ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

តោះស្វែងយល់ អំពី ការដាក់ថ្មបេះដូងអត់ខ្សែដោយមិនមានការវះកាត់!

ភ្នំពេញ ៖ ពេញមួយសប្តាហ៍កន្លងទៅនេះ ក្រុមគ្រូពេទ្យឯកទេសជំងឺវិបត្តិចង្វាក់បេះដូងកម្ពុជានៃមន្ទីរពេទ្យកាល់ម៉ែត និងក្រុមគ្រូពេទ្យឯកទេសជំងឺវិបត្តិចង្វាក់បេះដូងបរទេសមកពីសហរដ្ឋអាមេរិច ហុងកុង កូរ៉េខាងត្បូង តាមរយៈអង្គការ CMMC Jeremiah’s Hope បានសហការគ្នាព្យាបាលជូនប្រជាជនដែលមានជំងឺវិបត្តិចង្វាក់បេះដូងដើរលឿន Tachy arrhythmia ដោយបច្ចេកទេសទំនើបបែបអាប្លាស្យុង ... Read More »

រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងទូតអឺរ៉ុប ចុះពិនិត្យមើលការអភិរក្សជម្រកចម្រុះនៃពពួកសត្វនិងរុក្ខជាតិនៃបឹងទន្លេសាប

បឹងទន្លេសាប ៖ លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Igor Driesmans និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Stefan Messerer ... Read More »

ម៉ែៗ ! ម៉ែ​ប្រហែល​មិន​ស្រ​ឡាញ់​កូន​ទេ​…​បាន​ជាទៅ​ចោល​កូន​យ៉ាងនេះ ?

ខេត្តកំពង់ធំ ៖ តំណក់ទឹកភ្នែកក្មេងស្រីម្នាក់យំហូរស្រក់ស្ទើរក្លាយជាសមុទ្រទៅហើយ ជាមួយដៃអោយប្អូនឱបពេញដើមទ្រូង មុខឪពុកដែលមានទឹកមុខស្រងូតស្រងាត់ លាយឡំទឹកភ្នែក គ្រាដែលម្តាយ ប្រពន្ធលាគ្មានថ្ងៃត្រឡប់។  មើលចុះ! ក្នុងស្ថានភាពជីវភាពដ៏ក្រលំបាក ផ្ទះដំបូលប្រក់មេឃ ជញ្ជាំងល្ហល្លេវមានតែខ្យល់ មានសំឡេងស្រែកទ្រហោយំ បានបន្លឺឡើងថា៖ …ទឹក​ភ្នែក​កូន​…​ម៉ែ​ប្រហែល​មិន​ស្រ​ឡាញ់​កូន​ទេ​…​បាន​ជាទៅ​ចោល​កូន​ ... Read More »

នគរបាលខេត្ត ព្រះវិហារ ស្រាវជ្រាវឃាត់ខ្លួនជនជាតិចិន៨ នាក់ ពីបទលួចឆ្លងដែនខុសច្បាប់ នៅចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិកំពង់ស្រឡៅ

ខេត្តព្រះវិហារ ៖ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោកគីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព ខេត្តព្រះវិហារ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ១០៥ នៃស្នងការដ្ឋាននគរបាលខេត្ត ... Read More »

សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទ រុះរើរបាំងសាច់អួនក្រឡាល្អិត ០៧ខ្សែ ប្រវែង១២៥០ម៉ែត្រ ក្នុងមូលដ្ឋានស្រុកក្រគរ

ខេត្ត​ពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចចម្រុះសហការជាមួយរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ចាប់ពីឃុំកំពង់លួង រហូតដល់ ចំណុចជ្រោយស្ដី ភូមិ ត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។​ នេះបេី​យោង​តាមប្រភពព័ត៌មានពីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ... Read More »

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​៖​ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នឹងផ្តល់នូវអត្ថប្រយោជន៍ពិសេសចំនួន៣

ខេត្ត​ព្រះសីហនុ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ថា​ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ពិសេសចំនួន៣ ជូនទៅអ្នកវិនិយោគ ដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែម ដល់ការទាក់ទាញការវិនិយោគ ... Read More »

នាយឧត្តមសេនីយ៍ ស ថេត៖ អំពាវនាវពលរដ្ឋផ្ដល់ព័ត៌មានឲ្យលឿន ក្នុងករណីចាញ់បោកឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា មកក្រុមការងារ Hotline Scam ដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោង

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះបា​នអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានឲ្យបានលឿន និងទាន់ពេលវេលា ក្នុងករណីចាញ់បោកក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា មកកាន់ក្រុមការងារ Hotline Scam ដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្ដាហ៍ ... Read More »

ជនសង្ស័យឆក់កាបូបពីបុរសម្នាក់បានសម្រេចទាំងព្រឹក

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់យកកាបូបលុយពីដៃបុរសចំណាស់ម្នាក់បានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្តិភាព​ ខណៈដែលជនរងគ្រោះកំពុងដើរឆ្លងផ្លូវទៅរកហូបបាយ អស់លុយជិត១ពាន់ដុល្លារនិងឯកសារផ្ទាល់ខ្លួនមួយចំនួន។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងរោងចក្រQMI ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ សេន ... Read More »

ក្រសួងកសិកម្ម នឹងរៀបចំវគ្គបណ្ដុះបណ្ដាលអំពីជំនាញបច្ចេកទេសកសិកម្មរយៈពេលពេញមួយខែកុម្ភៈ ដល់មន្ត្រីកសិកម្មឃុំចំនួន ២៥០រូបដែលជ្រើសរើសបាន

ភ្នំពេញ​៖​ ក្រោយពីជ្រើសរើសបានមន្ត្រីកសិកម្មឃុំ ចំនួន ២៥០រូប រួចមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំវគ្គបណ្ដុះបណ្ដាលអំពីជំនាញបច្ចេកទេសកសិកម្មរយៈពេលពេញមួយខែកុម្ភៈ រួចនឹងរៀបចំដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ទាំង២៥០រូប ដែលបណ្ដុះបណ្ដាលបំប៉នបន្ថែមលើជំនាញសំខាន់ៗមួយចំនួន រួមមាន៖ ១/ វិធីសាស្ត្រក្នុងការប្រមូលទិន្នន័យ ... Read More »

សត្វគោចំនួន០៧ក្បាលងាប់ក្នុងបរិវេណដីក្រុមហ៊ុនវីឡាឌីវើលឡុបមិនសង្ស័យពុលថ្នាំបង្កកកៅស៊ូ

ខេត្តមណ្ឌលគិរី ៖ សត្វគោចំនួន០៧ក្បាលងាប់រដូករណែលត្រូវបានអ្នកភូមិប្រទះឃើញនៅក្នុងបរិវេណដីក្រុមហ៊ុនវីឡាឌីវើលឡុបមិនសង្ស័យដោយសារពុលថ្នាំបង្កកកៅស៊ូ។ ការប្រទះឃើញនោះគឺនៅវេលាម៉ោង៣រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ប្រជាពលរដ្ឋក៏បានដាក់ពាក្យបណ្ដឹងទៅចៅសង្កាត់សុខដុមថា មានករណីគោងាប់នៅចំណុចក្នុងចម្ការកៅស៊ូក្រុមហ៊ុន វីឡាឌីវើលឡុបមិន ស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ... Read More »

យុទ្ធសាស្ត្រផលិត, កែច្នៃ, និងនាំចេញគឺជាបេះដូងនៃការពង្រឹង និងពង្រីកការផ្គត់ផ្គង់ស្វាយចន្ទីឱ្យកាន់តែរីកធំធាត់ប្រកបដោយនវានុវត្តន៍, សមស្របទៅតាមតម្រូវការទីផ្សារ

ខេត្តសៀមរាប ៖ យុទ្ធសាស្ត្រផលិត, កែច្នៃ, និងនាំចេញគឺជាបេះដូងនៃការពង្រឹង និងពង្រីកការផ្គត់ផ្គង់ស្វាយចន្ទីឱ្យកាន់តែរីកធំធាត់ប្រកបដោយនវានុវត្តន៍, សមស្របទៅតាមតម្រូវការទីផ្សារ, ប្រែក្លាយកសិករទៅជាកសិពាណិជ្ជករ, និងមានភាពប្រកួតប្រជែងខ្ពស់ ។  សូមបញ្ជាក់ថា ៖ កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ... Read More »

ពីនេះពីនោះពាក់ព័ន្ធកម្ពុជារបស់ លោក សុខ ឥសាន (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោក សុខ ឥសាន បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយក ចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ... Read More »

ស្នងការខេត្តឧត្តរមានជ័យ ៖ គេហទំព័រសារព័ត៌មាន SYNews (ស្រទាប់យុវវ័យ) ចុះផ្សាយ ដោយមិនបានប្រមូលនូវ ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយច្បាស់លាស់ ព្រមទាំងធ្វើឲ្យប៉ះពាល់នូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ ដឹកនាំខេត្ត ក៏ដូចកងកម្លាំងនគរបាលជាតិ

ភ្នំពេញ ៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ មានកិត្តិយស សូមជម្រាបជូន អ្នកនិយមតាមដានព័ត៌មាន នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ ... Read More »

សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”

ខេត្តព្រះសីហនុ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នាព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារឆ្នេរសុខា ក្នុងខេត្តព្រះសីហនុ សម្តេចមហាបវរធិបតី ... Read More »

ស្លាប់ម្នាក់ និង៦៤នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ សង្ស័យពុលនំបញ្ចុក

ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងមនុស្សប្រុស ស្រី ក្មេង ចាស់ ៦៤នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សង្ស័យជាករណីពុលនំបញ្ចុក។ ករណីនេះកើតឡើងនៅថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រភពនៅទីកើតហេតុឲ្យដឹងថា ... Read More »

សារលិខិតជូនពរ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនអាយុវឌ្ឍនមង្គលគម្រប់៧៨ ឈានចូល៧៩ឆ្នាំ

ភ្នំពេញ ៖ សារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនអាយុវឌ្ឍនមង្គលគម្រប់៧៨ឆ្នាំ ឈានចូល៧៩ឆ្នាំ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា ជាទីគោរពដ៏ខ្ពង់ខ្ពស់ នៅក្នុងឱកាសដ៏មង្គលាភិរម្យនៃពិធីចម្រើនអាយុវឌ្ឍនមង្គលគម្រប់៧៨ឆ្នាំ ឈានចូល៧៩ឆ្នាំ របស់សម្តេច ... Read More »

ដល់ម៉ោងហើយ ! សមត្ថកិច្ចកោះហៅបុគ្គលឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមព្រះនាងឥន្រ្ទទេវី វីរៈក្សត្រីនាសម័យអង្គរ ដោយសម្តែងថាមានបារមីចូលសណ្ឋិត មកធ្វើការបំភ្លឺ

ភ្នំពេញ ៖ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ អង្គភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានអោយដឹងថា ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយមានការស្នើសុំកិច្ចអន្តរាគមន៍ របស់ក្រសួងវប្បធម៌ ... Read More »

កិត្តិសង្គហបណ្ឌិត គន់ គីម អនុញ្ញាតឱ្យលោក ចន អោយលីហ្វ (John Aylieff) នាយកកម្មវិធីស្បៀងអាហារពិភពលោក ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារក្នុងភាពជាដៃគូ លើការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយនៅកម្ពុជា

ភ្នំពេញ៖ នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយកិត្តិសង្គហបណ្ឌិត គន់ គីម  ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានអនុញ្ញាតឲ្យលោក ចន អោយលីហ្វ (John Aylieff) នាយកកម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលមានចក្ខុវិស័យដ៏វែងឆ្ងាយក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច ដើម្បីឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០

ខេត្តព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ មុនពេលឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ គឺកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដែលកំណើនសេដ្ឋកិច្ចខ្ពស់ ទាំងនៅក្នុងតំបន់ និងលើសកលលោក ជាមួយនិងអត្រាកំណើនជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ។ ... Read More »

ក្រសួងទេសចរណ៍ ៖ មកសៀមរាប កុំភ្លេចជិះម៉ូតូកង់បួន

ខេត្តសៀមរាប ៖ ផេកផ្លូវការ របស់ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានបង្ហោះថា ៖ បើនិយាយពីម៉ូតូកង់បួន ឱ្យតែមកលេងសៀមរាបគឺមិនដែលរំលងនោះទេ ការជិះម៉ូតូកង់បួនផ្សងព្រេង កម្សាន្តតាមភូមិ ការទស្សនាទេសភាពតាមជនបទ គយគន់ថ្ងៃលិចនៅក្បែរជើងភ្នំ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលដៅសំខាន់២នៅឆ្នាំ២០២៤ កម្មវិធីទស្សនាសៀមរាប និង ជំរុញការវិនិយោគនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤-Special Programme to Promote Investment in Preah Sihanouk Province 2024» នៅព្រឹកថ្ងៃទី៣១ ... Read More »

មន្ទីរព័ត៌មានខេត្តព្រះវិហារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ លើកទិសដៅ២០២៤

ខេត្តព្រះវិហារ ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ លើកទិសដៅឆ្នាំ២០២៤ក្រោមវត្តមានលោក  អភិបាលរងខេត្តព្រះវិហារ លោកស្រី ហែមសុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ និងមានការចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យទាំង៥ មន្ត្រី និងមន្ត្រីកិច្ចសន្យាជាច្រើនទៀតបានចូលរួមផងដែរ។  កម្មវិធីនេះរៀបចំឡើងនៅព្រឹកថ្ងៃទី៣១ ខែមករា ... Read More »

អគ្គលេខាធិការដ្ឋានរដ្ឋសភានឹងរៀបចំបញ្ចូលសហព័ទ្ធ ឬកូនក្នុងបន្ទុករបស់សមាជិកបេឡាជាតិសន្តិសុខសង្គម“បសស” ផ្នែកថែទាំសុខភាព របបភាគទានដោយស្ម័គ្រចិត្ត

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភានឹងរៀបចំបញ្ចូលសហព័ទ្ធ ឬកូនក្នុងបន្ទុករបស់សមាជិកបេឡាជាតិសន្តិសុខសង្គម“បសស” ផ្នែកថែទាំសុខភាព របបភាគទានដោយស្ម័គ្រចិត្ត ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ។  អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកអង្គម្ចាស់ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​ ០៤នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​ ០៤នាក់​ ​ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រក្សាស្មារតីធ្វើការងារជាក្រុមក្នុងតួអង្គតែមួយ នឹងធ្វើឱ្យសមិទ្ធផលការងារកាន់តែល្អប្រសើរ សម្រេចបាននូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤»

ខេត្តព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការសម្រេចបាននូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» ដែលបាននិងកំពុងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការពេលនេះ បានឆ្លុះបញ្ជាំងពីសមត្ថភាពក្នុងការធ្វើការងារជាក្រុម ពោលគឺក្រុមការងារបានដើរតួនាទីជាតួអង្គតែមួយ ... Read More »

រដ្ឋសភាផ្តើមដំណើរការនីតិវិធីជ្រើសតំាងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ចំនួន ២រូប

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃពុធទី៣១ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំគណៈកម្មាធិការនាពេលនេះ បានអនុម័តលើគោលការណ៍នៃការជ្រើសតំាងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥ ចំនួន ២ រូប ... Read More »

ទីបំផុត​! ម្ចាស់រថយន្តហ្វតពាក់ស្លាកលេខ ភ្នំពេញ 2BY-8286 ចូលខ្លួនមកធ្វើកិច្ចសន្យានិងដោះចេញអំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខ្លួនឯង

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ ម្ចាស់រថយន្តហ្វតពាក់ស្លាកលេខ ភ្នំពេញ 2BY-8286 ចូលខ្លួនមកធ្វើកិច្ចសន្យានិងដោះចេញអំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខ្លួនឯង​ នៅប៉ុស្តិ៍នគរបាលទួលសង្កែ២។  ប្រភពដដែលបន្តថា​ ជាក់ស្ដែង​នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ឯក ជួន ... Read More »

អ្នកនាំពាក្យ​៖​ ជិតមួយខែមកនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបង្រ្កាបករណីល្បែងស៊ីសង៥៣ទីតាំង បញ្ចូនជនសង្ស័យទៅតុលាការ៧២នាក់!

ភ្នំពេញ៖ ត្រឹមរយៈពេល២៨ថ្ងៃ នៃខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងចំនួន៥៣ទីតាំង នៅរាជធានី-ខេត្ត ចំនួន១៥។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ​ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី៣១​ ... Read More »

ខេត្តព្រះសីហនុ ជាខេត្តដែលពោរពេញទៅដោយសក្តានុពលលើវិស័យទេសចរណ៍ និងជាតំបន់សេដ្ឋកិច្ចពហុបំណងរបស់កម្ពុជា ដែលមានលក្ខខណ្ឌសមស្របក្នុងការវិនិយោគលើគ្រប់វិស័យ

ខេត្ត​ព្រះសីហនុ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ថា​ ខេត្តព្រះសីហនុ ជាខេត្តដែលពោរពេញទៅដោយសក្តានុពលលើវិស័យទេសចរណ៍ និងជាតំបន់សេដ្ឋកិច្ចពហុបំណងរបស់កម្ពុជា ដែលមានលក្ខខណ្ឌសមស្របក្នុងការវិនិយោគលើគ្រប់វិស័យ ។ រាជរដ្ឋាភិបាលបានយកចិត្តដាក់ខ្ពស់លើខេត្តព្រះសីហនុ ក្នុងគោលបំណងជំរុញបន្ថែមនូវការអភិវឌ្ឍដ៏លឿន និងឆាប់រហ័សរបស់ខេត្ត ក៏ដូចជាទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀតមកកាន់ខេត្តឱ្យបានកាន់តែច្រើន ... Read More »

ផេក Facebook ឈ្មោះថា «ឧបករណ៍បាញ់សុទ្ធពិតៗ…គុណភាពខ្ពស់» ផ្សព្វផ្សាយលក់ជំពាមកៅស៊ូ អាវុធប្រើខ្យល់ , ហាក់លើកទឹកចិត្តឱ្យមានការប្រព្រឹត្តបទល្មើសក្នុងសង្គម ជំនាញពាក់ព័ន្ធគួរមានវិធានការ

ភ្នំពេញ ៖ បើយើងមើលមួយភ្លែត អាចសន្មត់ថា ៖ ជាការផ្សព្វផ្សាយលក់ផលិតផល ធម្មតា ជារបស់ក្មេងលេង ជាឧបករណ៍ប្រើប្រាស់កំដរភាព អផ្សុក ។ ប៉ុន្តែបើសិក្សាឱ្យសុីជម្រៅ អាចវាយតម្លៃបានថា ៖ ផេក ... Read More »