ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ភ្ញៀវទេសចរជាតិ​ និង​អន្តរជាតិ​ជាង៣ម៉ឺននាក់ មកផ្ដិតយកទិដ្ឋភាពថ្ងៃរះចំកំពូលប្រាសាទ​ ក្នុងព្រឹត្តិការណ៍សមរាត្រីអង្គរ

ខេត្ត​សៀមរាប៖ បើយោងតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា​ បានឱ្យដឹងថា​ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ ជាង ៣ម៉ឺននាក់ នាព្រឹកព្រលឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បានធ្វើដំណើរមកពីគ្រប់ទិសទី ដើម្បីទស្សនាព្រឹត្តិការណ៍សមរាត្រី (Equinox) ដែលជាទិដ្ឋភាពព្រះសូរិយារះឡើងចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តយ៉ាងស្រស់ត្រកាលបំផុត។ សមរាត្រីអង្គរ ... Read More »

នគរបាលជំនាញបង្រ្កាបបានហើយករណីវាយប្លន់យកម៉ូតូ១គ្រឿងរបស់ស្រ្តីរងគ្រោះម្នាក់នៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ៤នាក់

ភ្នំពេញ៖ ករណី អំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អំពើហិង្សា(វាយប្លន់យកម៉ូតូ១គ្រឿងម៉ាក Honda Scoopy ពណ៌ចំរុះ ស៊េរីឆ្នាំ២០២៥ (គ្មានស្លាក លេខ) កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០១និង៥៧នាទី ... Read More »

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

ខេត្តស្ទឹងត្រែង ៖ នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅអន្លង់កោះសន្ទក់ ភូមិស្វាយ ... Read More »

តើអ្វី ជាគោលការណ៍បង្ក្រាបក្មេងទំនើង របស់អាវុធហត្ថរាជធានីភ្នំពេញ?

ភ្នំពេញ ៖ រយៈកាលកន្លងមក គេបានឃើញអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបក្មេងទំនើង ដូចភ្លៀងរលឹម មិនថាក្រុមបន្លំលួចឆក់ប្លន់ ក្រុមបង្ហោះម៉ូតូ ក្រុមវាយកាប់ចាក់ ក្រុមប្រមូលផ្តុំគ្នាជក់ថ្នាំញៀន ឬជក់បារីអេឡិចត្រូនិក ក្រុមកែច្នៃបំពង់ស៊ីម៊ាំងរថយន្ត និងម៉ូតូខុសលក្ខណៈបច្ចេកទេសបើកបរល្បឿនលឿនលើសច្បាប់កំណត់ ។ល។ ដោយនាំយកទៅព្រមាន ... Read More »

ប្រទេសតូច តែសមត្ថភាពមិនតូច៖ ទស្សនៈសម្រាប់យុវជនកម្ពុជា

ប្រទេសតូច ប្រជាជនតិច មិនមែនជាកត្តាដែលកំណត់សមត្ថភាពរបស់មនុស្សឬអនាគតរបស់ជាតិឡើយ។ វាគ្រាន់តែជាស្ថានភាពភូមិសាស្ត្រ និងប្រវត្តិសាស្ត្រដែលយើងទទួលបាន ប៉ុន្តែអ្វីដែលសំខាន់ជាងគេគឺ “គុណភាពនៃមនុស្ស” ជាពិសេសយុវជន ដែលជាថាមពលសំខាន់ក្នុងការកសាងប្រទេស។ សម្រាប់យុវជនកម្ពុជា សមត្ថភាពខួរក្បាល មិនត្រូវកំណត់ដោយទំហំប្រទេស ឬចំនួនប្រជាជនឡើយ ប៉ុន្តែត្រូវកំណត់ដោយការសិក្សា ការខិតខំប្រឹងប្រែង ... Read More »

សម្តេចតេជោ ហ៊ុន សែន ឆ្លៀតពេលទៅសួរសុខទុក្ខនាយក្រិនដែលកំពុងមានជម្ងឺនៅមន្ទីរពេទ្យកាលម៉ែត

ភ្នំពេញ ៖ ព្រឹកនេះ ! សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញឆ្លៀតពេលទៅសួរសុខទុក្ខនាយក្រិនដែលកំពុងមានជម្ងឺនៅមន្ទីរពេទ្យកាលម៉ែត។ សម្តេចបង្ហោះថា ៖ ខ្លួនឈឺឪពុកមរណភាពដែលមិនហ៊ានឲ្យនាយក្រិនដឹងគឹជារឿងវាយប្រហារធ្ងន់ធ្ងរសម្រាប់ជិវិតនាយក្រិន។ សូមកោតសរសើរចំពោះសិល្បករសិល្បការិនីដែលចូលរួមអាណិតនាយក្រិនពិសេសស្រីនិចហៅប្រិមប្រិយនិងប្អូនដែលសុទ្ធចិត្តបោះបង់ចោលការងារមកជួយថែទាំនាយក្រិន។ ខ្ញុំបានប្រគល់ការងារឲ្យប្រិមប្រិយ(ស្រីនិច)ទៅជួយរៀបចំកូននាយក្រិនទាំង៣នាក់នៅបាត់ដំបងឲ្យបានចូលរៀនឡើងវិញក្រោយនាយក្រិនចេញពីមន្ទីរពេទ្យ។ ... Read More »

មន្ដ្រីជាន់ខ្ពស់ក្រសួងវប្បធម៌សោកស្តាយពីការបំផ្លិចបំផ្លាញបេតិកភណ្ឌពិភពលោកនៃប្រាសាទព្រះវិហារដែលបំផ្លិចបំផ្លាញដោយកងទ័ពថៃ

ភ្នំពេញ៖  លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចុះពិនិត្យនិងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារដែលរងគ្រោះដោយជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០២៥ បានបង្ហាញការសោកស្តាយនិងតក់ស្លុតយ់ាងខ្លាំងពីការបំផ្លិចបំផ្លាញបេតិកភណ្ឌពិភពលោកនៃប្រាសាទព្រះវិហាររបស់ខ្មែរ។ ក្នុងដំណើបេសកកម្មកាលពីម្សិលមិញ លោកស្រីនិងប្រតិភូទាំងអស់បានសម្តែងនូវមនោសញ្ចេតនារន្ធត់ ក្តុកក្តួល និងតក់ស្លុតយ៉ាងខ្លាំងចំពោះការបំផ្លិចបំផ្លាញដ៏ធំធេងបំផុតចំពោះបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារដែលជាសម្បត្តិរបស់មនុស្សជាតិ។   លោកស្រីរដ្ឋមន្ត្រីបានថ្លែងថា “ការខូចខាត បាក់បែក ដែលបានពិនិត្យឃើញដោយផ្ទាល់ភ្នែកនេះមានទំហំរាប់រយដងលើសពីរបាយការណ៍ខូចខាតរៀបចំដោយអាជ្ញាធរជាតិព្រះវិហារកន្លងទៅដែលបានកត់ត្រាការខូចខាតសរុបចំនួន ... Read More »

គោ​យន្ត​កន្ត្រៃ​ដឹក​កម្មករ១៨នាក់ត្រឡប់មក​ពី​បេះ​ស្វាយវិញ ជួបគ្រោះ​ថ្នាក់ក្រឡាប់តាមផ្លូវ​

​ខេត្តកំពង់ស្ពឺ​៖ មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងនៅថ្ងៃទី ២២ ខែមីនានេះថា កម្មករ​បេះ​ផ្លែស្វាយ​មាន​ស្រី​មាន​ប្រុស​ចំនួន​១៨​នាក់បាន​រង​របួសធ្ងន់​និងស្រាល​ត្រូវ​បាន​រថយន្តសាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំស្រួច ខណៈ​ដែល​ជិះ​គោ​យន្ត​កន្ត្រៃ​មក​ពី​បេះ​ផ្លែស្វាយ​វិញ​ក្នុងគោលបំណង​ទៅ​ផ្ទះ​ស្រាប់តែ​រេ​ចង្កូត​ក្រឡាប់​គោ​យន្ត​ដោយ​ខ្លួនឯង​តែ​ម្ដង​។ ហេតុការណ៍​គោ​យន្ត​ដឹក​កម្មករ​បេះ​ស្វាយ​ក្រឡាប់​បណ្ដាល​រង​របួសធ្ងន់​ស្រាល​ជិត​២០​នាក់នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៦ នៅ​លើ​ផ្លូវ​កៅស៊ូ លេខ​៤៦ ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ... Read More »

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ

ខេត្តក្រចេះ​៖​ កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF កាលពីវេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ថ្មីៗនេះ​ នៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ... Read More »

នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា ចុះស្រាវជ្រាវ និងធ្វើកំណាយបុរាណវិទ្យានៅតំបន់ភ្នំបាយ៉ង់ ស្រុកគិរីវង់ ខេត្តតាកែវ

ខេត្ត​តាកែវ​៖​ មន្ត្រីជំនាញនៃនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យាកំពុងចុះស្រាវជ្រាវ និងធ្វើកំណាយបុរាណវិទ្យា នៅតំបន់ប្រាសាទបាយ៉ង់ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ដោយមានគោលបំណងសំខាន់ៗចំនួន៤គឺ៖ –  ស្រាវជ្រាវ កំណត់អត្តសញ្ញាណ និងចុះបញ្ជីបុរាណដ្ឋាន ទៅតាមប្រភេទដូចជា ប្រាសាទ ទួលបុរាណ  ឡបុរាណ ... Read More »

យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកខឿនបោកក្បាលនិងបង្គោលដែកបណ្តាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះម៉ូតូចេញពីផ្ទះមកដល់ផ្លូវកោងមិនប្រយ័ត្នក៏ជ្រុលទៅបុកខឿនបណ្ដាលឱ្យដួលបោកក្បាលនិងបង្គោលដែកយ៉ាងពេញទំហឹង។ ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង១២:៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញយុវជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1GJ-5553 ជីះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦អាទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលជិះមកដល់ចំណុចកើតហេតុផ្លូវកោងខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតទៅបុកឃឿនសួនផ្លូវបណ្ដាលឲ្យដួលបោកក្បាលជនរងគ្រោះទៅនិងបង្គោលដែកធ្វើឲ្យយុវជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ... Read More »

ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ ២០២៥ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២៦

ភ្នំពេញ៖ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ប៊ែលធី គ្រុប បានរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ មានអ្នកចូលរួម ៤,២៣៨នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ ... Read More »

ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បណ្ដារាជធានី ខេត្ត អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០២៦នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​របបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រ កម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ... Read More »

សមត្ថកិច្ចបំបែកសំណុំរឿងករណីឃាតកម្ម, ប្លន់សម្លាប់នៅស្រុកបាណន់ កាលពី១០ថ្ងៃមុន

ខេត្តបាត់ដំបង៖ ករណីប្រទះឃើញសាកសព​ក្នុង​ទឹកស្រះ ក្បែរ​ជើងភ្នំ​១៥០ក្នុង​ទឹកដីឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ពេលនេះ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ស្នងការ​ខេត្ត ចាប់ ខ្លួនជន​ដៃដល់​បានម្នាក់ហើយ ខណៈដែល​ជន​ដៃដល់​ជា​ ក្លេីឬមិត្ត​ភក្តិ យ៉ាង​ជិត​ស្និទ្ធ ជាមួយនឹង​ជន​រង​គ្រោះ​ផងដែរ ។ នេះ​បើ​តាម​ការ​ផ្ដល់​ព័​ត៌​មាន​បឋម​ពី​សមត្ថកិច្ច នៅ​រសៀល​ថ្ងៃ​ទី​២១ ... Read More »

គ្រោះថ្នាក់មើលមិនឃើញទុក្ខជាន់លើទុក្ខ! បុរសម្នាក់បើករថយន្តមើលប្រពន្ធកុំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ក៍រេចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវទៀត

ភ្នំពេញ÷គ្រោះថ្នាក់មើលមិនឃើញទុក្ខជាន់លើទុក្ខ! បុរសម្នាក់បើករថយន្តមើលប្រពន្ធកុំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ក៍រេចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវទៀតរងការខូចខាត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ខែមីនាឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខាងលិចស្ពានអាកាស៧មករា ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុឃើញមានរថយន្ត១គ្រឿងម៉ាក ហាយលែនឌ័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AX-2565 បើកបរដោយបុរសម្នាក់ គោលបំណងទៅមើលប្រពន្ធដែលកុំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ... Read More »

រថយន្តទំនេីបបុកម៉ូតូមួយគ្រឿងកំពុងបត់ត្រឡប់ក្រោយរួចបន្តឡើងសួនផ្លូវបណ្តាលឲ្យស្រ្តី២នាក់រងរបួសធ្ងន់

​   ភ្នំពេញ៖ ស្រ្តី២នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ​ ក្រោយពេលជិះម៉ូតូឌុបគ្នាបត់ត្រឡប់ក្រោយស្របពេលរថយន្តបើកផ្លូវត្រង់មកលឿនបុកពេញទំហឹង ហើយរថយន្តបន្តល្បឿនឡើងលើសួនផ្លូវទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៧:៣០នាទីយប់ថ្ងៃទី២១ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ១ ចំណុចក្បែរវត្តនិរោធ ក្នុងសង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ... Read More »

ក្រសួងកសិកម្ម ច្រានចោលការផ្សាយរបស់សារព័ត៌មានពលរដ្ឋ ពាក់ព័ន្ធនឹងតម្លៃស្រូវតាមកិច្ចសន្យា និងស្នើឱ្យកែតម្រូវខ្លឹមសារខ្លួនជាបន្ទាន់

ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ច្រានចោលការផ្សាយរបស់សារព័ត៌មានពលរដ្ឋ ពាក់ព័ន្ធនឹងតម្លៃស្រូវតាមកិច្ចសន្យា និងស្នើឱ្យកែតម្រូវខ្លឹមសារខ្លួនជាបន្ទាន់។ យោងតាមការបង្ហោះលើគណនីផ្លូវការរបស់លោក ឃឹម ហ្វីណង់ ... Read More »

លោក ទូច គង្គា អញ្ជើញបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងទិសដៅភារកិច្ចបន្ត

ខេត្តស្ទឹងត្រែង : នារសៀលថ្ងៃសៅរ៍ ៣កើត ខែចេត្រ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ លោក ទូច គង្គា សមាជិកគណៈកម្មាធិការគណបក្សខេត្ត ... Read More »

ផ្ទះពលរដ្ឋ១១ខ្នងរងការខូចខាតដោយខ្យល់កន្ទ្រាក់ ត្រូវនគរបាលសាងសង់ឡើងវិញ

ខេត្តបន្ទាយមានជ័យ៖ នគរបាលស្រុកថ្មពួក ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្កាក់ចំនួន១១ខ្នងនៅឃុំភូមិថ្មី។ សមត្ថកិច្ចបន្តថា ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សឿម ... Read More »

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃកម្ពុជា ប្រមូលបានមេរៀននិងបទពិសោធល្អៗពីដំណើរទស្សនកិច្ចប្រទេសសិង្ហបុរី

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រួមដំណើរដោយលោក ... Read More »

ស្លាប់ម្តង២នាក់ខណៈជិះម៉ូតូបុករថយន្តរបស់ក្រសួងសុខាភិបាល

ភ្នំពេញ៖ យុវជន២នាក់បានស្លាប់បាត់បង់ជិវិតភ្លាមៗ ខណៈជិះម៉ូតូបុករថយន្តរបស់ក្រសួងសុខាភិបាលមួយគ្រឿង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើត ឡើងកាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពយុវជនខាងលើឈ្មោះ ទី១-ថាវ រី អាយុ១៦ឆ្នាំ ... Read More »

លោកស្នងការ៖ បញ្ចូនទៅតុលាការទាំង ២នាក់ ករណីបង្កគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ បណ្តាលឲ្យក្មេងម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ជនប្រុសស្រី០២នាក់ ដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ នៅក្នុងខណ្ឌ ឫស្សីកែវ នឹងត្រូវកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់ទាំង០២នាក់ ... Read More »

កម្លាំងប៉ូលិសចាប់បានក្រុមចោរ២នាក់ ហែករបងចូលលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ

ខេត្តបាត់ដំបង៖ ករណីលួចទ្រព្យសម្បត្តិមួយបានកើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០នាទី នៅចំណុចក្រុមទី០៥ ភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពហែករបង និងគាស់ពិដានផ្ទះចូលលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ជនរងគ្រោះឈ្មោះ ... Read More »

សមត្ថកិច្ចនគរបាលបញ្ជូនក្រុមក្មេងទំនើងចំនួន២០នាក់(ប្រុស) ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីបង្កការអុកឡុកទាំងថ្ងៃទាំងយប់នៅក្នុងមូលមូលដ្ឋាន

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុករមាសហែក បានបង្ក្រាបក្រុមក្មេងទំនើង ចំនួន ២០នាក់ (ប្រុស) បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីបង្កការអុកឡុកទាំងថ្ងៃ ទាំងយប់នៅក្នុងមូលមូលដ្ឋាន។ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងនៅថ្ងៃទី២១ខែមីនាឆ្នាំ២០២៦នេះថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ... Read More »

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតីភាពក្នុងវេទិកា «ពិភាក្សាជាមួយយុវជនខេត្តស្ទឹងត្រែង» ក្នុងដំណើរបេសកកម្ម គោលដៅទី ៦

ខេត្តស្ទឹងត្រែង ៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល (យ.គ.ក.) អញ្ជើញជាអធិបតីភាពក្នុងវេទិកា «ពិភាក្សាជាមួយយុវជនខេត្តស្ទឹងត្រែង» ... Read More »

ខ្សែការពារ Maguire របស់ Man Utd ត្រូវបានហៅចូលរួមក្រុមជម្រើសជាតិអង់គ្លេសក្រោមការដឹកនាំរបស់ Tuchel

អង់គ្លេសបាននាំយកខ្សែការពារ Harry Maguire មកវិញសម្រាប់ការប្រកួតមិត្តភាពក្នុងខែនេះជាមួយអ៊ុយរូហ្គាយ និងជប៉ុន ដោយអ្នកចាត់ការ Thomas Tuchel កាលពីថ្ងៃសុក្របានប្រកាសឈ្មោះកីឡាករចំនួន 35 នាក់ ខណៈដែលក្រុមរបស់គាត់បន្តការត្រៀមសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក។ Maguire ដែលបានចូលលេងចំនួន 64 ... Read More »

រដ្ឋមន្រ្តីក្រសួងវប្បធម៌ អញ្ជេីញពិនិត្យ និងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ដោយសារជម្លោះប្រដាប់អាវុធឈ្លានពានរបស់ថៃ មកលើកម្ពុជា

ខេត្តព្រះវិហារ៖ លោកស្រីបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជេីញពិនិត្យ និងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ដោយសារជម្លោះប្រដាប់អាវុធកាលពីខែកក្កដា និងខែធ្នូឆ្នាំ២០២៥កន្លងទៅ ដោយមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ... Read More »

នគរបាលក្រុងកំពង់សោមបង្រ្កាបបទល្មើសជាក់ស្តែង ករណីលេងល្បែងសុីសងជល់មាន់ឃាត់ខ្លួនមនុស្សចំនួន ០៣នាក់

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២១ខែមីនានេះមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងកំពង់សោមបានឲ្យដឹងថាដោយមានការយកចិត្តទុកដាក់ ដឹកនាំចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងតាមកាណែនាំពីឧត្ដម សេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលពី ព្រះរាជអាជ្ញា ... Read More »

មុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់ ធ្វើសកម្មភាពក្នុងឃុំពើក ត្រូវនគរបាលស្រុកអង្គស្នួលបង្ក្រាប

ខេត្តកណ្ដាល៖ ជនសង្ស័យប្រុសស្រី ៣នាក់ ក្នុង ចំណោមបក្ខពួក ៥នាក់ ដែលតែងតែធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិព្រៃទំពូង ... Read More »

នាព្រឹកថ្ងៃទី២១​ មីនា​នេះ! ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ទៅទស្សនា និងផ្តិចយករូបភាព ព្រឹត្តិការណ៍ដ៏អស្ចារ្យ “ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត” ឬសមរាត្រី (Equinox)

ខេត្ត​សៀមរាប​៖​ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ទៅទស្សនា និងផ្តិចយករូបភាព ព្រឹត្តិការណ៍ដ៏អស្ចារ្យ “ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត” ឬសមរាត្រី (Equinox) នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។  សូមជម្រាបថា​ សមរាត្រីអង្គរ ( ... Read More »