ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ក្រសួងការងារ និងសមាគមជប៉ុន JCA ពិភាក្សាស្វែងរកឱកាសការងារ និងការបញ្ជូនពលករទៅជប៉ុន

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) និងសហការី ... Read More »

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបញ្ចប់ការងារជួសជុលដោយជោគជ័យព្រះវិហារបុរាណវត្តរកាកណ្ដាល 

ភ្នំពេញ ៖ នាថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៥នេះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដំណើរដោយលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងបានអញ្ជើញចូលរួមពិធីពុទ្ធាភិសេកព្រះពុទ្ធរូប នៅព្រះវិហារបុរាណវត្តរកាកណ្ដាល ... Read More »

ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាង ១៣០០គ្រឿង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌមានជ័យ

ភ្នំពេញ៖ ដោយមានការសហការណ៍ផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋតាមរយៈផេកហ្វេសប៊ុករបស់កងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie នៅវេលាម៉ោង ១៤និង៣០ នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ... Read More »

នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ១០នាក់ ដែលប្រព្រឹត្តបទល្មើស០២ករណីផ្សេងគ្នា

ភ្នំពេញ÷ អនុវត្តតាមបទបញ្ជាពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យ១០នាក់ ដែលប្រព្រឹត្តបទល្មើស០២ករណី៖ ករណីទី១: កាប់នឹងវាយម៉ូតូឱ្យខូចខាតសម្ភារនៅចំណុច ម៉ាតយីហោ N26 មុខខារ៉ាអូខេ ... Read More »

ស្ត្រីជាម្តាយចុងខឹងកូនតូចចាក់សាប៊ូចោល វាយទាត់ធាក់រហូតស្លាប់ រួចយកសពបម្រុងទៅបូជា បំបាត់ភស្តុតាងទៀត

ភ្នំពេញ៖ ស្ត្រីជាម្ដាយចុងម្នាក់ ខណៈប្ដីចេញទៅធ្វើការបាត់ ខឹងកូនប្រុសទើបតែអាយុ២ឆ្នាំចាក់សាប៊ូចោល ក៏វាយទាត់ធាក់និងចាប់រុញបោកផ្ទប់ជញ្ជាំង រហូតដល់ស្លាប់បាត់បង់ជីវិត បន្ទាប់មកយកសពបម្រុងទៅបូជាចោលនៅវត្តបំបាត់ភស្តុតាងទៀត ។ ប៉ុន្តែដោយសារតែមានការសង្ស័យថាក្មេងប្រុសតូចនោះស្លាប់មិនប្រក្រតី លោកតាអាចារ្យក៏បានរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យមើល ទើបដឹងថាជារឿងឃាតកម្ម រួចក៏ឃាត់ ខ្លួនម្ដាយចុងនោះ ចាត់ការតាមច្បាប់តែម្ដង។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៣០ ... Read More »

 នគបាលប្រឆាំងបទល្មើសគ្រឿងញៀន ឆ្មក់បង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់រួមនឹងវត្ថុតាងមួយចំនួន

ខេត្តស្ទឹងត្រែង÷ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកសេសាន ឆ្មក់បង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់និងវត្ថុតាងគ្រឿងញៀន ព្រមទាំងសម្ភារ:មួយចំនួនសម្រាប់សេព គ្រឿងញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង០២ៈ៥៥នាទី រសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចកំពង់ទឹកក្នុងភូមិស្រែគរ១ ឃុំស្រែគរ ... Read More »

សមត្ថកិច្ចស្រុកសំឡូត ឃាត់ខ្លួនមុខសញ្ញាម្នាក់ ករណីលួចម៉ូតូគេយកទៅលក់

ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលស្រុកសំឡូតបានឲ្យដឹងនៅរសៀលថ្ងៃទី៣១ខែមីនានេះថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៩និង៣០នាទី នៅចំការដំឡូង ភូមិបឡាង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីលួចម៉ូតូមួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចកម៉ូតូ១ គ្រឿងម៉ាក ... Read More »

សំណង់ខុសច្បាប់មួយកន្លែងក្រុងអរិយក្សត្រ ត្រូវអាជ្ញាធរចុះផ្អាកក្រោយរកឃើញគ្មានច្បាប់សាងសង់

ខេត្តកណ្ដាល៖ លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ បានចាត់ឱ្យលោក ជា ហ៊ោ អភិបាលរងក្រុងអរិយក្សត្រ ដឹកនាំក្រុងការងារមន្រ្តីជំនាញចុះពិនិត្យទីតាំងការដ្ឋានកំពុងសាងសង់មួយកន្លែង ស្ថិតនៅក្បាលដីលេខ ១៣៨៩ ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ... Read More »

មន្ដ្រីជាន់ខ្ពស់ CDC ជួបពិភាក្សាជាមួយក្រុមហ៊ុនជប៉ុនមួយ គ្រោងពង្រីករោងចក្រផលិតខ្សែភ្លើង និងគ្រឿងបង្គុំសម្រាប់រថយន្តនៅចុងឆ្នាំ២០២៧ ក្នុងខេត្ដកោះកុង

ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លោក ជា វុទ្ធី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូតំណាងក្រុមហ៊ុន YAZAKI (Cambodia) Products Co., Ltd. ដែលដឹកនាំដោយលោក YOSHIMOTO ... Read More »

ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សី លើកុមារាអាយុ៣ឆ្នាំម្នាក់ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ 

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានករណី ជំងឺផ្តាសាយបក្សី ចំនួន ០១ករណី កើតលើកុមារាអាយុ ៣ឆ្នាំ ដែលត្រូវបានបញ្ជាក់ថា មានវិជ្ជមានវីរុសផ្តាសាយបក្សី ... Read More »

រដ្ឋសភាកម្ពុជាបង្ហាញជំហរវិជ្ជមានរួមចំណែកដោះស្រាយបញ្ហាអត់ឃ្លាន និងពង្រឹងសន្តិសុខស្បៀងក្នុងតំបន់ 

ទីក្រុងហ្សាការតា៖ ក្នុងកិច្ចប្រជុំត្រៀមលក្ខណៈកម្រិតតំបន់របស់សភាអាយប៉ា (AIPA) នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ម្សិលមិញនេះ រដ្ឋសភាកម្ពុជាបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកដោះស្រាយវិបត្តិអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ សំដៅត្រៀម លក្ខណៈសម្រាប់កិច្ចប្រជុំកំពូលសភាសកលលើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអាហ្វ្រិកខាងត្បូង នាខែមិថុនា ខាងមុខ។ ... Read More »

អ្នកនាំពាក្យក្រសួងការងារ៖ ក្រសួងត្រៀមលក្ខណៈគ្រប់គ្រាន់ ជួយពលករខ្មែរនៅថៃ ក្នុងករណីមានការបញ្ជូនមកកម្ពុជាវិញ “មានទាំងការងារ និងអត្ថប្រយោជន៍ផ្សេងៗ”

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីជួយដល់បងប្អូនពលករខ្មែរដែលផុតសុពលភាពបណ្ណការងារនៅក្នុងប្រទេសថៃ ខណៈឱកាសការងារនៅកម្ពុជាមានរាប់ម៉ឺនកន្លែងសម្រាប់ត្រៀមផ្ដល់ជូនបងប្អូនពលករខ្មែរដែលត្រឡប់មកស្រុកវិញ។ លោកអ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា បុគ្គលិក ... Read More »

អ្នកតំណាងរាស្ត្រជាច្រើន ជំរុញឱ្យគិតពីវិធានការបង្ការកុំឱ្យមានការឆបោកបច្ចេកវិទ្យាជាជាងមានបញ្ហាហើយទើបបង្ក្រាប

ភ្នំពេញ៖ តំណាងរាស្ត្របង្ហាញការគាំទ្រចំពោះច្បាប់ប្រឆាំងការឆបោកបច្ចេកវិទ្យា តែជំរុញឱ្យរដ្ឋាភិបាលគិតពីវិធីបង្ការជាជាង ការបង្ក្រាបក្រោយពីបញ្ហាដែលកើតឡើងហើយ។ យ៉ាងណាក្ដីរដ្ឋមន្ត្រីយុត្តិធម៌បានគាំទ្រ និងឆ្លើយតបវិញថាវិធានការបង្ការនិងបង្ក្រាបត្រូវតែដើរទន្ទឹមគ្នា ហើយការបង្ក្រាបក៏ជាការរួមចំណែកក្នុងការទប់ស្កាត់បញ្ហាដែរ។ លើកឡើងក្នុងកិច្ចប្រជុំពេញអង្គសភាកាលពីថ្ងៃទី៣០ ខែមីនា តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យលោក សេរី កុសល បានលើកឡើងថា ខេត្តបន្ទាយមានជ័យហែលឆ្លងទុក្ខលំបាកច្រើនណាស់ហើយពីការបំផ្លាញរបស់ក្រុមឆបោកអនឡាញ និងការឈ្លានដែលថៃថាធ្វើប្រតិបត្តិការដើម្បីបង្ក្រាប ... Read More »

លោក លី ធុជ ស្នើឱ្យUN-OHRLLS ផ្តល់ការគាំទ្រដល់កម្ពុជា ដើម្បីឱ្យធានាបានការចាកចេញពីឋានៈប្រទេសការអភិវឌ្ឍតិចតួចដោយរលូនប្រកបដោយចីរភាព នៅក្នុងឆ្នាំ២០២៩

ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី លី ធុជ បានស្នើឱ្យUN-OHRLLS ផ្តល់ការគាំទ្រដល់កម្ពុជា ដើម្បីឱ្យធានាបានការចាកចេញពីឋានៈប្រទេសការអភិវឌ្ឍតិចតួចដោយរលូនប្រកបដោយចីរភាព នៅក្នុងឆ្នាំ២០២៩ ខាងមុន ។ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ និងជាអនុប្រធានទី១ ... Read More »

ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​៖​ គម្រោង LASED III បានជ្រើសរើសគាំទ្រសហគមន៍នេសាទចំនួន១២ទីតាំង ស្ថិតក្នុងខេត្តចំនួន៣នៅតាមបណ្ដោយឆ្នេរសមុទ្រ ដែលគ្រោងចំណាយថវិកាសរុប ចំនួន ១៣,១លានដុល្លារអាមេរិក

ខេត្តកំពត៖​ លោកឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​ បានដឹកនាំ​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងខេត្តកែប រដ្ឋបាលជលផល និងក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) កាលពីថ្ងៃទី​២៩ ... Read More »

អត់លុយទិញថ្នាំញៀនហ៊ានលួចម៉ូតូសណ្តោងរ៉ឺម៉កអ្នកភូមិយកទៅបញ្ចាំ ជាប់ក្នុងកាមេរ៉ាសុវត្ថិភាពត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្តាល÷ជនសង្ស័យជាស្ត្រីម្នាក់ អត់លុយទិញថ្នាំញៀនប្រើប្រាស់ ហ៊ានលួចម៉ូតូសណ្តោងរ៉ឺម៉កអ្នកភូមិទាំងថ្ងៃ ជាប់ក្នុងកាមេរ៉ាសុវត្ថិភាព និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ករណីលួចរឺម៉កកើតឡើងកាលពីវេលាម៉ោង ១៣និង៣០នាទីថ្ងៃទី៣០ខែមីនាឆ្នាំ២០២៦ នៅចំណុច មុខផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិព្រែកតាពៅ(១) សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។  សមត្ថកិច្ចមូលដ្ឋានប្រាប់ឱ្យដឹងថា ... Read More »

លោក សរ សុពុត្រា​ អភិបាល​ខេត្ត​ស្ទឹងត្រែង​៖ យក​ភាព​​ស្មោះត្រង់​​​ជា “ដើម​ទុន”​ ចម្បង​​ក្នុង​ការ​បម្រើប្រជាជន

ខេត្តស្ទឹងត្រែង​៖​ លោក សរ សុពុត្រា អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ស្ទឹងត្រែង​ បាន​លើក​ឡើងពី​​គោលការណ៍ដ៏សំខាន់ដែលលោកតែងតែ​ប្រកាន់ភ្ជាប់ ​​ក្នុង​ប្រតិបត្តិការងារ​ក្នុង​​តួនាទីជា​មន្រ្តីសាធារណៈ​​បម្រើប្រជាជន។ លោក សរ សុពុត្រា​ បាន​បញ្ជាក់​ថា ចាប់តាំងពីដើមរហូតមកដល់បច្ចុប្បន្ន​តាំង​ពី​លោក​នៅកាន់ជា​ជា​មន្រ្តី​មូលដ្ឋាន​ រហូត​ទទួល​បាន​ការ​តែងតាំង​ដឹកនាំ​រហូត​មក​ដល់​ពេល​នេះ លោក​ប្រកាន់​យក​​គោលការណ៍​ចំនួន ៥ ... Read More »

ការវិភាគអំពីយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការជៀសវាងការក្លាយជាបាវសាក់ក្នុងបរិបទនយោបាយថៃ

ក្នុងបរិបទនយោបាយអន្តរជាតិ និងតំបន់ អ្នកស្រាវជ្រាវជាច្រើនបានសង្កេតឃើញថា ប្រទេសមួយចំនួនអាចប្រើបញ្ហាខាងក្រៅ ដូចជាជម្លោះព្រំដែន ឬវិវាទអធិបតេយ្យភាព ដើម្បីបង្វែរការយកចិត្តទុកដាក់ពីវិបត្តិនយោបាយ និងសេដ្ឋកិច្ចខាងក្នុង។ បាតុភូតនេះត្រូវបានពិភាក្សាក្នុងវិស័យ International Relations ថាជាទម្រង់មួយនៃការប្រើប្រាស់ជាតិនិយម ដើម្បីបង្កើនភាពគាំទ្រផ្ទៃក្នុង។ ក្នុងករណីទំនាក់ទំនងរវាងកម្ពុជា និងថៃ ... Read More »

ក្មេងប្រុសអាយុ១៤ឆ្នាំពីរនាក់ ជាប់ចោទពីបទរំលោភក្មេងស្រីម្នាក់អាយុ១៣ឆ្នាំ នៅស្រុកត្រាំកក់

ខេត្តតាកែវ÷មន្ត្រីនគរបាលស្រុកត្រាំកក់បានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ខែមីនានេះថា កាលពីថ្ងៃអាទិត្យ១១កើតខែចេត្រឆ្នាំម្សាញ់សប្ដស័ក ព.ស២៥៦៩ត្រូវនឹងថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០២៦វេលាម៉ោង០០និង ២០នាទីស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ ហុំ សម្ផស្ស ភេទ ប្រុសអាយុ ១៤ ឆ្នាំស្ថិតក្នុងភូមិព្រៃក្ដួច ឃុំត្រពាំងធំខាងជើង មានករណីរំលោភសេពសន្ថវៈលើអនិតិជនក្រោមអាយុ ... Read More »

ពេលដៃជាប់ខ្នោះទើបស្រណោះខ្លួនឆ្លើយដាក់ថា ជារបស់ប្អូនផ្ញើខ្លួនឲ្យលក់គ្រឿងញៀន

ខេត្តកណ្តាល ÷ ស្ត្រីជាជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បើទោះខំឆ្លើយថាជារបស់ប្អូនផ្ញើឲ្យខ្លួនលក់ ជាមួយវត្ថុតាង គ្រឿងញៀនចំនួន៧កញ្ចប់ធំ ទម្ងន់ សរុប ១,៤៧ក្រាម។ ហេតុការណ៍នេះកើតឡើងពីវេលាម៉ោង ១៣និង១០នាទីថ្ងៃទី៣០ខែមីនាឆ្នាំ២០២៦ នៅចំណុចផ្ទះជួលដែលស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ... Read More »

សមត្ថកិច្ចបង្ក្រាបបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម ១៧នាក់ នៅខណ្ឌចំការមន

ភ្នំពេញ៖ ជនជាតិវៀតណាមចំនួន ១៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបចាប់ឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស online scams កាលពីម្សិលមិញ នៅអគារMSK ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចចម្រុះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ... Read More »

ប្រធានធនាគារជាតិកម្ពុជា៖​ ការបើកគណនីប្រាក់រៀលស្វ័យប្រវត្តិ សម្រួលដល់ការទូទាត់ឆ្លងដែន

ភ្នំពេញ​៖​ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា​ បានមានប្រសាសន៍ថា កន្លងមក ធនាគារជាតិ បានធ្វើការតភ្ជាប់​ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ (QR Code) ជាមួយប្រទេសជាច្រើន ខណៈដែលការទូទាត់ភាគច្រើនភ្ញៀវទេសចរបរទេសដែលមកពីប្រទេសដែលបានតភ្ជាប់ជាមួយកម្ពុជា បានត្អូញត្អែរថា ... Read More »

កម្ពុជា-ប្រទេសស្វីសពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ TVET ដើម្បីជំរុញការលើកកម្ពស់ជំនាញកម្លាំងពលកម្មឆ្លើយតបទីផ្សារការងារ

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Reto Grüninger នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) នៅកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ... Read More »

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងនាយឧត្តមសេនីយ៍ ស ថេត ស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង ៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង

ភ្នំពេញ៖ តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមផ្លូវការ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងនាយឧត្តមសេនីយ៍ ស ... Read More »

ក្រសួងធនធានទឹក​ ចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា​ សម្រាប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០២៦​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​របបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រ កម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ... Read More »

សម្តេចធិបតី មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន “ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់”

ភ្នំពេញ÷សម្តេចធិបតី ហ៊ុន ម៉ាណែត៖ខ្ញុំបានឃេីញមានការបញ្ចេញមតិជាច្រេីនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលកេីតឡេីងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់ត្រូវបានស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡេីងដោយរថយន្តមួយគ្រឿងបុកពួកគាត់ហើយរត់គេចខ្លួនបាត់។ ជាមួយនឹងការសម្តែងការសោកស្តាយដល់ជនរងគ្រោះ មានបងប្អូនមួយចំនួនក៏បានសម្តែងការព្រួយបារម្ភ អំពីការដែលអ្នកប្រព្រឹត្តិអាចមិនត្រូវបានទទួលទោស ដោយសារមានគ្រួសារជាមន្ត្រី។ ... Read More »

សមត្ថកិច្ច ឆ្មក់ចូលបង្ក្រាបបទល្មើស Online Scam មួយកន្លែងនៅ ខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេសជាង៥០នាក់

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បានឆ្មក់ចូលបង្ក្រាបបទល្មើស Online Scam នៅក្នុងផ្ទះសំណាក់មួយកន្លែង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយឃាត់ខ្លូនជនបរទេសជាង៥០នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ... Read More »

សូមលោកអ្នក មកទទួលបទពិសោធដ៏អស្ចារ្យនៃការមុជទឹកពេលយប់នៅជុំវិញកោះអាចម៍សេះស្វែងយល់ពីសម្រស់មហាសមុទ្រក្រោយពេលថ្ងៃលិច 

ភ្នំពេញ៖ បុគ្គលិកអង្គការMCC ផ្ដលបទពិសោធន៏ការមុជទឹកពេលយប់នៅជុំវិញកោះអាចម៍សេះ ស្វែងយល់សម្រស់មហាសមុទ្រ។ មានសត្វសមុទ្រជាច្រើនប្រភេទដែលជាសត្វចេញរកស៊ីចំណីនៅពេលយប់ ហើយពួកវានឹងចាប់ផ្តើមធ្វេីសកម្មភាពតែ នៅពេលមេឃចាប់ផ្តេីមងងឹតប៉ុណ្ណោះ ដែលផ្តល់ឱវាទឱ្យអ្នកបានឃើញ ពីទិដ្ឋភាព មួយជ្រុងផ្សេងទៀតនៃពិភពក្រោមសមុទ្រដែលខុសប្លែកពីគ្នាទាំងស្រុងពីពេលថ្ងៃ នៅបាតសមុទ្រ ជុំវិញកោះអាចម៍សេះ។ បុគ្គលិក អង្គការ MCC ... Read More »

បណ្ឌិត គិន ភា : «យុត្តិធម៌កុំឱ្យគ្រាន់តែនៅលើបបូរមាត់ ៖ បើចង់រក្សាសង្គម ត្រូវតែហ៊ានវះកាត់សាច់ស្អុយ!»

ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថាវាជារឿងដ៏ខ្លោចផ្សាបំផុត ដែលចំនួនអ្នកស្លាប់តាមដងផ្លូវរាល់ថ្ងៃ មានសន្ទុះខ្ពស់ជាងការបាត់បង់ជីវិតក្នុងសង្គ្រាមឈ្លានពានទៅទៀត។ អ្វីដែលកាន់តែឈឺចាប់ គឺជនបង្កភាគច្រើនត្រូវបានគេដឹងថា ជាកូនចៅមន្ត្រីមានបុណ្យស័ក្តិខ្ពង់ខ្ពស់ និងអ្នកជំនួញមានមុខមាត់ក្នុងសង្គម ដែលតែងតែធ្វើឱ្យសាធារណជនមន្ទិលសង្ស័យថា ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន! 

ភ្នំពេញ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នពេញ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា បន្ទាប់ពីបើកការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃមក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ... Read More »