ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ប្រចាំខែមីនា ដោយមានរបៀបវារៈចំនួន០៦

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពបានអញ្ជើញ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ប្រចាំខែមីនា។ ក្នុងកិច្ចប្រជុំនោះមានរបៀបវារៈចំនួន០៦ ដូចខាងក្រោម៖ ១. ... Read More »

ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug! កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តត្បូងឃ្មុំ៖ មន្ត្រីនគរបាលខេត្តត្បូងឃ្មុំ ឱ្យដឹងនៅថ្ងៃទី០៩ខែមិនា ថា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាម រយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីប្រើប្រាស់ ដោយខុសច្បាប់សារធាតុញៀន ស្ថិតនៅក្នុងឃ្លាំងភូមិត្បូងវត្តឃុំមេមាត់ ... Read More »

អភិបាលខណ្ឌ៧មករា ជំរុញដល់មន្រ្តីបន្តពង្រឹងការបង្ការ និងបង្ក្រាបបទល្មើសអនឡាញ (Scam) ដើម្បីការពារសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋ

ភ្នំពេញ៖ នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ លោក ថេង សុថុល អភិបាលនៃ ខណ្ឌ៧មករា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបន្តតាមដាន និងពង្រឹងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសអនឡាញ (Online ... Read More »

រថយន្តកែឆ្នៃបុករថយន្តតូរីសពីក្រោយរុញទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ រថយន្តកែឆ្នៃមួយគ្រឿងដឹកដែកជ្រុលបុករថយន្តតូរីសពីក្រោយបណ្តាលឱ្យរថយន្តជ្រុលទៅបុកម៉ូតូស្កូបពីទៀតបណ្តាលឱ្យភាគីម៉ូតូងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកៅមន្ទីរពេទ្យ កាលពី វេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃ ទី០៩ ខែមិនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ... Read More »

បុរសដែលដកកាំភ្លើងគំរាមរកបាញ់ប្រជាពលរដ្ឋត្រូវបានបញ្ជូនទៅតុលាការករណីកាន់កាប់អាវុធដោយខុសច្បាប់

ភ្នំពេញ៖ ជនសង្ស័យដែលដកកាំភ្លើងសំញែង ខណៈបង្កករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់ នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦។ ជនសង្ស័យឈ្មោះ មុំ សាវ័ន្ត ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មិនបញ្ជាក់មុខរបរ។ សូមរំលឹកថា ដោយមានការណែនាំពីលោកវរសេនីយ៍ឯក ... Read More »

បុរសម្នាក់ស្រវឹងស្រា បើករថយន្តទៅបង់សំណាញ់ រកត្រីក្លែមស្រាប់តែធ្លាក់ចូលទឹកប្រឡាយ ស្ទើរលិចបាត់

ភ្ភ្នំពេញ៖ បុរសម្នាក់ក្រោយពីផឹកស្រវឹងស្រឿងៗ បានបើក រថយន្តម៉ាកវីស្តូ១គ្រឿងទៅបង់សំណាញ់ទាំងយប់ដើម្បីយកត្រីធ្វើម្ហូបក្លែម ហើយខណៈពេលទៅដល់បើករថយន្តថយក្រោយ ក៏ធ្លាក់ចូលទៅក្នុងប្រឡាយស្ទើរតែលិចបាត់ទៅក្នុងទឹកមើលមិនចង់ឃើញ ។ ប៉ុន្តែសំណាងល្អគាត់បានវាយបំបែកកញ្ចក់រថយន្តរួចលូនចេញដោយសុវត្ថិភាព បន្ទាប់មកហែលទឹកឡើងគោករួចក៏ទៅផ្ទះបាត់ ដោយទុករថយន្តចោលនៅក្នុងទឹកប្រឡាយនោះ រហូតដល់វេលារសៀលថ្ងៃបន្ទាប់ពុំទាន់ស្ទូចឬអូសចេញនៅឡើយ ។ ហេតុការណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០យប់ថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៦ ... Read More »

សម្តេច ម៉ែន សំអន ៖ សន្តិសុខ និងសន្តិភាពពិតជាបានរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារ និងសង្គម

ភ្នំពេញ៖ សម្តេច ម៉ែន សំអន បានបញ្ជាក់ថា៖ សន្តិសុខ និងសន្តិភាព ពិតជាបានរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើក កម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារ និងសង្គម ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន ... Read More »

កម្លាំងនគរបាលស្រុកតាលោសែនជ័យបង្រ្កាបឃាត់ខ្លួនជនសង្ស័យ១នាក់ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តពោធិ៍សាត់ ៖ដោយអនុវត្តនូវបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោចំនួន៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ព្រំ រើន អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានចុះបង្រ្កាបករណីរក្សាទុក ... Read More »

ឃាត់ខ្លួនបានហើយ ជនសង្ស័យ ដែលប្រើអំពើហិង្សាលើប្រពន្ធរបស់ខ្លួននៅស្រុកកូនមុំ

ខេត្តរតនគិរី៖ កម្លាំងនគរបាលស្រុកកូនមុំ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលជាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើប្រពន្ធរបស់ខ្លួន ។ ដោយអនុវត្តតាមការដឹកនាំបញ្ជានាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងយោងតាមបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ក្រោយក្រុមការងារប្រតិកម្មរហ័សរបស់ស្នងការដ្ឋាន នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ បានពិនិត្យឃេីញការផ្សព្វផ្សាយវីដេអូដែលប្រើអំពេីហិង្សាលេីស្រ្តីភេទ ... Read More »

ថវិកាចំនួន ១.០០០.០០០៛ «មួយលានរៀល» ឧបត្ថម្ភជូនកម្លាំងនារី ក្នុងឱកាសគម្រប់ខួបលេីកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

ភ្នំពេញ៖ ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ ... Read More »

សប្ដាហ៍ទី១ខែមីនា មានអ្នកដំណើរ២១នាក់ទៀត បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី១ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កើតឡើងចំនួន៤១ករណី បណ្តាលឱ្យមានមនុស្សស្លាប់២១នាក់ និងរងរបួសធ្ងន់ស្រាល៥៥នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ របាយការណ៍លម្អិតថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវដាកគោលដៅឆែកអាវុធជាតិផ្ទុះនិងបទល្មើសផ្សេងៗ

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌប្ញស្សីកែវ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ និង កម្លាំងបញ្ជាការកងរាជអាវុធហត្ថខណ្ឌ មន្ត្រីខណ្ឌ ប្រជាការពារខណ្ឌ និងសង្កាត់ទួលសង្កែទី២ សរុបចំនួន ៤០ នាក់ ... Read More »

ធ្លាប់ជាប់ពន្ធនាគារ ២ឆ្នាំកន្លះពីបទប្រើប្រាស់និងជួញដូរគ្រឿងញៀនចេញមកវិញ លួចម៉ូតូ ជាប់ខ្នោះម្តងទៀត 

ខេត្តកណ្តាល៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគាររយ:ពេល ២ឆ្នាំ ៦ខែ ពីបទប្រើ ប្រាស់និងជួញដូរនូសារធាតុញៀនដោយខុស ច្បាប់ តែពេលបានចេញមកវិញ បែរជាលួចម៉ូតូ អ្នកភូមិបន្តទៀត។ ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង ១៦និង៥០នាទីថ្ងៃទី០៥ខែមីនាឆ្នាំ២០២៦នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិឬស្សីស្រុក ... Read More »

ក្រុមហ៊ុនចិន មានបំណងវិនិយោគលើការកែច្នៃស្វាយចន្ទីកម្ពុជា

ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ជា វុទ្ធី និងសហការី នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសមាគមជំរុញ ដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដឹកនាំដោយលោក ... Read More »

ប្តីចាស់អាយុ៦៤ឆ្នាំ អន់ចិត្តជាមួយប្រពន្ធក្មេងទាញដាវកាប់ឪក្មេកអាយុ៥៨ឆ្នាំ រងរបួសដេរ១៦ថ្នេរ

ខេត្តកំពង់ស្ពឺ ៖ បុរសជាឪពុកក្មេកបានរងរបួសដៃខាង ឆ្វេងដេរចំនួន១៦ថ្នេរខណៈដែលកូនប្រសារវ័យចំណាស់ ទាស់ពាក្យសម្ដីនឹងប្រពន្ធក្មេងតិចតួច មិនដឹងមូលហេតុកើតទៅជាហិង្សាទាញដាវកាប់បង្កឲ្យមានការភ្ញាក់ ។ ករណីហិង្សាកូនប្រសារវ័យចំណាស់ទាញដាវកាប់ឪពុក ក្មេករងរបួស និងឈានដល់ការឃាត់ខ្លួនបានកើតឡើងកាលពីវេលាម៉ោង០២និង៥៤នាទីរសៀលថ្ងៃទី៨ ខែ មីនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ... Read More »

មន្ទីរជំនាញរកឃើញស្ថានីយប្រេង ២០កន្លែង នៅខេត្តកំពត លក់ប្រេងលើសតម្លៃកំណត់

ខេត្តកំពត៖ ដោយអនុវត្តតាមការណែនាំរបស់ក្រសួង កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ មន្ត្រីមន្ទីរជំនាញខេត្តកំពត សហការជាមួយមន្ត្រីមន្ទីរពាក់ព័ន្ធចុះតាមបណ្តាស្ថានីយប្រេងឥន្ធនៈ ពិនិត្យឃើញភាពមិនប្រក្រតីកើតឡើងលើទីតាំងមួយចំនួន ពិសេសអំពីតម្លៃលក់ប្រេងលើសពីការកំណត់របស់អន្តរក្រសួង។ លោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី៧ ... Read More »

កម្លាំងនគរបាលខេត្តកណ្ដាល បង្ក្រាបក្រុមចោរប្លន់៣នាក់ ដែលធ្វើសកម្មភាពក្នុងភូមិសាស្ដ្រខេត្តកណ្ដាល,

(កណ្ដាល)៖ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាដល់កម្លាំងជំនាញរបស់ស្នងការដ្ឋានរួមជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រុកស្អាង ... Read More »

បេក្ខជន និងសកម្មជន១៣៨នាក់ របស់គណបក្សប្រឆាំងនៅខេត្តស្វាយរៀង ប្រកាសផ្ដាច់ខ្លួន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ខេត្តស្វាយរៀង : ពួកគាត់បានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថា សកម្មភាពនយោបាយរបស់បក្សប្រឆាំង មិនបានជួយអ្វីដល់ជាតិនោះឡើយ។ ទន្ទឹមនឹងការប្រកាស បញ្ឈប់ទំនាក់ទំនង ជាមួយបក្សប្រឆាំងហើយនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយ ... Read More »

លោក​ ទូច​ គង្គា​ ដឹកនាំកិច្ចប្រជុំគណៈពង្រឹងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីត្រួតពិនិត្យ និងកែសម្រួលសេចក្តីសម្រេច ស្ដីពីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ

ខេត្ត​ស្ទឹងត្រែង​៖​ លោក​ ទូច​ គង្គា​ សមាជិកគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានយុវជនគណបក្សខេត្ត និងជាអនុប្រធានក្រុមទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ នៅថ្ងៃអាទិត្យ ៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ... Read More »

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បង្រ្កាបក្រុមក្មេងទំនើង ៥នាក់ បង្ហោះម៉ូតូ នៅតាមទីសាធារណៈ បង្កអសន្តិសុខ និងការភ័យខ្លាច ដល់ប្រជាពលរដ្ឋ

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦អនុវត្តបទ បញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ... Read More »

នគរបាលជំនាញស្រុកព្រៃកប្បាសឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់

ខេត្តតាកែវ÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសនៅថ្ងៃទី០៩ខែមីនាឆ្នាំ២០២៦នេះបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២១ និង៤០នាទី លោកវរសេនីយ៍ឯក ឡេង ... Read More »

សមត្ថកិច្ចក្រុងស្ទឹងសែន បំបែកសំណុំរឿងលួចរថយន្តបានយ៉ាងរហ័សក្នុងរយៈពេលមិនដល់ ១ម៉ោង

ខេត្តកំពង់ធំ៖ យោងតាមប្រភពពីមន្ត្រីសមត្ថកិច្ចស្រុក ក្រុងស្ទឹងសែនបានឱ្យដឹងថា ករណីចោរលួចរថយន្ត១ គ្រឿងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបំបែកបានដោយជោគជ័យភ្លាមៗ។ សេចក្ដីរាយការណ៍បានឱ្យដឹងថា សកម្មភាពបង្រ្កាប ក្រោយពីទទួលបានព័ត៌មានអំពីករណីចោរលួចរថយន្ត មួយគ្រឿងលោកអធិការនគរបាលក្រុងស្ទឹងសែន បានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវភ្លាមៗ រហូតរកឃើញរថយន្តដែលចោរយកទៅផ្លុងចោលនៅក្នុងដីចំការមួយកន្លែង។ រយៈពេលប្រតិបត្តិការ សមត្ថកិច្ចប្រើពេលត្រឹម តែមិនដល់១ម៉ោងផង ... Read More »

ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦

ភ្នំពេញ : ក្រសួងធនធានទឹក និងឧតុនិយមសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ៖ របបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ... Read More »

គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី៨ មីនា! 

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញពីលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ ជនសង្ស័យចំនួន១០នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៦ករណីមានចំនួន៦ករណី ដោយឃាត់ខ្លួនជនពាក់ព័ន្ធចំនួន១០នាក់។ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ... Read More »

មនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល ៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នាថ្ងៃទី០៨ មីនា! 

ភ្នំពេញ៖ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ បានកើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបង្ក្រាបក្រុមក្មេងទំនើង២នាក់ដែលបង្កអសន្តិសុខក្នុងសង្គម

ខេត្តមណ្ឌលគិរី ៖ អនុវត្តបទបញ្ជា និងគោលការណ៍រាជ រដ្ឋាភិបាលក្នុងការលុបបំបាត់ក្មេងទំនើងឱ្យអស់ពីសង្គម និងក្រោមការបញ្ជាដ៏ម៉ឺងម៉ាត់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ឋពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី កម្លាំងអាវុធហត្ថ ... Read More »

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យចុះត្រួតពិនិត្យទីតាំងស្ថានីយប្រេងឥន្ធនៈ ០១កន្លែងផាកពិន័យចំនួន ៤,០០០,០០០រៀល និងធ្វើកិច្ចសន្យាកែតម្រូវឱ្យស្របតាមច្បាប់

ភ្នំពេញ៖ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានតាមដានយ៉ាងយកចិត្តទុកដាក់នូវប្រក្រតីភាពនៃតំលៃប្រេងឥន្ទនៈ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ជាក់ស្ដែង នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ ... Read More »

សង្ស័យឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យរាលដាលដល់ប្រេងម៉ាស៊ូតដែលទិញមកស្តុកឆេះអស់ផ្ទះ១ខ្នងទាំងស្រុង 

ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលស្រុកសំពៅលូនខេត្ត បាត់ដំបងបានឱ្យដឹងនៅថ្ងៃទី ៨ ខែមីនាឆ្នាំ២០២៦នេះថាករណីអគ្គីភ័យមួយបានធ្វើឲ្យឆេះផ្ទះ១ខ្នងក្នុងទាំង ស្រុងដោយសារតែម្ចាស់ផ្ទះទិញប្រេងមកស្តុកទុកហើយផ្ទះឆ្លងចរន្តអគ្គិសនីរាលដាលដល់ប៊ីដុងប្រេងម៉ាស៊ូតដែលទិញមកស្តុកទុកនោះ ក្លាយជាអគ្គីភ័យដែលមិនអាចទប់ស្កាត់បាន។ ករណីអគ្គិភ័យនេះបានឆាបឆេះផ្ទះ០១ខ្នងបង្កការភ្ញាក់ ផ្អើលនៅវេលាម៉ោងប្រហែល ១៦និង៥០នាទី ថ្ងៃទី០៧ ខែ មីនា ឆ្នាំ២០២៦ នៅក្រុមទី១៣ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញបានតាមដានយ៉ាងយកចិត្តទុកដាក់នូវប្រក្រតីភាពនៃតំលៃប្រេងឥន្ទនៈ​ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ : ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់​ លោក ​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានតាមដានយ៉ាងយកចិត្តទុកដាក់នូវប្រក្រតីភាពនៃតំលៃប្រេងឥន្ទនៈ​ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ជាក់ស្ដែង​ នាថ្ងៃទី០៨​ ខែមីនា​ ឆ្នាំ២០២៦​ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក ... Read More »

ឆេះទីតាំងរោងស្លរប្រេងមួយកន្លែងយ៉ាងសន្ធោសន្ធៅបន្តរាលដាលដល់រោងជាងជួសជុលអេស្កាវ៉ាទ័រ១ខ្នងរួមទាំងឆេះរុឺម៉កមួយគ្រឿងទាំងស្រុង

ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះទីតាំងស្លរប្រេងមួយកន្លែងយ៉ាងសន្ធោសន្ធៅធ្វើឲ្យរាលដាលទៅដល់រោងជាងជួសជុលអេស្កាវ៉ាទ័រ១ខ្នង រួមទាំងឆេះម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងនិងសម្ភារះក្នុងនោះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចដីឡូគ្មានលេខ ផ្លូវ១៧២៩ ក្រុម៣ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ... Read More »