ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ទឹកស្ទឹងពោធិ៍សាត់នៅ «ស្ថានីយចារឹក» នៅតែហក់លើសកម្រិតប្រកាសអាសន្ន ខណៈខេត្តពោធិ៍សាត់ត្រៀមទទួលរងព្យុះទី៣០ ឈ្មោះ «ចម្ពី» បន្ថែមទៀត

ខេត្តពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០៦ និង០០នាទីព្រឹក បានឱ្យដឹងអំពីបច្ចុប្បន្នភាពកម្ពស់ទឹក នៅតាមស្ថានីយសំខាន់ៗ ក្នុងខេត្តពោធិ៍សាត់៖ ១-កម្ពស់ទឹកក្នុងអាង (ស្ទឹងអារ៉ៃ) ដៃស្ទឹងពោធិ៍សាត់៖ ... Read More »

រយៈពេល ៩ខែនៃឆ្នាំ២០២៦កម្ពុជានាំចេញទៅសហរដ្ឋអាម៉េរិក ឈានដល់ជិត ១២ ពាន់លានដុល្លារ កើនឡើង ២៩%

  ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាម៉េរិក ក្នុងរយៈពេល ៩ខែឆ្នាំ២០២៦ ឈានដល់ទំហំទឹកប្រាក់ប្រមាណ ១១,៩៩ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៩,១៥% ខណៈការនាំចូលមានទំហំទឹកប្រាក់ប្រមាណ ៤៧៨លានដុល្លារអាម៉េរិក កើនឡើង ៦៨,៥៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ... Read More »

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋទាំងកណ្តាលយប់ នៅសង្កាត់ស្ទឹងមានជ័យទី២ ផ្អើលដល់សមត្ថកិច្ចចេញរថយន្តជាច្រើនគ្រឿងជួយអន្តរាគមន៍

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែងបានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅនៅកណ្តាលអធ្រាត្រ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង នាំគ្នារាយការណ៍ទៅសមត្ថកិច្ច ដើម្បីសុំអន្តរាគមន៍បញ្ជូនរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ជាបន្ទាន់។ ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ១២ និង ៤០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ... Read More »

កម្ពុជា និងកៀហ្ស៊ីស៊ីស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាក់ស្ដែង

នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Sadyr Japarov ប្រធានាធិបតី នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល ... Read More »

អ្នកនាំពាក្យក្រសួងការងារ ៖ មរណភាពរបស់ឯកឧត្តម ហ៊ូ វុឌ្ឍី គឺជាការបាត់បង់ដ៏ធំធេងនូវថ្នាក់ដឹកនាំដ៏មានតម្លៃ និងព្រឹទ្ធាចារ្យដ៏គួរឱ្យគោរពមួយរូបរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បា បង្ហោះថា ៖ ខ្ញុំបាទ សូមសម្តែងនូវសេចក្តីសោកស្តាយ ... Read More »

កម្ពុជា បណ្តេញជនជាតិចិនចំនួន ៩០នាក់ ពាក់ព័ន្ធបទល្មើសឆ្លងដែន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចេញពីប្រទេស

ភ្នំពេញ៖ ក្រោមការដឹកនាំ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ... Read More »

នគរបាលខេត្តកំពង់ធំ បង្ហាញមុខជនសង្ស័យករណី ហិង្សាដោយចេតនា នៅមុខវិទ្យាល័យកំពង់ធំ

ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានថ្លែងឱ្យដឹងថា ដោយអនុវត្តតាមការយកចិត្តទុកដាក់ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ... Read More »

នគរបាលស្រុកអង្គស្នួលឃាត់ខ្លួនកម្មកររោងចក្រ ៣ នាក់អង្គុយជុំគ្នានៅទំនប់ប្រឡាយនាយប់រំលងអធ្រាត្រឆែកឆេររកឃើញថ្នាំញៀន ៤កញ្ចប់

ខេត្តកណ្ដាល៖ យុវជន ៣នាក់ ដែលមានមុខរបរជាកម្មកររោងចក្រ និងធ្លាប់ជាប់ពន្ធនាគារ ត្រូវបានកម្លាំងនគរបាលចុះឃាត់ខ្លួនដល់កន្លែង រួមជាមួយថ្នាំញៀន ៤កញ្ចប់តូច ខណៈដែលពួកគេកំពុងអង្គុយជុំគ្នានៅទំនប់ប្រឡាយ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង០០និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ តុលា ២០២៦ នៅត្រង់ចំណុចទំនប់ប្រឡាយ ... Read More »

កម្លាំងជំនាញនគរបាលស្រុកអង្គរបូរី ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធការចែកចាយនិងប្រើប្រាស់សារធាតុញៀន

ខេត្តតាកែវ៖ នៅថ្ងៃពុធ ៣កើតខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៦ វេលាម៉ោង១៧និង១៥នាទី លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី ... Read More »

បង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប រុះរើឧបករណ៍ខុសច្បាប់រាប់ពាន់ម៉ែត្រ និងចាក់លែងត្រី ៦០គីឡូក្រាម

ខេត្តកំពង់ធំ៖ កម្លាំងចម្រុះដឹកនាំដោយមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចុះបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ដោយរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើន រួមទាំងចាក់លែងត្រីចម្រុះទម្ងន់ ៦០គីឡូក្រាម ចូលក្នុងបឹងវិញ។ ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចឃុំពាមបាង ស្រុកស្ទោង និងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ក្រោមការដឹកនាំរបស់លោក ... Read More »

កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៍មិនពិតរបស់គណៈប្រតិភូថៃក្នុងន័យបំភ្លៃស្ថានការណ៍ជាក់ស្តែងនៅលើដី និងបំភ័ន្តរដ្ឋសមាជិក

ទីក្រុងហ្សឺណែវ ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសនៃកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី៧៧ របស់គណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានធ្វើការឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ឯកឧត្តម ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ គោលបំណងចម្បងរបស់កម្ពុជា គឺការសម្រេចបាននូវដំណោះស្រាយមួយដែលបម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសកម្ពុជា-ថៃ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់

ភ្នំពេញ៖ ថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិអំពីកិច្ចការងារការទូតសកម្មរបស់រាជរដ្ឋាភិបាលដើម្បីផលប្រយោជន៍ជាតិ ... Read More »

ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ ជាមួយលទ្ធផលសម្រេចបានជាបន្តបន្ទាប់ក្នុងកិច្ចខិតខំបោសសម្អាតOnline Scams កម្ពុជាបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវិលត្រឡប់ជាដាច់ខាត

ភ្នំពេញ៖ ឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មានពាក់ព័ន្ធនឹងការផ្សាយរបស់បណ្តាញព័ត៌មាន Al Jazeera លើករណី Long Bay ក្នុងខេត្តកោះកុង ថាតើអាចប៉ះពាល់ដល់រូបភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដែរឬយ៉ាងណានោះ លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានប្រចាំការ ... Read More »

បន្ទាប់ពីហ្វូងដំរីព្រៃមានជម្លោះជាមួយមនុស្សនៅស្រុកជាំក្សាន្ត ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋាន បានតាមដានយ៉ាងយកចិត្តទុកដាក់

ខេត្តព្រះវិហារ៖ ក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ធ្វើការតាមដានយ៉ាងយកចិត្តទុក ដាក់ លើរាល់សកម្មភាពចល័តរបស់ហ្វូងដំរីព្រៃ ដេីម្បីបង្ការគ្រោះថ្នាក់ ជាយថាហេតុ និងកាត់បន្ថយជម្លោះរវាងមនុស្ស និងសត្វព្រៃ បន្ទាប់ពីមានករណីហ្វូងដំរីព្រៃ ... Read More »

ក្មេងទំនើង៣នាក់បង្ហោះម៉ូតូតាមផ្លូវយ៉ាងអនាធិបតេយ្យត្រូវបានបង្រ្កាបនិងឃាត់ខ្លួនជាបន្តបន្ទាប់យកមកអប់រំណែនាំនិងដកហូតម៉ូតូមករក្សាទុករយៈពេល ០៣ខែ

ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងទំនើង៣នាក់ធ្វើ សកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបង្រ្កាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈ ពេល ០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេ បញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងដែលតែងតែធ្វើសកម្មភាពបង្ហោះម៉ូតូតាមទីសាធារណៈដែលជាហេតុបង្កឲ្យមានភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅជុំវិញ ... Read More »

នៅព្រឹកថ្ងៃទី១៥តុលា កម្ពស់ទឹកស្ទឹងពោធិ៍សាត់បន្តនៅលើកម្រិតប្រកាសអាសន្ន ប្រឈមការជនលិចគ្រប់ពេល

ខេត្តពោធិ៍សាត់៖ ចាប់ពីព្រឹកព្រលឹមថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២៦ នៅក្រុងពោធិ៍សាត់ មានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយគិតត្រឹមម៉ោង៦ព្រឹក កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ នៅចំនុចក្បាលហុង មានកម្ពស់ ៥.៤៣ម៉ែត្រ គឺនៅលើកម្រិតប្រកាសអាសន្នដែលមានកម្ពស់ត្រឹមតែ៥ម៉ែត្រ នេះបើយោងតាមរបាយការណ៍ពី ... Read More »

Update៖ អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវនគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ13. 2-1969 ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស សង្ស័យ រឿងភ្លើងប្រច័ណ្ឌ

ភ្នំពេញ៖ សង្ស័យ ផ្ដើមពីចេញរឿងភ្លើងប្រច័ណ្ឌ (ប្រពន្ធ ជិះរថយន្ត ជាមួយប្រុសផ្សេង លោក ម៉ក់ សុភ័ក្ដ្រា អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ត្រូវបានិម្លាំងសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅ ចុះទៅអន្តរគមន៍ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពី រូបលោកបាន ... Read More »

បន្ទាប់ពីហ្វូងដំរីព្រៃមានជម្លោះជាមួយមនុ​ស្ស​នៅស្រុកជាំក្សាន្ត​ ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋាន​ បានតាមដានយ៉ាងយកចិត្តទុកដាក់

  ខេត្តព្រះវិហារ៖ ក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ធ្វើការតាមដានយ៉ាងយកចិត្តទុក ដាក់ លើរាល់សកម្មភាពចល័តរបស់ហ្វូងដំរីព្រៃ ដេីម្បីបង្ការគ្រោះថ្នាក់ ជាយថាហេតុ និងកាត់បន្ថយជម្លោះរវាងមនុស្ស​ និងសត្វព្រៃ ... Read More »

ក្មេងទំនើង៣នាក់​បង្ហោះម៉ូតូតាមផ្លូវយ៉ាង​អ​នា​ធិប​តេយ្យ​ត្រូវបានបង្រ្កាប​និងឃាត់ខ្លួនជាបន្តបន្ទាប់​យកមកអប់រំណែនាំនិងដកហូតម៉ូតូមករក្សាទុករយៈពេល ០៣ខែ

ខេត្តកំពង់ស្ពឺ÷ក្រុមក្មេងទំនើង៣នាក់​ធ្វើ សកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបង្រ្កាប​និងឃាត់ខ្លួនបានជាបន្តបន្ទាប់​យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈ ពេល ០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ ដោយ​អនុវត្តតាមបទបញ្ជាយ៉ាង​ម៉ឺងម៉ាត់​និងមានការចង្អុលបង្ហាញពីលោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេ បញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បាន​ធ្វើការ​បង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងដែលតែងតែធ្វើសកម្មភាពបង្ហោះ​ម៉ូតូ​តាម​ទី​សាធារណៈ​ដែលជាហេតុបង្កឲ្យមាន​ភ័យខ្លាច​ដល់​ប្រជា​ពលរដ្ឋ​រស់នៅជុំវិញ បង្ក​ភាព​អ​ណា​ធិប​តេយ្យ​ ... Read More »

នៅព្រឹកថ្ងៃទី១៥តុលា កម្ពស់ទឹកស្ទឹងពោធិ៍សាត់បន្តនៅលើកម្រិតប្រកាសអាសន្ន ប្រឈមការជនលិចគ្រប់ពេល

  ខេត្តពោធិ៍សាត់៖ ចាប់ពីព្រឹកព្រលឹមថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២៦ នៅក្រុងពោធិ៍សាត់ មានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយគិតត្រឹមម៉ោង៦ព្រឹក កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ នៅចំនុចក្បាលហុង មានកម្ពស់ ៥.៤៣ម៉ែត្រ គឺនៅលើកម្រិតប្រកាសអាសន្នដែលមានកម្ពស់ត្រឹមតែ៥ម៉ែត្រ ... Read More »

បុរសកសិករម្នាក់ឆក់ត្រីបែរភ្លាត់ស្នៀតឆក់ស្លាប់ដោយ ខ្លួនឯងយ៉ាងអាណោចអាធម្មនៅក្នុងទឹកស្រះ

  ខេត្តកណ្ដាល÷ នៅថ្ងៃទី១៤ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១១:០០នាទីចំណុចស្រះ ចំហៀងវត្តមូលីសុវណ្ណ ស្ថិតក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះលីវ ធី ភេទប្រុសអាយុ ៣៨ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិទួលត្នោតឃុំគគីរ ... Read More »

លង់ទឹកអូរស្លាប់២នាក់ គូរដណ្តឹង មិនទាន់ដឹងមូលហេតុច្បាស់លាស់ សង្ស័យរអិលបោកថ្ម

  ខេត្តកំពង់ស្ពឺ៖ គូរស្នេហ៍វ័យក្មេង ជាគូរដណ្តឹងគ្នា បានលង់ទឹកអូរស្លាប់បង្កឱ្យមានការភ្ញាក់ផ្អើលដល់សាច់ ញាតិក្រុមគ្រួសារ និងសមត្ថកិច្ច ខណៈដែលយុវជនជាគូរដណ្តឹងមកលេងផ្ទះខាងយុវនារី នារដូវភ្ជុំបិណ្ឌ ហើយបាននាំគ្នាទៅងូតទឹកអូរលេង ក៏ជួបរឿងអកុសលតែម្តង។ ហេតុការណ៍គូរដណ្តឹងលង់ទឹកស្លាប់ បានបង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ... Read More »

នគរបាលខណ្ឌព្រែកព្នៅឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ក្រោយមានករណីផ្ទុះអាវុធបណ្ដាលឱ្យកូនប្រុសរងរបួស

ភ្នំពេញ៖ លោក ម៉ក់ សុភ័ក្ដ្រា អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ត្រូវបានរាយការណ៍ថា ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីផ្ទុះអាវុធមួយ ដែលបណ្ដាលឱ្យកូនប្រុសបង្កើតរបស់លោករងរបួស។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ លោក ម៉ក់ សុភ័ក្ដ្រា ... Read More »

គ្រោះថ្នាក់ចរាចរណ៍មួយករណីទៀតលើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល

ភ្នំពេញ៖ ឪពុកម្តាយខំវេចអង្ករនិងមាន់ស្រែទុកឲ្យកូនហូបពេលត្រលប់មកធ្វើការនៅភ្នំពេញវិញ អកុសលចេញពីស្រុកមកដល់ភ្នំពេញវិញហើយត្រូវរថយន្តធុនធំមួយគ្រឿងបុកកិនស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ ចំណែកមាន់ស្រែនិងអង្ករខ្ចាយពេញផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីឈ្នះ-ឈ្នះ កែងនិងផ្លូវបេតុង ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលស្លាប់បាត់បង់ជិវិតខាងលើនេះមានឈ្មោះ ... Read More »

កម្លាំងនគរបាលក្រុងរុនតាឯកតេជោសែន ស្រាវជ្រាវនាំខ្លួនក្រុមក្មេងទំនើង៣នាក់ ដែលបង្ហោះម៉ូតូនៅលើផ្លូវហាយវ៉េលេខ៦៦ មកអប់រំ និងចាត់វិធានការតាមនីតិវិធី

ខេត្តសៀមរាប៖ ថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតជាមុខសញ្ញាលួចដ៏សកម្ម ដែលទើបចេញពីគុកមិនរាងចាល ធ្វើខ្លួនសតិមិនគ្រប់ដើរគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវឃាត់ខ្លួនបញ្ជូនទៅគុកវិញម្តងទៀត

ខេត្តឧត្តរមានជ័យ៖ កាលពីកន្លងទៅថ្មីៗនេះ បន្ទាប់ពីទទួលព័ត៌មានបានលោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុក បានចាត់កម្លាំងផែនការងារនគរបាលយុត្តិធម៌ ចុះស្រាវជ្រាវបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហឿន ឧត្ដម ហៅដំ ភេទប្រុស អាយុ ៣៣ ... Read More »

មន្ទីរធនធានទឹកខេត្តពោធិ៍សាត់៖ កម្ពស់ទឹកស្ទឹងពោធិ៍សាត់កើនដល់កម្រិតប្រកាសអាសន្ន អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់

ខេត្តពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងបន្ទាន់ស្តីពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ដោយបញ្ជាក់ថា កម្ពស់ទឹកស្ទឹងបានកើនឡើងដល់កម្រិតប្រកាសអាសន្ន ដោយសារឥទ្ធិពលភ្លៀងធ្លាក់ជាប់ៗគ្នា និងជំនន់ទឹកភ្លៀងហូរចុះពីតំបន់ជួរភ្នំ។ តាមការសង្កេត និងតាមដានស្ថានភាពធាតុអាកាស ខេត្តពោធិ៍សាត់បានទទួលរងឥទ្ធិពលពីព្យុះទី២៨ ឈ្មោះ «ណូឡូ (Nolo)» និងព្យុះទី២៩ ... Read More »

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ជួបជាមួយមេបញ្ជាការយោធភូមិភាគទី៥ ដើម្បីពិភាក្សាអំពីស្ថានភាពព្រំដែន

ខេត្តបាត់ដំបង៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ ... Read More »

ជំនាញជលផល បានរុះរើបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់នៅនឹងកន្លែង ក្នុងការបង្រ្កាបបទល្មើសជលផល ១ករណី នៅក្នុងភូមិសាស្ត្រស្រុកជើងព្រៃ 

ខេត្តកំពង់ចាម៖ នៅក្នុងសកម្មភាព ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ១ករណី នៅចំណុចទំនប់បាទី ភូមិបាទី ឃុំព្រៃចារ នៃភូមិសាស្ត្រស្រុកជើងព្រៃ ខេត្តកំពង់ចាម ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកជើងព្រៃ ... Read More »

ករណីហិង្សាអ្នកបើករថយន្តវាយទៅលើអ្នកជិះម៉ូតូ ផ្តើមចេញពីជិះម៉ូតូវ៉ារថយន្តសាចទឹកដាក់រថយន្ត ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង អញ្ជើញភាគីទាំងសងខាងមកដោះស្រាយនិងបញ្ចប់រឿងដោយមិនធ្វេីការប្តឹងប្តល់គ្នាទេ

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៨:១០នាទី មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការមកដល់ចំណុចផ្លូវបេតុង ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដោយបានជិះម៉ូតូវ៉ារថយន្តមួយគ្រឿងធ្វើឱ្យសាចទឹកដាក់រថយន្ត ខណៈនោះអ្នកបើកបររថយន្តក៏ស្រែកជេរ ហើយអ្នកជិះម៉ូតូក៏បានឈប់ម៉ូតូបម្រុងនឹងសួរនាំ ភ្លាមនោះអ្នកបើករថយន្តបានបើករថយន្តមកស្ទាក់មុខម៉ូតូជនរងគ្រោះ ហើយបានចុះមកទះមួយកំផ្លៀងចំមុខជនរងគ្រោះ បន្ទាប់មកក៏បើកឡានចេញទៅបាត់ ... Read More »