស៊ូប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ ក្រសួងការពារជាតិដាណឺម៉ាកបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ថ្ងៃនេះហុល្លង់និងដាណឺម៉ាកសូមប្រកាស ... Read More »
ក្នុងឆ្នាំ២០២២ លោកប្រធានាធិបតីបៃឌិន និងភរិយា រកបានប្រាក់ចំណូលចំនួន ៥៨០.០០០ដុល្លារ
ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងលោកស្រីទីមួយ Jill Biden បានចេញផ្សាយរបាយការណ៍ពន្ធរបស់ប្រចាំឆ្នាំកាលនៅថ្ងៃទី ១៩ ខែមេសា ដោយបង្ហាញថាប្តីប្រពន្ធទាំងពីររកបានប្រាក់ចំណូលជិត ៥៨០ពាន់ដុល្លារ កាលពីឆ្នាំមុន និងបានបង់ពន្ធលើប្រាក់ចំណូលសហព័ន្ធ 23.8% ។ ... Read More »
ការបំពុលបរិយាកាសធ្វើឱ្យពលរដ្ឋថៃដល់ទៅជាង២លាននាក់ចូលមន្ទីរពេទ្យ
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃទី២០ខែមេសាបានឱ្យដឹងថា ប្រជាជនសរុបកើនដល់ប្រហែល២.៤លាននាក់ហើយបាននាំគ្នាទៅស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ ក្រោយជួបបញ្ហាសុខភាព ដែលជាប់ពាក់ព័ន្ធទៅនឹងបញ្ហានៃការបំពុលខ្យល់អាកាស គិតចាប់តាំងពីដើមឆ្នាំនេះ ខណៈដែលផ្នែកខ្លះនៃប្រទេសថៃបាននិងកំពុងបន្តគ្របដណ្តប់ដោយផ្សែងនិងអ័ព្ទពោរពេញដោយសារធាតុពុល។ យោងតាមកម្មវិធីតាមដានគុណភាពខ្យល់អន្តរជាតិ IQAir ... Read More »
រុស្ស៊ីបាញ់មីស៊ីល Krasnopol បំផ្លាញរថក្រោះស្វ័យប្រវត្តិ Paladin របស់អ៊ុយក្រែន
គេហទំព័រ Avia-Pro របស់រុស្ស៊ីបានផ្សាយកាលពីថ្ងៃទី 19 ខែមេសាថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់កាំជ្រួចមីស៊ីល Krasnopol ដើម្បីបំផ្លាញរថក្រោះគ្មានមនុស្សបើក M109 Paladin ដែលអាមេរិកផ្គត់ផ្គង់ដល់អ៊ុយក្រែន។ យោធារុស្ស៊ីបានធ្វើការវាយប្រហារយ៉ាងជាក់លាក់ជាមួយនឹងកាំជ្រួចដឹកនាំ Krasnopol ទៅលើគោលដៅនៃប្រព័ន្ធកាំភ្លើងធំបាញ់ដោយខ្លួនឯង M109 ... Read More »
Man City ប៉ះ Real Madrid ខណៈ Inter Milan ប៉ះ AC Milan វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League
ក្រុមមេឃខៀវ Manchester City បានធ្វើដំណើរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រដូវកាលនេះបន្ទាប់ពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១–១ នៅលើទឹកដីក្រុម Bayern Munich កាលពីរាត្រីឈានចូលថ្ងៃព្រហស្បតិ៍ ទី២០ មេសា ទទួលបានជ័យជម្នះសរុបទាំង២ជើង ... Read More »
ខ្សែការពារ Martinez របស់ Man Utd ទទួលការវះកាត់បាក់ឆ្អឹងជើងដោយជោគជ័យ
ខ្សែការពារ Lisandro Martinez របស់ក្រុមបិសាចក្រហម Manchester United បាននិយាយថា គាត់បានទទួលការវះកាត់ដោយជោគជ័យ បន្ទាប់ពីត្រូវបានខកខានការបង្ហាញខ្លួនសម្រាប់រដូវកាលដែលនៅសេសសល់ ដោយសារតែឆ្អឹងជើងបាក់។ Martinez ដែលបានបង្ហាញខ្លួន៤៥លើកសម្រាប់ក្លិប Man Utd នៅរដូវកាលនេះក្នុងគ្រប់ការប្រកួតទាំងអស់នោះ ... Read More »
ប្រជ្រៀតគ្នានៅយេម៉ែនបានសម្លាប់មនុស្សយ៉ាងហោចណាស់៨៥នាក់
ការរត់ជាន់គ្នាបានកើតឡើងនៅក្នុងរដ្ឋធានី Sanaa ប្រទេសយេម៉ែន ខណៈដែលមនុស្សរាប់រយនាក់បានចោមរោមទទួលជំនួយហិរញ្ញវត្ថុក្នុងអំឡុងពេលព្រឹត្តិការណ៍មួយដែលរៀបចំដោយឈ្មួញ។ មន្ត្រីសន្តិសុខម្នាក់ជាមួយកងកម្លាំង Houthi ដែលគ្រប់គ្រងរដ្ឋធានី Sanaa បានប្រាប់ AFP ថា យ៉ាងហោចណាស់មានមនុស្ស៨៥ នាក់បានស្លាប់ និងជាង៣២២នាក់បានរងរបួសនៅក្នុងការរត់ជាន់គ្នាកាលពីថ្ងៃទី ១៩ ... Read More »
មន្ត្រីអ៊ុយក្រែននិយាយថា ទាហាន៧.០០០នាក់បាត់ខ្លួនក្នុងការប្រយុទ្ធ
កាលពីថ្ងៃទី១៨ ខែមេសា គេហទំព័រព័ត៌មាន Pravda (រុស្ស៊ី) បានដកស្រង់សម្តីលោក Oleg Kotenko ដែលជាបេសកជនពិសេសទទួលបន្ទុកបញ្ហាអ្នកបាត់ខ្លួនក្នុងកាលៈទេសៈពិសេសរបស់អ៊ុយក្រែន ដោយនិយាយថា គិតត្រឹមខែមេសា ឆ្នាំ២០២៣ ទាហានអ៊ុយក្រែនប្រហែល ៧០០០នាក់ត្រូវបានសន្មតថាបាត់ខ្លួន។ មនុស្សទាំងនេះអាចត្រូវបានភាគីរុស្ស៊ីចាប់ដាក់គុក ... Read More »
សេដ្ឋកិច្ចអាហ្វហ្គានីស្ថានកំពុងឈានដល់ការដួលរលំ បើស្ត្រីមិនអាចទៅធ្វើការបាន
មិនពិបាកក្នុងការទស្សន៍ទាយថាការចាកចេញរបស់អង្គការសហប្រជាជាតិនិងស្ថាប័នអន្តរជាតិផ្សេងទៀតទំនងជាប៉ះពាល់ដល់ស្ត្រីនិងកុមារអាហ្វហ្គានីស្ថាន។ អង្គការសហប្រជាជាតិបានព្រមានថា ខ្លួននឹងត្រូវធ្វើការសម្រេចចិត្តដ៏គួរឱ្យសោកស្ដាយមួយ ដកបុគ្គលិករបស់ខ្លួនទាំងអស់ចេញពីប្រទេសអាហ្វហ្គានីស្ថាននៅខែក្រោយ ប្រសិនបើពួកតាលីបង់បន្តហាមឃាត់ស្ត្រីក្នុងស្រុកដែលធ្វើការឱ្យអង្គការសហប្រជាជាតិ។ អគ្គនាយក UNDP លោក Achim Steiner បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី 18 ខែមេសា ... Read More »
នៅពាក់កណ្តាលឆ្នាំ២០២៣ ពលរដ្ឋឥណ្ឌាច្រើនជាងចិន៣លាននាក់
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា តាមទិន្នន័យដែលបញ្ចេញដោយអង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធនេះបានបង្ហាញថា ឥណ្ឌាកំពុងឆ្ពោះទៅក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបង្អស់ នៅលើពិភពលោក ដោយនឹងលើសប្រជាជនរបស់ចិនក្នុងចំនួនជិត៣លាននាក់នៅពាក់កណ្តាលឆ្នាំនេះ។ ទិន្នន័យរបស់ UN ... Read More »
ចិនបានផលិតដ្រូនចារកម្មមួយមានល្បឿនហោះហើរលឿនជាងសំឡេង ៣ដង
កាសែត Washington Post រាយការណ៍ថា យោធាចិនកំពុងរៀបចំដាក់ពង្រាយយន្តហោះឈ្លបយកការណ៍គ្មានមនុស្សបើក (UAV) ដែលអាចហោះហើរបានយ៉ាងហោចណាស់បីដងនៃល្បឿនសំឡេង។ ការវាយតម្លៃនេះគឺស្ថិតក្នុងចំណោមការលេចធ្លាយព័ត៌មាន យោធាសម្ងាត់កំពូលពីសេវាស៊ើបការណ៍ភូមិសាស្ត្រជាតិរបស់សហរដ្ឋអាមេរិក។ របាយការណ៍បាននិយាយថា “យោធាចិនឆាប់ៗនេះអាចនឹងដាក់ពង្រាយ UAVs ឈ្លបយកការណ៍ក្នុងរយៈកម្ពស់ខ្ពស់ ដែលអាចធ្វើដំណើរបានយ៉ាងតិចបីដងនៃល្បឿនសំឡេង ដែលពង្រឹងសមត្ថភាពរបស់ប្រទេសចិនក្នុងប្រតិបត្តិការឃ្លាំមើល” ... Read More »
FIFA បញ្ជាក់ពីអាហ្សង់ទីនជាប្រទេសម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ U-20 World Cup 2023
ការិយាល័យក្រុមប្រឹក្សា FIFA បានបញ្ជាក់ថា អាហ្សង់ទីនជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ FIFA U-20 World Cup ឆ្នាំ២០២៣។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការដកម្ចាស់ផ្ទះការប្រកួតដើមគឺប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាការដេញថ្លៃជាបន្តបន្ទាប់ដែលដាក់ដោយសមាគមបាល់ទាត់អាហ្សង់ទីន (AFA) និងការត្រួតពិនិត្យនៅនឹងកន្លែង ដោយគណៈប្រតិភូ FIFA ... Read More »
កើតមានបាតុកម្មអំឡុងពេលប្រកួតជើងឯកស្នូកឃ័រពិភពលោក២០២៣
អតីតប្រធានស្ថាប័នស្នូកឃ័រទេសចរណ៍ពិភពលោក លោក Barry Hearn បាននិយាយថា កីឡាគឺជាគោលដៅងាយស្រួល បន្ទាប់ពីអ្នកតវ៉ាបានរំខានដល់ការប្រកួតកីឡាស្នូកឃ័រពិភពលោកកាលពីថ្ងៃចន្ទ។ បាតុករម្នាក់បានគ្របតុជាមួយម្សៅពណ៌ទឹកក្រូច បណ្តាលឱ្យការប្រកួតត្រូវបានពន្យារពេល ខណៈពេលដែលគូប្រកួតផ្សេងទៀតក៏មានការពន្យារពេលដោយបាតុករព្យាយាមចូលទៅក្តារប្រកួត។ បុរសម្នាក់ និងស្ត្រីម្នាក់ត្រូវបានចាប់ខ្លួន និងបន្តឃុំខ្លួនក្នុងហេតុការណ៍បាតុកម្មនៃការប្រកួតខាងលើនេះ។ ការលេងបានបន្តដូចធម្មតាកាលពីថ្ងៃអង្គារនៅទីតាំងប្រកួត Sheffield’s ... Read More »
កម្លាំងទាហានអាកាសរុស្សុីបើកការវាយប្រហារដោយមីស៊ីលទៅលើទីតាំងអ៊ុយក្រែន
សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣នេះបានផ្សាយថា មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែនម្នាក់ បាននិយាយថា កងកម្លាងំរុស្ស៉ីបាន និងកំពុងបង្កើនការវាយប្រហារតាមផ្លូវអាកាសនិងការបាញ់ផ្លោងដោយកាំភ្លើងធំនៅក្នុងទីក្រុងបាកមូត ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ ការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមនៅក្នុងនិងជុំវិញទីក្រុងបាកមូត (Bakhmut) បានអូសបន្លាយពេលជាច្រើនខែមកហើយ ដោយបណ្ដាលឱ្យភាគីទាំងសងខាងខាតបង់ធ្ងន់ធ្ងររៀងៗខ្លួន។ ... Read More »
អាមេរិករងការថ្កោលទោសយ៉ាងខ្លាំងពីសកម្មភាពចារកម្មនៅជុំវិញពិភពលោក
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីម៉ិចស៉ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃ១៨ខែមីនា បានចោទប្រកាន់មន្ទីរបញ្ចកោណថាធ្វើចារកម្មលើរដ្ឋាភិបាលរបស់លោក បន្ទាប់ពីមានការបែកធ្លាយឯកសារសម្ងាត់យោធាអាមេរិក ... Read More »
ប្រធានក្លិប Barcelona បដិសេធការបង់ប្រាក់៧លានអឺរ៉ូដើម្បីឱ្យមានឥទ្ធិពលលើអាជ្ញាកណ្តាល
ប្រធានក្លិប FC Barcelona លោក Joan Laporta បានធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ដើម្បីពន្យល់ពីរឿងអាស្រូវដែលកំពុងកើតមានជុំវិញការបង់ប្រាក់ជាង៧លានអឺរ៉ូដែលក្លិបបានធ្វើទៅអតីតអនុប្រធានសហព័ន្ធអាជ្ញាកណ្តាលអេស្ប៉ាញលោក Enriquez Negreira ។ ភាពពាក់ព័ន្ធនោះគឺថា ក្លិប Barcelona បានប្រើប្រាស់ការបង់ប្រាក់នេះ ... Read More »
Real Madrid និង AC Milan ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League
ក្តីសង្ឃឹមរបស់ក្រុម Chelsea ក្នុងការសង្គ្រោះភាពជោគជ័យនៅរដូវកាលនេះត្រូវបានបញ្ចប់ដោយក្រុម Real Madrid ខណៈដែលក្រុមម្ចាស់ជើងឯកបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅកីឡដ្ឋាន Stamford Bridge ជាមួយនឹងជ័យជម្នះលើ Chelsea ២ទល់០។ រីឯក្រុម ... Read More »
ចិននិងរុស្ស៊ីដើរតួសំខាន់ជួយរក្សាស្ថិរភាពសកលនិងកាត់បន្ថយលទ្ធភាពផ្ទុះជម្លោះ
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ បានដកស្រង់សម្តីរដ្ឋមន្រ្តីការពារជាតិ រុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) នៅថ្ងៃអង្គារនេះ ដែលបានថ្លែងប្រាប់សមភាគីចិនរបស់លោកថា ... Read More »
អាកាសធាតុក្តៅខ្លាំងនាំឱ្យមានការបិទសាលារៀននៅតំបន់ខ្លះនៃប្រទេសឥណ្ឌា
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរនៅតំបន់ខ្លះនៃប្រទេសឥណ្ឌាបានណែនាំឱ្យបិទសាលារៀនជាបណ្តោះអាសន្ន បន្ទាប់ពីសីតុណ្ហភាពបានកើនឡើងដល់ជាង៤០អង្សាសេ។ បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលតំបន់ យ៉ាងហោចណាស់រដ្ឋចំនួនពីរគឺ ទ្រីពូរ៉ា (Tripura) នៅភាគឦសាន និងរដ្ឋវែសប៊ែងហ្កាល់ ... Read More »
Chelsea ស្វែងរកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងជើងទី២ជាមួយ Real Madrid រាត្រីនេះ
ដោយស្វែងរកការកក់កៅអីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់UEFA Champions League ក្រុមអធិរាជស Real Madrid បាននាំមុខ២គ្រាប់លើក្រុម Chelsea ក្នុងការប្រកួតជើងទី២នៃវគ្គ១/៤ផ្តាច់ព្រ័ត្ររបស់ក្រុមទាំង២នៅរាត្រីថ្ងៃអង្គារនេះនៅឯកីឡដ្ឋាន Stamford Bridge។ ការប្រកួតជើងទី១កាលពីសប្តាហ៍មុនក្រុម Real Madrid ដណ្តើមបានជ័យជម្នះយ៉ាងត្រចេះត្រចង់ក្នុងលទ្ធផល ... Read More »
អាមេរិកចាប់ខ្លួនជនជាតិចិន២នាក់នៅញូវយ៉កពីបទសង្ស័យបង្កើតប៉ុស្តិ៍ប៉ូលិសសម្ងាត់
ជនជាតិអាមេរិកដើមកំណើតចិនពីរនាក់ត្រូវបានប៉ូលិសទីក្រុងញូវយ៉កចាប់ខ្លួនដោយចោទប្រកាន់ថាបានធ្វើប្រតិបត្តិការ “ស្ថានីយប៉ូលិសសម្ងាត់” របស់ជនជាតិចិននៅ Chinatown ក្នុង Manhattan (ញូវយ៉ក សហរដ្ឋអាមេរិក) ។ អ្នកទាំងពីរដែលត្រូវបានចាប់ខ្លួន មានវ័យប្រហែល៦០ឆ្នាំ ជនជាតិអាមេរិកដើមកំណើតចិនទាំងពីរនាក់នេះប្រឈមមុខនឹងការចោទប្រកាន់ចំនួនពីរ គឺពីបទសមគំនិតក្នុងតួនាទីជាភ្នាក់ងាររបស់រដ្ឋាភិបាលចិន ដោយមិនបានជូនដំណឹងដល់អាជ្ញាធរអាមេរិក និងការរារាំងដល់យុត្តិធម៌។ ... Read More »
លីកកំពូលអេហ្ស៊ីបផ្អាកអ្នកគាំទ្រជិត៦ពាន់នាក់មិនឲ្យចូលទស្សនា ក្រោយពីស្រែកជេរប្រមាថកីឡាករ
ក្រុមអ្នកគាំទ្រ Al-Ahly ៣ពាន់នាក់ត្រូវបានផ្អាកសម្រាប់ការប្រកួតចំនួន២ ក្រោយពីការស្រែកជេរប្រមាថប្រឆាំងនឹងកីឡាករ Zamalek និងកីឡាករអេហ្ស៊ីប Shikabala ក្នុងអំឡុងពេលការប្រកួតចុងក្រោយរបស់ក្រុមជាមួយក្រុម Pharco។ នេះបើយោងតាមការប្រកួតបាល់ទាត់លីកកំពូលអេហ្ស៊ីប (EPL) បានប្រកាសកាលពីថ្ងៃនៅថ្ងៃចន្ទ។ ទោះបីជាក្លិប Al-Ahly មិនបានអនុញ្ញាតឲ្យ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច