ខេត្តកំពង់ស្ពឺ៖ បុរសអ្នកបើកបររថយន្តបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងស្ត្រីម្នាក់ទៀតដែលរួមដំណើរបានរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែល បុរសខាងលើបើករថយន្តកុងតឺន័រ លឿនដូចហោះ បោះពួយយ៉ាងលឿនបុកជាមួយសសរស្ពានផ្លូវល្បឿនលឿនពេញ ទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ច។ ហេតុការណ៍រថយន្តកុងតឺន័របោះពួយយ៉ាងលឿនបុកសសរស្ពានផ្លូវល្បឿនលឿនបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(៩៩-ទៅលេខ១០០) ... Read More »
ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា៖ ភាពត្រឹមត្រូវនៃព័ត៌មាន ជាគ្រឹះនៃទំនុកចិត្តសាធារណៈ ជាគ្រឹះនៃសន្តិភាព និងសណ្តាប់ធ្នាប់សង្គម
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា នៅក្នុងយុគសម័យឌីជីថល ព័ត៌មានមិនពិតអាចរីករាលដាលឆ្លងកាត់ព្រំដែន ភាសា បណ្តាញសង្គម និងសហគមន៍នានា ត្រឹមតែរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ ដូច្នេះ ភាពត្រឹមត្រូវនៃព័ត៌មាន ... Read More »
ប្រតិបត្តិការ១៦ម៉ោង បង្ក្រាបមុខសញ្ញាលួចមានស្ថានទម្ងន់ទោសករណីវាយប្លន់យកម៉ូតូ
ខេត្តកំពង់ស្ពឺ៖ អនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សិលា បង្ក្រាបមុខសញ្ញាលួចមានស្ថានទម្ងន់ទោស ... Read More »
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត!
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ចំនួន ១ខ្នង មាន៤បន្ទប់ និងសមិទ្ធផលនានានៅសាលាបឋមសិក្សា ហ៊ុន សែន ឈើកាច់ និងខ្លោងទ្វារវត្តព្រះវិហារគុហ៍ ស្ថិតនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣ ខែមិថុនា ... Read More »
ស្នងការខេត្តព្រៃវែង ចេញបំភ្លឺព័ត៌មានថា មិនមានការចាប់ជំរិតក្មេង នៅក្នុងស្រុកមេសាងនោះឡើយ!
ខេត្តព្រៃវែង៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៦ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានគណនីជាច្រើនបានផ្សព្វផ្សាយ និងចែករំលែកតៗគ្នាថា ... Read More »
ធ្លាប់ជាប់ពន្ធនាគារ ២ឆ្នាំ ចេញមកវិញមិនរៀងចាល នៅតែបន្តជួញដូរប្រើប្រាស់គ្រឿងញៀនដដែល
ខេត្តកណ្តាល៖ ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនជាលើកទី២ ករណីជួញដូរ រក្សាទុក ប្រើប្រាស់គ្រឿង ញៀនដោយខុសច្បាប់ មិនរៀងចាល។ ករណីឃាត់ខ្លួនកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ... Read More »
កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជន សង្ស័យ០១នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត
ខេត្តសៀមរាប៖ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួន ជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចអេកូរីសតភ្នំក្រោម ភូមិក្រសាំងរលើង សង្កាត់សៀមរាប ... Read More »
លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូច ខាងក្រោម ៖ ... Read More »
លោកវរសេនីយ៍ឯក ក្លូត សុវណ្ណ ត្រូវបានតែងតាំងជានាយកវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល)
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ក្លូត សុវណ្ណ មេបញ្ជាការរង និងនាយសេនាធិការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំងជានាយកវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) ជំនួសលោកឧត្តមសេនីយ៍ត្រី ញឹម សីលា ដែលទទួលភារកិច្ចថ្មី។ សូមជម្រាបថា ៖ ... Read More »
ប្អូនៗក្មេងទំនើង ពូកែបង្ហោះម៉ូតូពេក នគរបាលស្រុកអង្គស្នួលទៅតាមហៅដល់ផ្ទះឱ្យប្អូនៗជិះឡានម្តង
ខេត្តកណ្ដាល៖ នគរបាលស្រុកអង្គស្នួលបានឱ្យដឹងនៅរសៀលថ្ងៃទី០៣ខែមិថុនានេះថា កាលពីថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៤ និង១០នាទី នៅតាមបណ្ដោយផ្លូវបេតុងភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល កម្លាំងនគរបាលចុះទៅដល់ផ្ទះឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងបង្ហោះម៉ូតូបីនាក់។ មុខសញ្ញាទាំង៣នាក់÷១-ឈ្មោះ រុំ ... Read More »
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បានអញ្ជេីញបួងសួងសុំសេចក្ដីសុខ និងសិរីសួស្តី និងសិរីសួស្តីពីលោកតាភ្នំដោះក្រមុំ
ខេត្តមណ្ឌលគិរី ៖ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី ... Read More »
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល មិនមានផែនការកាត់ចំណាយក្នុងវិស័យអប់រំ និងសុខាភិបាល ទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិទេ
ភ្នំពេញ៖ រាជរដ្ឋាភិបាល មិនមានផែនការកាត់ចំណាយក្នុងវិស័យអប់រំ និងសុខាភិបាល ទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិទេ។ ផ្ទុយទៅវិញគម្រោងចំណាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យសង្គមកិច្ច ដែលរួមមានវិស័យអប់រំ និងសុខាភិបាលមានតែបន្តកើនឡើងក្នុងរយៈពេលមធ្យម និងរយៈពេលវែង ព្រោះការវិនិយោគដើម្បីពង្រឹងធនធានមនុស្សនៅតែជាអាទិភាពទីមួយរបស់រាជរដ្ឋាភិបាល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារកម្ពស់ ... Read More »
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចវីឡាជួល នៅក្រុងបាវិត
ខេត្តស្វាយរៀង ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង កាលថ្ងៃទី០១ ... Read More »
«កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចុះធ្វើរដ្ឋបាលចំហរលើទីតាំងជនបរទេសស្នាក់នៅប្រមូលផ្ដុំ សង្ស័យជាមុខសញ្ញាប្រព្រឹត្តបទល្មើស Online Scams»
ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការយកចិត្តទុកដាក់ពី លោក គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងក្រោមការដឹកនាំបញ្ជាពី លោកស្នងការនគរបាលខេត្តមណ្ឌលគិរី ... Read More »
កម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទង សហការជជាមួយអាវុធហត្ថស្រុកអង្គស្នួល បង្ក្រាបករណីករណីលួចម៉ូតូ និងទទួលផលចោរកម្ម
ខេត្តកំពង់ស្ពឺ៖ មន្ត្រីកងរាជអាវុធខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី០៣ខែ មិថុនា នេះថា ដោយអនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ... Read More »
កម្លាំងសមត្ថកិច្ចស្រុកបាទីឃាត់ខ្លួនជនសង្ស័យ ចំនួន ២ នាក់ ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់
ខេត្តតាកែវ៖ កម្លាំងសមត្ថកិច្ចស្រុកបាទីឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែមិថុនា នេះថា នៅវេលាម៉ោង២០ និង ១៥ នាទី ថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ មូល សារ៉ាត់ ... Read More »
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ៧នាក់ដក ហូតម៉ូតូរក្សាទុក ៣ខែ
ខេត្តកំពង់ស្ពឺ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងនៅរសៀលថ្ងៃទី០២ខែមិថុនាឆ្នាំ២០២៦នេះថាក្រុមក្មេងទំនើងមួយក្រុមដែលតែងនាំគ្នាបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ និងបង្កការ ភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ចុះបង្ក្រាប និងឃាត់ខ្លួនបានចំនួន ៧នាក់ យកមកអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទំនើង ព្រមទាំងដកហូតម៉ូតូចំនួន ៤គ្រឿង រក្សាទុកជាបណ្តោះអាសន្នរយៈពេល ៣ខែ។ ... Read More »
បុរសជាងតបណ្តាញខ្សែអ៉ីនធឺណិតម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន
ខេត្តបាត់ដំបង៖ ព្រោះតែវិបត្តិផ្លូវចិត្តជាងតបណ្តាញខ្សែអ៉ីនធឺណិតម្នាក់បានសម្រេចធ្វើអត្តឃាតyy tvដោយចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៨និង០០ នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី១ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថៃ ... Read More »
បុរសម្នាក់បេីករថយន្តម៉ាកLexus RX300 លឿនមិនប្រយ័ត្នរ៉េចង្កូតទៅបុកឃឿន រងការខូចខាត
ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកLexus RX300 មួយគ្រឿង ក្នុងល្បឿនលឿន និងមិនប្រយ័ត្នជ្រុលចង្កូតឡើងខឿនសួនផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៧:៣០នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា ... Read More »
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការចាប់ផ្ដើមដំណើរការតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនជនរួមជាតិ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ... Read More »
អធិការនគរបាលស្រុកស្វាយជ្រំ បញ្ជាអោយកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ធ្វើលិខិតកោះហៅក្មេងទំនើង០១នាក់ មកធ្វើការអប់រំ
ខេត្តស្វាយរៀង ៖ អធិការនគរបាលស្រុកស្វាយជ្រំ បញ្ជាអោយកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ធ្វើលិខិតកោះហៅក្មេងទំនើង០១នាក់ មកធ្វើការអប់រំ។ នគរបាលស្រុកស្វាយជ្រំបានអោយដឹងថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៩និង១៥នាទីព្រឹក លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ ... Read More »
នគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណី សមគំនិតក្នុងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណី សមគំនិតក្នុងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។ នគរបាលខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យមាន ឈ្មោះ អៀង ចាន់ ភារំ អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិ ... Read More »
អតីតប្តីត្រូវបញ្ជូនទៅតុលាការហើយ ក្រោយលែងលះគ្នាជាង១ឆ្នាំ សុំត្រូវរ៉ូវវិញ ប្រពន្ធមិនព្រម ចាក់សាំងដុតនាងទាំងរស់
ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យដៃដល់ម្នាក់ដែលជាអតីតប្តី ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺធ្វើការឃាត់ខ្លួនបានបញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ ក្រោយពីខឹងអតីតប្រពន្ធមិនព្រមត្រូវរ៉ូវវិញ ជនដៃដល់ក៏យកសាំងចាក់ស្រោចដុតបណ្តាលឲ្យរលាករងរបួសធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ការបញ្ជូនជនដៃដល់ចាក់សាំងដុតអតីតប្រពន្ធទាំងរស់(ជាបុរសញៀនថ្នាំ) ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួន បញ្ជូនទៅតុលាការកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦។ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ... Read More »
រដ្ឋមន្ត្រីព័ត៌មាន៖ ព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ដែលទាមទារការកំណត់វិធានការឆ្លើយតប
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងពីបញ្ហាបប្រឈមនៃព័ត៌មានក្លែងក្លាយ ក្លែងបន្លំ ព័ត៌មានបំភាន់ មាតិកាដែល បង្កការយល់ច្រលំ ព័ត៌មានអនឡាញ ដែលបង្កគ្រោះថ្នាក់ និងអាចរីករាលដាលឆ្លងដែន នៅក្នុងតំបន់ ... Read More »
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បើកកិច្ចប្រជុំជាមួយបណ្ដាអង្គទូត និងអង្គការអន្តរជាតិ ក្រោយកម្ពុជាជូនដំណឹងផ្លូវការទៅភាគីថៃ និង UN ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយបណ្ដាអង្គទូត និងអង្គការអន្តរជាតិ ក្រោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ... Read More »
នាយឧត្ដមសេនីយ៍ វង្ស ពិសេន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ
(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ... Read More »
ប្រឡាយមេរំដោះទឹកជំនន់ប្រវែង១៦០០ម៉ែត្រស្ថិតនៅតំបន់សែនសុខ ត្រូវបានអាជ្ញាធរខណ្ឌរួតរះស្ដារឱ្យទាន់រដូវវស្សា
ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ បានរួតរះស្តារប្រឡាយមេប្រវែង១៦០០ម៉ែត្រ ដើម្បីរំដោះទឹកលិចលង់ ពីតំបន់ភូមិអន្លង់ក្ងាន ភូមិសំរោង ភូមិត្រពាំងរាំងចាស់ និងតំបន់ភូមិសែនសុខទាំង៧ ហូរទៅកាន់ប្រឡាយមេទួលសំពៅ ទំលាក់ទៅស្ថានីយ៍បូមទឹកទួលសំពៅ នៅមហាវិថីឈ្នះឈ្នះ។ ... Read More »
គួរយល់ដឹងអំពី៖ ការអនុវត្ត UNCLOS និងយន្តការផ្សះផ្សាដោយចាប់បង្ខំ
ក្នុងបរិបទដែលបញ្ហាព្រំដែនគោក និងការកំណត់ដែនសមុទ្រនៅតែជាប្រធានបទរសើបសម្រាប់រដ្ឋជាច្រើន ការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ “Compulsory Conciliation” ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជាមួយប្រទេសថៃ មិន មែនគ្រាន់តែជាជំហានផ្នែកច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាជម្រើសនយោបាយ និងការទូតដ៏ច្បាស់លាស់ផងដែរ។ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ និងស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋជិតខាងទាំងពីរ។ ... Read More »
ហេតុអ្វីបានជាកម្ពុជាជ្រើសរើសយន្ដការ UNCLOS ក្នុងការដោះស្រាយវិវាទព្រំដែនសមុទ្រត្រួតគ្នាជាមួយថៃ?
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានពិចារណាយ៉ាងម៉ត់ចត់បំផុត នៅជម្រើសផ្លូវច្បាប់ និងសន្ដិវិធីដែលមាន និងអាចអនុវត្ដទៅបាន។ យោងតាមសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ... Read More »
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើមិនធ្វើកំណែទម្រង់ទេ ប្រហែលប្រាក់ពន្ធរបស់កម្ពុជា នៅតែដដែលស្ទើរដូចអូសឫស្សីបញ្ច្រាសចុងអញ្ជឹង
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកអំពីបញ្ហាទាក់ទិននឹងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយរាប់បញ្ចូលទាំងការកែទម្រង់ពន្ធដារ មិនមែនជាបញ្ហាតូចតាចទេ វាធំណាស់ ស្ទើរដូចអូសឫស្សីបញ្ច្រាសចុងអញ្ជឹង។ សម្តេចបានបន្តថា រឿងអ្នកជាប់ពន្ធ វាជារឿងមួយហើយ ប៉ុន្តែមន្ត្រីដែលបាត់បង់ផលប្រយោជន៍គឺជារឿងមួយទៀត។ ជាក់ស្ដែងនៅក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ច ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច