ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

នគរបាលស្រុកកណ្ដាលស្ទឹងបង្ក្រាបករណី ឆបោកប្រាក់ដុល្លារក្លែងក្លាយឃាត់ខ្លួនជនសង្ស័យម្នាក់

ខេត្តកណ្ដាល÷នគរបាលស្រុកកណ្ដាលស្ទឹងបង្ក្រាបករណី ឆបោកប្រាក់ដុល្លារក្លែងក្លាយមួយករណីនៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង០៩:១០ នាទី នៅចំណុចភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលឃាត់ខ្លួនជនសង្ស័យម្នាក់ ។  ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះនង ... Read More »

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​៖​ សម្ដេចធិបតី​ រយៈពេល២៤ខែ នៃការចូលជាយោធិនកាតព្វកិច្ច គឺជាកិត្តិយស និងជាការវិនិយោគសម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ

ភ្នំពេញ​៖​ លោក​ ប៉ែន​ បូណា​ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ បានថ្លែងនៅក្នុង​ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា​ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបនូវព័ត៌មានសំខាន់ៗពីរាជរដ្ឋាភិបាលដែលមានដូចតទៅ៖  ទី១. ... Read More »

ជនជាតិឥណ្ឌូនេស៊ី ៤៥នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាល​អន្តោប្រវេសន៍​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​ នៅថ្ងៃទី៨-៩ ខែវិច្ឆិកា​ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ... Read More »

ខែតុលា គ្រោះអគ្គិភ័យបំផ្លាញផ្ទះពលរដ្ឋជាង៣០ខ្នង និងទ្រព្យសម្បត្តិផ្សេងៗទៀត

ក្នុងរយៈពេលពេញមួយខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ មានគ្រោះអគ្គិភ័យកើតឡើងសរុបចំនួន ៤០ករណី បណ្ដាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ៣៣ខ្នង។ បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាក្នុងខែកញ្ញា បានថយចុះចំនួន ៦ករណី និងការឆាបឆេះផ្ទះពលរដ្ឋថយចុះចំនួន ៦ខ្នង។ ... Read More »

ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សនៃសាលា ប៊ែលធី អន្ដរជាតិ ចូលរួមរំលែកទុក្ខចំពោះមរណភាពសិស្សប៊ែលធី ចំនួន៥នាក់ ដែលស្លាប់ក្នុងហេតុការណ៍រថយន្ដបើកគេចម៉ូតូធ្លាក់ទឹក នៅស្រុកខ្សាច់កណ្ដាល

ភ្នំពេញ ៖ សិស្សសាលា៥នាក់ ដែលបានស្លា-/ប់ដោយសាររថយន្តបើកគេចពីម៉ូតូក្រឡាប់ធ្លាក់ស្រះ នៅលើកំណាត់ផ្លូវជាតិ៨ ស្ថិតនៅក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ករណីនេះកើតហេតុនៅវេលាម៉ោង៦ និង ២៨នាទីព្រឹក ! សិស្សសរុបចំនួន ... Read More »

Update ៖ លោកស្នងការនគរបាលខេត្តកណ្តាល ៖ មានសិស្សបាត់បង់ជីវិតសរុប៥នាក់ហើយក្នុងចំណោមសិស្សសរុបក្នុងរថយន្ត២៦នាក់ ខណ:អ្នកបើកបរកំពុងត្រូវបានសួរនាំ

ខេត្តកណ្តាល ៖ មានករណីឡានដឹកសិស្សធ្លាក់ចូលស្រះ ស្ថិតនៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង៦និង២៨នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងនោះមានសិស្សប្រុសស្រីចំនួន២៦នាក់។​ បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ... Read More »

អភិបាលខេត្តពោធិ៍សាត់ ណែនាំប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់អប់រំទូន្មានកូនចៅ ឱ្យខិតខំរៀនសូត្រ

ខេត្តពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានណែនាំប្រជាពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់អប់រំទូន្មានកូនចៅឱ្យខិតខំរៀនសូត្រ ឃ្លាតឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍។ ការណែនាំរបស់ លោក ខូយ រីដា នាឱកាសអញ្ជើញចូលរួមនាំយកស្បៀង ... Read More »

ឃាត់ខ្លួនបុរសម្នាក់ធ្វើសកម្មភាព កាន់ដំបងស្រែកឡូឡានៅក្នុងផ្ទះ និងកាន់ចបជីកជេរប្រមាថ និងគំរាមកំហែងអ្នករស់នៅក្នុងភូមិជាមួយគ្នា

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងឃាត់ខ្លួន បន្ទាប់ពីមានការប្តឹងសុំកិច្ចអន្តរាគមន៍ពីកម្លាំងអាវុធហត្ថ តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ ១២៩២ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ក្នុងភូមិសាស្រ្តស្រុកសំរោងទង។  ដោយអនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ... Read More »

លំនៅដ្ធាន០១ខ្នង ឆេះអស់ទាំងស្រុងដោយឆ្លងចរន្តអគ្គីសនី ក្លាយជាអគ្គីភ័យនៅស្រុកពញាឮ

ខេត្តកណ្តាល ៖អាជ្ញាធរស្រុកពញាឮបានឲ្យដឹងនៅព្រឹកថ្ងៃទី១០ខែ វិឆ្ឆិកា នេះថា លំនៅដ្ឋានប្រជាពលរដ្ឋ០១ខ្នងរងការឆេះអស់ទាំងស្រុងដែលបណ្តាលមកពីឆ្លងចរន្តអគ្គីសនីក្លាយជាអគ្គីភ័យ កាលពីវេលាម៉ោង១៧និង៣០ នាទីថ្ងៃទី០៨ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។      លោក ... Read More »

សម្តេចធិបតី បញ្ជាក់ពីមូលហេតុនៃការជ្រើសរើសយកថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការជ្រើសរើសយកថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៦នេះ ជាថ្ងៃបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦នេះ ដោយសារថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្រ្ដរបស់កម្ពុជា ជាថ្ងៃខួបឯករាជ្យជាតិ ... Read More »

ចៅប្រុសញៀនថ្នាំ ខឹងយាយកាប់ផ្លែដូងឲ្យប្អូនមុន ទាញកាំបិតផ្គាក់កាប់ជីដូនស្លាប់ក្នុងថ្លុកឈាម

ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងដោយចៅបង្កើតសម្លាប់ជីដូនបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងភូមិ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមនីតិវិធី។ មន្ត្រីនគរបាលស្រុកគងពិសីឲ្យដឹងថា ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ លោកឧត្តមសេនីយ៍ ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯកយ៉ាង សុខលី ... Read More »

យុវជនម្នាក់ជិះម៉ូតូលឿនដល់ផ្លូវកោង ជ្រុលបុកខឿនសួនច្បារ បោកក្បាលនឹងបង្គោលថ្មស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន រួចជ្រុលចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឱ្យដួលបោកក្បាលនឹងបង្គោលថ្មយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ៖ ថ្ងៃនេះជាថ្ងៃទី៩ ខែវិច្ឆិកា គឺជាថ្ងៃដែលយើងទាំងអស់គ្នាអបអរសាទរនូវទិវាសំខាន់ៗចំនួន៣ 

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ បានបង្ហោះលើផេកផ្លូវការថា ៖ ថ្ងៃនេះជាថ្ងៃទី៩ ខែវិច្ឆិកា គឺជាថ្ងៃដែលយើងទាំងអស់គ្នាអបអរសាទរនូវទិវាសំខាន់ៗចំនួន៣ គឺទី១ អបអរសាទរទិវាបុណ្យឯករាជ្យជាតិ ... Read More »

ឃាតករទាញកាំភ្លើងបាញ់សម្លាប់ ជនជាតិចិនម្នាក់ សង្ស័យរឿងលួចប្រេង

ខេត្តកំពង់ស្ពឺ៖ បុរសជនជាតិចិនម្នាក់បានស្លាប់ក្នុងថ្លុកឈាម ខណៈដែលឃាតករដកកាំភ្លើងបាញ់សម្លាប់ ពេលដែលជិះម៉ូតូតាម ដេញតាមពីក្រោយ សង្ស័យចោរលួចប្រេង បង្កឱ្យមានការភ្ញាក់ផ្អើល នៅក្នុងស្រុកភ្នំស្រួច។ ហេតុការណ៍ជនជាតិចិន ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់ បានកើតឡើងកាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០២៦ នៅលើផ្លូវលេខ១៤២ ស្ថិតនៅភូមិមាត់សាយ ឃុំតាំងស្យា ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអរគុណចំពោះស្មារតីស្នេហាជាតិរបស់យោធិនកាតព្វកិច្ច

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋ និងអាណាព្យាបាល ដែលបានចូលរួមធ្វើជាសាក្សីក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធារបស់យុវជនកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ... Read More »

លោក Xi Jinping ប្រធានរដ្ឋចិនថ្វាយសារលិខិតចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការអបអរសាទរខួបទី៧៣នៃទិវាបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា 

ភ្នំពេញ៖ នៅថ្ងៃទី៩ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្វាយសារលិខិតចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការអបអរសាទរខួបទី៧៣នៃទិវាបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។ ថ្លែងក្នុងសារលិខិត លោកXi Jinpingបានលើកឡើងថា ក្នុងនាមជាមិត្តដែកថែប ភាគីចិននឹងអនុវត្តដូចពេលកន្លងទៅទៀត ... Read More »

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ទទួលបដិសណ្ឋារកិច្ចជួបជាមួយអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើបដិសណ្ឋារកិច្ចជួបជាមួយ ឯកឧត្តម TRAN TUAN ANH អគ្គកុងស៊ុល ... Read More »

រដ្ឋបាលខេត្តក្រចេះ ប្រារព្ធពិធីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ខេត្តក្រចេះ ៖ ព្រឹកថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៧៣ ... Read More »

រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ខេត្តបាត់ដំបង ៖ លោក  អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ យុវជន និងសិស្សានុសិស្សប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣នៃទិវាបុណ្យឯករាជ្យជាតិ ... Read More »

លោក ហ៊ុន ម៉ានី ៖ «ទោះម្នាក់ៗ មានភាពមមាញឹក និងការងាររៀងៗខ្លួន តែយើងបានជួបជុំគ្នា រួបរួមក្រោមឆន្ទៈ ទឹកចិត្ត ស្មារតី និងក្តីស្រឡាញ់ចំពោះកម្ពុជា »

ភ្នំពេញ ៖ កម្មវិធីពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៦ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ពិតជាពោរពេញដោយអត្ថន័យនិងអនុស្សាវរីយ៍ល្អៗ តាមរយៈស្នាមញញឹម វត្តមាន និងការចូលរួមគាំទ្ររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់យើងខ្ញុំ។ នេះជាការលើកឡើងពី ... Read More »

នគរបាលស្រុកអង្គស្នួល បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ដកហូតគ្រឿងញៀនជាង ៥៨ក្រាម និងសម្ភារពាក់ព័ន្ធមួយចំនួន

ខេត្តកណ្តាល៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៨និង៥០នាទី កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ចាត់ចែង សម្រួល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅផ្ទះជនសង្ស័យឈ្មោះ មឿន ... Read More »

កម្លាំងកងរាជអាវុធហត្ថស្រុកទឹកផុស ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តកំពង់ឆ្នាំង៖ ដោយមានបទបញ្ជាពី លោកវរសេនីយ៍ ឯក សេង វិច្ឆិកា មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងសមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់។ មន្ត្រីមានសមត្ថកិច្ចឲ្យដឹងថា វេលាម៉ោង០៨:០០ ... Read More »

បុរសម្នាក់ជិះម៉ូតូលឿនបុកគល់ស្ពានអាកាសចោមចៅស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូធូដេជ្រុលបុកគល់ស្ពានអាកាសចោមចៅបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០២និង៣០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់វ័យប្រហែល៤០ឆ្នាំ ... Read More »

ប្រមុខការទូតអាម៉េរិក ផ្ញើសារអបអរទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា និងឆ្លៀតរម្លឹកពីតួនាទីខ្លួន ក្នុងការចរចាបង្កើតឱ្យមាន «កិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ» នៅគូឡាឡាំពួរ

ភ្នំពេញ៖​ យោងតាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ស្ថានទូត​អាម៉េរិក​ប្រចាំនៅកម្ពុជា​ បានឱ្យដឹងថា​ លោក​ Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក​ នៅថ្ងៃទី ៩ វិច្ឆិកា​ ឆ្នាំ​២០២៦​នេះ បានផ្ញើសារអបអរទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជាខួបលើកទី ៧៣។​ ភ្ជាប់ជាមួយសារអបអរសាទរ ប្រមុខការទូតអាម៉េរិក ... Read More »

មន្រ្តីជាន់ខ្ពស់​ CDC៖ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស កំពុងដំណើរការចំនួន ៣៩តំបន់ ទុនវិនិយោគ១៥ប៊ីលានដុល្លារ

ខេត្តស្វាយរៀង៖ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ជា វុទ្ធី នៅចុងសប្តាហ៍កន្លងទៅនេះ បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ច នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ និងតំបន់សេដ្ឋកិច្ចពិសេស ... Read More »

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិនិងបង្កើនចំណូលប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តកំពង់ធំ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញឱ្យមានការបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ក្នុងខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សិប្បកម្មកែច្នៃរូបចម្លាក់ក្នុងស្រុកឱ្យក្លាយជាផលិតផលទេសចរណ៍ដែលមានភាពទាក់ទាញ ព្រមទាំងបង្កើតឱកាសការងារ និងប្រភពចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងដំណើរចុះពិនិត្យទីតាំងសិប្បកម្មចម្លាក់នៅភូមិសំណាក ឃុំកកោះ ... Read More »

លោក ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរសង្កាត់ទាំង៥ នៅខណ្ឌព្រែកព្នៅ អនុវត្តឱ្យបានគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព ថែរក្សាផ្លូវ លូ និងបន្តផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អ

ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា,ប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះ មូល ដ្ឋានខណ្ឌព្រែកព្នៅ បានណែនាំឱ្យអាជ្ញាធរសង្កាត់ទាំង៥ នៅខណ្ឌព្រែកព្នៅ ពង្រឹងធ្វើយ៉ាងណាអនុវត្តឱ្យបាននូវគោលនយោបាយ ភូមិ ... Read More »

វិទ្យាល័យស្វាយរៀង ចេញសេចក្តីបំភ្លឺ បកស្រាយទំនាស់រវាងសិស្ស និងសិស្សឈានដល់អំពើហិង្សានៅវិទ្យាល័យស្វាយរៀង

ខេត្តស្វាយរៀង៖ ជម្រាបជូនដំណឹងដល់មាតាបិតា អាណាព្យាបាលសិស្ស សាធារណជន និងអ្នកប្រើប្រាស់ បណ្តាញសង្គមទាំងអស់ជ្រាបថា៖ ថ្មីៗនេះ យើងខ្ញុំ បានឃើញមានការបង្ហោះ និងចែកចាយវីដេអូ នៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹង ករណីទំនាស់ រហូតដល់ការប្រើប្រាស់អំពើហិង្សារវាងសិស្សនិង សិស្ស ... Read More »

បញ្ជូនខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅតុលាការបទល្មើសគំរាមកំហែងថានឹងសម្លាប់ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់

ខេត្តកណ្តាល៖ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦កម្លាំងព្រហ្មទណ្ឌនគរបាលស្រុកកៀនស្វាយ បញ្ចូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការកណីគំរាមថានឹងសម្លាប់ជនរងគ្រោះដែលកើតហេតុនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង ១១:០៥នាទី ចំណុចកើតហេតុនៅផ្ទះជនរងគ្រោះស្ថិតក្នុងភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះប៉ែន ឌីនភេទប្រុស ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យបីនាក់

ខេត្តកំពង់ឆ្នាំង៖ ដោយមានការចង្អុលបង្ហាញពី លោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការស្ដីទី កងរាជអាវុធ ហត្ថខេត្តកំពង់ឆ្នាំងនិងសម្របសម្រួលនីតិវិធីពីអយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំងដោយមានបទល្មើសជាក់ស្ដែង និងការរាយការណ៍របស់ប្រជាពលរដ្ឋនៅតំបន់នោះ ថាមានករណីជួញដូរ និងប្រើប្រាស់គ្រឿង ញៀន។ សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី០៨ខែវិច្ឆិកានេះថា នៅថ្ងៃទី០៦ ... Read More »